បំបាក់ស្នេហ៍សិស្សច្បង

By kim_sujii

13.7K 1.7K 230

ផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុ... More

ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៥
ភាគទី៦
ភាគទី៧
ភាគទី៩
ភាគទី១០
ភាគទី១១
ភាគទី១២
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦
ភាគទី១៧
ភាគទី១៨
ភាគទី១៩
ភាគទី២០
ភាគទី២១
ភាគទី២២
ភាគទី២៣
ភាគទី២៤
ភាគទី២៥
ភាគទី២៦
ភាគទី២៧
ភាគទី២៨
ភាគទី២៩
ភាគបញ្ចប់
ភាគបញ្ចប់(1)

ភាគទី៨

401 49 8
By kim_sujii

ព្រឹកថ្ងៃថ្មីបានឈានមកដល់រាងតូចស៊ុននូដើរចូលក្នុងសាលាដោយស្នាមញញឹមពព្រាយប៉ុន្តែស្នាមញញឹមនោះក៏ត្រូវបាត់ទៅវិញព្រោះតែគេបានឃើញរូបភាពមួយដែលមិនគួរឃើញ គឺស៊ុងហ៊ុនកំពុងតែឈរថើបគ្នាជាមួយសិស្សស្រីម្នាក់ដោយមិនខ្មាស់សិស្សដទៃដែលដើរឆ្លងកាត់ពួកគេនោះទេ រូបភាពច្បាស់ៗនឹងភ្នែកធ្វើឲ្យគេទប់ទឹកភ្នែកសឹងមិនបានគេគិតថានឹងបើកចិត្តទទួលនាយទៅហើយតាំងពីថ្ងៃដែលនាយបានជួយគេនៅហាងកាហ្វេ ប៉ុន្តែពេលនេះប្រហែលត្រូវបញ្ឈប់វិញហើយ។ ដោយទ្រាំឈរមើលមិនបានស៊ុននូក៏រត់ទៅថ្នាក់ ស្របពេលនោះដែរបមគ្យូក៏កំពុងដើរចូលក្នុងសាលាបានឃើញស៊ុននូរត់យ៉ាងលឿនហើយក៏ប្រទាក់ភ្នែកនឹងប្រុសស្រីកំពុងតែថើបគ្នាផងនោះនាយតូចក៏ប្រញាប់រត់ទៅតាមមិត្តយ៉ាងលឿនដូចគ្នា

បមគ្យូរត់មកដល់ក្នុងថ្នាក់ក៏បានឃើញស៊ុននូអង្គុយក្នុងតុដោយទឹកមុខធម្មតាគេក៏ដើរទៅរក

"នូ...."រាងតូចរៀបនឹងសួរគេទៅហើយតែស៊ុននូក៏កាត់មុន

"ឯងក៏ឃើញដែរមែនទេ?"បមគ្យូងួកក្បាលតិចៗ

"ឯងមិនអីទេមែនទេ?"ដាក់ខ្លួនអង្គុយក្បែរមិត្តហើយទើបសួរគេ

"យើងមានអីឯណា យ៉ាងណាយើងមិនបានស្រលាញ់គេស្រាប់ហើយ"ស៊ុននូងាកមើលមុខមិត្តបន្តិចទើបឆ្លើយចម្លើយដែលខុសពីចិត្តប្រាប់ដល់គេ

"តែ....

"អឺ..ស៊ុននូតើអាចជួយពន្យល់លំហាត់នេះដល់ខ្ញុំបន្តិចបានទេ?"បមគ្យូរៀបនិយាយបន្តហើយតែក៏មានសិស្សប្រុសម្នាក់មកសុំឲ្យស៊ុននូជួយពន្យល់លំហាត់ដល់គេ

"អឹមបាន ចាំនិយាយគ្នាពេលក្រោយទៅយើងពន្យល់លំហាត់គេសិន"ឆ្លើយតបនឹងគេហើយទើបងាកមកនិយាយជាមួយមិត្តហើយក៏បែរទៅពន្យល់លំហាត់គេវិញ ។បន្ទាប់ពីពន្យល់ហើយសិស្សប្រុសម្នាក់នោះក៏ទៅតុរបស់គេវិញតែមុននឹងទៅក៏ឆ្លៀតបបួលស៊ុននូទៅញាំបាយជាមួយគ្នាពេលចេញលេង

"អឺ ស៊ុននូពេលចេញលេងទៅញាំបាយជាមួយគ្នាណា"នាយបបួលស៊ុននូទាំងអឹមអៀនព្រោះខ្លាចគេបដិសេធតែខុសពីការគិតស៊ុននូក៏ងួកក្បាលយល់ព្រមនាយក៏ញញឹមដាក់គេបន្តិចទើបដើរទៅតុរបស់គេវិញ។ ភ្លាមនោះរាងតូចហ្វីលីកក៏មកដល់ដូចគ្នាពួកគេក៏អង្គុយចាំគ្រូចូលមកបង្រៀនដោយស្ងៀមស្ងាត់ ភ្លេចប្រាប់សិស្សប្រុសម្នាក់នោះឈ្មោះថាហ្យុងប៊ីន។

___កុងទីន

ដល់ម៉ោងចេញលេងរាងតូចទាំងបីរួមទាំងហ្យុងប៊ីនបានបណ្ដើរគ្នាចូលក្នុងកុងទីនដើម្បីញាំបាយ

"អ្នកទាំងបីអង្គុយសិនទៅចាំខ្ញុំទៅយកបាយ"ហ្យុងប៊ីនប្រាប់ពួកគេឲ្យអង្គុយចាំដោយស្នើរខ្លួនជាអ្នកទៅយកបាយ

"ឯងកាន់ម្នាក់ឯងម៉េចនឹងអស់ទៅ ចាំខ្ញុំទៅជួយចុះ"បមគ្យូស្ម័គ្រចិត្តទៅជួយយកព្រោះគិតថាហ្យុងប៊ីនកាន់ម្នាក់ឯងមិនអស់នោះទេ

"អ៊ីចឹងក៏បាន"ពួកគេទាំងពីរក៏នាំគ្នាទៅយកបាយ គ្រាន់តែពីរនាក់នោះចេញផុតកម្លោះសង្ហារផាក ស៊ុងហ៊ុនព្រមទាំងមិត្តទាំងពីរក៏ដើរចូលមក

"សុំអង្គុយផងបានទេ?"នាយនិយាយបែបលេងសើចនឹងស៊ុននូព្រោះថាទោះគេមិនឲ្យអង្គុយក៏នាយនៅមុខក្រាស់អង្គុយដដែលគ្រាន់តែសួរយកគួរលេង

"ចង់អង្គុយក៏អង្គុយទៅ"លើកនេះស៊ុននូមិនបានបដិសេធនឹងនាយនោះទេគឺឲ្យអង្គុយដោយស្រួល ស៊ុងហ៊ុនឮបែបនេះក៏រៀបដាក់ខ្លួនអង្គុយក្បែរស៊ុននូទៅហើយតែគេក៏ឃាត់

"មិនមែនកន្លែងនេះទេទៅអង្គុយខាងនោះទៅកន្លែងនេះសម្រាប់ហ្យុងប៊ីន"ឮសម្តីស៊ុននូស៊ុងហ៊ុនក៏ជ្រួញចិញ្ចើមតែម្ដង អ្នកណាជាហ្យុងប៊ីន?

"ស៊ុននូនេះបាយ"ចម្ងល់របស់ស៊ុងហ៊ុនក៏ត្រូវបានស្រាយពេលដែលឃើញសិស្សប្រុសម្នាក់ហុចបាយឲ្យស៊ុននូ

"អរគុណ"រាងតូចទទួលបាយពីគេទាំងញញឹម ឯស៊ុងហ៊ុននេះឡេងឡង់ងាកទៅមើលមុខបមគ្យូតែគេអង្គុយញាំបាយធ្វើមិនដឹង

"អា៎វវ សិស្សច្បងម៉េចមិនចូលអង្គុយទៅ?"ដោយឃើញកម្លោះទាំងបីនៅឈរស៊ុននូក៏សួរ

"អា៎....អង្គុយហើយៗ"យ៉ុនជ្នតបហើយក៏ដើរទៅអង្គុយក្បែរបមគ្យូ ហ្យុនជីនក៏ចូលអង្គុយដូចគ្នាលើកលែងតែស៊ុងហ៊ុននៅឈរធ្មឹងមើលស៊ុននូនិងហ្យុងប៊ីនអង្គុយញាំបាយ

"អាហ៊ុនឯងមិនអង្គុយមក"ឃើញមិត្តនៅឈរស្ងៀមហ្យុនជីនក៏ទាញគេឲ្យអង្គុយចុះក្បែរខ្លួន

"ណេះ ហ្យយងប៊ីនញាំឲ្យច្រើនៗទៅ"ស៊ុននូចាវ់សាច់ពីចានខ្លួនដាក់ឲ្យហ្យុងប៊ីនបំណងបញ្ឈឺស៊ុងហ៊ុន

"សិស្សប្រុសម្នាក់នេះជាអ្នកណា?"ហ្យុនជីនអោនមកសួរហ្វីលីកតិចៗ

"ជាមិត្តរួមថ្នាក់របស់ខ្ញុំ"ហ្វីលីកតបហើយហ្យុនជីនងួកក្បាលតិចៗ។ ស៊ុងហ៊ុនក៏បានឮដែរ ពេលនេះគេខឹងស្ទើរតែចេញផ្សែងទៅហើយពេលឃើញស៊ុននូស្និតស្នាលនឹងអ្នកផ្សេងបែបនេះតែធ្វើអីមិនបាន បានត្រឹមទ្រាំមើល

.............

បន្ទាប់ពីរៀនអស់ជាច្រើនម៉ោងពេលនេះម៉ោងចេញទៅផ្ទះក៏ឈានមកដល់សិស្សទាំងអស់នាំគ្នាចេញទៅផ្ទះអស់រួមទាំងស៊ុននូនិងហ្វីលីកផងដែរ នៅតែបមគ្យូដែលកំពុងឈរចាំអ្នកមកទទួលព្រោះថាអាប់ប៉ាគេបានខលមកថានឹងឲ្យគេមកទទួលទៅភូមគ្រឹះតែថ្មើរនេះមិនទាន់មកដល់ទៀតម៉ោងជិត6ល្ងាចទៅហើយ

"ថ្មើរនេះហើយមិនទាន់ទៅផ្ទះទៀតហេស?"កំពុងតែឈរចាំអ្នកមកទទួលសុខៗក៏មានសំឡេងមួយបន្លឺពីក្រោយខ្នងគេ

"អរ ហ្យុងគឺខ្ញុំនៅចាំអ្នកមកទទួលថ្មើរនេះហើយនៅមិនទាន់មកទៀត"

"បើអ៊ីចឹងចាំបងជូនទៅ"ស៊ុងហ៊ុនក៏ស្នើជូនបមគ្យូទៅព្រោះមានរឿងខ្លះចង់និយាយជាមួយគេដែរ

"បាទហ្យុង" ស៊ុងហ៊ុនក៏ដើរទៅយកឡាន ហើយក៏ពួកគេក៏ធ្វើដំណើរទៅភូមិគ្រឹះមីនជាមួយគ្នា

"គ្រូ បងសួររឿងមួយបានទេ?"កំពុងបើកឡានចេញផុតពីសាលាបន្តិចស៊ុងហ៊ុនក៏បន្លឺឡើង

"រឿងអីទៅហ្យុង?"

"សិស្សប្រុសព្រឹកមិញត្រូវជាអ្វីនឹងស៊ុននូ?"

"ខ្ញុំក៏មិនដឹងដែរ"

"មើលទៅពួកគេដូចជាស្និទ្ធស្នាលនឹងគ្នាណាស់"ស៊ុងហ៊ុននិយាយដោយទឹកមុខស្រពោន

"ក៏ព្រោះតែហ្យុងនឹងហើយ ទើបគេបែបនេះ"

"ឯងចង់បានន័យថាម៉េច?"

"ហ្យុងដឹងទេគេកំពុងតែបើចិត្តទតួលយកហ្យុងហើយ តែមកពីហ្យុងខ្លួនឯងដែលទៅថើបស្រីនៅនឹងមុខគេ"

"នេះបានន័យថា...."

"ពិតមែនហើយព្រឹកមិញនេះគេឃើញច្បាស់ៗតែម្ដងបើហ្យុងនៅតែបែបនេះ សូម្បីតែមុខហ្យុងក៏គេមិនមើលផង"

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

សូមរង់ចាំភាគបន្ត...........................................

Lily-kim

enjoy your reading

sorry pg Nak deal chat mk acc FB nh ot ban reply te

Continue Reading

You'll Also Like

19.7K 808 24
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...
739K 34.4K 85
Champion City, one of the greatest hotspots for superheroes and supervillains ever since thirty years ago, when super-powered individuals started to...
109K 5K 26
!Adult/Possessive and Asshole!
9.8K 1.4K 18
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សា...