Short Novel 🔞

By atochikuu

70.6K 3.3K 166

ប្រលោមលោកBlខ្នាតខ្លីមានគ្រប់រសជាតិ-,-(Jikook) More

Step brother🔞1/5
Step Brother 2/5
Step brother 3/5
Master🔞
Step brother 4/5
Slave🔞
Step brother៚ 5/5
ប្រុសស្នេហ៍🔞1/2
🔞Wife of Mafia 🔞
Ma Boyfriend 🔞
jealous🔞🔞🔞
🔞 Brother ship🔞1/??
Brother ship 2/??
Brother ship✨3/4
Brother ship4/4
ប្រុសស្នេហ៍2/2
ទឹកលុយ🔞
🔞បន្ទប់ទឹក🔞
‼️NOT BAD‼️1/??
‼️NOT BAD🔞‼️2/?
‼️NOT BAD‼️3/?
‼️NOT BAD‼️4/?
‼️NOT BAD‼️ភាគ5/?

‼️NOT BAD‼️/ភាគទី6

1.2K 88 10
By atochikuu


ជីមីនអង្គុយនៅរានហាលខាងក្រៅបន្ទប់របស់ខ្លួនខណៈដែលពេលនេះមេឃងងឹតអាកាសធាតុចាប់ផ្ដើមធ្លាក់ខ្យល់ត្រជាក់បក់រំហើយមកប៉ះរាងកាយតូចអោយព្រឺរងារប៉ុន្ដែជីមីននៅតែមិនខ្វល់គេអង្គុយអោបជង្គង់លើកៅអីសម្លឹងមើលមេឃដែលមានផ្កាយរាប់សិបដួងទាំងខួរក្បាលកំពុងគិតដល់សម្ដីម៉ាក់ចិញ្ចឹមដែលបានរៀបរាប់ប្រាប់គេទាំងអស់ពីរឿងជុងហ្គុកដែលបានធ្វើចំពោះខ្លួនគន្លងមក លឺហើយធ្វើអោយគេភ្ញាក់ផ្អើលខ្លាំងៗពិតមែនគេមិននឹកស្មានថារឿងរ៉ាវវាច្រើនដល់ថ្នាក់នេះ មិននឹកស្មានថាជុងហ្គុកលះបង់ជ្រំជ្រែងជួយគេគ្រប់យ៉ាង។ ប៉ុន្តែទោះបីជាយ៉ាងណាគេក៏មិនចង់ចាកចេញទៅកន្លែងណាឆ្ញាយពីប្រទេសកំណើតខ្លួនដែល ទោះបីជាទីនេះមានអតីតកាលអាក្រក់ឃោរឃៅកម្រិតណាក៏ដោយ។ គេរស់នៅទីនេះបានសុខហើយ

« ហេតុអ្វីសុខៗក៏ត្រឡប់មកវិញ? » បបូរមាត់ស្ដើងពោលចេញមកទាំងអួលដើម.ក.កែវភ្នែកដក់ដោយទឹកសន្សើមជាច្រើនដំណក់ ទោះបីដឹងថាជុងហ្គុកត្រឡប់មកព្រោះតែអ្វីក៏ជីមីននៅតែមិនអាចទទួលយកបានព្រោះវាភ្លាមៗពេក បើមានរឿងអ្វីគួរប្រាប់គេអោយដឹងមុនស្រួលគេត្រៀមខ្លួនមិនមែនធ្វើដោយសម្ងាត់មិនសួរនាំគេហើយក៏ចេញមកបែបនេះទេ ។ ទទួលស្គាល់ថាបេះដូងគេក៏មានចំណែកជុងហ្គុកតាំងពីដំបូងមកម្លេះប៉ុន្ដែរឿងដែលជុងហ្គុកបានធ្វើដោយសម្ងាត់ទាំងអស់នេះគេមិនចង់ទទួលយកទេ គេមានអារម្មណ៍ថាជុងហ្គុកជួយគេគ្រាន់តែចង់បានផលប្រយោជន៍ ដូចដែលឃើញជួយហើយក៏មកយកគេទៅវិញភ្លាមៗតាមតែចិត្ត មិនដឹងថាយកគេទៅក្នុងនាមជាអ្វីផង។ ប្រពន្ធដូចដែលគេនិយាយ? ឬអ្នកបម្រើរបស់គេផងមិនដឹង... តែសួរថាគេអាចធ្វើអីបានក្រៅពីងក់ក្បាលនិងយល់ព្រម? គេមិចនឹងអាចបដិសេដជាមួយមនុស្សដែលមានគុណជាមួយគេបានទៅ?

* ថ្ងៃថ្មី

ព្រឹកនេះជីមីនបានមកធ្វើការតាមធម្មតាប៉ុន្តែទឹកមុខក៏មិនសូវជាស្រស់បស់ប៉ុន្មានព្រោះយប់មិញគេងមិនបានគ្រប់គ្រាន់។ ខណៈពេលដែលកំពុងលើកកាហ្វេទៅអោយភ្ញៀវហើយក៏ត្រឡប់មកវិញក៏ជ្រួសផ្លូវជាមួយជុងហ្គុកដែលទើបតែចូលមកជាមួយកូនប្រុសរបស់ខ្លួនដោយស្នាមញញឹមស្រស់ដាក់គេ

« បងប្រុស! » សម្លេងកូនក្មេងបន្លឺឡើងមិនសូវជាច្បាស់ហៅទៅកាន់ជីមីនព្រមទាំងបោះដៃដាក់ជីមីនដោយទឹកមុខសប្បាយចិត្តទៅតាមក្មេង

« ហុឹម? » ជីមីនហាក់ដូចជាភាំងបន្ដិចពេលឃើញបែបនេះ មិននឹកស្មានថាក្មេងម្នាក់នេះនៅចាំមុខគេហើយក៏តាមបែបនេះ

« គេប្រាប់ថានឹកជីមីនទើបនាំមក ពរគេបន្ដិចទៅ! »ជុងហ្គុកប្រាប់អោយស្នាមញញឹម និងបង្គាប់អោយរាងតូចទទួលយកកូនប្រុសដែលនៅលើដៃរបស់គេ

« ...... »ជីមីនសម្លឹងមុខនាយបន្ដិចដោយកែវភ្នែកស្មើរថេងហើយក៏ងាកមកវិញមុននឹងទទួលយកក្មេងល្អិតដោយស្នាមញញឹមស្រាល

« ហិហិ,បងប្រុសខ្ញុំនឹកបងប្រុសណាស់! »គ្រាន់តែបានមកលើដៃជីមីនភ្លាមក្មេងល្អិតក៏ស្រវ៉ាអោប.ក.ជីមីនជាប់ព្រមជាមួយសម្លេងសើចសប្បាយញញឹមលឹបភ្នែកដោយការអររំភើប ឃើញបែបនេះជុងហ្គុកក៏សប្បាយចិត្តដូចគ្នាដែលកូនប្រុសគេចូលចិត្តជីមីនខ្លាំងយ៉ាងនេះបែបនេះទើបមិនសូវពិបាកក្នុងការយកជីមីនធ្វើជាម្ដាយទីពីរ។

« ខ្ញុំក៏នឹកឯងដូចគ្នាអាល្អិត! » ជីមីនខ្សឹបតិចៗព្រមទាំងថើបថ្ពាល់ទន់រលោងរបស់គេថ្នមៗដោយស្នាមញញឹម គេពិតជាមានអារម្មណ៍ថាចូលចិត្តក្មេងម្នាក់នេះណាស់ទាំងដែលមិនជាប់សាច់ឈាមអ្វីជាមួយគេសោះ។

« ទំនេរឬអត់?ពួកយើងអាចនិយាយគ្នាបានទេ? » ក្រោយពេលបណ្ដោយអោយកូនប្រុសអោបជីមីនបានយូរបន្ដិចជុងហ្គុកក៏បន្លឺឡើងធ្វើអោយជីមីនបែរមកសម្លឹងមុខគេដោយទម្លាក់ទឹកមុខចុះ វាបណ្ដាលអោយទ្រូងខាងឆ្វេងជុងហ្គុកឈឺឆ្កៀបៗគេពិតជាមិនចង់ឃើញកែវភ្នែកសោះគគ្រោះដូចជាគ្មានអារម្មណ៍អ្វីរបស់ជីមីនសម្លឹងមើលមកគេនោះទេ អ្វីដែលគេចង់ឃើញគឺស្នាមញញឹមដល់ស្រស់ស្អាតដែលទាក់បេះដូងគេតាំងពីដំបូងមកនោះ។ គេចង់ឃើញជីមីនញញឹមជីមីនសប្បាយចិត្តរស់នៅដោយសុភមង្គលមិនមែនរស់នៅទាំងលាក់ភាពឈឺចាប់ក្នុងទ្រូងនោះទេ

« ...... » ជីមីនដកដង្ហើមធំនិងងាកមុខចេញពីការសម្លឹងរបស់ជុងហ្គុក គេស្ងាត់បន្ដិចសឹមងក់ក្បាលជាចម្លើយ ទើបជុងហ្គុកយកកូនប្រុសទៅផ្ញើរនឹងម៉ាក់របស់ជីមីនហើយក៏បណ្ដើរគ្នាមកតុស្ងាត់មួយដែលនៅឆ្ញាយពីគេដើម្បីនិយាយគ្នា។ មកដល់ពួកគេក៏មិនបាននិយាយគ្នាភ្លាមៗម្នាក់ៗក៏គិតតែពីអង្គុយស្ងៀមខណៈម្នាក់អង្គុយអោនមុខចុះនិងម្នាក់ទៀតអង្គុយសម្លឹងមុខមិនដាក់ភ្នែក

« ជីមីនបានដឹងរឿងអស់ហើយមែនទេ? » ជុងហ្គុកទម្លាក់ពែងកាហ្វេដាក់លើតុថ្នមៗក្រោយពីជ្រេបបានបន្ដិច ហើយក៏ប្រមូលភាពក្លាហាននិយាយទៅកាន់អ្នកដែលគិតតែពីអង្គុយអោនមុខចុះមុន។

« ម៉ាក់ប្រាប់ខ្ញុំអស់ហើយ! » លឺសំនួរគេហើយជីមីនក៏ងក់ក្បាលតិចៗសឹមបង្ហើបសម្លេងស្រាលៗតបទៅនាយវិញទាំងមានអារម្មណ៍ថារាងកាយប្រែជាស្ពឹកបេះដូងលែងលោត ត្រជាក់ចុងដៃចុងជើងព្រោះតែអារម្មណ៍ជាច្រើនកំពុងជ្រាលឡើងពេញរាងកាយ សូម្បីតែភាពក្លាហានងើយមុខសម្លឹងមើលគេវាគ្មានផង។

« ចុះជីមីនគិតយ៉ាងម៉េចដែរ? »រាងកាយមាំងក់ក្បាលតិចៗនឹងចម្លើយជីមីនហើយក៏សួរបកទៅវិញដោយអារម្មណ៍ភ័យបន្ដិចអរបន្ដិច

« ចុះបើប្រាប់ថាខ្ញុំមិនពេញចិត្ត? » ម្ដងនេះមិនដឹងថាក្មេងល្អិតប្រមូលភាពក្លាហានមកពីណាហ៊ានងើបមុខឡើងសម្លឹងមើលគេព្រមជាមួយសំនួរយ៉ាងត្រជាក់ស្រេប ធ្វើអោយរាងសង្ហាដកដង្ហើមធំបន្ដិច គេដឹងថាជីមីនប្រាកដជាមិនពេញចិត្តនឹងគម្រោងការណ៍មួយនេះ។

« ហុឹម,ខ្ញុំមិនចង់បង្ខំជីមីនទេតែខ្ញុំចង់អោយជីមីនយល់! » កែវភ្នែកខ្មៅរងាលសម្លឹងមុខក្មេងល្អិតចំៗយ៉ាងស្រទន់ដូចជាកំពុងបង្ហាញពីក្ដីស្រលាញ់ភាពស្មោះត្រង់យ៉ាងពិតប្រាកដរបស់គេចំពោះជីមីន

« យល់របៀបដែលលោកធ្វើអ្វីតាមតែចិត្តខ្លួនឯងដោយមិនសួរនាំខ្ញុំមែនទេ? »ជីមីនហាក់ដូចជាខឹងបន្ដិចនឹងសម្ដីរបស់នាយទើបតម្លើងសម្លេងបន្ដិច ព្រមជាមួយកែវភ្នែកដែលឈឺចាប់សម្លឹងជុងហ្គុក

« ខ្ញុំអាចសួរជីមីនបានដោយរបៀបណា?ខណៈពេលដែលជីមីនកំពុងស្ថិតនៅក្នុងសភាពដែលមិនដឹងអ្វីនោះ? ខ្ញុំធ្វើបែបនេះខ្ញុំក៏មិនសង្ឃឹមថាវានឹងជោគជ័យដែលប៉ុន្ដែខ្ញុំគ្រាន់តែធ្វើតាមចិត្តនិងបេះដូងរបស់ខ្ញុំដែលបញ្ជា,វាចង់បានជីមីន! » រាងសង្ហាដកដង្ហើមធំកាន់តែមានអារម្មណ៍មិនល្អពេលជីមីនមិនយល់ពីគេបែបនេះ។ គេក្រវីក្បាលតិចៗនឹងសម្ដីជីមីនសឹមបន្លឺឡើងបកស្រាយទៅកាន់ក្មេងល្អិតអោយបានយល់ពីគោលបំណងរបស់គេ មានហេតុផលទើបគេធ្វើបែបនេះ។ ហើយដូចដែលដឹងពេលនោះជីមីនស្ថិតក្នុងសភាពមិនល្អទើបគេជ្រើសរើសការធ្វើបែបនេះ

« លោកយកខ្ញុំទៅក្នុងនាមជាអ្វី?ប្រពន្ធចុងឬអ្នកបម្រើ? » ជីមីនស្ងាត់ពេលលឺសម្ដីបកស្រាយរបស់គេហើយក៏ប្ដូរសំនួរដែលសំនួរនេះដូចជាកាំបិតចាក់ចំកណ្ដាលដើមទ្រូងរបស់ខ្លួន

« មិនមែនទាំងអស់តែជាប្រពន្ធស្របច្បាប់របស់ខ្ញុំព្រោះពេលនេះខ្ញុំគ្មានប្រពន្ធអ្នកបម្រើក្នុងផ្ទះក៏មានរាប់សិបនាក់ហើយ! »នាយបដិសេដយ៉ាងលឿនពេលលឺជីមីនកំពុងគិតខុសលើគេហើយក៏រៀបរាប់ប្រាប់យ៉ាងលឿន គេមិចនឹងអាចយកមនុស្សដែលគេស្រលាញ់ទៅទុកក្នុងឋានៈបែបនោះទៅ មនុស្សដែលគេស្រលាញ់គេនឹងថ្នមដូចជាពេជ្រ មើលថែដូចជាព្រះនាង មិនអោយជួបរឿងលំបាកនោះទេ។

« ........ » រាងតូចស្ងាត់ហាក់ដូចជាស្ងប់ចិត្តបន្ដិចនឹងសម្ដីរបស់គេទោះបីជាមិនទាន់ដឹងថាសម្ដីគេពិតឬមួយក៏អត់ប៉ុន្ដែកែវភ្នែករបស់នាយបានបង្ហាញមកថាគ្រប់ពាក្យសម្ដីទង្វើរបស់គេជាការពិតទាំងអស់ គេស្រលាញ់ខ្លួន។

« ពួកយើងនឹងឡើងទៅនៅថ្ងៃស្អែក! » ពេលឃើញជីមីនស្ងាត់មិននិយាយស្ដីអ្វីក្រៅពីសម្លឹងមុខរបស់គេ នាយក៏បន្លឺឡើងបន្ដដោយស្នាមញញឹមស្រាលព្រមទាំងលូកដៃទៅចាប់ដៃជីមីនដែលដាក់នៅលើតុ

« ខ្ញុំមិនទាន់យល់ព្រមនោះទេ! » កាយតូចភ្ញាក់ស្មារតីមកវិញពេលបាតដៃធំចាប់ក្រសោបដៃខ្លួនហើយក៏ប្រញាប់ដកដៃចេញមកវិញយ៉ាងលឿនទាំងតបតសម្ដីទៅកាន់គេវិញដោយទឹកមុខក្រម៉ក់ក្រម៉ៅបន្ដិច

« មីន,មកដល់ពេលនេះហើយនៅព្រួយបារម្ហទៀតមែនទេ?ហេតុអ្វីមិនបើកចិត្តទៅរស់នៅលើទឹកដីថ្មីកសាងជីវិតថ្មីនៅទីនោះ » លឺហើយនាយក៏កាន់តែពិបាកចិត្តមិនដឹងថាត្រូវធ្វើបែបណាបន្ដអោយជីមីនបានបើកចិត្តទទួលយកគេ
ទើបគេបន្លឺឡើងដោយទឹកមុខជូរៗដាក់ក្មេងល្អិតដែលកំពុងសម្លឹងមុខគេ

« ...... »

« ជឿខ្ញុំណា,ទៅជាមួយខ្ញុំទៅចាប់ផ្តើមជីវិតថ្មីនៅទីនោះបំភ្លេចរឿងគ្រប់យ៉ាងដែលមាននៅទីនេះចោលទាំងអស់ ខ្ញុំសន្យាថានឹងមើលថែការពារជីមីនអោយល្អដូចជាកែវភ្នែករបស់ខ្ញុំយ៉ាងចឹង! »ដៃមាំលូកចាប់ក្រសោបដៃតូចសារជាថ្មីនិងព្យាយាមលួងលោមក្មេងចិត្តរឹងដោយសម្ដីស្រទន់ព្រមជាមួយកែវភ្នែកស្រទន់ដែលបង្ហាញពីភាពស្មោះត្រង់របស់គេចំពោះជីមីនដើម្បីអោយជីមីនជឿជាក់មកកាន់គេ ថាគេនឹងមិនធ្វើអោយបេះដូងតូចមួយនោះឈឺចាប់ម្ដងទៀតនោះទេ គេនឹងព្យាយាមធ្វើអោយជីវិតជីមីនមានពន្លឺឡើងវិញ។

« ចុះបើលោកក្បត់ពាក្យសម្ដី? »

« ខ្ញុំគ្មានថ្ងៃក្បត់ទេជីមីន! »

« បើបែបនោះមែនខ្ញុំនឹងសប្បាយចិត្តតែបើលោកខុសពាក្យសម្ដីខ្ញុំមិនហ៊ានធានាទេថាលោកអាចមានជីវិត! »

« មានន័យថាជីមីនព្រមទៅជាមួយខ្ញុំហើយមែនទេ? »

« ខ្ញុំមិនចង់វិលទៅរកសភាពដើមទេ!! »

« មិនអាចទេ ខ្ញុំសន្យាខ្ញុំព្យាយាមមកអស់ជាច្រើនឆ្នាំហើយខ្ញុំមិនធ្វើអោយជីមីនអស់សង្ឃឹមជាមួយខ្ញុំទេ! »

« ......... »

« ជឿលើខ្ញុំណា ពួកយើងទៅកសាងជីវិតថ្មីមួយនៅទីនោះជាមួយគ្នា!! »

*USA

បរិវេណផ្ទះដល់ធំដែលរុំព័ទ្ធដោយរបងកម្ពស់ខ្ពស់ព្រមជាមួយដើមឈើសួនផ្កាច្រមុះគ្នាពេញទីឃ្លាយ៉ាងស្រស់ស្អាតសមជាមួយ ភូមិគ្រឹះដែលល្អឥតខ្ចោះគ្រាន់តែឃើញក៏ដឹងថាម្ចាស់ផ្ទះនេះមិនមែនជាមនុស្សធម្មតា។ ជីមីនងើយ.ក.សម្លឹងមើលផ្ទះដ៏ធំនេះដោយចំហមាត់ភ្ញាក់ផ្អើលព្រោះតែជាលើកទីមួយដែលខ្លួនបានឃើញវាធំស្អាតប្លែកខុសពីភូមិគ្រឹះផ្សេងៗ។

« តោះពួកយើងចូលទៅខាងក្នុង! » ស្របពេលកំពុងភ្លឹកមើលភូមិគ្រឹះដ៏ធំសម្លេងមាំមួយក៏បន្លឺឡើងពីខាងក្រោយខ្នងរបស់រាងតូចធ្វើអោយជីមីនភ្ញាក់បន្ដិចព្រមទាំងងាកទៅរកជុងហ្គុកដែលកំពុងពរកូនប្រុសក្នុងដៃម្ខាងនិងម្ខាងទៀតលូកមកក្រសោបដៃរបស់ជីមីន។ រាងតូចគ្រាន់តែញញឹមស្រាលហើយជុងហ្គុកក៏បណ្ដើរគេចូលទៅខាងក្នុងផ្ទះ

« ចៅសំលាញ់ចិត្តយាយនឹកណាស់ៗ! » គ្រាន់តែចូលមកដល់មិនទាន់បានប៉ុន្មានជំហានផងសម្លេងមនុស្សស្រីវ័យចំណាស់ម្នាក់ក៏បន្លឺឡើងស្របនឹងរាងកាយរបស់គាត់រត់មកត្រកងម៉ូម៉ូ ពីដៃរបស់ជុងហ្គុកទៅពរនិងថើបដោយការនឹករលឹក ។ ចំណែកជីមីនក៏បានតែឈរធ្វើមុខមីងមុាំព្រោះគាត់និយាយអង់គ្លេសស្ដាប់មិនបាន សំខាន់មិនដឹងថាមនុស្សស្រីម្នាក់នេះជានរណាតាមមើលការស្លៀកពាក់ដូចជាអភិជនខ្លាំងណាស់ គាត់អាចអាយុច្រើនតែមើលមិនឃើញចាស់សោះ។

« ម៉ូម៉ូក៏នឹកលោកយាយដែរ!! » ក្មេងតូចតបវិញដោយស្នាមញញឹមខ្ជឹបទៅកាន់លោកយាយដែលកំពុងពរខ្លួនធ្វើអោយឪពុកដែលឈរមើលញញឹមមានសេចក្ដីសុខ

« ម៉ាក់!!! » ដោយឃើញថាអ្នកម៉ាក់កំពុងរវល់ប្រលែងលេងជាមួយចៅជុងហ្គុកក៏ដាច់ចិត្តហៅដើម្បីអោយគាត់ចាប់អារម្មណ៍អ្នកក្បែរខ្លួនគេម្ដង។ ហើយក៏បានផលគាត់បញ្ឈប់សកម្មភាពជាមួយចៅប្រុសបែរមករកកូនប្រុសហើយក៏ប្រទះឃើញក្មេងល្អិតម្នាក់ទៀតដែលឈរធ្វើមុខខ្លាចៗនឹងគាត់ ហើយគាត់ក៏ដឹងថាជាអ្នកណាព្រោះកូនប្រុសបានប្រាប់គាត់អស់ហើយតាំងពីដំបូងមកម្លេះ។

« ជុងហ្គុក ចុះនេះ? » ទោះបីជាដឹងទៅហើយគាត់ក៏នៅតែសួរឡើងអោយកាន់តែច្បាស់

« ជីមីន! »ជុងហ្គុកបន្លឺឡើងដោយប្ដូរជាកាន់ដៃតូចមកអោបចង្គេះអង្រ្គងវិញដោយងាកសម្លឹងមុខតូចច្រមិចដោយស្នាមញញឹម ចំណែកអ្នកដែលគេកំពុងនិយាយពីខ្លួនវិញក៏បានតែឈរធ្វើខ្លួនមិនត្រូវព្រោះស្ដាប់ពួកគេនិយាយមិនបាន លឺតែឈ្មោះរបស់គេអម្បាញ់មិញនេះ

« អ៎ុ កូនជីមីនចូលមកអង្គុយលេងក្នុងបន្ទប់ទទួលភ្ញៀវសិនមកធ្វើដំណើរយូរប្រហែលជាហត់ហើយ! » លឺហើយគាត់ក៏បើកភ្នែកធំៗដោយការភ្ញាក់ផ្អើលព្រមទាំងនិយាយរាក់ទាក់ទៅកាន់ជីមីនជាភាសាកូរ៉េដោយស្នាមញញឹម ធ្វើអោយជីមីនបានធូរចិត្តបន្ដិច
« អ្នកបម្រើទៅយកទឹកក្រូចច្របាច់ត្រជាក់ៗមកអោយភ្ញៀវ ប្រញាប់ឡើង!តោះយើងចូលទៅខាងក្នុងសិនទៅ » ក្រោយពីរាក់ទាក់ទៅកាន់ជីមីនហើយគាត់ក៏ប្រញាប់ស្រែកប្រាប់ទៅកាន់អ្នកបម្រើព្រមទាំងពរក្មេងល្អិតដើរចូលទៅខាងក្នុងយ៉ាងរហ័ស

« តោះ!! » ជុងហ្គុកងាកមកញញឹមផ្ដល់ភាពកក់ក្ដៅដល់រាងតូចហើយក៏ក្រសោបចង្គេះតូចដើរចូលទៅខាងក្នុងដែលម្ចាស់ចង្គេះកំពុងតែធ្វើមុខឡេឡង់សម្លឹងមើលជុំវិញផ្ទះដោយភ្ញាក់ផ្អើលនឹងការរៀបចំយ៉ាងស្អាតថ្លៃថ្នូរបែបនេះ

« មិនបាច់ខ្លាចចិត្តអ្វីនោះទេ ខ្ញុំបានដឹងអស់ហើយបន្ដិចទៀតកូនក៏ខ្លាចជាសមាជិកគ្រួសារមួយនេះដែរ ធ្វើខ្លួនធម្មតាៗទៅណា! »
មកដល់ក្នុងបន្ទប់ទទួលភ្ញៀវគាត់ក៏ដាក់ខ្លួនអង្គុយដោយមានម៉ូម៉ូអង្គុយលើភ្លៅព្រមទាំងនិយាយឡើងទៅកាន់អ្នកដែលទើបតែដាក់ខ្លួនអង្គុយដើម្បីអោយគេមានអារម្មណ៍ស្រណុកក្នុងចិត្ត

« បាទ អ្នកមី- »លឺហើយជីមីនក៏ញញឹមតបទៅកាន់គាត់វិញទាំងសប្បាយចិត្តប៉ុន្ដែនិយាយមិនទាន់ចប់ផងគាត់ក៏កាត់សម្ដីរបស់គេបង្គាប់អោយគេហៅខ្លួនថាម៉ាក់វិញ

« អ្នកម៉ាក់! »

« បាទអ្នកម៉ាក់ អរគុណណាស់ដែលមិនប្រកាន់ទោសពៃអ្វី! »

« ម៉ាក់ថាអរគុណជុងហ្គុកវិញទៅ! » គាត់និយាយហើយក៏សម្លឹងទៅកាន់កូនប្រុសតែម្នាក់របស់ខ្លួន ជីមីនក៏ងាកសម្លឹងដូចគ្នាប៉ុន្ដែក៏មិនបាននិយាយអ្វីក្រៅពីស្នាមញញឹមស្រាលៗហើយក៏ងាកមកវិញ

« លោកយាយម៉ូម៉ូចង់ងូតទឹក! » សម្លេងងុលៗក្មេងល្អិតក៏បន្លឺឡើងដោយទឹកមុខជូរៗប្រាប់លោកយាយដោយសារតែធ្វើដំណើរមកឆ្ញាយ ហត់ហើយក៏ស្អុះស្អាប់ចង់សម្អាតខ្លួននិងបានសម្រាក

« អូខេចៅប្រុស អញ្ចឹងម៉ាក់យកទៅងូតទឹកសិនណា នាំគ្នាំអង្គុយលេងសិនចុះ! »

« បាទម៉ាក់! »ជុងហ្គុកឆ្លើយហើយគាត់ក៏ពរក្មេងល្អិតចេញទៅបាត់បន្សល់ទុកអោយពួកគេនៅតែពីរនាក់ក្នុងបន្ទប់និងអ្នកបម្រើប៉ុន្មានអ្នកឈរចាំបម្រើពេលគេត្រូវការនៅខាងក្រៅ

« មិនអីទេហ៎េស? » កែវភ្នែកមាំតាមសម្លឹងមើលអ្នកម៉ាក់ពរកូនប្រុសរហូតដល់ដាច់ក្រសែភ្នែកទើបងាកមកចាប់អារម្មណ៍អ្នកក្បែរខ្លួនវិញព្រមទាំងសួរឡើងលើកដៃអង្អែលថ្ពាល់.ស.រលោងថ្នមៗជាមួយស្នាមញញឹម ដឹងទេគេសប្បាយចិត្តណាស់ដែលជីមីនព្រមមកជាមួយគេៗនឹងនាំពន្លឺចូលមកក្នុងជីវិតរបស់ជីមីនវិញ ។

« មិនអីទេគ្រាន់តែប្លែកៗកន្លែងបន្ដិច! » ក្មេងល្អិតញញឹមស្រាលតបទៅវិញ

« បន្ដិចទៀតសុាំហើយ ជ៎ុប! »ស្របសម្ដីបបូរមាត់ស្ដើងក៏ទម្លាក់ថើបថ្ងាសតូចមួយដង្ហើម

« ខ្ញុំចង់សម្រាកបន្ដិចបានទេ? » សម្លេងតូចសួរឡើងខ្សឹបៗដូចជាការខ្លាចចិត្តទៅកាន់អ្នកដែលទើបតែឆ្មក់ថើបគេអម្បាញ់មិញ

« អូខេ តោះបងជូនទៅ! » ជុងហ្គុកតវិញយ៉ាងរហ័សដោយគ្មានការបដិសេដហើយក៏បណ្ដើរគ្នាទៅខាងលើដើម្បីទៅកាន់បន្ទប់ដើម្បីសម្រាក

« ពួកយើងនៅបន្ទប់ជាមួយគ្នា! » ជីមីនសួរពេលកំពុងឡើងជណ្ដើរទៅជាន់ខាងលើ

« ចុះម៉ូម៉ូ? »

« គេគេងបន្ទប់ផ្សេង! »ជុងហ្គុកប្រាប់ ហើយជីមីនក៏មិនបានសួរបន្ដព្រោះមិនដឹងសួរពីអ្វី រហូតមកដល់បន្ទប់ដែលនៅជាន់ទីពីរ។ បន្ទាប់មកក៏នាំគ្នាសម្អាតខ្លួននិងសម្រាកបន្ដិចដោយការអស់កម្លាំង។

To be continue

មិចដែរភាគនេះ?🌚


****អ្នកអស់គ្នាកូនជុងហ្គុកប្រុសស្រីទេភ្លេចបាត់ហើយ។But i feel like កូនប្រុសតែមិចឈ្មោះដូចស្រីចឹង?ញុមវ៉ល់ខ្លួនឯងខ្លាំង😭😭😭😭😭😭😭

Continue Reading

You'll Also Like

9.5K 796 21
YUH EX MAN BRUK YUH HEART ND YUH NUH SEE HIM FI YEARS! JUS LEAN PON ME SHOULDER, MI EASE YUH TEARS🥹. NEW TO THIS WRITING THING SO BARE WITH ME🙏🏽�...
21.1K 261 50
A WOSO Oneshot book Oneshots of favourite Women's footballers Mainly the Lionesses, Arsenal Women's team,Chelsea Women's team, Man City Women's team...
122K 5K 42
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...