បំបាក់ស្នេហ៍សិស្សច្បង

By kim_sujii

13.7K 1.7K 230

ផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុ... More

ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី៩
ភាគទី១០
ភាគទី១១
ភាគទី១២
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦
ភាគទី១៧
ភាគទី១៨
ភាគទី១៩
ភាគទី២០
ភាគទី២១
ភាគទី២២
ភាគទី២៣
ភាគទី២៤
ភាគទី២៥
ភាគទី២៦
ភាគទី២៧
ភាគទី២៨
ភាគទី២៩
ភាគបញ្ចប់
ភាគបញ្ចប់(1)

ភាគទី៥

426 51 11
By kim_sujii

ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ហ្វីលីកបានក្រោកពីព្រឹក្សដើម្បីធ្វើបាយឆានិងគីមប៉ាប់ដើម្បីយកទៅឲ្យហ្យុនជីនជាការអរគុណដែលនាយបានជូនគេមកខុនដូកាលពីល្ងាចម្សិលមិញ រាងតូចឈរចម្អិនទាំងញញឹមសប្បាយចិត្តព្រោះគិតថារាងក្រាស់នឹងសប្បាយចិត្តបើគិតទៅរាងតូចបានលង់ស្រលាញ់សិស្សច្បងមុខងាប់ម្នាក់នោះទៅហើយគ្រាន់តែគេមិនទាន់ច្បាស់ពីចិត្តខ្លួនឯងប៉ុណ្ណោះ។រាងតូចចម្អិនរួចរាល់ក៏រៀបចំដាក់ប្រអប់យ៉ាងស្អាត ហើយក៏រៀបចំរបស់របរក្នុងផ្ទះបាយទុកដាក់ឲ្យបានរៀបរយ

"រៀបរយហើយ សង្ឃឹមថាសិស្សច្បងនឹងចូលចិត្ត"រាងតូចសម្លឹងមើលប្រអប់បាយដែលគេរៀបចំទាំងញញឹមហើយក៏ដើរចូលក្នុងបន្ទប់ដើម្បីរៀបចំខ្លួនទៅរៀន

__សាលារៀន

ទម្រាំតែរាងតូចមកដល់សាលាក៏ជិតដល់ម៉ោងចូលរៀនទៅហើយតែយ៉ាងណាក៏គេត្រូវតែយកអាហារដែលគេខំធ្វើទៅឲ្យរាងក្រាស់ដែរ។ រាងតូចកំពុងតែដើរសំដៅទៅអគារឆ្នាំទីបីសុខៗក៏មានសិស្សស្រីពីរបីនាក់មកកាក់មុខគេ

"ឆាប់ចាប់វាទៅ ហើយយកទៅបន្ទប់ទឹក"សិស្សស្រីដែលឈរកណ្ដាលគេបញ្ជាមិត្តឲ្យចាប់រាងតូច

"នែ៎!!!នាំខ្ញុំទៅណា?លែងខ្ញុំមិនទៅទេ"រាងតូចព្យាយាមរើចេញពីការចាប់របស់ពួកនាងតែគ្នាគេដល់ទៅពីរនាក់រើម៉េចនឹងរួចទៅបើខ្លួនតូចតែមួយនឹង?

*ព្រូស~~*

មកដល់បន្ទប់ទឹកពួកនាងក៏ក្រវាត់រាងតូចធ្វើឲ្យគេដួលអុកគូទ

"ពួកនាងនាំខ្ញុំមកទីនេះធ្វើអី?"ហ្វីលីកសួរទៅពួកនាងទាំងចងចិញ្ចើមឆ្ងល់សុខៗមកចាប់គេបែបនេះ

"ក៏នាំឯងមកប្រដៅនោះអី"ស្រីស្រស់ Soe Eunjo(ស អ៊ុនចូ)តបនឹងរាងតូចទាំងញញឹមចុងមាត់

"ប្រដៅអី ខ្ញុំមិនយល់?"

"ក៏ប្រដៅដែលឯងហ៊ានទៅស្និទ្ធស្នាលនឹងសិស្សច្បងហ្យុនជីននោះអី ហើយម្សិលមិញយើងឃើញឯងឡើងឡានរបស់គាត់ទៀត"នាងនិយាយធ្វើឲ្យរាងតូចកាន់តែឆ្ងល់គ្រាន់តែជិះឡានជាមួយនាយពាក់ព័ន្ធអីនឹងនាង?

"ហើយវាមានអីទាក់ទងនឹងនាង?"សំណួររបស់រាងតូចធ្វើឲ្យនាងក្ដៅឆេវតែងម្ដង នាងក៏លើកដៃទះរាងតូចមួយកំភ្លៀងយ៉ាងពេញទំហឹងធ្វើឲ្យរាងតូចបែកមាត់ចេញឈាមរឹមៗតាមគែមមាត់

"ស្ដាប់ឲ្យច្បាស់ណា យើងស្រឡាញ់សិស្សច្បងហ្យុនជីនអ្នកណាក៏ដោយឲ្យតែហ៊ានពាក់ពន្ធ័នឹងគាត់លទ្ធផលគឺបែបនេះ"នាងចាប់ច្របាច់មាត់រាងតូចនិយាយដោយសម្ដីមួយៗច្បាស់ៗប្រាប់ដល់រាងតូចមុននឹងក្រវាសមុខគេចេញ នាងក៏ក្រឡេកឃើញប្រអប់បាយនៅនឹងដៃរាងតូចក៏លូកដៃទៅដណ្ដើមពីគេ

"បាយនេះចង់យកទៅឲ្យសិស្សច្បងមែនទេ? យើងថាឯងសុីខ្លួនឯងវិញទៅ"នាងបើកប្រអប់បាយនោះចាក់មកលើក្បាលរាងតូចធ្វើឲ្យខ្លួនគេប្រលាក់សុទ្ធតែបាយ ចៃដន្យអីស៊ុននូនិងបមគ្យូបានដើរមកបន្ទប់ទឹកក៏បានឃើហេតុការណ៍នេះក៏ស្ទុះចូលទៅ

"នែ៎!!ពួកនាងធ្វើអីមិត្តយើង?"ស៊ុននូស្រែកសួរនាងដោយសំឡេងធ្ងន់កែវភ្នែកសម្លក់នាងប្រៀបដូចជាសត្វកញ្រ្ជោងយ៉ាងចឹង

"ក៏ប្រដៅវាដែលហ៊ានមកកាត់មុខយើងនោះអី"នាងតបវិញទាំងឈរអោបដៃឯមិត្តទាំងពីររបស់នាងក៏ឈរញញឹមឌឺដងដាក់រាងតូច

"នេះនាង*ផាច់~~ផាច់*"បមគ្យូដោយសារតែខឹងពេកក៏ស្ទុះមកទះនាងពីរកំភ្លៀងធ្វើឲ្យ្នាងអស់ជំហរដួលព្រូសមិត្តនាងក៏ប្រញាប់ជួយលើក

"អាយយយ ឯងហ៊ានទះយើងផងហេស?"នាងស្រែកដោយកំហឹងហើយក៏ហក់មករកវៃរាងតូចវិញមិត្តនាងក៏ដូចគ្នាតែគិតថាបមគ្យូនិងស៊ុននូឈរឲ្យវ៉ៃទទេៗហេស?តែហ៊ានប៉ះគេគេតបតវិញហើយ។ ពួកគេបានវាយប្រទាញប្រទង់គ្នាទៅវិញទៅមកតែថាខាងពួកនាងនោះដូចជាត្រូវធ្ងន់ធ្ងរណាស់ ចំណែកហ្វីលីកវិញធ្វើអីមិនចេញ បានត្រឹមអង្គុយសម្រក់ទឹកភ្នែកដែលត្រូវគេធ្វើបានបែបនេះ។ ពួកគេវាយគ្នារហូតដល់មានអ្នកមកឃាត់ហើយអ្នកដែលចូលឃាត់នោះគឺជាកម្លោះសង្ហារទាំងបីនេះហើយ

"បានហើយ" សំឡេងស្រែកបញ្ឈប់របស់យ៉ុនជុនមិនបានធ្បើឲ្យពួកគេនោះទេមានតែវាយគ្នាលើសដើម ដោយអស់ជម្រើសអ្នកទាំងបីក៏ចូលចាប់បំបែក ដោយស៊ុងហ៊ុនចូលចាប់ស៊ុននូ ហ្យុនជីនចាប់ អ៊ុនចូចំណែកបមគ្យូក៏ត្រូវយ៉ុនជុនចាប់ជាប់

"នែ៎!!! ម៉េចក៏មកវាយគ្នាបែបនេះហាស?"សំឡេងរបស់ហ្យុនជីនធ្វើឲ្យពួកគេនៅស្ងៀមឯហ្វីលីកក៏ក្រោកឈរទាំងខ្លួនសុទ្ធតែបាយដដែល

"មើស!! លែងខ្ញុំ"ស៊ុននូកន្ទ្រាក់ខ្លួនចេញពីដៃស៊ុងហ៊ុនហើយក៏រត់ទៅមើលមិត្តព្រមទាំងបោសបាយចេញពីខ្លួនគេ ទាំងហ្វីលីកនៅយំដដែល

"ប្រាប់បានឬនៅថាមានរឿងអីបានជាមកវាយគ្នាបែបនេះ?"យ៉ុនជុនសួរបញ្ជាក់

"មកពីនាងនោះមកធ្វើបាបមិត្តខ្ញុំលោកមិនមើលសភាពមិត្តខ្ញុំទេហេស? មើលចុះមុខមានស្នាមម្រាមដៃយ៉ាងច្បាស់នៅមានឈាមទៀតព្រមទាំងបាយស្រោចខ្លួនទៀត"បមគ្យូតបមកនាយវិញយ៉ាងវិញអន្លាយ រាងក្រាស់ទាំងបីក៏ងាកមកចាប់អារម្មណ៍ហ្វីលីកពិតដូចបមគ្យូនិយាយពិតមែន

"អ៊ុនចូ មានរឿងអីម៉េចក៏ធ្វើបែបនេះ?"ហ្យុនជីនសួរនាងដោយសំឡេងរឹងកំព្រឹសគ្មានជាតិ

"អឺ..គឺ..."នាងឆ្លើយនឹងសំណួរនាយមិនចេញព្រោះមិនដឹងឆ្លើយបែបណា

"ក៏ព្រោះតែសិស្សច្បងនឹងហើយ នាងខ្លាចមិត្តខ្ញុំទៅដណ្ដើមសិស្សច្បងពីនាងទើបនាងធ្វើបែបនេះ"ស៊ុននូជាអ្នកឆ្លើយព្រោះមើលទៅនាងដូចជាមិនហ៊ានឆ្លើយនោះទេ។ បានចម្លើយភ្លាមរាងក្រាស់ក៏អូសនាងចេញទៅហើយនាងពីរនាក់ជាគ្នារបស់អ៊ុនចូក៏រត់ទៅតាម

"ហ្វីលីក ឯងយ៉ាងម៉េចហើយ?"ស៊ុននូសួរមិត្តដផយក្ដីបារម្ភ

"យើ...យើងចង់ទៅផ្ទះ"ហ្វីលីកតបវិញដោយសំឡេងខ្សាវៗ

"ម៉ោះ ចាំពួកយើងនាំឯងទៅ"បមគ្យូចាប់ដៃហ្វីលីកហើយនាំគេចេញមក

(រៀងវែងតិចហើយសង្ឃឹមថាមិនធុញ)
__ខុនដូ

ស៊ុននូនិងបមគ្យូបាននាំហ្វីលីកមកខុនដូវិញដោយជិះតាក់សុីព្រោះពួកគេសុទ្ធតែទៅរៀនដោយថ្មើរជើងចឹងហើយទើបគ្មានអីជិះនាំរាងតូចមក នៅតាមផ្លូវហ្វីលីកយំអោបស៊ុននូជាប់ គេយំរហូតដល់គេងលក់នៅលើកឡានរហូតមកដល់ខុនដូ ទើបមិត្តពីរនាក់នេះនាំគ្នាគ្រាឡើងមក ស៊ុននូយកកាតទ្វារបន្ទប់មកបើកហើយក៏នាំគ្នាគ្រាមិត្តយកទៅបន្ទប់គេង ពួកគេដាក់មិត្តឲ្យគេងថ្នមៗទាំងមិនបានងូតទឹក ស៊ិននូក៏សម្រេចចិត្តជូតខ្លួននិងប្ដូរសំលៀកបំពាក់ឲ្យមិត្តព្រោះតែសំលៀកបំពាក់ជាប់ខ្លួនប្រលាក់អស់ហើយ

"គ្យូហា៎ ឯងជួយទៅយកចានដាក់ទឹកនិងកន្សែងឲ្យយើងបន្តិចយើងជូតខ្លួនឲ្យហ្វីកលីក"

"អឹមចាំបន្តិច"បមគ្យូចេញមកយកចានថ្មធំល្មមដាក់ទឹកហើយនិងកូនកន្សែងមកឲ្យស៊ុននូ

"ណេះ មកហើយ"

"អឹម អរគុណឯង" ស៊ុននូចាប់ផ្ដើមជូនខ្លូនឲ្យហ្វីលីក

"ហ៊ឹម ឯងមិនគួរជួបរឿងបែបនេះសោះ"បន្ទាប់ពីជូតខ្លួនហើយ ស៊ុននូក៏លើកដៃទៅអង្អែលផ្ទៃមុខមិត្តតិចៗដោយក្ដីអាណិតទើបតែចូលរៀនបានបីថ្ងៃក៏ត្រូវគេធ្វើបាបទៅហើយ

"យ៉ាងម៉េចហើយឯង?"បមគ្យូដើរចូលមកសួរមិត្ត

"អឹម រួចរាល់ហើយ"

"យើងថាទៅអង្គុយខាងក្រៅទៅទុកឲ្យគេសម្រាកចុះ"

"ហ៊ឹម តោះ"អ្នកទាំងពីរក៏នាំគ្នាចេញមកអង្គុយលេងខាងក្រៅ

.......

__រសៀល

ពេលនេះម៉ោងពីររសៀលទៅហើយទើបហ្វីលីកភ្ញាក់ គេក្រោកចេញពីពូកដើរមកខាងក្រៅក៏ឃើញមិត្តទាំងពីរកំពុងអង្គុយមើលទូរទស្សន៍ក៏ដើរចូលទៅរក

"អររ ឯងភ្ញាក់ហើយហេស?"បមគ្យូងាកមកឃើញមិត្តដើរចូលមកក៏សួរ ហ្វីលីកមិនឆ្លើយតែងួកក្បាលជាចម្លើយ

"ឯងឃ្លានទេ យើងបានធ្វើ tteokbokki ទុកឲ្យឯងដែរណា"ស៊ុននូ

"អឹម ឃ្លានណាស់"

"ចាំបន្តិចយើងទៅយកមកឲ្យ"

"ហ៊ឹម "

"នេះមកដល់ហើយ" ស៊ុននូកាន់ចាន tteokbokkiយកមកឲ្យហ្វីលីក

"ហីយ៉ាទំនងណាស់"

"ចឹងឆាប់ញាំទៅ"

"អឹមអរគុណឯង" ហ្វីលីកក៏ចាប់ផ្ដើមញាំ ឯមិត្តទាំងពីរក៏អង្គុយមើលព្រោះពួកគេញាំរួចហើយ បន្ទាប់ពីញាំហើយរាងតូចក៏យកចានទៅលាងទុក ទើបដើរមកអង្គុយមើលទូរទស្សន៍ជាមួយមិត្តវិញ។ ស៊ុននូនិងបមគ្យូចំណាយពេលនៅកំដរហ្វីលីករហូតដល់ល្ងាចទើបត្រឡប់ទៅវិញសុខចិត្តខាតរៀនដើម្បីមិត្ត។

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

សូមរង់ចាំភាគបន្ត...........................................

Lily-kim






enjoy your reading ☺️

Continue Reading

You'll Also Like

19.9K 809 24
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...
187K 4.2K 102
*NOT FINISHED* I'm tired of fighting...... AMORA!" My uncle yells while i'm trying to open my eyes. I'm sitting in a the corner of the house with he...
48.8K 1.6K 94
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
15.7K 1.2K 20
စာအခုမှရေး‌တာဖြစ်တဲ့အတွက် အရေးအသားညံခဲ့သည်ရှိသော်တောင်းပန်ပါတယ်နော်။ Started Date-10.5.2024 Friday