រឿង ទាសករម៉ាហ្វៀរចន

Por JEONTAEPHXEA

77.4K 2.9K 62

Jk:គីម ថេយ៉ុងជាមនុស្សរបស់ ចន ជុងហ្គុកតែម្នាក់គត់បើអ្នកណាហ៊ានប៉ះមនុស្សរបស់យើងជីវិតគឺស្មើសូន្យត្រូវចាំទុកឱ្យច្ប... Más

ភាគ1:ស្អី!!!ក្រពុបអស់ចឹងហេ៎ស!!!
ភាគ2:អត់ទេ ហ្ហឹកម៉ែអត់ទេខ្ញុំអត់បានលាក់លុយទេហ្ហឹក សូមអង្វរម៉ែឈប់វ៉ៃខ្ញុំទៅហ្ហឹកៗ
ភាគ3: នេះកូនរបស់អ្នកស្រីហេ៎ស..???"
ភាគ4: ឯងត្រូវតែធ្វើទាសកររបស់យើងអស់មួយជីវិត
ភាគ5: បើឯងធ្វើការងារនេះមិនហើយមិនបាច់សុីបាយទេ
ភាគ6: ឆាប់ យកគេទៅក្នុងបន្ទប់របស់ហើយហើយលាងរបួសឱ្យគេផង!!
ភាគ7: បងហ្គុកធ្វើបាបអូនថេយ៍
ភាគ8 :អ្នកណាឱ្យឯងថើបមាត់យើង
ភាគ9:យើងប្រាប់ហើយថាមិនសុីមិនចេះស្តាប់គ្នាទេហេ៎ស!!ឯងជាម៉ែយើងឬយ៉ាងមិច
ភាគ11:ហើយចុះនាងមិនកញ្ជះគេដូចគ្នា អេ៎តែថាមិនមែនកញ្ជះធម្មតាទេតែជាកញ្ជះដាច់ថ្លៃ!!
ភាគ12: ជុៗៗឈប់យំណាកូនម្តាយមកនេះមកកូនចាំម៉ាក់ឱ្យមឹមមោះកូនមោះ
ភាគ13:អាក្មេងលក់ខ្លួន
ភាគ16:ឈ្លោះគ្នាដោយសារតែចម្រៀងមួយបទ...
ភាគ17:ស្អីគេអូនហៅវាបង😒
ភាគ18:ឈប់សុីឈប់អីហើយ
ភាគ19:ឯងលែងសំខាន់សម្រាប់គេទៀតហើយអាជុង
ភាគ20:ថេយ៍ៗខ្លាចជុងនៅឯណាមកយកថេយ៍ៗតិចមកហ្ហឹកៗ
ភាគ21:ទីនេះគ្មានប្រពន្ធរបស់លោកទេ
ភាគ22:សំខាន់ជាងប្រពន្ធដែលកំពុងនៅចំពោះមុខបងនិងមែនទេជុង??
ភាគ23:អ្ហឹកៗម៉ែដោះតែខ្ញុំខ្លាចហ្ហឹកៗ....
ភាគ23:អាក្មេងសម្រែ!!!
ភាគ24:ឆ្នាស់ពេកខ្លាចប្តីលែងស្រលាញ់
ភាគ25:ជុងអ្ហឹកៗអូនខ្លាច...<
ភាគ26:ហ្ហឹកៗរងារខ្លាំងណាស់
ភាគ27:ចេញតួរឈ្នានីស
ភាគ28:ខំស្រែកម្លេះតិចប្រយ័ត្នដាច់ធ្នេរទៅ
ភាគ29:សុំទោសណាថេយ៍បងសន្យាតែបងធ្វើមិនបាន
ភាគ30:ជួបម្តាយចុងមហាចម្រើន
ភាគ31:ភាពកក់ក្តៅ
Special News📢🤍
ភាគ32:ស្វាគមន៍មកកាន់ទឹកដីកូរ៉េ
Hello Readers!!🤍🧞
ភាគ33:មនុស្សដូចវាមិនសមឱ្យបងគោរពនោះទេ
ភាគ34:អា លីហាអ៊ុនអាសត្វតេរិច្ឆាន
Q&A
Part36:Hello Readers

ភាគ10:ក៏យើងខ្លាចអស់សាំងឡាននិងហើយ

2.4K 107 0
Por JEONTAEPHXEA

រឿង ទាសករម៉ាហ្វៀចន🥀
ភាគ10

ថេយ៉ុងពេលដែលត្រូវជុងហ្គុកស្រែកដាក់ខ្លួនបែបនេះក៏បានធ្វើឱ្យគេភ្ញាក់ហើយក៏ជ្រុះម្ហូបអាហារពីចានស្រាក់នោះក្រពុបចេញមកខាងក្រៅធ្វើឱ្យជុងហ្គុកឃើញបែបនេះក៏បានខឹងយ៉ាងខ្លាំង

"ហ្ហឹកៗ...ហ្ហឹកៗវាក្រពុបបាត់អស់ទៅហើយខ្ញុំសុំទោសលោក"ថេយ៉ុងគេក៏បានពោលពាក្យសុំទោសទាំងទឹកភ្នែកគ្រាន់តែជុងហ្គុកស្រែកដាក់គេៗភ័យមួយតង់ហើយចង្រៃអីមកក្រពុបអាហារអស់ទៀត

"ហឹស...ឆាប់មកសម្អាតកន្លែងនេះឱ្យស្អាតឱ្យលឿនជាប្រញាប់បើមិនចឹងទេឯងនិងងាប់ជាមិនខាន!!"ជុងហ្គុកក៏បានគម្រាមទៅកាន់ថេយ៉ុងដែលធ្វើឱ្យថេយ៉ុងភ័យហើយក៏ប្រញាប់រត់ទៅយកនេះយកនោះមកសម្អាតកន្លែងនិងដែលធ្វើឱ្យជុងហ្គុកឃើញហើយញញឹមចុងមាត់

     ថេយ៉ុងគេក៏បាននៅសម្អាតហើយចំណែកឯជុងគុកក៏បានទៅធ្វើការរបស់ខ្លួនវិញយ៉ាងស្ងៀមស្ងាត់បំផុតពេលដែលសម្អាតហើយថេយ៉ុងគេក៏បានឈរមួយសន្ទុះ

"ឯងចង់ទៅណា??"ជុងហ្គុកក៏បានសួរថេយ៉ុងទាំងភ្នែកសម្លឹងមើលមកថេយ៉ុងដែលរៀបឈានជើងនិងដើរចេញពីកន្លែងមួយនេះ

"អ-អឺគឺខ្ញុំទៅភូមិគ្រឹះវិញ"ថេយ៉ុងក៏បានឆ្លើយទាំងរដាក់រដុបគេឥឡូវចាប់ផ្តើមខ្លាចប្រុសម្នាក់នេះហើយ

"មិនបាច់ទៅទេចាំទៅជាមួយយើងល្ងាចទៅ!!"គេក៏បានហាមមិនឱ្យថេយ៉ុងទៅភូមិគ្រឹះវិញ

"តែហេតុអ្វីទៅលោក??"ថេយ៉ុងគេក៏បានសួរទាំងមិនយល់បើគេមិនទៅវិញប្រាកដជាត្រូវមាត់អ្នកនៅក្នុងភូមិគ្រឹះថាឱ្យមិនខានទេ

"ក៏យើងខ្លាចអស់សាំងឡាននិងហើយ បានហើយកុំមកសួរយើងច្រើនពេកយើងថាមិនឱ្យទៅគឺមិនឱ្យទៅហើយ"ជុងហ្គុកគេក៏បានរកលេសថាខ្លាចអស់សាំងតាមពិតបារម្ភពីគេសោះ

"បាទលោក.."ថាហើយថេយ៉ុងគេក៏បានដើរទៅអង្អុយលើសាឡុងទាំងឃ្លានក៏ឃ្លានអស់កម្លាំងក៏អស់កម្លាំងតែគេមិនហ៊ាននិយាយទេ

  រយះពេលមួយម៉ោងក្រោយមកថេយ៉ុងក៏បានគេងលក់ទាំងនៅលើសាឡុងជុងហ្គុកឃើញបែបនេះគេក៏បានដើរមកជិតថេយ៉ុងហើយគេក៏បានអោនខ្នងបន្ទិចដើម្បីវែកសក់ដែលបាំងមុខថេយ៉ុងជិតបន្ទាប់មកគេក៏បានផ្តិតបបូរមាត់របស់ខ្លួនលើបបូរមាត់របស់ថេយ៉ុងយ៉ាងយូរហើយគេក៏បានដកចេញវិញ

"សឺតៗ ពេលគេងបែបនេះទៅគួរឱ្យស្រលាញ់ណាស់ ឯងដឹងទេkim taehyungយើងស្រលាញ់ឯង យើងមិនដឹងថាឯងស្រលាញ់យើងឬអត់ទេប៉ុន្តែយើងនិងយកឈ្នះបេះដូងរបស់ឯងឱ្យទាល់តែបាន "ជុងហ្គុកក៏បាននិយាយជាមួយមនុស្សគេងលក់មិនដឹងខ្យល់អី បើថេយ៉ុងដឹងថាគេនិយាយពាក្យបែបនេះមកកាន់ខ្លួនមិនដឹងគេរំភើបយ៉ាងណាទេ
#ពេលល្ងាច

ពេលនេះក៏ល្ងាចរាងជ្រេលទៅហើយប៉ុន្តែថេយ៉ុងគេមិនទាន់ភ្ញាក់នៅឡើយទេដោយសារតែអស់កម្លាំងពេកទើបគេងយូរយ៉ាងនេះ ជុងហ្គុកដោយសារមិនចង់រំខានដំណេកថេយ៉ុងគេក៏បានបីថេយ៉ុងដាក់ខាងក្នុងឡានហើយក៏មកភូមិគ្រឹះតែម្តង

"លោកម្ចាស់តើថេយ៉ុងគេកើតអីមែនទេ??"នៅពេលដែលជុងហ្គុកដើរចូលមកទាំងបីថេយ៉ុងបែបនេះម៉ែដោះបារម្ភហើយគាត់ក៏បានសួរ

"គឺគេកំពុងគេងណាម៉ែដោះ"ថាហើយគេក៏បានឡើងទៅខាងលើបាត់ទាំងមុខមាំៗដែលធ្វើឱ្យអ្នកបម្រើដែលរត់មកមើលអម្បិញមិញនេះភ័យមិនស្ទើរ

"មិនដឹងជាស្អីណាស់ណាទេ ចេញចរិកមកចង់ទាក់លោកម្ចាស់ឡើងស្រស់ៗគួរឱ្យស្អប់បំផុត"

"មែនហើយណាយើងក៏គិតដូចឯងដូចគ្នាយើងជ្រិញណាស់នាងអើយ ធ្វើចរិកដូចម្ចាស់តូចឱ្យលោកម្ចាស់បីទៀតមិញនេះ"ពួកនាងអ្នកបម្រើក៏បានខ្សឹបខ្សាវគ្នានិយាយដើមថេយ៉ុងពួកនាងមិនសូវចូលចិត្តថេយ៉ុងទេ

"អឹម ន៎ែស្អែករកវិធីធ្វើបាបវាល្អដែលទេ??"ណាមីជាអ្នកបម្រើស្រីដែលស្អាតជាងគេក្នុងចំណោមអ្នកបម្រើទាំងអស់ក៏បានលេចគំនិតមួយឡើង

"អឺល្អតា៎ស តែថាស្អែកនេះលេងមួយចាស់ដៃល្អដែលទេនាងមីយើងចង់ធ្វើបាបវាយូរហើយតែមិនហ៊ានតែយើងសុំសរសើរនាងឯងហើយដែលហ៊ានធ្វើបាបវាហា៎សហា៎ៗ"ពួកនាងអ្នកបម្រើក៏បានបន្តនិយាយគ្នាមិនដឹងដល់ម៉ោងប៉ុន្មានទេ

#ព្រឹកស្អែក

"ហឹម ហុឺយលោក..."ថេយ៉ុងក្រោកមានអារម្មណ៍ថាធ្ងន់ៗមកគេក៏បានវ៉ាក់អឺជាមួយនិងវត្តមានជុងហ្គុកដែលកំពុងតែគេងអោបខ្លួនយ៉ាងស្អិតរមួតបេះមិនចេះ

"ស្អីរបស់ឯង!!"ពាក្យសិរីសួស្តីដែលជុងហ្គុកនិយាយទៅកាន់ថេយ៉ុងទាំងភ្នែកនៅបិទនិយាយស្តាប់មិនចង់បាន

"លោក...លោកលែងខ្ញុំសិនទៅខ្ញុំធប់ដង្ហើមណាស់"ថេយ៉ុងគេក៏បាននិយាយទាំងសម្លេងរកយំអ្នកណាទៅទ្រាំបានលោកបើរិទ្ធៗយ៉ាងនិង

"អឹម..."ជុងហ្គុកមិនមាត់គេក៏បានបន្តូរដៃអោបថេយ៉ុងហើយគេក៏បានជ្រប់មុខនិងកញ្ចឹង.កសខ្ចីរបស់ថេយ៉ុងមិនព្រមភ្ញាក់ទៅណា

"លោកបានហើយខ្ញុំប្រញាប់ទៅធ្វើការរបស់ខ្ញុំនេះលោកចង់គេងដល់ស្មានណាទៀតនេះម៉ោង7ហើយណាលោកមិនគិតទៅក្រុមហ៊ុនទេហេ៎ស??"គេក៏បានសួរអ្នកដែកកំពុងតែបិទភ្នែកគេងទាំងមានក្តីសុខនិយាយជាមួយជុងហ្គុកនេះមិនដឹងថាគេតបនិងខ្លួនឬអត់ទេគេចេះតែនិយាយៗទៅ

"ហុឺយ...ថ្លង់ខ្លាំងណាស់បិទមាត់ភ្លាមទៅ!!!"ជុងហ្គុកដោយសារទ្រាំមិនបានគេក៏បានស្តីឱ្យថេយ៉ុង

   ថេយ៉ុងគេក៏មាត់គេសម្ងំអោយជុងគុកអោបគេម៉ាសេរីនេះចូលខ្ទង់ម៉ោង8ជាងហើយទើបគេព្រមក្រោកហើយរៀបចំសម្លៀកបំពាក់ទៅធ្វើការបាត់ហើយមុននិងទៅគេក៏បានប្រើថេយ៉ុងឱ្យចងក្រវ៉ាត់.កឱ្យគេដូចគ្នា

"អូៗ..នេះម្ចាស់តូចយាងចុះមកហើយហេ៎ស??"ណាមីក៏បានធ្វើសួរទាំងពេបមាត់ពេប.ក ចំណែកឯថេយ៍ឃើញបែបនេះក៏រអៀសចិត្តដូចគ្នា

"នេះម្ចាស់តូចអង្គុយនៅត្រង់នេះហើយណាខ្ញុំទៅយកអាហារមកឱ្យម្ចាស់តូចពិសារ"

"អ-អឺមិនបាច់ទេណាបងខ្ញុំអាចទៅយកញុាំខ្លួនឯងបានហើយហើយខ្ញុំក៏អរគុណដូចគ្នាមិនបាច់ទេ"ថេយ៉ុងមានអារម្មណ៍ថាពួកនាងថ្ងៃនេះប្លែកៗខុសពីធម្មតា

"មិនបានទេ ចាំនៅត្រង់និងហើយ"ថាហើយនាងក៏បានដើរចូលទៅក្នុងផ្ទះបាយដើម្បីយកអាហារឱ្យថេយ៍

ពេលនោះនាងស្រីបម្រើម្នាក់នោះក៏បានហុចអាហារនោះទៅឱ្យណាមីបន្ទាប់មកនាងក៏បានយកវាមកឱ្យថេយ៉ុង

"ផ្រាវ....អុះបែកអស់បាត់"នាងក៏បានហុចឱ្យថេយ៍ដល់ពេលថេយ៍រកយកនាងក៏បានទម្លាក់ចាននោះចុះមកលើការ៉ូបែកខ្ទិច

"អូ...បែកអស់ហើយមិនអីទេណាបងចាំខ្ញុំអ្នកសម្អាតអំបែងនេះចុះ"ថាហើយថេយ៉ុងគេក៏បានបន្ទន់ជង្គង់ដើម្បីរើសអំបែងចាននោះទាំងដៃទទេរ

"អួយឈឺហ្ហឹកៗៗ!!!"ថេយ៍ស្រែកទាំងក្តីឈឺចាប់ព្រោះអីណាមីនាងបានដើរមកជាន់ដៃថេយ៍ដែលកំពុងចាប់កាន់និងរើសអំបែងទាំងនោះហើយអ្នកបម្រើផ្សេងទៀតក៏បានឈរសើចថេយ៍គ្មានអ្នកណាជួយថេយ៍ទេចំណែកឯអំបែងក៏កាន់តែមុតកាន់តែជ្រៅដែលធ្វើឱ្យថេយ៍ស្រែកឈឺទាំងទឹកភ្នែកស្រក់តក់ៗ

"អុះ យើងសុំទោសណាមិញនេះយើងច្រឡំយ៉ាងមិចហើយឈឺខ្លាំងទេ"មាត់សួរតែជើងនៅតែជាន់ញីដដែលដែលធ្វើឱ្យឈាមរបស់ថេយ៍ស្រក់លើការ៉ូយ៉ាងក្រហមឆ្អិនឆ្អៅ

"ហ្ហឹកៗ...សុំអង្វរសូមដកជើងរបស់បងចេញទៅហ្ហឹកៗខ្ញុំឈឺខ្លាំងណាស់"ថេយ៍ឈឺរហូតដល់ថ្នាក់ក្រាមសំពះនាងទាំងទឹកភ្នែកបន្ទាប់មកនាងឃើញបែបនេះនាងក៏បានដកជើងរបស់ខ្លួនចេញពីដៃថេយ៉ុង


Seguir leyendo

También te gustarán

82.8K 6.6K 148
Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-
2.4K 83 8
Gaurav's success in the business industry is not just because of his hard work and dedication, but also because of his ability to take calculated ris...
76.6K 2.7K 104
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
33.3K 4.5K 43
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????