បម្រើបេះដូង VIP ( Completely✓...

By KWANGLINI

183K 9.1K 72

" ឲ្យតែបានក្បែរបង ទោះត្រឹមរយះពេលខ្លី ក៏អូនសុខចិត្ត " ថេយ៉ុង ជេន ជុងហ្គុក × សៀ ថេយ៉ុង More

ភាគទី1: សុបិន្តឃើញបង
ភាគទី2: សុំដោយសារផង ណា បងសង្ហារ
ភាគទី3: អ្នកប្រុសតូចបាត់ខ្លួន
ភាគទី4: ឲ្យតម្លៃខ្ញុំប៉ុន្មាន?
ភាគទី5: លុយមិនដល់ ខ្ពើមថ្ងូរឲ្យស្ដាប់
ភាគទី6: មិត្តហៅញ៉ាំបង្កង
ភាគទី7: ការគំរាម
ភាគទី8: ចង់គ្រៀវ កូនប្រុសរបស់លោក
ភាគទី9: អ្នកលេង ប៉ះអ្នកមែន🌚
ភាគទី10: មោទនភាពណាស់😂
ភាគទី11: ដាំបាយអត់ដាក់ទឹក
ភាគទី12: មកដាក់ពាក្យធ្វើការ
ភាគទី13: បោកខោអាវនឹងស្នេហ៍
ភាគទី14: ក្មេងឃ្លានបៅ ខុសរបៀប
ភាគទី15: គេមានមនុស្សក្នុងចិត្តហើយ
ភាគទី16: ធ្វើជាអ្នកជំនួស មួយរយះ
ភាគទី17: ចង់ញ៉ាំឯងបន្ត
ភាគទី18: ក្មេងទាញ៉ាំ ការ៉េម
ភាគទី19: ស្អីគេ X.O??
ភាគទី20 : ខ្ញុំស្រឡាញ់លោក
ភាគទី21: នាងជាអ្នកណា?
ភាគទី22: សុំនៅក្បែរបង ត្រឹមរយះពេលខ្លី
ភាគទី23: រៀនមិនចេះ ចាំតែពាក្យខ្ញុំស្រឡាញ់លោក
ភាគទី24: ចាញ់បោក សុបិន្ត
ភាគទី25: ចិត្តបារម្ភពីគេ
ភាគទី26: ឈាមកម្រ
ភាគទី28: លាហើយ
ភាគទី29: គេត្រឡប់មកវិញហើយ
ភាគទី30: យើងនៅតែជាអ្នកមកក្រោយ
ភាគទី31: តើពួកគេ មានទំនាក់ទំនងអ្វី?
ភាគទី32: ស្នេហា៎ធ្វើឲ្យឈឺចាប់
ភាគទី33: ចោរ ផ្លោះរបងចូលផ្ទះ
ភាគទី34: ដើម្បីអូន
ភាគទី35:កូនចង់បានប្រពន្ធ
ភាគទី36: ឪអូន បដិសេធ
ភាគទី37: កូនយំហើយ😂
ភាគបញ្ចប់

ភាគទី27: ទោះជាពេលវេលា ត្រឡប់ក្រោយ ក៏ខ្ញុំនៅតែជ្រើសជួបអ្នក

4K 224 1
By KWANGLINI

សម្លេងទូរស័ព្ទបន្លឺឡើងញ័រក្នុងហោប៉ាវ ថេយ៉ុង ងាកខ្លួនបន្តិចក៏លូកទាញទូរស័ព្ទខ្លួនមកមើលលេខខលចូលមក ទើបដឹងថាជាលេខរបស់លោកប៉ា មិនបង្អង់យូរគេក៏ប្រញាប់ចុចទទួល។

< ហាឡូ លោកប៉ា! > សម្លេងស្រួយស្រឹបបន្លឺហៅឈ្មោះអ្នកជាប៉ា តាមប្រព័ន្ធស្មាតហ្វូន ឲ្យអ្នកអង្គុយក្បែរងាកទៅសម្លឹង ជាមួយក្រសែភ្នែកមិនពេញចិត្ត នៅជាមួយខ្លួននាយមិនចង់ឲ្យរាងតូចនិយាយជាមួយអ្នកណាឡើយ ជាពិសេសគឺគ្រួសាររាងតូចតែម្ដង។
< អាយ៉ុង កូនត្រឡប់មកផ្ទះវិញថ្ងៃណា? ត្រូវការឲ្យប៉ាប្រាប់ វីឌ ទៅទទួលកូនមកវិញឬអត់? >
< មិនបាច់ទេលោកប៉ា ខ្ញុំអាចទៅវិញដោយខ្លួនឯងបាន មិនយូរទេ! >
< ម៉ាក់ប៉ានឹកកូនខ្លាំងណាស់ ឆាប់ត្រឡប់មកវិញផង! >
< កូនដឹងហើយ! ប៉ាមើលថែសុខភាពផង ខ្ញុំនឹងប្រញាប់ត្រឡប់ទៅវិញ! >
< កូនក៏ដូចគ្នា! ប៉ុណ្ណឹងសិនហើយ ប៉ាមានការបន្តិច ពេលត្រឡប់មកវិញ ខលប្រាប់ប៉ាឲ្យបានដឹងផង >
< បាទ! ទឺត.. >

ដៃតូចទាញទូរស័ព្ទចេញពីត្រចៀក ក៏បម្រុងស៊កចូលហោប៉ាវ តែក៏ត្រូវអ្នកក្បែរខ្លួនលូកកញ្ឆក់យកទៅក្ដាប់ទាំងកំហឹង។

" នេះលោកកើតអី? " គេមិនយល់ពីនាយឡើយនៅថ្ងៃនេះ តាំងពីនៅមន្ទីពេទ្យ នាយចម្លែកខ្លាំងណាស់ ខឹងដាច់ក្បាលដាច់កន្ទុយ មិនព្រមនិយាយអ្វី គិតតែធ្វើមុខមាំមិនរីក ធ្វើមើលតែស្អប់គុំគួនខ្លួនពីថ្ងៃណាមកយ៉ាងអញ្ចឹង។

ង៉ឺតត!

សំនួរមិនទាន់ឆ្លើយចប់ឡានរបស់លោកសេដ្ឋីក៏បានមកដល់គោលដៅ។ ជុងហ្គុក ចេញពីក្នុងឡានដើរមកបើកទ្វារម្ខាងទៀត លើកបីកាយតូចដើរចូលទៅក្នុងហាងមួយកន្លែងដែលល្បីថាអាហារឆ្ងាញ់ នាយមិនមាត់ ក៏មិនខ្វល់ពីនរណាមើលមក បន្តដើរយ៉ាងស្ងៀមស្ងាត់ទាំងពីរនាក់រហូតមកដល់បន្ទប់អាហារដែលខ្លួនបានកក់។

" ពិសេសយ៉ាងនេះឬ? " នាយដាក់កាយតូចឲ្យឈរនៅចំកណ្ដាលបន្ទប់ដ៏រោលមែនតិច តុបតែងយ៉ាងស្រស់ស្អាត ផ្កាក្លិនក្រអូបសាយភាយ តុអាហារដ៏ភ្លឺចិញ្ចាច ស្រស់ស្អាតជាទីគាប់នេត្រា បង្អួចកញ្ចក់ផ្ទាំងយ៉ាងធំ អាចឲ្យគេដើរចេញចូលទៅយ៉រខាងមុខ មើលទេសភាពនៃទីក្រុងសៀងហៃទាំងមូលបានយ៉ាងស្រស់ស្អាត ប៉ុន្តែគួរឲ្យស្ដាយ ព្រោះតែពេលនេះជាពេលថ្ងៃ មិនអាចមើលឃើញទិដ្ឋភាពនារាត្រីបាននោះទេ។
" ក្មេងរពឹសដូចជាឯង សមជាមួយបន្ទប់ធំបែបនេះហើយ ចង់ដើរ ចង់ដេកក៏តាមចិត្ត យើងមិនហាមទេ តែហាមដាច់ខាតមិនឲ្យរត់ផ្ដេសផ្ដាស់ ឬលោតកញ្ឆែងទេ! " នាយដាក់ខ្លួនអង្គុយចុះនៅលើគ្រែទូលាយ មិនមែនមានតែតុអាហារដ៏រោលមែនតិចនោះទេ ប៉ុន្តែក្នុងបន្ទប់នេះមានគ្រប់សព្វ តាំងពីគ្រែគេង បន្ទប់ទឹក ទូរទស្សន៍ ប្រៀបបាននឹងខុនដូរមួយទៅហើយ។
" លោកដឹងថាហេតុអីខ្ញុំស្រលាញ់ដឹងដែរទេ? " កាយតូចដើរចេញទៅឈរនៅយ៉រខាងមុខ សម្លឹងមើលទៅឆ្ងាយជាមួយខ្យល់បរិយាកាសដ៏ស្រស់ស្រាយ ទេសភាពនាពេលរសៀលក៏មិនអន់នោះដែរ វាស្រស់ស្អាតមួយបែបម្នាក់។ ជុងហ្គុក អង្គុយស្ងៀមគិតបន្តិច ក៏ទាយឡើងព្រាវៗ មិនថាត្រូវឬអត់ឡើយ គេទាយឲ្យរួចតែពីមាត់..
" ព្រោះយើងសង្ហា មាន? "
" ហ៊ឹសៗ.. មិនមែនទេ! " កាយតូចបង្វែរខ្លួនញញឹមដាក់នាយថើៗ នាយគិតថាខ្លួនជាមនុស្សបែបនោះឬ? ស្រលាញ់រកស្អាត មានលុយ ស្គាល់គ្នាយូរគួរសមនាយនូវតែមិនទាន់ស្គាល់ពីចិត្តរបស់គេ។
" មិនខ្វល់ទេស៎ យើងមិនចាប់អារម្មណ៍ចំពោះរឿងទាំងនេះផង "
" តែខ្ញុំចង់និយាយ ទាន់មានឱកាស ក្បែរលោក! " ថេយ៉ុង ងាកមុខចេញពីនាយ ទោះនាយមិនចង់ស្ដាប់ ប៉ុន្តែគេបានត្រៀមគ្រប់យ៉ាងចង់បង្ហាញឲ្យនាយដឹង ពីមុនគេធ្លាប់និយាយថា ស្រលាញ់មនុស្សម្នាក់មិនមានហេតុផល ប៉ុន្តែមិនមែនទេ គេស្រលាញ់នាយសុទ្ធតែមានហេតុផលគ្រប់គ្រាន់ តាំងពីថ្ងៃជួបគ្នាដំបូង រហូតមកដល់ពេលនេះ គេចាំគ្រប់យ៉ាងដែលទាក់ទងជាមួយនាយ។

ជុងហ្គុក បម្រាស់ខ្លួនគេងលើពូកធ្វើមិនដឹង មិនខ្វល់ថារាងតូចនិយាយអ្វី គេគិតថាសម្ដីរាងតូចគ្រាន់តែជាសម្ដីក្មេង និយាយអ្វីតាមតែចិត្តចង់ ក៏មិនយកចិត្តទុកដាក់ស្ដាប់នោះដែរ។

" តាមពិតទៅខ្ញុំបានស្គាល់លោកយូរហើយ ស្គាល់តាំងពីខ្ញុំរៀននៅវិទ្យាល័យ លោកតែងតែមកលេងខ្ញុំនៅក្នុងសុបិន្ត មិនថាយប់ឬក៏ថ្ងៃ ទេវបុត្រដ៏ស្រស់សង្ហារម្នាក់ ដែលខ្ញុំតែងគេងនឹកមមៃ ថាពេលណាបានជួប បានប៉ះដោយផ្ទាល់ ហ៊ឹស! សម្ដីក្មេងដូចជាខ្ញុំ ស្ដាប់ទៅគួរឲ្យអស់សំណើចខ្លាំងណាស់ ប៉ុន្តែគ្រប់ពាក្យគ្រប់ម៉ាត់វាជាចេតនាការពិត ដែលខ្ញុំតែងតែគេងគិតនឹកដល់លោក រហូតដល់ថ្ងៃមួយលោកក៏បង្ហាញខ្លួនចូលក្នុងឆាកជីវិតខ្ញុំ ក្នុងរូបរាងជាមនុស្សពិតប្រាកដ មិនមែនជាការស្រមើស្រមៃក្នុងយល់សប្តិ! " កាយតូចឈររៀបរាប់រឿងទាំងនេះ សើចបណ្ដើរ យំបណ្ដើរ ទឹកភ្នែកស្រក់ហូរ ជាទឹកភ្នែកនៃក្ដីរំភើប ស្នាមញញឹមដ៏ជូរចត់ វាជាស្នាមញញឹមដែលគេប្រឹងលាក់ភាពឈឺចាប់របស់ខ្លួនឯង ទេវបុត្រក្នុងក្ដីស្រមៃគេបានបង្ហាញខ្លួន គេបានមករួមរស់ក្បែរ ប៉ុន្តែវាគ្រាន់ជារយ:ពេលដល់ខ្លី មិនបានពេញមួយជីវិតដូចអ្វីដែលគេធ្លាប់ប៉ងប្រាថ្នានោះឡើយ។

ផឹប!!

" ចុះពេលដែលបានជួបហើយ ឯងនៅក្បែរគេរហូតដែរទេ? " កាយមាំក្រោកដើរសន្សឹមៗចូលមកឱបកាយតូចពីក្រោយ ពេលស្ដាប់សម្ដីរៀបរាប់ទាំងនេះហើយ ធ្វើឲ្យនាយកាន់តែយល់ពីជម្រៅចិត្តស្នេហ៍របស់រាងតូចមកលើខ្លួន ដែលកន្លងមកគេតែងមើលរំលង។
" ខ្ញុំពិតជាចង់នៅក្បែរគេពេញមួយជីវិតនេះខ្លាំងណាស់ បើអាចដល់ជាតិក្រោយខ្ញុំនៅតែចង់ក្បែរគេ ប៉ុន្តែវាសនាខ្ញុំ និងគេ មិនអាចកែប្រែបាន ខ្ញុំគ្មានសិទ្ធិយូរយ៉ាងនេះនៅក្បែរខ្លួនគេនោះទេ ខ្ញុំដឹងខ្លួនឯងច្បាស់ថានៅចំណុចណា មកពីកន្លែងណា តែខ្ញុំមិនស្ដាយក្រោយឡើយដែលបានស្គាល់គេ រស់នៅជាមួយគេ ទោះត្រឹមរយ:ពេលដល់ខ្លីក៏ដោយចុះ ទៅចិត្តស្រឡាញ់ខ្ញុំសូមឲ្យគេច្រើនប៉ុណ្ណា ប៉ុន្តែដល់ពេល ខ្ញុំនឹងដើរចេញ~ ដើរចេញដោយមិនងាក់ក្រោយឬ រៀរែកក្នុងចិត្តឡើយ " សម្លេងអួលៗណែនថប់ពេញឱរា គេព្យាយាមធ្វើបែបណាមិនឲ្យខ្លួនឯងមើលមកទន់ជ្រាយចំពោះមុខនាយ រាល់ពេលគេតែងតែលេងសើច មិនយកជាសាច់ការ ប៉ុន្តែក្ដីឈឺផ្សាគេមិនមែនជារឿងកំប្លែង គ្រប់ពេលដែលនាយប្រងើយ គ្រប់ពេលដែលនាយ មិនខ្វល់ គេឈឺណាស់ ឈឺស្រគាលចង់តែស្រែកប្រាប់ឲ្យឮៗ ប៉ុន្តែគេមិនអាចធ្វើបាន ព្រោះនេះជាអ្វីដែលគេបានសន្យាជាមួយនាយ ថានឹងរ៉ាប់រងគ្រប់ការឈឺចាប់ទាំងអស់ដោយខ្លួនឯង មិនអាចបន្ទោសនាយបាននោះទេ។
" ឯងហ្នឹងចាកចេញពីគេមែនទេ? " នាយសួរទាំងដៃរឹតឱបកាយតូចជាប់ដូចខ្លាចរបូត ក្នុងប្រអប់ទ្រូងខាងឆ្វេងដែលធ្លាប់តែស្ងាត់មកជាយូរ ពេលនេះវាកំពុងតែលោតខ្លាំងណាស់ លោតភ័យព្រួយ ចាំស្ដាប់ចម្លើយចេញពីបបូរមាត់ស្ដើង តើអាចជាចម្លើយដែលវាត្រូវការដែរទេ?
" តើខ្ញុំអាចនៅបន្តបានដោយរបៀបណា? " ថេយ៉ុង សន្សឹមបែរមករកនាយ ស្នាមទឹកនេត្រាហូរកាត់ភក្ត្រាស្រក់លើផែនថ្ពាល់ វាហើម វាឈឺ ក្រហាយផ្សាខ្លាំងណាស់ មិនមែនត្រឹមតែភ្នែក ឬក៏ចិត្ត តែជាបេះដូងសាច់ដុំដ៏តូចមួយនេះហើយ ឈឺខ្លាំងជាងគេ នាយសួរធ្វើដូចមិនដឹងថាខ្លួនគិតបែបណា ក្រែងវាជាអ្វីដែលនាយចង់បាន? ពេលនេះគេសម្រេចចិត្តចាកចេញតាមបំណងនាយហើយ ហេតុអីផ្ដល់សំនួរបែបនេះមកឲ្យខ្លួនត្រូវឈឺចាប់មួយតង់ទៀត?
" បាន! ឯងប្រាកដជាអាចនៅបន្តបាន គ្មានអ្នកណាហាមឯងនោះទេ ឯងចង់នៅដល់ពេលណាក៏បាន យើងអនុញ្ញាត! " នាយចាប់ក្រសោបដៃតូច ទឹកមុខពេញដោយក្ដីអង្វរករ ចាក់ចូលកែវភ្នែកស្រទន់ពិបាកនឹងឲ្យគេស្មានពីចិត្តនាយថាកំពុងតែគិតអ្វី ហេតុអីសុខៗក៏ចង់ឲ្យខ្លួននៅបន្ត?
" ហ៊ឺមម! " បបូរមាត់ស្ដើងញញឹមថើៗលាក់ភាពទុក្ខព្រួយ ក៏មិនបានតបឆ្លើយជានាយ បែរកាយចេញឈរមើលទេសភាពជុំវិញទីក្រុង ជាមួយទុក្ខក្រៀមក្រំដែលមិនអាចនិយាយប្រាប់នរណាបាន ក្រៅពីខ្លួនឯង គេជាក្មេង មានអាយុត្រឹម១៧ឆ្នាំក៏ពិតមែន ប៉ុន្តែចោត្តគំនិត ដែលគេលាក់ទុក្ខមិនដែលបញ្ចេញ មិនប្រាកដថាវា មានអាយុ១៧ឆ្នាំ ដូចរូបរាងខាងក្រៅ ដែលគេបញ្ចេញមកឲ្យគ្រប់គ្នាឃើញឡើយ។
" ឯងមិនទាន់ឆ្លើយជាមួយសំនួរយើងទេ ឬឯងពិតជាចង់ចាកចេញពិតមែន? " នាយក្រសោបកាយតូចពីក្រោយ ឈ្មុលមុខនៅលើស្មាតូចស្រូបក្លិនក្រអូបប្រហើរដែលខ្លួនចូលចិត្ត ប៉ុន្តែចិត្តនៅពេលនេះវាមិនបានស្រស់ស្រាយ ព្រោះតែអ្នកម្ខាងទៀតមិនតបឆ្លើយ ឲ្យចិត្តនាយនៅមិនស្ងប់ឡើយ។
" ខ្ញុំស្រលាញ់លោកយ៉ាងនេះ លោកគិតថាខ្ញុំអាចចាកចេញចោលលោកដែរទេ? " កាយតូចបង្វិលខ្លួនមកវិញឱបចង្កេះនាយជាប់ ក្នុងទ្រូងគេពេលនេះតឹងណែនថប់ខ្លាំងណាស់ មិនដឹងថាគួរឆ្លើយរបៀបណានោះទេ ប៉ុន្តែវាគួរតែដល់ពេលហើយ ខ្លួនគួរតែចាកចេញ ក៏មិនចង់នៅបន្តដាក់សម្ពាធឲ្យនាយយ៉ាប់យ៉ឺនជាមួយខ្លួនទៀតដែរ។
" កុំចាកចេញអី យើងសុំណា! " នាយរឹតកាយតូចជាប់ណែនពេញឱរា ហេតុអីនាយក្លាយជាបែបនេះ? ឃាត់គេព្រោះតែមានចិត្តស្រលាញ់ ឬក៏ខ្លាចបាត់បង់កូនឲ្យប្រាកដ? បើគេមិនមានកូនទេ តើនាយអាចនិយាយពាក្យនេះចេញមកឬទេ? កុំដើម្បីតែខ្លួនឯងមានសេចក្ដីសុខ ធ្វើឲ្យមនុស្សស្លូតត្រង់ម្នាក់ឈឺចាប់ដោយសារខ្លួនទៀតអី។ ឯណាទៅពាក្យប្រកដប្រជា ដែលធ្លាប់និយាយនោះ ? វាបាត់ទៅណាហើយ ?

Skip..

ក្លិនតែឈ្ងុយឈ្ងប់ភាយចេញពីរោងស្បូវមួយនៃភូមិគ្រឹះសៀ បុរស់ចំណាស់ពីរនាក់អង្គុយក្រេបតែជាមួយគ្នា ដោយមាននារីដ៏ស្រស់ឆើតពីរនាក់ទៀតអង្គុយមើលរូបថតកៀកក្បែរគ្នា សើចសប្បាយ កខុប។

" ការងាររវល់ច្រើន មិនសូវជាបានជួបគ្នាទេ បានមកអង្គុយក្រេបតែមើលផ្កាបែបនេះក៏ស្រស់ស្រាយម៉្យាងដែរ " លោកឆាវ ដាក់ពែងតែចុះ សម្លឹងទៅផ្កាដែលរីកស្គុសស្គាយ ពេញសួនពណ៌ចម្រុះ មានមេអំបៅសត្វល្អិតជាច្រើន ហើរឆ្វៀលឆ្វាត់ ស្រូបក្លិនរំអង ទីនេះស្រស់ស្រាយ ខ្យល់បរិសុទ្ធល្អជាងភូមិគ្រឹះឆាវទៅទៀត។
" បើទំនេរក៏ឈ្លាតមកទីនេះផង ផឹកតែមើលផ្កានាពេលរសៀល ល្អចំពោះសុខភាពខ្លាំងណាស់ មើលតែយើងទៅមិនដែលឈឺផ្ដេសផ្ដាសទេ "
" មកចេះតែមកបានហើយ គ្រាន់យើងគ្មានពេលចូលផ្ទះឯងប៉ុណ្ណោះ ត្រឹមជិះកាត់មានទៅពិបាកអី " លោកឆាវ សើចតិចៗជាមួយសម្ដីលេងសើចរបស់ខ្លួន ឲ្យអ្នកជាមិត្តអង្គុយពាក់មុខយក្សដាក់ និយាយដូចចង់មកណាស់អញ្ចឹង តែធាតុពិតគ្រាន់ជានាមជិះកាត់មិនចូលដដែល។
" បើមិនចូល មិនបាច់ជិះកាត់ទេ នាំសឹកផ្លូវមុខផ្ទះយើង "
" រូបនេះស្អាតខ្លាំងណាស់ មើលធ្វើមុខចុះ គួរឲ្យក្នាញ់មែនទែនហើយ ក្មេងម្នាក់នេះ! " ប្រុសៗជុំគ្នាផ្សេង ស្រីៗជុំគ្នានិយាយផ្សឹង ម្នាក់ៗអង្គុយមើលរូបថត ចាស់ៗ ដែលជារបស់ ថេយ៉ុង ថតតាំងពីនៅតូចៗមិនទាន់ចេះដើរ រូបបែបណាក៏មាន យំ ស្រែក សើចកាច់.ក មុខខ្ជីខ្យូត ឲ្យអ្នកស្រីជេន ដែលមិនធ្លាប់បានឃើញពេញចិត្ត ពេញថ្លើមស្រលាញ់ក្មេងជាខ្លាំង នៅពីតូចឡើងគួរឲ្យស្រលាញ់យ៉ាងនេះ ធំឡើងមិនដឹងថាគួរឲ្យស្រលាញ់យ៉ាងណាទេ គាត់ខានបានជួបគេបីបួនឆ្នាំហើយ ក៏នឹកខ្លាំងដែរ។
" សុំថតបីបួនសន្លឹកហើយណា ទុកជាអនុស្សាវរីយ៍ "
" បានប្រាដកណាស់ ខ្ញុំមិនកំណាញ់ត្រឹមរូបប៉ុន្មានសន្លឹកនេះទេ អញ្ចើញតាមសប្បាយ " អ្នកស្រីយាន មិនបានជំទាស់គ្រាន់តែថតរូប កូនប្រុសគាត់គួរឲ្យស្រលាញ់យ៉ាងនេះ កុំថាឡើយអ្នកមិនសូវបានជួបគេ សូម្បីគាត់ចិញ្ចឹមកូនរាល់ថ្ងៃ នៅជាមួយជាប់រហូត ក៏ក្នាញ់ជាមួយចរិតកូនម្ដងៗដែរ បើគួរឲ្យចង់ចាប់ញិចយ៉ាងនេះនោះ។ អ្នកស្រីជេន ញញឹមអំណរ ក្នុងចិត្តមានល្បិច។

ទាំងប្ដីទាំងប្រពន្ធមកលេងផ្ទះមិត្តមិនអាចទុកចិត្តប្រហែសបានទេ តែហ៊ានប្រហែស ដឹងតែប្រហោងបាត់របស់មិនខាន។

+ភូមិគ្រឹះជេន

រាងកាយមាំធ្ងន់ កន្ទុកទម្លាក់ខ្លួនគេងទៅលើពូក ទាញទូរស័ព្ទមកមើលកំដរអារម្មណ៍ ជាមួយឈុតគេងយប់យ៉ាងស្រស់ស្អាត។ សម្លេងបើកទឹកលាន់សូរឈូៗពីក្នុងបន្ទប់ទឹក នោះគឺ ថេយ៉ុង ដែលកំពុងតែងូតទឹកម្នាក់ឯងយ៉ាងត្រជាក់ចិត្ត ក៏មិនមាននរណាទៅជ្រៀតជ្រែករំខានដូចរាល់ដង។

ទឺង..ទឺង!

កំពុងតែមើលរឿងដ្រាម៉ាសុខៗសម្លេងសារលោតទឺងពេញទូរស័ព្ទ ក្រឡេកមើលបន្តិចឃើញថាជាលេខរបស់អ្នកម៉ាក់ មិនបង្អង់យូរនាយក៏ចុចចូលមើល ភ្លាមៗគ្រាន់តែឃើញប្រអប់ក្នុងសារ ឲ្យបបូរមាត់ក្រាស់សង្ហាញញឹមឡើងគ្របួច ហាក់ដូចមានរឿងអ្វីសប្បាយចិត្តណាស់អ៊ីចឹង។

" គួរឲ្យស្រលាញ់ណាស់ " នាយអូសសាពីក្រោមឡើងទៅលើ មើលរូបភាពដែលម៉ាក់ផ្ញើរមកឲ្យខ្លួន សិទ្ធសឹងជារូបរបស់ ថេយ៉ុង ទាំងអស់ មានគ្រប់ម៉ូត គ្រប់ស្ទាយ៍ ជាពិសេសគឺរូបកាលនៅពីក្មេង មានទាំងយំហៀរសំបោរប្រលាក់ជោគអាវ មើលហើយឲ្យនាយទប់សំណើចម្ដេចនិងបានទៅ។

ក្រាក..

" ងូតរួចហើយមែនទេ? " ទ្វារបន្ទប់ទឹកបើកឡើងភ្លាមនាយប្រញាប់ចុចបិទទូរស័ព្ទ ក៏ស្ទុះងើបដើរទៅរកកាយតូចនៅមុខបន្ទប់ទឹក ចាប់ត្រកងកាយបីដើរសម្ដៅមកពូក ដាក់ឲ្យគេអង្គុយមិនឲ្យហត់ដើរខ្លួនឯងឡើយ។
" កើតអីមែនទេ? ខ្ញុំអាចដើរខ្លួនឯងបាន " ថេយ៉ុង ឆ្ងល់នាយមួយថ្ងៃនេះរឹកពារចម្លែកៗ ដូចជាយកចិត្តខ្លួន បម្រើសេវាកម្មឌិតដល់ ដល់ហើយ ទាំងដែលរាល់ដងខ្ជិលរលួយ។
" ងងុយដែរទេ? មានឃ្លានអីឬអត់? " នាយមិនឆ្លើយបែរជាសួរអ្វីផ្សេង ស្របសំនួរនាយក៏យកកូនកន្សែងមកជូតសក់ដែលសើមឲ្យរាងតូច អង្គុយពើយឲ្យនាយសំងួតសក់ឲ្យទាំងមិនខ្វល់។
" អត់ទេស៎!នៅហាងល្ងាចមិញញ៉ាំឆ្អែតហើយ "
" ជុងហ្គុក! "
"ហ៊ឺមម! "
" បើថ្ងៃនោះខ្ញុំមិនបង្ហាញខ្លួន តើគ្រប់យ៉ាងសម្រាប់លោកហ្នឹងល្អជាងនេះដែរទេ? " ដៃរស់រវើកដែលកំពុងសម្ងួតសក់ ស្រាប់តែរឹងលែងកម្រើក ក្រោយឮសំនួរនេះហើយ ឲ្យនាយគួរឆ្លើយជាមួយគេបែបណា? វាមិនល្អ ក៏មិនអាក្រក់នោះដែរ ប៉ុន្តែនាយមិនចង់ឆ្លើយបែបនេះនោះទេ។
" ចុះឯងគិតបែបណា? " មិនដឹងគួរឆ្លើយបែបណា នាយក៏សួរបកចង់ដឹងពីចិត្តរបស់គេ គិតបែបណាក្រោយបានជួបខ្លួន កាយមាំឈរទ្រាំចាំស្ដាប់ចម្លើយ ឮហើយស្ទើរគ្រាំឱរា÷
" ខ្ញុំមានក្ដីសុខខ្លាំងណាស់ លើកទីមួយដែលស្រលាញ់មនុស្សម្នាក់ ទោះដឹងថាគេមិនអាចស្រលាញ់យើងតបវិញ ខ្ញុំមិនស្ដាយក្រោយឡើយដែលបានជួបលោក! ទោះជាពេលវេលា ត្រឡប់ថយ ក្រោយ ក៏ខ្ញុំសម្រេចចិត្តជ្រើសជួប លោក " ស្នាមញញឹមចេញពីចិត្តស្មោះ ដឹងថាវាបានល្អក់កករហើយក៏ដោយចុះ ប៉ុន្តែគេនូវគិតថាវាល្អរហូតទៅថ្ងៃខាងមុខទៀត គេនូវតែគិតពីផលវិជ្ជមានគ្មានថ្ងៃប្រែ។ ទោះបីជាពេលវេលា ត្រឡប់ ក្រោយក៏គេនៅតែជ្រើសជួបនាយ ទោះបីដឹងថាអាចក្បែរបុរសម្នាក់នេះ ត្រឹមរយះពេលខ្លី ក៏គេពេញចិត្ត និងព្រមទទួលវាដោយស្នាមញញឹម។
" យើងហ្នឹងធ្វើឲ្យបានល្អជាងមុន សម្រាប់ឯង!!! "

សូមរង់ចាំភាគបន្ត❤️

#ក្វាង លីននី♒

Continue Reading

You'll Also Like

3K 345 21
ភាគបន្តពីរអាខោន @Teakook602 Yoonmin Novel កំហុសដែលបានប្រព្រឹត្តខុសក្នុងជាតិមុន នៅមុនពេលស្លាប់នាយក៏បានប៉ងប្រថ្នាកើតក្នុងជាតិក្រោយផ្សងគូរជាមួយប្រពន្ធនា...
1.5M 110K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
41.8K 568 22
"All I need, it's you, babe And I'm a sucker for the way that you move, babe And I could try to run, but it would be useless You're to blame, just on...
50.9K 754 19
IN WHICH, Ivy Lynn Fieldman falls for her childhood bestfriend and twin sisters crush. "𝐢 𝐭𝐡𝐨𝐮𝐠𝐡𝐭 𝐭𝐡𝐚𝐭 𝐢 𝐰𝐚𝐬 𝐃𝐑𝐄𝐀𝐌𝐈𝐍𝐆 𝐰𝐡𝐞...