Short Novel 🔞

By atochikuu

69.1K 3.2K 166

ប្រលោមលោកBlខ្នាតខ្លីមានគ្រប់រសជាតិ-,-(Jikook) More

Step brother🔞1/5
Step Brother 2/5
Step brother 3/5
Master🔞
Step brother 4/5
Slave🔞
Step brother៚ 5/5
ប្រុសស្នេហ៍🔞1/2
🔞Wife of Mafia 🔞
Ma Boyfriend 🔞
jealous🔞🔞🔞
🔞 Brother ship🔞1/??
Brother ship 2/??
Brother ship✨3/4
Brother ship4/4
ប្រុសស្នេហ៍2/2
ទឹកលុយ🔞
🔞បន្ទប់ទឹក🔞
‼️NOT BAD‼️1/??
‼️NOT BAD🔞‼️2/?
‼️NOT BAD‼️4/?
‼️NOT BAD‼️ភាគ5/?
‼️NOT BAD‼️/ភាគទី6

‼️NOT BAD‼️3/?

1.1K 176 19
By atochikuu

Note : ដោយសារនេះត្រឹមជាប្រភេទរឿងខ្លីអញ្ចឹងខ្ញុំសរសេរកាត់ៗអត់បានអូសបន្លាយអីវែងឆ្ញាយទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលយកបានព្រមទាំងយល់ន័យនៃសាច់រឿង។
_________________
7ឆ្នាំកន្លងផុតទៅ
         រយៈពេលប្រាំពីរឆ្នាំកន្លងផុតទៅយ៉ាងឆាប់រហ័សអតីតកាលចាស់ក៏បានរសាយទៅតាមពេលវេលាដែលគន្លងហួសតែក៏មិនប្រាកដថាអតីតកាលទាំងនោះរលាយបាត់សូន្យពីការចងចាំរបស់ក្មេងប្រុសម្នាក់ដែល។គេចំណាយពេលដល់ទៅប្រាំមួយឆ្នាំក្នុងការព្យាបាលជំងឺដល់សែនឃោឃៅមួយនោះ។

    មើលក្រឡេកមើលទៅពេលវេលាគន្លងដែលគេនៅជាអ្នកជំងឺវិញវាមានសភាពវេទនាលំបាកលំបិនខ្លាំងណាស់។នៅពេលដែលជំងឺធ្វើទុកកជើងតូចរបស់គេក៏ត្រូវបំពាក់ដោយ
ច្រវ៉ាក់ដល់ធំចងភ្ជាប់នឹងបង្គោលដែកដូចជាសត្វធាតុ ទាំងអ្នកជំងឺទាំងគ្រូពេទ្យមួយចំនួនសម្លឹងមើលមកកាន់គេដូចជាមនុស្សឆ្គួតទឹកមុខពួកគេបង្ហាញយ៉ាងច្បាស់ថាស្អប់ខ្ពើមនឹងជីមីនកម្រិតណាពេលខ្លះក៏មានអ្នកលួចមកធ្វើបាបវាយជេរប្រទិចមើលងាយសព្វសារពើ ស្ដីបន្ទោសគេព្រោះតែគេធ្លាប់ជាឃាតករដល់ឃោឃៅគ្រប់គ្នាខ្លាចញញើតមិនហ៊ាននៅក្បែរដូចជាជីមីនជាសម្រាមស្អុយរលួយ។ពេលខ្លះជីមីនត្រូវអង្គុយរលីងរលោងទឹកភ្នែកសម្លឹងមើលអ្នកជំងឺដ៏ទៃលេងសប្បាយជាមួយគ្នាខុសពីគេដែលនៅម្នាក់ឯងគ្មានអ្នកណាចង់រាប់់អានលេងសើចសប្បាយជាមួយ,ពេលខ្លះក៏ធ្លោយធ្វើបាបខ្លួនឯងខ្ចៅមុខខ្ចៅមាត់រាងកាយពោរពេញទៅដោយស្នាមរបួសជាច្រើនកន្លែង។

   ប៉ុន្តែក៏អរគុណដល់គ្រូពេទ្យមួយចំនួនដែលព្យាយាមមើលថែព្យាបាលជីមីនបានធូរស្បោយទោះជាត្រូវលំបាកបែបណាក៏ស៊ូទ្រាំខាំមាត់
សង្គត់ចិត្តប្រើវិធីលួងលោមដោយសម្ដីស្រទន់ពន្យល់ជីមីនដោយចិត្តត្រជាក់ព្រមទាំងព្យាយាមអានសៀវភៅរំងាប់ផ្លូវចិត្តសតិអារម្មណ៍ជាច្រើនអោយជីមីនស្ដាប់ព្យាយាមលើកទឹកចិត្តគ្រប់សព្វបែបយ៉ាង។ពេលទំនេរក៏នាំជីមីនលេងសើចសប្បាយដូចជាអ្នកជំងឺផ្សេងៗបំបាត់ភាពអផ្សុកមិនអោយជីមីនមានអារម្មណ៍ថាឯការបាក់ទឹកចិត្តបន្ដទៀត។ជារៀងរាល់ថ្ងៃ
ជីមីនក៏ត្រូវមើលថែការពារយ៉ាងដិតដល់ពីសំណាក់គ្រូពេទ្យផ្លូវចិត្តជំនាញៗជាច្រើនការនាំលេងសើចសប្បាយក៏បានជួយធ្វើអោយជីមីនស្រស់ស្រាយភ្លេចអស់ពាក្យថាឯការអារម្មណ៍រវើយរវាយនិងហេតុការណ៍អតីតកាលដែលកើតឡើងចំពោះគេ ពេលមួយថ្ងៃទៅមួយថ្ងៃផ្លូវចិត្តជីមីនក៏បានធូរស្បោយបន្ដិចម្ដងៗរហូតមកដល់ពេលបច្ចុប្បន្នវាមិនមែនធូរស្បោយបាន100%តែម្ដងនោះទេតែយ៉ាងណាក៏បាន90%ដែលហើយគេនៅតែលេបថ្នាំរំងាប់ផ្លូវចិត្តជារៀងរាល់ថ្ងៃដើម្បីបង្ការខ្លាចថាជំងឺរើរឿងវិញ។

    ហើយនៅពេលដែលគេជាសះស្បើយដូចដែលដឹងគេគ្មានគ្រួសារសាច់ញាតិអ្វីនោះទេដោយសារតែចិត្តអាណិតចិញ្ចឹមមើលថែអស់រាប់ឆ្នាំទើបអ្នកគ្រូពេទ្យម្នាក់មិនដាច់ចិត្តចោលជីមីនទើបយកជីមីនមកនៅជាមួយធ្វើជាកូនធម៍ដោយបានអោយមកធ្វើជាបុគ្គលិកនៅហាងការ៉េមរបស់កូនស្រីគាត់.. ពីដំបូងក៏រាងពិបាកព្រោះមនុស្សមួយចំនួនចាំមុខជីមីនថាជាអ្នកណាគ្មានអ្នកណាចង់ចូលមកក្នុងហាងនេះទេថែមទាំងលួចដេលដៀលថែមទៀត,តែក៏ត្រូវគ្រួសារអ្នកគ្រូពេទ្យការពារនិងតបតកាន់ទៅពួកគេវិញយ៉ាងចាស់ដៃព្រមទាំងបង្ហាញប្រាប់គ្រប់គ្នាថាជីមីនបានជាសះស្បើយប្រែក្លាយជាមនុស្សធម្មតាដូចជាឯងវិញហើយ..ពីដំបូងក៏មិនសូវមានអ្នកណាជឿទុកចិត្តតែបានប្រហែលប៉ុន្មានខែទើបហាងចាប់ផ្ដើមដំណើរការល្អវិញពេលពួកគេសង្គេតឃើញថាជីមីនមិនបានកើតអ្វីថែមទាំងរួសរាយនិយាយលេងសើចជាមួយភ្ញៀវច្រើនទៀត។មកដល់ពេលនេះវាមួយឆ្នាំទៅហើយ...

*បច្ចុប្បន្ន

« ជីមីនថ្ងៃនេះចង់ញាំអ្វីដែរហុឹម? »កំពុងតែឈរគិតលុយសុខៗសម្លេងមួយក៏បន្លឺឡើងធ្វើអោយក្មេងល្អិតងើបមុខមើលដោយស្នាមញញឹមពេលដឹងថាជាបងស្រីចិញ្ចឹមរបស់ខ្លួន។

« ខ្ញុំតាមតែបងស្រីនោះទេ! »ក្មេងល្អិតញញឹមតបវិញដោយសម្លេងស្រទន់ធ្វើអោយបងស្រីចិញ្ចឹមញញឹមតាមព្រមទាំងងក់ក្បាលតិចៗ

« អញ្ចឹងមើលហាងផងណាបងទៅម៉ាត់នៅជិតនេះបន្ដិច! »នាងញញឹមសម្លឹងមើលមុខប្អូនប្រុសពោរពេញដោយភាពកក់ក្ដៅមុននឹងបន្លឺឡើង,ទោះបីជាជីមីនធ្លាប់មានអតីតកាលមិនល្អក៏ពិតមែនតែគេជាក្មេងដែលគួរអោយស្រលាញ់និងមានសុជីវធម៍ខ្លាំងណាស់ទើបធ្វើអោយគ្រួសារអ្នកគ្រូពេទ្យស្រលាញ់គេខ្លាំងទុកគេដូចជាគ្រួសារតែមួយ។

« បាទបងស្រី! »នាយតូចងក់ក្បាលហើយបងស្រីក៏ដើរចេញទៅជីមីនក៏ចាប់ផ្ដើមរៀបចំកន្លែងអោយមានសណ្ឋាប់ធ្លាប់ជូតនេះជូតនោះតាមតែអ្នកមិនសូវចេះទំនេរ។មួយសន្ទុះក្រោយជីមីនដែលកំពុងរវល់ក្នុងការក្រឡុកទឹកភ្ជេជៈអោយភ្ញៀវក៏ស្រាប់តែលឺសម្លេងរង៉ូវៗចេញពីកន្លែងណាមិនដឹងទើបគេអើតទៅមើលក៏ឃើញក្មេងស្រីម្នាក់កំពុងឈរអោបតុក្កតាសម្លឹងមុខគេម៉ក់ៗនៅមុខកន្លែងគិតលុយ.

« អេ៎?បងស្រីជួយក្រឡុកហើយលើកទៅអោយភ្ញៀវផងណា! »ជីមីនជ្រួញចិញ្ចើមសម្លឹងមើលក្មេងម្នាក់នោះទាំងមិនយល់មុននឹងនិយាយទៅកាន់បុគ្គលិកម្នាក់ទៀតហើយក៏ចេញទៅរកក្មេងម្នាក់នោះ។
« ក្មេងតូចកំពុងរកអ្វីហ្នឹង? »មកដល់រាងតូចក៏លត់ជង្គង់ម្ខាងចុះចាប់ស្មាក្មេងប្រុសដែលមានអាយុប្រហែល3ឆ្នាំស្រាលៗព្រមទាំងសួរដោយស្នាមញញឹម

« Ema ...E...ma momo hun..gry »ក្មេងប្រុសម្នាក់នោះស្រាប់តែពេបមាត់យំសស្រាក់ហើយក៏និយាយមកកាន់ជីមីនជាភាសាអង់គ្លេសប៉ុន្ដែមិនសូវច្បាស់តាមតែក្មេងដែលមិនទាន់ចេះនិយាយស្រួលបួល
« ហឹកៗ... yummy yum..my ហឹក ice...creamហឹកៗ »

« ចង់ញាំការ៉េមនេះឬ? »ជីមីនផ្ដល់ស្នាមញញឹមស្រាលដល់ក្មេងប្រុសម្នាក់នេះហើយក៏លើកគេពរព្រមទាំងចង្អុលទៅមីនុយដែលមានរូបការ៉េមជាច្រើនប្រភេទសម្រាប់ភ្ញៀវជ្រើសរើស

« អ្ហឹមៗ »ក្មេងប្រុសនោះងក់ក្បាលញាប់ស្អេកដោយពេបមាត់ទឹកភ្នែករហេមរហាមពេញមុខ

« បានតា៎សអាល្អិត,តែម៉ាក់ប៉ារបស់ឯងនៅ
ឯណាទៅហុឹម? »ជីមីនងក់ក្បាលវែកសក់របស់ក្មេងតូចទៅសៀតនឹងត្រចៀកអោយបានស្រួលបួលទើបចោទសួរឡើងសឹមប្រាប់បុគ្គលិកស្រីម្នាក់ទៀតអោយចាប់ការ៉េមអោយនាងល្អិត« បងស្រីជួយដាក់ការ៉េមដោយខ្ញុំមួយចានមកណា! »

« អ្ហឹម,ហើយឯងបានក្មេងមកពីណាជីមីន? »បុគ្គលិកស្រីម្នាក់នោះងក់ក្បាលនឹងធ្វើតាមទាំងមិនភ្លេចនូវសំនួរ...

« ខ្ញុំមិនដឹងទេឃើញឈរយំនៅមុខនេះប្រហែលបន្ដិចទៀតមានអ្នកមករកហើយ! »

« ហឹក Hik mo_mo hun..gry yummy..my... »ដោយសារតែការឃ្លាននិងចង់ញាំខ្លាំងទើបក្មេងល្អិតយំមិនបាត់ទាំងនិយាយមិនច្បាស់រំអុកដាក់ជីមីន។

« ឯងឈ្មោះម៉ូម៉ូឬ?គួរអោយស្រលាញ់ខ្លាំងណាស់!! »ជីមីនចោទសួរនឹងព្យាយាមទប់ក្មេងដែលកញ្រ្ជោលក្នុងដៃមិនអោយធ្លាក់។បើតាមមើលក្មេងស្រីម្នាក់នេះមិនមែនជាជនជាតិកូរ៉េទេកែវភ្នែកគេមានពណ៍ទឹកសមុទ្រយ៉ាងស្រស់ស្អាតតែទម្រង់មុខនាងកាត់កូរ៉េបន្ដិចបន្ដួចហើយសូម្បីការនិយាយក៏និយាយតែភាសាអង់គ្លេសដែរ។

« ice cream momo hun...gry hik hik »

« ចាំបន្ដិចណាបន្ដិចទៀតបានញាំហើយកុំយំណាក្មេងឆ្លាត! »ជីមីនព្យាយាមលួងលោមក្មេងតូចដោយពាក្យសម្ដីផ្អែមកែវភ្នែកស្រទន់សម្លឹងមុខគួរអោយស្រលាញ់របស់គេដោយស្នាមញញឹមគេមានអារម្មណ៍ថាមាននិស្ស័យជាមួយក្មេងម្នាក់នេះខ្លាំងណាស់។

« ម៉ូ-ម៉ូ »ស្របពេលជាមួយគ្នានេះផងដែលសម្លេងមាំមួយក៏បន្លឺឈ្មោះកូនប្រុសរបស់ខ្លួនឡើងដោយម្ចាស់រាងកាយកំពុងនៅក្រៅហាងព្រោះអម្បាញ់មិញគេរវល់និយាយទូរស័ព្ទមួយភ្លែតងាកមកវិញក៏បាត់កូនបាត់,ឪពុកឯណេះឡើងស្លេកមុខអស់ទៅហើយ។

« dad-dy »កំពុងតែពេបមាត់យំកែវភ្នែកពណ៍ទឹកសមុទ្រក៏ប្រទះឃើញប៉ារបស់ខ្លួនកំពុងឆ្លេឆ្លាមុខហាងទើបអាល្អិតម៉ូម៉ូហៅប៉ាខ្លួនដោយអណ្ដឺតអណ្ដកមិនទាន់បាត់

« អ៎ុ ឯណាប៉ារបស់ឯងអាល្អិត? »លឺក្មេងតូចហៅឈ្មោះរបស់ប៉ារបស់គេជីមីនក៏រាងភ្ញាក់ផ្អើលចោទសួរក្មេងមិនទាន់ដឹងអ្វីដោយស្នាមញញឹមម្រាមដៃតូចៗក៏វាសអង្អែលសក់គេថ្នមៗដោយក្ដីស្រលាញ់

« dad momo's here daddy gukk »ឃើញប៉ារបស់ខ្លួនច្បាស់ក្មេងតូចម៉ូម៉ូក៏ចាប់ផ្ដើមបោះដៃកញ្រ្ជោលខ្លួនទៅរកប៉ារបស់គេវិញធ្វើអោយជីមីនចាប់មិនចង់ជាប់តែត្រចៀកវាងវៃក៏ចាប់បានឈ្មោះមនុស្សម្នាក់ដែលក្មេងតូចហៅធ្វើអោយជីមីនភាំងសម្ដីបន្ដិច...

« Guk? »ជីមីនហើបឈ្មោះនេះតិចៗមុននឹងងាកទៅក្រោយតាមទិសដៅដែលក្មេងតូចដោលកញ្រ្ជោលទៅរកកែវភ្នែកកូនឆ្មាស្រាប់តែបើកធំៗដោយការភ្ញាក់ផ្អើលបេះដូងលោតកន្រ្ដាក់ញាប់ៗស្ទើរតែគាំងដៃជើងបបូរមាត់ញាប់ផ្ដើមញ័រទទ្រើកដូចមនុស្សចាស់ជរា..

    ប៉ុន្តែជីមីនក៏ព្យាយាមសម្រួលអារម្មណ៍ព្រមទាំងបែរមុខមកវិញមុននឹងមនុស្សប្រុសម្នាក់នោះឃើញគេជំហានបន្ទាប់ក៏ដាក់ក្មេងតូចចុះពីលើដៃអោយឈរលើការ៉ូវិញសឹមដើរយ៉ាងលឿនសម្ដៅទៅរកបន្ទប់ផ្លាស់សម្លៀកបំពាក់មួយព្រោះពេលនេះគេកំពុងតែមានអារម្មណ៍មិនស្រួលទន់ដៃទន់ជើងស្ទើរតែឈរលែងហ្នឹង អារម្មណ៍ខួរក្បាលស្រាប់តែរវើរវាយភ្លាមៗពេលនេះគេត្រូវការថ្នាំជាជំនួយ។
« ថ្នាំ ថ្នាំ »ជីមីនបើកទ្វារចូលមកចាក់គន្លឹះចាប់សម្រូតខ្លួនអង្គុយសឹងមិនទាន់ដៃដែលញ័រទាញថ្នាំចេញពីហោប៉ាវអៀមដែលពាក់សឹងមិនបានពេលបានហើយក៏មូលចាក់មួយថ្នាំក្នុងដៃមុននឹងលេបក្អឹកដោយមានទឹកជាជំនួយ ថ្នាំចូលដល់ក្នុងក្រពះពេលណាជីមីនក៏សង្ងំស្ងៀមក្ដាប់ដៃជាប់ព្យាយាមទប់អារម្មណ៍អោយល្អប្រសើរ...គេសឹងតែមិនជឿនឹងម្នាក់ថាគេបានជួប « ជុងហ្គុក » មនុស្សប្រុសចុងក្រោយដែលគេបានរួមរ័ក្សជាមួយហើយក៏ជាមនុស្សប្រុសតែម្នាក់ដែលជួយគេអោយចេញពីនរក...ប៉ុន្តែៗនាយមានប្រពន្ធកូនហើយឬ? ”
« ជុង-ហ្គុក គេមានប្រពន្ធកូនហើយឬ? »កែវភ្នែកកូនឆ្មាសម្លឹងមើលជញ្ជាំងភ្លឹសៗព្រមទាំងបន្លឺឡើងដោយសម្លេងរវើររវាយ...
.
.
« ម៉ូម៉ូ »សម្លេងមាំស្រែកហៅឈ្មោះកូនប្រុសដោយភាពភ័យព្រួញនឹងសប្បាយចិត្តក្នុងពេលតែមួយពេលប្រទះឃើញថាកូនរបស់ខ្លួននៅក្នុងហាងនេះដោយសុវិត្ថភាពទើបនាយរហ័សចូលមកលើកពរកូនអោបក្រសោបទ្រូងនិងថើបខ្សឹបៗអោយបាត់អារម្មណ៍ដែលភ័យព្រួយ.. ..

« DAD-DY »ក្មេងតូចពេបមាត់តិចៗយំព្រមទាំងអោបកលោកប៉ាណែនវិញដូចគ្នា,ដោយសារអម្បាញ់មិញសុខៗជីមីនក៏ទុកអោយគេនៅតែម្នាក់ឯង។

« លោកជាប៉ារបស់គេឬ? »បុគ្គលិកស្រីម្នាក់ចោទសួរដោយចម្ងល់ពេលឃើញជុងហ្គុកឈរអោបក្មេងតូចអម្បាញ់មិញណែនដៃដោយទឹកមុខភ័យព្រួយមិនទាន់បាត់,ចំណែកជីមីនមិនដឹងទៅដល់ណាឈ្ងោកមុខតែមួយភ្លែត
បាត់ៗ។

« ត្រូវហើយ! »រាងក្រាសតបជាភាសាកូរ៉េមិនសូវជាច្បាស់ដូចដែលដឹងអញ្ចឹងថាគេមិនសូវចេះនិយាយកូរ៉េប៉ុន្មានទេ។

« លោកកុំប្រហែសពេកអីនេះគេចេះចូលមកក្នុងហាងចុះបើគេដើរចូលថ្នល់វិញនោះ? »

« វាជាកំហុសខ្ញុំពិតមែនដោយសារតែអម្បាញ់មិញខ្ញុំភ្លេចខ្លួន! »នាយញញឹមស្រាលដោយការដឹងកំហុសរបស់ខ្លួនហើយក៏តបទៅកាន់នាងវិញ

« ចា៎ស,ចំណែកនេះជាការ៉េមដែលគេយំទារប្រហែលជាឃ្លានណាស់ហើយបានមកឈរយំសស្រាក់ទារការ៉េមមិនបាត់! »នាងងក់ក្បាលតិចៗមុននឹងហុចការ៉េមមួយចានតូចមួយទៅអោយនាយព្រមទាំងប្រាប់ដោយស្នាមញញឹមសម្លឹងមើលក្មេងតូចដែលនៅលើដៃមាំ..

« អរគុណអ្នកនាងច្រើនហើយ! »នាយទទួលយកដោយមិនភ្លេចពាក្យគួរសម...

« មិនអីទេណាមួយខ្ញុំក៏មិនមែនជាអ្នកឃើញកូនប្រុសលោកដែល,គឺជីមីនជាអ្នកឃើញនិងលួងលោមអោយបាត់យំ!! »នាងឆ្លើយតបក៏មិនភ្លេចរំលឹកឈ្មោះមនុស្សដែលបានប្រទះឃើញអាល្អិតមុននេះតែសម្ដីនាងធ្វើអោយជុងហ្គុកជ្រួញចិញ្ចើមភ្លាមៗ។

« ជីមីន?អ្នកនាងនិយាយថាជាជីមីនឬ? »ជុងហ្គុកសួរដោយការភ្ញាក់ផ្អើលបេះដូងមួយដុំតូចក៏កន្រ្ដាក់ភ្លាមៗដោយភាពរំជើបរំជួល..

« ចា៎សគឺជីមីនមានអ្វីមែនទេ? »

« ចុះពេលនេះគេនៅឯណា? »នាយសួរដោយការចង់ដឹងអារម្មណ៍ញាប់ញ័រចង់ឃើញម្ចាស់ឈ្មោះជាខ្លាំងថាជាមនុស្សដែលគេចង់ជួបឬក៏អត់ទេ?មូលហេតុដែលនាយមកជាន់ទឹកដីកូរ៉េវិញក៏ព្រោះតែម្ចាស់ឈ្មោះមួយនេះដែរ...

« ប្រហែលទៅសម្រាកបាត់ហើយ,លោកមានការអីមែនទេ? »

« អត់មានអីទេ,ប៉ុន្តែការ៉េមនេះអស់ប៉ុន្មានដែរ? »ជុងហ្គុកដកដង្ហើមធំនិងក្រវីក្បាលតិចៗបញ្ជក់ថាគ្មានហើយក៏ចោទសួររឿងការ៉េមវិញ

« 1$!! »

« នេះ! »

« ចា៎សអរគុណ! »

« ខ្ញុំលាទៅសិនហើយម៉ូម៉ូលាអ្នកមីង
ទៅកូន!! »ជុងហ្គុកលាបុគ្គលិកស្រីម្នាក់នោះហើយក៏មិនភ្លេចបង្គាប់អោយកូនប្រុសបង្គើតខ្លួនលាបុគ្គលិកស្រីម្នាក់នោះ។

« bye bye !! »ម៉ូម៉ូលលើកដៃលាព្រមទាំងនិយាយមិនសូវជាច្បាស់ដាក់នាង..

« បាយ៍ៗ ក្មេងឆ្លាត! »

« តោះយើងទៅវិញ! »រាងក្រាសនិយាយឡើងញញឹមលានាងជាលើកចុងក្រោយមុននឹងពរកូនប្រុសចេញពីក្នុងហាងមកវិញទាំងមិនអស់ចិត្ត។ ចំណែកជីមីនពេលប្រទះឃើញថាជុងហ្គុកចេញទៅបាត់ហើយក៏ដើរត្រឡប់មកវិញ...

« ជីមីនទើបមកពីណា? »នាងសួរពេលឃើញជីមីនដើរត្រឡប់មកវិញ

« បន្ទប់ទឹក! »

« មិនអីទេហ៎េស?មុខស្លេកម្លេះ? »

« ខ្ញុំអត់មានកើតអីទេបងស្រីកុំបារម្ហអី! »រាងតូចញញឹមស្រាលដើម្បីផ្ដល់ទំនុកចិត្តដល់នាង

« អ្ហឹម,មិនកើតអីល្អហើយ! »

*មួយអាទិត្យក្រោយ
      មួយអាទិត្យក្រោយចាប់តាំងពីពេលដែលជីមីនបានជួបជុងហ្គុកដោយចៃដន្យចាប់ពីពេលនេះជីមីនមិនដែលប្រទះឃើញជុងហ្គុកឬក្មេងប្រុសទៀតនោះទេ ពួកគេប្រហែលជាឡើងទៅកាន់អាមេរិកវិញហើយក៏មិនដឹង។ហើយវាក៏ធ្វើអោយជីមីនមានទំនុកចិត្តក្នុងការមកធ្វើការងារតាមធម្មតាមិនបាច់ខ្លាចអ្នកណាឃើញឬខ្លាចថានឹងត្រូវប្រឈមមុខនឹងជុងហ្គុក។

  គេមិនយល់ហេតុអ្វីគេខ្លាចជុងហ្គុកនោះទេគ្រាន់តែមានអារម្មណ៍ថាខ្មាសអៀនមិនហ៊ានប្រឈមមុខជាមួយនាយ។

« ជីមីនល្ងាចនេះលឺថាម៉ាក់នាំឯងទៅពិធីជប់លៀងមែនទេ? »យ៉ុនមីជាបងស្រីចិញ្ចឹមរបស់ជីមីននិយាយឡើងសួរនាំជីមីនដើម្បីបន្លំការអផ្សុក

« បាទបងស្រី,គឺពីធីជប់លៀងក្នុងមណ្ឌលកុមារកំព្រា! »ជីមីនតបដោយស្នាមញញឹមតាមធម្មតា

« អញ្ចឹងថ្ងៃនេះបងអោយឯងចេញមុនម៉ោងដើម្បីទៅធ្វើខ្លួនរងចាំម៉ាក់យ៉ាងម៉េចដែរ? »

« ស្លៀកពាក់ធម្មតាក៏ទៅបានដែរបងស្រី! »

« តែប្អូនប្រុសបងត្រូវតែស្អាតក្រែងល៎កូនក្រមុំអ្នកណាឃើញលង់ស្រលាញ់! »នាងនិយាយញោះជីមីនលេងព្រោះចូលចិត្តពេលថ្ពាល់ជីមីនប្រែជាក្រហមព្រឿងដូចជាផ្លែប៉េស

« ខ្ញុំមិនចង់បានទេ! »ក្មេងល្អិតពេបមាត់ដាក់បងស្រីរបស់ខ្លួន

« ចុះពេលណាហុឹម? »

« មិនចង់បានរៀងរហូតហ្នឹង! »

« ហឹកៗ យ៉ាប់ណាស់ក្មេងនេះ! »យ៉ុនមីស្រាប់តែអស់សំណើចនឹងជីមីននេះ27ឆ្នាំហើយជីមីននៅតែនិយាយថាមិនចង់បានអ្នកណាមកធ្វើជាគូរស្នេហ៍ដដែល។

« ថៅកែស្រីតុលេខ13កម្មង់កាហ្វេខ្មៅមួយស្ករតែ60%បានហើយ!ប៉ុន្តែជួយលើកទៅអោយផងណាខ្ញុំស្រាប់តែមានអារម្មណ៍ថាឈឺពោះ! »ស្របពេលនោះបុគ្គលិកស្រីក៏ចូលមកដោយញញឹមមិនសូវជាសមមុននឹងរហ័សចេញទៅ

« អ្ហឹម,ដឹងហើយយ៉ាប់ណាស់ឯងនេះ! »

« ចាំខ្ញុំយកទៅអោយក៏បានណាបងស្រី! »ជីមីនដែលឈរសើចក៏និយាយឡើង

« អ្ហឹម! »
« នេះមីនរួចរាល់ហើយតុលេខ13ណា! »មួយសន្ទុះកាហ្វេក៏រួចរាល់នាងក៏ហុចអោយនិងបញ្ជាក់ប្រាប់ទៅកាន់ជីមីន

« បា៎ទបងស្រី! »ជីមីនទទួលយកថាសកាហ្វេពីដៃបងស្រីមុននឹងសម្ដៅចេញទៅរកតុលេខ13ដែលមានមនុស្សប្រុសមាឌធំម្នាក់កំពុងអង្គុយបែរខ្នងដាក់គេ

« សួរស្តីនេះជាកាហ្វេដែលលោកបានកម្មង់
! »ពេលមកដល់ជីមីនក៏និយាយស្រទន់ដោយការគួរសមព្រមទាំងលើកកាហ្វេដាក់លើតុមុខភ្ញៀវ

« អរគុណ! »មនុស្សមាឌធំបន្លឺវិញយ៉ាងលឿនដោយកែវភ្នែកមាំតាមសម្លឹងមើលមុខតូចច្រមិចឥតព្រិចដោយអារម្មណ៍ញាប់ញ័របេះដូងលោតកន្រ្ដាក់ផឹបៗ ដៃជើងដូចជាចង់ស្ទុះទៅអោបរាងកាយតូចមួយនោះអោយពេញៗដៃតាមអារម្មណ៍ដែលនឹកនាគន្លងមក។

« បាទ...អ៎េ? »ជីមីនតបវិញតាមធម្មតាតែក៏ត្រូវភ្ញាក់ក្រញ៉ាងពេលដៃមាំមួយនោះចាប់ដៃដែលគេកាន់កែវកាហ្វេដាក់លើតុជាប់មិនអោយដកចេញមកវិញបាន

« ខានជួបគ្នាយូរហើយសុខសប្បាយទេ? »សម្លេងមាំស្រទន់បន្លឺឡើងដោយស្នាមញញឹមស្រាលផ្ដល់ទៅអោយរាងតូចធ្វើអោយជីមីនភ្លឹកស្មារតីឈរភាំងដូចជាភពផែនដីឈប់វិលខណៈពេលបានជួបប្រទះជាមួយមុខសង្ហារបស់មនុស្សប្រុសដែលគេមិនចង់ជួបផ្ទាល់ៗច្បាស់ៗបែបនេះ....

« លោ-លោក?.... »

To be Continue!!!

100voteមកស្អែកអោយមួយទៀត🤧

*រឿងនេះប្រហែលប្រាំភាគអីចប់ហើយខ្ជិលសរសេរវែងណាស់🤣

Continue Reading

You'll Also Like

37.3K 1.1K 19
𝐋𝐨𝐚𝐝𝐢𝐧𝐠...
22.4K 2.9K 21
sᴏ ʜᴇʀᴇ ɪ ᴄᴏᴍᴇ ᴡɪᴛʜ sᴇᴀsᴏɴ 𝟸 ᴏғ ᴛʜᴇ ᴍᴏsᴛ ᴅᴇᴍᴀɴᴅᴇᴅ ɪᴛᴠ sᴇʀɪᴀʟ ᴍᴀᴅᴅᴀᴍ sɪʀ❤️..ʜᴇʀᴇ ʏᴏᴜ ɢᴜʏs ɢᴏᴛ ᴡɪᴛɴᴇss ᴏғ ᴛʜᴇ ɴᴇᴡ ᴊᴏᴜʀɴᴇʏ ᴏғ ᴍᴘᴛ ᴍᴇᴍʙᴇʀs ᴀғᴛᴇʀ ᴛʜᴇ ʙᴏ...
147K 8.8K 86
So the story is about Doctor Aarohi,,, her position in her family and the things she go through..... Akshara always get more attention and love from...