Short Novel 🔞

By atochikuu

69.1K 3.2K 166

ប្រលោមលោកBlខ្នាតខ្លីមានគ្រប់រសជាតិ-,-(Jikook) More

Step brother🔞1/5
Step Brother 2/5
Step brother 3/5
Master🔞
Step brother 4/5
Slave🔞
Step brother៚ 5/5
ប្រុសស្នេហ៍🔞1/2
🔞Wife of Mafia 🔞
Ma Boyfriend 🔞
jealous🔞🔞🔞
🔞 Brother ship🔞1/??
Brother ship 2/??
Brother ship✨3/4
Brother ship4/4
ប្រុសស្នេហ៍2/2
ទឹកលុយ🔞
🔞បន្ទប់ទឹក🔞
‼️NOT BAD🔞‼️2/?
‼️NOT BAD‼️3/?
‼️NOT BAD‼️4/?
‼️NOT BAD‼️ភាគ5/?
‼️NOT BAD‼️/ភាគទី6

‼️NOT BAD‼️1/??

2K 134 11
By atochikuu

*បម្រាមចំពោះអ្នកឆាប់ភ័យខ្លាចអត់ចូលចិត្តរឿងបែបរន្ធត់កុំចូលអានអីវាអាចប៉ះពាល់ដល់អារម្មណ៍><
......................
*ផាំង
« មកដល់ពេលនេះហើយនៅមិនទាន់មានតម្រុយទៀតអញ្ចឹងឬ? »បាតដៃធំទះតុប្រជុំដល់ធំយ៉ាងខ្លាំងបង្ករជាសម្លេងលាន់លឺពេលសាលប្រជុំរបស់ក្រុមស៊ើបអង្គេតជំនាញប្រចាំទីក្រុងសេអ៊ូលធ្វើអោយកូនចៅក្រោមឱវាទទាំងមូលនាំគ្នាញ័រខ្លួនអោនមុខចុះដោយភិតភ័យព្រោះតែការងារភ្នាត់ស្នៀតម្ដងហើយម្ដងទៀតរបស់ពួកគេ

« លោកមេក្រុមខ្ញុំគិតថាឃាតករមិនមែនធម្មតាទេវាអាចមានមនុស្សមានអំណាចនៅក្រោយខ្នងពួកវា!! »កូនក្រុមម្នាក់ក្នុងចំណោមកូនក្រុមទាំងអស់បន្លឺឡើងទាំងអោនមុខដដែលប៉ុន្ដែសម្ដីរបស់គេធ្វើអោយលោកអធិការស្ងាត់មាត់ដូចជាកំពុងគិតដល់ចំណុចមួយនេះ។មកដល់ពេលនេះអស់រយះពេលបីខែហើយដែលមានករណីឃាតកម្មដដែលៗកើតឡើងម្ដុំឃ្លាំងចាស់នៅជាយក្រុងសេអ៊ូលនេះសរុបមនុស្សស្លាប់ដល់ទៅ30នាក់ជាងធ្វើអោយមនុស្សគ្រប់គ្នាខ្លាចរអាលែងហ៊ានទៅក្បែរឬជិះកាន់តំបន់ឃ្លាំងចាស់មួយនោះ។

ករណីឃាតកម្មល្បីលាន់រំពងពេញប្រទេសកូរ៉េទៅលេចលឺដល់ក្រៅប្រទេសប៉ុន្ដែបែរជាគ្មានតម្រុយសូម្បីតែបន្ដិចទោះបីជាអោយក្រុមស៊ើបអង្គេតជំនាញប្រចាំប្រទេសកូរ៉េទៅស្រាវជ្រាវក៏គ្មានតម្រុយមិនដឹងថាឃាតករជាអ្នកណាពូកែដល់កម្រិតណាទើបអាចគេចផុតពីសំណាញ់ច្បាប់ដល់ទៅបីខែយូរយ៉ាងនេះ,បើនិយាយដល់អ្នកនៅពីក្រោយខ្នងវាក៏ត្រូវព្រោះថាមានតែពួកមានអំណាចទេទើបអាចធ្វើរឿងបែបនេះបានមនុស្សធម្មតាឯណាអាចធ្វើរឿងបែបនេះបានទៅ??

ប៉ុន្តែជាអ្នកណា??

« យើងគួរតែជួលក្រុមស៊ើបអង្គេតក្រៅប្រទេសមកដែរឬទេ? »បូ៊លីសម្នាក់ទៀតបន្លឺឡើងដោយព្រោះតែក្រុមស៊ើបអង្គេតនៅក្នុងប្រទេសសឹងតែអស់សម្ថតភាពទៅហើយស្វែងរកយ៉ាងណាក៏គ្មានតម្រុយ

« គំនិតល្អខ្ញុំនឹងទាក់ទងទៅក្រុមស៊ើបអង្គេតនៅអាមេរិកយប់នេះ!! »មេក្រុមបន្លឺឡើងទាំងគោះតុតិចៗដោយការរិះគិតពីជំហានបន្ទាប់ដែលត្រូវធ្វើតាមពិតសំណើរអោយទាក់ទងទៅក្រុមស៊ើបអង្គេតជំនាញក្រៅប្រទេសនេះត្រូវបានដាក់មកជាយូរហើយពីប្រជាជនក្នុងប្រទេសប៉ុន្ដែគាត់បែរជាច្រានវាចោលព្រោះមិនចង់អោយគេគិតថាប្រទេសកូរ៉េគ្មានសម្ថតភាពចាប់ឃាតករតែមួយក្រុមមិនបានទើបសម្រេចចិត្តស្រាវជ្រាវបន្ដរហូតមកដល់ពេលនេះរឿងក៏កាន់តែរីកដាលធំឡើងៗ..

« បាទទាន!! »

« ទៅសម្រាកចុះតែកុំភ្លេចទៅស៊ើបបន្ថែម!! »

« បាទទាន!! »កូនចៅក្រោមឱវាទងើបឈរត្រង់ខ្លួនអោនគោរពចាហ្វាយនាយដោយការស្ដាប់បង្គាប់មុននឹងនាំចេញទៅម្ដងម្នាក់ៗនៅពេលលឺបញ្ជាបន្ទាប់ពីចាហ្វាយនាយ

« នាំគ្នាចេញទៅ!! »មេក្រុមនៃITTនិយាយហើយកូនក្រុមស៊ើបអង្គេតក៏នាំគ្នាចេញទៅបន្សល់ទុកអោយចាហ្វាយនាយអង្គុយសញ្ចឹងគិតក្នុងបន្ទប់ប្រជុំម្នាក់ឯងមុននឹងទាញLaptopចុចទាក់ទងទៅខាងស៊ើបអង្គេតក្រៅប្រទេសយ៉ាងសម្ងាត់...

ចំពោះរឿងក្ដីមួយនេះមិនមែនអត់តម្រុយសោះនោះទេបើតាមអ្នកនៅម្ដុំនោះផ្ដល់ពត៍មានប្រាប់គឺពួកគេបានឃើញក្មេងប្រុសម្នាក់មាឌតូចនៅក្នុងឃ្លាំងចាស់មួយនោះសភាពឌ្រុមឌ្រោមមុខមាំស្លក់ស្លេកស្លាំងដូចជាមនុស្សញៀនថ្នាំប៉ុន្ដែនៅពេលដែលក្រុមស៊ើបអង្គេតទៅស្រាវជ្រាវរុករើពេញឃ្លាំងចាស់មួយនោះបែរជាគ្មានឃើញអ្វីទៅវិញសូម្បីតែស្នាកស្នាមបន្សល់ទុកជាភស្ដុតាងបន្ដិច.. វាចម្លែកហើយក៏ជាករណីឃាតកម្មទីមួយដែលឃោឃៅបំផុតដោយសារតែការស្លាប់របស់ជនរងគ្រោះសុទ្ធតែដូចគ្នាបើជាមនុស្សស្រីគឺសម្លាប់ដោយអា៎.ក.និងវះកាត់ដើមទ្រូងចោលព្រមទាំងរាងកាយពោរពេញដោយស្នាមកាំបិតជាច្រើនបើសិនជាមនុស្សប្រុសខ្វេះភ្នែកព្រមទាំងកាត់ប្រដាប់ភេទចោលហើយរាងកាយដែលយកមកបោះចោលគឺសុទ្ធតែអាក្រាតកាយទាំងអស់...

ឃាតកម្មឃោរឃៅយ៉ាងនេះគេមិនជឿទេថាត្រឹមតែក្មេងប្រុសម្នាក់ដែលប្រជាពលរដ្ឋបានឃើញធ្វើវាតែម្នាក់ឯងវាប្រាកដជាមានក្រុមយ៉ាងតិចណាស់ក៏ដប់អ្នកដែរ។ហើយចំពោះគោលបំណងក្នុងការសម្លាប់នេះប៊ូលីសអាចសន្និដ្ឋានបានថាជាករណីប្លន់សម្លាប់ដើម្បីយកទៅទិញថ្នាំប្រើប្រាស់..ចំណែកពពួកដែលសម្លាប់សុទ្ធតែជាមនុស្សវិកលចរិតនិងប្រើថ្នាំហួសកម្រិតធ្វើអោយប្រែក្លាយជាបែកសតិ...។

.*.*.*.*.*.*.*.*.*.*.*
ការទាក់ទងរបស់មេក្រុមស៊ើបអង្គេតរបស់ប្រទេសកូរ៉េទៅកាន់ក្រុមជំនាញរបស់សហរដ្ឋអាមេរិកត្រឹមតែមួយយប់ប៉ុណ្ណោះក្រុមស៊ើបអង្គេតUSAក៏បានមកដល់ទឹកដីកូរ៉េដោយនាំយកភាពអង់អាចក្លាហានមកជាមួយដោយខណៈពេលនេះក្រុមស៊ើបអង្គេតត្រឹមដប់នាក់ប៉ុណ្ណោះកំពុងអង្គុយក្នុងសាលប្រជុំស្ដាប់ពី
របាយការណ៍របស់ករណីឃាតកម្មមួយនេះ។

« មានន័យថាអ្នកសម្លាប់នេះជាក្មេងប្រុស? »ក្រោយអង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់ពីភូមិសាស្រ្ដរបស់ឃ្លាំងចាស់ហើយក៏ដល់ឃាតករម្ដងធ្វើអោយក្រុមស៊ើបអង្គេតគ្រប់គ្នាចំហរមាត់ស្ដាប់ដោយការភ្ញាក់ផ្អើលដែលករណីឃាតកម្មនេះធ្វើឡើងដោយត្រឹមតែក្មេងប្រុសម្នាក់ដោយសារតែមិនអស់ចិត្តទើបមេក្រុមស៊ើបអង្គេតអាសុីកាត់អឺរ៉ុបម្នាក់ចោទឡើងសួរជាភាសាកូរ៉េមិនសូវជាច្បាស់ប៉ុណ្ណា។

« នេះគ្រាន់ជាការសន្និតដ្ឋានព្រោះតាមសម្ដីអ្នកផ្ដល់ពត៍មានគឺឃើញតែក្មេងប្រុសម្នាក់ប៉ុណ្ណោះនៅក្នុងឃ្លាំងចាស់ក្រោយកន្លែងដែលឃាតករយកសពទៅបោះចោល!! »មេក្រុមរបស់ITTបន្លឺឡើងដោយប្រាប់យ៉ាងល្អិតល្អន់

« គេអាចមានក្រុមរបស់គេហើយការសម្លាប់នេះប្រហែលជានៅកន្លែងផ្សេងគ្រាន់តែឃាតករយកមកបោះចោលនៅទីនោះដើម្បីបង្វែល
ដានប៊ូលីស!! »នាយកម្លោះកូនកាត់បន្ដដោយជ្រួញចិញ្ចើមព្រោះតែកំពុងគិតពីរឿងក្ដីមួយនោះ

« បាទពិតមែនហើយប៉ុន្ដែទាំងក្រុមស៊ើបអង្គេតនិងប៉ូលីសនៅក្នុងប្រទេសកូរ៉េស្វាងស្វែងរកគ្រប់កន្លែងហើយនៅតែមិនឃើញតម្រុយអ្វីជាការសង្ស័យសោះ! »

« សូម្បីតែបន្ដិច? »នាយសួរដោយការហួសចិត្តជាខ្លាំងរឿងរ៉ាងដល់ថ្នាក់នេះគ្មានតម្រុយសូម្បីតែបន្ដិចទេឬ?មកពីហេតុអ្វី?

« បាទ!! »

« មិនមែនមកពីពួកលោកអសមត្ថភាពរក
ភស្ដុតាងមិនបានទេហ៎េស? »នាយបន្ដដោយញញឹមចុងមាត់សម្លឹងមើលមេក្រុមITTដោយការចំអកឡកឡើយ,គេមិនជឿថាការខិតខំស្វែងរកខ្លាំងយ៉ាងនេះនៅតែរកមិនឃើញទេតែពីអ្នកស៊ើបអង្គេតមិនយកចិត្តទុកដាក់អោយបានដិតដល់ច្រើនជាង។

« គឺ..លោក-..... »មេក្រុមស៊ើបអង្គេតប្រចាំប្រទេសកូរ៉េប្រែជាអាក់សម្ដីនិយាយបន្ដមិនចេញពេលលឺសម្ដីបាញ់ចំៗបែបនេះ

« ខ្ញុំនឹងចាប់ផ្ដើមចុះទៅស្រាវជ្រាវនៅថ្ងៃនេះតែម្ដង!! »នាយបន្លឺឡើងកាត់សម្ដីរបស់លោកមេក្រុមមុននឹងងើបឡើងសម្រួលសម្លៀកបំពាក់ហើយក៏ងាកទៅបញ្ជាកូនចៅរបស់ខ្លួនសឹមដើរចេញទៅ
« ដេវីនចាត់ការទៅ!! »

« បាទទាន!!! »កូនចៅឆ្លើយតបស្របនឹងកូនចៅផ្សេងទៀតងើបឈរអោនមុខចុះគ្រប់គ្នា

« អឺ..លោកគឺ... »

« មិនអីទេពេលនេះឆាប់រៀបចំទៅមេក្រុមនឹងចេញដំណើរក្នុងពេលបន្តិចទៀតនេះហើយសុំអោយឆាប់បំផុតព្រោះលោកមេក្រុមមិនមែនជាមនុស្សចូលចិត្តរងចាំ!! »ដេវីនបន្លឺប្រាប់ទៅកាន់មេក្រុមនៃITTហើយក៏ចេញទៅដោយមានអ្នកផ្សេងទៀតចេញទៅតាមទុកតែមេក្រុមស៊ើបអង្គេតប្រចាំប្រទេសកូរ៉េអោយនៅម្នាក់ឯងក្នុងបន្ទប់ប្រជុំ

« បាទ!! »

*ឃ្លាំងចាស់
រាងកាយមនុស្សប្រុសមាឌធំខ្ពស់ស្រឡះគ្រងឈុតខ្មៅសុទ្ធបិទបាំងមុខជិតសល់តែប្រលោះភ្នែកមួយគូរជាមួយកាំភ្លើងក្នុងដៃគ្រប់គ្នាកំពុងឈរនៅមុខឃ្លាំងចាស់ដែលជាកន្លែងដែលល្បីថាមានឃាតករសម្លាប់មនុស្សយ៉ាងឃោឃៅ រាងកាយមនុស្សម្ភៃម្នាក់នាក់ឈរដោយត្រង់ភ្លឹងមិនសូម្បីគម្រើកខ្លួនបានបញ្ជក់ពីភាពអង់អាចក្លាហានរបស់ខ្លួនយ៉ាងច្បាស់។ដោយសារតែក្រុមស៊ើបអង្គេតUSAមាតែដប់នាក់ទើបត្រូវបន្ថែមក្រុមស៊ើបអង្គេតក្នុងប្រទេសដប់នាក់ទៀត...

« ដេវីននាំគ្នាប្រាំអ្នកទៅខាងឆ្វេង!! »មេក្រុមអាសុីកាត់អឺរ៉ុបបន្លឺឡើងដោយទឹកមុខមាំ

« បាទទាន!! »ដេវីនទទួលបញ្ជាហើយក៏នាំកូនចៅផ្សេងទៀតចេញទៅខាងឆ្វេងនៃឃ្លាំងដែលពោរពេញដោយព្រៃដុះស្ដម្ភ

« ឯរូដេននាំគ្នាប្រាំនាក់ទៅខាងស្ដាំ!! »

« បាទទាន!! »ទទួលបញ្ជាហើយក៏នាំគ្នាចេញទៅ

« ចំណែកយ៉ូសាលីនាំគ្នាបួននាក់ទៅឆែកឆេរខាងក្នុង!! »

« បាទទាន!! »

« ចំណែកសល់ប៉ុន្មាននៅយាមនៅទីនេះហើយបើមានអ្វីគួរអោយសង្ស័យទាក់ទងទៅខាងខ្ញុំជាបន្ទាន់!! »

« បាទទាន!! »កូនចៅពីរនាក់ដែលបាននៅសល់អោនគោរពទទួលបញ្ជាយ៉ាងលឿនក្រោមកែវភ្នែកកាចរបស់មេក្រុមJONHដែលសម្លឹងមើលមកគេឥតដាក់។

JONH JUNGKOOK ជាមេក្រុមរបស់ក្រុមស៊ើបអង្គេតICCដែលជាក្រុមជំនាញក្នុងសហរដ្ឋអាមេរិកក្នុងវ័យ28ឆ្នាំ។នាយនេះហើយដែលជាកូនកាត់អាសុី-អឺរ៉ុបដែលមានម៉ាក់ជាជនជាតិកូរ៉េនិងប៉ាជាវីរៈសេនីយ៍ប្រចាំទីក្រុងLAជាញឹកញប់ម៉ាក់របស់គេតែងតែបង្រៀនគេនិយាយភាសាក៉ូរ៉េទើបគេអាចនិយាយបានតែមិនសូវជាច្បាស់ព្រោះទឹកដីកំណើតនាយគឺនៅUSA។

អ្នកកម្លោះជុងហ្គុកចូលមកតាមកូនចៅរបស់ខ្លួនមកដល់ខាងក្នុងឃ្លាំងចាស់ដែលគេបោះបង់ចោលដើរវិលសឹងសប់អស់ទៅហើយនៅតែមិនឃើញតម្រុយពិតមែនសូម្បីតែស្នាមស្បែកជើងរបស់មនុស្សដើរ។នាយដើរមកដល់ខាងក្រោយនៃឃ្លាំងហើយក៏ឈរសម្លឹងមើលព្រៃស្ដម្ភដែលដុះរុំពន្ធជុំវិញនេះគួរអោយខ្លាចដោយកែវភ្នែកមាំជាការសង្ស័យមុននឹងសម្រេចចិត្តហក់ចុះមកពីលើឃ្លាំងចាស់មកក្នុងព្រៃស្ដម្ភដែលមានកម្ពស់ត្រឹមចង្គេះរបស់គេ

ជុងហ្គុកជ្រឹមភ្នែកបន្ដិចខណះកែវភ្នែកវៀងវៃសម្លឹងវាសសម្លឹងឃើញស្មៅដែលលិចកប់ទៅក្នុងដីដូចជាមានអ្នកជាន់នាយបន្ទន់ជង្គង់អោនពិនិត្យមើលអោយកាន់តែច្បាស់ហើយក៏ងើយមុខសម្លឹងមើលផ្លូវខាងមុខបន្ដមុននឹងត្រូវបើកភ្នែកធំៗពេលកែវភ្នែកមុតស្រួចស្រាប់តែប្រទះឃើញកែវភ្នែកមួយគូរលួចសម្លក់មើលមកគេពីក្រោយដើមឈើមួយឆ្ញាយពីកន្លែងនាយប្រហែលប្រាំម៉ែត្រទើបនាយរហ័សងើបមកវិញប៉ុន្ដែលែងឃើញបាត់ទៅហើយ។

លោកមេក្រុមងាកសម្លឹងមើលកូនចៅជុំវិញខ្លួនហើយក៏បន្ដដើរចូលក្នុងផ្លូវស្ដម្ភមួយនោះដែលមានស្នាមដើររបស់មនុស្សស្រាប់ដើរកាន់តែយូរចូលក្នុងព្រៃនេះកាន់តែជ្រៅពន្លឺព្រះអាទិត្យក៏លិចបាត់ព្រោះតែព្រៃឈឺនិងវល្លិ៍ទាំងអស់នោះរុំពន្ធជិតមិនអោយពន្លឺថ្ងៃជ្រាបចូលមកបានអាកាសធាតុក៏កាន់តែចុះត្រជាក់ខ្លាំងទៅៗធ្វើអោយលោកមេក្រុមចាប់ផ្ដើមបាសរោមខ្ញាកៗប៉ុន្ដែភាពក្លាហាននៅតែមានមិនបាត់បង់ទៅណា....

ដើរចូលមកកាន់តែជ្រៅរហូតដល់500ម៉ែត្រពីឃ្លាំងកែវភ្នែកមុតស្រួចក៏ស្រាប់តែប្រទះឃើញខ្ទមចាស់មួយនៅក្នុងកណ្ដាលព្រៃស្ងាត់មួយវាមានសភាពទ្រុឌទ្រោមដំបូងធ្លុះបែកបាក់ជញ្ជាំងរុំព័ន្ធដោយស្លែខ្មៅរងៀល,នាយញញឹមចុងមាត់ខណះពេលដឹងថាបន្ដិចទៀតប្រាកដជាមានរឿងសប្បាយលេងដៃមាំសេរ៉េកាំភ្លើងក្នុងដៃរួចជាស្រាច់មុននឹងដើរដោយប្រើសម្រឹបជើងស្រាលបំផុតសម្ដៅទៅរកខ្ទមចាស់មួយនោះ..

*គ្រាំង
ក្រោយពេលដើរមកដល់នាយក៏លើកជើងធាក់ទ្វារនោះមួយទំហឹងសឹងបាក់មុននឹងស្ទុះកាន់កាំភ្លើងប្រុងប្រៀបដូចជាបាញ់អ្នកណារត់ចូលទៅខាងក្នុងតែត្រូវស្រងាកចិត្តបន្ដិចពេលមិនប្រទះឃើញអ្វីក្រៅពីគ្រែចាស់មួយ,ជុងហ្គុកយកអណ្ដាតទល់ថ្គាមដោយការមួរម៉ៅតែក៏បន្ដដើរចូលទៅកាន់តែជ្រៅរហូតឃើញទ្វារមួយទៀតនាយក៏បើកឡើងមុននឹងត្រូវបើកភ្នែកធំៗម្ដងទៀតពេលប្រទះឃើញផ្កាចម្រុះ
ពណ៍ជាច្រើនរីកសុះសាយពេញទីឃ្លាវាដូចជាសួនមួយក្រៅពីកំពុងចាប់ភ្លឹកនឹងផ្កាត្រចៀកវៀងវៃក៏លឺសម្លេងទឹកធ្លាក់ក៏ងាកទៅខាងឆ្វេងទើបឃើញថាវាជាទឹកជ្រោះមួយ

ចិញ្ចើមក្រាសប្រែជាជ្រួញមិនយល់ពីទិន្នភាពដល់ស្រស់ស្អាតនៅនឹងមុខមួយនេះងាកដង្ហើមធំហើយក៏ងាកក្រោយសម្លឹងទៅក្នុងផ្ទះដែលមានសភាពចាស់ទ្រុឌទ្រោមជញ្ជាំងដុះស្លែដំបូលលេចបាក់បែកដដែល,មានន័យថានាយមិនបានឆ្លងភពទេ?ចិត្តនៅតែមិនយល់ប៉ុន្ដែជំហានជើងបែរជាបោះទៅរកទឹកជ្រោះមួយនោះហើយក៏ឈរជ្រែកចង្គេះពិនិត្យមើលជុំវិញខ្លួនក្រែងឃើញអ្វីប្លែកហើយវាក៏បានផលជុងហ្គុកក៏ស្រាប់តែប្រទះឃើញទឹកមួយកន្លែងដែលក្រហមច្រាលមិនបាត់វាដូចជាឈាមអណ្ដែតទើបជំហានជើងក្រាសបោះទៅរកដល់កន្លែងនោះហើយក៏ស្រាប់តែឃើញស្អីមិនដឹងគ្រប់នឹងថង់ខ្មៅមួយជិតដោយសារតែភាពក្លាហានមិនខ្លាចអ្វីនាយក៏បន្ទន់ជង្គង់ក្បែរនោះហើយក៏សូកទៅទាញថង់ខ្មៅនោះចេញមុននឹង

« ហ៊ើយ...... »សម្លេងមាំស្រែកលាន់លឺពេញព្រៃខណះរាងកាយមាំដួលអុកគូទទៅលើដីដោយទឹកមុខភ្ញាក់ផ្អើលនិងភិតភ័យទ្រូងដកផឺតផតដោយសារចលនាដង្ហើមដើរខុសពេលថង់ខ្មៅនោះដកចេញក៏លេចក្បាលរបស់កូនក្រុមគេម្នាក់ចេញមកដោយបើកភ្នែកធំៗសម្លឹងមើលមុខគេឈាមស្រស់ៗដែលហូរចេញពីសរសៃរឈាមបុរសម្នាក់នោះក៏ចូលច្រកចូលទៅក្នុងទឹកមួយថ្លក់ដែលជុងហ្គុកបានឃើញ..ទាំងឈាមទាំងសាច់នៅស្រស់បស់នៅឡើយបញ្ជក់បានថាក្បាលនេះទើបតែកាន់ថ្មីៗនេះប៉ុណ្ណោះ។

« ហុឺ... »ជុងហ្គុករហ័សងើបវិញដោយកាន់កាំភ្លើងជាប់ដៃដោយទឹកមុខស្លន់ស្លោរនៅឡើយជាលើកទីមួយហើយដែលនាយចេះមានអាការះភ័យព្រួញដោយសារតែនេះវាស្រស់ៗពេកសំខាន់ជាមនុស្សដែលធ្លាប់តែឃើញមុខគ្នារាល់ថ្ងៃថែមទៀត,ជំហានជើងវែងរហ័សបោះចេញពីកន្លែងនោះវិញយ៉ាងលឿនដើរសឹងនឹងទន់ជើងដួលដៃក៏រហ័សលើកអាយក៊ូមដូចជាចង់ទាក់ទងទៅខាងក្រុមខ្លួនអោយមកទីនេះកាន់តែប្រញាប់ប៉ុន្ដែគួរអោយសោកស្ដាយនាយចូលមកជ្រៅពេលវាដាច់សេវ៉ាទៅហើយ។

ជុងហ្គុកដាក់អាយក៊ូមនោះចុះវិញចូលមកផ្អែកខ្នងនឹងជញ្ជាំងចាស់ព្យាយាមក្ដាប់ដៃខាំមាត់ទប់អារម្មណ៍អោយនឹងន៎រមិនអោយទិន្នភាពក្បាលដែលហូរឈាមស្រស់កែវភ្នែកថ្លាឈ្វក់ដក់ដោយទឹកសន្សឹមបើកធំៗសម្លក់មុខនាយអម្បាញ់មិញលេចឡើងចំពោះមុខនាយទៀត,ក្រោយសម្រួលអារម្មណ៍បានមួយសន្ទុះជុងហ្គុកក៏បានធូរស្រាលច្រើននាយដកដង្ហើមវែងៗងើបខ្លួនមកវិញកាន់កាំភ្លើងដោយកាយវិការអង់អាចនិងបន្ដដើរមើលជុំវិញកន្លែងដែលមានផ្កាស្រស់បំព្រងនេះទៀតដើរចុះដើរឡើងក៏បានមានអារម្មណ៍ថាទឹកអ្វីមិនដឹងឈ្លក់លើក្បាលគេនាយយកដៃទៅប៉ះមកមើលក៏ដឹងថាវាជាឈាមជុងហ្គុករហ័សដើរចេញពីកន្លែងនោះហើយក៏តាំងអារម្មណ៍ងើយសម្លឹងមើលទៅខាងលើដោយការភ្ញាក់ផ្អើលកាន់តែខ្លាំងពេលប្រទះឃើញរាងកាយអាក្រាតរបស់មនុស្សប្រុសម្នាក់ដែលគ្មានក្បាលចងជើងសំយុងក្បាលចុះក្រោមយ៉ោទៅយ៉ោមកឈាមនៅស្រស់ៗបែបនេះនាយទាយបានយ៉ាងច្បាស់ថាជារាងកាយរបស់កូនចៅនាយដែលដាច់ក្បាលអម្បាញ់មិញ,មានន័យថាទីនេះជាកន្លែងដែលឃាតកររស់នៅនិងធ្វើសកម្មភាពហើយឃាតករក៏នៅក្បែរៗគេនេះឯង..ម្ដងនេះមិនដឹងថាត្រូវដាច់ក្បាលដូចកូនចៅឬមួយក៏អត់បើប្រថុយខ្លួនមកម្នាក់ឯងទៅហើយអាចប្រយុទ្ធតតាំងជាមួយឃាតករជាច្រើនបានយ៉ាងម៉េច??

កំពុងតែឈរៗក្លិនឈ្ងុយនៃសាច់អ្វីមិនដឹងភាយមកចូលច្រមុះខ្លួនជុងហ្គុកចាប់ផ្ដើមជ្រួញចិញ្ចើមនិងតាមហិតក្លិននោះរហូតជំហានជើងបោះទៅមុខបន្ដចាកចេញឆ្ញាយពីកន្លែងសួនផ្កាកាន់ទៅតែជ្រៅ។នាយដកដង្ហើមវែងៗពេលស្លឹកឈើបក់រវិកៗទៅមកបង្គើតជាបិរយាយត្រជាក់រងារស្របនឹងព្រៃស្ដម្ភគ្មានពន្លឺចាំងចូលមកបានសភាពស្ងាត់ច្រលំគ្មានមនុស្សគ្មានសូម្បីសម្លេងសត្វយំលឺតែសម្លេងទឹកហូរតក់ៗនិងសម្រឹបជើងដើររបស់មនុស្សមាឌធំ

*ក្រឹប ក្រឹប
សម្លេងស្បែកជើងជាន់នឹងស្លឹកឈើបង្កជាសម្លេងលឺឡើងប្រឆាំងជាមួយសម្លេងទឹកធ្លាក់,ក្លិនភាយឈ្ងុយនៃសាច់មួយប្រភេទនេះកាន់តែគៀកៗទៅរហូតកែវភ្នែកមាំប្រទះឃើញចង្រ្គានអាំងសាច់ហុចផ្សែមួយក្បែរមាត់ទឹកជុងហ្គុកកាន់កាំភ្លើងណែនដៃប្រមូលអារម្មណ៍អោយនឹងនន៎រដើរចូលទៅកាន់ទីកន្លែងនោះដោយកែវភ្នែករ៉េសម្លឹងមើលជុំវិញខ្លួនព្រោះខ្លាចឃាតករលួចបវាយឆ្មក់..

ក្រោយពេលមកដល់នាយក៏អោនទៅពិនិត្យមើលសាច់ដែលអាំងថ្មីៗនោះហើយក៏លើកវាយកមកហិតមែនសាច់នេះវាជាក្លិនឈ្ងុយដែលភាយចូលច្រមុះគេដោយកំពុងអង្គុយពិនិត្យមើលសាច់មួយប្រភេទនោះដោយយកចិត្តទុកដាក់ទើបដឹងថាវាដូចជាសាច់សត្វធម្មតាប៉ុណ្ណោះដោយរវល់រហូតដល់ភ្លេចខ្លួនមិនបានដឹងថាក្រោយខ្នងខ្លួនមានមនុស្សកំពុងដើរសំដៅមករក

បាតជើងទទេស្អាតបោះលើស្លឹកឈើងាប់នោះថ្នមៗមិនសូម្បីលឺសម្លេងបន្ដិចដោយសារតែគេទម្លាប់ទៅហើយកែវភ្នែកតូចៗដែលក្រោមប្រលោះភ្នែកខ្មៅក្រឹបដូចជាមនុស្សមិនបានដេកភួនស្នាមញញឹមរីករាយលើផ្ទៃមុខស្រាលៗស្របនឹងកែវភ្នែកស្រស់ស្អាតសម្លឹងមើលផែនខ្នងមាំដែលអង្គុយឆោងហោនោះឥតព្រិចដោយស្នាមញញឹមពិបាកស្មានក្នុងដៃមានកាន់កូនកាំបិតចុងស្រួចសស្ញាញមួយក្នុងដៃនិងម្ខាងទៀតមានថង់ខ្មៅមួយ។ជំហានជើងតូចបោះស្រាលៗទៅកាន់តែជិតជុងហ្គុកស្នាមញញឹមរំភើបសប្បាយអរកាន់តែរីកសាយពេញផ្ទៃមុខតូចច្រមិចកាន់តែខ្លាំងកែវភ្នែកតូចៗបើកធំៗសម្លឹងមើលជុងហ្គុកស្របនឹងដៃកាន់កូនកាំបិតលើកឡើងខ្ពស់ត្រដែងហើយក៏ទម្លាក់មកវិញមុននឹង..

« អ្ហាយ!!!.......... »

To be Continue
រឿងនេះមានពីរភាគដោយសារវែងពេកទើបផុសមួយភាគសិន។

ហើយក៏ចង់សុំទោសចំពោះកំហុសខុសឆ្គងក្នុងរឿងនេះដោយសារតែវាជាលើកទីមួយដែលសរសេររឿងបែបនេះហើយក៏អត់ធ្លាប់មើលឬអានដែលអញ្ចឹងហើយទើបសាច់រឿងរាងវល់ៗបន្ដិចហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្ត😭

Continue Reading

You'll Also Like

10.3K 350 3
مدينه مباح فيها كل شي بالاضافه إلى المشي في الشارع عراه او حتى النيك في زقاق الشوارع و أمام العلن
Fate By v xxxiri v

Short Story

7.7K 585 8
A story of a young boy Vishnu who lives along with his cold brothers in India, wishing to be taken care and loved by them
146K 2.4K 64
Just some short stories about my favorite Ninjago couple, Jay and Nya. This book contains canon oneshots. I have a second book called "The Jaya Chro...
14.9K 1.5K 33
ទោះអូនមិនមែនជាមនុស្សដំបូងតែអូនជាមនុស្សចុងក្រោយហើយណា ដែរចូលមកក្នុងជីវិតបង!!♥️ GEMINI X FOURTH (TOP) (BTT)