បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ច...

By JunEunKim

84.8K 7.5K 129

"បើអាចមានឪកាសយើងចង់ក្លាយជាមនុស្សធម្មតា មនុស្សធម្មតាដែលអាចស្រលាញ់អូនបានដោយគ្មានលក្ខខណ្ឌ" More

Part 1: អ្នកជម្ងឺពិសេស
Part 2:បញ្ចុកផងបានទេ?
Part 3:គិតដល់ណាហើយ?
Part 4 :ពិតឬថាទូលបង្គំនឹងមិនដឹង?
Part 5 : ទ្រង់កើតអីទៀតហើយ?
Part 6: យើងស្អប់...
Part 7: សំនៀងព្យាណូ
Part 8:មានរឿងអីអោយប្រាកដ
Part 9 :ឆាប់អោយមក
Part 10:ទំរើសក្លាយជាមនុស្សក្បាលរឹងមែនទេ
Part 11: រាល់ដងមានឯងអោយគេងអោប
Part 12:ឈឺខ្លាំងឬអត់??
Part13:យើងទុកពេលអោយខូចចិត្តយូរហើយ
Part 15: មិនបាច់មានអារម្មណ៍ខុស
Part 16:ផ្កាធូលីប
Part 17: ទៅដែរទេ??
Part 18: អូនអរគុណទ្រង់ណាស់អ្នកអង្គម្ចាស់
Part 19:រឿងរ៉ាវវានឹងកើតឡើងច្រំដែល
Part 20 :កុំទៅចោលយើងអី
Part 21:ចង់បានប៉ុន្មានអ្នក?
Part 22:មិនចុះ!!!
Part 23:ចៅប្រសារពៅ?
Part 24:យើងប្រាប់ថាកុំចូលមក!!
Part 25:មិនស្មានថាឯងអាយុវែងម្លឹងឡើយ
Part26:យើងមិនដែលស្តាយដែលបានជួបអូន
Part 27:ត្រូវការអោយរំលឹកទេ?
Part 28:យំធ្វើអីមិនសប្បាយចិត្តទេឬ?
Part 29:គម្រាម
Part 30:ចាំយើងបន្តិចទៅ..តែបន្តិចទេ
Part 31:មិនពិតទេ...
Part 32:អរគុណ.....
Part 33: កុំអំណួតពេកអី
Part 34: មិនយូរទេ...
Part35:ទ្រង់សង្ហារណាស់កូនក្រមុំទ្រង់ក៏ដូចគ្នា
Part 36:យើងមកស្លាប់ជាមួយគ្នាល្អទេម្ចាស់អ៊ំ
Part 37: យើងសុំទោស
ភាគបញ្ចប់

Part 14 : កុំតម្លើងសម្លេងដាក់យើង

2.2K 202 1
By JunEunKim

"អ្នកអង្គម្ចាស់..... "ឆាងវ៉ុករហ័សចូលមកជាមួយនឹងទូរស័ព្ទដែលកំពុងរោទ៏ ធ្វើអោយអ្នកអង្គម្ចាស់ដែលកំពុងពិនិត្យឯកសារត្រូវងើបព្រះភក្រ្តមកមើលព្រោះចង់ដឹងថាមានរឿងអីទើបបានជាកូនចៅជំនិតទ្រង់រត់មកអោយត្រហេបត្រហបបែបនេះ

"រាជទាយាទ...ក្រាបទូល"

"ម្ចាស់បង? "ជុងហ្គុកទម្លាក់ឯកសារចុះទើបទទួលទូរស័ព្ទពីដៃឆាងវ៉ុកមកទទួល ទោះបីជាដឹងថាដែលទ្រង់ទាក់ទងមកមានរឿងអីតែត្រង់ក៏មិនចិត្តដាច់មិនលើកទូរស័ព្ទទ្រង់ឡើយ

"ម្ចាស់បង... "

(ពេលនេះនៅឯណា?ដឹងទេថាព្រះអយ្យការខ្ញាល់នឹងឯងកម្រិតណាដែលមិនដែលអើតមុខមករាជវាំងមករកទ្រង់នោះ?) ឆាងវ៉ុករហ័សថយចេញទៅខាងក្រៅវិញព្រោះចង់ទុកអោយត្រូវនៅនិយាយចរចារបន្ត

"ខ្ញុំមិនទាន់ចង់ជួបទ្រង់ពេលនេះឡើយ ពឹងម្ចាស់បងជួយទូលទៅកាន់ទ្រង់បែបនេះផង"ជុងហ្គុកមានបន្ទូលឡើងមកក្រោមព្រះភក្រ្តរាបស្មើរហាក់បង្ហាញច្បាស់ថាទ្រង់មិនទាន់ត្រៀមខ្លួនក្នុងការទៅជួបព្រះអយ្យការឡើយ

បន្ទាប់ពីអ្វីដែលម្ចាស់ក្សត្រីបានធ្វើដាក់មនុស្សរបស់ទ្រង់កាលពីពីរឆ្នាំមុន

(បងដឹងថាឯងមិនទាន់ចង់ជួបព្រះភក្រ្តទ្រង់ តែបើឯងនឹងមិនមកបងមិនធានាទេថាព្រះអយ្យការនឹងផ្សំផ្គុំឯងជាមួយកូនស្រីលោកនាយករដ្ឋមន្រី្តនោះ)

"បងថាម៉េច? "អ្នកអង្គម្ចាស់ស្ទុះងើបឈរឡើងចិញ្ចើមក៏ចងចូលគ្នាក្រោយលឺដំណឹងចេញពីម្ចាស់បងជីដូនមួយពីរឿងផ្សំផ្គុំ

(ស្តាប់មិនខុសទេ ទ្រង់ថែមទាំងបញ្ជាក់ថាបើឯងមិនមក ច្បាស់ជាទៅដណ្តឹងកូនស្រីនាយករដ្ឋមន្ត្រីអោយឯងមិនខានឡើយ)ជុងហ្គុកក្តាប់ព្រះហស្តញ័រទទ្រើកមិនថាកន្លងទៅយូរយ៉ាងណា ព្រះអយ្យការរបស់ទ្រង់នៅតែដដែលមិនផ្លាស់ប្តូរសោះឡើយ

"បងដឹងថាឯងមិនទាន់ភ្លេចថេយ៉ុងបាន ឯងប្រាកដជាមិនទាន់ធ្វើចិត្តចំពោះការចាកចេញរបស់គេមិនទាន់បាន ដូច្នេះហើយបើមិនចង់អោយមានព័ត៏មានរឿងរៀបការរបស់ឯងទេក៏ត្រលប់មករាជវាំងមកគាល់ទ្រង់បន្តិចទៅ ទ្រង់សព្វព្រះទ័យឯងជានរណាៗឯងក៏ដឹង លេងបាត់មិនទៅគាល់ទ្រង់ទៀតដូចជាមិនសមឡើយ)

"បាន...ខ្ញុំនឹងទៅ! ព្រះអយ្យការមានព្រះបន្ទូលយ៉ាងនេះទៅហើយខ្ញុំម៉េចនឹងហ៊ានជំទាស់បញ្ជាទ្រង់ទៅ?? "

(ជុងហ្គុកហ្អា បងសុំទោសពិតមែនដែលជួយអីមិនបាន)

"មិនបាច់សុំទោសខ្ញុំទេ បើមិនបានបងនៅឆ្នាំនោះដែលជួយនិយាយជាមួយម្ចាស់ម៉ាក់ខ្ញុំកុំអីម្ចាស់ម៉ាក់ច្បាស់ជាជំទាស់ខ្ញុំតាំងពីពីរឆ្នាំមុនមកម្ល៉េស" ជុងហ្គុកទ្រង់នៅបន្តជជែកជាមួយម្ចាស់បងអស់យូរគួរសមទម្រាំតែបិតទូរស័ព្ទទុក ហើយផ្អែកព្រះកាយលើកៅអីយកដៃមកឈ្លីព្រះកេសថ្នមៗដោយភាពនឿយហត់ពេញបន្ទុក ពេលណាទៅទើបព្រះអយ្យការរបស់ទ្រង់បានយល់ថាគូអនាគតមិនបានស្ថិតលើភាពសាកសមហើយនឹងឋាន:តែវាស្ថិតលើការពេញចិត្តហើយនិងក្តីស្រលាញ់រវាងមនុស្សពីរនាក់ទៅ?
--------
រសៀលបន្តិច

"ថេយ៉ុង....ចប់ការងារហើយហ្ហេស? "ម៉ាហ្គ្រេតដើរមកសួរនាំនាយតូចក្រោយឃើញគេចេញពីបន្ទប់អ្នកជម្ងឺមក

"នៅចាំពិគ្រោះជម្ងឺម្នាក់ទៀតក៏ចប់ហើយ មានការអីមែនទេ? "

"គឺមាននឹងហើយព្រោះថាអ្នកអង្គម្ចាស់របស់ឯងទាក់ទងមកប្រធានមន្ទីរពេទ្យព្រមទាំងបញ្ជាក់ច្បាស់ៗទៀតផង ថាបើគីម ថេយ៉ុងចប់ការងារពេលណាត្រូវត្រលប់ទៅវិញជាបន្ទាន់ហាមដើរផ្តេសផ្តាសម្នាក់ឯងបើមិនមានមិត្តជិតស្និទ្ធទៅជាមួយ" គ្រូពេទ្យដកដង្ហើមធំក្រោយស្តាប់មិត្តហើយ ហាមនោះហាមចាំមើលថ្ងៃណាមួយគេរត់ទៅសង្ងំផ្ទះវិញអោយបានពីរបីយប់ចាំមកវិញមិនខាន

"បើយើងចង់ឆៀងទិញញ៉ាំខ្លះមិនបានទេឬ?ចង់អោយបើកឡានត្រង់ស្លូទៅវិមានតែម្តងឬយ៉ាងម៉េច? "ម៉ាហ្គ្រេតសើចឡើងពេលឃើញថេយ៉ុងបង្ហាញកាយវិការមិនពេញចិត្តឡើងមក មុខគេពេលខឹងឡើងក្រហមបែបនេះគួរអោយចង់សើចពិតមែន

" ដែរទ្រង់ផ្តាំព្រោះបារម្ភពីឯង យើងថាណាស្រួលមិនស្រួលគាត់អាចនឹងពេញព្រះទ័យលលើឯងមិនខានទេ"ពេលមិត្តនិយាយត្រូវចំណុចគេក៏ស្ងាត់មាត់ឈឹងលែងនិយាយអី

"ឆ្កួត!! "ថេយ៉ុងអោបឯកសាររត់ត្រុយទៅបាត់ទុកអោយម៉ាហ្គ្រេតឈរភាំងពេលឃើញសភាពប្លែកៗរបស់គេ

"កើតអីរបស់គេនេះ?យើងគ្រាន់តែនិយាយលេងតើ"
------

ចប់ការងារថេយ៉ុងក៏ឆៀងចូលមកផ្សារទំនើបព្រោះចង់រកមើ់លទិញរបស់ធ្វើម្ហូបខ្លះញ៉ាំខ្លួនឯងផង ដើរទិញចុះឡើងក៏មកដល់កន្លែងលក់ទឹកដោះគោទើបរើសពីរបីកំប៉ុងមកដាក់ក្នុងកន្រ្តក

"ទឹកដោះគោចេក?? "ថេយ៉ុងលើកកំប៉ុងទឹកដោះគោចេកមកមើល ទើបញញឹមហើយដាក់វាមកជាច្រើនមុននឹងគិតលុយហើយប្រញាប់ត្រលប់មកកាន់វិមានវិញ ពេលមកដល់គេផ្លាស់សម្លៀកបំពាក់រួចរាល់ទើបចុះមកចង្ក្រានដើម្បីជួយធ្វើម្ហូបម៉ែដោះ

"មិនអីទេគ្រូពេទ្យ ចាំខ្ញុំធ្វើក៏បាន"ម៉ែដោះរីមមិនចង់អោយគេជួយព្រោះឃើញថាមកពីធ្វើការគេក៏ហត់ណាស់ទៅហើយ តែថេយ៉ុងបែរជាមិនព្រមចេញថែមទាំងទាមទារចង់ជួយគាត់

"ណាម៉ែដោះអោយខ្ញុំធ្វើទៅ យប់នេះខ្ញុំចង់ធ្វើស៊ុបក្តាមថ្វាយអ្នកអង្គម្ចាស់ បានហុតស៊ុបក្តៅៗនឹងបានជួយអោយទ្រង់ស្រួលខ្លួនខ្លះ"ម៉ែដោះលួចញញឹមក្រោយឃើញកាយវិការយកចិត្តទុកដាក់របស់ថេយ៉ុងចំពោះអ្នកអង្គម្ចាស់

"គ្រូពេទ្យដឹងដែរឬ?ថាស៊ុបក្តាមជាស៊ុបដែលអ្នកអង្គម្ចាស់ចូលចិត្ត? "ថេយ៉ុងភ្ញាក់ព្រើតក្រោយលឺសំណួរគាត់ មែនហើយហេតុអីក៏គេស្រាប់តែចង់ធ្វើស៊ុបក្តាមថ្វាយទ្រង់ដែរ?គេគ្រាន់តែមានអារម្មណ៏ថាធ្លាប់ធ្វើស៊ុបនេះអោយនរណាម្នាក់តែក៏មិននឹកថាទ្រង់ចូលចិត្តស៊ុបនេះ

"ស៊ុបក្តាមវាឆ្ងាញ់ហើយជួយរាងកាយខ្លះដែរ ទើបខ្ញុំចង់ធ្វើអោយទ្រង់ សរុបទ្រង់ចូលចិត្តពិតមែនឬ? "

"ពីមុនមិនចូលចិត្តទេតែបន្ទាប់ពីមានអ្នកធ្វើអោយទ្រង់សោយ ទ្រង់ក៏ចូលចិត្តមករហូតហើយបើក្រៅពីម្នាក់នោះធ្វើទ្រង់ច្បាស់ជាមិនសោយឡើយ"ម៉ែដោះប្រញាប់យកដៃខ្ទប់មាត់អ្នកបម្រើដែលរអិលមាត់និយាយចេញមក ឯអ្នកដែលកំពុងរៀបចំកូរស៊ុបក៏ធ្លាក់ទឹកមុខព្រោះដឹងថាក្រៅពីមនុស្សម្នាក់នោះធ្វើទ្រង់ច្បាស់ជាមិនសោយរបស់នរណាផ្សេង

"គេម្នាក់នោះច្បាស់ជាពិសេសណាស់ហើយ"ថេយ៉ុងញញឹមមិនសមទៅកាន់ម៉ែដោះទើបបែរមកចាប់អារម្មណ៏ស៊ុបវិញ ឯម៉ែដោះក៏រហ័សបដិសេធព្រោះមិនចង់អោយគ្រូពេទ្យមានការយល់ច្រឡំលើអ្នកអង្គម្ចាស់នោះឡើយ

"យ៉ាងណាបើវាជាស្នាដៃគ្រូពេទ្យទ្រង់ច្បាស់ជាសោយ កុំគិតច្រើនអីណា"ថេយ៉ុងបានត្រឹមតែព្យយាមញញឹមមកកាន់ម៉ែដោះវិញទាំងលួចគិតថាម្នាក់នោះជានរណា គូស្នេហ៏ទ្រង់ឬ?លឺថាលើកមុនមានបទភ្លេងតែងអោយគ្នាទៀតផង ស្តាប់ហើយគួរអោយខឹងណាស់ បើទ្រង់នៅតែអាល័យគេហេតុអីក៏មកសារភាពថាស្រលាញ់គេទៅវិញ

"ខ្ញុំមិនគិតច្រើនស្រាប់ហើយម៉ែដោះ ស៊ុបនេះបើទ្រង់មិនសោយខ្ញុំសញ៉ាំខ្លួនឯងក៏មិនខាតអ្វីដែរ"

-------

រាជវាំងដេលីនម៉ាក

"ម្ចាស់ក្សត្រី ក្រាបទូល"អង្គរក្សប្រញាប់រត់ចូលមកដំណាក់ទ្រង់ ជាហេតុធ្វើអោយម្ចាស់ក្សត្រីដែលកំពុងអានសៀវភៅយ៉ាងជក់ព្រះទ័យត្រូវងាកទៅចោលព្រះនេត្រសម្លក់ទៅកាន់អ្នកដែលហ៊ានមកកាត់បរិយាកាសរបស់ទ្រង់បែបនេះ

"និយាយមក"

"អ្នកអង្គម្ចាស់ពៅ សុំចូលគាល់ទ្រង់ក្រាបទូល"ម្ចាស់ក្សត្រីលេចស្នាមញញឹមសមចិត្តឡើងមក ក្រោយដឹងថាពាក្យគម្រាមទ្រង់មានប្រសិទ្ធភាព ទីបំផុតជុងហ្គុកក៏ព្រមមកគាល់ទ្រង់ទាំងដែលបដិសេធមិនចូលគាល់បន្ទាប់ពីកើតរឿងប៉ុន្មានឆ្នាំនោះមក

"អោយគេចូលមក"

"ក្រាបទូល"អង្គរក្សប្រញាប់អោនគោរពទើបចេញទៅវិញដោយមានវត្តមានរបស់អ្នកដែលមាននាមថាជាព្រះនត្តាសំណព្វរបស់ម្ចាស់ក្សត្រីចូលមកខាងក្នុងដំណាក់ទ្រង់ជំនួស

"ថ្វាយបង្គំព្រះអយ្យការ"

"ដាច់ចិត្តមកគាល់យើងហើយឬ?យើងស្មានតែឯងលែងរាប់យើងជាយាយទៅហើយ"ទ្រង់បង្វែរព្រះកាយមកមើលព្រះនត្តាព្រមជាមួយបន្ទូលឡកឡើយមកថែមដូចគ្នា

"ទូលបង្គំក្រែងតែព្រះអយ្យការទៅវិញទេ ដែរលែងរាប់ទូលបង្គំថាជាចៅនោះ"ម្ចាស់ក្សត្រីអស់សំណើចឡើងមកតិចៗសម្លឹងមើលព្រះនត្តាដែលហាក់នៅតែខឹងទ្រង់មិនទាន់បាត់ទៅណាសោះ

"គ្មានយាយម្នាក់ណាដែលស្អប់ចៅខ្លួនឯងឡើយ មានតែចៅខ្លះទេដែលមិនយល់ពីបំណងល្អយើងនោះ"ជុងហ្គុកមិនមានបន្ទូលអ្វីក្រៅពីដាក់Ipad ដែលមានបង្ហាញព័ត៏មានកាលពីប៉ុន្មានឆ្នាំមុន ឯម្ចាស់ក្សត្រីទ្រង់ក៏យកមកកាន់អានធម្មតាហាក់ដូចជាកំពុងអានព័ត៏មានប្រចាំថ្ងៃ

"គ្រោះថ្នាក់ចរាចរណ៏ឡានក្រឡាប់ធ្លាក់ចូលជ្រលងភ្នំ ប៉ូលីសចុះទៅឃើញសភាពឡានដែលមើលមិនយល់និងសាកសពមនុស្សម្នាក់នៅខាងក្នុងរថយន្តមិនត្រូវបានបញ្ចេញអត្តសញ្ញាណ"ទ្រង់អានចប់ក៏ទម្លាក់ចុះទើបលើកពែងតែមកសោយហាក់មិនបានយកព្រះទ័យខ្វល់ខ្វាយ

"នេះឬ?បំណងល្អរបស់ព្រះអយ្យការ? "

"វាមិនមែនជាកំហុសយើងឡើយ" អ្នកអង្គម្ចាស់អស់សំណើចបែបហួសចិត្តក្រោយឃើញព្រះអយ្យការដែលទ្រង់គោរពស្រលាញ់បែរជាគេចវេសកំហុសរបស់ខ្លួនទ្រង់យ៉ាងឈាមត្រជាក់បំផុត

"មិនមែនកំហុសទ្រង់? បើចឹងហេតុអីក៏សុខៗប្រពន្ធរបស់របស់ទូលបង្គំទៅនៅក្នុងឡានដែលធ្លាក់នោះជាមួយមនុស្សរបស់ទ្រង់ដែលទៅ?!!"

"កុំមកតម្លើងសម្លេងដាក់យើង ម្ចាស់ពៅ!! "ម្ចាស់ក្សត្រីទះតុសម្លុតចៅប្រុសក្រោមភាពខឹងក្រោធ ខឹងដែលជុងហ្គុកហ៊ានតម្លើងសម្លេងដាក់ទ្រង់ព្រោះតែក្មេងម្នាក់ដែលបានស្លាប់ទៅហើយ

"យើងគ្រាន់តែចង់បញ្ជូនវាចេញអោយឆ្ងាយពីឯងតែប៉ុណ្ណឺង នរណាទៅដឹងថាឡាននោះវាដាច់ហ្វ្រាំងរហូតធ្លាក់ចូលជ្រោះទៅ? "

"មិនមែនព្រះអយ្យការរៀបផែនការមកពីដើមទេឬ? "

"កុំចោទយើងបែបនេះម្ចាស់ពៅ រឿងវាកន្លងហួសមកយូរហើយពេលណាទើបឯងព្រមឈប់គិតពីវាហើយបែរមកបន្តអនាគតខ្លួនឯងបន្តវិញទៅ? "

"ក៏ព្រោះតែគេជាអនាគតទូលបង្គំនោះអី ជាអនាគត ជាក្តីសុខដែលទូលបង្គំមានមុនពេលដែលទ្រង់បំផ្លាញវាចោល!! "

ប្រាវវវ!!

ម្ចាស់ក្សត្រីបោកពែងតែនៅក្បែរនោះចោលងើបឈរប្រឈមនឹងចៅប្រុសដែលតតាំងមិនខ្លាចអំណាចទ្រង់ មុននឹងយាងទៅក្បែរអ្នកអង្គម្ចាស់ដោយព្រះភក្រ្តត្រជាក់ស្រេប

"បើសិនជាបង្វិលពេលបាន យើងក៏នឹងធ្វើដូចដើម!! ព្រោះយើងនឹងគ្មានថ្ងៃទទួលយកក្មេងដែលមិនមានពូជពង្សវង្សត្រកូលមកជាចៅប្រសារដែរ"

"បើចឹងទូលបង្គំក៏គ្មានអ្វីត្រូវនិយាយជាមួយទ្រង់ទៀតដូចគ្នា"អ្នកអង្គម្ចាស់អោនគោរពទ្រង់ទើបដើរចាកចេញទៅវិញដោយមិនបានយកព្រះទ័យខ្វល់ពីម្ចាស់ក្សត្រីដែលស្រែកអោយគេឈប់ឡើយ

ម្ចាស់ក្សត្រីដាក់ព្រះកាយប្រថាប់ចុះវិញព្រមទាំងដកដង្ហើមញាប់ៗបង្ហាញពីភាពពិរោធដែរមាន កាន់តែចៅប្រុសគាត់ស្រលាញ់ថ្នាក់ថ្នមគេប៉ុណ្ណា ទ្រង់ក៏កាន់តែមិនពេញព្រះទ័យលើក្មេងម្នាក់នោះកាន់តែខ្លាំង ព្រោះអី?ព្រោះពីដើមមកជុងហ្គុករបស់ទ្រង់ជាចៅដែលស្តាប់បង្គាប់តែងតែតាមព្រះទ័យទ្រង់មកជានិច្ច មិនដែលហ៊ានជំទាស់ឬក៏តម្លើងសម្លេងដាក់ទ្រង់ដូចជាពេលនេះឡើយព្រះនត្តារបស់ទ្រង់ប្រែប្រួលក៏ចាប់តាំងពីពេលដែរមានក្មេងនោះចូលមកនោះឯង

Continue Reading

You'll Also Like

2.1M 125K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.6M 231K 96
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
94.9K 3.5K 12
Previously titled "Burnt Hope." Regulus Black is persuaded by his brother, Sirius, to run away with him in the middle of the summer. And to none othe...
218K 6.7K 40
A mysterious girl appears at the three first years and is seemingly connected with jujutsu world. No one knows her but Gojou seems shocked by her sud...