Part 17: ទៅដែរទេ??

1.9K 193 2
                                    

ត្របកភ្នែករបស់គ្រូពេទ្យ ចាប់បើកឡើងទាំងមានសភាពសេសឺមិនទាន់បាត់នៅឡើយគេដឹងខ្លួនបន្ទាប់ពីមានអារម្មណ៏ថាខ្លួនឯងសន្លប់អស់ជាយូរព្រមទាំងបានឃើញនូវរូបភាពនឹងការចងចាំមួយចំនួនពីក្នុងយល់សប្តិនោះទោះបីវាហាក់ស្រពិចស្រពិលតែគេក៏អាចចំណាំមុខបុរសដែរគេតែងតែសុបិន្តឃើញបានដូចគ្នានោះគឺ...អ្នកអង្គម្ចាស់

"មនុស្សនៅពេញវិមាន គ្រាន់តែមើលថែមនុស្សម្នាក់ក៏មើលមិនបាននេះបើយើងមិនឡើងទៅ តើវានឹងមានរឿងអីកើតឡើងទៅ?? "បើកភ្នែកមកគេទើបចាប់ដឹងថាខ្លួនគេពេលនេះមិនបាននៅក្នុងបន្ទប់នោះទៀត តែវាជាបន្ទប់របស់អ្នកអង្គម្ចាស់ទៅវិញទេ

"អោយពួកខ្ញុំសុំព្រះរាជទានទោសចំពោះរឿងនេះផងព្រះពរ"រួមទាំងម៉ែដោះនិងអ្នកបម្រើបន្ទន់ជង្គង់ជាការសុំរាជទោសទៅកាន់អ្នកអង្គម្ចាស់ដែលកំពុងមើលមកពួកគាត់ដោយព្រះទ័យក្រេវក្រោធមិនទាន់រលុបទៅណាភ្លាមៗ

"អ្នកប្រុសតូច"រេណាឧទានឡើងដោយភាពត្រេកអរក្រោយសម្លឹងមើលអ្នកដែលសន្លប់អស់ជិតបីម៉ោងកម្រើកដៃទៅប៉ះកន្លែងរបួសរបស់ខ្លួនដាស់ចំណាប់អារម្មណ៏អោយអ្នកអង្គម្ចាស់ត្រូវបង្វែរទៅមើលគេដូចគ្នា មិនបង្អង់យូរទ្រង់ស្ទុះឡើងទៅអង្គុយលើគ្រែក្បែរព្រមទាំងក្រសោបខ្លួនតូចអោយមកក្បែរព្រះកាយទ្រង់

"ថេយ៏....អូនយ៉ាងម៉េចហើយ?ឈឺត្រង់ណាទេ? "ថេយ៉ុងគ្រវីក្បាលបដិសេធទ្រង់ព្រោះគេគ្រាន់តែឈឺត្រង់របួសដែលមាននោះតិចតួចប៉ុណ្ណោះ

"ទឹក... "ថេយ៉ុងស្រវេស្រវាចង់បានកែវទឹកនៅក្បែរនោះទើបទ្រង់ឈោងយកមកបញ្ចុកគេដោយផ្ទាល់វិញ ឯម៉ែដោះក៏នាំពួកអ្នកបម្រើផ្សេងទៀតចាកចេញក្រោយឃើញសញ្ញាអនុញ្ញាតពីអ្នកអង្គម្ចាស់ហើយ

"មួយៗទៅគ្មាននរណាបង្ខំអូនទេ"ទ្រង់មានបន្ទូលហាមព្រោះឃើញទេផឹកទឹកលឿនពេកថ្នាក់ចាប់ដៃទ្រង់លើកអកខ្លួនឯងទៅហើយ ទើបប្រញាប់ហាមក្រែងឈ្លក់

"អរគុណទ្រង់ហើយ"ជុងហ្គុកដកដង្ហើមធំទុកកែវទឹកវិញទើបអោនព្រះភក្រ្តមើលអ្នកដែរសង្ងំក្នុងរង្វង់ដៃទ្រង់

បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]Where stories live. Discover now