Part 15: មិនបាច់មានអារម្មណ៍ខុស

2K 204 3
                                    

"អ្នកអង្គម្ចាស់ ..... "ម៉ែដោះរីមរហ័សចេញមកទទួលរាក់ទាក់ក្រោយឃើញអ្នកអង្គម្ចាស់មកដល់វិមានយប់ព្រលប់ខុសសព្វដង ថែមតាំងមកជាមួយព្រះភក្រ្តមិនសូវស្រស់បស់ថែមទៀតទើបគាត់ប្រញាប់សួរនាំក្រែងលោរទ្រង់មិនទាន់បានសោយអ្វី ឬមួយក៏មានរឿងអីកើតឡើង តែអ្នកអង្គម្ចាស់បែរជាជ្រើសមិនតបនឹងគាត់បានត្រឹមសម្លឹងមុខទើបយាងហួសទៅដោយមានម៉ែដោះរីមនៅតាមសួរនាំពីក្រោយដដែល

"អ្នកអង្គម្ចាស់ត្រូវការសោយក្រយ៉ាពេលនេះទេ ចៃដន្យ- "គាត់ប្រុងប្រាប់ថាគ្រូពេទ្យធ្វើស៊ុបក្តាមថ្វាយទ្រង់ហើយក៏អង្គុយចាំមិនព្រមញ៉ាំខ្លួនឯងតាំងពីក្បាលព្រលប់រហូតដល់គេងលក់លើតុអាហារខាងក្នុង តែក៏ត្រូវអ្នកអង្គម្ចាស់ទ្រង់មានបន្ទូលកាត់

"អត់ទេ មិនបាច់ឡើយយើងមិនឃ្លាន"ទ្រង់មានបន្ទូលរួចក៏ប្រុងយាងឡើងទៅបន្ទប់តែម្តង ពេលនេះទ្រង់គ្មានអារម្មណ៏ចង់សោយឬនិយាយទេ ពេទ្យតូចរបស់ទ្រង់ក៏ប្រហែលជាគេងលក់ហើយទើបមិនចង់រំខានគេឡើយ

"ប៉ុន្តែអ្នកប្រុសតូចខំធ្វើស៊ុបក្តាមថ្វាយទ្រង់ណាអ្នកអង្គម្ចាស់"ជំហានជើងត្រូវឈប់ត្រឹមពាក់កណ្តាលកាំទើបងាកទៅរកម៉ែដោះវិញដោយភាពភ្ញាក់ផ្អើល ស៊ុបក្តាមឬ?

"ថេយ៉ុងជាអ្នកធ្វើឬ? "

"ព្រះពរ...អ្នកប្រុសតូចរង់ចាំទ្រង់តាំងពីក្បាលព្រលប់មិនទាន់ញ៉ាំអីខ្លួនឯងផងពេលនេះគេងលក់នៅលើតុអាហារឯណោះ"ស្តាប់ចប់ដុំសាច់ក្នុងប្រអប់ទ្រូងឆ្វេងក៏លោតឡើងដោយអារម្មណ៏ត្រេកអររកនិយាយមិនត្រូវ ពេលដែលបានដឹងថាគ្រូពេទ្យធ្វើស៊ុបមួយនោះអោយទ្រង់ឬមួយគេចាំវិញហើយ?

អ្នកអង្គម្ចាស់ស្ទុះយាងចុះមកវិញសម្តៅមកបន្ទប់អាហារយ៉ាងញាប់ជើង អារម្មណ៏ហត់នឿយមុននេះក៏ប្តូរមកជាមានកម្លាំងមិនដឹងមកពីណាក្រោយដឹងថាមានអ្នកនៅចាំទ្រង់ដល់គេងលក់ខ្លួនឯងបែបនេះ

"ថេយ៏.... "មកដល់បន្ទប់អាហារស្នាមញញឹមក៏លេចឡើងលើព្រះភក្រ្តដោយហាមមិនបានក្រោយឃើញរាងកាយរបស់គ្រូពេទ្យកំពុងគេងក្រាបលើតុបាយក្បែរនោះមានកូនចានស៊ុបថែមទៀត

បង្ខាំងចិត្តស្នេហ៏អ្នកអង្គម្ចាស់ [COMPLETE ✔️]Where stories live. Discover now