ភាគទី:21
•ពេលយប់
ថេយ៉ុងដោយសារជុងគុករករឿងចង់អោយនាយតូចគេងជាមួយខ្លួននាយតូចក៏ព្រមទៅគេងជាមួយនិងបានអោយជុងគុកនាយគេងមុនខ្លួននៅច្រៀងអោយនាយស្ដាប់កំពុងតែច្រៀងសុខៗទ្វារបន្ទប់ក៏បានបើកឡើងដោយដៃវីណានាយដើរចូលមកថ្នមៗព្រោះជុងគុកគេបានគេងលក់ហើយ
" ថេយ៉ុងចៅហ្វាយហៅអោយឯងទៅជួបគាត់នៅបន្ទប់ " ប្រាប់បាយតូចហើយវីណាក៏ដើរចេញទៅវិញថេយ៉ុងដាក់អោយជុងគុកគេងស្រួលបួលហើយក៏បានចុះពីរលើគ្រែដើរចេញពីរបន្ទប់ទៅរកលោកចន។
តុក!តុក!
" ចូលមក " លោកចនឮអ្នកខាងក្រៅគោះទ្វារក៏និយាយប្រាប់អោយគេចូលមកថេយ៉ុងឮហើយក៏បើកទ្វារចូលមកខាងក្នុងដើរទៅរក លោកចនដែលកំពុងតែអង្គុយចាំគេជាស្រាច។
" ចៅហ្វាយហៅខ្ញុំមកមានរឿងអីមែនទេ? " ចូលមកដល់ថេយ៉ុងសួរលោកចន
" យើងចង់អោយឯងនៅអោយឆ្ងាយពីរកូនប្រុសរបស់យើងកុំនៅជិតខ្លួនគេពេក យើងមើលដឹងថាឯងគិតអីលើជុងគុកជួយរក្សាគម្លាតផងថាឯងនិងគេមានឋានៈអ្វី "លោកចនគាត់គ្រាន់តែឃើញគេគាត់ដឹងហើយថាគេគិតអ្វីលើកូនគាត់ៗចង់អោយនាយតូចដកចិត្តចេញពីរកូនប្រុសគាត់ ណាមួយឋានៈពួកគេគឺខុសគ្នាឆ្ងាយណាស់មិនអាចទៅរួចឡើយត្រូវព្រលត់ភ្លើងមុននឹងវាឆេះខ្លាំងជាងនេះ (មានន័យថា នៅស្រឡាញ់តិចៗអាចនិងកាត់ចិត្តបានលឿនជីជាងទុកអោយស្រឡាញ់ខ្លាំង។)
" បាទចៅហ្វាយខ្ញុំនិងរក្សគម្លាតពីអ្នកប្រុសតូច " ថេយ៉ុងអោនក្បាលចុះបន្តិចគោរពលោកចនថាគេនិងនៅអោយរឆ្ងាយពីរជុងគុកតាមអាចធ្វើទៅបានមុខថេយ៉ុងមិនបានធ្លាក់ចុះឬអោយលោកចនបានដឹងឡើយថាគេមានអារម្មណ៍បែបណានោះតែក្នុងទ្រូងវិញវាស្រែកថាឈឺណាស់ ធ្វើម៉េចគេជាចៅហ្វាយចំណែកយើងវិញត្រឹមជាកូនចៅមានតែយកព្រមទាំងបង្ខំចិត្ត។
" ឯងអាចចេញទៅវិញបានហើយ " លោកចន
" បាទ " តបហើយថេយ៉ុងក៏ចេញមកវិញដើរទៅរកបន្ទប់ខ្លួនឯងវិញ ដោយមិនបានទៅបន្ទប់ឬគេងជាមួយជុងគុកនោះទេ អ្នកណាទៅហ៊ានចូលបើប៉ាគេទើបតែប្រាប់ថានៅអោយឆ្ងាយពីកូនគេហ្នឹង។
ពេលយប់ដោយសែនអ៊ូអាប់កន្លែងផុតទៅ ព្រឹកថ្ងៃថ្មីក៏បានមកដល់អ្នកបម្រើនៅគ្នាញាប់ដៃញាប់ជើងធ្វើការរាងខ្លួន បើយើង ក្រឡេកមកមើលកូនប្រុសម្ចាស់ភូមិគ្រឹះវិញ កំពុងតែគេងលើគ្រែទាំងដែលរាវរកសំណព្វចិត្តសំណព្វថ្លើមកាលពីរយប់មិញច្រៀងអោយគេគេងតែរាវរកយ៉ាងក៏មិនប៉ះក៏សម្រេចចិត្តបើកភ្នែកក្រោកអង្គុយមើលតែគ្មានអ្នកណានៅក្នុងបន្ទប់ខ្លួនសោះ។
" អត់មានគេងមួយគេទេ..? " ក្រោកមកមិនឃើញនាយតូចគេងជាមួយនាយកំលោះតូចពេបមាត់ចង់យំដូចគេវៃកាត់ព្រឹក នាយចុះពីរគ្រែដើរចេញពីរបន្ទប់ខ្លួនទៅ សំដៅទៅបន្ទប់នាយតូចទាំងក្ដាប់ដៃមុខវិញដូចគេចែកទ្រព្យមិនស្មើ មុខអោយដូចគេចងបាច់។
តុក!តុក!!
" ចែថេបើកទ្វារអោយអូន ចែថេ... " មកដល់បន្ទប់នាយបានគោះទ្វារបន្ទប់នាយតូចតែគ្មានអ្នកឆ្លើយតបនាយគិតបន្តិចក៏សម្រេចចិត្តចុះទៅក្រោម
" ប៉ា!ចែថេអូនទៅណាហើយ? " ចុះមកដល់នាយក្រាស់សួរទៅជាអ្នកប៉ា
. " ប៉ាអោយថេយ៉ុងទៅជាមួយជីយ៉ានទៅទិញអីញ៉ាំអោយកូនបាត់ហើយ " លោកចន
" បាទ " ជុងគិកដើរមកអង្គុយលើសាឡុង ជិតលោកចន
" អ៊ុំឆាងរៀបចំបាយអោយកូនជុងផង " លោកចនប្រាប់ទៅអ៊ុំឆាងដែលនៅក្នុងផ្ទះបាយប្រាប់អោយគាត់រៀបចំ។
•Skip
" បងថេយើងចូលញ៉ាំសិនទៅចាំទៅវិញ " ជីយ៉ាន
" អឹមចឹងចូលហាងនេះទៅ " ថាហើយនាយតូចថេយ៉ុងបើកឡានចូលហាងបាយសាច់ជ្រូក
" បងយកបាយសាច់ជ្រូកពីរចាន សុំលឿនៗបង " ចូលដល់ក្នុងហាងជីយ៉ាននិងថេយ៉ុងចូលទៅអង្គុយតុជីយ៉ានក៏ស្រែកប្រាប់ម្ចាស់ហាង កន្លែងនេះមិនមែនហាងទំនើបអីនោះទេចឹងហើយស្រែកក៏គ្មានបញ្ហា។
•Skip
" យ៉ាងមិចហើយបានដំណឹងទេ? "
" នៅទេទានតែខ្ញុំនិងព្យាយាម " ឆេងទីអោនមុខចុះមិនឃើញមើលមុខចំនាយជាចៅហ្វាយ
" ហ្ហើយ....ពួកឯងនេះប្រើមិនដែលបានការ គ្រាន់តែអោយរកមនុស្សតែពីរក៏មិនឃើញសមជាចចកដែរទេ?អាច្រមុះហ្នឹងទុកធ្វើស្អី " យូសុីនក្ដៅក្រហាយក្នុងចិត្តចង់ឆេះប្រើអីមិនដែលបានខ្លួនជាចចកទាំងមូលបែបជាមិនចេះហិតក្លិន។
" ខ្ញុំខំរកក្លិនដែរតែរកមិនឃើញចៅហ្វាយ "
" ទៅអោយអស់ទៅរកអោយឃើញបើរកមិនឃើញពួកឯងមិនបាច់មកវិញទេ "
" បាទចៅហ្វាយ " ឆេងទីអោនគោរពហើយក៏ដើរចេញទៅជាមួយកូនចៅ4 5 នាក់ផ្សេងទៀត។
•ពេលល្ងាច
" ពូវីចែថេអូនទៅយូម្លេះ? " ជុងគុកនៅអង្គុយលេងជាមួយវីណាក៏សួរ
" នោះប្រហែលជាមកហើយ " វីណាឮសំឡេងឡានក៏ប្រាប់ជុងគុក
" អូនទៅមុនហើយពូវី " ថាចប់នាយក៏ប្រញាប់រត់ទៅវឹងរកនាយតូច តែថេយ៉ុងមិនខ្ចីមាត់ឬមើលមុខនាយ
" ក្មួយថេទុកត្រង់និងហើយ " អ៊ុំឆាងប្រាប់អោយនាយតូចទុករបស់របបនៅលើតុក្នុងផ្ទះបាយ
" បាទអ៊ុំ "
" ក្មួយទៅងូតទឹកសិនទៅចាំមកញ៉ាំបាយជាមួយជីយ៉ាន ជីយ៉ានឯងទៅងូតទឹកទៅៗមួយល្ងាយហើយ "
" ចា៎សអ៊ុំស្រីចឹងខ្ញុំទៅមុនហើយបងថេ " និយាយហើយនាងតូចជីយ៉ានក៏ដើរលូតខ្លួនតិចៗសំដៅទៅបន្ទប់គេ។
" ចែថេ.....នឹកណាស់ម៉េចក៏មិនហៅអូនទៅផងចឹង? " ជុងគុកមកអោបនាយតូចពីរក្រោយ ពោលពាក្យថានឹកគ្រប់ពេលអោយតែនាយតូចមិននៅជិតគេ។ ថេយ៉ុងចាប់ដៃនាយចេញពីរចង្កេះខ្លួនទឹកមុខវិញឡើងមាំមុខមិនរីច
" ថ្ងៃក្រោយអ្នកប្រុសតូច មិនត្រូវមកអោបខ្ញុំបែបនិងទៀតទេ អ៊ុំឆាងខ្ញុំទៅខាងលើហើយ " ថាចប់នាយតូចដើរចេញពីរគេឡើងទៅបាត់ ក្រោមក្រសែភ្នែកនាយក្រាស់បានត្រឹមមើលខ្នងនាយតូចដែលដើរចេញទៅ
" អ៊ុំឆាង " ជុងគុកហៅអ៊ុំឆាងស្រាលៗមើលទៅគាត់ខំមកអោបគេ តែមកត្រូវគេថាអោយអ្នកណាមិនអន់ចិត្ត
" មិនអីទេអ្នកប្រុសតូចប្រហែលជាថេយ៉ុង គេមកពីហត់បានជាមិនសប្បាយចិត្ត ទើបនិយាយដាក់អ្នកប្រុសតូចចឹងកុំខឹងអន់ចិត្តអីណាអ្នកប្រុសតូចអ៊ុំ " អ៊ុំឆាងនិយាយលួងលោមនាយកុំអោយគេអន់ចឹងឬខឹងនាយតូច
" បាទអ៊ុំចឹងអូនទៅលើវិញហើយ " ជុងគុក
អង្គរក្ស Vampire🩸(ចប់)
By NewPhone934
អង្គរក្សរបស់បង❤️ More