«អតីតជាតិ» (END)

By Xennaseysey

45.7K 2.5K 26

JK:ខ្ញុំបានជួបមនុស្សល្អហើយតែខ្ញុំមើលមិនឃើញ ខ្ញុំត្រូវបាត់បង់គេទើបខ្ញុំដឹងខ្លួន។ YG: គេនៅខ្ពស់ណាស់ខ្ញុំមិនហ៊ាន... More

Ep1: រវាងបងនឹងអូន
Ep2: 2 ឆ្នាំ
Ep3: ថ្ងៃប្រឡង
Ep4: មិនការ
Ep5: ចាំផ្ទះត្រកូល Kim រលាយសិន
Ep6: ពិការជើង
Ep7: អ្នកថែទាំ
Ep8: រើសឆុតរៀបការ
Ep9: មង្គលការគ្មានកូនកំលោះ
Ep10: ក្តីសុខតិចៗ 🔞
Ep11: បីអូន
Ep12: ដុតរោងការចោលកុំឲ្យពិបាក
Ep13: ហេតុអ្វីមិនស្មើគ្នា
Ep14: មេត្តាពួកខ្ញុំ
Ep15: មនុស្សមិនសំខាន់
Ep16: ស្រវឹង 🔞
Ep17: មនុស្សអាក្រក់ 🔞
Ep18: ខ្ញុំស្អប់លោក
Ep19: ឆ្នាស់
Ep20: ឲ្យអ្នកណាមើលបើយើងស៊ីអស់ហើយ?
Ep21: រឿងពិត
Ep22: មិនពីគេចង់អៀវ
Ep23: តាមដាន?
Ep24: ប៉ះប៉ូវភាពឈឺចាប់
Ep25: ពីមុនគេអាក្រក់ឥឡូវគេល្អ 🔞
Ep26: សាកស្រឡាញ់គ្នា 🔞
Ep27: ចាញ់កូនឬ?
Ep28: ដេកពេទ្យ?
Ep29: បងខុសបងសុំទោស 🔞
Ep30: ចាកចេញ
Ep31: Junghung?
Ep32: បងចង់ឆ្គួតហើយ 🔞
END: ជាតិក្រោយបងនឹងជួបអូនម្តងទៀត

Ep33: អតីតកាល

1.3K 57 0
By Xennaseysey

អតីតជាតិ

Ep33: អតីតកាល

៚កាត់មកដល់ថ្ងៃស្អែក Jungkook មិនទាន់បាននាំ Taehyung ទៅផ្ទះរបស់ពួកគេវិញទេ។

៚នៅក្រោមដើមឈើដែលមានឆ្នេរយ៉ាងស្រស់ស្អាតមានគូស្នេហ៍ទើបតែត្រូវគ្នាមួយគូកំពុងអង្គុយនិយាយគ្នា។ Jungkook ឲ្យ Taehyung ផ្អេកក្បាលលើស្មារបស់គេមើលទឹករលកពីរនាក់។ Kim Taehyu ជាប្អូនរបស់ Kim Taehyung កាលពីមុនថ្ងៃនេះគេបានមកមើលបងប្រុសរបស់គេនៅផ្ទះចាស់នោះ។ Taehyu ដើរមកវិញហើយដើរកាត់កន្លែងដែល Taehyung នឹង Jungkook អង្គុយនិយាយគ្នានោះ

«បង.....បង Tae» Taehyu ញីភ្នែករបស់ខ្លួនឡើងក្រហមហើយក៏ដើរទៅអោប Taehyung យ៉ាងស្អិត។ Jungkook វិញឃើញបែបនេះក៏ទាញ Taehyung មកវិញ

«បង Jung មិនចាំ Yu ទេឬ?» Taehyu

«លោកជាអ្នកណាមកអោបប្រពន្ធយើង?» Jungkook

«មែនហើយ អូនគិតថាបង Tae នឹងបង Jung ចាប់ជាតិច្បាស់ណាស់.......ខ្ញុំសុំទោសផង ប៉ុន្តែបងប្រុសរបស់ខ្ញុំនឹងបងថ្លៃរបស់ខ្ញុំមុខដូចអ្នកទាំងពីរណាស់ បើមិនជឿអ្នកទាំងពីរមកតាមខ្ញុំបាន» Taehyu បាននាំអ្នកទាំងពីរទៅមើលផ្ទះចាស់កាលពីមុនដែលពួកគេរស់នៅជាមួយគ្នា

«នេះជាថ្នូររបស់អ្នកណាហេតុអ្វីក៏មុខដូចយើងនឹងប្រពន្ធយើង?» Jungkook មើលទៅរូបថតរបស់លោក Jeon Jungkook នឹង Kim Taehyung ដែលនៅជិតនោះ

«មែនហើយពួកគាត់ជាបងប្រុស នឹងបងថ្លៃរបស់ខ្ញុំ.....ពួកគាត់បានស្លាប់យូរហើយដោយសារតែការបំបែកបំបាក់ពីម៉ាក់ប៉ារបស់ខ្ញុំ» Taehyu

«លោកអាចនិយាយពីប្រវត្តិរបស់ពួកគេបានទេ» Taehyung

«បាទ.....ខាងនេះឈ្មោះ Kim Taehyung ជាបងប្រុសរបស់ខ្ញុំហើយខាងនេះឈ្មោះ Jeon Jungkook ជាបងថ្លៃរបស់ខ្ញុំ ពួកគាត់ស្រឡាញ់គ្នាណាស់ហើយចង់រៀបការរបស់នៅជាមួយគ្នាទៀត ប៉ុន្តែលោកប៉ាអ្នកម៉ាក់របស់ខ្ញុំមិនបានពេញចិត្តលើបងថ្លៃរបស់ខ្ញុំទេ ពួកគាត់បានបំបែកបងប្រុសរបស់ខ្ញុំចេញពីបងថ្លៃរបស់ខ្ញុំ ប៉ុន្តែបងប្រុសនឹងបងថ្លៃរបស់ខ្ញុំបានរត់ហើយមកនៅផ្ទះនេះកន្លែងដែលពួកគាត់ប្រាថ្នាលោកប៉ានឹងអ្នកម៉ាក់បានឲ្យគេមកធ្វើបាបបងថ្លៃរបស់ខ្ញុំរហូត ថ្ងៃមួយក៏មកដល់ប៉ារបស់ខ្ញុំនឹងអ្នកម៉ាក់បានមកយកបងប្រុសរបស់ខ្ញុំចេញពីបងថ្លៃរបស់ខ្ញុំហើយបានសម្លាប់បងថ្លៃរបស់ខ្ញុំទៀតទើបបងខ្ញុំសម្លាប់ខ្លួនតាម ស្នេហារបស់ពួកគាត់វេទនាណាស់ដំបូងចាស់ទុំមិនពេញចិត្តទាំងពីរ ខ្ញុំមានរបស់មួយឲ្យអ្នកទាំងពីរមើលវាជាសៀវភៅដែលខ្ញុំរកឃើញបងប្រុសរបស់ខ្ញុំបានសរសេររឿងរ៉ាវទាំងអស់នៅទីនេះ» Taehyu ហុចសៀវភៅនោះឲ្យ Jungkook

«ពួកគេឈ្មោះដូចយើងនឹងប្រពន្ធយើងណាស់ ខុសតែត្រកូល» Jungkook

«ខ្ញុំគិតថាលោកប៉ាអ្នកម៉ាក់អ្នកទាំងពីរក៏ដឹងរឿងនេះដែលមើលទៅព្រោះពេលនោះមានព័ត៌មានចុះផ្សាយ» Taehyu អ្វីដែល Taehyu និយាយមិនខុសទេពួកគាត់បានដឹងហើយក៏ដាក់ឈ្មោះទៅតាមរឿងរ៉ាវទាំងនោះគ្រាន់តែផ្លាស់ប្តូរត្រកូល

«លោកប្តីបងអានម្តងទៅ» Taehyung ហុចសៀវភៅនោះឲ្យ Jungkook អានម្តង

«អ្នកទាំងពីរជាប្តីប្រពន្ធនឹងគ្នាមែនទេ? ប្រសើរណាស់បងប្រុសរបស់ខ្ញុំនឹងបងថ្លៃបានសន្យាថានឹងធ្វើជាប្តីប្រពន្ធនឹងគ្នាគ្រប់ៗជាតិ» Taehyu

«អូន Yu? លោកឈ្មោះ Kim Taehyu ប្អូនរបស់ Kim Taehyung មែនទេ? រឿងរ៉ាវទាំងនេះខ្ញុំធ្លាប់សុបិន្តតែមិនដឹងថាវាជាការពិតទេ» Jungkook

«មែនហើយខ្ញុំជាកូនប្រុសពៅត្រកូល Kim គឺ Kim Taehyu បន្ទាប់ពី Kim Taehyung បងថ្លៃហៅខ្ញុំថាអូន Yu ហើយបងប្រុសក៏ហៅបែបនេះដែរ» Taehyu

«វាដូចណាស់លោកប្តីដូចរឿងដែលពួកយើងធ្លាប់មើលនឹងអាននោះអី?» Taehyung បានបិទភ្នែកនឹងនឹកឃើញរឿងជាច្រើនរបស់ពួកគេព្រមទាំងរឿងដែលពួកគេបានមើល

«ត្រូវហើយ បងក៏គិតបែបនេះដែរ យើងហៅឯងថាអូន Yu បានទេ? ឲ្យដូចពីមុនតែឥឡូវលោកអាយុបងខ្ញុំច្រើនណាស់» Jungkook

«មិនអីទេបង Jung តាមសប្បាយចុះណា អ្នកទាំងពីរនៅទីនេះចុះ Yu ទៅផ្ទះវិញហើយព្រោះត្រូវទៅមើលប្រពន្ធនឹងកូន» Taehyu ក៏ដើរចេញទៅបាត់ទុកឲ្យ Jungkook នឹង Taehyung នៅមើលទីនោះ។ កន្លែងនោះពិតជាស្អាតណាស់ហើយមានខ្យល់បរិសុទ្ធទៀត។ Jungkook បានគិតថាពួកគេនឹងរស់នៅទីនេះដោយទិញយកដីយ៉ាងធំមួយហើយសងផ្ទះនៅកន្លែងនោះព្រមទាំងដីដែលជាផ្ទះរបស់ពួកគេកាលពីជាតិមុខ។

៚Taehyung នឹង Jungkook បាននិយាយរឿងរ៉ាវទាំងអស់ឲ្យទៅលោក Min នឹងអ្នកស្រី Min ស្តាប់។

«មែនហើយ កូនគឺ Kim Taehyung លោកប៉ារបស់កូនបានផ្លាស់ប្តូរត្រកូលមក Min Taehyung វិញម៉ាក់មិនចង់ឲ្យជីវិតរបស់កូនដូចជាតិមុខទេទើបម៉ាក់ប៉ាស្រឡាញ់កូននឹងផ្តល់ឲ្យកូនគ្រប់យ៉ាង ជាតិមុខពួកកូនព្រាត់ប្រាស់គ្នាជាតិនេះក៏ជួបគ្នាវិញ» អ្នកស្រី Min

«ចុះហេតុអ្វី អ្នកម៉ាក់លោកប៉ាមិនប្រាប់កូន?» Taehyung

«Tae កូនម្តាយសម័យនេះហើយគ្មានអ្នកណាជឿលើរឿងអស់នោះទេ បើម៉ាក់និយាយគេនឹងថាម៉ាក់ឆ្គួតជាមិនខាន» អ្នកស្រី Min

«កូនសន្យាថានឹងស្រឡាញ់តែប្រពន្ធកូនម្នាក់ទេ» Jungkook

«កូនសួរអ្នកស្រី Wang ទៅប្រហែលគាត់ក៏ដឹងរឿងនេះដែរទើបដាក់ឈ្មោះកូនបែបនេះ.» អ្នកស្រី Min

«បាទអ្នកម៉ាក់......ចឹងកូនទៅហើយបន្តិចទៀតបងថ្លៃមកហើយ» Jungkook ក៏នាំរាងតូចទៅផ្ទះរបស់ពួកគេវិញហើយឲ្យ Yoongi នឹង Jimin មកម្តង

«បើកបរប្រយ័ត្នប្រយែងណា» អ្នកស្រី Min

៚ក្នុងឡាន

«លោកប្តី បងជឿរឿងទាំងនេះទេ អូនមិនជឿទេតែក៏ឃើញផ្ទាល់ភ្នែកតែម្តង» Taehyung

«អូនក៏ដឹងថាបងពីមុនយ៉ាងម៉េច? ឲ្យបងទៅជឿរឿងទាំងអស់នេះគឺចប់ហើយ សូម្បីតែសម្តីម៉ាក់ប៉ារបសបង បងមិមជឿផង» Jungkook

៚រាងយូរបន្តិចទើបពួកគេមកដល់ហើយក៏ចូលទៅខាងក្នុងតែម្តង។«ង៉ា.....ង៉ា» គ្រាន់តែចូលមកដល់ភ្លាមក៏ឃើញ Junghung យំភ្លាម។

«អៅ....មកហើយហេ៎កូន? មើលចុះ Junghung យំរហូត» អ្នកស្រី Wang ក៏យក Junghung ទៅឲ្យ Taehyung ជាអ្នកបីម្តង

«អើយ.....កូនសម្លាញ់ឈប់យំណា.....ឆ្លាត» Taehyung ក៏បីកូនហើយទះគូទតិចៗដើម្បីឲ្យគេងកុំឲ្យយំ។ Junghung វិញគ្រាន់តែមកដល់ដៃរបស់ Taehyung ក៏បាត់យំភ្លាមហើយសង្ខំគេង

«បាត់យំហើយហេ៎? ដឹងទេម៉ាក់ឲ្យញុំាទឹកដោះគោផង លួងផងអីផងមិនបាត់យំទេ ដល់ពេលកូន Tae គ្រាន់តែទះគូទបន្តិចក៏បាត់យំហើយ» អ្នកស្រី Wang

«មែនហើយ ប៉ានឹងម៉ាក់នេះពិបាកណាស់ពេលឲ្យគេងម្តងៗ» លោក Wang

«ប្រហែលជាចង់តាមម៉ាក់គេហើយលោកប៉ា» Jungkook

«ខិខិ......កូនបងនឹងហើយ ហើយក៏ខូចដូចបងដែរ មើលទៅដៃមិនចេះស្ងៀមសោះ» Taehyung

«ក៏ជាកូនអូនដែលមិនចឹង? បើកាត់តាមបងក៏ល្អដែលពេលបងចាស់ទៅបានកូននាំចូលខារ៉ាអូខេ» Jungkook

៚ពួកគេនៅនិយាយគ្នាហើយសើចយ៉ាងសប្បាយមើលទៅមានសេចក្តីសុខណាស់។ Jungkook វិញនិយាយគ្រប់ម៉ាត់សុទ្ធតែដៀមដាមឲ្យ Taehyung ទាំងអស់បានដៃណាស់។

Waiting for the END 💜

Continue Reading

You'll Also Like

83.8K 1.8K 25
Alissa was sent away after being framed by her mother and twin sister. But when she gets arrested for the 4th time that week her family is called. Sh...
2M 44.8K 16
"oh, so you know the cock and balls?" "no..." maybe, everyone needs a perfect sex education. and maybe, asking your neighbour was not the best choi...
117K 24.4K 73
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
17.5K 535 16
Saiki had been really overwhelmed oneday, the thoughts of his classmates and strangers were to much to handle, all he wanted to do was to get home as...