«អតីតជាតិ» (END)

By Xennaseysey

45.8K 2.5K 26

JK:ខ្ញុំបានជួបមនុស្សល្អហើយតែខ្ញុំមើលមិនឃើញ ខ្ញុំត្រូវបាត់បង់គេទើបខ្ញុំដឹងខ្លួន។ YG: គេនៅខ្ពស់ណាស់ខ្ញុំមិនហ៊ាន... More

Ep1: រវាងបងនឹងអូន
Ep2: 2 ឆ្នាំ
Ep3: ថ្ងៃប្រឡង
Ep4: មិនការ
Ep5: ចាំផ្ទះត្រកូល Kim រលាយសិន
Ep6: ពិការជើង
Ep7: អ្នកថែទាំ
Ep8: រើសឆុតរៀបការ
Ep9: មង្គលការគ្មានកូនកំលោះ
Ep10: ក្តីសុខតិចៗ 🔞
Ep11: បីអូន
Ep12: ដុតរោងការចោលកុំឲ្យពិបាក
Ep13: ហេតុអ្វីមិនស្មើគ្នា
Ep14: មេត្តាពួកខ្ញុំ
Ep15: មនុស្សមិនសំខាន់
Ep16: ស្រវឹង 🔞
Ep17: មនុស្សអាក្រក់ 🔞
Ep18: ខ្ញុំស្អប់លោក
Ep19: ឆ្នាស់
Ep20: ឲ្យអ្នកណាមើលបើយើងស៊ីអស់ហើយ?
Ep21: រឿងពិត
Ep22: មិនពីគេចង់អៀវ
Ep23: តាមដាន?
Ep24: ប៉ះប៉ូវភាពឈឺចាប់
Ep25: ពីមុនគេអាក្រក់ឥឡូវគេល្អ 🔞
Ep26: សាកស្រឡាញ់គ្នា 🔞
Ep27: ចាញ់កូនឬ?
Ep28: ដេកពេទ្យ?
Ep29: បងខុសបងសុំទោស 🔞
Ep31: Junghung?
Ep32: បងចង់ឆ្គួតហើយ 🔞
Ep33: អតីតកាល
END: ជាតិក្រោយបងនឹងជួបអូនម្តងទៀត

Ep30: ចាកចេញ

1.2K 59 0
By Xennaseysey

អតីតជាតិ

Ep30: ចាកចេញ

៚រយៈពេល 9 ខែបានកន្លងផុតទៅ

៚Taehyung កំពុងនៅមន្ទីរពេទ្យដើម្បីសម្រាលកូនបើគិតមកដល់ថ្ងៃនេះគេសម្រាកនៅមន្ទីរបានមួយអាទិត្យហើយ Taehyung បានបង្កើតបានកូនប្រុសដ៏សែនសង្ហារមួយដែលជាកូនសំណប់របស់ Jungkook ។

«ហ្ហឹកៗ......អាប៉ាសុំទោសតែអាប៉ាគ្មានជម្រើសទេ» Taehyung យំអោបកូនរបស់គេមុននឹងចាកចេញទៅ។ មួយអាទិត្យវាគ្រប់គ្រាន់ហើយមិនបាច់ 3 ខែទេវាច្រើនណាស់ខ្លាច Jungkook នាយធុញ

«កុំបារម្ភអី Tae បងគិតថាវាអស់ពេលវេលាហើយពេលយើងចេញទៅចាំបងប្រាប់ពេទ្យឲ្យមកមើលក្មួយចុះ» Yoongi ជាអ្នកនាំ Taehyung ទៅ។ នាយបានទិញផ្ទះមួយនៅជិតមានសមុទ្រដើម្បីឲ្យ Taehyung រស់នៅជាមួយលោក Min នឹងអ្នកស្រី Min

«មែនហើយអូន Tae គេត្រូវការតែកូនប៉ុណ្ណោះ» Jimin មាននាមជាបងថ្លៃរបស់ Taehyung ព្រោះគេបានរៀបការជាមួយ Yoongi រួចហើយ

«ការសន្យាត្រូវបានបញ្ចប់ខ្ញុំក៏ត្រូវចាកចេញ គេបានកូនរបស់ខ្ញុំ ខ្ញុំបានជួយប៉ារបស់ខ្ញុំ» Taehyung មិនដាច់ចិត្តព្រោះគេស្រឡាញ់កូនណាស់បើគ្មានការសន្យាឆ្គួតនោះទេគេក៏បាននៅជាមួយបាត់ហើយ

«អូនក៏បាននៅជាមួយលោកប៉ាអ្នកម៉ាក់ដែលណា Tae កុំយំអីយើងឆាប់ទៅៗកុំឲ្យលោកប៉ាចាំយូរ» Yoongi ពួកគេត្រូវចេញដំណើរទៅនៅថ្ងៃនេះហើយមិនអាចពន្យាពេលបានទេ។ ដូចដែលដឹងចឹងពួកគេរៀបការដោយសារផងប្រយោជន៍រៀងៗខ្លួនមិនមែនដោយសារស្រឡាញ់ទេ

«តោះបងប្រុសពួកយើងឆាប់ទៅៗនឹងអាលដល់» Taehyung ក៏ជិះលើរទេះអ្នកជំងឺហើយ Yoongi នឹង Jimin ក៏នាំចូលក្នុងឡានចេញទៅ

៚ប្រហែលជាមួយម៉ោងក្រោយមកទើប Jungkook មកមើល Taehyung ក៏បានទិញរបស់របរជាច្រើនមកជាមួយដែរ។

«Tae បងមក.....Tae......ង៉ាៗ» Jungkook បើកទ្វាបន្ទប់មកមានតែកូនប្រុសរបស់គេកំពុងគេងយំប៉ុណ្ណោះចំណែក Taehyung នាយមិនឃើញទេ Jungkook ក៏ទម្លាក់របស់ចុះហើយទៅរកកូនរបស់គេមកបីនឹងស្រែកហៅ Taehyung តែមិនឃើញ។ នាយឃើញតែក្រដាសលែងលះនឹងក្រដាសសំបុត្រនៅលើគ្រែប៉ុណ្ណោះ Taehyung បានស៊ីញ៉េយល់ព្រមលែងលះនឹងប្រគល់កូនឲ្យទៅ Jungkook

៚ក្នុងសំបុត្រ

(ខ្ញុំគិតថាពេលវេលារបស់ពួកយើងអស់ហើយ អ្វីដែលលោកចង់បានពីមុនពេលនេះលោកក៏បានខ្ញុំបានស៊ីញ៉េរួចហើយ។ ខ្ញុំសង្ឃឹមថាលោកនឹងមើលថែកូនរបស់យើងឲ្យបានល្អនឹងស្រឡាញ់គេឲ្យខ្លាំង ខ្ញុំមិនចង់បែកពីកូនទេតែពួកយើងរៀបការព្រោះតែប្រយោជន៍រៀងខ្លួន។ ខ្ញុំរំខានលោកយូរហើយក៏ដល់ពេលហើយដែលខ្ញុំត្រូវចេញ ខ្ញុំមិនមករំខានលោកនឹងកូនទៀតទេខ្ញុំនឹងចាកចេញឲ្យឆ្ងាយបំផុតតាមដែលអាចធ្វើទៅបាន កន្លងមកខ្ញុំតែងតែធ្វើឲ្យលោកពិបាកចិត្តនឹងខ្ញុំ ខ្ញុំសូមទោស ប្រាប់កូនរបស់ពួកយើងផងថាខ្ញុំមិនមែនជាអាប៉ាល្អរបស់គេទេ ខ្ញុំចាកចេញពីគេមិនបានផ្តល់សេចក្តីស្រឡាញ់ឲ្យទៅគេ ខ្ញុំកំសាកណាស់មិនហ៊ានដោះស្រាយបញ្ហានៅនឹងមុខទេ។ ជាចុងក្រោយខ្ញុំចង់និយាយពីចិត្តរបស់ខ្ញុំទៅកាន់លោក Jungkook ខ្ញុំស្រឡាញ់លោកហើយក៏ស្រឡាញ់យូរហើយ តែខ្ញុំដឹងថាលោកមិនបានស្រឡាញ់ខ្ញុំទេទើបខ្ញុំចាកចេញ។
ពីខ្ញុំ Min Taehyung

«ហ្ហឹកក.......ហេតុអ្វីអូនធ្វើបែបនេះ.....ហ្ហឹក...មិនអាណិតដល់កូនខ្លះទេឬ?....អាឡូ.....ម៉ាក់មកមើលកូន Junghung បន្តិចបានទេកូនទៅតាម Taehyung »  Jungkook បានខលទៅម៉ាក់ប៉ារបស់គេឲ្យមកមើល Junghung កូនរបស់គេ

«ហា៎? កូន Tae ទៅណា៎? ចាំបន្តិចម៉ាក់ទៅដល់ឥឡូវហើយ» អ្នកស្រី Wang ក៏ប្រញាប់ទៅមើល Junghung ដើម្បីឲ្យ Jungkook ទៅតាមរក Taehyung

៚ងាយមកមើល Taehyung ម្តងគេធ្វើដំណើរប្រហែលជា 3 ម៉ោងទើបមកដល់ផ្ទះដែលគេនៅ។ និយាយពីអតីតកាលផ្ទះដែល Kim Taehyung នឹង Jeon Jungkook រស់នៅជាមួយគ្នាវាឆ្ងាយពីផ្ទះដែល Yoongi ទិញឲ្យលោក Min នឹងអ្នកស្រី Min ដើម្បីនៅ។ អ្នកគ្រប់គ្នានៅទីនោះសុទ្ធតែដឹងរឿងរបស់ កូនលោក Kim នឹងកូនរបស់លោក Jeon។

«កូនមិនអីទេឬ Tae ប៉ាថាកូនអាចនៅទីនោះសិនក៏បាន» លោក Min សួរទៅកូនប្រុសរបស់គាត់នៅពេលដែលមកដល់ផ្ទះថ្មីរបស់ពួកគេ

«កូនមិនអីលោកប៉ា បែបនេះក៏ល្អដែរព្រោះកូនមិនចង់នៅទទឹងមុខគេទេ យើងឆាប់ចូលទៅលោកប៉ាអ្នកម៉ាក់» Taehyung ប្រឹងទប់អារម្មណ៍កុំឲ្យគិតច្រើនពីរឿងនោះបើវាចប់គឺឲ្យវាចប់ទៅ

«បងថា Tae គួរតែគិតឲ្យច្បាស់ណាមើលទៅ Tae មិនទាន់អស់អាលៃពីលោក Wang ទេ» Jimin ជាមនុស្សដូចគ្នាគេអាចដឹងពីចិត្តរបស់ Taehyung បានមើលទៅ Taehyung មិនមានអារម្មណ៍ក្នុងខ្លួនទេ

«មិនអីទេបងថ្លៃព្រោះប្រហែល Tae បែបនេះមិនយូរទេបន្តិចទៅក៏ធម្មតាវិញហើយ» Taehyung ទោះបីជាទប់អារម្មណ៍យ៉ាងណាក៏នៅតែមិនឈ្នះសម្តីរបស់ Jimin ដដែល Jimin និយាយមួយម៉ាត់ៗធ្វើឲ្យ Taehyung នៅមិនស្ងៀម

«ឆាប់ចូលក្នុងទៅនៅទីនេះយូរមិនល្អវានឹងមានភ្លៀងណា» អ្នកស្រី Min ក៏នាំប្តីរបស់គាត់ចូលទៅក្នុងមុនហើយឲ្យ Taehyung ដើរតាមពីក្រោយ

«Yoon បងមិនគិតធ្វើអ្វីខ្លះទេ? ប្អូនរបស់បងណា» Jimin យកដៃសៀតនឹងចង្កេះរបស់ Yoongi ហើយអោបយ៉ាងណែន ពួកគេមិនដែលឈ្លោះគ្នាទេពេលការហើយមានតែស្រឡាញ់គ្នាលើសដើម

«អ្ហឹម.....បងគិតរួចហើយ ចាំមើល 2 ថ្ងៃទៀតសិន ហើយពួកយើងនៅទីនេះសិនទៅ ចាំពេលទៅវិញចាំបងចាត់ការ» Yoongi សម្លឹងមើលមុខរបស់ Jimin ហើយញញឹម មនុស្សដូច Yoongi មិនមែនធ្វើអ្វីឲ្យតែបានទេគេគិតណាស់មុនធ្វើ

«ប្រាប់អូនផងបានទេ បងគិតអី?» Jimin ងើបក្បាលមើលមុខរបស់ Yoongi ហើយសួរចង់ដឹងពីគំនិតរបស់ Yoongi

«បើបងប្រាប់មានរង្វាន់ទេ បងមិនចង់បានច្រើនទេ 5 ទឹកបានហើយ» Yoongi លើកចញ្ចើមសួរ គេធ្វើអ្វីត្រូវតែបានរង្វាន់ទើបធ្វើ បើធ្វើមិនចំពេញមិនបាច់ធ្វើទេ

«អូខេៗ អូនព្រម ប្រាប់មក» Jimin

«បងនឹងទៅសួរ Jungkook ថាស្រឡាញ់ Tae ឬអត់បើគេនិយាយថាមិនស្រឡាញ់ទេក៏តាមនឹងទៅ តែបងជឿថាគេប្រាកដជាស្រឡាញ់ បើគេនិយាយស្រឡាញ់ពិតមែនបងនឹងប្រាប់កន្លែង Tae នៅទៅគេឲ្យគេមកលួងខ្លួនឯង» Yoongi

«អៅ.....ឡូយណាស់ប្តីអ្នកណាឆ្លាតម្លេះ?» Jimin

«ក៏ប្តីអូននឹងហើយ តោះបងត្រូវការរង្វាន់ ឆាប់ទៅបងមិនចង់នៅយូរទេ» Yoongi

«បងឆ្គួតទេហេ៎ ធ្វើទាំងព្រឹកឬ? មិនខ្លាចខ្មាស់គេសោះ.....ល្មោភសម្បើមណាស់មិនគួរជាប់មាត់ជាមួយបងសោះ» Jimin

«ទាំងព្រឹកនឹងឯងបានស្រួល មេឃត្រជាក់ធ្វើទៅក្តៅហើយ.....មកឆាប់ឡើងកុំមកចង់រួចខ្លួនបើអូនរត់ពេលបងសរុបគុណនឹង 5 ចឹង 5 គុណ 5 ស្មើ 25 ទឹក» Yoongi

«ងាប់មិនខានទេ.....អត់ទេ Yoon តែ 5 បានហើយអូនទៅមិនរួច» Jimin

«បើចឹងឆាប់ទៅកុំឲ្យបងប្តូរចិត្ត ហើយមិនបាច់មកខ្មាស់ទេព្រោះលោកប៉ា អ្នកម៉ាក់ នឹង អូន Tae គេឮហើយដឹងហើយ» Yoongi

៚Yoongi នឹងនាំ Jimin ទៅក្នុងបន្ទប់ហើយធ្វើសង្រ្គាមជាមួយគ្នាយ៉ាងចេញសម្លេងទៅខាងក្រៅ។ នាយនាំ Jimin មកភ្លាមក៏នាំទៅបន្ទប់ភ្លាម។ អ្នកស្រី Min នឹងលោក Min មិនបាននិយាយអ្វីទេព្រោះរឿងប្តីប្រពន្ធគេ។

Waiting for the next part 💗

Continue Reading

You'll Also Like

21.6K 3K 32
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????
17.6K 538 16
Saiki had been really overwhelmed oneday, the thoughts of his classmates and strangers were to much to handle, all he wanted to do was to get home as...
357K 26.3K 50
منذ أن فتح عينيه للحياة وجد نفسه محاطا بذنوب ليس هو بفاعلها فأطلق عليه الجميع لقب الخطيئة و لكنه ليس بشاب يستسلم لقبح قدره بل قرر أن ينتقم لمن كان سب...
27.7K 1.6K 19
✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩♬ ₊˚.🎧⋆☾⋆⁺₊✧ ✩ "Fight me, mismatched hair!" "Huh?! Who the hell are you calling mismatched, dumbass?!" "Shut up, Sumika and fight me...