«អតីតជាតិ» (END)

By Xennaseysey

45.7K 2.5K 26

JK:ខ្ញុំបានជួបមនុស្សល្អហើយតែខ្ញុំមើលមិនឃើញ ខ្ញុំត្រូវបាត់បង់គេទើបខ្ញុំដឹងខ្លួន។ YG: គេនៅខ្ពស់ណាស់ខ្ញុំមិនហ៊ាន... More

Ep1: រវាងបងនឹងអូន
Ep2: 2 ឆ្នាំ
Ep3: ថ្ងៃប្រឡង
Ep4: មិនការ
Ep5: ចាំផ្ទះត្រកូល Kim រលាយសិន
Ep6: ពិការជើង
Ep7: អ្នកថែទាំ
Ep8: រើសឆុតរៀបការ
Ep9: មង្គលការគ្មានកូនកំលោះ
Ep10: ក្តីសុខតិចៗ 🔞
Ep11: បីអូន
Ep12: ដុតរោងការចោលកុំឲ្យពិបាក
Ep13: ហេតុអ្វីមិនស្មើគ្នា
Ep14: មេត្តាពួកខ្ញុំ
Ep15: មនុស្សមិនសំខាន់
Ep16: ស្រវឹង 🔞
Ep17: មនុស្សអាក្រក់ 🔞
Ep18: ខ្ញុំស្អប់លោក
Ep19: ឆ្នាស់
Ep20: ឲ្យអ្នកណាមើលបើយើងស៊ីអស់ហើយ?
Ep21: រឿងពិត
Ep22: មិនពីគេចង់អៀវ
Ep23: តាមដាន?
Ep25: ពីមុនគេអាក្រក់ឥឡូវគេល្អ 🔞
Ep26: សាកស្រឡាញ់គ្នា 🔞
Ep27: ចាញ់កូនឬ?
Ep28: ដេកពេទ្យ?
Ep29: បងខុសបងសុំទោស 🔞
Ep30: ចាកចេញ
Ep31: Junghung?
Ep32: បងចង់ឆ្គួតហើយ 🔞
Ep33: អតីតកាល
END: ជាតិក្រោយបងនឹងជួបអូនម្តងទៀត

Ep24: ប៉ះប៉ូវភាពឈឺចាប់

1.1K 67 2
By Xennaseysey

អតីតកាល

Ep24: ប៉ះប៉ូវភាពឈឺចាប់

៚ក្រោយពីស្តាប់រឿងរបស់ Yoongi នឹង Taehyung ពីលោក Min នឹងអ្នកស្រី Min ហើយ Jimin ក៏មានអារម្មណ៍ថារអៀសខ្លួនព្រោះកន្លងមកគេមើលនាយក្នុងផ្លូវអាក្រក់ទោះប៉ារបស់គេនិយាយយ៉ាងម៉េចក៏មិនជឿដែលពេលដឹងថា Yoongi ជាមនុស្សល្អទើបដឹងខ្លួន។

៚1 សប្តាហ៍កន្លងផុតទៅ

៚Taehyung នឹង Jungkook ក៏និយាយយល់គ្នាខ្លះព្រោះ Jungkook មិនធ្វើដូចមុនទេគេបារម្ភពី Taehyung ណាស់សឹងតែទំនេរមួុយនាទីក៏គេមកផ្ទះរក Taehyung ដែរ។

«លោកបើខ្ញុំមានកូនលោកថាលោកជួយប៉ាខ្ញុំមែនទេ? ឥឡូវខ្ញុំសូមឲ្យលោកជួយលោកប៉ារបស់ខ្ញុំមុនសិនបានទេ?» Taehyung កំពុងអង្គុយញុំាអាហារពេលល្ងាចជាមួយ Jungkook នៅក្នុងបន្ទប់អាហារ។ Taehyung គេចង់សូមឲ្យ Jungkook ជួយយកប៉ាគេទៅវះកាត់មុនហើយគេនឹងនៅជាមួយនាយរហូតដល់គេមានកូនឲ្យនាយ។ កាលដែលគេសូមព្រោះ Yoongi បាននិយាយថាជំងឺប៉ារបស់គេបើទុកបន្តទៀតនឹងដល់ដំណាក់កាលទី 2 ហើយវាពិបាកព្យាបាលជាងដំណាក់កាលទី 1 ទៀត

«លោកប៉ារបស់ Tae គាត់យ៉ាងម៉េចហើយ? » Jungkook សួរទាំងបារម្ភគេចង់ប៉ះប៉ូវសង Taehyung នូវការឈឺចាប់វិញទើបគេព្យាយាមនៅជាមួយ Taehyung ឲ្យបានច្រើន

«លោកប៉ាគាត់មិនអាចទុកជំងឺនេះបានទៀតទេ» Taehyung ក៏មិនថ្វីដែលព្រោះគេសង្គេតឃើញ Jungkook ខុសពីមុនឆ្ងាយណាស់

«ចាំបងឲ្យកូនចៅជួយប៉ារបស់ Tae ទៅព្យាបាលចុះ កុំបារម្ភអី» Jungkook គេបានផ្លាស់ប្តូរសព្វនាមរបស់ខ្លួនហៅថា«បង» នឹងហៅឈ្មោះរបស់រាងតូចថា«Tae» ចាប់តាំងពីថ្ងៃដែលគេមកពីផ្ទះប៉ារបស់គេម្លេះ

«អោយតែលោកព្យាបាលប៉ាខ្ញុំបាន ទោះលោកត្រូវការអ្វីក៏ខ្ញុំឲ្យដែរ» Taehyung គេមិនស្តាយអ្វីទាំងអស់ឲ្យតែប៉ារបស់គេត្រឡប់មកដូចដើមវិញ

«មិនអីទេ ទុកថាបងសងនូវភាពឈឺចាប់ដែលបងធ្វើដាក់ Tae កន្លងមកចុះ» Jungkook គេចំណាយពេលវេលាជាមួយមនុស្សល្អពិតជាមិនខាតពិតមែន។ Taehyung បានជួយផ្ទះរបស់គេច្រើនណាស់ជួយសំអាត ជួយអំបោសលាង ជួយថែរក្សាថ្វីត្បិតតែវាជាការងារតូចតាចពិតមែនតែ Taehyung ធ្វើបានល្អណាស់

«ការឈឺចាប់របស់ខ្ញុំលោកគ្មានថ្ងៃសងអស់ទេ កុំព្យាយាមសងអីព្រោះវាច្រើនណាស់» Taehyung គេឈឺមកគ្រប់គ្រាន់ហើយល្មមតែ Jungkook ដឹងខ្លួននោះរយៈពេលប៉ុន្មានខែនេះគេទទួលបានច្រើនណាស់

«បងដឹងថាវាច្រើន ទើបព្យាយាមសង បើសងមិនគ្រប់បងនឹងតាមសងនៅជាតិក្រោយទៀត» Jungkook បើជាតិនេះគេសងមិនគ្រប់ចាំសងនៅជាតិក្រោយទៀត

«បើជាតិក្រោយមានមែនខ្ញុំមិនឲ្យលោកសងទេ ខ្ញុំឲ្យលោកជាអ្នកទទួលវាម្តង» Taehyung អ្នកធ្វើមិនដែលដឹងទេថាអ្នកទទួលនេះគេឈឺចាប់ប៉ុណ្ណា? ត្រូវហើយមនុស្សម្នាក់ៗតែងតែកាន់ជើងនៅទទួលរបស់ខ្លួន

«ឲ្យតែសង Tae បានទោះត្រូវជួបអ្វីក៏បងព្រមដែរ» Jungkook បើគេជា Taehyung មិនដឹងល្អយ៉ាងណាទេព្រោះបានដាក់ពិន្ទុឲ្យខ្លួនឯង

«លោកកុំព្យាយាមធ្វើអ្វីដែលពិបាកអី ព្រោះខ្ញុំមិនដែលយកទោសពីលោកទេ បើលោកដឹងខ្លួនខុសក៏ល្អហើយ» Taehyung លោកប៉ាអ្នកម៉ាក់របស់គេប្រដៅថាអ្នកណាក៏ចេះខុសដែលតែបើខុសហើយចេះដឹងខ្លួនគឺល្អបំផុត

«បងដឹងថាបើអាក្រក់ដាក់ Tae ច្រើនណាស់ទើបបងខំសង បើ Tae មានបញ្ហាអីប្រាប់បងបានបងនឹងជួយគ្រប់យ៉ាង» Jungkook វាក៏ល្មមដល់ពេលវេលាហើយដែលគេចេះដឹងខុសនោះព្រោះកន្លងមក មកពីភាពអំនួតរបស់គេទើបធ្វើឲ្យមនុស្សមិនដឹងអីត្រូវពិបាក។ Jungkook គេជាអ្នកទៅជួល Taehyung ឲ្យមកពពោះឲ្យគេ តែមិនគិតខំធ្វើល្អនិយាយល្អទេបែបជាធ្វើបាបគេទៅវិញ

«ទុកថារឿងគ្រប់យ៉ាងគឺនៅដូចដើម លោកធ្វើធម្មតាទៅគ្មានអ្នកណាដឹងទេក្រៅពីយើងទាំងពីរ» Taehyung រឿងគ្រប់យ៉ាងគេមិនដែលយកទៅនិយាយប្រាប់អ្នកណាទេពេលគេសួរ Taehyung តែងតែនិយាយល្អពី Jungkook

«បើអាចបងនឹងមើលថែ Tae ឲ្យពេញមួយជីវិតបងតែម្តង» Jungkook គេកាន់តែមានអារម្មណ៍ថាគេមិនចង់ឲ្យ Taehyung ទៅណាទេ

«ខ្ញុំនៅតែចងចាំលោកទុក ឆាប់ញុំាបាយទៅត្រជាក់អស់ហើយមិនឆ្ងាញ់ទេ» Taehyung ឈប់និយាយអំពីរឿងអតីតកាលគេបែបជាមកនិយាយរឿងអាហារវិញ។ ពួកគេទាំងពីរនាក់មានអារម្មណ៍ដូចគ្នាដោយ Jungkook គេគិតថាគេបានស្គាល់ Taehyung តាំងពីយូរទាំងដែលពួកគេមិនស្គាល់គ្នាសោះពីមុនមកឯ Taehyung ក៏គិតបែបនេះដូចគ្នា។

«អ្នកម៉ាក់របស់ Tae ពូកែធ្វើម្ហូបមែនទេបានជា Tae ធ្វើឆ្ងាញ់ដល់ថ្នាក់នេះ?» Jungkook តាំងពីគេមកញុំាអាហារនៅផ្ទះគេឡើងគីឡូណាស់សាច់ដុំឡើងពេញៗ 😞

«បើលោកបានញុំាអាហាររបស់ម៉ាក់ខ្ញុំធ្វើប្រាកដជាជាក់មាត់មិនខានទេ អ្នកម៉ាក់គាត់ធ្វើឆ្ងាញ់ជាងនេះរាប់សិនដង» Taehyung គ្រួសាររបស់គេអ្នកណាក៏ចេះធ្វើម្ហូបដែលសូម្បីតែ Yoongi បងរបស់គេ

«បើបងទំនេរបងនឹងនាំ Tae ទៅលេងម៉ាក់ប៉ាហើយញុំាអាហារនៅទីនោះ» Jungkook បើមានឪកាសគេចង់ជួបម៉ាក់ប៉ារបស់ Taehyung ម្តងព្រោះតាំងពីការមកមិនដែលបានឃើញមុខរបស់ លោក Min នឹង អ្នកស្រី Min ទេ។ Jungkook មិនស្គាល់ Yoongi ទេព្រោះមិនសូវរាប់ញាតិ

«ក៏ល្អដែលព្រោះខ្ញុំនឹកបងប្រុស នឹង លោកប៉ាអ្នកម៉ាក់ណាស់» Taehyung ក៏រំភើបដែលពេលឮបែបនេះព្រោះខានជួបពួកគាត់យូរហើយ

«បងប្រុស? អ្នកណាគេ?» Jungkook តើ Taehyung មានបងប្រុសមែនទេ? ម៉េចក៏មិនដែលនិយាយ

«មែនហើយបងប្រុសរបស់ខ្ញុំលោកមិនស្គាល់ទេឬ?» Taehyung គេក៏មិនដែលសូវនិយាយពីគ្រួសាររបស់គេដែលទើប Jungkook មិនដឹងនោះ

«បងមិនដែលស្គាល់ទេ ព្រោះបងមិនដែលជួប» Jungkook គេមិនបានជួបលោក Min នឹងអ្នកស្រី Min ផងល្មមបងប្រុស Taehyung គេជួបយ៉ាងម៉េច

«ភ្លេតទៅ បងប្រុសរបស់ខ្ញុំឈ្មោះ Min Yoongi ខ្ញុំតែងតែខលទៅគាត់ពេលលោកមិននៅ» Taehyung គេតែងតែខលទូរស័ព្ទទៅនិយាយជាមួយ Yoongi បងប្រុសរបស់គេជារៀងរាល់ថ្ងៃ

«បងមិនដែលដឹងសោះ ព្រោះ Tae មិនដែលនិយាយឲ្យបងឮ» Jungkook គេពិតជាមិនស្គាល់មែនហេតុផលដូចដែលនិយាយនឹងឯង

«ឥឡូវស្គាល់ហើយមែនទេ? បងប្រុសរបស់ខ្ញុំគាត់ល្អណាស់លោកដឹងទេ? គាត់ជាអ្នករកលុយឲ្យខ្ញុំរៀនតាំងពីតូចមក» Taehyung និយាយសរសើរ Yoongi តែវាជារឿងពិត

«គាត់ល្អដូចតែ Tae ចឹង» Jungkook

៚ពួកគេញុំាអាហារជាមួយគ្នាហើយបន្តនិយាយគ្នាយ៉ាងយូរមុននឹងទៅគេង។ Taehyung បាននិយាយរឿង Yoongi ឲ្យ Jungkook ស្តាប់ដើម្បីឲ្យកាន់តែស្គាល់កុំលំបាកថ្ងៃណាមួយទៅផ្ទះរបស់ម៉ែក្មេកឪក្មេកបងថ្លៃមិនស្គាល់។

Waiting for the next part 💗

Continue Reading

You'll Also Like

222K 7.4K 38
After years of abuse Anastasia has shut herself within emotionless walls. Even if the physical and mental abuse have broken her to the high extent, h...
117K 24.5K 73
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
83.8K 1.8K 25
Alissa was sent away after being framed by her mother and twin sister. But when she gets arrested for the 4th time that week her family is called. Sh...
2.2M 98K 53
Jungkook is a rare true blood alpha, the most possessive of his kind. Taehyung is a rare male omega who struggles to protect himself from other alpha...