ម្ចាស់គ្រងបេះដូង (ចប់)

By gitae060999

214K 16.9K 234

រៀបការជាមួយបង តែជាប់ចំណងជាមួយប្អូន 💔 More

ភាគទី01 : ផ្តើមរឿង
ភាគទី02 : រៀបការ
ភាគទី03 : បង Prank ទេអូនសម្លាញ់
ភាគទី04 : ដូចមនុស្សផ្សេងគ្នា
ភាគទី05 : សិទ្ធិជាអ្នកប្រុសធំ
ភាគទី06 : អូនខ្លាចបង?
ភាគទី07 : លុយខ្ញុំ ចង់ទិញអីរឿងខ្ញុំ
ភាគទី08 : ត្រៀមទទួល
ភាគទី09 : អូនគួរអោយស្រលាញ់
ភាគទី10 : ប្រុសម្នាក់នោះមុខដូចបងណាស់
ភាគទី11 : បងកុហកខ្ញុំ
ភាគទី12 : ខ្ញុំមិនចង់ទ្រាំទៀតទេ
ភាគទី13 : បែកគ្នាសិនទៅ
ភាគទី14 : ស្នាមសាក់?
ភាគទី15 : ត្រូវគ្នាវិញណា...?
ភាគទី16 : បង្កើតភាពស្នឹតស្នាល?
ភាគទី17 : ចប់ហើយ ចន ជុងហ្គុក
ភាគទី18 : សុំអនុញាត្តហួងហែងជំនួស
ភាគទី19 : បងប្លែកទៀតហើយ
ភាគទី20 : គេចង់បានអូន...
ភាគទី21 : តើមានរឿងអី?
ភាគទី22 : បងមកវិញហើយ?
ភាគទី23 : ចង់ចាប់កំហុស?
ភាគទី24 : មិនអាចអោយហួសព្រំដែន
ភាគទី25 : លើសដើម
ភាគទី26 : ចង់យ៉ាងម៉េច?
ភាគទី27 : ម្តងឆ្គួត ម្តងជា
ភាគទី28 : គ្មានអ្នកណាមករំខាន
ភាគទី29 : ប្រចណ្ឌ!!
ភាគទី30 : ស្មានមិនខុសមែន
ភាគទី31 : យើងឆ្លាត ហើយសង្ហារ
ភាគទី32 : សុំទោស ពួកយើងស្រលាញ់គ្នាហើយ
ភាគទី33 : ផ្តល់ឱកាសអោយបងផង
ភាគទី34 : បងជារបស់អូនហើយ 🔞
ភាគទី35 : គ្រប់យ៉ាងទៅតាមគម្រោង
ភាគទី36 : នាំអូនទៅជួបម៉ាក់
ភាគទី37 : ខូចផែនការ
ភាគទី38 : បែកការ??
ភាគទី39 : សងអាវបងវិញភ្លាម
ភាគទី40 : រឿងចូលមកផ្ទួនៗ
ភាគទី41 : សុំពេលបកស្រាយ
ភាគទី42 : ដោះលែងខ្ញុំ
ភាគទី43 : ខ្លាចខ្មោច
ភាគទី44 : ប៉ាសុំទោស
ភាគទី45 : យកម៉ាក់ខ្ញុំទៅណា?
ភាគទី46 : ជេហា មិនមែនកូនបង្កើត?
ភាគទី47 : រត់ទៅជាមួយគ្នា
ភាគទី49: យូរៗទៅនិងស៊ម
ភាគទី50 : ភាគបញ្ចប់...💕

ភាគទី48 : ហេតុអ្វីបងក្លាយជាបែបនេះ?

3.9K 302 4
By gitae060999

    ប៉ូលីសមកជាមួយ មីនហ្យូ ក្រោយស្តាប់សម្តីរបស់ ជុងហ្គុក ប្រាប់ថានោះជាផ្លូវទៅផ្ទះប៉ាបង្កើតរបស់ ជេហា ដែលរួមគំនិតធ្វើបាប ជុងហ្គី កន្លងមក មីនហ្យូ ដឹកនាំប៉ូលីសទៅពទ្ធ័ទីនោះចាប់ពួកគេទាំងអស់គ្នា តែម្តង ។ ចំណែកអ្នកមានរបួសក៏ត្រូវបញ្ចូនទៅមន្ទីរ ពេទ្យភ្លាមៗដូចគ្នា ។
    មីនហ្យូ បានប្រញាប់ទាក់ទងទៅ ជុងហ្គី អោយមកការខុសត្រូវព្រោះនាយត្រូវទៅចាត់ចែងនៅប៉ុស្ត៍បន្ត ទៀត ។
    នៅមន្ទីរពេទ្យ ថេហ្យុង ភ្ញាក់ដឹងខ្លួននៅពេលរសៀលនាយតូចបើកភ្នែកសន្សឹមមើលទៅកាន់ពិដានមុននិងរ៉េភ្នែកទម្លាក់ចុះមកវិញប្រទះនិងនាយសង្ហារក៏ហៅភ្លាម ។
    "ជុងហ្គុក..." សម្លេងហៅបង្វែរចំណាប់អារម្មណ៍ របស់នាយសង្ហារអោយងើបមកមើលនាយសួរនាំ នាំតូចភ្លាម ។
    "ថេហ៍ យ៉ាងម៉េចទៅហើយ? បងគឺ ជុងហ្គី ណា៎"
    "ចុះ ជុងហ្គុក? គាត់មិនអីទេមែនទេ? ជេហា បាញ់ គាត់មិនត្រូវមែនទេ?" ថេហ្យុង ស្ទុះងើបអង្គុយសួរនាំ ដោយក្តីបារម្ភជាខ្លាំង ។
    "ស្ងប់អារម្មណ៍សិន ថេហ៍! ស្តាប់បងមួយៗណា ជុងហ្គុក ពួកយើងមិនអីទេ គឺគ្រាន់តែ..."
    "ខ្ញុំចង់ទៅមើលគាត់"
    "បានបងនិងអោយទៅ តែរង់ចាំអោយអស់សារ៉ូម សិនណា"
    "អត់ទេ ខ្ញុំចង់ទៅមើលគាត់ឥឡូវនេះ ណាបង ជុងហ្គី..."
    "បានៗ បងដឹងថាបារម្ភ! ម៉ោះបងជួយ" ជុងហ្គី ជួយដាក់ដងសារ៉ូមអោយ ថេហ្យុង នាយដើរទៅក្រៅ គេក៏មិនបានកើតអីខ្លាំងដែរគ្រាន់តែសន្លប់គឺ ដោយសារតែភ័យពេកប៉ុណ្ណោះ ។ មូលហេតុដែល មាន ជុងហ្គី នៅទីនេះព្រោះមុននេះប៉ាម៉ាក់ ថេហ្យុង បានផ្តាំអោយនាយជួយនៅមើលថែគេផង គាត់ត្រលប់ទៅវិញនិងមកវិញពេល ថេហ្យុង ដឹងខ្លួនវិញ ។

    រាងកាយមាំធ្លាប់តែជាអ្នកសង្គ្រោះគ្រប់គ្នាពេល នេះកំពុងគេងស្តូកនៅលើគ្រែអ្នកជម្ងឺក្បាលរុំរបួស ទឹកមុខស្លេកស្លាំង ថេហ្យុង ពិតជាបារម្ភក្រោយបានឃើញ ។ នាយតូចទាញកៅអីមកអង្គុយជិតគ្រែ អ្នកជម្ងឺលូកដៃទៅកាន់និងអង្អែលដៃនាយស្រាលៗ មុននិងងាកមកសួរ ជុងហ្គី បន្ត ។
    "បង ជុងហ្គី តើ ជុងហ្គុក គាត់ដឹងខ្លួនម្តងឬនៅ?"
    "គឺនៅទេ ឆ្លងកាត់ការរុំរបួសព្យាបាលនិងចាក់ថ្នាំ បន្ថែមគេនិងដឹងខ្លួនពេលអស់ជាតិថ្នាំ អាចនិងយប់ ឯណោះ"
    "គាត់គ្រាន់តែបែកក្បាល មិនមានអ្វីទៀតទេមែនទេ?"
    "កុំបារម្ភអី គេមិនអីទេ"
    "ចុះគ្រប់គ្នា? ចុះជេហា?"
    "ជេហា ត្រូវប៉ូលីសឃាត់ខ្លួនបានជាមួយប៉ារបស់គេជា លីសុងអា គ្រប់គ្នាមានសុវត្ថិភាពហើយចាប់ពី ពេលនេះទៅ"
    "បែបនោះប្រសើរណាស់ តែខ្ញុំបារម្ភពី ជេអុីន នាងត្រូវបាត់បង់ប៉ា ម៉ាក់និងបងប្រុសក៏ជាប់គុក ពេលនេះតើនាងយ៉ាងម៉េចហើយ?"
    "ជេអុីន នៅជាមួយម៉ាក់ ពួកយើងបារម្ភពីនាងទើប មិនទុកអោយនាងនៅម្នាក់ឯង"
    "តើខ្ញុំអាចចេញពីពេទ្យបានមែនទេពេលអស់ សារ៉ូមនេះ?"
    "បងនិងសួរពេទ្យអោយ"
    "អរគុណបងហើយ បើសិនបងមានកិច្ចការត្រូវធ្វើបងទៅធ្វើសិនចុះទុកទីនេះខ្ញុំនៅមើលថែ ជុងហ្គុក"
    "មិនបានទេ ថេហ៍ ក៏កំពុងតែឈឺដែរ"
    "ខ្ញុំមិនអីទេ ពិតមែន! ខ្ញុំអាចនៅមើលថែគាត់បាន បងមានកិច្ចការអីអាចទៅធ្វើបាន"
    "អញ្ចឹងបងផ្ញើរ ជុងហ្គុក ផង បន្តិចទៀតបងប្រាប់ អោយម៉ាក់មកកំដរ"
    ជុងហ្គី ផ្តាំហើយ ថេហ្យុង គ្រាន់តែញញឹមតបនាយវិញមុននិងនាយដើរចេញទៅ ។
    ថេហ្យុង នៅអង្គុយមើលមុខនាយជាម្ចាស់បេះដូង ក្នុងចិត្តនឹកអាណិតនាយព្យាយាមកន្លងមកដើម្បី សង្គ្រោះគ្រប់គ្នាពីគ្រោះភ័យពីពួកមនុស្សអាក្រក់ ហើយពេលនេះនាយកំពុងតែឈឺខ្លួនឯង ។
    "ឆាប់ដឹងខ្លួនមកនិយាយជាមួយអូន" ថេហ្យុង ដាក់ ដៃរបស់ ជុងហ្គុក ច្រត់និងថ្ពាល់របស់គេ ពេលនេះកុំ ថាឡើយឃ្លានបើ ជុងហ្គុក មិនទាន់ដឹងខ្លួនទោះមាន ម្ហូបច្រើននៅចំពោះមុខក៏ញាំមិនចូលដែរ ។

    ជុងហ្គី ត្រលប់មកបំពេញការងាររបស់ខ្លួន តាមពិត កិច្ចការនេះត្រូវជា ជុងហ្គុក និង មីនហ្យូ ជាអ្នកចាត់ ចែងតែដោយសារ ជុងហ្គុក មកមិនបាននាយក៏ចេញ មុខជំនួស ប្រហែលជាគ្រប់យ៉ាងគ្មានការលើកលែង នោះទេចំពោះគ្រួសារនោះ ដោយតែ ជេហា ព្យាយាមសម្លាប់ ជុងហ្គី ជាច្រើនសារ អ្នកស្រី ជេហុី សម្លាប់ប្តីខ្លួនឯង សុងអា រួមផ្សំគំនិត យ៉ាងណាក៏ជាប់ ទោសជាច្រើនឆ្នាំដែរ ។
យប់ម៉ោង 8 ម៉ាក់របស់ ជុងហ្គុក មកជាមួយ ហេរីន និង ជេអុីន មកជាមួយម្ហូបអាហារសម្រាប់ ថេហ្យុង ព្រោះគេមិនព្រមទៅណាទេគេនៅមើលថែ ជុងហ្គុក នៅមន្ទីរពេទ្យ ក្រោយពីដោះសារ៉ូមគេក៏ប្តូរស្លៀកពាក់ធម្មតាវិញ ។
រាងកាយមាំចាប់កម្រើកខ្លួនឡើង ភ្នែកចាប់បើក ក្រឡាប់ចាក់សម្លឹងមើលលើពិដានមុននិងរ៉េរកមើល មនុស្សនៅក្នុងបន្ទប់នេះ ។ នាយបម្រុងងើបតែក្បាល របស់នាយក៏ចាប់ឈឺឡើងភ្លាមៗ
"អ៊ួយ..."
"ជុងហ្គុក..." ថេហ្យុង ចេញពីបន្ទប់ទឹកមកលឺជាមួយសម្លេងនាយមុននេះប្រញាប់ស្ទុះចូលមកមើល ។
"ថេហ៍..."
"បងយ៉ាងម៉េចហើយ ហឹម?" ថេហ្យុង ចាប់ដៃនាយឡើងសួរនាំដោយការបារម្ភ ។
"បងនៅឯណា?"
"បងនៅមន្ទីរពេទ្យ"
"បងកើតអី? អ៊ួយ...ហេតុអីបងបែកក្បាល?"
"នេះបងចាំរឿងដែលកើតឡើងមិនបានទេឬ? រឿងកាលពីព្រឹកមិញ"
"អញ្ខឹងបានបងសួរអូនថាបងកើតអី? ដល់ថ្នាក់ដេកពេទ្យផង?"
"ចុះបងចាំបានពេលណា?"
"ចាំបានថាយប់មិញគេងនៅផ្ទះបងត្រូវទេ? ចុះព្រឹកឡើងបងទៅធ្វើស្អីខ្លះទៅ?"
"បងមិនចាំ? មិនបានទេ...អូនទៅរកពេទ្យសិន" ថេហ្យុង រហ័សចេញទៅរកពេទ្យដោយមិនអោយ នាយឃាត់ទាន់ឡើយ ។ មួយសន្ទុះចូលមកវិញជាមួយដុកទ័រដែលព្យាបាលនាយកាលពីព្រឹក ។
"តើលោកមិនចាំរឿងមុននេះមានគ្រោះថ្នាក់ទេ មែនទេ?"
"មែនហើយ ខ្ញុំកើតអ្វី?"
"ហឹម...ខ្ញុំនិងរៀបចំកន្លែងស្កេនខួរក្បាលមើល ម្តងទៀតនៅថ្ងៃស្អែកអោយ ថ្ងៃនេះអាចសម្រាកសិន កុំទាន់គិតច្រើនអី"
"អរគុណលោកដុកទ័រ"
"អញ្ចឹងខ្ញុំទៅរៀបចំអោយហើយ"
"បាទ" ថេហ្យុង ជូនដំណើរដល់មាត់ទ្វារនិងចូល មកវិញ ។ នាយតូចដើរមកអង្គុយជិតគ្រែគេងរបស់នាយនិងចាប់កាន់ដៃរបស់នាយឡើងអង្អែល. ស្រាលៗពីលើ ។
"មិនអីទេណា ជុងហ្គុក បើបងមិនចាំពេលនេះក៏ បានដែរ"
"តែបងកើតអ្វី?"
"បងជួយសង្គ្រោះអូន ទើបត្រូវរបួសខ្លួនឯងបែប នេះ"
"អូនកើតអ្វីឬអត់?"
"អូនខ្ជិលនិយាយថា ស្អែកអោយពេទ្យពិនិត្យខួរ ក្បាលហើយ ឬមួយយប់នេះបងអាចនិងគេងលក់ ហើយស្អែកនិងចាំវិញមិនខាន"
"តែបងចង់ដឹង"
"បងឃ្លានទេ? ញាំអីសិនទៅ បងសន្លប់ច្រើនម៉ោងហើយ ម៉ាក់បានយកអាហារមកអោយដែរនេះ វាត្រជាក់បន្តិចតែអាចញាំបាន"
"ញាំបាយក៏បាន បងរមួលពោះណាស់"
"អូនបញ្ចុកណា"
"ល្អ" ជុងហ្គុក ញញឹមដាក់នាយតូចបន្តិច ថេហ្យុង លើកនាយមកអង្គុយផ្អែកខ្នងនិងក្បាលគ្រែមុននឹង ទៅរៀបចំតុតូចមួយរុញវាមកជិតនាយរៀបចំបញ្ចុក អាហារអោយនាយផង ។ មិនចាំរឿងមុននេះមិនអីទេ កុំអោយតែមិនចាំគ្រប់គ្នាទៅបានហើយ ។

ក្រោយញាំអាហាររួចហើយ ថេហ្យុង អោយនាយ អង្គុយសម្រាកមួយសន្ទុះធំដែរ នាយចេះតែសួរដដែលៗ គេក៏ប្រាប់ថាមានរឿងអីបានជានាយត្រូវដេកពេទ្យបែបនេះ ហើយបន្តនិយាយរឿងផ្សេងៗ ទៀត ។ មួយម៉ោងក្រោយ ថេហ្យុង ជួយគ្រានាយទៅបន្ទប់ទឹកអោយនាយបានសម្អាតខ្លួនដោយខ្លួនឯង ហើយគេចេញទៅឈរនិយាយទូរសព្ទផ្តល់ដំណឹង អោយអ្នកផ្ទះរបស់ ជុងហ្គុក នៅយ៉រខាងក្រៅ ។
"គាត់ដឹងខ្លួនមួយសន្ទុះធំហើយម៉ាក់ ញាំអីរួចហើយខ្ញុំអោយគាត់សម្អាតខ្លួនសិន អាការៈចម្លែក ណាស់ម៉ាក់ គាត់ថាមិនចាំរឿងដែលកើតឡើងព្រឹក មិញទេ គាត់ចាំត្រឹមពីយប់មិញ..."
"ថេហ៍...បងរួចហើយ"
"ប៉ុណ្ណឹងសិនណាម៉ាក់" ថេហ្យុង ដាក់ទូរសព្ទចុះ រួចដើរមកក្នុងវិញរៀបចំកន្លែងអោយ ជុងហ្គុក ឡើងទៅគេងស្រួលបួល ។
"អូនទៅវិញពេលណា?"
"អូនគេងទីនេះ កំដរបង"
"បងអាចនៅម្នាក់ឯងបាន គេងទីនេះមិនស្រួលនោះទេ"
"អូនបារម្ភពីបង ទៅគេងនៅផ្ទះម្នាក់ឯងអូនគេង មិនស្ងប់ដដែល"
"អញ្ចឹងអូនឡើងគេងលើគ្រែជាមួយបងមក"
"មិនអីទេ គេងលើសាឡុងក៏បាន អូនគេងលើគ្រែនាំតែប៉ះរបួសបងទេ"
"គ្រែធំសឹងអី ឡើងមកគេងជាមួយគ្នាមក"
"ក៏បាន អូនសម្អាតខ្លួនបន្តិចសិន"
"បងចាំ"
"គេងមុនទៅ អូននៅមានកិច្ចការទៀត ផ្ញើរកន្លែង នៅជាមួយគេយូរហើយ អ្វីក៏មិនទាន់ចាត់ចែងដែរ"
"យ៉ាងណាក៏បងចាំដែរ បងគេងរហូតពេកហើយ"
"តាមចិត្តបងចុះ" ថេហ្យុង ខ្ជិលប្រកែកច្រើន គេបើកការបូបរកសម្លៀកបំពាក់យកទៅប្តូរជាមួយ តែម្តង ។
មួយសន្ទុះក្រោយរៀបចំខ្លួនរួចចេញមកវិញក្រឡេកទៅចំ ជុងហ្គុក នៅគេងបើកភ្នែកថ្លែមិនព្រម គេងអោយលក់ ។
"ហេតុអីមិនទាន់គេង?"
"ថេហ៍! បងកើតអីទើបមកមន្ទីរពេទ្យ?"
"ហឹម? បងសួរស្អីទៀតហើយ អូនទើបប្រាប់បង មិញនេះទេ"
"ប្រាប់ពីកាល? បងទើបតែនឹកឃើញសួរអូនទេ"
"ហេតុអីក៏បែបនេះ ជុងហ្គុក? តើបងកំពុងតែលេង សើចជាមួយអូនមែនទេ?"
"បងសួរពិតមែន"
"ចុះអូនប្រាប់ហើយតើមុននេះ"
"ប្រាប់ឯណាបើបងទើបនឹកឃើញសួរ?"
"បងដួលបោកក្បាល"
"ដើរដួល? ឬគេរុញ? អាជេហា បានទេដែលរុញ បងមើលប្រាប់អោយអស់មកមើល"
"អូនពិតជាមិនយល់ពិតមែន"
"តើមានរឿងអី?"
"អូនថា បងគេងទៅស្អែកសឹមនិយាយគ្នា"
"ចុះអូន? គេងទីនេះឬទៅគេងនៅផ្ទះវិញ?"
"មុននេះអូនប្រាប់...."
"បងទើបតែសួរទេ អូនប្រាប់ពីកាល?"
"បងភ្លេចអីដែលយើងនិយាយមុននេះមែនទេ?"
"អត់ទេ ពួកយើងនិយាយគ្នាពីកាល?"
"បានហើយ អូនហត់ណាស់ បងក៏ឆាប់សម្រាកទៅ"
"ចុះសម្រេចថាអូន..."
"អូនគេងទីនេះជាមួយបង គេងលើសាឡុងក៏បាន"
"គេងលើគ្រែមក គ្រែធំតើ"
"បងខិតទៅចឹង"
"ឡើងមក" ជុងហ្គុក ខិតចេញបន្តិចអោយ ថេហ្យុង បានឡើងមកគេងជិតនាយសង្ហារក្រសោបរាង កាយនាយតូចជាប់ផ្តល់អោយនៅស្នាមថើបលើថ្ងាស ទៅជាមួយផង ។
"បងឆាប់គេងទៅ"
"បងមានរឿងចង់សួរ"
"អូនងងុយណាស់ ស្អែកចាំនិយាយ"
"ក៏បាន រាត្រីសួស្តី" ជុងហ្គុក ថើបថ្ងាស ថេហ្យុងមួយខ្សឹតទៀត នាយតូចសង្ងំធ្វើដូចជាដេកតែការពិត គេចង់តែស្រែកយំទេ សុខៗនាយទៅជាបែបនេះគេ ស្ទើតែបែកទ្រូងទៅហើយ ។
សង្ឃឹមថាស្អែកគ្រប់យ៉ាងនិងត្រលប់មកជាដូចដើមវិញ គេទ្រាំមិនបានទេបើ ជុងហ្គុក ក្លាយទៅជាបែបនេះ ។

To be continue....

Continue Reading

You'll Also Like

1.5M 135K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
2.6K 242 6
វិញ្ញាណដែលរស់នៅជាមួយនិងគុំនំព្យាបាទ ស្រេកឃ្លាននូវសេចក្ដីសងសឹកចំពោះមនុស្សដែលសម្លាប់ខ្លួន បង្កើតបានជាការចងអាឃាតមួយដែលមិនអាចលើកលែងបាន។ Jeon Jungkook x K...
1.9K 74 14
Sonic and Shadow successfully saved the shatterverse, and everything has been set back to normal. But, where has shadow gone? Sonic goes out to find...