ម្ចាស់គ្រងបេះដូង (ចប់)

By gitae060999

213K 16.9K 234

រៀបការជាមួយបង តែជាប់ចំណងជាមួយប្អូន 💔 More

ភាគទី01 : ផ្តើមរឿង
ភាគទី02 : រៀបការ
ភាគទី03 : បង Prank ទេអូនសម្លាញ់
ភាគទី04 : ដូចមនុស្សផ្សេងគ្នា
ភាគទី05 : សិទ្ធិជាអ្នកប្រុសធំ
ភាគទី06 : អូនខ្លាចបង?
ភាគទី07 : លុយខ្ញុំ ចង់ទិញអីរឿងខ្ញុំ
ភាគទី08 : ត្រៀមទទួល
ភាគទី09 : អូនគួរអោយស្រលាញ់
ភាគទី10 : ប្រុសម្នាក់នោះមុខដូចបងណាស់
ភាគទី11 : បងកុហកខ្ញុំ
ភាគទី12 : ខ្ញុំមិនចង់ទ្រាំទៀតទេ
ភាគទី13 : បែកគ្នាសិនទៅ
ភាគទី14 : ស្នាមសាក់?
ភាគទី15 : ត្រូវគ្នាវិញណា...?
ភាគទី16 : បង្កើតភាពស្នឹតស្នាល?
ភាគទី17 : ចប់ហើយ ចន ជុងហ្គុក
ភាគទី18 : សុំអនុញាត្តហួងហែងជំនួស
ភាគទី19 : បងប្លែកទៀតហើយ
ភាគទី20 : គេចង់បានអូន...
ភាគទី21 : តើមានរឿងអី?
ភាគទី22 : បងមកវិញហើយ?
ភាគទី23 : ចង់ចាប់កំហុស?
ភាគទី24 : មិនអាចអោយហួសព្រំដែន
ភាគទី25 : លើសដើម
ភាគទី26 : ចង់យ៉ាងម៉េច?
ភាគទី27 : ម្តងឆ្គួត ម្តងជា
ភាគទី28 : គ្មានអ្នកណាមករំខាន
ភាគទី29 : ប្រចណ្ឌ!!
ភាគទី30 : ស្មានមិនខុសមែន
ភាគទី31 : យើងឆ្លាត ហើយសង្ហារ
ភាគទី32 : សុំទោស ពួកយើងស្រលាញ់គ្នាហើយ
ភាគទី33 : ផ្តល់ឱកាសអោយបងផង
ភាគទី34 : បងជារបស់អូនហើយ 🔞
ភាគទី35 : គ្រប់យ៉ាងទៅតាមគម្រោង
ភាគទី36 : នាំអូនទៅជួបម៉ាក់
ភាគទី37 : ខូចផែនការ
ភាគទី38 : បែកការ??
ភាគទី39 : សងអាវបងវិញភ្លាម
ភាគទី40 : រឿងចូលមកផ្ទួនៗ
ភាគទី41 : សុំពេលបកស្រាយ
ភាគទី42 : ដោះលែងខ្ញុំ
ភាគទី43 : ខ្លាចខ្មោច
ភាគទី44 : ប៉ាសុំទោស
ភាគទី45 : យកម៉ាក់ខ្ញុំទៅណា?
ភាគទី47 : រត់ទៅជាមួយគ្នា
ភាគទី48 : ហេតុអ្វីបងក្លាយជាបែបនេះ?
ភាគទី49: យូរៗទៅនិងស៊ម
ភាគទី50 : ភាគបញ្ចប់...💕

ភាគទី46 : ជេហា មិនមែនកូនបង្កើត?

3.6K 287 3
By gitae060999


ជេហា ដែលដើរគេចពី ជេអុីន នោះនាយបានត្រលប់មកផ្ទះមុនដើម្បីប្រមូលភស្តុតាងទុកលាក់តែពេលនាយមកដល់គឺមានប៉ូលីសនៅពេញផ្ទះទៅហើយ ក្រុមប៉ូលីសប្រហែលជាចែកផ្លូវគ្នាទៅតាមទីតាំងផ្សេងគ្នា ។
"ពួកលោកកំពុងធ្វើអី?"
"លោកគឺ ចន ជេហា មែនទេ? ខ្ញុំជាក្រុមស៊ើបអង្កេតពិសេស នេះជាដីការដើម្បីឆែកក្នុងផ្ទះនេះពាក់ពន្ធ័និងការស្លាប់របស់លោកចន"
"ពួកលោកដូចជាកំពុងបំពានហើយ ម្ចាស់ផ្ទះមិននៅផង ពួកលោកបែរជា..."
"បញ្ជាក់នេះជាដីការ ហើយមេផ្ទះបានអនុញាតិដូចគ្នា បើរង់ចាំយូរជាការបង្អាក់ដល់ការងារ"
"មេក្រុម ខាងនេះ"
"សុំលាសិនហើយលោក" ប៉ូលីសម្នាក់នោះសម្តៅទៅបន្ទប់របស់លោកចន ឃើញថារកឃើញភស្តុតាងជាដបថ្នាំដែលលាក់ទុកក្នុងថតតុក្រោមទូរសម្លៀកបំពាក់ ។
ជេហា ឈរមើលប៉ូលីសនាំយកភស្តុតាងយកទៅជាមួយ លើកនេះកាន់តែធ្ងន់ករនាយមិនអាចជួយ ម៉ាក់របស់នាយបានទេ តើគាត់លួចធ្វើរឿងនេះតាំពីពេលណា? បើប្រាប់នាយរឿងក៏មិនអាចក្លាយជាបែបនេះដែរ ពេលនេះនាយគ្មានកន្លែងត្រូវទៅទេ មានតែមនុស្សម្នាក់គត់ដែលអាចជួយនាយបាន ។

ពិធីបុណ្យសពបានបញ្ចប់ក្រោយពីការបូជាសពរបស់លោកចន រួចរាល់ ជុងហ្គី យំខ្លាំងណាស់តែនាយមានម៉ាក់នៅអោបលួង ចំណែក ជុងហ្គុក ក៏មាន ថេហ្យុង នៅក្បែរនាយដូចគ្នា ។
"ត្រលប់ទៅផ្ទះវិញសម្រាកអោយបានច្រើនណាកូន ប៉ារបស់កូនទៅបានសុខហើយ"
"ប៉ុន្តែម៉ាក់...ខ្ញុំពិតជា..." ជុងហ្គី
"ជេអុីន រឹងមាំឡើងណាក្មួយ"
"អរគុណ អ៊ំស្រី"
"បើមិនអាចនៅម្នាក់ឯងបាននៅមានម៉ាក់ មានប្អូន និងមនុស្សដែលកូនស្រលាញ់រង់ចាំកូនណា ជុងហ្គី"
"ហ្យុងចាំខ្ញុំជូនទៅផ្ទះវិញចុះ" ជុងហ្គុក
"ឯងក៏ត្រូវសម្រាកដែរ"
"មីនហ្យូ ផ្ញើររបស់មកអោយទាក់ទងនិងប៉ា ទៅមើលជាមួយគ្នាទៅ"
"ហឹម ក៏បាន! ខ្ញុំទៅសិនហើយម៉ាក់" ជុងហ្គី
"ទៅចុះ សល់ប៉ុន្មានទៀតម៉ាក់និងអ៊ំឯងចាត់ចែងអោយ"
"បាទ ចុះអូន ហេរីន?" ជុងហ្គី
"អូននៅជាមួយម៉ាក់ និងជូនម៉ាក់ទៅវិញតែម្តង"
"អរគុណអូនសម្រាប់ប៉ុន្មានថ្ងៃនេះ" ជុងហ្គី
"ហេរីន ទៅវិញប្រយត្ន័ផង ចាំបងអោយ ជេយ៍ នាំកូនចៅទៅតាម" ជុងហ្គុក
"ដឹងហើយ ពួកបងឆាប់ទៅចុះ"
"អឹម! តោះអូន" ជុងហ្គុក ចាប់កាន់ដៃ ថេហ្យុង ដើរទៅមុន នាយតូចឆ្លៀតលាម៉ាក់ក្មេកផង ចំណែក ជុងហ្គី និង ជេអុីន ទៅតាមក្រោយ ។

មកដល់ផ្ទះវិញ ជុងហ្គី មានអារម្មណ៍ថាកាន់តែ យ៉ាប់យឺនជាងមុនទៅទៀត ទីនេះលែងមានប៉ារបស់នាយទៀតហើយមានតែរូបថតចុងក្រោយ ។ ចំណែក ជុងហ្គុក វិញកាន់តែយ៉ាប់ព្រោះតែនាយនៅមិនទាន់ ទទួលបានភាពកក់ក្តៅពីប៉ារបស់នាយពិតប្រាកដឡើយ ។
នៅទីនេះមានជំនួយការនិងមេធាវីគ្រួសារ ចន រង់ចាំជាស្រេចនិងមានមន្ត្រីប៉ូលីសនៅជាមួយផង Memory និងចាក់ដើម្បីមើលទាំងអស់គ្នា ។
វីដេអូចាក់បង្ហាញនាយចំណាស់នៅសភាពឌ្រុដទ្រោមទៅហើយនោះជាវីដេអូថតថ្មីៗនេះដែរ ។
«ខណៈពេលដែលពួកកូនបានមើលវីដេអូនេះប៉ាបានឃ្លាតឆ្ងាយទៅហើយ សុំទោសដែលប៉ាមិនបាននៅមើលថែកូនគ្រប់ៗគ្នាបាន ពិសេសគឺ ជុងហ្គុក ប៉ាដឹងថាប៉ាមិនសាកសមនិងទទួលបានការ យកចិត្តទុកដាក់ពីកូន មិនសមទទួលបានការអភ័យពីកូន កំហុករបស់ប៉ាចំពោះ ជុងហ្គុក និងម៉ាក់កូនមិនសមអោយលើកលែង ប៉ាអាក្រក់ណាស់ហើយក៏ល្ងង់ណាស់ដែលស្រលាញ់ទុក្ខចិត្តលើស្រីបិសាចអស់រយៈពេលច្រើនឆ្នាំ រឿងគ្រប់យ៉ាងព្រោះភាពឆោត ល្ងង់របស់ប៉ា ចុងក្រោយមនុស្សដែលប៉ាស្រលាញ់និងលះបង់គ្រប់យ៉ាងដើម្បីគេគឺជាអ្នកសម្លាប់ប៉ាដោយផ្ទាល់ដៃ ។ រយៈពេលកន្លងមកនេះប៉ាទទួលបានការមើលថែយកចិត្តទុកដាក់ពី ជេហុី តែក្នុងទង្វើល្អបង្គប់ដោយពិសពុល ទម្រាំភ្ញាក់ដឹងខ្លួនវាហួសពេលទៅហើយ ប៉ាក៏អស់វិធីព្យាបាលខ្លួនទាន់ពេលដែរ មានតែការបញ្ចប់ជីវិតខ្លួនឯងជាមួយវិបដិសារីចំពោះកូនៗ ជុងហ្គី ជុងហ្គុក ជេអុីន ប៉ាស្រលាញ់កូនៗទាំងអស់គ្នា ចំណែក ជេហា ប៉ាខកបំណងណាស់ដែលកន្លងមកប៉ាយកចិត្តទុក្ខដាក់ ឯងដូចជាកូនបង្កើតតែចុងក្រោយឯងជាអ្នកដែលបំផ្លាញគ្រួសារ ឯងព្យាយាមធ្វើបាប ជុងហ្គី ម្តងហើយ ម្តងទៀតបើកុំតែមាន ជុងហ្គុក ចូលមកជួយកែស្ថានភាព! ប៉ាមិននឹកស្មានសោះ ទទួលកំហុសទៅណាកូន ជេហា កុំអោយអ្នកណាត្រូវទទួលរង់ការឈឺចាប់ដោយសារកូនទៀតអី សុំទោសទាំងអស់គ្នា ប៉ាស្រលាញ់កូនណា" លោកចន និយាយរៀបរាប់ទាំងយំ ចំណែកអ្នកស្តាប់យំកាន់តែខ្លាំង ជេអុីន ខ្ទប់មាត់យំខ្លាំងណាស់ នាងមិននឹកស្មានថាទាំងម៉ាក់និងបងប្រុសនាងអាក្រក់ថ្នាក់ហ្នឹងទេ ចុះនាងទៅពឹងអ្នក ណា? ចុះពួកគេមើលមកនាងបែបណា?
មិនខ្វល់ថាគេមើលមកនាងបែបណាទេ តែ ថេហ្យុង នៅតែចាប់អោបនិងលួងលោមដល់នាងតូច ម្នាក់នេះ ។
    "ម៉ាក់ខ្ញុំ ហេតុអីបែបនេះ? ហុឹកៗ ខ្ញុំមិនអាចទទួល យកបានទេ ម៉ាក់សម្លាប់ប៉ា...បងប្រុសធ្វើបាបបង ជុងហ្គី ហេតុអីពួកគាត់ធ្វើបែបនេះបាន? ខ្ញុំ...ហុឹក..." និយាយមិនបានប៉ុន្មានផងនាយតូចក៏សន្លប់បាត់ស្មារតី ព្រោះតែស្លុតចិត្តខ្លាំងពេក ។
    "ជេអុីន...ជេអុីន...បងជួយ..." ថេហ្យុង ប្រាប់ទៅ ជុងហ្គុក នាយកម្លាំងខ្លាំងលើកបីនាងតូចសម្តៅទៅខាងលើបន្ទប់គេងរបស់នាង ។
    "អ៊ំជួយរកប្រេងខ្យល់អោយផង" ថេហ្យុង នៅរង់ចាំបានប្រេងខ្យល់រួចនិងឡើងទៅខាងលើតាមក្រោយ ។
    "បងចុះទៅវិញសិនចុះ ទុកអូនមើលគេ"
    "ផ្ញើរនាងផង មើលទៅនាងគួរអោយអាណិតណាស់"
    "ពិតមែនហើយ ជេអុីន មិនគួរជួបរឿងបែបនេះ សោះ នាងនៅក្មេងណាស់ច្បាស់ជាពិបាកទទួលយក"
    "ហឹម...បងចុះទៅវិញសិនហើយ" ជុងហ្គុក ចុះមកវិញ មីនហ្យូ ក៏មកដល់ដែរពួកគេបើកបណ្តាំមរត របស់លោកចនដើម្បីប្រគល់អោយកូនៗរបស់លោក តែម្តង ។
    "នេះជាអ្វីដែលលោកចន បានរៀបចំសូមចាំស្តាប់ និងពិនិត្យមើលទាំងអស់គ្នា! លោកចន បានប្រគល់ផ្ទះមួយខ្នងនេះអោយកូនស្រីពៅ កញ្ញា ចន ជេអុីន រួមជាមួយភាគហ៊ុន 20% និងលុយ 10លានដុល្លារ ចំណែកកូនច្បង លោក ចន ជុងហ្គី ទទួលដំណែងជា នាយកក្រុមហ៊ុន រួមជាមួយដីចំការតែពាក់កណ្តាលនិងប៊ូសានព្រមជាមួយលុយចំនួន 50លានដុល្លារ ចុងក្រោយគឺជាចំណែករបស់លោក ចន ជុងហ្គុក"
    "មានខ្ញុំដែរ? លោកមានច្រលំឬអត់?" ជុងហ្គុក សួរភ្លាមៗដំបូងនាយគិតថាខ្លួនគ្មានចំណែកនោះទេ គ្រាន់តែមកចាំស្តាប់និងធ្វើជាសាក្សីអោយតែប៉ុណ្ណោះ ។
    "បាទមានជាលុយចំនួន 40លានដុល្លារនិងក្លាយជាម្ចាស់ភាគហ៊ុននិងបារាំងព្រមជាមួយដីចំការតែនៅ ប៊ូសានពាក់កណ្តាលទៀត ចំណែកលុយដែលនៅសល់លោកអោយទៅអ៊ំដែលជាអ្នកមើលថែ លោក ចន ជុងហ្គី កន្លងមកចំនួន 2លានដុល្លារ និងបរិច្ចាក ទៅមណ្ឌលកុមារកំព្រាគ្រប់ទីកន្លែងស្មើរៗគ្នា ខ្លឹមសារលោកអាចពិនិត្យបាន" មេធាវី ប្រគល់ច្បាប់ ដើមអោយទៅ ជុងហ្គី ពិនិត្យរួចរាល់គ្រាន់តែសុីញ៉េរ ផ្តិតមេដៃទទួលគឺរួចរាល់ ។
    "ចុះប្រសិនបើខ្ញុំមិនទទួល?" ជុងហ្គុក
    "ហេតុអីទៅ ជុងហ្គុក?" ជុងហ្កី
    "ព្រោះខ្ញុំមិនសាកសមនិងវា"
    "តែវាជារបស់ចុងក្រោយដែលប៉ាអោយមកឯង"
    "ខ្ញុំដឹង ប៉ុន្តែ"
    "សុីញ៉េរទៅលោកពូ មានការងារបន្តទៀត"
    "ក៏បាន" ជុងហ្គុក ព្រមសុីញ៉េរទទួលប៉ុន្តែមិនមែន នាយចង់នោះទេ នាយប្រឹងប្រែងកន្លងមកក៏ដើម្បីតែ អោយគ្រួសារនេះជៀសឆ្ងាយពីពួកមនុស្សអាក្រក់តែ ប៉ុណ្ណោះ ប៉ុន្តែពេលដែលនាយធ្វើបានហើយបែរជាត្រូវបាត់បង់លោកប៉ារបស់នាយទៅវិញ ។

    ក្រោយបញ្ចប់គ្រប់យ៉ាងនៅផ្ទះ ជុងហ្គុក ត្រលប់មកផ្ទះរបស់នាយវិញជាមួយ ថេហ្យុង ហើយនៅផ្ទះ នោះមានតែ ជុងហ្គី និង ជេអុីន ប៉ុណ្ណោះចំណែក ជេហា ជុងហ្គុក ផ្តាំអោយ មីនហ្យូ ជួយតាមរកហើយ ស្អែកទើបទៅប៉ុស្តិប៉ូលីសបន្តរឿងរបស់អ្នកស្រីគីម ជេហុី ។
    ជេហា លួចមើលពីចម្ងាយពេលនេះសូម្បីម៉ាក់ នាយក៏នាយមិនហ៊ានទៅរកដែរ ។
   "ទីនោះយ៉ាងម៉េចហើយ?"
   "ជេហុី កំពុងទទួលការសួរចម្លើយពួកយើងមិនអាច ទៅជួយនាងបានទេ"
   "ទោះយ៉ាងណាត្រូវជួយម៉ាក់អោយបាន នៅមានទៀត ត្រូវជួយខ្ញុំសម្រេចកិច្វការមួយនេះបានលុយ រត់ទៅរស់នៅក្រៅប្រទេសទាំងអស់គ្នា"
   "ការងារអ្វី?"
   "សម្លាប់ពីរនាក់បងប្អូននោះ"
   "ថាម៉េច? វាមិនងាយស្រួលនោះទេ ខ្ញុំអាចនិងត្រូវ ពួកវាសម្លាប់មុនក៏ថាបាន"
   "បើលោកមិនធ្វើ អនាគតខ្ញុំអស់នៅពេលនេះហើយ ខ្ញុំបាត់បង់គ្រប់យ៉ាងអស់ទៅហើយ សូមជួយខ្ញុំផង...លោកប៉ា" ជេហា បន្លឺពាក្យចុងក្រោយអោយ នាយចំណាស់បើកភ្នែកធំៗមើលនាយកំពុងដើរតួរ កំសត់ម្នាក់នេះ ។
   "នេះឯង..."
   "ខ្ញុំបានដឹងយូរហើយពីពេលដែលម៉ាក់និងលោក និយាយគ្នា សុំទោសលោកប៉ាដែលលើកមុនខ្ញុំវាយលោកប៉ា ខ្ញុំពិតជាអាក្រក់ណាស់ អាក្រក់ខ្លាំងណាស់ តែលោកប៉ា..."
    "ជេហា មិនអីទេប៉ាមិនខឹងទេអោយតែកូនទទួល ស្គាល់ប៉ាថាប៉ា"
    "អញ្ចឹងប៉ាត្រូវជួយកូន"
    "បានៗ ប៉ានិងជួយកូន"
    "អរគុណលោកប៉ា" ជេហា ស្ទុះមកអោបនាយ ចំណាស់ សុងអា ស្លុងចិត្តទៅជាមួយភ្លាមៗ គិតថា ជេហា ព្រមជាមួយខ្លួន ហេតុអីមិនគិតថាប៉ាដូចជា លោកចន មើលថែនិងផ្តល់គ្រប់យ៉ាងអោយនាយ ពីតូចដល់ធំតែនាយនៅតែអកតញ្ញូដាក់បានចុះទម្រាំ ខ្លួនមិនដែលមើលថែ មិនមានអ្វីសោះជាប់ខ្លួនដោយ សម្អាងថាជាប៉ាបង្កើតប៉ុណ្ណឹង ជេហា និងស្មោះត្រង់ ជាមួយបាននោះ?

   ងាកមកមើលនៅប៉ុស្តិប៉ូលីសឯណេះវិញ អ្នកស្រី ជេហុី នៅម្នាក់ឯងគ្មានអ្នកអោយពឹងផ្អែកមានតែពាក្យបណ្តឹងចូលមកបន្ថែមពេលនេះកំពុងរកមេធាវី តែមិនមានអ្នកណាហ៊ានមកការពារក្តៅអោយគាត់ ឡើយព្រោះយ៉ាងណាគាត់ត្រូវតែចាញ់ដោយសារ តែមានភស្តុតាងគ្រប់គ្រាន់អស់ទៅហើយ ។
    ថេហ្យុង មកគេងនៅផ្ទះរបស់ ជុងហ្គុក យប់នេះ ព្រោះតែពេលដែលនាយទៅកន្លែងណាគេនិងតាម ទៅជាមួយស្រាប់ហើយ ។
    នៅលើគ្រែគេងកំពុងមានមនុស្សគេងអោបគ្នា ដោយនាយជាប្តីគេងកើយទ្រូងនាយតូចជាប្រពន្ធ ហើយគេអង្អែលក្បាលនាយស្រាលៗ ។
    "ពេលណាទើបបងគេង?"
    "គេងមិនលក់ទេ បងបារម្ភពីគ្រប់គ្នា"
    "បងបារម្ភខ្លួនឯងខ្លះផង"
    "ហឹម..."
    "អូនស្រលាញ់បង អូននៅក្បែរបង អូនផ្តល់អោយបងគ្រប់យ៉ាងអោយតែបងចង់បានសូមប្រាប់អូនមក បងបែបនេះអូនមិនស្ងប់ចិត្តទេ"
    "បងពិបាកនិយាយណាស់ មិនដឹងគួរនិយាយកន្លែងណាមុនទេ ប៉ុន្តែពិតជាអរគុណអូនខ្លាំងណាស់ ដែលនៅក្បែរបងរហូត"
    "ព្រោះអូនស្រលាញ់បង ជុងហ្គុក!"
    "បងស្រលាញ់អូនខ្លាំងណាស់  អរគុណអូន   សម្លាញ់" ជុងហ្គុក ងើយមុខថើបបបូរមាត់នាយតូចមួយខ្សឺតហើយរឹតរង្វង់ដៃអោយគេអោយជាប់ក្នុង យប់នេះមិនប្រឡែង ។

    ថ្ងៃបន្ទាប់ ថេហ្យុង ត្រលប់មកបើកហាងវិញ គេមើលការខុសត្រូវហាងរបស់គេមិនបានល្អសោះ ទុកចោលរហូត ទម្រាំអាចបញ្ចប់រឿងបាន ចំណែក ជុងហ្គុក នៅមានការងារបន្តទៀតដែលត្រូវធ្វើ ។
   "សួស្តី" ស្ងាត់ៗមានមនុស្សប្រុសចូលមករកគេដល់ក្នុងហាង ពិតជាកម្រមែន ប៉ុន្តែម្នាក់នេះចូលមក ធ្វើអោយគេភ័យតែម្តង ។
    "ជេ...ជេហា"
    "ភ្ញាក់ផ្អើលខ្លាំងម៉្លេះ? ខ្ញុំមករកធម្មតាតើ"
    "លោកមានការអី?"
    "ខ្ញុំមានរឿងចង់និយាយជាមួយ ថេហ៍ និយាយគ្នា បន្តិចបានទេ?"
    "និយាយទីនេះហើយ លោកចង់និយាយអីជាមួយ ខ្ញុំក៏និយាយមក"
    "ទៅក្រៅទៅ ខ្ញុំចាំនៅឡាន" ជេហា ដើរចេញទៅមុនអោយ ថេហ្យុង តាមមើលនាយដោយមាន មន្ទិលសង្ស័យថាគួរទៅតាមឬអត់នៅពេលនេះ ។
    ដោយសារយូរពេកគេទទួលបានសារពី ជេហា ប្រាប់ថាទាក់ទងនិងជីវិតពីរនាក់បងប្អូនភ្លោះនោះ ទើប ថេហ្យុង ប្រញាប់ទៅតាមនាយតែម្តង ។

To be continue....

Continue Reading

You'll Also Like

71.9K 4K 31
"មនុស្សរបស់ខ្ញុំនរណាហ៊ានប៉ះសូម្បីតែបងក៏ខ្ញុំមិនទុកដែរ!!!" ជុងហ្គុក jk : top tae : btt
189K 4.7K 31
This is the 8th book in the forever series.... Is it really Nemi forever? How will a tragedy affect Nemi? What will become of them?
284K 20.7K 56
បងមិនធ្វើអោយអូនស្រលាញ់បងទេ តែបងនឹងធ្វើអោយអូនរស់ខ្វះបងមិនបាន - ជុងហ្គុក
202K 10.9K 51
Tae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung