ម្ចាស់គ្រងបេះដូង (ចប់)

By gitae060999

214K 16.9K 234

រៀបការជាមួយបង តែជាប់ចំណងជាមួយប្អូន 💔 More

ភាគទី01 : ផ្តើមរឿង
ភាគទី02 : រៀបការ
ភាគទី03 : បង Prank ទេអូនសម្លាញ់
ភាគទី04 : ដូចមនុស្សផ្សេងគ្នា
ភាគទី05 : សិទ្ធិជាអ្នកប្រុសធំ
ភាគទី06 : អូនខ្លាចបង?
ភាគទី07 : លុយខ្ញុំ ចង់ទិញអីរឿងខ្ញុំ
ភាគទី08 : ត្រៀមទទួល
ភាគទី09 : អូនគួរអោយស្រលាញ់
ភាគទី10 : ប្រុសម្នាក់នោះមុខដូចបងណាស់
ភាគទី11 : បងកុហកខ្ញុំ
ភាគទី12 : ខ្ញុំមិនចង់ទ្រាំទៀតទេ
ភាគទី13 : បែកគ្នាសិនទៅ
ភាគទី14 : ស្នាមសាក់?
ភាគទី15 : ត្រូវគ្នាវិញណា...?
ភាគទី16 : បង្កើតភាពស្នឹតស្នាល?
ភាគទី17 : ចប់ហើយ ចន ជុងហ្គុក
ភាគទី18 : សុំអនុញាត្តហួងហែងជំនួស
ភាគទី19 : បងប្លែកទៀតហើយ
ភាគទី20 : គេចង់បានអូន...
ភាគទី21 : តើមានរឿងអី?
ភាគទី22 : បងមកវិញហើយ?
ភាគទី23 : ចង់ចាប់កំហុស?
ភាគទី24 : មិនអាចអោយហួសព្រំដែន
ភាគទី25 : លើសដើម
ភាគទី26 : ចង់យ៉ាងម៉េច?
ភាគទី27 : ម្តងឆ្គួត ម្តងជា
ភាគទី28 : គ្មានអ្នកណាមករំខាន
ភាគទី29 : ប្រចណ្ឌ!!
ភាគទី30 : ស្មានមិនខុសមែន
ភាគទី31 : យើងឆ្លាត ហើយសង្ហារ
ភាគទី32 : សុំទោស ពួកយើងស្រលាញ់គ្នាហើយ
ភាគទី33 : ផ្តល់ឱកាសអោយបងផង
ភាគទី34 : បងជារបស់អូនហើយ 🔞
ភាគទី35 : គ្រប់យ៉ាងទៅតាមគម្រោង
ភាគទី36 : នាំអូនទៅជួបម៉ាក់
ភាគទី37 : ខូចផែនការ
ភាគទី38 : បែកការ??
ភាគទី39 : សងអាវបងវិញភ្លាម
ភាគទី40 : រឿងចូលមកផ្ទួនៗ
ភាគទី41 : សុំពេលបកស្រាយ
ភាគទី42 : ដោះលែងខ្ញុំ
ភាគទី43 : ខ្លាចខ្មោច
ភាគទី44 : ប៉ាសុំទោស
ភាគទី46 : ជេហា មិនមែនកូនបង្កើត?
ភាគទី47 : រត់ទៅជាមួយគ្នា
ភាគទី48 : ហេតុអ្វីបងក្លាយជាបែបនេះ?
ភាគទី49: យូរៗទៅនិងស៊ម
ភាគទី50 : ភាគបញ្ចប់...💕

ភាគទី45 : យកម៉ាក់ខ្ញុំទៅណា?

3.5K 305 2
By gitae060999

   នៅពេលដែលបាត់បង់មនុស្សជាទីស្រលាញ់ពិតជាពិបាកទទួលយកណាស់ មនុស្សធ្លាប់នៅជាមួយគ្នា ឃើញមុខគ្នា សួរនាំគ្នា បារម្ភពីគ្នា សុខៗបែរ ជាត្រូវឃ្លាតទៅឆ្ងាយដែលមិនអាចបញ្ចប់ ពិសេសជា មេគ្រួសារដែលជាជម្រកដល់កូនៗ
    ជុងហ្គី មិនអាចបញ្ឈប់ការយំបានទេព្រោះនាយជា មនុស្សម្នាក់គត់ដែលស្រលាញ់លោកចនខ្លាំងជាងគេ បំផុត មិនមែន ជុងហ្គុក មិនស្រលាញ់តែបើរាប់ទំហំ ជុងហ្គី មានច្រើនជាង វាមិនខុសអីពី ជុងហ្គុក ដែល ស្រលាញម៉ាក់របស់ខ្លួនជាងនោះទេព្រោះគេធំដឹងក្តី ជាមួយម៉ាក់ ចំណែក ជុងហ្គី ធំដឹងក្តីឡើងជាមួយប៉ា ។
    ជេហា បានមកដល់ក្រោយគេ នាយចូលទៅសុំចួបមុខឪពុកខ្លួនយំសោកបោកខ្លួនមួយសន្ទុះទើបមកវិញក៏ចួបគ្រប់គ្នានៅមន្ទីរពេទ្យ ។
    "ជេហា ទើបតែមក?" ជុងហ្គី
    "បាទ! មិនមានអ្នកណាប្រាប់ខ្ញុំសោះ សូម្បីតែម៉ាក់"
    "ឯងរវល់ទៅណា?" សម្លេងសួរបែរចំណាប់អារម្មណ៍អោយ ជេហា ងាកទៅរកមើល នោះជា ជុងហ្គុក ហៃយ៉ា...នៅជុំគ្នាតែម្តង ថេហ្យុង ក៏នៅជា មួយដែរ ។
"នេះ...?" ជេហា
"ជុងហ្គុក ប្អូនភ្លោះរបស់ខ្ញុំ" ជុងហ្គី
    "កុំចាប់អារម្មណ៍ខ្ញុំអី ឆ្លើយវិញល្អជាងថាបាត់ទៅ ណា?"
    "ខ្ញុំត្រៀមការងារទុកអោយបុគ្គលិកថ្នាក់គេងនៅក្រុមហ៊ុន ពេលទំនិញទៅដល់នោះអី? តែម្នាក់ៗគ្មានអ្នកណាប្រាប់ខ្ញុំពីសុខទុកក្ខរបស់ប៉ា...ហុឹកៗ ហេតុអី? ព្រោះខ្ញុំជាកូនចុង...ទើបគេមិនអើពើ មែនទេ?"
    "ខ្ញុំស្នើរអោយប៉ូលីសធ្វើកោសល្យវិច័យលើសាក សពរបស់ប៉ាមុននិងយកទៅធ្វើបុណ្យ" ជុងហ្គុក
"មិនបានទេ" អ្នកស្រីជេហុី
"អ្នកម៉ាក់" ជេហា
"ហេតុអីមិនបាន? គ្រូពេទ្យពិនិត្យឃើញសារធាតុ ពុលក្នុងខ្លួនលោកប៉ាច្រើន ខ្ញុំចង់អោយកាន់តែច្បាស់ ថាវាជាថ្នាំពុលឬមិនមែន?" ជុងហ្គុក
    "ប៉ុន្តែលោកបងទៅបានសុខហើយ កុំទៅរំខានគាត់អីបានទេ? កន្លងមកឯងបានធ្វើស្អីខ្លះ? ពេលនេះ លេចមុខរកខុសត្រូវស្អី? សូមអិយរូបរាងលោកបង នៅស្រស់ស្អាតមិនបានទេឬ?" អ្នកស្រីជេហុី ព្យាយាមនិយាយផងយំផងអោយនាយអាណិតទឹក ចិត្តនិងប្តូរចិត្ត ។
    "ឬអ្នកខ្លះអ្វី?" ជុងហ្គុក
    "បានហើយលោក! បងប្រុសរបស់លោកមិនឃើញទាមទារអ្វីផង?" ជេហា
    "ខ្ញុំយល់ស្របតាម ជុងហ្គុក ខ្ញុំគិតថារឿងមិនមែន ចៃដន្យ ប៉ារបស់ខ្ញុំរឹងមាំណាស់មិនអាចធ្លាក់ខ្លួនឈឺ ភ្លាមក៏ស្លាប់ភ្លាមៗបែបនេះទេ ធ្វើបាបខ្ញុំបានតែអ្នក ធ្វើមកលើប៉ាខ្ញុំ ខ្ញុំនិងមិនលើកលែងជាដាច់ខាត" ជុងហ្គី ដាក់មួយម៉ាត់ៗប្រឹងសង្កត់ធ្ងន់គ្រប់ពាក្យ កែវភ្នែកក្រហមជាមួយភាពសោកស្តាយនិងកំហឹងដែលនាយ មិនធ្លាប់បែបនេះឡើយពីមុនមក ។
    "ប៉ុន្តែ..." អ្នកស្រីជេហុី
    "ខ្ញុំទៅរៀបចំ" ជុងហ្គុក ដើរចេញដោយមិនភ្លេច អូសដៃ ថេហ្យុង ទៅជាមួយផង ។ ថេហ្យុង ស្ងៀម ស្ងាត់មិនហ៊ានលូកមាត់រឿងគ្រួសាររបស់នាយព្រោះ ខ្លួនត្រឹមជាកូនប្រសារប៉ុណ្ណោះ ។ តែតាមមើលទៅពីរ នាក់ម៉ាក់កូននោះមិនធម្មតាវាកាន់តែធ្វើអោយគេជឿ សម្តីរបស់ ជុងហ្គុក កាន់តែខ្លាំង ។
    ជុងហ្គុក រឹងមាំចំពោះមុខគ្រប់គ្នាតែពេលចេញមក ខាងក្រៅនាយបានយំជាខ្លាំង ខ្ទប់មុខនិងឡានមិនចង់ អោយ ថេហ្យុង បានឃើញ ។ នាយតូចដាក់ដៃអង្អែលខ្នង ជុងហ្គុក ស្រាលៗ នាយក៏បែរមកអោបគេទាំងយំសស្រាក់ ពេលនេះគេក៏មិនដឹង ជាលួង លោមបែបណាដែរត្រឹមជាកម្លាំងចិត្តប៉ុណ្ណោះ ។
    "ចូលឡានទៅ អូនជាអ្នកបើកឡាន" ថេហ្យុង យកសោរពីដៃនាយនិងបើកទ្វារឡានអោយនាយ ចូលទៅអង្គុយមុនគេជាតៃកុងឡាននាំនាយទៅផ្ទះ វិញផ្តល់ដំណឹងអោយម៉ាក់របស់នាយផងតែ ថេហ្យុង មិនស្គាល់ផ្ទះរបស់នាយនោះទេ ។

    បន្ទាប់ពីបើកឡានចេញពីមន្ទីរពេទ្យបានឆ្ងាយគួរ សម ជុងហ្កុក ស្ងាត់បន្តិចនាយក៏ជូតទឹកភ្នែកលែងឈ្នះហើយបណ្តោយអោយវាហូរបែបនេះចុះ ហើយក៏ឆ្លៀតខលទៅរកគេឯងផង ។
    "ហាឡូ បងគឺ ជុងហ្គុក! ហឹម...រំខានអូនទៅកំដរ ជុងហ្គីហ្យុង នៅមន្ទីរពេទ្យផង ពេលនេះគាត់គ្មានអ្នក ណាទេ ទៅដល់គាត់និងប្រាប់អូន នៅមន្ទីរពេទ្យ... xxxx អរគុណ" ជុងហ្គុក បញ្ចប់ការសន្ទនាហើយដក ដង្ហើមធំដោយភាពនឿយហត់ នាយខំគិតថានាយយកប៉ារបស់នាយចេញពីពួកបិសាចអស់នោះបាន ប៉ុន្តែប៉ារបស់នាយនៅតែត្រូវពួកគេយកបានទាំងជីវិត នាយមិនអាចធ្វើអ្វីសម្រាប់អ្នកផ្តល់កំណើតអោយ នាយបានដដែល តើនាយខំកន្លងមកបានផលតបស្នង អ្វីខ្លះ?
    "ហ៊ើយ..." គ្រាន់តែដកដង្ហើមធំម្តងៗ ថេហ្យុង នៅមិនស្ងប់ចិត្តនោះទេ ដៃម្ខាងកាន់ចង្កូតឡានហើយ ដៃម្ខាងទៀតឆ្លៀតអង្អែលដើមដៃនាយផ្តល់ជាកម្លាំង ចិត្តអោយនាយផង លឺនាយនិយាយជាមួយអ្នកណា ហៅអូនបងក៏មិនហ៊ានដេញដោលនៅពេលនេះ ។
 
    ជុងហ្គុក គ្រាន់តែទាក់ទងទៅ ហេរីន អោយជួយ មើល ជុងហ្គី ផងនៅមន្ទីរពេទ្យ បន្ទាប់មកខលទៅ អោយ មីនហ្យូ អោយមន្ត្រីប៉ូលីសទៅធ្វើកោសល្យវិច័យសាកសព្វប៉ារបស់នាយនៅមន្ទីរពេទ្យអោយ បានលឿនបំផុតផងដែរ ។
"ពួកយើងទៅណា?"
"ទៅផ្ទះបង"
"អូនមិនស្គាល់ទេ"
"បងនិងប្រាប់ផ្លូវ"
ជុងហ្គុក បង្ហាញផ្លូវខ្លះៗទៅ ថេហ្យុង ម្តុំៗនេះជាបូរី ថេហ្យុង ក៏ធ្លាប់ជូនមិត្តគេមកទីនេះដែរ ។
ផ្ទះរបស់ ជុងហ្គុក ជាប្រភេទវិឡាធំល្មមដែលនៅ បន្តពីលោកតាលោកយាយ ។ មកដល់ផ្ទះនេះលើកដំបូងតែកាលៈទេសមិនអំណោយផលសោះ គេត្រូវ ជួបម៉ាក់និងលោកយាយរបស់ ជុងហ្គុក ទៀតផង ។
"ម៉ាក់..." ជុងហ្គុក ពេបមាត់ពីចំងាយគ្រាន់តែចូល មកដល់ក្នុងផ្ទះ ។ អ្នកស្រីចន មិនបើកហាងទេគ្រាន់តែ ដឹងថាសភាពការមិនល្អភ្លាម ។
  "ជំរាបសួរ អ្នកម៉ាក់" ថេហ្យុង
"ថេហ្យុង ក៏មកដែរហេស"
"បាទអ្នកម៉ាក់"
"យ៉ាងម៉េចហើយកូន ហឹម?"
"លោកប៉ា...ហុឹកៗ លោកប៉ាគាត់ទៅចោលខ្ញុំហើយម៉ាក់ ហុឺៗ លោកប៉ាទៅចោលខ្ញុំហើយ គាត់មិនទាន់បានធ្វើរឿងប៉ាកូនជាមួយខ្ញុំដូចប៉ាកូនដទៃ មិនទាន់កំដរខ្ញុំញាំបាយដើរលេងទេ គាត់...ហុឺ... គាត់ ទៅបាត់ហើយម៉ាក់ គាត់ទៅហើយ" ជុងហ្គុក យំរៀបរាប់អោបម៉ាក់របស់នាយ ។ អ្នកស្រីចន លឺបែប នេះគាត់ស្លុតចិត្តណាស់ ទៅលឿនពេកហើយមិន គួរអោយជឿទេ ។
"មិនអីទេណា កូននៅមានម៉ាក់" អ្នកជាម្តាយមានតែអោបលួងលោមបែបនេះហើយ ។ ក្រោយមកគាត់ដេញអោយ ជុងហ្កុក ទៅផ្លាស់សម្លៀកបំពាក់និង ត្រៀមសម្រាប់ ជុងហ្គី នៅមន្ទីរពេទ្យផង ។
ឆ្លៀតពេលដែលនៅរង់ចាំ ជុងហ្គុក រៀបចំខ្លួន អ្នកស្រីចន ក៏ណែនាំ ថេហ្យុង អោយម៉ាក់របស់គាត់ បានស្គាល់នេះជាចៅប្រសាររបស់គាត់ ។
ម្នាក់ៗស្លៀកសម្លៀកបំពាក់កាន់ទុក្ខដោយពណ៌ខ្មៅ អ្នកស្រីចន បានសុំទៅជាមួយ ជុងហ្កុក ដែរទោះមិនបានជួយអ្វីក៏បាននៅជាកម្លាំងចិត្តអោយកូនៗ ក្នុងនាមជាម្តាយបង្កើតដែរ ។
"ជុងហ្គុកហា៎ យើងអោយគេពិនិត្យលោកពូហើយ 5ថ្ងៃទៀតចេញលទ្ធផលអញ្ចឹងសាកសពអាចយក ទៅធ្វើបុណ្យបានហើយ"
"អរគុណឯងហើយ មីនហ្យូ"
"រឹងមាំឡើងសម្លាញ់ ជុងហ្គី ដូចគ្នារឹងមាំឡើង"
"អឹម" ជុងហ្គី គ្រាន់តែងក់ក្បាល ។

កម្មវិធីរៀបចំនៅសណ្ឋាគារ ថេហ្យុង និងប៉ាម៉ាក់ របស់គេចេញមួយជួយរៀបចំបុណ្យសព្វអោយដោយសារម្នាក់ៗកំពុងមានទុក្ខ ។ ជុងហ្គី នៅអង្គុយស្ងៀមមួយកន្លែងនៅក្នុងពិធីបុណ្យសព នាយសម្លឹង មើលទៅតែរូបថតប៉ារបស់នាយប៉ុណ្ណោះ គ្មាននណា ម្នាក់មករំខានដល់នាយឡើយ ។
ដំណឹងបានផ្សព្វផ្សាយ ភ្ញៀវដែលជាអ្នកស្គាល់គ្នា ជាដៃគូរការងារនិងជាសាច់ញាតិបងប្អូនមិត្តភក្តិបាន មកចូលរួមជាបន្តបន្ទាន់ដោយមានអ្នកស្រី ជេហុី និង កូនប្រុសជាអ្នកទទួលភ្ញៀវ ។
"លោកប៉ា...ហុឹកៗ កូនមកហើយលោកប៉ា" នាងតូច ជេអុីន រត់ចូលមកទាំងយប់សស្រាក់ នាងយំរហូតតាំងពីនៅក្រៅប្រទេសរហូតមកដល់ ។
"ជេហា ចាប់នាងចេញទៅ" អ្នកស្រីជេហុី ខ្សឹប ទៅកាន់នាយអោយនាំគេចេញព្រោះនាងមកដល់ ស្រែកយំគេមើលគ្រប់គ្នាហើយ ។
"ជេអុីន មកនេះ" ជេហា ចូលទៅនាំនាងចេញមកវិញតាមសម្តីម៉ាក់របស់នាយ ។
"អត់ទេបងប្រុស អោយខ្ញុំនៅទីនេះនៅគោរពដល់ លោកប៉ា ហុឹកៗ ពិតជាសុំទោសលោកប៉ាដែលកូន មកយឺតពេល ហុឹកៗ សុំទោសលោកប៉ា..." ជេអុីន នាងពិតជាស្រលាញ់ប៉ារបស់នាងជាងម៉ាក់របស់នាង ទៅទៀតព្រោះតែកាត់ថ្នាក់ថ្នមមិនដែលអោយទាស់ ចិត្តថែមទាំងមិនស្តីអោយនាងទៀតផង ហើយគាត់ជា អ្នកដែលចាត់ទុកនាងជាព្រះនាងតូច តែពេលនេះគាត់លែងនៅទៀតហើយ ។
ម្នាក់ៗបង្វែរចំណាប់អារម្មណ៍មកនាយកម្លោះសង្ហារម្នាក់នេះទៅវិញ មុខមាត់ដូចកូនប្រុសច្បងរបស់លោកចន តើគេជាអ្នកណា? បងប្អូនភ្លោះមែនទេ? ហេតុអីមិនដែលមានអ្នកនិយាយពីរឿងនេះ?
ជុងហ្គុក រត់ទៅមកមើលការខុសត្រូវក្នុងកម្មវិធី ព្រោះ ជុងហ្គី នៅអង្គុយសម្កុកមួយកន្លែង ។

ឈានចូលដល់ថ្ងៃទីពីរនៃពិធីបុណ្យសព ភ្ញៀវ នៅតែមកជាបន្តបន្ទាប់ អ្នកដែលមកពីម្សិលមិញក៏ មកម្តងទៀតដូចគ្នា ។
"ក្មួយប្រុស គឺ ជុងហ្កី មែនទេ?"
"បាទអត់ទេ! ខ្ញុំជាប្អូនប្រុសគាត់"
"មិនដែលដឹងសោះថាមានបងប្អូនភ្លោះ យ៉ាងណា ចូលរួមរំលែកទុក្ខផងណា"
"បាទអរគុណលោកអ៊ំ"
ភ្ញៀវមកភាគច្រើនគឺលួចសួរទៅកាន់ ជុងហ្គី និង ជុងហ្គុក ដូចគ្នាព្រោះពួកគេពិតជាភាន់ច្រលំជាមួយ រូបរាងនិងមុខមាត់គេទាំងពីរណាស់ ។
ងាកមកមើល អ្នកស្រី ជេហុី វិញអង្គុយស្ងៀមស្ងាត់ មើលមកដូចជាតួរកំសត់ ក្នុងចិត្តភ័យខ្លាចជាប់ពាក់ពន្ធ័ ដល់ខ្លួនចប់មិនខានទេ ។
ភ្ញៀវធម្មតាអញ្ជើញមកហើយភ្ញៀវជាប៉ូលីសក៏មក ជាមួយដូចគ្នា មកព្រមជាមួយមេធាវីផ្ទាល់ខ្លួនរបស់ លោកចន និងកូនចៅចំណិតរបស់គាត់ដែរ ។
ដំណើរចូលមករបស់ប៉ូលីសបង្ករការភ្ញាក់ផ្អើលដល់អ្នកក្នុងកម្មវិធីគ្រប់គ្នា ។
"សួរស្តី លោកស្រី គីម ជេហុី ខ្ញុំជាប៉ូលីសមកពីទីស្នាក់ការកណ្តាលក្រុងសេអ៊ូល" ប៉ូលីសសម្តៅមក គាត់មិនចាំអ្នកណាបង្ហាញ ។
"លោកប៉ូលីស? មានការអីជាមួយខ្ញុំ?" អ្នកស្រីជេហុី ចាប់ផ្តើមញ័រអស់ដៃជើងតែរក្សារទឹកមុខមិនភ័យខ្លាច ។
"នេះជាដីការឃាត់ខ្លួន ខ្ញុំសុំឃាត់ខ្លួនលោកស្រី ពាក់ពន្ធ័និងការស្លាប់របស់លោកចន"
"ហាស?"
"លោកប៉ូលីសយល់ច្រឡំអីហើយ ម៉ាក់ខ្ញុំមិនពាក់ ពន្ធ័ទេ" ជេហា ចូលមកឃាត់ប៉ូលីសដែលចាប់ដៃម៉ាក់របស់នាយវាយខ្នោះ ។
"អាចចូលទៅបំភ្លឺនិងទីស្នាក់ការបាន ហើយក៏អាច រកមេធាវីការពារខ្លួនបានដូចគ្នា សូមអញ្ជើញ"
"កុំយកម៉ាក់ខ្ញុំទៅ" ជេហា
"ម៉ាក់មិនអីទេកូន"
"តើមានរឿងអីទៅ? ហេតុអីប៉ូលីសចាប់ម៉ាក់? បងប្រុស?" ជេអុីន ឆ្លេឆ្លាៗ ជេហា មិនមាត់អ្វីនាយ ត្រឹមងាកទៅសម្លឹងមើលពីរនាក់បងប្អូនភ្លោះនោះ ។
"ហេតុអីប៉ូលីសចាប់ម៉ាក់? បងប្រុសហេតុអីអោយ ប៉ូលីសនាំម៉ាក់ទៅ? ហេតុអី? កុំអោយម៉ាក់ទៅអីបង ប្រុស..." ជេអុីន យំសោករឿងប៉ាផង មកឥឡូវម៉ាក់ ត្រូវប៉ូលីសចាប់ទៀត ។
"ស្ងាត់មាត់ទៅ" ជេហា សម្លុតនាងតូចហើយក៏ដើរចេញទៅណាបាត់ ។ ថេហ្យុង ឃើញបែបនេះក៏ ចូលមកអោបនាងតូចដែលកំពុងតែយំក្រោមខ្សែរ ភ្នែកមនុស្សគ្រប់គ្នាក្នុងកម្មវិធី ។
សម្លេងឯងជជែកវែកញ៉ែកគ្នាបន្លឺឡើងពេលក្នុង កម្មវិធី មានជារឿងដ៏ចម្លែកមួយ បើសិនជាអ្នកស្រី ជេហុី ជាអ្នកសម្លាប់ប្តីរបស់ខ្លួនឯងនោះពិតជារឿងដ៏ សាហាវបំផុត ។
"ជុងហ្គុកហា៎ នេះប៉ូលីសផ្ញើរអោយឯងនិង ជុងហ្គី ចាក់មើលពេលណាក៏បាន" មីនហ្យូ
"ជាអ្វី?"
"Memory បណ្តាំចុងក្រោយរបស់ប៉ាឯង"
"អរគុណហើយ" ជុងហ្គុក យកវាទៅទុក កម្មវិធី រញ៉េរញ៉ៃអស់ហើយមានតែចាំអោយចប់សឹមទៅចាក់មើលថាជាអ្វី?

To be continue...

Continue Reading

You'll Also Like

1.5M 134K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
201K 14K 38
« អូនគឺជាមនុស្សដែលបងស្រឡាញ់តែម្នាក់គត់ អូនមិនអាចចេញបងបានទេ គីម ថេយ៉ុង » Author: JEON RaaFaaa ( សួន ចន្ថា ) Date 01/11/20 - 10/08/21
63.5K 1.5K 32
Aru Akise X Reader You're (Y/n) (L/n), and you've lived a normal life... right up until Minene Uryuu decides to bomb your school. Trying to find an...