«អតីតជាតិ» (END)

By Xennaseysey

45.8K 2.5K 26

JK:ខ្ញុំបានជួបមនុស្សល្អហើយតែខ្ញុំមើលមិនឃើញ ខ្ញុំត្រូវបាត់បង់គេទើបខ្ញុំដឹងខ្លួន។ YG: គេនៅខ្ពស់ណាស់ខ្ញុំមិនហ៊ាន... More

Ep1: រវាងបងនឹងអូន
Ep2: 2 ឆ្នាំ
Ep3: ថ្ងៃប្រឡង
Ep4: មិនការ
Ep5: ចាំផ្ទះត្រកូល Kim រលាយសិន
Ep6: ពិការជើង
Ep7: អ្នកថែទាំ
Ep8: រើសឆុតរៀបការ
Ep10: ក្តីសុខតិចៗ 🔞
Ep11: បីអូន
Ep12: ដុតរោងការចោលកុំឲ្យពិបាក
Ep13: ហេតុអ្វីមិនស្មើគ្នា
Ep14: មេត្តាពួកខ្ញុំ
Ep15: មនុស្សមិនសំខាន់
Ep16: ស្រវឹង 🔞
Ep17: មនុស្សអាក្រក់ 🔞
Ep18: ខ្ញុំស្អប់លោក
Ep19: ឆ្នាស់
Ep20: ឲ្យអ្នកណាមើលបើយើងស៊ីអស់ហើយ?
Ep21: រឿងពិត
Ep22: មិនពីគេចង់អៀវ
Ep23: តាមដាន?
Ep24: ប៉ះប៉ូវភាពឈឺចាប់
Ep25: ពីមុនគេអាក្រក់ឥឡូវគេល្អ 🔞
Ep26: សាកស្រឡាញ់គ្នា 🔞
Ep27: ចាញ់កូនឬ?
Ep28: ដេកពេទ្យ?
Ep29: បងខុសបងសុំទោស 🔞
Ep30: ចាកចេញ
Ep31: Junghung?
Ep32: បងចង់ឆ្គួតហើយ 🔞
Ep33: អតីតកាល
END: ជាតិក្រោយបងនឹងជួបអូនម្តងទៀត

Ep9: មង្គលការគ្មានកូនកំលោះ

1.3K 79 0
By Xennaseysey

                  អតីតជាតិ

Ep9: មង្គលការគ្មានកូនកំលោះ

៚ថ្ងៃមង្គលរបស់ GechBin នឹង Taehyung បានមកដល់ហើយក៏នឹងរៀបចំចាប់ផ្តើមដែរតែ........៚

«Tae បងមកហើយឆាប់ទៅ» Jungkook រយៈពេល 2 ទៅ 3 សប្តាហ៍នេះនាយរឹងមាំណាស់ទើបអាចដើរបានតែមិនសូវស្ទាត់ទេ ពេលនាយចូលមកក៏មាន Taehyu ជួយដែលទើបនាយបានមកដល់.....

«តោះ Jung អូនរៀបចំហើយៗ» Taehyung និយាយទៅកាន់រាងក្រាស់ហើយកាន់ដើរគ្នាចេញពីកម្មវិធីការនេះ។ ពួកគេបាននិយាយគ្នារួចហើយទើបពួកគេធ្វើ Jungkook ដឹងច្បាស់ណាស់ថាបើធ្វើបែបនេះគ្រួសាររបស់ Taehyung នឹងអន់ឪនឈ្មោះតែមិនអាចទ្រាំមើលមនុស្សដែលខ្លួនស្រឡាញ់រស់នៅដូចនរកបានទេ ហើយណាមួយម៉ាក់ប៉ារបស់ Jungkook ក៏បើកសិទ្ធិទើបនាយហ៊ានធ្វើបែបនេះ

«តោះ បងឲ្យគេចាំពួកយើងនៅខាងក្រោយឆាប់ទៅ» Jungkook បានដឹកដៃរបស់ Taehyung ហើយដើរចេញដោយគ្មានសម្លេងរហូតដល់កន្លែងឡានដែល Jungkook ឲ្យចាំ។ បន្ទាប់ពីចាកចេញយ៉ាងមានសុវត្ថិភាពហើយពួកគេបានធ្វើដំណើរទៅកាន់ផ្ទះដែល Jungkook បានទិញនៅជិតមាត់សមុទ្រនោះហើយរស់នៅជាមួយគ្នា

៚កម្មវិធីបានចាប់ផ្តើម៚

៚ភ្ញៀវទាំងអស់មកជុំគ្នារួមទាំងគ្រួសារខាង GechBin នឹងគ្រួសារខាង Taehyung ។ ប្រហែលជាម៉ោង 7 យប់ជិតចូល 8 ទើបកម្មវិធីចាប់ផ្តើម

«សួស្តីអស់លោក លោកស្រី នឹងភ្ញៀវទាំងអស់ជាទីគោរព ថ្ងៃនេះជាថ្ងៃមង្គលរបស់ Lee GechBin នឹង Kim Taehyung យើងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានភ្ញៀវទាំងអស់គ្នាចូលរួច ដើម្បីកុំឲ្យខាតពេលយូរសូមអញ្ជើញកូនកម្លោះនឹងកូនក្រមុំឡើងមកលើឆាក សូមទះដៃទាំងអស់គ្នា» គណៈកម្មការ បាននិយាយហើយឲ្យភ្ញៀវទាំងអស់ទះដៃបន្ទាប់ពីទះដៃគេក៏ឃើញ GechBin ចេញមកតែមិនឃើញ Taehyung ទេ

«អៅ? ម៉េចមានតែកូនក្រមុំចឹង ចុះឯណាកូនកម្លោះ» ភ្ញៀវម្នាក់ៗបន្លឺឡើងនៅពេលដែលឃើញវត្តមានរបស់ GechBin តែមិនឃើញវត្តមានរបស់ Taehyung

«Yu បងឯងនៅឯណា? ហា៎? ម៉េចបានមិនឃើញចេញមក?» អ្នកស្រី Kim ងាយទៅសួរ Taehyu ដែលនៅជិតនោះ

«កូនម៉េចទៅដឹងម៉ាក់បើកូននឹងបង Tae មិនបានមានជើងជាប់គ្នាផង» Taehyu តបរួចក៏សម្រួលឥរិយាបថឲ្យដូចដើមវិញ

«ចុះឯណាកូនកម្លោះ? ឯនៅបន្ទប់កូនកម្លោះមិនឃើញទេឬ?» គណៈកម្មការ សួរទៅកាន់អ្នកកាន់បន្ទប់របស់កូនកម្លោះតែគ្រប់គ្នាក្រវីក្បាល

«មុននេះគាត់សុំទៅបន្ទប់ហើយក៏បាត់តែម្តង» អ្នកកាន់បន្ទប់ មុននេះ Taehyung បានសុំពួកគេដើម្បីទៅបន្ទប់ទឹកតែមិនឃើញមកវិញទេ

«ហាក់? ធ្វើយ៉ាងម៉េចទៅ ឆាប់ទៅប្រាប់អ្នកស្រី Kim ភ្លាមទៅ!! អើ!! សូមភ្ញៀវទាំងអស់នៅរងចាំបន្តិច» គណៈកម្មការ បានប្តូរទឹកមុខហើយនិយាយឲ្យភ្ញៀវចាំ

៚បន្ទាប់ពី 10 នាទីមិនឃើញ Taehyung មកភ្ញៀវក៏ស្រែកម្តងទៀត តែពេលនេះអ្នកស្រី Kim បានឡើងធ្វើគណៈកម្មការម្តងព្រោះគាត់បានដឹងហើយថា Taehyung រត់បាត់នៅពេលដែលអ្នកកាន់បន្ទប់ប្រាប់៚

«សុំទោស ភ្ញៀវទាំងអស់គ្នាជាទីគោរព ខាងយើងខ្ញុមសូមរំសាយកម្មវិធីចោលព្រោះកូនរបស់ខ្ញុំមិនបាននៅក្នុងកម្មវិធីទេ យើងខ្ញុំមិនដឹងពិតមែនថាវាទៅជាបែបនេះ បើដឹងមុនមិនឲ្យខកខាតពេលវេលារបស់អ្នកទាំងអស់គ្នាឡើង» អ្នកស្រី Kim ឡើងនិយាយទាំងកំហឹងពេញខ្លួន Taehyung លេងម្តងនេះគាត់ខ្មាស់គេមិនស្ទើរទេ សឹងតែថាមុខបែបទៅក្រោយហើយព្រោះភ្ញៀវដែលអញ្ជើញមកសុទ្ធតែអ្នកមានមុខមាត់បើគេដឹងថាមង្គលការគ្មានកូនកម្លោះតើវាទៅជាយ៉ាងណា?

«អើយ យ៉ាប់មែនមង្គលការធំទាំងមូលបែបជាគ្មានកូនកម្លោះ» ភ្ញៀវទាំងអស់និយាយព្រមគ្នាហើយរៀបនឹងដើរចេញតែ.......

«ដើម្បីទុកជាការសុំទោស សូមអស់លោកអញ្ជើញពិសារអាហារឲ្យអស់ហើយចាំចាកចេញក៏បានសូមអរគុណ!» អ្នកស្រី Kim ឡើងនិយាយរួចហើយក៏ដើរទៅខាងក្រោយដើម្បីនិយាយគ្នាជាមួយគ្រួសារ Lee។ ចំណែកភ្ញៀវទាំងអស់ក៏នៅបរិភោគអាហារឲ្យអស់ចិត្តអស់ចង់ទើបនាំគ្នាចេញ ហើយរឿងនេះក៏មិនស្ងាត់ដែលមានអ្នកកាសែតខ្លះបានថតហើយចែកចាញគ្នាទៀតផង

៚នៅខាងក្រោយ

«ឥឡូវលោកបង Kim គិតយ៉ាងម៉េច? មុខមាត់កូនស្រីរបស់ខ្ញុំនឹងមុខមាត់គ្រួសាររបស់ខ្ញុំ» លោក Lee នៅអង្គុយជិត GechBin ហើយនិយាយទៅលោក Kim

«លោកប្អូន Lee បងក៏មិនដឹងដែលថាកូនចោរម្សៀតរបស់បងហ៊ានធ្វើបែបនេះឥឡូវទុកជាការសុំទោស បងនឹងឲ្យទ្រព្យរបស់បងទៅប្អូន 10% ចុះយ៉ាងម៉េចដែរ?» លោក Kim ទ្រព្យសម្បត្តិរបស់គាត់មិនមែនតិចទេ 10% អាចទិញផ្ទះនឹងឡានបាន 2

«គ្រួសារខ្ញុំមិនគិតលើលុយទេ បើលោកបងឲ្យច្រើនជានេះបន្តិចទើបសាកសម» លោក Lee សម្លឹងមុខកូនស្រីហើយក៏ងក់ក្បាល។ និយាយពីការងាររបស់លោក Lee វិញមិនមែនជាប្រធានក្រុមហ៊ុនទេតែគ្រាន់តែមានឋានៈធំជាងលោក Kim

«ឥឡូវចេះចុះដើម្បីកុំឲ្យវែងឆ្ងាយ បងនឹងឲ្យទៅគ្រួសាររបស់លោកប្អូន 20% ចុះយ៉ាងម៉េចដែរ?» លោក Kim គាត់ក៏មិនចង់មានរឿងអីវែងឆ្ងាយដែលព្រោះមិនសូវចូលចិត្តរឿងបែបនេះ

«ហ្ហឹក លោកប៉ាកូនមិនបានខូតខាតអ្វីទេ 20% នេះច្រើនណាស់ហើយប៉ាយកទៅ ទុកថាកូនសុំទៅចុះ» GechBin និយាយទាំងយំមិនហូរទឹកភ្នែកឲ្យលោក Kim នឹងអ្នកស្រី Kim អាណិត

«មាយា 100 ជំពូក» Taehyu គ្រាន់តែឃើញចរិតរបស់ GechBin ភ្លាមក៏ដឹងភ្លាមទើបនិយាយ

«Yu ឯងនិយាយស្អី? ពុទ្ធោ ក្មួយ GechBin មីងចង់បានក្មួយជាកូនប្រសារដែលតែធ្វើយ៉ាងម៉េចបើរឿងទៅជាបែបនេះហើយមីងសុំទោសផង» អ្នកស្រី Kim

«មិនអីទេអ្នកមីង ក្មួយយល់ណាទុកថាពួកយើងគ្មាននិស្ស័យទៅចុះ» GechBin ដោយឃើញថាអ្នកស្រី Kim អាណិតហើយទើបកាន់តែធ្វើឲ្យកំសត់លើសដើម

«ឥឡូវខ្ញុំព្រមទទួល សំណងពីលោកបង ទៅចុះហើយកូនរបស់ពួកយើងមិនពាក់គ្នាទៀតទេ តោះ GechBin ទៅផ្ទះវិញជាមួយប៉ា» លោក Lee ងើបឡើងហើយព្រមទទួលសំណងពីលោក Kim ហើយក៏ហៅកូនស្រីត្រឡប់ទៅផ្ទះវិញដោយផ្តាច់ទំនាក់ទំនងរបស់កូនរបស់ពួកគេទាំងពីរ

«ជម្រាបលាអ្នកមីង លោកពូ» GechBin ដើរចេញទៅទាំងញញឹមញញែមជាមួយលោកប៉ារបស់គេ។ បន្ទាប់ពីលោក Lee នឹងកូនស្រីចេញទៅបាត់លោក Kim នឹងប្រពន្ធក៏បាននិយាយគ្នា........

«បងឃើញទេថាកូនបងនេះវាយ៉ាងម៉េច វាធ្វើម្តងនេះមិនឲ្យបងនឹងអូនមានមុខមាត់ទេ» អ្នកស្រី kim និយាយទាំងខឹង Taehyung ជាខ្លាំង

«បងក៏នឹកស្មានមិនដល់ថាវាទៅជាបែបនេះដែល បើមានរឿងបែបនេះកើតឡើងបងមិនឲ្យការទេនាំតែបាក់មុខ» លោក kim

«នេះលោកប៉ាអ្នកម៉ាក់នៅឈ្លោះគ្នាទៀតហេ៎? មិនដឹងទេហេ៎ថាអ្នកណាជាអ្នកបង្ក?» Taehyu ឃើញម៉ាក់ប៉ាឈ្លោះគ្នាដោយសារ Taehyung ក៏លុកមាត់

«មែនហើយរឿងទាំងអស់មកពី Jeon Jungkook តែម្នាក់គត់» អ្នកស្រី Kim គ្រាន់តែឮកូនពៅនិយាយបែបនេះក៏នឹកឃើញឈ្មោះរបស់រាងក្រាស់មុនគេ

«មិនមែនមកពីបង Jung ទេតែមកពីអ្នកម៉ាក់នឹងលោកប៉ាខ្លួនឯងបើអ្នកទាំងពីរមិនបង្ខំឲ្យបង Tae រៀបការជាមួយមីងមុខមាយានោះក៏គ្មានរឿងបែបនេះដែរ» Taehyu ចម្លើយរបស់ម៉ាក់របស់គេធ្វើឲ្យគេហួសចិត្តយ៉ាងខ្លាំង

«មិនមែនមកពីម៉ាក់ទេបើគ្មាន Jeon Jungkook ស្អីនោះ Taehyung ក៏មិនហ៊ានធ្វើបែបនេះដែលគ្រប់យ៉ាងគឺមកពីគេតែម្នាក់គត់» អ្នកស្រី Kim

Waiting for the next part 💗

Continue Reading

You'll Also Like

174K 13.4K 77
" បន្ទាប់ពីឧបទ្ទវហេតុថ្ងៃនោះរួចមកបើកភ្នែកឡើងខ្ញុំក៏មានឈ្មោះជាគូរដណ្តឹងរបស់គេទាំងមិនដឹងខ្លួន " ថេយ៉ុង តើមានអាថ៌កំបាំងអ្វីកើតឡើងនៅពីក្រោយរឿងរ៉ាវមួយនេះ...
21.6K 3K 32
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????
253K 13.3K 43
សុំទោសដែលខ្ញុំជាចំណែកលើសនៃស្នេហាអ្នកទាំងពីរ...
357K 26.3K 50
منذ أن فتح عينيه للحياة وجد نفسه محاطا بذنوب ليس هو بفاعلها فأطلق عليه الجميع لقب الخطيئة و لكنه ليس بشاب يستسلم لقبح قدره بل قرر أن ينتقم لمن كان سب...