«អតីតជាតិ» (END)

By Xennaseysey

45.8K 2.5K 26

JK:ខ្ញុំបានជួបមនុស្សល្អហើយតែខ្ញុំមើលមិនឃើញ ខ្ញុំត្រូវបាត់បង់គេទើបខ្ញុំដឹងខ្លួន។ YG: គេនៅខ្ពស់ណាស់ខ្ញុំមិនហ៊ាន... More

Ep1: រវាងបងនឹងអូន
Ep2: 2 ឆ្នាំ
Ep3: ថ្ងៃប្រឡង
Ep4: មិនការ
Ep5: ចាំផ្ទះត្រកូល Kim រលាយសិន
Ep6: ពិការជើង
Ep8: រើសឆុតរៀបការ
Ep9: មង្គលការគ្មានកូនកំលោះ
Ep10: ក្តីសុខតិចៗ 🔞
Ep11: បីអូន
Ep12: ដុតរោងការចោលកុំឲ្យពិបាក
Ep13: ហេតុអ្វីមិនស្មើគ្នា
Ep14: មេត្តាពួកខ្ញុំ
Ep15: មនុស្សមិនសំខាន់
Ep16: ស្រវឹង 🔞
Ep17: មនុស្សអាក្រក់ 🔞
Ep18: ខ្ញុំស្អប់លោក
Ep19: ឆ្នាស់
Ep20: ឲ្យអ្នកណាមើលបើយើងស៊ីអស់ហើយ?
Ep21: រឿងពិត
Ep22: មិនពីគេចង់អៀវ
Ep23: តាមដាន?
Ep24: ប៉ះប៉ូវភាពឈឺចាប់
Ep25: ពីមុនគេអាក្រក់ឥឡូវគេល្អ 🔞
Ep26: សាកស្រឡាញ់គ្នា 🔞
Ep27: ចាញ់កូនឬ?
Ep28: ដេកពេទ្យ?
Ep29: បងខុសបងសុំទោស 🔞
Ep30: ចាកចេញ
Ep31: Junghung?
Ep32: បងចង់ឆ្គួតហើយ 🔞
Ep33: អតីតកាល
END: ជាតិក្រោយបងនឹងជួបអូនម្តងទៀត

Ep7: អ្នកថែទាំ

1.1K 74 0
By Xennaseysey

អតីតជាតិ

Ep7: អ្នកថែទាំ

៚និយាយពីគ្រួសាររបស់ Jungkook វិញពួកគាត់បារម្ភពី Jungkook ណាស់តែគ្មានអ្នកណាប្រាប់ទេថាកូនរបស់គាត់កំពុងស្ថិតនៅមន្ទីរពេទ្យ លោក Jeon នឹងអ្នកស្រី Jeon ទោះបីជាពួកគាត់មិនយល់ស្របអោយ Jungkook ការជាមួយ Taehyung មែនតែគាត់គ្មានគំនិតអាក្រក់ធ្វើបាប Taehyung ទេមិនដូចអ្នកស្រី Kim នឹងលោក Kim ឡើង៚

«បងបានដំណឹងពីកូនខ្លះទេ?» អ្នកស្រី Jeon គាត់មិនឃើញ Jungkook មកផ្ទះមួយថ្ងៃមួយយប់ហើយ។ ព័ត៌មានវិញគ្មានអ្នកណាផ្សាយទេព្រោះ Taehyung ប្រាប់មិនអោយផ្សព្វផ្សាយហើយអ្នកណាហ៊ានផ្សាយគឺប្តឹង.....

«បងបានអោយគេស៊ើបហើយតែមិនបានដំណឹងសោះ» លោក Jeon បានជួយអោយមនុស្សទៅស៊ើបរក Jungkook តែមិនបានដំណឹងសូម្បីតែបន្តិច

«ធ្វើយ៉ាងម៉េចទៅបង? អូនបារម្ភពីកូនណាស់» អ្នកស្រី Jeon គ្រាន់តែឮថាមិនបានដំណឹងភ្លាមគាត់ក៏ភ័យលើសដើមទៅទៀត

«បងក៏បារម្ភ ពួកយើងមិនគួរណាបំបែកបំបាក់កូនសោះ បើកូនកើតអីទៅឲ្យបងទៅពឹងអ្នកណាទៀត?» លោក Jeon នឹកឃើញរឿងកន្លងបើគាត់មិនទៅបំបែកបំបាក់ស្នេហារបស់ Taehyung នឹង Jungkook ទេម្លេះពេលនេះគាត់ក៏មិនមកអង្គុយគិតពិបាកចិត្តចឹងដែរ

«អូនមិនចង់បានអីទេ អូនចង់បានកូនយើងមកវិញណាបង» អ្នកស្រី Jeon គាត់មានកូនតែមួយទេបើ Jungkook កើតអីទៅអោយពួកគាត់រស់នៅយ៉ាងណា?

«លោក Jeon ខ្ញុំបានដំណឹងខ្លះហើយបាទ» អ្នកដែលកំពុងចូលមកជាមនុស្សដែលលោក Jeon ជួលអោយទៅស៊ើបរឿងរបស់ Jungkook

«អូនឃើញទេ ឆាប់និយាយទៅ» លោក Jeon ញញឹមដាក់ប្រពន្ធហើយបញ្ជាអោយអ្នកស៊ើបនោះនិយាយមក

«គឺខ្ញុំបានឮមកថាកូនរបស់លោក Jeon នៅមន្ទីរពេទ្យ XXXX »

«ម៉េចបានជាកូនយើងនៅទីនោះបង?» អ្នកស្រី Jeon

«បងមិនដឹងទេមានតែទៅមើលតោះ អរគុណឯងហើយ» លោក Jeon និយាយចប់ក៏នាំប្រពន្ធទៅមន្ទីរពេទ្យដែល Jungkook សម្រាកព្យាបាល

៚តាំងពី Jungkook ចូលពេទ្យមកមានតែ Taehyung ម្នាក់ទេដែលជាអ្នកមើលថែទាំព្រោះមិនបានប្រាប់អ្នកណាទៀតទេ។ Jungkook គិតថាគ្រួសាររបស់នាយគ្មានអ្នកណាស្រឡាញ់នាយទេតែផ្ទុយស្រឡះពួកគាត់តែងតែបារម្ភជាមួយ Jungkook ជានិច្ចព្រោះ Jungkook ជាកូនតែម្នាក់ក្នុងគ្រួសារ៚

៚លោក Jeon នឹងអ្នកស្រី Jeon មកដល់មន្ទីរពេទ្យហើយក៏ដើរមកដល់បន្ទប់ដែល Jungkook ព្យាបាលពួកគាត់សឹងតែស្រក់ទឹកភ្នែកហើយពេលឃើញកូនរបស់គាត់បែបនេះ អ្វីដែលសំខាន់នៅក្នុងបន្ទប់មានតែ Jungkook នឹង Taehyung តែពីរនាក់ទេនៅជាមួយគ្នា Taehyung ក៏កំពុងបញ្ចុកអាហារអោយ Jungkook មុននឹងលេបថ្នាំហើយដេក៚

«ឆ្ងាញ់ទេ Jung បងញុំាអោយច្រើនទៅឆាប់ញុំាថ្នាំហើយគេង» Taehyung បញ្ចុកបាយអោយ Jungkook ហើយក៏សួរទោះបីជាពួកគេស្ថិតនៅស្ថានភាពលំបាកយ៉ាងណាក៏មានសេចក្តីសុខដែរ។ Taehyung បានសុំប៉ារបស់គេមកក្រៅដោយប្រាប់ថាទៅលេងផ្ទះមិត្ត ម៉ាក់របស់គេមិនយល់ព្រមទេតែប៉ារបស់គេអនុញ្ញាតិទើបហ៊ានទៅ

«អោយតែអូនបញ្ចុកបងឆ្ងាញ់ទាំងអស់» Jungkook គ្មានអ្នកណាយល់ពីពួកគេទាំងពីរទេមានតែពួកគេទេដែលយល់ពីគ្នាទៅវិញទៅមក

«ចឹងញុំាអោយច្រើនៗឬទេ.....ហា....អ្ហឹម» Taehyung បានទិញរបស់ញុំាមកជាច្រើនដើម្បីប៉ូវកម្លាំងអោយ Jungkook

«ឆ្ងាញ់ណាស់.......ក្រាក.....អ្នកម៉ាក់លោកប៉ា?» Jungkook សម្លឹងទៅមើលទ្វានៅពេលមានអ្នកបើកចូលហើយភ្ញាក់ផ្អើលជាខ្លាំងព្រោះអ្នកដែលចូលមកមិនមែនគ្រូពេទ្យទេតែជាម៉ាក់ប៉ារបស់គេ

«ជម្រាបសួរលោកពូ អ្នកមីង» Taehyung ងាយមើលពីក្រោយ Jungkook ហើយលើកដៃសំពះទៅម៉ាក់ប៉ារបស់ Jungkook បន្ទាប់មកក៏ងើបឈរ

«ជម្រាបសួរក្មួយ យ៉ាងម៉េចហើយកូន?» អ្នកស្រី Jeon គួរសមដាក់ Taehyung វិញមុននឹងដើរទៅជិត Jungkook ហើយសួរ

«អរគុណដែលមកសួរនាំ ខ្ញុំមិនអីទេ» Jungkook និយាយទាំងដែលមុខមិនងាយមើលលោក Jeon នឹង អ្នកស្រី Jeon

«មិនអីល្អហើយ ម៉ាក់ប៉ាមកមើលកូនព្រោះបារម្ភ កូនខឹងម៉ាក់មែនទេ?» អ្នកស្រី Jeon សួរទៅកូនដែលងាយមុខចេញពីខ្លួន

«ខ្ញុំគ្មានសិទ្ធិខឹងអ្នកទាំងពីរទេ Tae យកម្ហូបអាហារទៅទុកទៅបងឆ្អែតហើយ» Jungkook ធ្វើហីៗដាក់អ្នកស្រី Jeon តែបែបជាមកនិយាយផ្អែមជាមួយ Taehyung វិញ

«អូខេ ចាំអូនរៀបចំអោយ អ្នកមីងកុំខឹងនឹង Jung អីប្រហែលគាត់អារម្មណ៍មិនល្អ» Taehyung ទៅរៀបចំហើយក៏ឆ្លៀតនិយាយជាមួយអ្នកស្រី Jeon ដែលខ្លាចគាត់អន់ចិត្ត

«មីងមិនថាអីទេ ក្មួយមកវិញមកមីងមានរឿងចង់និយាយ» អ្នកស្រី Jeon ញញឹមដាក់ Taehyung

៚ប្រហែលជា 5 នាទីដែល Taehyung រៀបចំអាហាររួចរាល់ហើយក៏មកអង្គុយជិត Jungkook ព្រោះអ្នកស្រី Jeon ប្រាប់ថាមានរឿងចង់និយាយ៚

«អ្នកម៉ាក់មានរឿងអីមែនទេ? បើរឿងអ្នកម៉ាក់និយាយរាល់ដងខ្ញុំក៏នៅតែរក្សាចម្លើយរបស់ខ្ញុំដដែល» Jungkook កាន់ដៃរបស់ Taehyung នៅពីមុខម៉ាក់ប៉ារបស់គេ រាល់ដងម៉ាក់របស់ Jungkook សួរតែពេលណាបានឈប់ទាក់ទងជាមួយ Taehyung តែពិនហ្នឹង

«ម៉ាក់លែងហាមឃាត់ហើយម៉ាក់ឃើញពួកឯងមានសេចក្តីម៉ាក់ក៏ពេញចិត្តហើយ កូនកើតអ្វីបានជាមកគេងនៅពេទ្យបែបនេះ?» អ្នកស្រី Jeon

«អ្នកម៉ាក់កើតអី? ម៉េចសុខៗទៅជាបែបនេះ?» Jungkook សួរទៅកាន់អ្នកស្រី Jeon ព្រោះពីមុនគាត់មិនចឹងទេ តែអ្នកស្រី Jeon មិនទាន់បានឆ្លើយផង Taehyung ក៏......

«អើ!!គឺជើងរបស់ Jung ពិការណាអ្នកមីង» Taehyung ឆ្លើយនឹងសំណួររបស់អ្នកស្រី Jeon ហើយរំលងនឹងសំណួររបស់ Jungkook ចោលខ្លាចថាមានរឿង

«ពុទ្ធោ! កូនកើតអី Jung ម៉េចមិនប្រាប់ម៉ាក់អោយដឹង?» អ្នកស្រី Jeon គ្រាន់តែឮថាកូនពិការជើងភ្លាមក៏សួរនាំតែ Jungkook មិននិយាយអីទេអោយ Taehyung អ្នកឆ្លើយទាំងអស់

«គឺ Jung ជួយគ្រោះថ្នាក់ណាអ្នកមីង» Taehyung

«Jung កូនខឹងនឹងម៉ាក់រឿងអីទៀត ម៉ាក់យល់ព្រមហើយតើអោយកូននឹង Tae ទាក់ទងគ្នាមិនឈប់ជំទាស់ហើយ» អ្នកស្រី Jeon

«ប៉ាក៏ដូចគ្នាប៉ាឈប់បង្ខំហើយអោយតែ Jung អភ័យទោសអោយម៉ាក់ប៉ា» លោក Jeon

«អរគុណលោកពូ អ្នកមីងហើយ Jung បងនិយាយជាមួយពួកគាត់ខ្លះទៅពួកគាត់យល់ព្រមហើយតើ» Taehyung លើកដៃសំពះអរគុណហើយក៏ទៅនិយាយជាមួយ Jungkook ដោយលួងលោម

«អ្នកម៉ាក់លោកប៉ានិយាយពិតទេ? មិនមែនបោកទេមែនទេ?» Jungkook ងាយមើលមុខ Taehyung ហើយនិយាយទៅអ្នកស្រី Jeon នឹងលោក Jeon ។ បើគ្មាន Taehyung នៅទីនេះប្រហែល Jungkook មិននិយាយរកម៉ាក់ប៉ាទេ

«ម៉ាក់និយាយមែនម៉ាក់ឈប់បង្ខំកូនហើយ ពេលកូននៅជាមួយ Taehyung កូនតែងតែញញឹម ស្នាមញញឹមរបស់កូនជាក្តីសុខរបស់ម៉ាក់ប៉ា» អ្នកស្រី Jeon

«ខ្ញុំប្រាប់អ្នកម៉ាក់ហើយថា Taehyung ជាក្តីសុខរបស់ខ្ញុំ បើបែបនេះហើយខ្ញុំក៏ឈប់ខឹងអ្នកទាំងអីរដែលខ្ញុំអរគុណអ្នកម៉ាក់លោកប៉ាហើយ» Jungkook

«ម៉ាក់យល់ ចុះពេលណាបានកូនជា?» អ្នកស្រី Jeon សួរទៅកាន់ជើងរបស់ Jungkook

«គ្រូពេទ្យថាបើ Jung រឹងមាំពេលណាគឺជាពេលនោះ» Taehyung

«លំបាកដល់ក្មួយហើយ Tae ដែលមកមើលថែទាំកូនមីង ម៉េចមិនប្រាប់មីងតាំងពីដំបូងដើម្បីកុំអោយលំបាកដល់ក្មួយ» អ្នកស្រី Jeon ឈប់សួររឿងរបស់ Jungkook ព្រោះ Jungkook មិនឆ្លើយ

«មិនអីទេអ្នកមីង ខ្ញុំពេញចិត្តនឹងមើលថែ ចំណែករឿងដែលខ្ញុំមិនបានប្រាប់អ្នកមីងនោះគឺថា.....» Taehyung មិនដឹងថាឆ្លើយនឹងសំណួរចុងក្រោយយ៉ាងណាទេ

«កូនមិនអោយខលទៅ នៅពីរនាក់គឺសប្បាយខ្លាំងណាស់ម៉ាក់ Tae គឺជាអ្នកមើលថែពិសេសរបស់ខ្ញុំ» Jungkook

៚ពួកគេនៅនិយាយគ្នាពីនេះពីនោះយ៉ាងយូរទើបឈប់ សំណួរដែលអ្នកស្រី Jeon សួរ Jungkook គឺ Taehyung អ្នកឆ្លើយចំណែកសំណួរដែលអ្នកស្រី Jeon សួរ Taehyung គឺ Jungkook អ្នកឆ្លើយវិញ៚

Waiting for the next part 💗
ត្រូវគ្នាតែគ្រួសារ Jeon នឹងចុះគ្រួសារ Kim?

Continue Reading

You'll Also Like

8K 927 5
គាត់មានប្រពន្ធច្រើនណាស់តែគាត់បែរជាចាប់អារម្មណ៍មនុស្សតូចតាចដូចខ្ញុំវិញ
3.2K 215 15
សេចក្តីស្រឡាញ់ជាការបោកប្រាស់ គីម ថេយ៉ុង ក្មេងប្រុសដែលមិនដឹងអីត្រូវធ្លាក់ជាប់ក្នុងរណ្តៅភ្លើងដ៏សែនជ្រៅគ្មានថ្ងៃទទួលបានជីវិតក៏ស្រស់ស្អាតម្ដងណាទេ គេមានតែ...
59.8K 5K 132
Admin ဆီက ခွင့်ပြုချက်မရသေးပါဘူး free တင်တဲ့ အတိုင်း တင်ပေးပါ့မယ် admin တွေ လာပြောရင် ဖျက်ပေးပါမယ်။ Start date -21•4•2024(Sunday) End date-
299K 16.6K 64
អូន​គឺ​ជា​ជីវិត​ ជា​ដង្ហើម​ ជាកែវភ្នែក​ ជា​ពិភព​លោក​របស់​បង​ កូនឆ្កែ​​ គីម​ ថេយ៉ុង​!