Step Wife (ចប់✓)

נכתב על ידי LieNaa7

253K 19.1K 461

ដើម្បីកូន អូនព្រមទទួលយកគ្រប់យ៉ាង សូម្បីតែនាមជា«ប្រពន្ធចុង» Jeon Jungkook x Kim Taehyung (Top)... עוד

Part 1 : ទទួលខុសត្រូវ
Part 2 : យកកូនចេញ
Part 3 : ជនទីបី
Part 4 : បោកប្រាស់
Part 5 : ហេតុអីក៏លោកគួរអោយស្រលាញ់យ៉ាងនេះ
Part 6 : តើមានអ្នកណាគេទៅអោយតម្លៃមនុស្សដូចជាឯងនោះ
Part 7 : យប់នេះសុំគេងជាមួយផង
Part 8 : ក្មេងកំពូលល្បិច
Part 9 : បងទៅធ្វើការសិនហើយ
Part 10 : ស្រឡាញ់បងណាស់លោកប្ដី
Part 12 : ខ្ញុំមិនព្រមដាច់ខាត!!
Part 13 : Appa និងស៊ូទ្រាំដើម្បីកូន
Part 14 : បង្កើតកូនបន្ថែម
Part 15 : ក្រអូបណាស់!!🔞
Part 16 : ចុងក្រោយអ្នកដែលត្រូវដើរចេញគឺជាគេ
Part 17 : ប្រពន្ធអេតាសុីវិល
Part 18 : កំដរបងបន្តិចទៅ
Part 19 : មនុស្សកំដរ
Part 20 : ប្អូនប្រុស!!
Part 21 : Appa របស់ Eun គួរអោយស្រលាញ់ជាងគេ
Part 22 : តើអាចជា Tae ដែរទេ
Part 23 : លែងលះ!!
Part 24 : ផ្ដល់ឱកាស
Part 25 : កូន...ខ្ញុំមានកូនពិតមែន
Part 26 : Appa ធ្វើគឺដើម្បីតែកូន
Part 27 : មេរៀនជីវិត
Part 28 : ចាញ់កូន!!
Part 29 : ជម្រើស
Part 30 : អោយកូនរបស់ខ្ញុំត្រឡប់មកវិញ
Part 31 : Kim Taehyung មនុស្សថ្មី!!
Part 32 : ជីវិតថ្មី
Part 33 : កូនប្រុសរបស់ខ្ញុំ Jeon JungEun
Part 34 : គេត្រឡប់មកវិញហើយឬ ?
Part 35 : ឬមួយគេមានបំណងអាក្រក់មកលើកូនយើងទេដឹង
Part 36 : JungEun!!
Part 37 : ប្រុសចាស់ម្នាក់នេះនឹងរង់ចាំអូនរហូតដល់ថ្ងៃអាវសាន
Part 38 : ផែនការ
Part 39 : សង្ស័យ
Part 40 : អតីតកាលច្រំដែល
Part 41 : ថ្ងៃណាមួយ Appa ច្បាស់ជាមកយកកូនត្រឡប់ទៅវិញ
Part 42 : ធ្វើអូន!!
Part 43 : វាស្ថិតនៅលើឯងនោះទេ
Part 44 : សិទ្ធជាម្ចាស់ហាង
Part 45 : ឯងនៅស្រឡាញ់ Jungkook ឬអត់
Part 46 : លោកប៉ា ជួយកូនផង!
Part 47 : JungEun នៅមន្ទីរពេទ្យ!!
Part 48 : ខ្ញុំនឹងយក JungEun ត្រឡប់មកវិញ
Part 49 : ខ្ញុំត្រូវការជួបលោក Jeon
Part 50 : ម៉ាក់បង្កើតរបស់ខ្ញុំជាពូ Kim Taehyung !!
Part 51 : អូសនាងចេញទៅ
Part 52 : លិខិតលែងលះ~~
Part 53 : គេងទីនេះជាមួយបងហើយ
Part 54 : ដួលក្នុងបន្ទប់ទឹក
Part 55 : ខ្ញុំត្រូវការកូន! មិនមែនប្ដី
Part 56 : Bii ចង់ទៅរកប៉ា
Part 57 : កូនរបស់ខ្ញុំ ជាមួយនឹង...ស្វាមីរបស់ខ្ញុំ!!
Part 58 : តើលោកនៅឯណាទៅ Jungkook
Part 59 : គេងជាមួយគ្នា
ភាគបញ្ចប់: រៀបការជាមួយបងណា Tae!!

Part 11 : វាដល់ពេលហើយឬ?

3.4K 269 3
נכתב על ידי LieNaa7

«Suyuk…»Jungkook បន្លឺហៅឈ្មោះប្រពន្ធដើមរបស់ខ្លួនទាំងអារម្មណ៍ភ្ញាក់ផ្អើល នាយសឹងតែភ្លេចទៅហើយថានាយនៅមានប្រពន្ធម្នាក់ទៀតដែលជាប្រពន្ធស្របច្បាប់ គ្រប់គ្នាសុទ្ធតែដឹងលឺ ប៉ុន្តែរាងក្រាស់បែរជានៅសោយសុខជាមួយនិងប្រពន្ធចុងដែលមានត្រឹមសំបុត្រអេតាសុីវិលនេះទៅវិញ ព្រោះតែក្តីសុខនិងសុភមង្គលដែលរាងតូចផ្ដល់មកអោយនាយយ៉ាងច្រើនអនែក ធ្វើឱ្យ Jungkook ភ្លេចពីវត្តមានរបស់នាង

«អ្នកនាង Su!!»Tae រហ័សក្រោកចេញពីភ្លៅរបស់ Jungkook ដោយរៀបខ្លួនសឹងមិនត្រូវ គេទៅឈរនៅជ្រុងម្ខាងព្រមទាំងឱនមុខចុះ ស្របពេលដែល Suyuk កំពុងតែអូសវ៉ាលីរបស់នាងដើរសម្ដៅមករកពួកគេ

«លឺអូនសួរទេ ថាមុននេះបងធ្វើស្អី??»Suyuk ស្រែកសួរទៅ Jungkook ទាំងកំហឹង ពេលដែលមកឃើញរូបភាពស្វាមីរបស់នាងកំពុងតែអោបថើបគ្នាជាមួយនឹងក្មេងប្រុសដែលនាងស្អប់ម្នាក់នេះ សួរថាគួរអោយខឹងដែរទេ

«អូនត្រឡប់មកវិញ តាំងពីពេលណា ហេតុអីមិនប្រាប់បង បងនិងបានទៅទទួលអូន»Jungkook មិនឆ្លើយនឹងសំណួររបស់នាង ប៉ុន្តែក៏បង្វែរនិយាយរឿងផ្សេងព្រោះមិនដឹងថាត្រូវឆ្លើយបែបណា

«បើអូនប្រាប់បង ស្មានថាអូននឹងបានមកឃើញរឿងស្មោគគ្រោកទាំងអស់នេះហេស៎ ហើយការដែលបងមិនទៅរកអូន ក៏ព្រោះតែវាដែរតើត្រូវទេ »អស្ចារ្យខ្លាំងណាស់ Jungkook លែងខ្វល់ជាមួយនាង មិនទៅតាមអង្វរនាងដូចពីមុនក៏ព្រោះតែក្មេងប្រុសម្នាក់នេះ។ Suyuk ងាកមកសម្លក់ Tae ទាំងក្ដាប់ដៃណែន

«គឺ…មិនមែនបែបនឹងទេ Su បងសុំទោស» Jungkook ក៏មិនដឹងដូចគ្នា ថាហេតុអ្វីនាយត្រូវនិយាយពាក្យមួយនេះចេញមក ទាំងដែលនាយមិនបានខុស ព្រោះ Suyuk ជាអ្នកចាកចេញពីនាយដោយខ្លួនឯង ហើយក៏រឹតតែមិនខុសដែលនាយទៅអោបថើប Tae ព្រោះគេក៏ជាប្រពន្ធរបស់នាយដូចគ្នា ប៉ុន្តែទឹកមុខបញ្ជាក់ពីការឈឺចាប់របស់នាង វាធ្វើអោយ Jungkook ទន់ចិត្ត គិតមិនចេញថាអ្វីជាអ្វី សំខាន់ពេលនេះនាយត្រូវធ្វើបែបណាកុំឱ្យ Su ខឹង

«បងឈប់ស្រឡាញ់អូនហើយ Jungkook ហឹកៗ បងលែងត្រូវការអូនទៀតហើយ»Suyuk សម្រក់ទឹកភ្នែក បង្កើតបានជាចិត្តអាណិតដល់រាងក្រាស់ ទើបនាយរហ័សទាញនាងមកអោបដើម្បីលួងលោម យ៉ាងណា Suyuk ក៏ជាប្រពន្ធនាយដែរ ហើយក៏ជាមនុស្សដែលនាយស្រឡាញ់ខ្លាំងបំផុត Jungkook មិនអាចទ្រាំមើលនាងយំបានឡើយ

«អត់ទេ Su បងមិនដែលឈប់ស្រឡាញ់អូនឡើយ អូននៅតែជាប្រពន្ធដ៏ល្អរបស់បង ជាមនុស្សដែលបងស្រឡាញ់បំផុត គ្មានអ្នកណាអាចមកជំនួសកន្លែងរបស់អូនបាននោះទេ»សម្ដីចេញពីមាត់របស់ Jungkook ធ្វើអោយនាងសប្បាយចិត្តជាខ្លាំង មុននិងបន្តឹងកម្លាំងដៃអោបរាងក្រាស់តាមចិត្តដែលនឹក ខុសស្រឡះពីអ្នកម្ខាងទៀតដែលឈរអោបដៃមើលប្ដីប្រពន្ធរបស់គេអោបគ្នាទាំងភាពឈឺចាប់អួលណែនពេញប្រអប់ទ្រូង

[វាដល់ពេលហើយឬ?ដល់ពេលដែលខ្ញុំត្រូវប្រគល់មនុស្សដែលខ្ញុំស្រឡាញ់បំផុតទៅអោយម្ចាស់ដើមរបស់គេវិញ វាពិតជាលឿនខ្លាំងណាស់ រយៈពេលពីរឆ្នាំកន្លងមកនេះ វាប្រៀបដូចជាសុបិន្តដ៏ល្អមួយយ៉ាងអញ្ជឹង ដល់ពេលនេះខ្ញុំក៏ត្រូវភ្ញាក់ឡើងវិញ មកបំពេញតួនាទីក្នុងនាមជាប្រពន្ធចុងដូចដើម]Tae គិតក្នុងចិត្តទាំងសម្លឹងទៅ Jungkook នឹង Suyuk ស្របពេលដែលទឹកភ្នែកក៏រៀបនឹងស្រក់ចុះទៅហើយ ប៉ុន្តែគេក៏ប្រឹងទប់ រួចក៏ប្រញាប់ដើរចេញពីទីនេះសម្ដៅទៅបន្ទប់របស់គេដែលកំពុងតែមាន JungEun គេងក្នុងនោះ។ Jungkook សម្ដឹងមើលដំណើររបស់រាងតូច កំឡុងពេលដែលក្នុងចិត្តក៏កំពុងតែពោលពាក្យសូមទោសមិនឈប់ 

[អោយបងសូមទោស Tae បងដឹងថាអូនឈឺ ប៉ុន្តែបងគ្មានជម្រើសនោះទេ បងមិនអាចបោះបង់ Su ចោលឡើយ បងស្រឡាញ់នាងខ្លាំងណាស់ ហើយរឹតតែមិនអាចបាត់បង់មនុស្សល្អដូចជាអូន]Jungkook មិនមែន នាយមិនដឹងឡើយ ថាការដែលជិះទូកពីរក្នុងពេលតែមួយបែបនេះ ច្បាស់ជាមានម្នាក់ដែលត្រូវឈឺចាប់ខ្លាំងបំផុត ហើយម្នាក់នោះគឺជា Tae នេះឯង។

  +បន្ទប់

សម្លេងយំបូករួមនឹងសម្លេងដង្ហក់បន្លឺឡើងល្វើយៗ ដែលសម្លេងនេះគឺលឺចេញពីបន្ទប់ទឹក ហើយម្នាក់នោះក៏គ្មានអ្នកណាឆ្ងាយក្រៅពី Tae ដែរ។ រាងតូចដាក់ខ្លួនអង្គុយផ្ទាល់នឹងឥដ្ឋ អោបក្បាលជង្គង់យំម្នាក់ឯងទាំងមិនហ៊ានបញ្ចេញសម្លេង ខ្លាចលឺដល់កូនដែលនាំអោយរំខានដល់គេ ប៉ុន្តែក្នុងទ្រូងវិញវាស្ទើរតែប្រេះបែកម្ដងៗទៅហើយ

«ហេតុអីទៅ Jungkook !! ហឹក.ហឹក កន្លងមកនេះអូនគ្មាននៅក្នុងចិត្តរបស់បងសូម្បីតែបន្តិចឬ បានជាបងនិយាយដូច្នេះ ហឹក បងមិនស្រឡាញ់អូនខ្លះទមែនទេ ទង្វើដែលអូនធ្វើរាល់ថ្ងៃ វាមិនអាចទាញចិត្តរបស់បងអោយសម្លឹងមើលមកអូនខ្លះទេហេស៎ ហឹកៗ ឬមួយក៏អូនពិតជាមិនអាចយកឈ្នះអ្នកនាង Su ពិតមែន»គេឈឺបំផុតនៅពេលដែលលឺសម្ដីរបស់ Jungkook និយាយថាគ្មានអ្នកណាមកជំនួសកន្លែងរបស់ Suyuk បាន បើអញ្ជឹងរយៈពេលកន្លងមកដែលនាយតែងតែមើលថែគេ ក៏ព្រោះតែវាជាតួនាទីឬ មនុស្សដែលធ្លាប់តែល្អូកល្អឿននឹងគ្នា ប្រែជាត្រូវឃ្លាតឆ្ងាយដោយសារតែការវិលត្រឡប់របស់ Suyuk ប៉ុន្តែវាមិនមែនជាកំហុសរបស់នាងឡើយ ព្រោះនាងត្រឡប់មកវិញក៏ត្រូវហើយ ព្រោះវាជាផ្ទះរបស់ Jungkook ស្វាមីរបស់នាង គេទោវិញទេដែលឆ្កួត ដឹងហើយថានឹងមានថ្ងៃនេះ បែរជាទៅបណ្ដោយខ្លួនឲ្យធ្លាក់ក្នុងស្នេហាត្រីកោណនេះទៅវិញ

«ហឹកៗៗ…ត្រូវ!!អូនវាអន់ អូនរំពឹងខ្ពស់ដែលគិតថាបងនឹងស្រឡាញ់អូន អូនល្ងង់ដោយខ្លួនឯង មានមនុស្សឆ្លាតឯណាគេមកស្រឡាញ់មនុស្សក្ររហាម គ្មានគោលដៅដូចជាអូននោះ ហឹក ប៉ុន្តែអូនបែរជាលង់ខ្លួនស្រលាញ់បងទៅវិញ...តើអោយអូនត្រូវធ្វើបែបណា អូនមិនអាចរស់ដោយគ្មានបងបានទេ Jung!! ហឹកហឹក» ហេតុអ្វីមេឃដីដាក់ទោសគេដល់ថ្នាក់នេះ ហេតុអ្វីអោយគេមកស្រឡាញ់របស់ដែលមានម្ចាស់ហើយ ដឹងទេថាវាឈឺខ្លាំងប៉ុណ្ណា ពេលដែលត្រូវឈរមើលមនុស្សដែលខ្លួនស្រឡាញ់ផ្អែមល្ហែមជាមួយនឹងប្រពន្ធរបស់គេ Tae ដឹងថាខ្លួនមាននាមជាប្រពន្ធរបស់ Jungkook ដូចគ្នា គេក៏មានសិទ្ធិដែលអាចនៅជិតនិងទទួលបានការមើលថែពីរាងក្រាស់ប៉ុន្តែក្រោមឈ្មោះជាប្រពន្ធចុងរបស់ Jungkook ប៉ុណ្ណោះ

Tae បន្តយំរហូតដល់ស្ងប់អារម្មណ៍ទើបគេលុបលាងមុខចេញមកខាងក្រៅវិញ ប៉ុន្តែអ្វីៗបានប្រែប្រួលអស់ហើយ វាមិនដូចពីមុនឡើយ ផ្ទះដែលធ្លាប់តែសប្បាយរីករាយ ផ្ដល់ស្នាមញញឹម នឹង សេចក្ដីសុខមកដល់គេ ពេលនេះវាគ្មានទៀតឡើយ វាផ្ដល់ត្រឹមតែស្នាមទឹកភ្នែក ភាពឈឺចាប់ និងសេចក្ដីច្រណែនប៉ុណ្ណោះ ព្រោះចាប់ពីវិនាទីនេះតទៅ Jungkook ប្រហែលជាត្រូវចំណាយពេលជាមួយនិងប្រពន្ធដើមរបស់នាយច្រើនជាងខ្លួន ឯចំណងស្នេហារបស់ពួកគេដែលខំសាងរយៈពេលពីរឆ្នាំកន្លងមកនេះ វាក៏អាចនឹងចាប់ផ្តើមឃ្លាតឆ្ងាយម្ដងបន្តិចផងដែរ។

  @ Night

នាពេលរាត្រី ជាពេលវេលាដែលគ្រប់គ្នាចាប់ផ្តើមស្រស់ស្រូបអាហារពេលយប់ ក្នុងតុអាហារដែលធ្លាប់តែមានសមាជិក 3 នាក់ ពេលនេះប្រែជាឡើងដល់ទៅ 4 នាក់ ឯរាងតូចក៏ត្រូវខ្ទាតមកអង្គុយនៅកន្លែងដើមរបស់ខ្លួនវិញ នោះគឺបញ្ជាក់ពីឋានៈរបស់គេដែលមានសិទ្ធិត្រឹមជាប្រពន្ធទីពីររបស់ Jungkook ។

«Eun ហាមាត់ទៅកូន!!»Tae ស្រដីប្រាប់ទៅកូនប្រុសរបស់ខ្លួនដែលបិទមាត់មិនព្រមញុាំបបរ ខុសប្លែកពីរាល់ដងគេមិនមែនបែបនេះឡើយ

«ហឹម...»JungEun បិទមាត់ក្រវីក្បាលមិនព្រមធ្វើតាម Appa បង្កើតបានជាចិត្តឆ្ងល់ដល់រាងតូចភ្លាមៗ

«ហេតុអី? នេះ Appa ខំធ្វើបបរដែល Eunnie ចូលចិត្តណា៎ ញុាំបន្តិចទៅកូន នឹងឆាប់បានទៅគេង»Tae ព្យាយាមលួងលោមកូនតូចរបស់ខ្លួន ប៉ុន្តែវានៅតែមិនបានផល Jungkook ឃើញដូច្នេះ ក៏ញញឹមឡើងបន្តិច សម្លឹងទៅកូនប្រុសក្បាលខូច មិនមែននាយមិនដឹងឡើយថាគេរករឿងចង់ញុាំនំទើបមិនព្រមញុាំបបរ

«ហីយ៉ា អ្នកណាធ្វើឲ្យកូនប្រុសរបស់ប៉ាទាស់ចិត្តឬបានជាមិនព្រមញុាំអ្វីបែបនេះ»Jungkook លើកកូនប្រុសអោយមកអង្គុយលើភ្លៅ សួរនាំអាល្អិតដែលមិនព្រមញុាំអ្វីសោះ ទាំងដឹងរួចហើយថាមកពីហេតុអ្វី

«អូនអត់ញុាំទេ...»JungEun ពេបមាត់ ព្រមទាំងធ្វើទឹកមុខកម្សត់ដាក់អ្នកជាឪពុក

«បើកូនមិនញុាំបបរ កូនចង់ញុាំអីវិញ?»Jungkook

«នំ...អូនញុាំនំ»ឃើញទេ គិតអីចេះខុស គ្មានមកពីអ្វីក្រៅពីរឿងនេះឡើយ បើនាយមិនសួរគេក៏មិនហ៊ានទាដូចគ្នា ព្រោះខ្លាច Tae គេមិនងាយអោយកូនញុាំអ្វីផ្ដេសផ្ដាសឡើយ

«JungEun!! Appa ធ្លាប់ប្រាប់កូនថាយ៉ាងម៉េចខ្លះ...»Tae ស្រដីជាមួយនិងសម្លេងយ៉ាងស្រទន់ ដើម្បីជាការក្រឿនរំលឹកដល់កូន គេមិនដែលហ៊ានប្រើសម្ដីត្រគោះបោះបោកដាក់កូនម្ដងណាទេ ប៉ុន្តែក្មេងក្បាលខូចបានប៉ានៅជិត ក៏ស្រែកយំតែម្ដង

«ហិក...ហិក....ប៉ាៗ»អាល្អិតយំខ្ទប់មុខនឹងទ្រូងរបស់ Jungkook ស្រែករកលោកប៉ាអោយជួយ ធ្វើឱ្យរាងក្រាស់នឹង Tae សើចឡើងព្រមគ្នា ទាំងដែលសកម្មភាពទាំងអស់នេះស្ថិតនៅក្រោមក្រសែភ្នែកបញ្ជាក់ពីភាពឈ្នានីសរបស់ Suyuk ពួកគេសើចសប្បាយជាមួយគ្នាទាំងមិនខ្វល់ពីវត្តមានរបស់នាងដែលកំពុងតែអង្គុយនៅទីនេះ

[យើងអោយឯងសប្បាយសិនចុះ Kim Taehyung បន្តិចទៀតឯងនិងលែងបានសើចបែបនេះទៀតហើយ ឯងចូលមកបំផ្លាញយើង ឯងត្រូវតែជួបច្រើនជាងហើយក៏ឈឺជាងយើងរាប់ពាន់ដង]Suyuk សម្លឹងទៅ Tae ជាមួយនឹងភ្លើងច្រណែន ភាពចង់បានគ្រប់យ៉ាងអោយក្លាយជារបស់ខ្លួន នាងមិនព្រមអោយ Tae មកដណ្ដើម Jungkook ចេញពីនាងឡើយ អ្វីដែលធ្លាប់តែជារបស់នាងពីមុន វាត្រូវតែជារបស់នាងជារៀងរហូត។

    Skip

«Jungkook បងចង់ទៅណា!!»Suyuk សួរទៅស្វាមីដែលបម្រុងនិងដើរចេញទៅក្រៅ

«បងទៅគេងជាមួយ Eun ពេលនេះគេប្រហែលជាកំពុងតែចាំបងហើយ»Jungkook

«កុំទៅបានទេ Jung អូនខានគេងអោបបងច្រើនឆ្នាំហើយ យប់នេះនៅកំដរអូនបានទេ»Suyuk ដើរមកអោបរាងក្រាស់ឃាត់ដំណើររបស់នាយ ទាំងក្នុងចិត្តកំពុងតែខឹង ប៉ុន្តែក៏ប្រឹងធ្វើអោយស្ងប់ ខ្លាចថាខ្លួនធ្វើអោយនាយមិនពេញចិត្ត

«តែបង...»Jungkook ស្ទាក់ស្ទើមិនដឹងថាគួរឆ្លើយបែបណា JungEun គេធ្លាប់តែគេងអោបនាយរាល់យប់នាយខ្លាចក្រែងថាកូនមិនទម្លាប់ដែលគេងគ្មាននាយនៅក្បែ

«ណា៎... Jungkook អូនពិតជានឹកបងពិតមែនណា នៅទីនេះកំដរអូនហើយ»Suyuk ស្រដីយ៉ាងស្រាលស្រទន់ ទៅកាន់ Jungkook ស្របពេលដែលដៃក៏បំបោសអង្អែលដើមទ្រូងរបស់នាយ មុននិងជំទើតជើងថើបមាត់របស់រាងក្រាស់ដាស់អារម្មណ៍តណ្ហារបស់នាយឡើងមក ទោះបីជា Jungkook ប្រឹងរើចេញប៉ុណ្ណាក៏នាងមិនព្រមលែង រហូតដល់នាយផុងខ្លួនទៅតាមការអូសទាញរបស់នាង Suyuk ញញឹមចុងមាត់បន្តិច ទើបចាប់ផ្តើមបង្កើតភ្លើងស្នេហ៍ជាមួយនិងស្វាមីរបស់នាង នាងមិនខ្វល់ឡើយថាត្រូវធ្វើបែបណា ប្រើវិធីអ្វីខ្លះ សំខាន់អោយតែបាន Jungkook ពីមុនដែលងប់ងល់ជាមួយនឹងនាងត្រឡប់មកវិញ នាងមិនខ្លាចនឹងធ្វើឡើយ។

.................

ងាកមកមើលខាងនេះវិញម្ដង ដែលកំពុងតែព្យាយាមលួងលោមកូនអោយគេគេង ប៉ុន្តែ JungEun ហាក់មិនព្រមទោទន់ទៅតាមការលួងលោមរបស់គេឡើយ ក្មេងធ្លាប់តែគេងមានអ្ននអោបសងខាង ដល់យប់នេះមានត្រឹមរង្វង់ដៃរបស់ Appa ធ្វើឱ្យគេល្ហល្ហេវគេងមិនលក់ទាល់តែសោះ

«ហេតុអីបានមិនគេងហា៎សកូន សឺត...»នេះគឺជិតមួយម៉ោងទៅហើយ ដែល Tae បានប្រឹងបំពេរគេអោយគេង ពេលខ្លះក៏ប្ដូរជាអានសៀវភៅរឿងអោយកូនស្ដាប់ ប្រើគ្រប់វិធីដើម្បីអោយ JungEun គេង ប៉ុន្តែគេនៅតែបើកភ្នែកភ្លឹសៗសម្លឹងមកខ្លួនដដែល

«ប៉ាៗ...»ទៀតហើយ JungEun ស្រែករកប៉ារបស់គេរហូត វាធ្វើឲ្យរាងតូចចាប់ផ្តើមអួលដើមក តើគួរតែអោយគេបកស្រាយប្រាប់កូនបែបណា ប្រាប់ថា ប៉ារបស់កូនកំពុងតែរវល់គេងអោបប្រពន្ធដើមរបស់គេឬ

«ប៉ាៗ...កំពុងរវល់ធ្វើការ យប់នេះប្រហែលជាមិនបានមកគេងជាមួយនោះទេ Eunnie គេងទៅណា ចាំ Appa បំពេរកូន អូខេទេ»Tae ប្រឹងទប់សម្លេងរបស់ខ្លួនមិនអោយប្រែ កំឡុងពេលដែលទឹកភ្នែកក៏ពេញក្រឡង់សឹងតែស្រក់ទៅហើយ

«បាទ...»JungEun រុលខ្លួនទៅអោប Appa សម្ងំបិទភ្នែកគេង គេជាក្មេងឆ្លាត និយាយបន្តិចក៏ងាយយល់ ហើយក៏ស្ដាប់គ្នាបាន ទាស់តែពេលនៅជាមួយ Jungkook គេចាប់ផ្ដើមខូច ព្រោះសម្អាងប៉ាជាខ្នង ប៉ុន្តែចាប់ពីថ្ងៃនេះទៅ ប្រហែលជាលែងដូចមុនទៀតហើយ ។ Tae ច្រៀងបំពេរកូនរហូតដល់គេគេងលក់ កំឡុងពេលដែលទឹកភ្នែកក៏ហូរស្រក់ជាបន្តបន្ទាប់ ត្រឹមថ្ងៃទីមួយវាឈឺដល់ថ្នាក់នេះទៅហើយ ទម្រាំតែថ្ងៃបន្ទាប់តើគេនិងក្លាយជាបែបណា។

  To be continue~~

Lie Naa

המשך קריאה

You'll Also Like

104K 4.7K 45
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
Gonna Be Mine נכתב על ידי j

ספרות חובבים

583K 65.8K 34
6 years later,he found his wife(husband).
67.3K 9.2K 34
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
48.1K 8.6K 44
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...