Part 26 : Appa ធ្វើគឺដើម្បីតែកូន

3.6K 311 14
                                    

វិញ្ញាណមិនដឹងជាហោះទៅណា បណ្ដាលឲ្យដំណើរដើរមួយៗដូចជាមនុស្សគ្មានព្រលឹងរបស់រាងតូច ព្រមជាមួយនឹងទឹកមុខស្លេកស្លាំងមិនខុសពីមនុស្សដែលឈឺរាប់ខែឡើយ ។ Tae បោះជំហានជាមួយនឹងដំណើរយឺតៗទៅកាន់បន្ទប់របស់ Suyuk ដែលនាងកំពុងតែសម្រាកព្យាបាល ព្រោះ Jungkook កំពុងតែរង់ចាំគេនៅទីនោះ ឯភ្នែកក៏រំពៃសម្លឹងទៅកាន់ក្រដាសដែលគេបានមកពីការពិនិត្យមុននេះ ស្របពេលដែលខួរក្បាលសញ្ជឹងគិតឥតឈប់

[តើខ្ញុំគួរតែធ្វើបែបណាបន្ត? ប្រាប់ Jungkook ពីរឿងនេះដែរទេ? ពេលនេះខ្ញុំគិតអ្វីមិនចេញទេ វាស្ពឹកអស់ហើយ ហេតុអ្វីបានជាបញ្ហាសម្រុកចូលមកផ្ទួនៗបែបនេះ ត្រឹម JungEun ម្នាក់ខ្ញុំពិបាកនឹងរកវិធីនាំគេចេញទៅហើយ ចុះទម្រាំ Jungkook ដឹងថាខ្ញុំមានកូនម្នាក់ទៀតនោះ ហឺយ...ម្ដេចក៏ជីវិតរបស់ខ្ញុំវេទនាដល់ថ្នាក់នេះ? ]Tae ដកដង្ហើមធំ នឹកតូចចិត្តនិងជីវិតរបស់ខ្លួន ដែលជួបតែបញ្ហារាប់មិនអស់ ចាប់តាំងពីប្រុសម្នាក់នេះបង្ហាញខ្លួនក្នុងឆាកជីវិតរបស់គេ ។ ហេតុអ្វីក៏បណ្ដាលឱ្យពួកយើងជួបគ្នា ទាំងដែលដឹងហើយថាចុងក្រោយនឹងត្រូវបែកគ្នាដដែល ព្រហ្មលិខិតដូចជាលេងសើចនិងរូបគេពេកហើយ

«យ៉ាងណាក៏ខ្ញុំមិនអាចទាន់ប្រាប់ Jungkook បានដែរ ពេលនេះមិនមែនជាវេលាដែលសាកសមសម្រាប់ពួកយើងដែលត្រូវមកត្រេកអរនឹងដំណក់ឈាមតូចមួយនេះឡើយ Appa សូមទោសដែលត្រូវលាក់រឿងនេះពីលោកប៉ារបស់កូន ហឹម...Appa សង្ឃឹមថានឹងអាចរកដំណោះស្រាយដែលល្អជាងនេះបានទៅចុះ»គេកំពុងតែតាំងចិត្តថានិងលែងលះពី Jungkook ដើម្បីនាំកូនចេញពីភូមិគ្រឹះព្រៃផ្សៃមួយនេះ ដូច្នេះហើយរឿងដែលគេកំពុងតែមានកូនម្នាក់ទៀតគួរតែលាក់សិន ចាំមើលដែលស្ថានភាពល្អជាងនេះចាំគិតបន្តទៀតថានឹងត្រូវធ្វើបែបណា ព្រោះថាយ៉ាងណារឿងគេមានកូនក៏មិនអាចលាក់បានយូរដែរ ។

Tae ក្រវីក្បាលបោសវាសការគិតរបស់ខ្លួនចេញសិន មុននិងដើរសម្ដៅមកបន្ទប់របស់ Suyuk ។ គេឈប់ត្រឹងចំពីមុខទ្វារ សម្រួលអារម្មណ៍បន្តិចទើបបើកទ្វារចូលទៅ ។ ទ្វារបើកមិនទាន់និងបានមួយចង្អាមផងសម្លេងយំសោករបស់មនុស្សស្រីម្នាក់ក៏បន្លឺឡើង ដែលគេចាំច្បាស់ថាជាសម្លេងរបស់ Suyuk យំរៀបរាប់យ៉ាងគួរអោយអាណិត។ តើនាងមានរឿងអី? ហេតុអ្វីក៏យំ? រាងតូចគិតបន្តិចក៏សម្រេចចិត្តថាមិនចូលព្រោះមិនចង់រំខាន បម្រុងនិងទាញទ្វារបិទវិញទៅហើយ ក៏ត្រូវបង្អាក់ភ្លាមៗនៅពេលដែលលឺសម្ដីរបស់នាងនិយាយ

Step Wife (ចប់✓)Where stories live. Discover now