Part 2 : យកកូនចេញ

4.4K 298 2
                                    

«ហឺយ...ខឹងណាស់ៗ មិនគួរណាទៅអោយពួកអាគ្រួសារ Jeon វាមើលងាយសោះ »Mrs Kim (admin សុំដាក់បែបនេះវិញងាយស្រួលអានជាង)ដើរចូលមកក្នុងផ្ទះ ទាំងកំហឹងជ្រួលជ្រាលពេញខ្លួន ពេលដែលត្រូវគេមាក់ងាយគ្រួសាររបស់គាត់ ទាំងដែលពីដើមមានតែអ្នកផងស្រឡាញ់រាប់អានមិនដែលមានអ្នកមកដៀលត្មះបែបនេះឡើយ។ ទោះបីជាគ្រួសារគាត់ក្រក៏ពិតមែន ប៉ុន្តែគាត់ក៏មិនដែលមានគំនិតស្មោគគ្រោកចង់ទៅអោយកូនចាប់ពួកអ្នកមានមកធ្វើជាប្ដីដែរ ពួកគេដូចជាមើលងាយគាត់ជ្រុលពេកហើយ

«អោយខ្ញុំសុំទោសផងម៉ាក់...កំហុសគ្រប់យ៉ាងមកពីខ្ញុំ ទើបរឿងក្លាយជាបែបនេះ»Tae ចូលមកតាមក្រោយ ដោយឱនមុខចុះមិនហ៊ានប្រឈមនិង Mrs Kim ដឹងកំហុសដែលខ្លួនបានសាង បង្កបានជាក្ដីអាម៉ាស់ដល់គ្រួសារ

«មិនបាច់មកធ្វើជាដឹងខ្លួនខុសទេ យើងប្រាប់ឯងប៉ុន្មានដងហើយ ថាមិនអោយទៅធ្វើការនៅកន្លែងឆ្កួតឡប់អស់ទាំងនោះទេ ព្រោះវាមានតែពួកមិនល្អ ប៉ុន្តែឯងរឹងក្បាល មិនស្ដាប់សម្ដីរបស់យើង ដល់គេមកដៀលយើងបែបនេះទើបឯងភ្ញាក់ខ្លួន!!!»Mrs Kim គំហកអោយរាងតូចខ្លាំងៗ ស្របពេលដែល Tae ឈរញ័រខ្លួនទទ្រើក ព្រោះតែខ្លាចនិងសម្លេងស្រែកសម្លុតរបស់គាត់ ក៏ដឹងហើយថា Mrs Kim កាច ប៉ុន្តែគេនៅតែប្រឆាំងនឹងសម្ដីរបស់គាត់រហូតធ្វើឱ្យគាត់ខឹង ប៉ុន្តែកាលដែលគេទៅធ្វើការងារជាអ្នករត់តុនៅក្នុងក្លឹបបន្ថែមពីម៉ោងធ្វើការខាងក្រៅបែបនេះ ក៏ដោយសារតែចង់ជួយដល់ម្ដាយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះ មិនបានចង់អោយកើតរឿងបែបនេះឡើយ

«ខ្ញុំសូមទោស ហឹក.ហឹក»រាងតូចល្អិតដោយទប់មិនជាប់ដោយសារតែភាពភ័យខ្លាច បូករួមទាំងការដឹងខុសទៀតនោះក៏សម្រក់ទឹកភ្នែកមកដោយហាមមិនបាន គេមិនដឹងថាគួរនិយាយបែបណាដើម្បីបញ្ជាក់ពីភាពដឹងកំហុសទៅកាន់ Mrs Kim ឡើយ ក្រៅពីពាក្យមួយឃ្លានេះ

«សូមទោសហេស៎....ការសូមទោសរបស់ឯងវាជួយអោយរឿងប្រសើរឡើងដែរទេ Taehyung!! វាជួយឲ្យឯងត្រឡប់មកដូចដើមវិញឬអត់ហាស៎ »Mrs Kim អង្រួនខ្លួន Tae ស្ទើរតែជ្រុះក្បាលពីស្មាទាមទារចម្លើយអោយគេឆ្លើយចេញមក ក្នុងទ្រូងគាត់ជាម្ដាយពេលដែលឃើញកូនក្លាយជាបែបនេះ គាត់សឹងតែប្រេះទ្រូងស្លាប់ទៅហើយ ដំបូងគាត់ក៏មិនជឿថាគេអាចនិងមានកូន ប៉ុន្តែដល់ពេលទៅដល់មន្ទីរពេទ្យ គាត់សឹងតែទន់ជើងដួលសន្លប់ ក៏ព្រោះតែវាជាការពិត ដែលសំខាន់ឪពុករបស់ក្មេងគេមិនព្រមទទួលខុសត្រូវទៀត

Step Wife (ចប់✓)Where stories live. Discover now