«អតីតជាតិ» (END)

By Xennaseysey

45.6K 2.5K 26

JK:ខ្ញុំបានជួបមនុស្សល្អហើយតែខ្ញុំមើលមិនឃើញ ខ្ញុំត្រូវបាត់បង់គេទើបខ្ញុំដឹងខ្លួន។ YG: គេនៅខ្ពស់ណាស់ខ្ញុំមិនហ៊ាន... More

Ep1: រវាងបងនឹងអូន
Ep2: 2 ឆ្នាំ
Ep3: ថ្ងៃប្រឡង
Ep5: ចាំផ្ទះត្រកូល Kim រលាយសិន
Ep6: ពិការជើង
Ep7: អ្នកថែទាំ
Ep8: រើសឆុតរៀបការ
Ep9: មង្គលការគ្មានកូនកំលោះ
Ep10: ក្តីសុខតិចៗ 🔞
Ep11: បីអូន
Ep12: ដុតរោងការចោលកុំឲ្យពិបាក
Ep13: ហេតុអ្វីមិនស្មើគ្នា
Ep14: មេត្តាពួកខ្ញុំ
Ep15: មនុស្សមិនសំខាន់
Ep16: ស្រវឹង 🔞
Ep17: មនុស្សអាក្រក់ 🔞
Ep18: ខ្ញុំស្អប់លោក
Ep19: ឆ្នាស់
Ep20: ឲ្យអ្នកណាមើលបើយើងស៊ីអស់ហើយ?
Ep21: រឿងពិត
Ep22: មិនពីគេចង់អៀវ
Ep23: តាមដាន?
Ep24: ប៉ះប៉ូវភាពឈឺចាប់
Ep25: ពីមុនគេអាក្រក់ឥឡូវគេល្អ 🔞
Ep26: សាកស្រឡាញ់គ្នា 🔞
Ep27: ចាញ់កូនឬ?
Ep28: ដេកពេទ្យ?
Ep29: បងខុសបងសុំទោស 🔞
Ep30: ចាកចេញ
Ep31: Junghung?
Ep32: បងចង់ឆ្គួតហើយ 🔞
Ep33: អតីតកាល
END: ជាតិក្រោយបងនឹងជួបអូនម្តងទៀត

Ep4: មិនការ

1.2K 89 0
By Xennaseysey

អតីតជាតិ

Ep4: មិនការ

៚ប្រវត្តិរបស់ Lee GechBin៚

Lee GechBin ជាកូនស្រីតែម្នាក់របស់លោក Lee ដែលជាកូនកើតក្នុងវង្សត្រកូលស្តុកស្តម្ភ GechBin មានអាយុបង Taehyung មួយឆ្នាំគឺ 21 ឆ្នាំ ចរិតរបស់ BechBin គឺជាមនុស្សក្អេងក្អាងអួតទ្រព្យសម្បត្តិមិនជួយធ្វើការងារក្នុងផ្ទះឬរកសុីទេ ហើយជាកូនកព្រាម្តាយតាំងពីតូចព្រោះពេលកំណើតនាងម្តាយនាងក៏ហូរឈាមច្រើនពេលនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លាំងទើបស្លាប់។

៚ព្រឹកឡើង៚

«ក្មួយ GechBin អង្គុយនៅទីនេះសិនហើយតិចទៀតកូន Tae ចុះមកហើយ» អ្នកស្រី Kim បានខលហៅ GechBin មកតាំងពីព្រឹកដើម្បីណែនាំឲ្យ Taehyung ស្គាល់

«អ្នកមីងខ្ញុំអង្គុយចាំយូរហើយ ខ្ញុំទុកពេលឲ្យ 20 នាទីទៀតបើមិនចុះមកខ្ញុំទៅផ្ទះហើយ» GechBin សម្តីគ្មានសុជីវធម៌និយាយឡើងចំពោះមនុស្សចាស់។ នាងមិនខ្វល់ទេព្រោះអ្នកតាមស្រឡាញ់នាងច្រើនណាស់

«បើចាំមិនបានក៏ទៅផ្ទះទៅ តោះ Yu បងជូនទៅរៀន» Taehyung ចុះពីលើកាំជណ្តើរហើយដឹងដៃ Taehyu មកជាមួយគ្នា

«មិនបាច់ទេ Tae ឲ្យប៉ាឯងជូនទៅម៉ាក់ចង់ណែនាំក្មួយ GechBin ឲ្យឯងស្គាល់» អ្នកស្រី Kim ជំទាស់នឹងរាងតូចដោយលើកហេតុផលតែម៉្យាងគឺចង់ណែនាំ GechBin

«មោះ Yu មកប៉ាមកប៉ានាំទៅសាលា» លោក Kim ទៅដឹងដៃកូនប្រុសពៅពីរាងតូចហើយដើរទៅឡានដើម្បីជួនទៅសាលា

«អង្គុយចុះកូន Tae » អ្នកស្រី Kim បញ្ហាឲ្យរាងតូចអង្គុយហើយក៏ចាប់ផ្តើមនិយាយ.....

«បង Tae មែនទេសង្ហារណាស់អ្នកមីង» GechBin មើលរូបរាងរបស់រាងតូចហើយក៏លង់ភ្លាម និយាយពីចរិតរបស់នាងអ្នកណាក៏សង្ហារដែលឲ្យតែសង្ហារនាងលង់ស្រឡាញ់ទាំងអស់

«មែនហើយក្មួយ GechBin កូនTae នេះក្មួយ GechBin ជាកូនរបស់លោក Lee ដែលម៉ាក់និយាយប្រាប់ហើយក៏ជាមនុស្សស្រីដែលម៉ាក់ឲ្យឯងការជាមួយដែរ» អ្នកស្រី GechBin ញញឹមហើយនិយាយតាមពិតមើលទៅមុខរបស់ Tae មិនសប្បាយទេព្រោះមិនចង់ការ

«សួស្តី» Taehyung ធ្វើមុខស្មើហើយនិយាយពាក្យសួស្តីទៅកាន់នាង

«នេះកូនរបស់មីងព្រោះ Taehyung ជាអ្នកដែលមីងនិយាយមុននេះឯង» អ្នកស្រី Kim

«សួស្តីបង Tae បងសង្ហារណាស់ដឹងទេ» GechBin និយាយសរសើរពីរូបរាងរបស់រាងតូច

«អរគុណ ម៉ាក់ខ្ញុំទៅក្រៅមួយភ្លេត» Taehyung និយាយអរគុណទៅកាន់ GechBin តែមិនបានមើលមុខទេ ហើយក៏សុំអ្នកស្រី Kim ទៅក្រៅតែ....

«មិនបាច់នៅទីនេះហើយ ម៉ាក់ចង់និយាយរឿងការ» អ្នកស្រី Kim ឃាត់មិនឲ្យរាងតូចទៅ ចំណែកឯ GechBin វិញដំបូងរកអន់ចិត្តដែលតែពេលអ្នកស្រី Kim ឃាត់ Taehyung ក៏រំភើបមកវិញ

«ខ្ញុំប្រាប់ម៉ាក់ហើយតើថាខ្ញុំមិនការបើអ្នកម៉ាក់ទៅដណ្តឹងកូនគេការខ្លួនឯងទៅ» Taehyung នៅតែនិយាយដដែលៗថាមិនការតែនៅតែបង្ខំមិនហត់ទេឬបង្ខំរាល់ថ្ងៃនេះ

«ម៉ាក់ក៏បាននិយាយដូចគ្នាបើមិនការអ្នកដែលឯងស្រឡាញ់វាទៅជាយ៉ាងណា» អ្នកស្រី Kim បើ Taehyung មិនទុកមុខឲ្យគាត់ គាត់ក៏លះទៅវិញដែរ

«ម៉ាក់ធ្វើបានខ្ញុំក៏ធ្វើបាន ចំណែកនាងមនុស្សប្រុសដែលនាងចាប់អារម្មណ៍ច្រើនណាស់កុំមកស្រឡាញ់ខ្ញុំ» Taehyung និយាយជាមួយអ្នកស្រី Kim តែភ្នែកដៀមទៅកាន់ GechBin

«ឯងគ្មានសិទ្ធិថាឲ្យក្មួយ GechBin ទេ បើឯងនៅតែជំទាស់យើងចាក់ការមែនទែនហើយ» អ្នកស្រី Kim ដំណោះស្រាយបែបនេះវាមិនល្អទេតែជាជម្រើសល្អសម្រាប់គាត់

«ម៉ាក់ក៏គ្មានសិទ្ធិថាឲ្យមនុស្សដែលខ្ញុំស្រឡាញ់ដែរ បើខ្ញុំគ្មានសិទ្ធិថាឲ្យនាងនោះ» Taehyung បើគេនិយាយពីនាងមិនបាន ម៉ាក់របស់គេក៏និយាយពី Jungkook មិនបានដូចគ្នា

«បានហើយ អ្នកមីងបង Tae អារម្មណ៍មិនល្អ ឲ្យគាត់ចេញក្រៅទៅ» GechBin ធ្វើជាចិត្តល្អយកចិត្តរបស់អ្នកស្រី Kim

«មាយារបស់នាងប្រើបានតែជាមួយអ្នកម៉ាក់របស់ខ្ញុំទេចាំទុក ខ្ញុំចេះមាយាជាងនាងទៀត» Taehyung មើលកាយវិការរបស់ GechBin ហើយនិយាយដៀមដាម

«មាយាអីទៅបង Tae អូនមិនយល់ទេ» GechBin នាងដឹងច្បាស់ថារាងតូចថាឲ្យខ្លួនទើបរកលះនិយាយរឿងផ្សេង

«នាងគួរតែដឹងហើយព្រោះនាងមិនមែនក្មេងបៀមដៃ» Taehyung និយាយហើយក៏ដើរចេញទៅបាត់

៚Taehyung បានណាត់ Jungkook ដើម្បីនិយាយគ្នាពីរឿងរ៉ាវរបស់ពួកគេ ម្នាក់ៗសុទ្ធតែត្រូវគ្រួសារបង្ខំ៚

«បងយ៉ាងម៉េចហើយ?» Taehyung ដើរមកដល់កន្លែងណាត់ជួបហើយក៏ជួប Jungkook នៅទីនោះ

«ម៉ាក់ប៉ាបងមិនទាន់រកអ្នកណាមកទេ ចុះអូន?» Jungkook ម៉ាក់ប៉ារបស់នាយមិនទាន់បានរកមនុស្សស្រីមករៀបការជាមួយ Jungkook ទេ

«អ្នកម៉ាក់គាត់នាំស្អី GechBin ស្អីនោះឲ្យមកការជាមួយអូន» Taehyung រាល់ទង្វើរបស់អ្នកស្រី Kim គេមិនដែលយល់ស្របទេ ខំប្រកែកតែកាន់តែបង្ខំ

«បងកាន់តែទាល់ហើយ តែមិនអីទេពួកយើងនឹងទៅនៅជាមួយគ្នា» Jungkook ពួកគេស្រឡាញ់គ្នាខ្លាំងណាស់មិនក្បត់គ្នាទេ

«បងមិនចោលអូនទេណា?» Taehyung ខ្លាចបំផុតថ្ងៃដែលគ្មាន Jungkook នៅជាមួយនេះឯង។ ពួកគេកាន់ដៃគ្នាហើយនិយាយពីថ្ងៃមុខ

«Kim Taehyung ឯងប្រហើនណាស់» អ្នកស្រី Kim ដើរមកជាមួយ GechBin គាត់ដឹងច្បាស់ណាស់ថា Taehyung នឹងមកជួប Jungkook ឥឡូវមែន

«អ្នកមីង/អ្នកម៉ាក់» Taehyung នឹង Jungkook ងាយមកមើលតាមសម្តីអ្នកនិយាយ

«អ្នកមីងគេជាអ្នកណាហេតុអ្វីនៅជាមួយបង Tae?» GechBin ដឹងហើយថា Jungkook ជាសង្សាររបស់ Taehyung តែមនុស្សដូច GechBin attentions ជាធំ

«គេជាសង្សាររបស់ខ្ញុំ នាងដឹងហើយមែនទេចឹងកុំមកទាក់ទងជាមួយគ្រួសារខ្ញុំទៀត» Taehyung មិនដែលទុកមុខឲ្យ GechBin ទេតែនាងមិនមែនមិនហ៊ានទេតែចង់ឲ្យអ្នកស្រី Kim កាន់តែអាណិតស្រឡាញ់

«ម៉ាក់ប្រាប់ឯងហើយមែនទេ ឯងគ្មានសិទ្ធិថាឲ្យនាង.....» អ្នកស្រី Kim និយាយមិនទាន់ចប់ផង Taehyung ក៏......

«នាងមិនមែនជាអ្នកខ្ញុំគោរពទេ អ្នកម៉ាក់មិនមែនដែល» Taehyung និយាយម៉ាត់ៗហើយទឹកមុខស្មើ

«Tae បានហើយប្រយ័ត្នអ្នកមីងខឹង» Jungkook កេះ Taehyung ឲ្យឈប់តមាត់ជាមួយម៉ាក់របស់គេ Jungkook មិនដែលបង្រៀនឲ្យ Taehyung ឈ្លើយទេតែនេះទៅចេះមកពីណា? ឮតែនិយាយឲ្យស្តាប់តែមិនបានឃើញ ពេលនេះឃើញហើយកាចពិតមែន

«ឯងក៏ចឹងដែលបើមិនណាត់កូនយើងទេ កូនយើងមករកឯងឬ?» អ្នកស្រី Kim ថាទៅអោយ Jungkook

«អ្នកម៉ាក់គ្មានសិទ្ធិថាឲ្យមនុស្សដែលខ្ញុំស្រឡាញ់» Taehyung

«ឯង.....? 1 ខែទៀតឯងត្រូវចូលរោងការជាមួយក្មួយ GechBin » អ្នកស្រី Kim និយាយប្រាប់រាងតូចនឹងរាងក្រាស់ហើយក៏ដើរចេញទៅវិញជាមួយ GechBin

«Jung.....» Taehyung ងាយមកមើលមុខរាងក្រាស់

«មិនអីទេណា Tae ពេលដល់វេលាពេលណាយើងនឹងចាកចេញភ្លាមបងមិនចោលអូនទេ» Jungkook ចម្លើយរបស់នាយគឺតែងតែបែបនេះទោះបីជាត្រូវលំបាកយ៉ាងណាក៏មិនបោះបង់ចោលគ្នាដែល មូលហេតុនេះហើយទើប Taehyung ស្រឡាញ់ Jungkook ខ្លាំងដល់ថ្នាក់ហ៊ានសម្រេចចិត្តទៅរស់នៅជាមួយមនុស្សដែលស្គាល់ដោយសារស្នេហា

«អូននៅរងចាំបង អូនជឿលើបង» Taehyung មកពីសេចក្តីស្មោះទៅវិញទៅមកទើបធ្វើឲ្យពួកគេស្រឡាញ់ខ្លាំង

«ទោះបងស្លាប់ក៏បងមិនឲ្យអូនទៅគេដែរ» នាយសុខចិត្តបោះចោលជីវិតឲ្យតែមាន Taehyung នៅក្បែរ

Waiting for the next part 💗

Continue Reading

You'll Also Like

29.5K 1.2K 30
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...
16.4K 1.1K 14
ស្នេហាតាំងពីក្មេងៗរវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងរូបសង្ហាស្មោះស្នេហ៍ជាមួយស្ត្របឺរីមាត់ឆៅពូកែដៀលព្រមទាំងដៃដល់ត្រូវទះៗ ត្រូវចាក់ៗ ត្រូវបាញ់ៗ ...
115K 5.5K 30
NOVEL BL | TAEKOOK សាច់រឿងរបៀប កំប្លែង ផ្អែមល្ហែម។
763K 35.3K 87
Champion City, one of the greatest hotspots for superheroes and supervillains ever since thirty years ago, when super-powered individuals started to...