«អតីតជាតិ» (END)

By Xennaseysey

45.7K 2.5K 26

JK:ខ្ញុំបានជួបមនុស្សល្អហើយតែខ្ញុំមើលមិនឃើញ ខ្ញុំត្រូវបាត់បង់គេទើបខ្ញុំដឹងខ្លួន។ YG: គេនៅខ្ពស់ណាស់ខ្ញុំមិនហ៊ាន... More

Ep1: រវាងបងនឹងអូន
Ep3: ថ្ងៃប្រឡង
Ep4: មិនការ
Ep5: ចាំផ្ទះត្រកូល Kim រលាយសិន
Ep6: ពិការជើង
Ep7: អ្នកថែទាំ
Ep8: រើសឆុតរៀបការ
Ep9: មង្គលការគ្មានកូនកំលោះ
Ep10: ក្តីសុខតិចៗ 🔞
Ep11: បីអូន
Ep12: ដុតរោងការចោលកុំឲ្យពិបាក
Ep13: ហេតុអ្វីមិនស្មើគ្នា
Ep14: មេត្តាពួកខ្ញុំ
Ep15: មនុស្សមិនសំខាន់
Ep16: ស្រវឹង 🔞
Ep17: មនុស្សអាក្រក់ 🔞
Ep18: ខ្ញុំស្អប់លោក
Ep19: ឆ្នាស់
Ep20: ឲ្យអ្នកណាមើលបើយើងស៊ីអស់ហើយ?
Ep21: រឿងពិត
Ep22: មិនពីគេចង់អៀវ
Ep23: តាមដាន?
Ep24: ប៉ះប៉ូវភាពឈឺចាប់
Ep25: ពីមុនគេអាក្រក់ឥឡូវគេល្អ 🔞
Ep26: សាកស្រឡាញ់គ្នា 🔞
Ep27: ចាញ់កូនឬ?
Ep28: ដេកពេទ្យ?
Ep29: បងខុសបងសុំទោស 🔞
Ep30: ចាកចេញ
Ep31: Junghung?
Ep32: បងចង់ឆ្គួតហើយ 🔞
Ep33: អតីតកាល
END: ជាតិក្រោយបងនឹងជួបអូនម្តងទៀត

Ep2: 2 ឆ្នាំ

1.7K 106 0
By Xennaseysey

                  អតីតជាតិ

Ep2: 2 ឆ្នាំ

៚ព្រឹកឡើងនៅក្នុងសកលវិទ្យាល័យ៚

«បងកើតអី? ឈ្លោះគ្នាជាមួយម៉ាក់ប៉ាទៀតហើយមែនទេ?» Taehyung មិនទាន់ដល់ម៉ោងចូលរៀនទេទើបមកនិយាយគ្នា។ ឃើញមុខរបស់ Jungkook មិនស្រួលគ្មានអ្វីក្រៅពីឈ្លោះជាមួយគ្រួសារទេសឹងតែថាពួកគេស៊ាំហើយ

«មែនហើយ ចុះអូនចឹងដែល?» Taehyung ពួកគេត្រូវម៉ាក់ប៉ាថាឲ្យរៀងរាល់ថ្ងៃដោយសាររឿងស្រឡាញ់គ្នា

«ហ្ហឹម តែអូនស៊ាំហើយព្រោះវាមិនមែនជាលើកទីមួយរយៈពេល 2 ឆ្នាំនេះអូនឮពួកគាត់និយាយដដែលឡើងច្រើនដងហើយ សឹងតែស្តាប់មិនយល់ន័យហើយ» Taehyung ឲ្យតែជួបមុខនិយាយៗអ្នកណាក៏ចាំដែលបើនិយាយមួយថ្ងៃ 10 ដងចឹងនោះ

«អូនទៅរួចទេ? សម្រាប់បងទោះបីជាយ៉ាងណាក៏ដោយក៏បងគ្មានថ្ងៃចោលអូនដែរ» Jungkook ទោះបីជាក្នុងចិត្តកំពុងត្រូវភ្លើងដុតក៏គេត្រូវញញឹមដាក់មនុស្សដែលខ្លួនស្រឡាញ់ដែរ

«Jung ស្តាប់អូនណាបើអូនទៅមិនរួចពួកយើងអាចបន្តរហូតដល់ 2 ឆ្នាំនេះទេ?» Taehyung ចាប់ដៃរបស់ដៃរាងក្រាស់ហើយក៏និយាយពួកគេជួបរឿងលើសនឹងទៀតតែនៅតែបន្តជាមួយគ្នា

«បងមិនយល់ពីគ្រួសាររបស់បងនឹងអូនទេ វាស្អីណាស់ណាទៅបានជាស្រឡាញ់គ្នាមិនបាន មាត់ថាស្រឡាញ់កូនតែចរិតចេញមកមិនឲ្យកូនមានសេចក្តីសុខសោះ» Jungkook អាចថាមកពីស្រឡាញ់កូនជ្រុងហើយគ្រប់គ្រងកូនគ្រប់យ៉ាងមិនឲ្យសិទ្ធិបុគ្គលទៅកូនទេ នៅនាំផ្លូវកូនដល់ណាទៀត។

«បងជាគ្រូណាកុំនិយាយចឹងអី ថ្ងៃណាមួយពួកគាត់នឹងយល់ពីពួកយើង» Taehyung ញញឹមហើយនិយាយលួងចិត្ត ពេលនាយមានរឿងមកម្តងៗគឺពិបាកនិយាយគ្នាណាស់

«បងជាគ្រូតែគ្រូបងមិនមែនគ្រូធម្មតាទេ បងធ្វើជាគ្រូព្រោះបងស្រឡាញ់ តែគ្រួសារបងបង្ខំឲ្យបងធ្វើជានាយកក្រុមហ៊ុន បងមិនយល់ទេថាហេតុអ្វីបានទៅជាបែបនេះ» Jungkook និយាយខ្លាំងៗ រឿងនៅក្នុងចិត្តច្រើនណាស់តែនាយមិននិយាយចេញមកឲ្យអ្នកណាស្តាប់ទេ

«អូនសួរមួយបានទេ?» Taehyung បញ្ឈប់សម្តីរបស់រាងក្រាស់ហើយលើកសំណួរមកសួរ

«បាទ? អូនសួរមក ១០០ សំណួរក៏បានដែលឲ្យតែអូនសួរ បងឆ្លើយទាំងអស់» Jungkook សម្រាប់អូនគឺពិសេសជាងគេ 🥰

«ម៉ាក់ប៉ាអូននឹងរកគូឲ្យអូននៅពេលអូនរៀនចប់បងគិតយ៉ាងម៉េច? វាមិនយូរទេ Jung នៅតែកន្លះឆ្នាំទៀតអូនរៀនចប់ហើយ» Taehyung ចំពោះគ្រួសារកាន់តែជំទាស់កាន់តែបង្ខំ

«ប៉ាម៉ាក់បងក៏ដូចគ្នា នៅពេលអូនរៀនចប់បងក៏ឈប់ធ្វើការជាគ្រូបង្រៀនដូចគ្នា ហើយពួកយើងទៅនៅជាមួយគ្នាទៅណា Tae? អូនព្រមទេ?» Jungkook ចង់នាំកូនគេរត់ហ៎ 😭

«អូនជឿលើបងអូនតាមបងគ្រប់យ៉ាង អូនមិនស្រឡាញ់អ្នកណាក្រៅពីបងទេ» Taehyung ទោះបីជាជាតិនេះមិនបាននៅជាមួយគ្នាជាប្តីប្រពន្ធសូមផ្សងជួបជាតិក្រោយទៀត

«បងអរគុណណាស់ដែលជឿជាក់លើបង ជាតិនេះទោះបីជាមានឧបសគ្គច្រើនយ៉ាងណាក៏បងមិនឈប់ស្រឡាញ់អូនដែរ បេះដូងបងប្រគល់ឲ្យអូនអស់ហើយ ជាតិនេះយើងមិនបានក្លាយជាប្តីប្រពន្ធជាតិក្រោយបងនឹងតាមញ៉ែអូនធ្វើជាប្រពន្ធទៀត បងសូមផ្សងជួបអូនគ្រប់ៗជាតិ» Jungkook ជាតិនេះសុខចិត្តនៅជាមួយគ្នាដោយលាក់លៀមតែបើមានជាតិក្រោយសូមកុំឲ្យបែបនេះទៀត

«បេះដូងអូនក៏ប្រគល់ជួនបងអស់ដែរ ជាតិនេះអូនសុខចិត្តលំបាកជាមួយបងបើមានជាតិក្រោយហើយបងញ៉ែអូន អូននឹងព្រមស្រឡាញ់បងទៀត....ហាស» Taehyung វាត្រឹមតែជាការស្រមៃតែប៉ុណ្ណោះព្រោះគ្មានអ្នកណាមើលឃើញពីអនាគតកាលទេ

«អូនលះបង់គ្រប់យ៉ាងជាមួយបងហើយ បងគ្មានថ្ងៃទៅចោលអូនទេ បើម៉ាក់ប៉ាអូននឹងម៉ាក់ប៉ាបងបង្ខំឲ្យកាលពេលណាយើងនឹងទៅជាមួយគ្នាពេលនោះ» Jungkook ពួកគេសុខចិត្តចោលគ្រប់យ៉ាងទាំងអស់ឲ្យតែបាននៅជាមួយគ្នាជាគ្រួសារតូចមួយគឺអស់ចិត្តហើយ

«ចុះបងចង់ទៅនៅឯងណា?» Taehyung

«បងបានសន្សំលុយទិញផ្ទះមួយនៅជិតឆ្នេរសមុទ្រពួកយើងនឹងទៅនៅទីនោះជាមួយគ្នា ហើយសាងគ្រួសារតូចមួយ» Jungkook លុយដែលបើកបានរាល់ខែនាយមិនចាយវាយផ្តេសផ្តាសទេព្រោះខ្លាចពេលមានបញ្ហាដោះស្រាយមិនបាន រាងក្រាស់នាយសន្សំលុយហើយទិញបានផ្ទះនៅជិតមាត់ឆ្នេរនាយលួចទិញស្ងាត់ៗមិនបានប្រាប់អ្នកណាទេ

«បងពិតជាឆ្លាតមែន លុយអូនសន្សំក៏មានខ្លះដែលពេលនោះមកដល់ពួកយើងនឹងទៅ» Taehyung សរសើររាងក្រាស់ណាស់ឆ្លាតចឹងតើបានធ្វើគ្រូបាន។ ឈ្មោះជាគ្រូរបស់ Jungkook វាស្អុយសុះសាយយូរហើយទៅខ្វល់ធ្វើអីទៀត?

«ពួកយើងលំបាកមកយូរហើយ បងមិនឲ្យអូនលំបាកទៀតទេ បងនឹងមើលថែអូន» Jungkook ស្នេហារបស់ពួកគេទោះគ្មានអ្នកពេញចិត្តតែពួកគេមានសេចក្តីសុខគ្រប់ពេលនៅក្បែរគ្នា

«អូនជឿលើបង អូនមិនបោះបង់ចោលបងនឹងស្នេហាយើងទេ ទោះបីជាវាមិនដូចទៅនឹងធម្មជាតិដែលមនុស្សទូទៅចង់បានតែវាជាសេចក្តីសុខរបស់យើងផ្សេងពីគេ» Taehyung ស្នេហាខុសធម្មជាតិក៏មិនមែនមានន័យថាមិនស្រឡាញ់គ្នាដែល ពួកគេទាំងពីរនេះស្រឡាញ់គ្នាស្ទើរលេបហើយ

«បងនឹងធ្វើឲ្យសេចក្តីសុខរបស់ពួកយើងមានគេច្រណែន» Jungkook អ្នកស្រឡាញ់គ្នាតាមធម្មជាតិកំណត់ក៏មិនប្រាកដថាមិនចេះឈ្លោះគ្នាដែរ បើស្រឡាញ់គ្នាខ្លាំងពិតមែនតើកើតសេចក្តីលែងលះយ៉ាងម៉េច?

«បងកាន់តែធ្វើឲ្យអូនងប់ងល់ហើយ ពេលបងបង្រៀនក៏ចឹងដែរព្រានណាស់» Taehyung ពេលនាយបង្រៀនអង្គុយតែញាក់ភ្នែកដាក់រាងតូចទេចរិតខិលណាស់

«ចឹងក៏ល្អហើយកុំឲ្យពិបាកដាក់ស្នេហ៍ ព្រោះជួលគ្រូអស់លុយច្រើន» Jungkook អង្គុយសារសងជាមួយ Taehyung រហូតតាំងពីមកពីផ្ទះដំបូង ពួកគេមកលឿនៗព្រោះប្រញាប់ញ៉ែគ្នា

«ជួលគ្រូណា? សូមជួលដាក់ស្នេហ៍បានទេ?» Taehyung រវាងពួកគេម្តងសប្បាយម្តងកើតទុកបែបនេះហើយតែមិនដែលចោលគ្នាទេ

«បងនិយាយលេងទេ នៅតែកន្លះឆ្នាំទៀតទេអូនប្រឡងហើយកុំសូវលេងច្រើនពេលឮទេ? បើមិនស្តាប់បងដកការស្រឡាញ់ចោល 20%» Jungkook ស្រឡាញ់ហើយដកបានទៀតឡូយហា៎ 🥰

«យ៉ាស់!!!!!បងមានថ្មីមែនទេបានជាចង់ដកម្តង 20%?» Taehyung ទើបនិយាយគ្នារួចពីរឿងព្រាននឹងឥឡូវចេញមកទៀត

«មកពីអូនមិនស្តាប់បង ចឹងហើយបងដកហើយ» Jungkook ទោះបីខ្លួនជាសង្សាររបស់រាងតូចក៏មិនដែលនាំកូនគេខូចដែរ

«អូនខំហើយតើ មិនឃើញទេយ៉ាងម៉េច?» Taehyung ដោយសារខ្លាចឈប់ស្រឡាញ់នឹងបានខំផ្គាប់ចិត្តនោះ

«បងដឹងហើយ អូនត្រូវស៊ូៗឮទេ បងនៅជាមួយអូនជានិច្ច មិនទៅណាចោលអូនទេ» Jungkook ប្រឡងឆាប់ចប់ឆាប់បាននៅជាមួយគ្នា ដោយសារ Taehyung រៀនទើបមិនហ៊ានមកនៅជាមួយរាងក្រាស់

«អូនសំណាងទេបានបងជាសង្សារនោះ? »Taehyung ងាយដៀមភ្នែកដាក់ Jungkook អត្ថន័យមួយណាមិនពាក់ព័ន្ធនឹងរាងក្រាស់នោះ?

«មិនសំណាងទេព្រោះខាងគ្រួសារថាមិនឲ្យទៅនៅជាមួយគ្នា» Jungkook នឹកឃើញរឿងនេះម្តងៗចិត្តក្តៅឆាវ

«អូនមិនខ្វល់.........

៚ពួកគេនៅនិយាយជាមួយគ្នារហូតដល់ម៉ោងចូលរៀន Taehyung ក៏ទៅរៀនធម្មតាចំណែកឯ Jungkook ក័ទៅបង្រៀនធម្មតាដូចគ្នា

Waiting for the next part 💗

Continue Reading

You'll Also Like

3.6M 231K 73
• Wattpad Offical Fanfic • Featured in the "K-pop & J-pop - Asian Waves" reading list on the official wattpad fanfic account since the 30th of march...
135K 5.9K 28
!Adult/Possessive and Asshole!
83.8K 1.8K 25
Alissa was sent away after being framed by her mother and twin sister. But when she gets arrested for the 4th time that week her family is called. Sh...