ម្ចាស់គ្រងបេះដូង (ចប់)

By gitae060999

234K 17.4K 234

រៀបការជាមួយបង តែជាប់ចំណងជាមួយប្អូន 💔 More

ភាគទី01 : ផ្តើមរឿង
ភាគទី02 : រៀបការ
ភាគទី03 : បង Prank ទេអូនសម្លាញ់
ភាគទី04 : ដូចមនុស្សផ្សេងគ្នា
ភាគទី05 : សិទ្ធិជាអ្នកប្រុសធំ
ភាគទី06 : អូនខ្លាចបង?
ភាគទី07 : លុយខ្ញុំ ចង់ទិញអីរឿងខ្ញុំ
ភាគទី08 : ត្រៀមទទួល
ភាគទី09 : អូនគួរអោយស្រលាញ់
ភាគទី10 : ប្រុសម្នាក់នោះមុខដូចបងណាស់
ភាគទី11 : បងកុហកខ្ញុំ
ភាគទី12 : ខ្ញុំមិនចង់ទ្រាំទៀតទេ
ភាគទី13 : បែកគ្នាសិនទៅ
ភាគទី14 : ស្នាមសាក់?
ភាគទី15 : ត្រូវគ្នាវិញណា...?
ភាគទី16 : បង្កើតភាពស្នឹតស្នាល?
ភាគទី17 : ចប់ហើយ ចន ជុងហ្គុក
ភាគទី18 : សុំអនុញាត្តហួងហែងជំនួស
ភាគទី19 : បងប្លែកទៀតហើយ
ភាគទី20 : គេចង់បានអូន...
ភាគទី21 : តើមានរឿងអី?
ភាគទី22 : បងមកវិញហើយ?
ភាគទី23 : ចង់ចាប់កំហុស?
ភាគទី24 : មិនអាចអោយហួសព្រំដែន
ភាគទី25 : លើសដើម
ភាគទី26 : ចង់យ៉ាងម៉េច?
ភាគទី27 : ម្តងឆ្គួត ម្តងជា
ភាគទី28 : គ្មានអ្នកណាមករំខាន
ភាគទី30 : ស្មានមិនខុសមែន
ភាគទី31 : យើងឆ្លាត ហើយសង្ហារ
ភាគទី32 : សុំទោស ពួកយើងស្រលាញ់គ្នាហើយ
ភាគទី33 : ផ្តល់ឱកាសអោយបងផង
ភាគទី34 : បងជារបស់អូនហើយ 🔞
ភាគទី35 : គ្រប់យ៉ាងទៅតាមគម្រោង
ភាគទី36 : នាំអូនទៅជួបម៉ាក់
ភាគទី37 : ខូចផែនការ
ភាគទី38 : បែកការ??
ភាគទី39 : សងអាវបងវិញភ្លាម
ភាគទី40 : រឿងចូលមកផ្ទួនៗ
ភាគទី41 : សុំពេលបកស្រាយ
ភាគទី42 : ដោះលែងខ្ញុំ
ភាគទី43 : ខ្លាចខ្មោច
ភាគទី44 : ប៉ាសុំទោស
ភាគទី45 : យកម៉ាក់ខ្ញុំទៅណា?
ភាគទី46 : ជេហា មិនមែនកូនបង្កើត?
ភាគទី47 : រត់ទៅជាមួយគ្នា
ភាគទី48 : ហេតុអ្វីបងក្លាយជាបែបនេះ?
ភាគទី49: យូរៗទៅនិងស៊ម
ភាគទី50 : ភាគបញ្ចប់...💕

ភាគទី29 : ប្រចណ្ឌ!!

4.3K 332 7
By gitae060999

សម្លេងរលកបោកបក់ ផ្ទៃទឹកសមុទ្ររំលេចដោយ ពណ៌មាសគ្របដោយពន្លឺព្រះអាទិត្យរាបលិចកាន់តែ ស្រស់ស្អាតនិងរ៉ូមែនទិចសម្រាប់គូរស្នេហ៍ដែលមក លំហែរកំសាន្ត ក៏ដូចជាគូរស្វាមីភរិយាមួយគូរនេះផងដែរ ។ តុអាហាររៀបចំបែបធម្មតាៗពីខាងសណ្ឋាគារ តែវាគឺពិសេសសម្រាប់ ថេហ្យុង វាជាឱកាសនៃការ កំសាន្តដំបូងរបស់គេនិងស្វាមីក្រោយរៀបការបាន ពីរខែ ។
ការញាំអាហារពេលល្ងាចធម្មតាៗតែជាភាពរីករាយ ស្នាមញញឹមលើផ្ទៃមុខរបស់ ថេហ្យុង មិនរលប់នោះឡើយ ។
"អូនសប្បាយចិត្ត?"
"ដើរលេងត្រូវតែសប្បាយចិត្តអញ្ចឹងហើយ ឬបងមិនសប្បាយចិត្ត"
"មិនប៉ុន្មានទេ..."
"ហេតុអី? បងនៅគិតរឿងមុននេះទៀតឬ?"
"កុំរំលឹកអី កុំអោយតែជួបមុខគេទៀតទៅបានហើយ"
"ហៃយ៉ា...គេចិត្តល្អទេតើ បើអ្នកផ្សេងគេមិន..."
"បានហើយ កុំនិយាយពីរឿងនោះទៀត"
"ក៏បាន..." ថេហ្យុង ទម្លាក់ទឹកមុខចុះបន្តិច ជុងហ្គុក ក៏ប្រញាប់កាត់ឡើង ។
"កុំធ្វើមុខបែបនេះ ញាំអីហើយ បងនាំអូនដើរមើល ក្បែរៗនេះយ៉ាងម៉េចដែរ?"
"ច្បាស់ជាល្អហើយ" ថេហ្យុង ងើបមុខញញឹមយ៉ាងស្រស់ដាក់នាយហើយបន្តការញាំអាហាររបស់ គេវិញ ។
ប៉ុន្តែ...តើមានរឿងអីទៀតហើយ? មុននេះគ្រែង ពួកគេកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាមិនចឹង? មិនសម្រេចទេឬ?
ត្រលប់មកពេលនៅក្នុងបន្ទប់ឯណោះវិញ...
ខណៈដែលនាយសង្ហារនៅខាងលើកំពុងថើបប្រដេញ ថេហ្យុង ងើយឡើងបើកចំហរអោយនាយបន្តដោយងាយស្រួល ។ ក្លិនក្រអូបត្រង់គល់ករចង់តែអោយនាយថើបញក់ញី ថ្នាក់ឡើងក្រហមពេញសាច់ដោយសារតែការថើប។
    "អឹស...អ្ហាស៎...ជុង..." គ្រាន់តែសម្លេងថ្ងូររបស់គេ បន្លឺឡើងអោយ ជុងហ្គុក ឡើងព្រឺសម្បុរ នាយចង់លឺ ខ្លាំងជាងនេះ យូរជាងនេះរាប់ពីពេលនេះទៅ ។
    "អា៎...ឈឺ..." ថេហ្យុង ស្រែកថ្ងូរឡើងម្តងទៀត នៅពេលដែលនាយសង្ងំបឺតសាច់របស់គេឡើងស្នាម ជាំមួយដុំមុននិងងើបមុខក្រហមទុំរបស់នាយមកមើលគេម្តងទៀត ។
    "អូន..."
  "បន្តមក...បងសម្លាញ់" ថេហ្យុង ជាមួយទឹកមុខ បែបអង្វរករថែមសុិចសុី ជុងហ្គុក ញញឹមឡើងមុននិងអោនទៅថើបគ្រប់គ្រងបបូរមាត់បបួលនាយខូចនោះ សារថ្មីម្តងហើយម្តងទៀត ។ កន្លែងគល់ករដែលនាយជាប់ចិត្ត សង្ងំថើបឆ្លាស់គ្នាទៅមកពីម្ខាងទៅម្ខាង ។ ដៃមាំអង្អែលប្រដេញចុះកាត់ដងខ្លួនតូចច្រឡឹងមកដល់គល់ ភ្លៅតូចស្រឡូនដែលមានខោជើងខ្លីបិទបាំងបានមិនដល់ពាក់កណ្តាល ឯដៃនាយអង្អែលចុះឡើងត្រង់ភ្លៅ ហួសចូលតាមជើងខោចំហរធំល្មមនោះមិនគ្រែង ព្រោះតែនាយតូចបានលួងបបួលនាយ មុននេះ ។
   "អ្ហឺស...ជុងអា៎...អា៎..." ថេហ្យុង បន្លឺសម្លេងថ្ងួចថ្ងូរ ឡើងម្តងទៀតខណៈដែលដៃអ្នកខាងលើកំពុងលុកលុយហួសទៅច្របាច់សាច់គូទត្រលុកត្រលន់របស់គេផ្ទាល់ៗតែម្តង ។
ជុងហ្គុក ងើបបញ្ឈរជង្គង់បម្រុងនិងដោះអាវយឺត ដៃវែងរបស់នាយចេញ ខណៈនាយតូចរៀបចំនិងដោះអាវរបស់ខ្លួនចេញដូចគ្នា ។ ជុងហ្គុក លើកបានតែពាក់កណ្តាលខ្លួនទៅហើយ សម្លេងគោះទ្វារបាន បន្លឺឡើងបង្វែរចំណាប់អារម្មណ៍អោយនាយបែរ ទៅមាត់ទ្វារយ៉ាងរហ័ស ។
"ហឹម? អ្នកណាមករកអី?"
"បងទៅមើល" ជុងហ្គុក ទម្លាក់អាវចុះវិញហើយ ងើបចេញពីរាងកាយតូចឆ្លៀតលួចគិតខឹងស្តាយព្រម ជាមួយអារម្មណ៍តានតឹងបន្ទោសមកលើខ្លួនឯងមុន នេះសឹងតែលើកលោះផុងជ្រៅជាមួយគ្នានិងបងថ្លៃ របស់ខ្លួនទៅហើយ ។
ទ្វារបើកបង្ហាញអោយឃើញនាយសង្ហារម្នាក់មើលទៅការតែងខ្លួនទំនងជាពួកនិស្សិតថ្នាក់លើអី បែបហ្នឹង ។
"លោកជាអ្នកណា? មានការអីឬ?"
"គឺលោក...សុំទោសខ្ញុំច្រឡំបន្ទប់"
"ស្អីគេលោក? លោកថាមកច្រឡំបន្ទប់?" ជុងហ្គុក កាលបើលឺបែបហួសចិត្តជាខ្លាំង នេះជាមារដែលទេវតាបញ្ជូនអោយមករកនាយតើមែនទេ? មារជ្រែក ។
"មានអីឬអត់ ជុង? អូ៎...លោក?" ថេហ្យុង ភ្ញាក់បន្តិច ដែលម្នាក់ដែលគេជួបនៅប្រលានយន្តហោះកំពុងនៅមុខបន្ទប់ពួកគេ ។
"អា៎...គឺលោក! អញ្ចឹងខ្ញុំមកត្រូវហើយ"
"អូនស្គាល់គេ?" ជុងហ្គុក ងាកបែរមកសួរ ថេហ្យុង
"អត់ទេ!"
"ខ្ញុំឈ្មោះ មីន ដូអុីល! មែនហើយគឺនេះជាទូរសព្ទ ពួកយើងច្រឡំគ្នានៅប្រលានយន្តហោះកាលពីពេល រសៀល"
"ច្រឡំគ្នា? ចាំបន្តិច" ថេហ្យុង រហ័សទៅក្នុងបន្ទប់ រកទូរសព្ទមកមើល ក៏ឃើញថាមិនមែនជារបស់គេពិត មែន ព្រោះតែពេលជួបនិង ជុងហ្គុក គេមិនបានប៉ះ. ទូរសព្ទរបស់គេទើបមិនដឹង ។
"ពិតជាច្រឡំពិតមែន" ថេហ្យុង
"ហើយលោកឧស្សាហ៍តាមមកដល់ទីនេះ?" ជុងហ្គុក
"ព្រោះក្នុងទូរសព្ទខ្ញុំមានការសំខាន់ណាលោក" ដូអុីល
"នេះលោក! អរគុណដែលយកមកប្តូរអោយវិញ ខ្ញុំពិតជាមិនបានចាប់អារម្មណ៍សោះ" ថេហ្យុង ហុច ទូរសព្ទប្តូរគ្នាជាមួយ ដូអុីល ប៉ុណ្ណឹង ជុងហ្គុក ក៏បញ្ចេញទឹកមុខមិនពេញចិត្តបាត់ទៅហើយ ។
"មិនអីនោះទេ តាមពិតទៅ..." ដូអុីល មិនទាន់និយាយចប់ផង ជុងហ្គុក ក៏កាត់សម្តីនាយ ។
"ខ្ញុំជាប្តីគេ ខ្ញុំមិនត្រូវការអោយលោកនិយាយជាមួយប្រពន្ធខ្ញុំវែងឆ្ងាយទេ ដូច្នេះលោកអាចទៅវិញ បានហើយ អរគុណដែលឧស្សាហ៍យកទូរសព្ទមកប្តូរអោយដល់មុខបន្ទប់ ថ្ងៃក្រោយគ្រាន់តែអោយបុគ្គិល ទាក់ទងមកគឺបានមិនបាច់រំខានដល់លោកថ្នាក់នេះទេ លោក មីន ដូអុីល" ជុងហ្គុក មួយខ្សែរឈរស្តាប់ស្ទើគាំង ។
"មិនពិបាកឬរំខានអីទេ ខ្ញុំសម្រាកនៅជាន់នេះដែរ"
"នេះលោកនៅមិនយល់ទៀត?" ជុងហ្គុក ក្តៅឆេវ កាលបើនាយម្នាក់នោះតបមកវិញបែបនេះ ។
"អា៎...បានហើយៗ ជុង! អរគុណលោកម្តងទៀត" ថេហ្យុង ប្រញាប់កាត់និងទាញ ជុងហ្គុក ចូលមកក្នុងបន្ទប់វិញទាញទ្វារបិទស្រួលបួលផង ។
"ហុឹស!" ជុងហ្គុក ដើរចូលមកក្នុងវិញជាមួយមុខ ក្រញ៉ូវ ថេហ្យុង វិញលួចញញឹមសប្បាយចិត្តឃើញ អាការៈនាយប្រចណ្ឌបែបនេះ ចាំមើលធ្វើបាបម្តង ។
"បងកើតអី?"
"គ្មានស្អីទេ! ចុះអូនទៅច្រឡំទូរសព្ទជាមួយអាម្នាក់ នោះបានយ៉ាងម៉េច?"
"គឺដើរប៉ះគ្នាហើយធ្លាក់ទូរសព្ទ អូនប្រញាប់ខ្លាចបង ចាំយូរទើបរើសយកមួយហើយមកតែម្តង បងឃើញទេវាដូចគ្នាណាស់"
"ថ្ងៃក្រោយតាំងរូបចំណាំផង បែបនោះទើបមិនច្រឡំគេទៀត"
"មិនមានរូប"
"រូបអីក៏បាន"
"ចុះបើរូបជាមួយបង? ថតឥឡូវនេះមក"
"ល្អ" ជុងហ្គុក បង្ខិតខ្លួនមកជិតនាយតូចនិងចាប់ផ្តើមថតជាមួយគ្នា តែតាមពិតរូបថតពួកគេមានមិនខ្វះតែនេះជាអ្វីដែល ថេហ្យុង ចង់បាន ។ ថតបាន ប៉ុន្មានរូបដែរ ថេហ្យុង ជ្រើសរូបមួយដែលស្អាតជាងគេសម្រាប់នាយនិងដាក់តាំងលើអេក្រង់ព្រមទាំងបង្គាប់អោយនាយដាក់ដូចគ្នា ។ ក្រោយពីនោះមកពួកគេក៏នាំគ្នាចុះមកញាំអាហារតែម្តង ។
ក្រោយពេលញាំអាហាររួចហើយក៏បន្តដើរ តែដើរ មិនសប្បាយទេបើចិត្តរបស់ ជុងហ្គុក ហួងហែងសាច់ របស់ ថេហ្យុង ថ្នាក់នេះ? ខោនេះខ្លីណាស់ ដើរ បណ្តើរគ្នានៅក្រៅបែបនេះអ្នកណាៗក៏តាមមើលគ្រប់គ្នា បើសម្រស់របស់ ថេហ្យុង ស្អាតឡើងចែងចាំងតែម្តង ជុងហ្គុក វិញក៏សង្ហារមិនធម្មតាដែរជាមួយការតែងខ្លួនបែបសាមញ្ញរបស់នាយ ។
"ទៅវិញ"
"ហេតុអី?"
"ទៅវិញ ឬប្តូរខោ?"
"អត់ទេ...អត់ទាំងពីរ"
"បាន! អញ្ចឹងបងដោះអាវ"
"អា៎...បងចង់មានរឿងជាមួយអូនមែនទេ?"
"អូនទេដែលចង់មានរឿងជាមួយបង"
"គ្រាន់តែមើល គេមិនបេះយកឯណា?"
"បងមិនចង់អោយអ្នកណាឃើញសាច់អូន យល់?"
"តែបងប្រាប់អោយអូនធ្វើអីដែលអូនចូលចិត្ត"
"ឈប់លើកពាក្យនេះមកនិយាយជាមួយបង!"
"បងចង់ក្រឡាសសម្តី?"
"អូនមិនយល់ពីចិត្តបង?" ភ្លាមៗ ជុងហ្គុក ស្រាប់តែ បញ្ចេញចរិកង៉ងក់ ឯ ថេហ្យុង គាំងរកនឹកមិនឃើញ នាយចេះបែបនេះមកពីណា? ហើយលួងយ៉ាងម៉េច?
"ជុង..." ថេហ្យុង រៀបហៅ ជុងហ្គុក ក៏ដើរទៅហួសគេបាត់ នេះគិតត្រូវឬខុសទៅ?
"អា៎...បានៗអូនឈប់ហើយ ខាងមុខមានហាងខោ អាវអូនចូលទិញខោប្តូរក៏បាន"
  "មិនបាច់ប្តូរទេ បើចូលចិត្តណាស់ក៏ស្លៀកចុះ"
"បងនិយាយខ្លួនឯងទេណា" ថេហ្យុង ឈប់ដើរ តាមនាយ ឯ ជុងហ្គុក វិញលឺមួយប្រយោគនេះហើយក៏ទច់ដំណើរងាកបែរមកវិញជាមួយទឹកមុខហួសចិត្ត យ៉ាងខ្លាំង ។
"ជុប៎! កុំខឹងនិងអូនអី អូនគ្រាន់តែចូលចិត្តតែបើបងមិនចូលចិត្តគ្រាន់តែប្រាប់អូនបែបនេះ ថ្ងៃក្រោយ អូនមិនធ្វើទៀតទេ" ថេហ្យុង បានថើបនិងអោបនាយ ជាមួយការនិយាយសម្លេងស្រទន់ស្រាលគួរអោយចង់ស្តាប់បន្ត ។
"..." ជុងហ្គុក ស្ងាត់មិនតប ។
"បាន! ពួកយើងទៅវិញ" ថេហ្យុង ប្រលែងចេញពីការអោបក្រសោបនាយវិញ បែបចង់ខឹងវិញហើយ ការដើរលេងថ្ងៃដំបូងរបស់ពួកគេមិនរលូនដូចការគិត សោះ ។
"ថេហ៍!" ជុងហ្គុក ហៅនិងដើរទៅតាមគេពីក្រោយ ។
"ស្អែកចង់ទៅណា?" ជុងហ្គុក ដាក់ដៃម្ខាងអោបកររបស់ ថេហ្យុង ជាមួយសំណួរទៅកាន់ ។
"ចង់ទៅផ្ទះវិញ"
"អា៎ៗ កុំអញ្ចឹងអី! មុននេះលេងសើចទេ"
"...." ថេហ្យុង ស្ងាត់មិនតបជាមួយនាយវិញ ។
"ចង់ញាំការ៉េមទេ?"
"ញាំ" មុខមិនមើលតែ ថេហ្យុង ពិតជារហ័សតបនិងសំនួរនេះណាស់ ។
"ការ៉េមឡានខាងមុខ ឬ ការ៉េមបង?"
"អា៎...ជុងហ្គី! បងនិយាយស្អី?" ថេហ្យុង ងាកទៅសម្លក់នាយភ្លាមមួយរំពេច ចេះមកនិយាយបែប នេះទៅកើត ។
"និយាយមែន"
"យ៉ា!!!"
"បងទៅទិញអោយ"
"ទៅជាមួយគ្នា"
"តោះយើង"
ថេហ្យុង អោបចង្កេះ ជុងហ្គុក ដើរខណៈដែល ជុងហ្គុក ដៃអោបកររបស់ ថេហ្យុង ពួកគេកំពុងដើរ កៀកកើយគ្នាយ៉ាងស្នឹតស្នាលបំផុត ។
    "ផ្កាចាប់ផ្តើមរីក ស្អែកពួកយើងទៅកន្លែងដែលមានផ្កាច្រើនបំផុត"
    "អោយតែបងនាំទៅ ទីណាក៏បាន"
    "ឋានសួគ៌បានទេ?"
    "អោយតែជាបង...ជាអ្នកនាំអូនទៅ"
    "ចុះបើមិនមែនបង? មិនមែន ចន ជុងហ្គី?"
    "គឺ ចន ជុងហ្គុក មែនទេ?"
    "អូន...?" ជុងហ្គុក លឺបែបនេះភ័យបុកពោះប៉ុន្តែ...
    "ហាសហា៎ អូនលឺឈ្មោះនេះរហូត ពិសេសលោក គីម មីនហ្យូ ហៅបងបែបនេះតែរហូត អូនឡើងមាន អារម្មណ៍ថាហៅ ជុងហ្គី ឡើងឆ្គងទៅហើយ"
    "ហៅបែបដែលអូនចូលចិត្តមក"
    "បងសម្លាញ់"
    "បងក៏ចូលចិត្តបែបនេះដែរ អូនសម្លាញ់"
    "បងគួរអោយស្អប់"
    "អូនគួរអោយស្អប់ជាង" អូនធ្វើអោយបងឈ្លក់ វង្វេង ។
    "មើលចុះៗ"
    "មើលកន្លែងណា ហឹម?"
    "យ៉ា!"
    "យ៉ាងម៉េច?"
    "បងឯងនេះ" ថេហ្យុង ពេបមាត់ដើរទៅមុន ទើប ជុងហ្គុក រហ័សទៅតាម ។
    ដើរលេងដល់យប់ជ្រៅឯណោះ ទម្រាំមកវិញ មានទាំងញាំ ថតរូប មើលនេះមើលនោះ ប្រលែងគ្នា ញ៉ោះគ្នាមិនឈប់ ទាំងនេះជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេច ។ ថេហ្យុង បានចែករំលែកវាទៅក្នុង Instagram របស់គាត់ខ្លះដែរ ព្រោះនេះជាពេលដែលគាត់កំពុងរីករាយ ។ រូបភាពដែល ថេហ្យុង បានផុស ហេរីន ក៏បានឃើញ ហើយនាងគេងគិតរឿងជាច្រើនដូចគ្នា ។

    សម្លេងជជែកគ្នារវាងចៅហ្វាយនិងកូនចៅហាក់ ដូចជាគំនិតមិនត្រូវគ្នា ។
   "ចៅហ្វាយ! ពួកយើងដូចជាត្រូវពីរនាក់បងប្អូននោះបង្វិលក្បាលហើយ"
   "ឯងនៅអោយស្ងៀម"
   "ប៉ុន្តែចៅហ្វាយ..."
   "អ្នកណាកំពុងនៅទីនេះ ហើយអ្នកណាកំពុងនៅជាមួយ ថេហ្យុង វាមិនសំខាន់ទេ ឯកសារមកដល់ដៃ យើងទើបសំខាន់ ឯង...ហាមរំលឹកអោយយើងលឺថា... ថេហ្យុង កំពុងតែរីករាយជាមួយវាទៀតអោយ សោះ មិនអញ្ចឹង..." ជេហា ស្ទុះក្របួចករអាវនាយជាកូនចៅលើកផុតជើងពីដីហើយបន្តសម្តីយ៉ាងត្រជាក់ ស្រេបថា....
   "យើងនិងសម្លាប់ឯង"
   "សុំទោសចៅហ្វាយ ខ្ញុំមិនអោយមានលើកក្រោយទៀតទេ"
    "ចេញទៅ"
    "បាទទាន"
    "ហុឹស...មិនថាឯងជា ចន ជុងហ្គី ឬ ចន ជុងហ្គុក យើងក៏និងកម្ចាត់ឯង ហើយទាំង ថេហ្យុង និងក្រុមហ៊ុននិងក្លាយជារបស់យើង"

To be continue...

Continue Reading

You'll Also Like

987K 30.5K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
269K 18.3K 33
ចំណងពូក្មួយមួយគូដែលបានបង្កើតឱ្យមានចំណងស្នេហាចេញមក តើស្នេហាជាអ្វី?? ពួកគេច្បាស់ជាយល់ពីន័យរបស់ប្រយោគនេះបានកាន់តែច្បាស់ នៅពេលដែលពួកគេដឹកដៃគ្នាដើរទៅមុខកា...
1.7M 92.8K 46
|𝐑𝐨𝐬𝐞𝐬 𝐚𝐧𝐝 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 - 𝐈| She was someone who likes to be in her shell and He was someone who likes to break all the shells. "Jun...
10.2M 640K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...