ម្ចាស់គ្រងបេះដូង (ចប់)

By gitae060999

213K 16.9K 234

រៀបការជាមួយបង តែជាប់ចំណងជាមួយប្អូន 💔 More

ភាគទី01 : ផ្តើមរឿង
ភាគទី02 : រៀបការ
ភាគទី03 : បង Prank ទេអូនសម្លាញ់
ភាគទី04 : ដូចមនុស្សផ្សេងគ្នា
ភាគទី05 : សិទ្ធិជាអ្នកប្រុសធំ
ភាគទី06 : អូនខ្លាចបង?
ភាគទី07 : លុយខ្ញុំ ចង់ទិញអីរឿងខ្ញុំ
ភាគទី08 : ត្រៀមទទួល
ភាគទី09 : អូនគួរអោយស្រលាញ់
ភាគទី10 : ប្រុសម្នាក់នោះមុខដូចបងណាស់
ភាគទី11 : បងកុហកខ្ញុំ
ភាគទី12 : ខ្ញុំមិនចង់ទ្រាំទៀតទេ
ភាគទី13 : បែកគ្នាសិនទៅ
ភាគទី14 : ស្នាមសាក់?
ភាគទី15 : ត្រូវគ្នាវិញណា...?
ភាគទី16 : បង្កើតភាពស្នឹតស្នាល?
ភាគទី17 : ចប់ហើយ ចន ជុងហ្គុក
ភាគទី18 : សុំអនុញាត្តហួងហែងជំនួស
ភាគទី19 : បងប្លែកទៀតហើយ
ភាគទី20 : គេចង់បានអូន...
ភាគទី21 : តើមានរឿងអី?
ភាគទី22 : បងមកវិញហើយ?
ភាគទី23 : ចង់ចាប់កំហុស?
ភាគទី24 : មិនអាចអោយហួសព្រំដែន
ភាគទី25 : លើសដើម
ភាគទី26 : ចង់យ៉ាងម៉េច?
ភាគទី27 : ម្តងឆ្គួត ម្តងជា
ភាគទី29 : ប្រចណ្ឌ!!
ភាគទី30 : ស្មានមិនខុសមែន
ភាគទី31 : យើងឆ្លាត ហើយសង្ហារ
ភាគទី32 : សុំទោស ពួកយើងស្រលាញ់គ្នាហើយ
ភាគទី33 : ផ្តល់ឱកាសអោយបងផង
ភាគទី34 : បងជារបស់អូនហើយ 🔞
ភាគទី35 : គ្រប់យ៉ាងទៅតាមគម្រោង
ភាគទី36 : នាំអូនទៅជួបម៉ាក់
ភាគទី37 : ខូចផែនការ
ភាគទី38 : បែកការ??
ភាគទី39 : សងអាវបងវិញភ្លាម
ភាគទី40 : រឿងចូលមកផ្ទួនៗ
ភាគទី41 : សុំពេលបកស្រាយ
ភាគទី42 : ដោះលែងខ្ញុំ
ភាគទី43 : ខ្លាចខ្មោច
ភាគទី44 : ប៉ាសុំទោស
ភាគទី45 : យកម៉ាក់ខ្ញុំទៅណា?
ភាគទី46 : ជេហា មិនមែនកូនបង្កើត?
ភាគទី47 : រត់ទៅជាមួយគ្នា
ភាគទី48 : ហេតុអ្វីបងក្លាយជាបែបនេះ?
ភាគទី49: យូរៗទៅនិងស៊ម
ភាគទី50 : ភាគបញ្ចប់...💕

ភាគទី28 : គ្មានអ្នកណាមករំខាន

3.5K 328 7
By gitae060999

    ត្រលប់មកពេលដែល ជុងហ្គុក បានទាក់ទងជាមួយ ជុងហ្គី អំពីរឿងការងារនិងរាយការណ៍រឿង ផ្សេងៗ ។ ក្រោយដាក់ទូរសព្ទពី ជុងហ្គុក ហើយ ជុងហ្គី ក៏បានខលទៅណាត់ ថេហ្យុង តែម្តង ។
    "ថេហ៍ នៅចាំកាលដែលបងបបួលទៅដើរលេងទេ?"
    "មែនហើយ គ្រែងបងប្រាប់ថាមកវិញនិងនិយាយរឿងនេះនោះអី?"
    "ស្អែក ថេហ៍ ទំនេរទេ? ចុះទៅប៊ូសាន បងនិងចាំ ទទួលនៅទីនោះតែម្តង"
    "បងមិនរវល់ទេឬ?"
    "បងនិងអោយកូនចៅបងយកឯកសារមករៀបចំ មុនវាជាការងារថ្នាក់ក្រោមរបស់បងជាអ្នកធ្វើ ទាន់បង ទំនេរ ឬចាំលើកក្រោយ?"
    "អូនអត់មានធ្វើអីទេបងក៏ដឹង តាំងពីមានមេជាងមកជួយនៅហាងអោយ ជុងវ៉ុន ចាត់ចែងបាន ថ្វិតថា លឿនតែអូននិងទៅ"
    "អញ្ចឹងចួបគ្នាថ្ងៃស្អែកនេះ"
    "Okay"
    ការសន្ទនាបានបញ្ចប់ ជុងហ្គី និងទាក់ទងទៅ ជុងហ្គុក ម្តងទៀតអំពីរឿងនេះ ។ នាយចង់ដឹងពីចិត្ត របស់ ជុងហ្គុក ចំពោះ ថេហ្យុង បូករួមនិងកាយវិការ របស់ពួកគេដោយនាយមានជួលមនុស្សអោយតាម មើលពួកគេនិងរាយការណ៍មកអោយនាយ ។ ប្រសិន បើពួកគេស្រលាញ់គ្នានាយនិងអោយ ថេហ្យុង ទៅ ជុងហ្គុក ព្រោះយ៉ាងណានាយស្ទង់ចិត្តខ្លួនឯងហើយ ថាអ្នកដែលនាយត្រូវការជាអ្នកណា? បើនាយមិនបានស្រលាញ់ ថេហ្យុង នាយយកគេមកក៏ធ្វើអោយគេឈឺចាប់ដដែល ។

   "លោក ជុងហ្គី មិនបានទៅប៊ូសានទេចៅហ្វាយ"
   "ល្អ! រៀបចំឆក់យកឯកសារកុំអោយពួកគេយកវា អោយក្រុមព្រឹក្សារបាន"
   "តែបើឯកសារមក លោក ជុងហ្គុក ច្បាស់ជាមកដែរហើយចៅហ្វាយ"
   "លោកពូ! ពឹងលើលោកពូ ជួយវែកផ្លូវអោយខ្ញុំហើយ" ជេហា ងាកបែរទៅនិយាយជាមួយ លី សុងអា ដែលជាបុគ្គលិកថ្មីដែលម៉ាក់នាយបានញ៉ែរ នាំនោះ ។
   "ពូនឹងព្យាយាម"
   "ខ្ញុំចង់បានបែបប្រាកដ"
   "ពូច្បាស់ជាយកវាអោយឯងណា ជេហា"
   "ល្អណាស់ ខ្ញុំទុកចិត្តលោកពូ" ជេហា ញញឹមដោយពេញចិត្តជាមួយនាយចំណាស់ដែលជាអ្នកដែលម៉ាក់នាយប្រាប់ថាទុកចិត្តបំផុត ថែមទាំងផ្តាំមិន អោយដឹងដល់ម៉ាក់របស់នាយទៀតផង ។

    ថេហ្យុង រៀបចំចេញដំណើរពីព្រឹកដោយប្រាប់ថា ទៅដើរលេងជាមួយមិត្តព្រោះមិនចង់អោយម៉ាក់របស់គេរអ៊ូថាទៅរំខានការងារស្វាមី បើទោះបីជានាយជាអ្នកបបួលក៏ដោយ ។
    គេបានទៅដល់នៅពេលរសៀលដែលតាមផ្លូវគេ បានទាក់ទងទៅនាយជាស្វាមីរហូតដូចគ្នា ដោយសារគេធ្វើដំណើរតាមយន្តហោះដូច្នេះគេមកដល់លឿនហើយ ជុងហ្គុក នៅរង់ចាំគេនៅប្រលានយន្តហោះតែម្តង ។
    "អូនឃើញបងហើយ ឈរត្រង់នោះហើយអូន ដើរទៅ" ថេហ្យុង ដាក់ទូរសព្ទចុះដើរទៅមុខមិនប្រយត្ន័ប៉ះនិងប្រុសម្នាក់ដើរកាត់គេនោះបណ្តាលអោយធ្លាក់ទូរសព្ទពីដៃដូចគ្នា ។
    "អូ៎...សុំទោសផង" ថេហ្យុង ប្រញាប់អោនគំនាប គួសមព្រមទាំងប្រញាប់រើសទូរសព្ទមួយដែលធ្លាក់ពីរទន្ទឹមគ្នាមកមួយយ៉ាងលឿនផង ។
    "មិនអី..." បបូរមាត់ត្រូវគាំងក្រោយពេលបានឃើញទម្រង់ដ៏ស្រស់ស្អាតដែលមិនមានអ្វីយក មកប្រៀបអោយសមនៅចំពោះមុខ ។
    "លោកមិនអី មែនទេ?"
    "ខ្ញុំមិនអីនោះទេ ចុះលោក?"
    "ខ្ញុំមិនអីទេ សុំទោសម្តងទៀត មុននេះខ្ញុំមិនប្រញាប់! បើមិនអីទេ សុំលាសិនហើយ" ថេហ្យុង រហ័សពោលលាទៅកាន់ នាយគ្រាន់តែញញឹមដាក់ បានបន្តិច ថេហ្យុង ប្រញាប់ដើរសម្តៅទៅរកស្វាមី មិនចង់អោយនាយឈរចាំយូរ ។
    "ជុង..."
    "អូនសម្លាញ់" ជុងហ្គុក បោះជំហ៊ានចូលមកអោប រឹតរាងកាយតូចដោយមិនខ្វល់ពីខ្សែរភ្នែកនណារទាំង អស់ ។
    "តោះយើង" នៅមិនទាន់និយាយអ្វីនៅឡើយទេ ពួកគេឡើងឡានបើកចេញទៅ ជុងហ្គុក និងនាំគេទៅគេងនៅសណ្ឋាគារដែលនាយបានកក់រួចជា ស្រេចនោះតែម្តង ។ យ៉ាងណាវារសៀលទៅហើយ ទៅដល់សណ្ឋាគារបានសម្រាកបន្តិចទម្រាំល្ងាចចុះ មកញាំបាយនិងដើរលេងម្តុំៗនោះបន្តិចហើយថ្ងៃបន្ទាប់នាយនាំគេទៅលេងមាត់សមុទ្រនិងញាំអាហារ សមុទ្រស្រស់ៗជាមួយគ្នា ។
    ក្រោយពេលដែលនាយបើកឡានចេញមិនបាន ប៉ុន្មានពីប្រលានយន្តហោះក៏មានឡានមួយទៀតបើក ទៅតាមពីក្រោយជាប់រហូត ។
    តាមផ្លូវទៅសណ្ឋាគារក៏មានការជជែកគ្នាខ្លះៗដែរ គេមិនចង់នៅស្ងាត់រហូតដល់កន្លែងសម្រាកនោះទេ។
   "ពួកយើងនឹងទៅណាខ្លះ? បងមានគម្រោងទេ?"
   "តើអូនចូលចិត្តសមុទ្រទេ? ញាំអាហារសមុទ្រ?"
   "ល្អខ្លាំងណាស់ អូនតែងតែចង់ទៅដើរលេងនៅ សមុទ្រហើយកាន់ដៃមនុស្សដែលខ្លួនស្រលាញ់ដើរ នៅទីនោះជាមួយគ្នា"
   "មនុស្សដែលអូនស្រលាញ់ ជាអ្នកណា?"
   "បងសួរបានន័យថាម៉េច?"
   "ប្រាប់ឈ្មោះម្នាក់ដែលអូនស្រលាញ់នោះមកបង"
   "បងចំមែនហើយ តើមានអ្នកណាទៀតដែលល្ងង់ ដូចជាបងនោះ?"
   "ហេតុអី? បងសួរប៉ុណ្ណឹងថាបងល្ងង់ ឬលាក់ប្រុស នៅឯណាទៀត?"
    "ឡប់សតិ អូនគ្មានទេ"
    "អញ្ចឹងប្រាប់មក មនុស្សដែលអូនស្រលាញ់ឈ្មោះអី?"
    "ឈ្មោះ ប្តី! បងស្គាល់ឬនៅ?" លឺប្រយោគនេះ ទឹកមុខមាំស្មើប្រែជាញញឹមដែលទប់មិនជាប់ទៅវិញ។
    "យ៉ាងម៉េច?" ថេហ្យុង សួរបន្ថែមព្រោះតែនាយ ស្ងាត់មាត់ទៅហើយ ។
    "អូនឃើញមុខបងទេ?"
    "បងយ៉ាងម៉េច? ញញឹម?"
    "មែនហើយបងញញឹម ក៏បានន័តថាសប្បាយចិត្ត នោះអី"
    "អញ្ចឹងហ្អរ៎..." ថេហ្យុង អូសសម្លេងវែងព្រមទាំង សើចផងព្រោះតែគេខ្នាញ់ជាមួយចរិករបស់នាយជាប្តី របស់គេខ្លាំងពេក ។

   សណ្ឋាគារដែលនាយបានកក់ជាសណ្ឋាគារលំដាប់ មួយដែលសាកសមនិងឋានៈរបស់នាយ ណាមួយទៀតនាយចង់អោយវាល្អបំផុតសម្រាប់ ថេហ្យុង ផង។
    "ទីនេះយ៉ាងម៉េចដែរ?"
    "បន្ទប់ធំល្អណាស់ wow សមុទ្រ..." ថេហ្យុង ដើរចេញទៅយ៉រខាងក្រៅមើលទៅផ្ទៃទឹកសមុទ្រដែល មើលឃើញយ៉ាងច្បាស់ពីអគារជាន់ខ្ពស់ទៅ ។
    "ចូលចិត្តទេ?" ជុងហ្គុក មកពីក្រោយដៃមាំអោប ចង្កេះតូចព្រមជាមួយសម្លេងបន្លឺឡើងតិចៗក្បែរ ត្រចៀករបស់គេ ។
    "អឹម! ចូលចិត្ត មានអារម្មណ៍ថាស្រស់ស្រាយ"
    "ចាត់ទុកថាវាជាការមកក្រេបទឹកឃ្មុំរបស់ពួកយើង"
    "បែបណាក៏បាន" ថេហ្យុង ញញឹមសប្បាយចិត្ត ។ គេឈរមើលទៅខាងក្រៅមួយសន្ទុះ ជុងហ្គុក និយាយដល់ការញាំអាហារទើបបំបែកគ្នាសិន ដោយ ជុងហ្គុក ទៅសម្អាតខ្លួនមុនឯ ថេហ្យុង នៅរៀបចំសម្លៀកបំពាក់ ព្រោះភ្លាមៗពេកគេរើសបានតែ ប៉ុន្មានសម្រាប់ទេ កាលពីយប់រៀបចំសម្លៀកបំពាក់ ទម្រាំត្រូវចិត្តដល់យប់ជ្រៅ ថែមទាំងគេងមិនចង់លក់ ព្រោះរំភើបពេក ។
    មួយសន្ទុះ ជុងហ្គុក រួចរាល់ចេញមកជាមួយកន្សែង រុំត្រឹមចង្កេះបង្អួតសាច់ដុំហាប់ណែនជាមួយស្នាមសាក់លើដៃម្ខាងខាងស្តាំកាន់តែសង្ហារ ។
   "បងរួចហើយ"
   "...."
   "ថេហ៍...ថេហ្យុងហា៎ អូនកើតអីឬអត់?" ព្រោះតែគេភ្លឹក ជុងហ្គុក ចេះតែភ័យៗ
   "ហាស៎? អឺ...អូនអត់អីទេ អូនទៅងូតទឹកសិន"
   "អឹម" ជុងហ្គុក ងក់ក្បាលបញ្ជាក់ ថេហ្យុង គេក៏រៀបចំទៅងូតទឹក ចំណែក ជុងហ្គុក ក៏រៀបចំស្លៀក ពាក់បែបសាមញ្ញអាវយឺតដៃវែងជាមួយខោរលុងៗ ជើងវែងដូចគ្នាគ្រាន់តែគិតថាល្ងាចហើយមិនចង់ទៅ ណាចាំស្អែកទើបនាំទៅដើរលេង ។
   ជុងហ្គុក ទទួលបានការហៅចូលពីម៉ាក់របស់ ថេហ្យុង គាត់ខលមកព្រោះតែខលទៅ ថេហ្យុង មិនទទួលខ្លាចតែមានគ្រោះថ្នាក់ ហើយ ជុងហ្កុក ក៏បាន បញ្ជាក់ថាគេកំពុងនៅជាមួយគ្នាតែប៉ុណ្ណឹងឯង ។
   ថេហ្យុង រៀបចំខ្លួនរួចរាល់ទើបចេញមកពីបន្ទប់ទឹក តែរួចរាល់របស់គេជារបៀបដែល ជុងហ្គុក មិនចង់បាននោះទេ ។ ជារបៀបដែលគេចូលចិត្ត អាវសរស្តើងថែមចំហរឡេវបញ្ចេញសាច់ទ្រូងរលោង ម៉ត់ខៃព្រមជាមួយខោកាស៊ូខ្លីត្រឹមពាក់កណ្តាលភ្លៅ ពណ៌ប្រផះថែមទាំងជើងខោធំទូលាយទៀតផង ។
    "ថេហ៍!"
    "ហឹម?"
    "អូនស្លៀកបែបនេះដើម្បីចេញក្រៅ?"
    "ហេតុអីមែនទេ?"
    "បងគិតថា..."
    "មិនស្អាត? បើមិនស្អាត អូនប្តូរចេញក៏បាន" ពាក្យ សម្តីជាមួយទឹកមុខខកចិត្តបង្ហាញអោយនាយឃើញនិងបានឃាត់នោះអី ។
    "កុំអី! បែបហ្នឹងហើយស្អាត បងចង់បានន័យថាអូន គឹស្អាតខ្លាំងណាស់ បងមិនចង់អោយអ្នកណាមកឃើញមកមើលអូននោះទេ" ឃើញទេនាយចាញ់ ល្បិច ថេហ្យុង ទាល់តែបាន ។ ថេហ្យុង នៅជាមួយ នាយម្តងស្លូតម្តងកាចតាមកាលៈទេសៈពាក្យសម្តីនិង ទង្វើរបស់នាយមកកាន់គេដូចគ្នា ។
    "មិនអីទេ អូនប្តូរក៏បាន..." ថេហ្យុង បែរខ្នងដើរចេញតែ ជុងហ្គុក រហ័សចូលក្រសោបរាងកាយតូចពីក្រោយដោយបញ្ជាក់ថាគ្រប់យ៉ាងគឺ ok ។
    "អោយតែអូនចូលចិត្ត បងមិនថាអ្វីទេ! បងធ្លាប់ប្រាប់ហើយថាបើសិនវាជាខ្លួនរបស់អូនសូមបញ្ចេញ វាមកបងទទួលយកបាន"
    "អឹម...បងហាមក្រឡាសសម្តី" ថេហ្យុង បែរមក លើដៃទាំងសងខាងស្រាក់ករនាយខិតមកកៀកស្និតគ្នាជាងមុនដោយស្ថិតនៅកម្លាតមួយមិនមានសុវត្ថិភាពនោះឡើយ ។
    "បងនិយាយបែបណាគឺបែបហ្នឹង" ជុងហ្គុក រុលមុខកាន់តែកៀកសម្លេងក៏ថយមកកាន់តែស្រាលជាងមុនផងនោះ បរិយាកាសកាន់តែរ៉ូម៉ែនទិច ។
    "អរគុណបង ដែលតែងតែតាមចិត្តអូន"
    "អរគុណបែបណា..?" មុខរុលកាន់តែជិតជាមួយទឹកមុខច្រឡឹម ថេហ្យុង មិនអោយទាស់ចិត្តងើយមុខ ឡើងថើបបបូរមាត់នាយសង្ហារជាស្វាមីមួយខ្សឺត ។
    "ប៉ុណ្ណឹងបានឬនៅ?"
    "ចុះបើនៅ?"
    "ហឹម??" ថេហ្យុង ធ្វើមុខឆ្ងល់ដាក់នាយ មិនបង្អង់ ជុងហ្គុក ប្រញាប់អោនមកគ្រប់គ្រងបបូរមាត់នាយតូច សារជាថ្មី ម្តងនេះនាយមិនព្រមប្រលែងងាយៗនោះទេ ។
    ដៃទាំងសងខាងដែលអោបចង្កេះលើកមកក្រសោបមុខតូចច្រមិចមិនអោយងាកគេចចេញបាន អណ្តាតវាយលុកលុយរុករានរកប្រឡែងនិងអណ្តាត នាយតូចផ្តោះផ្តងគ្នាទៅវិញទៅមកស្មើដៃគ្នា ។ ថេហ្យុង ដៃដែលស្រាក់ករនាយសង្ហារមកជាអង្អែល ចុះឡើងៗកញ្ចឹងករឡើងទៅសក់រលាស់រលោង របស់នាយវិញម្តង ។

   *ផឹប!!
   រាងកាយទាំងពីរត្រូវបាន ជុងហ្គុក ផ្តួលទៅលើគ្រែ គេងជាមួយគ្នា ។ ជុងហ្គុក ងើបមកមើលមុខនាយតូច ខាងក្រោមទ្រូង សម្លឹងមើលបបូរមាត់ដែលនាយបាន បឺតមុននេះឡើងស្ទីកតែកាន់តែទាក់ទាញអោយនាយ ទ្រាំមិនបាននិងការថើបសារជាថ្មីម្តងទៀត ។
    សម្លេងជីបជុបបញ្ចេញពីការប្រលែងបឺតជញ្ជក់មាត់គ្នាហាក់ប្រណាំងរកអ្នកឈ្នះចាញ់ ។ ជុងហ្គុក ថើបបង្ហួសប្រដេញកាត់ថ្ពាល់ក្រពុំក្រអូបយកបបូរមាត់ថើបអង្អែលត្រង់គុម្ពត្រចៀកអោយកាន់តែពុះ កញ្ច្រោលក្នុងខ្លួនកាន់តែខ្លាំង ។ ខណៈដែលនាយសង្ហារនៅខាងលើកំពុងថើបប្រដេញ ថេហ្យុង ងើយឡើងបើកចំហរអោយនាយបន្តដោយងាយស្រួល ។ ក្លិនក្រអូបត្រង់គល់ករចង់តែអោយនាយថើបញក់ញី ថ្នាក់ឡើងក្រហមពេញសាច់ដោយសារតែការថើប។
    "អឹស...អ្ហាស៎...ជុង..." គ្រាន់តែសម្លេងថ្ងូររបស់គេ បន្លឺឡើងអោយ ជុងហ្គុក ឡើងព្រឺសម្បុរ នាយចង់លឺ ខ្លាំងជាងនេះ យូរជាងនេះរាប់ពីពេលនេះទៅ ។
    "អា៎...ឈឺ..." ថេហ្យុង ស្រែកថ្ងូរឡើងម្តងទៀត នៅពេលដែលនាយសង្ងំបឺតសាច់របស់គេឡើងស្នាម ជាំមួយដុំមុននិងងើបមុខក្រហមទុំរបស់នាយមកមើលគេម្តងទៀត ។
    "អូន..."
   "បន្តមក...បងសម្លាញ់" ថេហ្យុង ជាមួយទឹកមុខ បែបអង្វរករ ជុងហ្គុក ញញឹមឡើងមុននិងអោនទៅថើបគ្រប់គ្រងបបូរមាត់បបួលនាយខូចនោះសារថ្មីម្តង ហើយម្តងទៀត ។ កន្លែងគល់ករដែលនាយជាប់ចិត្ត សង្ងំថើបឆ្លាស់គ្នាទៅមកពីម្ខាងទៅម្ខាង ។ ដៃមាំអង្អែលប្រដេញចុះកាត់ដងខ្លួនតូចច្រឡឹងមកដល់គល់ ភ្លៅតូចស្រឡូនដែលមានខោជើងខ្លីបិទបាំងបានមិនដល់ពាក់កណ្តាល ឯដៃនាយអង្អែលចុះឡើងត្រង់ភ្លៅ ហួសចូលតាមជើងខោចំហរធំល្មមនោះមិនគ្រែង ព្រោះតែនាយតូចបានលួងបបួលមុននេះ ។
   "អ្ហឺស...ជុងអា៎...អា៎..."

To be continue....

Continue Reading

You'll Also Like

9.4K 595 6
Jeon Jungkook × Kim Taehyung
71.6K 4K 31
"មនុស្សរបស់ខ្ញុំនរណាហ៊ានប៉ះសូម្បីតែបងក៏ខ្ញុំមិនទុកដែរ!!!" ជុងហ្គុក jk : top tae : btt
29.9K 976 24
this fanfiction was made for fun!!! I didn't know what I was writing and I CERTAINLY didn't know this would gain a lot of reads ❝ 𝐂𝐀𝐍 𝐈 𝐊𝐈�...
591 59 3
បែងចែកឲ្យដាច់រវាងពាក្យថា "ចុះចាញ់" និងពាក្យថា..... "ខ្ញុំមានពេលច្រើនប៉ុណ្ណាដើម្បីរងចាំ?" It's not my pic!