ម្ចាស់គ្រងបេះដូង (ចប់)

By gitae060999

214K 16.9K 234

រៀបការជាមួយបង តែជាប់ចំណងជាមួយប្អូន 💔 More

ភាគទី01 : ផ្តើមរឿង
ភាគទី02 : រៀបការ
ភាគទី03 : បង Prank ទេអូនសម្លាញ់
ភាគទី04 : ដូចមនុស្សផ្សេងគ្នា
ភាគទី05 : សិទ្ធិជាអ្នកប្រុសធំ
ភាគទី06 : អូនខ្លាចបង?
ភាគទី07 : លុយខ្ញុំ ចង់ទិញអីរឿងខ្ញុំ
ភាគទី08 : ត្រៀមទទួល
ភាគទី09 : អូនគួរអោយស្រលាញ់
ភាគទី10 : ប្រុសម្នាក់នោះមុខដូចបងណាស់
ភាគទី11 : បងកុហកខ្ញុំ
ភាគទី12 : ខ្ញុំមិនចង់ទ្រាំទៀតទេ
ភាគទី13 : បែកគ្នាសិនទៅ
ភាគទី14 : ស្នាមសាក់?
ភាគទី15 : ត្រូវគ្នាវិញណា...?
ភាគទី16 : បង្កើតភាពស្នឹតស្នាល?
ភាគទី17 : ចប់ហើយ ចន ជុងហ្គុក
ភាគទី18 : សុំអនុញាត្តហួងហែងជំនួស
ភាគទី19 : បងប្លែកទៀតហើយ
ភាគទី20 : គេចង់បានអូន...
ភាគទី21 : តើមានរឿងអី?
ភាគទី22 : បងមកវិញហើយ?
ភាគទី23 : ចង់ចាប់កំហុស?
ភាគទី24 : មិនអាចអោយហួសព្រំដែន
ភាគទី25 : លើសដើម
ភាគទី26 : ចង់យ៉ាងម៉េច?
ភាគទី28 : គ្មានអ្នកណាមករំខាន
ភាគទី29 : ប្រចណ្ឌ!!
ភាគទី30 : ស្មានមិនខុសមែន
ភាគទី31 : យើងឆ្លាត ហើយសង្ហារ
ភាគទី32 : សុំទោស ពួកយើងស្រលាញ់គ្នាហើយ
ភាគទី33 : ផ្តល់ឱកាសអោយបងផង
ភាគទី34 : បងជារបស់អូនហើយ 🔞
ភាគទី35 : គ្រប់យ៉ាងទៅតាមគម្រោង
ភាគទី36 : នាំអូនទៅជួបម៉ាក់
ភាគទី37 : ខូចផែនការ
ភាគទី38 : បែកការ??
ភាគទី39 : សងអាវបងវិញភ្លាម
ភាគទី40 : រឿងចូលមកផ្ទួនៗ
ភាគទី41 : សុំពេលបកស្រាយ
ភាគទី42 : ដោះលែងខ្ញុំ
ភាគទី43 : ខ្លាចខ្មោច
ភាគទី44 : ប៉ាសុំទោស
ភាគទី45 : យកម៉ាក់ខ្ញុំទៅណា?
ភាគទី46 : ជេហា មិនមែនកូនបង្កើត?
ភាគទី47 : រត់ទៅជាមួយគ្នា
ភាគទី48 : ហេតុអ្វីបងក្លាយជាបែបនេះ?
ភាគទី49: យូរៗទៅនិងស៊ម
ភាគទី50 : ភាគបញ្ចប់...💕

ភាគទី27 : ម្តងឆ្គួត ម្តងជា

3.5K 315 10
By gitae060999

បន្ទប់ការិយាល័យតែមានបន្ទប់សម្ងាត់ ដើម្បីនិយាយរឿងផ្ទាល់ខ្លួនដែលមិនអាចអោយអ្នកណា បានដឹង ។
"ពួកគេកំពុងបង្វិលក្បាលពួកយើងហៅចៅហ្វាយ"
"ដើរតាមក្រឡាពួកគេសិនទៅ សប្បាយសឹងអី"
"ប៉ុន្តែចៅហ្វាយមិនគិតថា..."
"យើងគិតរួចហើយ គ្រាន់តែបំភ័យបន្តិចបន្តួចគេក៏ ភ័យស្លេកមុខទៅហើយ"
"ចុះចៅហ្វាយចង់ធ្វើយ៉ាងម៉េច?"
"តាមបំផ្លាញពីក្រោយអ្វីដែលគេបានធ្វើ មិនថាការ ងារឬការដែរ ចន ជុងហ្គុន តាមដានអ្នកម៉ាក់"
"ចុះរឿងលោកស្រីនោះចៅហ្វាយ?"
"យើងជាអ្នកនិយាយជាមួយម៉ាក់ខ្លួនឯង យើងនិង មិនអោយគាត់មកពាក់ពន្ធ័ដាច់ខាត" ជេហា ជាមួយ ទឹកមុខមុឺងម៉ាត់និងប្រាកដប្រជានៅគ្រប់ពាក្យសម្តីរបស់ខ្លួន ។ កុំស្មានថានាយចេះតាមដាន ជេហា តែម្ខាងនោះ បើ ជេហា ស្លូតបូត ម៉្លេះមិនមានថ្ងៃនេះនោះទេ ។

ជុងហ្គី នៅកន្លែងធ្វើការនាយមានរឿងដែលចង់ ធ្វើការ រឿងការងាររឿងគ្រួសារ សម្រេចដើរតាម ផែនការរបស់ ជុងហ្គុក ប៉ុន្តែនៅរឿងស្នេហានាយកំពុងគិតចង់សាកចិត្ត ជុងហ្គុក មើលខណៈដែលខ្លួនឯងក៏មិនទាន់ដឹងពីខ្លួនឯងច្បាស់នៅឡើយនោះ ។
ធ្វើការសុខៗ នាយក៏ខលទៅ ថេហ្យុង បន្តិចតែ គេមិនទទួល មួយសន្ទុះក្រោយគេក៏ទាក់ទងមកវិញ ច្បាស់ណាស់ ជុងហ្គុក និងលើកស្តាប់ពួកគេនិយាយ គ្នាព្រោះនាយចង់ដឹងដូចគ្នា ។
«ហាឡូ? ជុង...បងមានអីឬ?»
"បងខលទៅចង់សួរ ថេហ៍ យ៉ាងម៉េចហើយ? ជើង របស់ ថេហ៍?"
«ថ្ងៃនេះគឺមិនឈឺទេទាល់តែរត់ទើបឈឺ ដើរច្រើនក៏មិនអីដែរ បើមានរឿងនិយាយអូនទៅរកបងនៅក្រុមហ៊ុនក៏បាន»
"មិនអីទេ បងទៅហាងក៏បាន...ពេលថ្ងៃត្រង់"
«អូនមិនបាននៅហាងទេ អូននៅផ្ទះព្រោះនៅហាងមានមេជាងហើយ»
"អញ្ចឹង...មិនអីទេ"
«បងមានអីឬអត់?»
"បងគិតចង់នាំ ថេហ៍ ទៅដើរលេងម្តងពេលស្បើយការងារហ្នឹងណា"
«ដើរលេង? បងចង់ទៅណា?»
"បងចង់ទៅសមុទ្រ ជេជូ ល្អទេ? បែបនេះទើបបងចង់ជួបមុខសឹមនិយាយគ្នា"
«អញ្ចឹងអូនទៅរកបង»
"មិនអីទេ និយាយគ្នាល្ងាចនេះក៏បាន បងធ្វើការបន្តសិនណា"
«អា៎ Ok ប៉ុណ្ណឹងចុះ»
ការសន្ទនាបានបញ្ចប់ គ្រប់ពាក្យសម្តី ជុងហ្គុក បានលឺទាំងអស់ ក្នុងចិត្តហេងហាងនៅមិនសុខ មិនចង់ អោយពួកគេទៅជាមួយគ្នា ។
"កើតស្អីរបស់គាត់?" ជុងហ្គុក នឹកមិនអស់ចិត្តចង់ ទៅរកនិយាយគ្នាអោយដឹងរឿងថាបងប្រុសរបស់នាយចង់បានអីអោយប្រាកដ?

   ជុងហ្គី រៀបចំឯកសារសម្រាប់ត្រៀមទុកអោយ ជុងហ្គុក ទៅប៊ូសានពិនិត្យចំការតែស្អែកនេះផង ហើយនាយមានរឿងត្រូវចាត់ចែងដូចគ្នា ។
    "គីម មីនហ្យូ"
    "ហឹម?"
    "សម្រាកបានហើយ"
    "ដឹងហើយ បន្តិចទៀតខ្ញុំត្រូវទៅជួប អាជុង វារកផង"
    "ខ្ញុំទៅមុនហើយ តោះបីន"
    "បាទអគ្គនាយ" បីន ជាមួយ ជុងហ្គី ចេញទៅធ្វើការងារបន្ត ចំណែក មីនហ្យូ គឺតែងតែជាអ្នករៀបចំ ទុកដាក់របស់សំខាន់ៗមុនចេញពីកន្លែងធ្វើការ ។
    ជុងហ្គី ចេញមកក្រៅក៏បានជួបនិង ជេហា ដោយចៃដន្យ ធម្មតា ជេហា តែនៅខាងក្រៅច្រើនជាងនៅ ក្រុមហ៊ុននៅផ្នែករបស់នាយ ។
    "ហ្យុង..."
    "អូ៎...ជេហា"
    "ហ្យុង មកធ្វើអីម្តុំនេះឬ?"
    "ចេញការងារ មកមើលនិងទាក់ទងភ្នែកទីផ្សារធំៗ"
    "ខ្ញុំចាត់ចែងបានគ្រាន់តែប្រាប់បន្តិច"
    "ក្រុមហ៊ុនកំពុងប្រជែងការងារ កាតសាងកេរ្ត៍ឈ្មោះនិងស្នារដៃ បងមិនចង់អោយគេមើលមកបងឡើងដំណែងព្រោះលោកប៉ាទេ ឯងក៏ដូចគ្នា ជេហា ខំអោយអស់ពីសមត្ថភាព"
    "បាទ ហ្យុង!"
    "បងទៅសិនហើយ" ជុងហ្គី បែរខ្នងដើរចេញមិនបានមួយជំហ៊ានផងក៏ត្រូវផ្អាកពេលលឺ ជេហា ហៅឈ្មោះដែលមិនមែននាយ ។
    "ចន ជុងហ្គុក..." គ្រាន់តែលឺបែបនេះ ជុងហ្គី បែរមកយ៉ាងរហ័ស ។
    "មិញឯងថាម៉េច?"
    "អា៎...គឺ អ៊ុងស៊ុក...ខ្ញុំហៅឈ្មោះខុស មិនមានអីទេ ហ្យុង! អា៎...លោក ចន អ៊ុងស៊ុក សួស្តី" ជេហា ដើរចេញពី ជុងហ្គី ទៅរកប្រុសម្នាក់ដែលជាម្ចាស់ឈ្មោះដែលនាយបានហើយនោះ ។
   "ចៅហ្វាយ!"
   "ចេញពីនេះទៅរក ជុងហ្គុក"
   "បាទ ចៅហ្វាយ" បីន ជាមួយ ជុងហ្គី ប្រញាប់បំពេញការងារហើយប្រញាប់ទៅរក ជុងហ្គុក  ជាបន្ទាន់ព្រោះរឿងនេះនាយជាអ្នកបង្កើតឡើង នាយជាអ្នកដែលអាចដោះស្រាយបានដូចគ្នា ។

    ល្ងាចបន្តិចឡានស៊េរីទំនើបដែលជារបស់ ថេហ្យុង បានត្រលប់មកដល់ផ្ទះដោយមាននាយតូចចេញមក ទទួល ព្រោះតែថ្ងៃនេះ ថេហ្យុង នៅផ្ទះដោយសារ នាយប្រាប់ថាមានរឿងចង់និយាយជាមួយនោះអី ។
   "ថ្ងៃនេះយ៉ាងម៉េចដែរ?"
   "មិនអីទេ ឥវ៉ាន់បងរៀបចំហើយឬនៅ?"
   "រួចហើយតែបងទៅឥឡូវនេះឬ?"
   "អឹម! បងប្រញាប់ការងារ"
   "បងទៅប៉ុន្មានថ្ងៃ?"
   "ប្រហែលជាពិនិត្យការងារ 2ថ្ងៃហើយត្រលប់មក វិញនៅពេលល្ងាចតែម្តង អូននៅផ្ទះមិនចាំបាច់កុំចេញក្រៅអីគ្រោះថ្នាក់ណាស់ ដឹងឬនៅ?"
   "អូនមិនអាចនៅផ្ទះ..."
   "គេងផ្ទះម៉ាក់អូនសិនក៏បាន ចាំបងអូនទៅ"
   "ចុះរឿង..."
   "បងមកវិញ ចាំនិយាយគ្នាចុះ អ៊ំ...ជួយឡើងទៅយកកាបូបខោអាវអោយខ្ញុំផង"
   "ចាស៎អ្នកប្រុស"
   "កើតអី?" ជុងហ្គុក អោនមុខទៅសួរនាំពេលឃើញ ថេហ្យុង ធ្វើមុខពីបាកប្រាប់បែបនេះ ។
   "អត់ទេ"
   "មកវិញបងសួរសរុប មិនប្រាប់ត្រូវមិនខាន"
   "អូនទៅរករបស់សិន អូនទៅគេងផ្ទះម៉ាក់ ទីនេះបើបងមិននៅអូនក៏មិននៅដែរ" ថេហ្យុង បំបែរខ្លួន ចូលទៅក្នុងផ្ទះឡើងទៅបន្ទប់យករបស់ខ្លះៗជាប់ខ្លួនទៅជាមួយ ។
   "តោះយើង"
   "បងអត់ប្រាប់លោកប៉ាសិនទេឬ?"
   "ទៅដល់ចាំប្រាប់ក៏បាន"
   "ក៏បាន! តោះ"
   ថេហ្យុង ឡើងឡានទៅជាមួយ ជុងហ្គុក នាយនិងជូនគេទៅផ្ទះវិញ ។
   តាមផ្លូវស្ងាត់ៗមិនមានអ្នកណា និយាយអី ថេហ្យុង អឹមអៀនមានរឿងចង់និយាយតែមិនហ៊ាននិយាយ យ៉ាងម៉េចមិនដឹង?
   "អូនកើតអីឬអត់? ឬចង់បានអី?" ស្ងាត់ៗ ជុងហ្គុក ក៏សួរនាំព្រោះនាយតែងតែចាប់អារម្មណ៍រាល់កាយវិការនិងរឿងបន្តិចបន្តួចរបស់ ថេហ្យុង ។
   "ហៃយ៉ា...គឺបែបនេះ! យប់នេះខួបកំណើតមិត្តរបស់អូន"
   "ហើយអូននិងទៅចូលរួម?"
   "អឹម!"
   "ទៅបាន! ប៉ុន្តែតែហ៊ានតែងខ្លួនដូចថ្ងៃមុន ត្រូវមិន ខាន! ថ្ងៃមុនបងប្រញាប់លើកនេះមិនអោយទៀតទេ"
   "វាស្អាតត្រូវទេ ជុង?"
   "ស្អាត ទោះបែបណាក៏អូនស្អាត មិនបាច់បែបនោះ ក៏បានដែរ ល្មមៗទៅអូនស្អាតស្រាប់ហើយ"
   "វាសោះកក្រោះតែអូនសប្បាយចិត្តបើបងប្រែជា មានជាតិចូវជាងមុន បងរអ៊ូរបែបនេះគួរអោយស្រលាញ់ជាងពេលដែលតាមចិត្តគ្រប់យ៉ាង"
   "តែភាគច្រើនគេចូលចិត្តរបៀបតាមចិត្ត?"
   "រអ៊ូខ្លះក៏បាន គួរអោយស្រលាញ់សឹងអី"
   "អូននេះចម្លែកពិតមែន"
   "មានឯណា? និយាយអញ្ចឹងបងបើកឡានទៅ?"
   "មែនហើយ បងទៅជាមួយជំនួយការពីរនាក់ និង មីនហ្យូ ផងចំណែក បីន នៅមើលការខុសត្រូវក្រុម ហ៊ុន"
   "អរ...អឺ...ជុង..."
   "មានអីឬ?"
   "ហាសហា៎ គឺ...អត់មានអីទេ"
   "ដល់ផ្ទះហើយ បងអត់បានចុះទេ ព្រោះប្រញាប់"
   "អឹម មិនអីទេ" ថេហ្យុង រៀបចុះពីឡានតែនាយ ហៅបង្អាក់ ។
   "ឈប់សិន" លឺបង្គាប់ ថេហ្យុង ក៏បែរមកនាយវិញ
   "ជុប*" ងាកមកវិញក៏ត្រូវនាយថើបមាត់មួយខ្សឺត ដែលធ្វើអោយគេអៀនភ្លាមមួយរំពេច ។
   "ទៅបានហើយ"
   "អឺ...អូ...អូនទៅហើយ ប្រយត្ន័ប្រយ៉ែងផង"
   "បាទ...អូនសម្លាញ់" ជុងហ្គុក ញញឹមទៅកាន់មុន និងបើកឡានចេញទៅ ។
    នៅពេលដែល ថេហ្យុង ទៅកម្មវិធីអ្នកផ្ទះជូនទៅ ត្រលប់មកវិញដោយមាន ជីមីន ជូនមកដល់ផ្ទះ គេងរង់ចាំស្វាមីទាក់ទងមករហូតដល់គេងលក់ ចំណែក ជុងហ្គុក ទៅដល់ទាបភ្លឺទៅហើយទើបនាយគ្រាន់តែ ផ្ញើរសារប្រាប់ពេលនាយទៅដល់ទីនោះ ។
   
    ថ្ងៃបន្ទាប់ ជុងហ្គុក ដើរមើលនៅចំការព្រមទាំងគ្រប់គ្រងកម្មករទីនោះ បញ្ជារខ្លះហើយថតរូបផ្ញើរអោយ ថេហ្យុង មើល ។ ថេហ្យុង តែងតែបង្ហាញទំនាក់ទំនងរបស់គេនិងស្វាមីក្នុង Instagram តែនាយ មិនបានចាប់អារម្មណ៍លើរឿងនេះនោះទេ ។
    ហេរីន ក៏ជាអ្នកចូលចិត្តបង្ហាញខ្លួនក្នុង Instagram  ដូចគ្នាហើយថ្ងៃនេះបានឃើញរូបថតរបស់ ជុងហ្គុក ដោយអចេតនានៅក្នុង Acc របស់អ្នកណាក៏មិនដឹង? នាងបានចូលទៅឆែកមើលនិងបានឃើញរូបជាច្រើន ដែល ថេហ្យុង បានផុសវាជាមួយរូបរបស់ខ្លួនឯងជា ច្រើនលាយជាមួយរូបជាមួយនាយនិងរូបនាយម្នាក់ឯងផងដែរ ។ ហើយរូបដែរ ជុងហ្គុក ផ្ញើរមក ថេហ្យុង ក៏ផុសវាហើយសរសេរខេបសិនថា «កម្លាំងចិត្ត» ហេរីន ក៏ទៅរក ជុងហ្គុក តែបានជួបត្រឹមតែ ជុងហ្គី ប៉ុណ្ណោះ ។

    "រូបទាំងនេះបានន័យថាម៉េច?" ហេរីន លើកបង្ហាញសូម្បី ជុងហ្គី ក៏មិនបានដឹងដូចគ្នា ។
    "បងមិនបានដឹងអ្វីទេ"
    "នេះជា ជុងហ្គុក ឬបង? ប្រាប់មកថាបានន័យថា ម៉េច?"
    "សុំទោស ហេរីន បងមិនអាចនិយាយអ្វីច្រើនទេ តែសូមចាំអោយ ជុងហ្គុក មកវិញសិន"
    "គាត់ទៅណា? ទៅជាមួយគេម្នាក់នេះមែនទេ?"
    "ទៅធ្វើការ ពិតមែន!"
    "បាន! ខ្ញុំនិងចាំគាត់ ប៉ុន្តែ..."
    "កុំប៉ុន្តែ រឿងអីក៏ដោយតែងតែមានហេតុផល"
    "ខ្ញុំទៅវិញហើយ"
    "ហេរីន..."
    "ហេតុអី តែងតែជាបងដែលលួងលោមខ្ញុំ? ខ្ញុំមិនចង់បានបែបនេះទេ"
    "ហេតុអី? ហេរីន បងគ្រាន់តែ..."
    "ខ្ញុំមិនចង់មានអារម្មណ៍ល្អលើបង ខ្ញុំមិនអាចក្បត់ ជុងហ្គុក ទេ...ខ្ញុំគិតថាពួកយើងកុំស្នឹតស្នាលគ្នាទៀតអី កុំអោយមានបញ្ហារ"
    "តែបងចង់...ស្នឹតស្នាលជាមួយ ហេរីន បើមាន អារម្មណ៍ល្អហើយយ៉ាងម៉េច? បងក៏បែបនោះ"
    "បងបានន័យថាម៉េច? ពួកយើងមិនអាចអោយវា កើតឡើងទេ ខ្ញុំជាសង្សារប្អូនរបស់បង"
    "តែ ជុងហ្គុក អត់បានស្រលាញ់ ហេរីន ទេ"
    "គាត់ស្រលាញ់ខ្ញុំ ពួកយើងទាក់ទងគ្នាយូរហើយ"
    "ហេរីន..."
    "ខ្ញុំមិនចង់អោយ ជុងហ្គុក ឈឺចាប់ទេ សុំទោស បងប្រុស..." ហេរីន បញ្ចប់ប្រយោគនិងប្រញាប់ចាក ចេញពីនាយ ។ អារម្មណ៍នាងគឺវិលវ៉ល់ នាងគិតថា ជុងហ្គុក ស្រលាញ់នាង នាងគិតថាខ្លួនឯងកំពុងសាង កំហុសចំពោះ ជុងហ្គុក គឺដោយសារតែនាងលួចមាន ចិត្តអោយអ្នកដែលជាបងប្រុសរបស់សង្សារខ្លួន បែប នេះ ។

    ងាកមកមើល ជុងហ្គុក ឯណោះវិញ ក្រោយបញ្ចប់ ការងារនាយគិតថានិងត្រលប់មកវិញទាំងយប់តែម្តង ព្រោះមិនចង់អោយ ថេហ្យុង នៅម្នាក់ឯងនាយបារម្ភ ខ្លាចមានគ្រោះថ្នាក់ចំពោះគេទៀត ។
    "រៀបចំទិន្ន័យអោយបានល្អ ពួកយើងត្រូវមកម្តង ទៀតដើម្បីពិនិត្យមុននាំចេញ"
    "បាទចៅហ្វាយ"
    "តោះយើង!"
    "បាទ"
    "ឈប់សិន!" ជុងហ្គុក បង្អាក់ដំណើរនាយលើក ទូរសព្ទដែលបងប្រុសនាយបានទាក់ទងមកសិន ។
    "ហ្យុង មានការអី?"
    "ត្រលប់មកវិញថ្ងៃនេះ?"
    "កំពុងរៀបចំទៅហើយ តែឈប់ញាំបាយនៅក្រុងសិន"
    "កុំទាន់មកវិញអី បងបាននិយាយជាមួយ ថេហ្យុង ស្អែកនេះគេចុះទៅប៊ូសាន ឯងកំដរគេដើរលេងបន្តិចទៅ"
    "ហ្យុងឆ្គួតទេដឹង? ហេតុអីខ្ញុំត្រូវកំដរគេដើរលេងដែរ?"
    "ព្រោះបានសន្យាហើយថានាំគេទៅដើរលេង ឯកសារឯងអោយកូនចៅយកមកអោយបងនៅផ្ទះមកបងពិនិត្យ ចំណែកឯងនៅចាំទទួល ថេហ្យុង ផងនៅថ្ងៃស្អែក"
    "តែខ្ញុំមិនបានព្រម"
    "បងដឹងថាឯងនិងនាំគេទៅដើរលេងសប្បាយជាង បង! តាមហ្នឹងចុះ"
    "នែ៎...យ៉ា ចន ជុងហ្គី! ហ៊ើយ..." ជុងហ្គុក ចង់តែ បោកក្បាលទេ បងប្រុសរបស់នាយ ម្តងឡប់ម្តងឆ្គួត ម្តងអោយរក្សាកម្លាត ឥឡូវមកអោយនាំដើរលេងទៅវិញ ចំជាគាំងមតិពិតមែន ។

To be continue...

Continue Reading

You'll Also Like

23.1K 250 38
Secretly, you're Spider Man, the webhead of Remnant. When a bunch of your worst villains unite to form the Sinister Six, you'll have to let go of the...
4.6M 293K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
209K 16.8K 73
អភូតហេតុដល់អស្ចារ្យបាននាំក្មេងប្រុស គីម ថេយ៉ុង ដែលជាអ្នកនិពន្ធ ឆ្លងចូលក្នុងសាច់រឿងដែលខ្លួនបានសរសេរដើម្បីកែសាច់រឿងធ្វើយ៉ាងណាអោយចុងបញ្ចប់នែតួចិត្តអាក្រ...
52.1K 2.9K 25
​ ខ្ញុំមិនចង់បានត្រឹមជាមិត្តរួមបន្ទប់ឯងឡេីយ​ បេះដូងខ្ញុំទាមទារសុំលេីសពីនេះ​ ។ ​ 1​ November 23 > 19​ April 2023