ម្ចាស់គ្រងបេះដូង (ចប់)

By gitae060999

214K 16.9K 234

រៀបការជាមួយបង តែជាប់ចំណងជាមួយប្អូន 💔 More

ភាគទី01 : ផ្តើមរឿង
ភាគទី02 : រៀបការ
ភាគទី03 : បង Prank ទេអូនសម្លាញ់
ភាគទី04 : ដូចមនុស្សផ្សេងគ្នា
ភាគទី05 : សិទ្ធិជាអ្នកប្រុសធំ
ភាគទី06 : អូនខ្លាចបង?
ភាគទី07 : លុយខ្ញុំ ចង់ទិញអីរឿងខ្ញុំ
ភាគទី08 : ត្រៀមទទួល
ភាគទី09 : អូនគួរអោយស្រលាញ់
ភាគទី10 : ប្រុសម្នាក់នោះមុខដូចបងណាស់
ភាគទី11 : បងកុហកខ្ញុំ
ភាគទី12 : ខ្ញុំមិនចង់ទ្រាំទៀតទេ
ភាគទី13 : បែកគ្នាសិនទៅ
ភាគទី14 : ស្នាមសាក់?
ភាគទី15 : ត្រូវគ្នាវិញណា...?
ភាគទី16 : បង្កើតភាពស្នឹតស្នាល?
ភាគទី17 : ចប់ហើយ ចន ជុងហ្គុក
ភាគទី18 : សុំអនុញាត្តហួងហែងជំនួស
ភាគទី19 : បងប្លែកទៀតហើយ
ភាគទី20 : គេចង់បានអូន...
ភាគទី21 : តើមានរឿងអី?
ភាគទី22 : បងមកវិញហើយ?
ភាគទី24 : មិនអាចអោយហួសព្រំដែន
ភាគទី25 : លើសដើម
ភាគទី26 : ចង់យ៉ាងម៉េច?
ភាគទី27 : ម្តងឆ្គួត ម្តងជា
ភាគទី28 : គ្មានអ្នកណាមករំខាន
ភាគទី29 : ប្រចណ្ឌ!!
ភាគទី30 : ស្មានមិនខុសមែន
ភាគទី31 : យើងឆ្លាត ហើយសង្ហារ
ភាគទី32 : សុំទោស ពួកយើងស្រលាញ់គ្នាហើយ
ភាគទី33 : ផ្តល់ឱកាសអោយបងផង
ភាគទី34 : បងជារបស់អូនហើយ 🔞
ភាគទី35 : គ្រប់យ៉ាងទៅតាមគម្រោង
ភាគទី36 : នាំអូនទៅជួបម៉ាក់
ភាគទី37 : ខូចផែនការ
ភាគទី38 : បែកការ??
ភាគទី39 : សងអាវបងវិញភ្លាម
ភាគទី40 : រឿងចូលមកផ្ទួនៗ
ភាគទី41 : សុំពេលបកស្រាយ
ភាគទី42 : ដោះលែងខ្ញុំ
ភាគទី43 : ខ្លាចខ្មោច
ភាគទី44 : ប៉ាសុំទោស
ភាគទី45 : យកម៉ាក់ខ្ញុំទៅណា?
ភាគទី46 : ជេហា មិនមែនកូនបង្កើត?
ភាគទី47 : រត់ទៅជាមួយគ្នា
ភាគទី48 : ហេតុអ្វីបងក្លាយជាបែបនេះ?
ភាគទី49: យូរៗទៅនិងស៊ម
ភាគទី50 : ភាគបញ្ចប់...💕

ភាគទី23 : ចង់ចាប់កំហុស?

3.6K 325 1
By gitae060999

    នៅថ្ងៃបន្ទាប់មកពេលដែលម៉ាក់របស់គេបានមក នៅពេលថ្ងៃគេក៏មិនបាននិយាយអ្វីគិតស្មានថាអ្នកផ្សេងប្រហែលជាដឹងហើយថាស្វាមីរបស់គេត្រលប់ មកវិញនោះ ។
   "ថ្ងៃនេះយ៉ាងម៉េចដែរកូន?"
   "ខ្ញុំលែងអីហើយម៉ាក់ ពេលណាអាចចេញពីពេទ្យបាន? ហាងទុកចោលប៉ុន្មានថ្ងៃហើយ"
   "កូនឯងមិនទាន់ជាស្រួលបួលផង ចេញពីពេទ្យបានអ្នកណានៅមើល នៅថែ?"
   "ជុងហ្គី នោះអីម៉ាក់! ជុងហ្គី និងមើលថែខ្ញុំ"
   "តែគេមិនទាន់មកវិញទេ"
   "គាត់មកវិញហើយ មកដល់យប់មិញគាត់មករកខ្ញុំទៀតផង"
   "តែលឺដន្លងថាចេញមកថ្ងៃនេះ យប់ឬស្អែកទើបមកដល់"
   "ចុះបើគាត់មកទៅហើយ? ខ្ញុំនិងខលទៅគាត់ អត់ ទេៗ កាត់ច្បាស់ជាមកទៀត"
   "អឹម...មកក៏ល្អ! គេនិងមើលថែកូន"
   "អញ្ចឹងម៉ាក់អោយខ្ញុំចេញពីពេទ្យណា"
   "ប៉ុន្តែត្រូវចាំអោយប្តីកូនឯងមកសិន ហើយត្រូវអោយនៅសម្រាកផ្ទះម៉ាក់ព្រោះថាប្តីកូនឯងច្បាស់ជា រវល់មើលថែបានតែពេលយប់ប្រលប់ទេ"
   "អោយតែម៉ាក់អោយខ្ញុំចេញពីពេទ្យ ទោះបែបណាក៏បាន"
   "សម្រេចអញ្ចឹងហើយ ម៉ាក់ទៅនិយាយជាមួយគ្រូពេទ្យសិន! អូ៎...កូនប្រសារ?" អ្នកស្រីគីម បែររកដើរ ចេញចំពេលដែល ជុងហ្គុក បានចូលមកល្មម ។
   "ជំរាបសួរអ្នកម៉ាក់ក្មេក"
   "នេះមកវិញលឿនណាស់ លឺប៉ាកូនឯងថាចេញមកថ្ងៃនេះតើ"
   "បាទមែនហើយ ព្រោះម្សិលមិញគឺថ្ងៃនេះនៅ បារាំងពេលខុសគ្នាទើបលោកប៉ាគាត់ច្រឡំ ខ្ញុំមកដល់តាំងពីយប់មិញឯណោះម៉ាក់ក្មេក"
   "បែបហ្នឹងល្អហើយ មើល ថេហ្យុង ផងម៉ាក់ទៅ និយាយជាមួយពេទ្យព្រោះ ថេហ្យុង គេទទួចចង់ទៅផ្ទះវិញ"
   "ទៅវិញ? អូននៅមិនទាន់..."
   "អូនលែងអីហើយ ពិតមែន"
   "និយាយគ្នាសិនចុះណា" អ្នកស្រីគីម ចេញអោយពួកគេនៅនិយាយគ្នា ។ ជុងហ្គុក មកឈរជិត ថេហ្យុង ដើម្បីសួរនាំ ។
   "ជើងនៅឈឺទេ ហេតុអីចង់ទៅផ្ទះ?" 
   "ដោយសារបង! អូនចង់អោយបងនៅមើលថែអូនទើបចង់ទៅផ្ទះ បើបងមិនទាន់មកអូនក៏មិនទាន់ចង់ ចេញពីពេទ្យដែរ"
   "ក្បាលខូច" ជុងហ្គុក ខោក ថេហ្យុង មួយក្រញ៉រ ស្រាលទេ ព្រោះតែខ្នាញ់និងគេពេក ។
   "ពិតមែន! ប៉ុន្តែទៅសម្រាកនៅផ្ទះរបស់អូនមួយ រយៈសិនណា ម៉ាក់ខ្លាចពេលបងទៅធ្វើការអត់មាន អ្នកណានៅមើលថែអូន បងមិនមានបញ្ហារមែនទេ?"
   "បានស្រាប់ហើយ ផ្ទះអូនក៏ដូចជាផ្ទះបងដែរ"
  "ប្រសើណាស់" ថេហ្យុង បញ្ចេញទឹកមុខញញឹម រីករាយនៅពេលនាយស្របតាមអ្វីដែលគេស្នើរ ។
    ម៉ាក់ របស់ ថេហ្យុង មកវិញតែមិនឃើញ ជុងហ្គុក នៅទីនេះទើបសួររក ។
   "ប្តីកូនឯងទៅណាហើយ?"
  "គាត់ទៅយកសម្លៀកបំពាក់អោយខ្ញុំ ចុះម៉ាក់ពេទ្យ ថាយ៉ាងម៉េចខ្លះ?"
  "ពេទ្យថាអាចចេញទៅបានហើយ ប៉ុន្តែញាំបាយ ថ្ងៃត្រង់សិនណា"
   "អត់អីទេម៉ាក់ ញាំនៅផ្ទះក៏បាន"
   "ប្រញាប់ថ្នាក់នេះផងឬកូន?"
   "មែនហើយម៉ាក់ ខ្ញុំធុញខ្លាំងណាស់"
   "បានៗ អញ្ចឹងម៉ាក់ទៅមុនហើយណា ទៅត្រៀម អាហារចាំមុន កូនឯងទៅវិញជាមួយ ជុងហ្គី ចុះ"
   "បាទម៉ាក់"
    អ្នកស្រីចន ទៅផុតមួយសន្ទុះទើប ជុងហ្គុក មកវិញ នាយប្រាប់ថាទៅយកសម្លៀកបំពាក់នៅផ្ទះតែនាយ ទៅទិញថ្មីទៅវិញទេ ព្រោះនាយមិនហ៊ានចូលផ្ទះនោះឡើយ ។
    រៀបចំខ្លួនរួចរាល់ ថេហ្យុង ត្រូវដាក់នៅលើរទះរុញចុះទៅខាងក្រោម ឡាននិងបើកមកចាំនៅខាង មុខស្រាប់តែម្តង ។
   "ឡាននេះ?" ថេហ្យុង សួរពេល ជុងហ្គុក កាន់របស់យកទៅទុកក្នុងឡានមុននិងត្រូវលើកបីគេដាក់ ក្នុងឡានតាមក្រោយ ។
   "ឡាននេះ យ៉ាងម៉េច?"
   "ឡានអ្នកណាគេ?"
   "ឡានបង...អឺ...គឺឡានមិត្តរបស់បង បងខ្ចីគេមកជិះ សិនព្រោះមិនទាន់មានពេលទៅទិញឡានថ្មី មោះ បងបី" ជុងហ្គុក លើកបីនាយតូចស្រាលស្ងើកដាក់ក្នុង និងតាមទៅពីក្រោយ ។
   "អូនគិតថាបងយកឡានអូនប្រើវិញទៅ ទើបនិង ទិញឡានបើទិញទៀតខ្ជះខ្ជាយលុយណាស់"
   "ចុះអូន បានអីប្រើ?"
   "បងចាំបាច់ជាងអូន"
   "បងមានឡានហើយ កុំបារម្ភអី"
   "បើសិនបងពិបាកត្រូវប្រាប់អូន បើបងខ្ចីឡានគេ បែបនេះ អូនមិនស្រណុកចិត្តទេ"
   "មួយថ្ងៃតើ ដើម្បីមកទទួលអូននោះអី"
   "អា៎ៗ ដឹងហើយ..." ថេហ្យុង ញញឹមខ្ចឹបដាក់នាយ មើលសម្តីចុះ គួរអោយស្អប់ខ្លាំងណាស់ ។
   "ប៉ុន្តែ...ហឹម...បងគិតថាមិនទាន់ប្រាប់ល្អជាង"
   "មានរឿងអីមែនទេ?"
   "រឿងគ្រោះថ្នាក់របស់អូន បងគិតថាចាំចាត់ចែងរួច រាល់សឹមប្រាប់វិញ"
   "តើមានអីខ្លាំងឬអត់?"
  "បងនិងប្រាប់នៅពេលក្រោយ"
   "ក៏បាន អូនក៏មិនបង្ខំចង់ដឹងដែរ ប៉ុន្តែ...បងមិនអី មែនទេបើត្រូវគេងផ្ទះអូន?"
   "ហេតុអីសួរបែបហ្នឹង? គេងផ្ទះប៉ាម៉ាក់ក្មេកមានអី ចម្លែក?"
   "គ្រែងថាបងទើសទាល់ទើបអូនចេះតែសួរអោយ ប្រាកដក្នុងចិត្ត"
   "កុំគិតច្រើនអី"
   "អឹម!"
   ចំណាយពេល 30នាទីពួកគេបានមកដល់ផ្ទះរបស់ ថេហ្យុង ហើយអ្នកគ្រប់គ្នាគឺស្វាគមន៍កូនប្រសារ យ៉ាងពិសេស គ្រប់គ្នាសុទ្ធតែគ្រែងចិត្តនាយគ្រប់គ្នា គ្រាន់តែរឿង ថេហ្យុង នាយចេញគ្រប់សព្វបែបយ៉ាង បង់សំណង បង់ថ្លៃពេទ្យ នៅដាក់បន្ទប់ពិសេសទៀត ហើយឡាននាយក៏ខូចខាតទាំងស្រុង តែនាយកំពុងរីករាយនៅក្នុងគ្រួសារ គីម ។
   
    ជុងហ្គុក បានវំណាយពេលនៅទីនេះជាមួយ ថេហ្យុង មិនទៅណារហូតដល់យប់បន្តិច ជុងហ្គុក បានរៀបចំទឹកសម្រាប់ ថេហ្យុង រួចរាល់ នាយនិងត្រូវមើលថែគេគ្រប់សព្វដូចគ្នា ។ ឯ ថេហ្យុង វិញក៏មិនសូវមានតម្រូវការអ្វីច្រើន ដែរព្រោះគេគ្រែងចិត្តនាយ ។
    "ងូតទឹករួចហើយបង"
    "អូនអាចដើរបាន"
    "បើរអិលមិនលើសដើម?"
    "ដឹងហើយៗ"
    ថេហ្យុង អោយនាយគ្រាមកត្រឹមមុខបន្ទប់ទឹក គេអាចដើរតិចៗខ្លួនឯងបាន ។ ក្រោយពីងូទទឹករួច រាល់ ជុងហ្គុក បានជូតសក់អោយគេព្រមទាំងបីគេ ទៅដាក់គេងលើគ្រែទៀតផង ។
    "គេងមុនចុះ បងងូតទឹកសិន"
    "បើមានខ្វះខាតអីប្រាប់អូន អូននិងអោយគេទៅ រកទិញអោយ"
    "មិនអីទេ មានប៉ុណ្ណាក៏ប៉ុណ្ណឹងចុះ" ជុងហ្គុក ថាហើយក៏ដើរចេញទៅ ថេហ្យុង វិញញញឹមជាប់មុខ រហូត ពេលឈឺនាយថ្នាក់ថ្នមអញ្ចឹងមិនចង់ជាវិញសោះ ។
    ខណៈដែល ជុងហ្គុក កំពុងងូតទឹក ជុងវ៉ុន បានមក រកគេនិយាយរឿងនៅហាងខ្លះៗ មិនមានជាបញ្ហារអ្វី ទេ ឈុតសម្រាប់ត្រៀមអោយគេ ជុងវ៉ុន ក៏បញ្ចូនទៅអោយគេរួចរាល់ហើយដែរ ។ និយាយបានបន្តិចក៏ទៅ វិញព្រោះមិនចង់រំខានពេលសម្រាករបស់ ថេហ្យុង ។ គេនៅមិនទាន់គេងនៅឡើយ ជុងហ្គុក រៀបចំខ្លួនរួច រាល់ក៏ឡើងមកគេងកៀកស្នឹតនិងគេព្រមទាំងស៊កដៃ ម្ខាងអោបចង្កេះ ថេហ្យុង ទៀតផង ។
    "អូន?"
    "ហឹម?"
    "មិនទាន់គេងទេឬ?"
    "អឹម..."
    "បងអាចនិយាយខ្លះ..?"
    "មានអ្វីឬ និយាយមក"
    "បើសិន...ស្តាប់អោយច្បាស់គឺ បើសិន"
    "ហើយយ៉ាងម៉េច?"
    "បើសិនបងកុហករឿងអ្វីមួយ...វាជារឿងធំតែនៅ ពីក្រោយហេតុផល តើអូននិងខឹងទេ? ឬស្តាប់ហេតុ ផលឬអត់?"
    "មិនដឹងដែរ"
    "ហេតុអី?"
    "ព្រោះមិនដឹង ហេតុផលស្តាប់នៅពេលក្រោយរឿងខឹងច្បាស់ជាមកមុន អ្នកណាក៏ដូចអ្នកណាតែខឹង គឺខឹង គ្មានពេលមកស្តាប់ហេតុផលនោះទេ"
    "ចុះក្រោយមក? និងស្តាប់ទេ?"
    "ក៏មិនដឹងដែរ"
    "បើមិនស្តាប់និងបែកបាក់គ្នាហើយ រឿងអីក៏ដោយ គេធ្វើគឺតែងតែមានហេតុផល តើមែនទេ?"
    "អញ្ចឹង តើបងមានលាក់បាំងអ្វីមែនទេ?"
    "គ្មានទេ បងថាបើសិនតើ"
    "ច្បាស់?"
    "មែនហើយ មុននេះបងបានបញ្ជាក់អូនហើយថា បើសិន"
    "អឹម..."
    "គេងចុះ"
    បើទោះមានមន្ទិលក្នុងចិត្តប៉ុន្តែ ថេហ្យុង សុំលាក់ វាទុកសិន ។ សម្រាប់វត្តមានរបស់នាយរាប់តាំងពីយប់មិញមកជារឿងចម្លែកសម្រាប់គេ និងអ្នកគ្រប់គ្នា ពិសេសគឺខាងគ្រួសាររបស់នាយមិនបានដឹងនោះទេ ថានាយនៅកូរ៉េពេលនេះ ។

    ព្រឹកថ្ងៃបន្ទាប់ ថេហ្យុង រំអ៊ុកចង់ទៅមើលហាង តែ ជុងហ្គុក ហាមមិនទាន់អោយទៅនៅឡើយទេ នៅពេលដែលនាយនាំ ថេហ្យុង ចុះមកខាងក្រោម ក៏ភ្ញាក់និងវត្តមានប៉ាជាមួយម៉ាក់ចុងរបស់នាយមក ពីព្រឹកតែម្តងហើយ ។
   "ប៉ា!" ជុងហ្គុក ភ៏យប្រហោងពោះមិនស្ទើទេនៅ ពេលដែលឃើញប៉ានាយបែបនេះ ។
   "លោកប៉ា អ្នកមីង ជំរាបសួរ" ថេហ្យុង
   "ថេហ្យុង យ៉ាងម៉េចហើយកូន? ប៉ុន្មានថ្ងៃនេះរវល់ ជំនួសដៃជើងអោយ ជុងហ្គី ទើបមិនបានមកសួរសុខ ទុក្ខ" លោកចន
   "ខ្ញុំបានគ្រាន់បើច្រើនហើយលោកប៉ា"
   "ឆាប់ជាណាកូន" លោកចន
   "អរគុណលោកប៉ា"
   "ជុងហ្គី! មកដល់ពីកាល? ម្សិលម៉្ងៃត្រូវទេ?" លោកចន ចោទសំនួរដូចជាចង់ចោទប្រកាន់រឿង អ្វីមួយមកកាន់នាយ តែទឹកមុខរបស់ ជុងហ្គុក មិនចុះចាញ់ស្រាប់ទៅហើយ ។
    "បាទត្រូវហើយលោកប៉ា! មកដល់យប់ជ្រៅគួរ សមហើយក៏ទៅមន្ទីរពេទ្យមើល ថេហ៍ តែម្តង"
   "ហេតុអីមិនទៅផ្ទះ?" លោកចន
   "យប់ជ្រៅណាស់ហើយ សួរ ថេហ៍ ក៏បានថាខ្ញុំចេញពីពេទ្យពេលណា? ខ្ញុំមិនចង់រំខានអ្នកណាមក បើកទ្វារអោយទាំងយប់នោះទេ"
   "ចុះឯងគេងឯណា? គ្រែងថាមកម្សិលមិញមកដល់នោះអី? ចុះឯកសារការងារសំខាន់?"
   "នៅសណ្ឋាគារ ខ្ញុំបានគេងនៅសណ្ឋាគារ ខ្ញុំភ័យ រឿងប្រពន្ធខ្ញុំគ្រោះថ្នាក់សឹងស្លាប់ ប៉ាវិញមកចម្រិតសួររកហេតុរកផលអ្វី? មកពេលណាសំខាន់ដែរ? ឬពេលប្រពន្ធខ្ញុំកំពុងគ្រោះថ្នាក់ប៉ាអោយខ្ញុំសង្ងំធ្វើការ សង្ងំដើរលេងសិនមែនទេ?" ជុងហ្គុក ដាក់មួយខ្សែរ អោយស្ងាត់មាត់មួយផ្ទះ ស្ងាត់ដល់អ្នកដែលអង្គុយចាក់រុកទៀត ។
    "ឯកសារថ្ងៃខ្ញុំយកពីសណ្ឋាគារទៅអោយប៉ាកុំ បារម្ភ! តោះ ថេហ៍ ញាំអីសិននិងបានលេបថ្នាំ"  ជុងហ្កុក ដោយសារឃើញគ្រប់គ្នាស្ងាត់មាត់ទើប បន្ថែមមួយប្រយោគនេះហើយក៏នាំ ថេហ្យុង ទៅតុ អាហារទុកអោយចាស់ៗចង់នៅឬទៅណាជារឿងពួកគាត់ ។ ងាកមកមើល ថេហ្យុង វិញអង្គុយញាំអីទល់ មុខនិង ជុងហ្គុក មុខគេរំភើបនិងសម្តីនាយសូម្បី ស្នាមញញឹមក៏មិនអាចលាក់ ។
    "អូនកើតអី?"
    "គ្មានទេ! បងឆាប់ញាំទៅល្អជាង"
    "បងកំពុងញាំហើយ អូនហ្នឹងគិតតែញញឹមពេលណាញាំអស់?"
    "អោយធ្វើម៉េច អូនមិនអាចឈប់"
    "កើតអីទើបញញឹម? សប្បាយចិត្ត? រឿងអ្វី?"
    "ពេលដែលបងថាបារម្ភពីអូនស្ទើស្លាប់"
    "ចំមែន កូនឆ្មានេះ"
    "ហេតុអីក៏អូនជាកូនឆ្មាទៅវិញ?"
    "ព្រោះបងចង់អោយជាឆ្មា យ៉ាងម៉េចកូនឆ្មា?"
    "ឆើស!"
    "ឃើញកូនៗបែបនេះ អូនសប្បាយចិត្តណាស់" ចាស់មើលទៅពួកគេស្មឹតស្នាលគ្នាច្រើនខាង ថេហ្យុង ក៏យល់ថាមិនខកចិត្តដែរ ដែលបង្ខំអោយគេ រៀបការ ព្រោះរាល់ថ្ងៃដេកបារម្ភខ្លាចតែកូនមិនចុះ សម្រុងគ្នា ។

    ថ្ងៃត្រង់ក្រោយអាហារ ជុងហ្គុក បើកឡានរបស់ ថេហ្យុង ទៅសណ្ឋាគារយកឯកសារមកអោយប៉ា របស់នាយអោយអស់ចិត្ត ។
    "នេះយកទៅប្តូរហើយត្រលប់ទៅផ្ទះបានហើយ" ជុងហ្គុក ហ៊ុចសម្លៀកបំពាក់ដូចគ្នានិងរបស់នាយកំពុង ប្រើទៅហើយ ជុងហ្គី ប្តូរ ។ ជុងហ្គី មកដល់យប់មិញ គឺយប់ជ្រៅហើយ ជុងហ្គុក ជាអ្នកកក់សណ្ឋាគារនេះ អោយនាយសម្រាកមួយយប់និងបន្តផែនការរបស់ នាយបន្ត ។ គ្រាន់តែ ជុងហ្គុក បង្ហាញខ្លួនចំពោះមុខ ថេហ្យុង នាយបានត្រលប់មកវិញ ខល ទៅ ជុងហ្គី ព្រមទាំងប្រាប់គ្រប់ដំណើររឿងអស់ទៅហើយ ជុងហ្គី គីគ្រាន់តែធ្វើតាម ជុងហ្គុក បានប្រាប់ប៉ុណ្ណោះ។
   "ចុះ ថេហ្យុង?"
   "គេបានគ្រាន់បើហើយ ប្រសិនបើប៉ា ឬអ្នកណាសួរអ្វី ហ្យុងត្រូវឆ្លើយតាមខ្ញុំប្រាប់ បើមិនចង់បែកការ"
   "អឹម! បងនិងប្តូរវិញបានហើយមែនទេ?"
   "នៅទេ! ការងារខ្ញុំមិនទាន់បញ្ចប់ ពិសេសជាមួយ គីម ជេហុី និង ចន ជេហា គ្មានអ្នកណាម្នាក់អាចរួច ខ្លួនបាននោះទេ"
   "ជុងហ្គុក..."
   "នេះសោរឡាន ឡានរបស់ ថេហ៍! ទៅៗកុំអោយគេសង្ស័យ"
   "អឹម!"
   "ឈប់ៗ ងូតទឹកផង ប្រើទឹកអប់នេះទៅ"
   "Okay" ជុងហ្គី ប្រញាប់រៀបចំខ្លួនអោយដូចនិង ជុងហ្គុក នៅថ្ងៃនេះហើយក៏ប្រមូលរបស់ទាំងអស់ ត្រលប់ទៅផ្ទះវិញ ។
    កុំគិតថាអាចចាប់កំហុក ចន ជុងហ្គុក បានបើនាយ ចេះប្រហេសភ្លេចមុខភ្លេចក្រោយនោះនាយមិនមក ប្រថុយជាមួយរឿងនេះតាំងពីដំបូង... ។

To be continue...

Continue Reading

You'll Also Like

27.8K 749 43
Set after the events of Pixar's 2023 film Elemental, a fiery and determined Ember Lumen and go-with-the-flow Wade Ripple start their new lives in the...
1.5M 136K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
4.4K 284 7
ចំណងស្នេហ៍រវាង zombie នឹង មនុស្ស
201K 14K 38
« អូនគឺជាមនុស្សដែលបងស្រឡាញ់តែម្នាក់គត់ អូនមិនអាចចេញបងបានទេ គីម ថេយ៉ុង » Author: JEON RaaFaaa ( សួន ចន្ថា ) Date 01/11/20 - 10/08/21