ម្ចាស់គ្រងបេះដូង (ចប់)

By gitae060999

214K 16.9K 234

រៀបការជាមួយបង តែជាប់ចំណងជាមួយប្អូន 💔 More

ភាគទី01 : ផ្តើមរឿង
ភាគទី02 : រៀបការ
ភាគទី03 : បង Prank ទេអូនសម្លាញ់
ភាគទី04 : ដូចមនុស្សផ្សេងគ្នា
ភាគទី05 : សិទ្ធិជាអ្នកប្រុសធំ
ភាគទី06 : អូនខ្លាចបង?
ភាគទី07 : លុយខ្ញុំ ចង់ទិញអីរឿងខ្ញុំ
ភាគទី08 : ត្រៀមទទួល
ភាគទី09 : អូនគួរអោយស្រលាញ់
ភាគទី10 : ប្រុសម្នាក់នោះមុខដូចបងណាស់
ភាគទី11 : បងកុហកខ្ញុំ
ភាគទី12 : ខ្ញុំមិនចង់ទ្រាំទៀតទេ
ភាគទី13 : បែកគ្នាសិនទៅ
ភាគទី14 : ស្នាមសាក់?
ភាគទី15 : ត្រូវគ្នាវិញណា...?
ភាគទី16 : បង្កើតភាពស្នឹតស្នាល?
ភាគទី17 : ចប់ហើយ ចន ជុងហ្គុក
ភាគទី18 : សុំអនុញាត្តហួងហែងជំនួស
ភាគទី20 : គេចង់បានអូន...
ភាគទី21 : តើមានរឿងអី?
ភាគទី22 : បងមកវិញហើយ?
ភាគទី23 : ចង់ចាប់កំហុស?
ភាគទី24 : មិនអាចអោយហួសព្រំដែន
ភាគទី25 : លើសដើម
ភាគទី26 : ចង់យ៉ាងម៉េច?
ភាគទី27 : ម្តងឆ្គួត ម្តងជា
ភាគទី28 : គ្មានអ្នកណាមករំខាន
ភាគទី29 : ប្រចណ្ឌ!!
ភាគទី30 : ស្មានមិនខុសមែន
ភាគទី31 : យើងឆ្លាត ហើយសង្ហារ
ភាគទី32 : សុំទោស ពួកយើងស្រលាញ់គ្នាហើយ
ភាគទី33 : ផ្តល់ឱកាសអោយបងផង
ភាគទី34 : បងជារបស់អូនហើយ 🔞
ភាគទី35 : គ្រប់យ៉ាងទៅតាមគម្រោង
ភាគទី36 : នាំអូនទៅជួបម៉ាក់
ភាគទី37 : ខូចផែនការ
ភាគទី38 : បែកការ??
ភាគទី39 : សងអាវបងវិញភ្លាម
ភាគទី40 : រឿងចូលមកផ្ទួនៗ
ភាគទី41 : សុំពេលបកស្រាយ
ភាគទី42 : ដោះលែងខ្ញុំ
ភាគទី43 : ខ្លាចខ្មោច
ភាគទី44 : ប៉ាសុំទោស
ភាគទី45 : យកម៉ាក់ខ្ញុំទៅណា?
ភាគទី46 : ជេហា មិនមែនកូនបង្កើត?
ភាគទី47 : រត់ទៅជាមួយគ្នា
ភាគទី48 : ហេតុអ្វីបងក្លាយជាបែបនេះ?
ភាគទី49: យូរៗទៅនិងស៊ម
ភាគទី50 : ភាគបញ្ចប់...💕

ភាគទី19 : បងប្លែកទៀតហើយ

3.9K 321 4
By gitae060999

ជុងហ្គុក បានឆ្លៀតពេលទៅរក ជុងហ្គី នៅឯផ្ទះ នាយមានរឿងត្រូវចាត់ចែងច្រើនមិនអាចបំបែកខ្លួន បានទេ បានជានាយត្រូវអោយបងប្រុសនាយជួយអ្វី ដែលអាចជួយបាន ។
"ថាម៉េច? ជួបប៉ាម៉ាក់ ហេរីន?" ជុងហ្គុក ភ្ញាក់ផ្អើលក្រោយស្តាប់លឺការរៀបរាប់ពីបងប្រុសរបស់នាយ ។
"ចាំបាច់ភ្ញាក់ផ្អើលដែរ? មុននិងក្រោយគង់តែត្រូវទៅណាមួយនាងពឹងទៅហើយ..."
"ហ្យុង គួរតែខលមកប្រាប់ខ្ញុំសិន"
"នាងត្រូវណាត់គូរស្រករ ឯងគិតយ៉ាងម៉េច?"
"ក៏អោយនាងណាត់ហ្នឹងហើយ ព្រោះអ្នកដែលគ្រួសារនាងរើសច្បាស់ជាល្អជាងខ្ញុំ ហ្យុងក៏ដឹងហើយ ពឹងលើរបរម៉ាក់តែមួយមុខហើយបើសិនជាគេស៊ើបដឹងពីប្រវត្តិគ្រួសាររវាងខ្ញុនិង ហេរីន កាន់តែមិនអាច ហើយយើងក៏មិនមានរឿងជ្រៀលជ្រៅជាមួយគ្នាដែរ"
"ចុះឯងមិនខ្លាចបាត់បង់នាងទេឬ? បាត់បង់មនុស្ស ស្រីដែលស្រលាញ់និងរង់ចាំឯងបានគ្រប់កាលៈទេសៈនោះ?"
"ចុះហេតុអីហ្យុងមិនដែលរំលឹកពីប្រពន្ធហ្យុងខ្លះ អញ្ចឹង? បើខ្ញុំមិននិយាយដល់ ហ្យុងមិនរំលឹកមិននឹក សួរថាគេសុខសប្បាយឬអត់? ឬមួយនិយាយថានឹកគេក៏គ្មាន...ហ្យុង កំពុងតែ..."
"គឺ...បងគិតថាគេនៅជាមួយឯងច្បាស់ជាសុខសប្បាយហើយព្រោះឯងគឺ..."
"ប៉ុន្តែពួកយើងបានឈ្លោះគ្នាហើយគេក៏បានរត់ ទៅផ្ទះវិញ ប៉ុន្តែពេលនេះគេមកវិញហើយ"
"ឃើញទេ...ឯងគឺអាចធ្វើបានស្រាប់ហើយ"
"ហុឹស..." ជុងហ្គុក បញ្ចេញទឹកមុខហួសចិត្តជាមួយ បងប្រុសរបស់នាយ ពេលមានឱកាសនាយនិងសួរនាំ អំពីរឿងនេះបន្តទៀតតែពេលនេះត្រូវនិយាយកិច្ចការ សំខាន់សិន ។
"និយាយអញ្ចឹង ឯងមានការសំខាន់អ្វី?"
"ស្អែកហ្យុងត្រូវត្រលប់ទៅផ្ទះវិញ"
"ហាស? បានន័យថាការងារសម្រេចហើយ មែនទេ? តើមានរឿងអីកើតឡើងខ្លះទៅ?"
"គ្មានទេ! ការងាររបស់ខ្ញុំមិនទាន់បញ្ចប់! តែហ្យុង ទៅវិញព្រោះប៉ារបស់ហ្យុងមានការត្រូវនិយាយជា ការងារសំខាន់ត្រូវទៅក្រៅប្រទេស ដូច្នេះហ្យុងត្រូវ ទៅខ្លួនឯង ខ្ញុំមិនអាចធ្វើកិច្ចការនេះបានទេ"
"អញ្ចឹងឯងនិងត្រលប់មកវិញបណ្តោះអាសន្ន?"
"ត្រូវហើយគឺបណ្តោះអាសន្ន នៅផ្ទះមានឯកសារ សំខាន់ៗច្រើនណាស់ ហ្យុងចេះប្រយត្ន័មុខក្រោយខ្លះផង"
"បងដឹងហើយ...ចុះ..."
"ហេមៗ...បងប្រុស...អុ៎...ជុងហ្គុក" ហេរីន ចូលមក បានឃើញ ជុងហ្គុក ក៏ប្រញាប់ចូលមកអោបព្រោះតែ នាងគឺនឹកនាយណាស់ ។
"ហេរីន..."
"អូននឹកបងខ្លាំងណាស់..."
"បងដូចគ្នា! នេះមកលេងបងប្រុសឬ?"
"អឹម! ធម្មតាតែអូនទំនេរគឺមកហើយ ចុះបង...បាត់ ទៅណាយូរណាស់" ហេរីន លែងពីការអោបមក និយាយទល់មុខគ្នាធម្មតាវិញ ។
"បងធ្វើការមិនទាន់រួចរាល់"
"តើយូរទេ?"
"បងក៏មិនដឹងដូចគ្នា យ៉ាងណាបើអូនអប្សុកអាចមក រកបងប្រុសបងកំដរបានណា ពេលបងទំនេរនិងឆ្លៀត មករកអូនហើយ"
"មែនហើយបានបងប្រុសបង ទើបអូនមិនអប្សុក ថ្ងៃនេះរកមកបបួលគាត់ទៅញាំអីជាមួយគ្នា បងនៅទីនេះអញ្ចឹងទៅជាមួយគ្នាទៅណា"
"បងត្រូវធ្វើការ ខានស្អែកបានទេ? ចាំបងកំដរអូនទីចុះ ពេញមួយថ្ងៃ?"
"ល្អខ្លាំងណាស់..." ហេរីន ញញឹមរីករាយក្រោយ បាននិយាយជាមួយ ជុងហ្គុក តែស្ថិតក្រោមខ្សែរភ្នែកមិនពេញចិត្តរបស់ ជុងហ្គី នាយកំពុងតែចេះច្រណែន តើមែនទេ? នាយកំពុងតែមិនចង់អោយពួកគេស្នឹត ស្នាលជាមួយគ្នា ហើយបើអាចឃាត់បាននាយចង់ ឃាត់មិនអោយពួកគេណាត់គ្នានោះទេ ។
ទទួលស្គាល់ថានៅជាមួយគ្នាពួកគេគឺរីករាយដូចគ្នា ហេរីន មិនសូវនឹកនា ជុងហ្គុក ខ្លាំងព្រោះមានអារម្មណ៍ថានាយនៅចំពោះមុខ ទោះអារម្មណ៍រវាងអ្នក ទាំងពីរនាក់បងប្អូនមិនដូចគ្នាតែគឺរីករាយតាមរបៀប ផ្សេងគ្នា ។ បើនិយាយពី ជុងហ្គី វិញនាយក៏ទទួល. ស្គាល់ដែរថាមិនដែលនឹកដល់ ថេហ្យុង នោះទេ នាយនិង ថេហ្យុង គឺមិនទាន់មានមនោសញ្ចេតនាជា មួយគ្នានៅឡើយ តែសង្ឃឹមថាពេលនាយត្រលប់ទៅវិញនឹងអាចរីករាយពេលនៅជាមួយ ថេហ្យុង ដូច ពេលនៅជាមួយ ហេរីន ដែរចុះ ។

ត្រលប់មកក្រុមហ៊ុនវិញ ជុងហ្គុក ប្រមូលឯកសាររួចរាល់ក៏ហៅមនុស្សម្នាក់មកជួប...ប៉ុន្តែ...
"អគ្គនាយក គឺ លោក គីម ថេហ្យុង មកចាស៎"
"អោយគេចូលមក"
"ចាស៎ អគ្គនាយក! សូមអញ្ចើញលោកគីម"
"អរគុណ...ប៉ុន្តែពេលនេះខ្ញុំគឺ ចន ថេហ្យុង"
"ចាស៎ លោកចន ថេហ្យុង"
ថេហ្យុង ញញឹមបន្តិចមុននិងចូលទៅដោយក្នុងដៃ មានរបស់ញាំនៅពេញដៃផង ។
"ជុង! អូនមានរំខានការងារបងឬអត់? ជួនជាឆ្លងកាត់ក៏ឈៀងចូលមកបន្តិចចង់យករបស់ញាំអោយបងញាំផង" ថេហ្យុង
"បងគិតថាបន្តិចទៀតបងចេញទៅរកអូនដែរ ចាំទៅវិញជាមួយគ្នាតែម្តងទៅ បងជិតសម្រាកហើយ" ជុងហ្គុក
"ប្រសើណាស់" ថេហ្យុង
"បីន! ទៅហៅគេមក" ជុងហ្គុក
"បាទអគ្គនាយក" បីន
"លោក គីម មីនហ្យូ ញាំជាមួយគ្នាមក" ថេហ្យុង
"អរគុណ! ខ្ញុំសុំបង្ហើយដៃបន្តិច" មីនហ្យូ
"ថេហ៍! អូនអាចអង្គុយអោយស្ងៀម បងមានកិច្ចការបន្តិច" ជុងហ្គុក ងើបចេញពីតុធ្វើការរបស់នាយ មីនហ្យូ ក៏ងើបមកដែរ មកយកនំញាំខ្លះសិន ថេហ្យុង វិញស្តាប់បញ្ជារព្រោះខ្លាចរំខានដល់នាយ ។
"គេមកហើយ អគ្គនាយក" បីន ចូលមកវិញជាមួយ បុរសម្នាក់ជាបុគ្គលិកទីនេះ ។
"អគ្គនាយក មានការអីទើបហៅខ្ញុំមកទីនេះ?"
"នេះ" ជុងហ្គុក បែរមកយកឯកសារលើតុគប់ កណ្តាលមុខនាយម្នាក់នោះយ៉ាងរហ័សគេចមិនទាន់ ជាហេតុអោយ ថេហ្យុង ភ្ញាក់ផ្អើលជាខ្លាំង ។
  "អគ្គនាយក?"
"សន្តានជាចោរមិនអាចកែបានមែន" ជុងហ្គុក
"អគ្គនាយក ចង់បានន័យពីអ្វី?"
"កិបលុយក្រុមហ៊ុន ប៉ុន្មានដងហើយ? លើកមុន អត់ទោសអោយប៉ុន្មានដងទៀត?" ជុងហ្គុក
"គឺ...ខ្ញុំ...ខ្ញុំសុំទោស អគ្គនាយកខ្ញុំឈប់ហើយ លើកលែងអោយខ្ញុំម្តងទៀតមក" នាយម្នាក់នោះលត់ចង្គង់សុំអភ័យទោះចំពោះមុខនាយ តែសោកស្តាយផងនាយមិនមែន ចន ជុងហ្គី ។
"លើកលែង?" ជុងហ្គុក
"ហ្យុងកំពុងធ្វើស្អី?" ជេហា ចូលមកភ្លាមៗដោយគ្មានការអនុញាតិ គ្មានអ្នកណាហ៊ានហាមនាយស្រាប់ ហើយលើកលែងតែអគ្គនាយក ។
"មើលកូនចៅយ៉ាងម៉េចហាស? លុយបាត់រាប់លានបែរជាសង្ងំធ្វើដូចមិនដឹងរឿង?" ជុងហ្គុក
"ខ្ញុំជាអ្នកចាត់ចែងគេ" ជេហា បម្រុងយកនាយម្នាក់ នោះចេញទៅវិញតែ ជុងហ្គុក ឃាត់មិនអោយ សូម្បីប៉ះ ។
"កុំអោយសោះ ឯងគ្មានសិទ្ធិ" ជុងហ្គុក
"ខ្ញុំជាអ្នកខុសដែលមិនមើលការអោយបានល្អ ទុកអោយខ្ញុំចាត់ចែងគេ" ជេហា
"យើងប្រាប់ថាកុំចេះ! ឬចង់ការពារគេ? ការពារអ្នក ពុករលួយ សមត្ថភាពអន់ពឹងលើមនុស្សគំនិតអាក្រក់ អោយជួយការងារ?"
"ហ្យុង គ្មានសិទ្ធិនិយាយបែបនេះដាក់ខ្ញុំទេ ខ្ញុំដាក់ ចិត្តដាក់កាយធ្វើការខ្លាំងណាស់ អ្នកណាក៏ដឹង"
"អញ្ចឹងផង? ធ្វើការទើបឡើងដំណែងពីក្មេងហ្វឹង ហាត់ការងារមកជាប្រធានក្រុមហ៊ុន..." ជុងហ្គុក ញញឹមបន្តិចរួចដើរទៅជិតនិងខ្សឹបតិចល្មមអោយលឺតែពីរនាក់នាយនិង ជេហា...!
"ពូកែណាស់ ទាំងកូន ទាំងម្តាយគ្រប់រឿង ពិសេស រឿងពុករលួយស៊ួកលុយអង្គប្រជុំឡើងដំណែង..."
"ហ្យុង និយាយស្អី?" ជេហា
"អូ៎...មិនដឹងឬធ្វើជាមិនដឹង? ឬមួយភ្ញាក់ផ្អើលដែល យើងដឹង?" ជុងហ្គុក
"អ្នកម៉ាក់" ជេហា រហ័សចេញទៅយ៉ាងលឿនស្លេវក្រោយពីបានដឹងរឿងនេះ ។ អញ្ចឹងនាយ ឡើងឋានៈមិនមែនមកពីសមត្ថភាពទេឬ?
"លោកប្រធាន...ឈប់សិន ជួយខ្ញុំផង"
"រត់តាមគេទៅ?" ជុងហ្កុក
"អគ្គនាយក..."
"កុំភ្លេចប្រមូលឥវ៉ាន់ទៅផង យើងដេញឯងចេញ" ជុងហ្គុក ស៊កដៃចូលហោប៉ាវខោ និយាយសម្លេងស្មើ របៀបដែលមិនខ្វល់ពីការអង្វរករ ។ គ្រប់ពេលដែល នាយកាចម្តងៗ ថេហ្យុង មិនហ៊ានសូម្បីដកដង្ហើម ។
"សូមមេត្តា..."
"បីន ហៅសន្តិសុខ" ជុងហ្គុក
"បាទអគ្គនាយក"
"សូមអង្វរអគ្គនាយក លើកលែងអោយខ្ញុំផង"
"បើតាមចិត្តយើង យើងត្រូវដេញឯងចេញតាំងពីលើកដំបូងម៉្លេះ" ជុងហ្កុក
"ឈបសិន...ខ្ញុំមានឯកសារសម្ងាត់អ្នកពុករលួយក្នុងក្រុមហ៊ុន អោយតែអគ្គនាយកលើកលែងអោយខ្ញុំ ខ្ញុំនិងអោយវាទៅអគ្គនាយក"
"ឆើស! គេថាមនុស្សធន់នេះល្បិចច្រើនពិតមែន! មីនហ្យូ! នាំគេទៅ" ជុងហ្គុក
"ល្អ!" មីនហ្យូ ញញឹមបន្តិច ហៅអោយសន្តិសុខចាប់គេចេញទៅកន្លែងសួរចម្លើយរបស់នាយក្នុងនាម ជារដ្ឋអាជ្ញារវិញម្តង ។
ដោយលែកមកមើល ថេហ្យុង ឯណេះវិញ ដឹងហើយដែលគេស្ងាត់គឺគេខ្លាច បើមិនខ្លាចគេនិងងើប ទៅតវ៉ាជាមួយនាងមិនខាន ។
"ថេហ៍! ពួកយើងអាចទៅបានហើយ"
"ហាស? អឺ...ទៅផ្ទះមែនទេ? តោះយើង" ថេហ្យុង ប្រញាប់ងើបរៀបចំរបស់គេដើម្បីទៅវិញ ។
"បងគិតថានិងនាំអូនទៅញាំអី ចំណែករបស់អស់នេះបងអោយបុគ្គលិកហើយ"
"បាន! នេះ" ថេហ្យុង ហ៊ុចអោយ ជុងហ្គុក នាយក ចេញក្រៅទៅអោយបុគ្គលិកទាំងអស់តែម្តង រួចហើយក៏នាំ ថេហ្យុង ទៅ ។
"ជិះឡានជាមួយបង បងនិងអោយកូនចៅយកឡានអូនទៅផ្ទះវិញ"
"ក៏បាន! តែហេតុអីថ្ងៃនេះចេញពីធ្វើការលឿនម៉្លេះ?"
"ព្រោះបងស្រាប់តែចង់ចំណាយពេលជាមួយអូនខ្លះ មិនល្អទេឬ?"
"ច្បាស់ជាល្អហើយ អញ្ចឹងបងចង់ទៅណា?"
"បងតាមអូនវិញ"
"ល្អៗ ពួកយើងទៅ..." ថេហ្យុង រៀបរាប់កន្លែងគេ ចង់ទៅ សូមប្រាប់ថាមិនចេះអស់កន្លែងចង់ទៅនោះទេ ។ គេចង់ទៅគូរគំនូរលេង គេចង់ទៅកន្លែងហាត់រាំ សប្បាយៗ គេចង់ទៅដើរនៅកន្លែងដែលមានមនុស្ស ច្រើន បានដើរបណ្តើរជាមួយនាយជាស្វាមី និងកន្លែងជាច្រើនទៀត ។ ជុងហ្គុក ស្មគ្រកំដរ ថេហ្យុង ថ្ងៃនេះក្រោយនិយាយជាមួយ ជុងហ្គី ហើយស្រាប់តែមានអារម្មណ៍ថា ថេហ្យុង គួរអោយអាណិតហើយ គេកំពុងហៅអោយនាយប្រគល់ភាពកក់ក្តៅខ្លះអោយទៅគេ ។
រហូតដល់ពេលយប់មកដល់ផ្ទះនាយក៏តាមមកគេង អោបក្រសោបគេបន្ថែមកាន់តែធ្វើអោយគេចម្លែកចិត្ត និងសប្បាយចិត្តក្នុងពេលតែមួយ ។
"ថ្ងៃនេះបងប្លែកណាស់" ថេហ្យុង ចោទជាសំណួរ ដៃតូចស្រលូនកំពុងអង្អែលលើដៃដែលមានស្នាមសាក់អោបចង្គេះរបស់គេពីក្រោយ ។
"ព្រោះជិតបែកពីគ្នា"
"គ្រែងទៅខានស្អែកមិនអញ្ចឹង?"
"យ៉ាងណាក៏ដោយ! ឬអូនមិនចូលចិត្តបែបនេះ?"
"ក៏គ្រាន់តែឆ្ងល់! តែអូនគិតថាបងបានដឹងពីអូនជាង អ្នកណាៗទាំងអស់"
"ព្រោះបងដឹងថាអូនចូលចិត្តបែបនេះ!" ជុងហ្គុក បញ្ចប់ប្រយោគដោយអោនជ្រប់មុខនិងកញ្ចឹងករ របស់នាយតូច ។
"ជុង..."
"ពេលបងមិននៅ មើលថែខ្លួនអោយបានល្អ បងនិងអោយកូនចៅបងតាមការពារអូន ហើយពួកគេនិង រាយការណ៍មកបងប្រសិនបើអូនហ៊ានធ្វើអីដែល បងបានហាម"
"ដល់ថ្នាក់ហ្នឹងផង? ប៉ុន្តែអូនពិតជាចង់ដឹងបើអូនខុសតើបងនិងដាក់ទោសអូនបែបណា?"
"អូនមិនខ្លាច?"
"មិនទាន់ដឹងថាអ្វីផង ខ្លាចយ៉ាងម៉េច?"
"បងនិងវាយអូន"
"ពិតមែន?"
"ខ្លាចឬអត់?"
"តើគួរខ្លាចឬអត់?"
"ត្រូវតែខ្លាច"
"មិនចង់"
"បងនិងធ្វើអោយអូនរាងចាល"
"អូននិងចាំមើល"
"ពូកែណាស់ណ៎"
"ត្រូវតែពូកែ! នេះអ្នកណា? គីម ថេហ្យុង ណា"
"គឺ ចន ថេហ្យុង"
"អា៎...មែនហើយ" ថេហ្យុង សើចរបៀបអៀន ។ ពួកគេនៅតមាត់តសម្តីគ្នាទម្រាំតែស្ងាត់មាត់គេងលក់ រៀងខ្លួន ។

ថ្ងៃថ្មីសម្រាប់ពួកគេ នៅពេលព្រឹកដែលពួកគេបំបែកគ្នាទៅធ្វើការតាមទម្លាប់ តែពេលមកដល់ផ្ទះវិញ ថេហ្យុង សង្កេតមើលទៅនាយហាក់ដូចជាប្លែកមើលទៅនាយហត់ឬ? មិនសូវនិយាយរកគេប៉ុន្មានទេ តើនាយកើតអ្វី?
ក្រោយញាំអាហារពេលល្ងាចហើយក៏នាំគ្នាឡើងទៅសម្រាក ។ យប់នេះនាយប្តូរពីអាវយឺតរលុងៗគេង យប់មកជាឈុតគេងដៃវែងជើងវែងដូចកាលពីដំបូង ហើយនាយនិងគេងមិនអោយប៉ះកន្លែង ថេហ្យុង គេងទេ ។
"ជុង..." មកអង្គុយចុងគ្រែសួរនាំទៅកាន់នាយជា ប្តី មុននិងទៅសម្អាតខ្លួនដើម្បីគេង ព្រោះមុននេះរវល់ បញ្ចប់ការងាររបស់គេដែរ ។
"ហឹម?"
(ហេតុអីមិនឆ្លើយថា បាទ ដូចរាល់ដង?)
"បងកើតអីឬអត់? ថ្ងៃនេះហត់ពេកមែនទេ?"
"អត់ទេ បងអស់កម្លាំងតិចតួច"
"ហឹម...ចិញ្ចៀនទៅណា? ហេតុអីថ្ងៃនេះបងដោះចេញ?" ថេហ្យុង ក្រឡេកចំដៃនាយមិនមានចិញ្ចៀន ព្រោះវានៅលើដៃរបស់ ជុងហ្គុក ឯណោះរួមទាំង ខ្សែរដៃដែលគេទិញអោយដែរ ។
"គឺបង...បងដោះវាទុកព្រោះខ្លាចវាបាត់ពេលទៅក្រៅប្រទេស"
"អរ...អូនទៅងូតទឹកសិន បងគេងមុនចុះ"
"អឹម!" នាយគ្រាន់តែងក់ក្បាលតប ថេហ្យុង ក៏ទៅ បន្ទប់ទឹកទាំងមានអារម្មណ៍ថាចម្លែក ។ ប្រហែលជានាយហត់ ឬមួយយប់មិញនិយាយគ្នាច្រើនពេក ទើបបានជាយប់នេះមិនមានអីនិយាយគ្នា?

To be continue....

Continue Reading

You'll Also Like

217K 11.7K 46
តើអ្នកធ្លាប់លួចស្រលាញ់នរណាម្នាក់ដែរឬទេ? ក្តីស្រលាញ់មួយដែលខ្ញុំបានផ្តល់អោយមនុស្សម្នាក់អស់រយៈពេលជាច្រើនឆ្នាំ ហើយក៏រំពឹងថាគាត់នឹងមានក្តីស្រលាញ់បន្ត...
63.5K 1.5K 32
Aru Akise X Reader You're (Y/n) (L/n), and you've lived a normal life... right up until Minene Uryuu decides to bomb your school. Trying to find an...
1.9K 74 14
Sonic and Shadow successfully saved the shatterverse, and everything has been set back to normal. But, where has shadow gone? Sonic goes out to find...
27.8K 749 43
Set after the events of Pixar's 2023 film Elemental, a fiery and determined Ember Lumen and go-with-the-flow Wade Ripple start their new lives in the...