ម្ចាស់គ្រងបេះដូង (ចប់)

By gitae060999

214K 16.9K 234

រៀបការជាមួយបង តែជាប់ចំណងជាមួយប្អូន 💔 More

ភាគទី01 : ផ្តើមរឿង
ភាគទី02 : រៀបការ
ភាគទី03 : បង Prank ទេអូនសម្លាញ់
ភាគទី04 : ដូចមនុស្សផ្សេងគ្នា
ភាគទី05 : សិទ្ធិជាអ្នកប្រុសធំ
ភាគទី06 : អូនខ្លាចបង?
ភាគទី07 : លុយខ្ញុំ ចង់ទិញអីរឿងខ្ញុំ
ភាគទី08 : ត្រៀមទទួល
ភាគទី09 : អូនគួរអោយស្រលាញ់
ភាគទី10 : ប្រុសម្នាក់នោះមុខដូចបងណាស់
ភាគទី11 : បងកុហកខ្ញុំ
ភាគទី12 : ខ្ញុំមិនចង់ទ្រាំទៀតទេ
ភាគទី14 : ស្នាមសាក់?
ភាគទី15 : ត្រូវគ្នាវិញណា...?
ភាគទី16 : បង្កើតភាពស្នឹតស្នាល?
ភាគទី17 : ចប់ហើយ ចន ជុងហ្គុក
ភាគទី18 : សុំអនុញាត្តហួងហែងជំនួស
ភាគទី19 : បងប្លែកទៀតហើយ
ភាគទី20 : គេចង់បានអូន...
ភាគទី21 : តើមានរឿងអី?
ភាគទី22 : បងមកវិញហើយ?
ភាគទី23 : ចង់ចាប់កំហុស?
ភាគទី24 : មិនអាចអោយហួសព្រំដែន
ភាគទី25 : លើសដើម
ភាគទី26 : ចង់យ៉ាងម៉េច?
ភាគទី27 : ម្តងឆ្គួត ម្តងជា
ភាគទី28 : គ្មានអ្នកណាមករំខាន
ភាគទី29 : ប្រចណ្ឌ!!
ភាគទី30 : ស្មានមិនខុសមែន
ភាគទី31 : យើងឆ្លាត ហើយសង្ហារ
ភាគទី32 : សុំទោស ពួកយើងស្រលាញ់គ្នាហើយ
ភាគទី33 : ផ្តល់ឱកាសអោយបងផង
ភាគទី34 : បងជារបស់អូនហើយ 🔞
ភាគទី35 : គ្រប់យ៉ាងទៅតាមគម្រោង
ភាគទី36 : នាំអូនទៅជួបម៉ាក់
ភាគទី37 : ខូចផែនការ
ភាគទី38 : បែកការ??
ភាគទី39 : សងអាវបងវិញភ្លាម
ភាគទី40 : រឿងចូលមកផ្ទួនៗ
ភាគទី41 : សុំពេលបកស្រាយ
ភាគទី42 : ដោះលែងខ្ញុំ
ភាគទី43 : ខ្លាចខ្មោច
ភាគទី44 : ប៉ាសុំទោស
ភាគទី45 : យកម៉ាក់ខ្ញុំទៅណា?
ភាគទី46 : ជេហា មិនមែនកូនបង្កើត?
ភាគទី47 : រត់ទៅជាមួយគ្នា
ភាគទី48 : ហេតុអ្វីបងក្លាយជាបែបនេះ?
ភាគទី49: យូរៗទៅនិងស៊ម
ភាគទី50 : ភាគបញ្ចប់...💕

ភាគទី13 : បែកគ្នាសិនទៅ

4K 336 5
By gitae060999

     ថ្ងៃនេះ ថេហ្យុង មិនទៅហាងទេគេនៅសង្ងំនៅផ្ទះ ជុងហ្គុក ខលមកក៏គេមិនទទួលដែរ គេមានអារម្មណ៍ថាមិនចង់លឺសម្តីដោះសាររបស់នាយ បើទោះជានាយខលមកដើម្បីហៅគេទៅចុះអេតាសុីវិល តែគេលែងចង់ហើយ មនុស្ស គីម ថេហ្យុង នាយនៅ មិនទាន់ស្គាល់ គេមិនមែនមនុស្សអត់ទ្រាំដើម្បីលុយ គេមិនមែនរៀបការព្រោះគ្រួសារនាយជាអ្នកមាន តែដូចគេធ្លាប់ប្រាប់នាយរួចហើយ បើមិនរៀបការជាមួយនាយគេត្រូវរៀបការជាមួយមនុស្សស្រីវាកាន់តែធ្វើអោយគេកាន់តែពិបាកចិត្តទៅទៀត ។
    កិច្ចប្រជុំរបស់ ជុងហ្គុក បានបញ្ចប់នៅម៉ោង 11ថ្ងៃត្រង់ ។ តាមការលើកឡើងនិងបទបង្ហាញរបស់ នាយខាងអង្គប្រជុំមិនទាន់យល់ស្របតាមភ្លាមៗទេ ពួកគេនិងប្រជុំម្តងទៀតក្រោយសម្រេចចិត្តរួចរាល់ នៅប៉ុន្មានថ្ងៃខាងមុខវាមិនយូរប៉ុន្មានទេ ។
   "ផ្ញើរការងារផង បីន"
   "បាទអគ្គនាយកតូច"
   "យើងសម្រាកនៅថ្ងៃនេះ ឯងចង់នៅរកអ្វីនៅទីនេះឬធ្វើកិច្ចការរបស់ឯងក៏បាន" ជុងហ្គុក ស្រដីទៅ កាន់ មីនហ្យូ ដែលជាមិត្ត ។
   "យើងគិតថាមានកន្លែងចម្លែកខ្លះ ឯងទៅមុនចុះយើងនិងទៅតាមក្រោយ ស្អែកយើងមិនបានមកទេ ត្រូវឡើងកាត់ក្តីជាមួយមេធាវីធំនៅតុលាការជំនួស លោកប៉ា គាត់មិនស្រួលខ្លួន"
   "អឹម! ឆ្លៀតពេលសម្រាកឬប្រាប់យើងប្រសិនបើ ឯងហត់"
   "យើងដឹងហើយសម្លាញ់" មីនហ្យូ ទះស្មារបស់ជុងហ្គុក តិចៗតាមរបៀបជាមិត្ត ។ ពួកគេហ៊ានស្និតស្នាលគ្នាតែពេលនៅក្នុងការិយាល័យប៉ុណ្ណោះ ។ វត្តមានរបស់ មីនហ្យូ នៅទីនេះមិនមែនជារឿងចម្លែក ចិត្តនោះទេព្រោះ ជុងហ្គី ក៏បានរកជំនួយការបន្ថែម ដោយសារតែ ជុងបីន រវល់ច្រើនដែរ ។
   
    ចេញពីក្រុមហ៊ុន ជុងហ្គុក ទៅហាងដើម្បី Clear ជាមួយ ថេហ្យុង នាយនៅមិនទាន់ហ៊ានប្រាប់ទៅ ជុងហ្គី នៅឡើយព្រោះតែសម្តីនាយធ្វើអោយពួកគេ ស្រាប់តែមិនចុះសម្រុងបងប្រុសរបស់នាយនិងខកចិត្តប្រសិនបើដឹងថានាយធ្វើមិនល្អដាក់ប្រពន្ធរបស់គាត់ ដូច្នេះនាយមកផ្សះផ្សារឡើងវិញ បើនាយមិន និយាយក៏គ្មានអ្នកណាដឹងមិនចឹង?
    ប៉ុន្តែមកដល់ហាងគឺមិនមានអ្នកណានៅទេ មានតែ ជុងវ៉ុន ម្នាក់ឯងកំពុងអង្គុយរៀនតាម Internet គេមកចាំហាងតាមបងប្រុសរបស់គេផ្តាំ ។
   "ហេម...ជុងវ៉ុន"
   "អូ៎...បងប្រុស! សួស្តី" ជុងវ៉ុន ងើបមកគោរពតាម សិលធម៌ ។
   "ថេហ៍ អត់នៅទេឬ?"
   "បងប្រុសគាត់មិនមកទេ ថ្ងៃនេះ គាត់អត់ប្រាប់បងប្រុសទេឬ?"
   "អត់ទេ! អញ្ចឹងគេនៅផ្ទះ?"
   "បាទ! គាត់ទៅគេងនៅផ្ទះ"
   "អូ៎...អញ្ចឹងបងទៅវិញសិនហើយ"
   "បាទ បងប្រុស" ជុងវ៉ុន ជូនដំណើរនាយជាបងថ្លៃត្រឹមមាត់ទ្វារ ។ ជុងហ្គុក ចេញពីហាងឆ្លៀតខលទៅរក ថេហ្យុង តែលើកនេះក៏ខលលែងចូលតែម្តង ។
   "ខឹងស្អីថ្នាក់នេះ? គ្រាន់តែអេតាសុីវិល? មិនយល់ទេ ង់រង៉ក់ជាងមនុស្សស្រីទៀត" ជុងហ្គុក ព្រួសដង្ហើមធំហួសចិត្តនិងចរិកប្រពន្ធបងប្រុសរបស់នាយ ។ ពេលនេះមិនមែននាទីលួងប្រពន្ធទេ ជុងហ្គុក មានកិច្ចការត្រូវធ្វើច្រើនណាស់ នាយកំពុងតាមស៊ើបពីម៉ាក់ចុងរបស់នាយផង ។
    ព្រោះតែរវល់ស៊ើបការផង រហូតដល់ពេលល្ងាច នាយគិតថា ថេហ្យុង ត្រលប់មកវិញខ្លួនឯងហើយការ គិតរបស់នាយក៏ពិត ពេលមកដល់ផ្ទះក៏ឃើញ ថេហ្យុង នៅផ្ទះពិតមែន គេនៅក្នុងបន្ទប់ប៉ុន្តែកំពុងរៀបចំសម្លៀកបំពាក់ជាមួយរបស់ប្រើចាំបាច់ខ្លះៗ ។
   "ថេហ៍ មកវិញ...អេ...អូនកំពុងរៀបចំរបស់ទៅណា?" ជុងហ្គុក កាលបើចូលមកឃើញបែបនេះក៏លាន់មាត់ភ្លាមតែម្តង ។
   "ខ្ញុំទៅផ្ទះមួយរយៈ"
   "ប៉ាឬម៉ាក់មិនស្រួសខ្លួនមែនទេ?"
   "អត់ទេ! តែខ្ញុំមិនចង់នៅទីនេះ"
   "ហេតុអី? នេះអូននៅខឹងរឿងម្សិលមិញទៀតឬ? ឥឡូវបងសុំទោស បងខុសដែលនិយាយពាក្យអស់ នោះកាលពីម្សិលមិញ"
   "អត់ទេ ជុងហ្គី! ពេលនេះខ្ញុំមែនចង់បានពាក្យសុំទោសទាំងនោះទេ មិនមែនពេលនេះ"
   "តែបងព្យាយាមទាក់ទងទៅអូនហើយ អូនបិទលេខរបស់បង តាមពិតពួកយើងគឺត្រូវចុះអេតាសុីវិល ហើយតើនៅថ្ងៃនេះ អូនកុំង៉រង៉ក់បានទេ?"
   "ខ្ញុំងរង៉ក់ បងមើលឃើញតែបងមិនខ្វល់ ឬបងគិតថាចុះអេតាសុីវិលជារឿងលេងសើច ក៏គ្រាន់តែសុីគឺចប់មែនទេ? បើសិនជាបងចង់ វាកើតឡើងយូរហើយមិនមែនចាំអោយខ្ញុំតឿនម្តងហើយម្តងទៀត ខ្ញុំជាប្រពន្ធបង តែក្នុងចិត្តបងទុកខ្ញុំជាអ្វី?"
   "អោយយល់ខ្លះផង បងរវល់! អោយធ្វើម៉េចបើបង រវល់? បងព្យាយាមឆ្លៀតពេលហើយ"
   "បើរវល់ថ្នាក់នេះ រស់នៅជាមួយការងារបងចុះ" ថេហ្យុង ស្រដីត្រឹមនិងហើយក៏អូសវ៉ាលីចេញតែក៏ ត្រូវ ជុងហ្គុក ចាប់ដៃឃាត់ដំណើរមិនអោយដើរចេញ ពីបន្ទប់បាន ។
   "អូនទៅមិនបានទេ និយាយគ្នាអោយដឹងរឿងសិន"
   "ខ្ញុំគ្មានអីត្រូវនិយាយទៀតទេ បើនៅតែបែបនេះ រាល់ថ្ងៃដដែល ខ្ញុំមិនត្រូវការ"
   "រាល់ថ្ងៃអូនខ្វះខាតអី? រៀបការហើយការងារមិន បាច់ធ្វើក៏អូនរស់ស្រួលបានដែរ តើអូនត្រូវការអីទៀត?"
   "សុភមង្គល! បងមានទេ? មានអោយខ្ញុំទេ? ខ្ញុំមិនមែនរៀបការចូលគ្រួសារអ្នកមានព្រោះតែលុយទេ រៀបការដោយសារកៀបពីគ្រួសារ តាំងពីរៀបការមកខ្ញុំមិនដែលទាមទារមួយវ៉ុន ខ្ញុំគ្រាន់តែចង់បានការ ស្រលាញ់ថ្នាក់ថ្នមដូចប្តីប្រពន្ធគេដទៃតែប៉ុណ្ណឹង តែបងឃើញអ្វីក៏សំខាន់ជាងខ្ញុំដែលជាប្រពន្ធ បងមិនដែលណែនាំខ្ញុំអោយស្គាល់អ្នកណា រៀបការហើយក្រៅ ពីជួបមុខគ្នានិយាយប៉ុន្មានម៉ាត់ មិនខុសពីអ្នកស្គាល់គ្នា ប៉ុន្មានទេ តើបងអោយខ្ញុំទ្រាំយ៉ាងម៉េច?"
   "ថេហ្យុងហា៎ អូនចិត្តត្រជាក់សិនបានទេ?"
   "មួយខែវាគ្រប់គ្រាន់ហើយ"
   "ថេហ៍ បងសុំទោស! តទៅបងនិងឆ្លៀតផ្តល់អោយអូន"
   "ខ្ញុំមិនត្រូវការទេ"
   "ចង់យ៉ាងម៉េច?"
   "បែកគ្នា! ពួកយើងបែកគ្នាមួយរយៈរស់នៅផ្សេងគ្នា រកអ្នកដែលអាចផ្តល់ពេលវេលាសមស្របអោយបងជាមនុស្សស្រីមិនមែនជាប្រុសដូចខ្ញុំ ចំណែកខ្ញុំក៏រកអ្នកដែលអាចផ្តល់ការស្រលាញ់មើលថែអោយខ្ញុំ ពេលរកបានហើយពួកយើងលែងលះគ្នាតែម្តង" ថេហ្យុង និយាយចប់បេះដៃ ជុងហ្គុក ចេញពីដៃគេ ហើយក៏ចាកចេញទៅតែម្តង ។ ជុងហ្គុក ឈរមើល ដំណើរនាយតូចអូសវ៉ាលីដើរចេញទៅរហូតផុតពីភ្នែក នាយមិនមានសិទ្ធិឃាត់គេនោះទេ ។ វាក៏ពិតដូចដែលគេនិយាយតែនាយមិនអាចផ្តល់អោយបានក្នុងឋានៈនាយជា ជុងហ្គុក បើសិនផ្តល់អោយគេបែប នោះវាហួសព្រំដែនសម្រាប់នាយ ។
    "ហ៊ើយ..." ជុងហ្គុក លើកដៃច្រូងសក់ដកដង្ហើមធំ ធុញថប់តបប្រម៉ល់ជាមួយបញ្ហារមួយនេះ វាក្លាយជាបែបនេះមកពីនាយមិនសូវយកចិត្តទុកដាក់ ថេហ្យុង មិនអាចរស់នៅជាមួយមនុស្សដែលមិនទុកគេ ក្នុងខ្សែរភ្នែកបានទេ តែអោយធ្វើម៉េច? អោយនាយ ទៅផ្អែម ទៅអោបថើបគេរាល់ថ្ងៃបានយ៉ាងម៉េច? នាយគឺជាប្អូនថ្លៃតែប៉ុណ្ណោះ ។ តាមពិតទៅ ថេហ្យុង ជាអ្នកបន្លាយពេលវេលារបស់នាយ រាល់ដងដែលនាយឆ្លៀតពេលដើម្បីទៅរកគេ នាយត្រូវខាតពេល ស្វែងរកទិន្ន័យរឿងផ្ទៃក្នុងគ្រួសាររបស់នាយទៀតផង ។

   ឈានចូលដល់ថ្ងៃបន្ទាប់ លោកចន បានត្រលប់មកសម្រាកនៅផ្ទះកាលពីម្សិលមិញតែគាត់មិនបានដឹងថា ថេហ្យុង ទៅផ្ទះបាត់នោះទេ ជាហេតុអោយ គាត់សួរនាំរកទាំងព្រឹកណាមួយថ្ងៃនេះ ជុងហ្គុក ទំនេរផងព្រោះនាយដាក់កាលវិភាគការងារនៅក្រុម ហ៊ុនរួចរាល់ហើយ ។
   "ថេហ្យុង ទៅណាកូន?"
   "គឺ..." ជុងហ្គុក រកលេសមិនចេញតែបាន អ៊ំស្រី ជួយឆ្លើយជំនួស ។
   "អ្នកប្រុស ថេហ្យុង ទៅលេងផ្ទះណាលោកម្ចាស់ គាត់ប្រហែលនឹកប៉ាម៉ាក់គាត់ហើយ"
   "អូ៎...អញ្ចឹងហេស? ទៅពីពេលណា?"
   "គឺល្ងាចមិញលោកម្ចាស់"
   "ចុះកូនឯង ថ្ងៃនេះចង់ទៅណា?"
   "អត់ទេ គ្រាន់តែចង់សម្រាកខួរក្បាលខ្លះ ប៉ាក៏ត្រូវ សម្រាកដូចគ្នា ខ្ញុំទៅក្រៅសិនហើយ" ជុងហ្គុក មុខ មិនសូវស្រស់ប៉ុន្មាន មិនដៀមដាមម៉ាក់ចុងរបស់នាយ រួចក៏ចេញទៅបាត់ សំខាន់ល្ងាចមិញ ថេហ្យុង ទៅដោយតាក់សុីមិនយកឡានទៅទៀត ។
   "លួង? ការងារស្អីរបស់ខ្ញុំ?" ជុងហ្គុក រអ៊ូម្នាក់ឯង ពេលនៅក្នុងឡានកំពុងតែបើចេញ ។ មែនហើយបើគិតៗទៅជាប្តីប្រពន្ធគ្នាចេញអោបចូលថើបខ្លះទៅទើបទំនងឯនាយរៀបចំខ្លួនទៅធ្វើការបាត់ៗ យប់ខ្លះគេងអោបគ្នា យប់ខ្លះគេងមិនទាំងប៉ះគ្នាផង ។ តែនាយរវល់គិតថារឿងគ្រួសារនាយសំខាន់ជាង បើអោយ ជុងហ្គី ទៅលួងច្បាស់ជាមិនកើតទេព្រោះគេមិនបាននៅក្នុងហេតុការណ៍ដែលបង្ករអោយមានជម្លោះថ្នាក់និយាយពាក្យបែកគ្នាបែបនេះឡើយ ។

    ថេហ្យុង ក្រោយចាកចេញមិនបានធ្វើអោយគេ រីករាយទេ សារភាពថាគេមានអារម្មណ៍ល្អជាមួយ ស្វាមីម្នាក់នេះ នៅពេលខ្លះដែលបាននិយាយច្រើន ជាមួយនាយ ពេលនាយបានសួរនាំគេពេលនៅជាមួយគ្នាទោះក្នុងរយៈពេលខ្លីៗក៏ទាក់ទាញចិត្តរបស់គេ ទៅលើនាយខ្លះដែរ ។ នាយតូចអង្គុយនៅក្នុងហាង ភ្នែកចេះតែរ៉េ ដៀងមើលទៅមាត់ទ្វារគ្រែងឡ៎បាន ឃើញនាយមកឬឃើញនាយមកលួចមើលគេខ្លះ ប៉ុន្តែអត់តទេ នាយគឺចិត្តដាច់ណាស់ ។
   "បើបែបនេះដដែល ពីដំបូងព្រមរៀបការធ្វើអី?"
   "រអ៊ូអ្វីម្នាក់ឯង?" នាយកម្លោះសង្ហារម្នាក់បានចូលមកបង្អាកការគិតខ្លះៗរបស់គេ ។
   "វ៉ូសុីកហ្យុង? មកវិញពីកាល?"
   "មកម្សិលមិញ លឺថាបើកហាងទើបបងឆៀងចូលមកលេង ហាងនេះស្អាតណាស់"
   "ធម្មតាៗប៉ុណ្ណោះ ហៃយ៉ាហ្យុង អង្គុយលេងសិនមក" ថេហ្យុង ប្រាប់ហើយក៏ទៅបើកទូរទឹកកកយក ទឹកមួយដបមកអោយនាយ ហើយក៏ចាប់ផ្តើមនិយាយ សួរសុខទុក្ខគ្នាខ្លះផង ។
   "ល្ងាចទំនេរទេ? ញាំបាយជាមួយគ្នាទៅ?"
   "នៅឯណា?"
   "អុីថេវ៉ុន"
   "ល្អៗ ជួបគ្នាល្ងាចនេះ"
   "អញ្ចឹងបងទៅវីញសិនហើយ មានការបន្ត"
   "តាមសម្រួលចុះ"
   ថេហ្យុង ជូនដំណើរនាយដល់ឡានហើយភ្នែកច្រមុះរបស់ ជុងហ្គុក ក៏ប្រញាប់រាយការណ៍ទៅអោយនាយបានដឹង ។
   "អ្នកណាគេទំនេរថ្នាក់នេះ?" ជុងហ្គុក រអ៊ូម្នាក់ឯង ខណៈនេះដែរនាយកំពុងឃ្លាំមើលមនុស្សប្រុសដែល ម៉ាក់ចុងរបស់នាយជួបកាលពីម្សិលមិញផង ។
   ល្ងាចបន្តិច ជុងហ្គុក ចេញពីផ្ទះរបស់ មីនហ្យូ មកកូនចៅរបស់នាយក៏ផ្ញើររូប ថេហ្យុង កំពុងណាត់ជួបជាមួយមនុស្សប្រុសសង្ហារម្នាក់មកអោយនាយមើល ។
   "តាមពិតមានអ្នករង់ចាំឬបានជាមករករឿង?" ជុងហ្គុក លួចគិតខ្លះៗចាប់ផ្តើមកើតអារម្មណ៍មិនចង់អោយគេម្នាក់នេះបានទៅអ្នកណាទេ ។
    យប់ទី3ហើយដែលមិនមានប្រពន្ធនៅគេងជិត បាត់ក្លិនរបស់គេទៅនាយហាក់រសាប់រសល់នៅមិនសុខក្នុងខ្លួនសោះ ។
   "យ៉ាងម៉េចបានចេះតែនឹកឃើញគេ?" ជុងហ្គុក មិនយល់ពីខួរក្បាលខ្លួនឯងដែលចេះតែនឹកឃើញមុខ ដ៏ស្រស់ស្អាតរបស់គេរហូតបែបនេះ?
   
   ថ្ងៃបន្ទាប់មក ជុងហ្គុក ទៅធ្វើការធម្មតាមានការងារ ពីក្រុមហ៊ុនផង ពីអ្នកស៊ើបមកផងនាយមិនទាន់បាន ពិនិត្យនោះទេព្រោះតែហត់ផង ។
   "ឯងមិនអីទេឬ?"
   "យើងយ៉ាងម៉េច?"
   "ដូចជាស្លក់ៗ"
   "ស្អែ្កសម្រាក ទៅហាត់ប្រាណជាមួយគ្នាទេ?"
   "ល្អ! ជួបគ្នាកន្លែងចាស់ តែឥឡូវឯងពិនិត្យការងារ អាម្នាក់នោះសិនទៅ វាដូចជាបានបន្លំលុយក្រុមហ៊ុន"
   "ឯណា អោយមក" ជុងហ្គុក យកការងារមពិនិត្យ នាយព្យាយាមធ្វើអោយខ្លួនឯងរវល់តែហ៊ានទំនេរ នឹកដល់គេម្នាក់នោះទៀតជាមិនខាន ។
    យប់ទី4 បាត់ប្រពន្ធនាយនៅមិនទាន់ស៊មជាមួយវាបានទៀត យប់ជ្រៅគួរសម ម៉ោងជិត 12 កូនចៅរបស់នាយបានខលមក ។
   "មានការអី?"
   "លោកបង ចុះមកទទួលលោកបងតូចនៅមុខផ្ទះ"
   "ថេហ៍? គេមក?"
   "អត់ទេ គាត់ស្រវឹងណាស់ខ្ញុំមិនហ៊ានទៅផ្ទះគាត់ ទេ លោកបង"
    ចប់ការសន្ទនា ជុងហ្គុក ប្រញាប់ចេញពីបន្ទប់ចុះ ទៅទទួល ថេហ្យុង មកសម្រាក គេគេងលក់នៅក្នុងឡាន លក់ដោយសារស្រវឹងផង រឿងរ៉ាវយ៉ាងណា កូនចៅរបស់ ជុងហ្គុក ក៏បានរៀបរាប់ប្រាប់មុននិងទៅវិញ ។

To be continue...

Continue Reading

You'll Also Like

1.4M 35.1K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
6.6K 308 29
មនុស្សដែលក្បត់ម៉ាហ្វៀគ្មាន លិទ្ធផលល្អទេ កុំគិតថារួចខ្លួនtae តាមអូនលុះក្ស័យ កើតជាខ្មោចនៅតែតាម តើគួរតែសងសឹកបែបណា ជាមួយនិងមនុស្សក្បត់យើង🔞
82K 6.5K 20
ស្នេហារវាងកម្លោះខិលខូចនិងកម្លោះលីឡឺអត់ដឹងអីដូចមិនសូវគ្រប់ ថាតើគេអាចស្រលាញ់គ្នាយ៉ាងម៉េច? Jungkook Top / Taehyung btt
2.6K 242 6
វិញ្ញាណដែលរស់នៅជាមួយនិងគុំនំព្យាបាទ ស្រេកឃ្លាននូវសេចក្ដីសងសឹកចំពោះមនុស្សដែលសម្លាប់ខ្លួន បង្កើតបានជាការចងអាឃាតមួយដែលមិនអាចលើកលែងបាន។ Jeon Jungkook x K...