ម្ចាស់គ្រងបេះដូង (ចប់)

By gitae060999

213K 16.9K 234

រៀបការជាមួយបង តែជាប់ចំណងជាមួយប្អូន 💔 More

ភាគទី01 : ផ្តើមរឿង
ភាគទី02 : រៀបការ
ភាគទី03 : បង Prank ទេអូនសម្លាញ់
ភាគទី04 : ដូចមនុស្សផ្សេងគ្នា
ភាគទី05 : សិទ្ធិជាអ្នកប្រុសធំ
ភាគទី06 : អូនខ្លាចបង?
ភាគទី08 : ត្រៀមទទួល
ភាគទី09 : អូនគួរអោយស្រលាញ់
ភាគទី10 : ប្រុសម្នាក់នោះមុខដូចបងណាស់
ភាគទី11 : បងកុហកខ្ញុំ
ភាគទី12 : ខ្ញុំមិនចង់ទ្រាំទៀតទេ
ភាគទី13 : បែកគ្នាសិនទៅ
ភាគទី14 : ស្នាមសាក់?
ភាគទី15 : ត្រូវគ្នាវិញណា...?
ភាគទី16 : បង្កើតភាពស្នឹតស្នាល?
ភាគទី17 : ចប់ហើយ ចន ជុងហ្គុក
ភាគទី18 : សុំអនុញាត្តហួងហែងជំនួស
ភាគទី19 : បងប្លែកទៀតហើយ
ភាគទី20 : គេចង់បានអូន...
ភាគទី21 : តើមានរឿងអី?
ភាគទី22 : បងមកវិញហើយ?
ភាគទី23 : ចង់ចាប់កំហុស?
ភាគទី24 : មិនអាចអោយហួសព្រំដែន
ភាគទី25 : លើសដើម
ភាគទី26 : ចង់យ៉ាងម៉េច?
ភាគទី27 : ម្តងឆ្គួត ម្តងជា
ភាគទី28 : គ្មានអ្នកណាមករំខាន
ភាគទី29 : ប្រចណ្ឌ!!
ភាគទី30 : ស្មានមិនខុសមែន
ភាគទី31 : យើងឆ្លាត ហើយសង្ហារ
ភាគទី32 : សុំទោស ពួកយើងស្រលាញ់គ្នាហើយ
ភាគទី33 : ផ្តល់ឱកាសអោយបងផង
ភាគទី34 : បងជារបស់អូនហើយ 🔞
ភាគទី35 : គ្រប់យ៉ាងទៅតាមគម្រោង
ភាគទី36 : នាំអូនទៅជួបម៉ាក់
ភាគទី37 : ខូចផែនការ
ភាគទី38 : បែកការ??
ភាគទី39 : សងអាវបងវិញភ្លាម
ភាគទី40 : រឿងចូលមកផ្ទួនៗ
ភាគទី41 : សុំពេលបកស្រាយ
ភាគទី42 : ដោះលែងខ្ញុំ
ភាគទី43 : ខ្លាចខ្មោច
ភាគទី44 : ប៉ាសុំទោស
ភាគទី45 : យកម៉ាក់ខ្ញុំទៅណា?
ភាគទី46 : ជេហា មិនមែនកូនបង្កើត?
ភាគទី47 : រត់ទៅជាមួយគ្នា
ភាគទី48 : ហេតុអ្វីបងក្លាយជាបែបនេះ?
ភាគទី49: យូរៗទៅនិងស៊ម
ភាគទី50 : ភាគបញ្ចប់...💕

ភាគទី07 : លុយខ្ញុំ ចង់ទិញអីរឿងខ្ញុំ

4.3K 338 2
By gitae060999

    ជាថ្ងៃសម្រាក ជេហា ក៏មានពេលវេលាផ្ទាល់ខ្លួន សម្រាប់ខ្លួនឯងខ្លះដែរ មនុស្សនាយមិនខុសពី ជុងហ្គី ប៉ុន្មានទេ ពីតូចដល់ធំត្រូវម៉ាក់បង្ខំអោយគិតតែរៀនៗ រៀនដើម្បីយកឈ្នះ ជុងហ្គី រៀនដើម្បីអោយលោកចន កោតសរសើរលើនាយជាជាងកូនដើមរបស់លោក ។ ជេហា គឺដូចជាប់នៅបន្ទប់ឃុំឃាំង តែនាយក៏ខំប្រឹងគ្រប់យ៉ាងតាមអ្វីដែលម៉ាក់នាយចង់បាន សព្វថ្ងៃបើទោះជានាយថ្នាក់ក្រោមតែស្នារដៃការងារ នាយមិនធម្មតានោះទេ ។ ជេហា ជាមនុស្សចិត្តធ្ងន់ អាចថាឈាមត្រជាក់ អតធ្មត់នៅគ្រប់រឿងបរាជ័យហើយព្យាយាមស្ថារមកវិញអោយល្អបំផុត ។ ពេល វេលាផ្ទាល់ខ្លួននាយមិនសូវមាន កាន់តែមិនមាន ស្នេហាទៅទៀតព្រោះតែម៉ាក់នាយគិតតែអោយនាយផ្តោតលើការងារតែមួយមុខ គាត់ចង់អោយនាយពូកែជាង ជុងហ្គី ហើយលោកចន អាចទុកចិត្ត ប្រគល់អ្វីៗអោយនាងបាននោះអី ។ វ័យ 24ឆ្នាំរបស់ នាយចងភ្ជាប់ដោយការងារ បន្ទុក និងសម្ពាធ ពេលមានចិត្តចេះស្រលាញ់នរណាម្នាក់ហើយបែរជាប៉ះចំ របស់មានម្ចាស់រួចហើយទៅវិញ ។
ទីនេះ ជេហា ដើរតែម្នាក់ឯងនៅផ្សារទំនើបទំនង ជាមករកទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួន ។ នៅក្នុងហាងគ្រឿងក្រអូបនាយកំពុងរើសទឹកអប់ក៏មានមនុស្សប្រុសមួយគូបានចូលមកជាមួយពួកគេមិនបាន ចាប់អារម្មណ៍ថាមាននាយនៅទីនេះឡើយ តែ...
"គឺ ជេហា៎?" ថេហ្យុង បន្លឺឡើងអោយនាយដែល អោនមើលទឹកអប់ងើបមុខឡើងជាមួយស្នាមញញឹមផង ។
"ថេ...បងថ្លៃ! បងប្រុស មកទិញរបស់ប្រើប្រាស់មែនទេ?" ជេហា
"អឹម" ជុងហ្គុក គ្រាន់តែងក់ក្បាលតាមទម្លាប់ចរិក អឿរបស់នាយ ។
"មែនហើយ! ជេហា ទិញអី?" ថេហ្យុង
"គឺទិញទឹកអប់ តែមិនដឹងគួររើសមួយណា? ចង់ប្តូរ ក្លិនចាស់" ជេហា
"អោយខ្ញុំជួយរើសទេ?" ថេហ្យុង
"ក៏ល្អ..." ជេហា
"ហេម! បងមិនដឹងថាគួរទិញអីខ្លះទេ មុននេះភ្លេចអស់ហើយ" ជុងហ្គុក ផ្តាច់ការសន្ទនារបស់ពួកគេ ។
"មែនហើយ បងប្រុស! ក្បាលរបស់បងលែងអីហើយហេស?" ជេហា
"លែងអីហើយ" ជុងហ្គុក
"គឺគាត់ទើបនិងមកពីពេទ្យព្រឹកមិញនេះឯង ជុង! មុននេះបងថាចង់បាន សាប៊ូលាងមុខមែនទេ? ពួកយើងទៅរើសវាទៅ" ថេហ្យុង
"មែនហើយ មានប្រពន្ធជួយចាំពិតប្រសើរណាស់"
"ពួកយើងទៅខាងនោះសិនហើយ តាមសប្បាយ ជេហា៎" ថេហ្យុង ញញឹមហើយនាំ ជុងហ្គុក ទៅម្ខាងទៀតរើសរបស់ប្រើប្រាស់ ក្នុងបន្ទប់ទឹក ជុងហ្គី មិនមានអីគួរអោយប្រើកើតសោះ មានតែរបស់ ថេហ្យុង ។ ជេហា៎ ញញឹមស្កោះមើលទៅពួកគេដែលដើរចេញ រួចមើលមកខ្លួនឯងហើយគិតក្នុង ចិត្តថាហេតុអីមើលទៅពួកគេដូចជាមានស៊េរីភាព ឯនាយដូចជាកំពុងជាប់ទ្រុងហើរទៅណាមិនកើតយ៉ាងអញ្ចឹង?
ចំណែកឯពីរនាក់ប្តីប្រពន្ធឯណេះវិញ ថេហ្យុង មិនសូវប៉ុន្មានទេតែ ជុងហ្គុក គឺទិញៗៗដូចអ្នករើផ្ទះ ទិញដូចនៅផ្ទះមិនមានសម្លៀកបំពាក់សូម្បីតែមួយឈុត យ៉ាងអញ្ចឹង ។ នាយបានជ្រើសយកអាវយឺតជាមួយ និងខោខាប៊យដែលសមជាមួយវ័យរបស់នាយជាច្រើន បើ ជុងហ្គី វិញគ្មានខោខាប៊យសូម្បីតែមួយ នាយច្បាស់ជាដាច់ខ្យល់ស្លាប់ជាមិនខានទេ ។
"បងប្តូរចំណូលចិត្ត?"
"ស្លៀកពាក់បែបហ្នឹងមិនល្អទេឬ?"
"ក៏យល់ថាសង្ហារ តែយល់ថាបងប្លែក គឺប្លែកគ្រប់ យ៉ាងពិតមែន"
"ពួកយើងស្គាល់គ្នាមកយូរប៉ុណ្ណាហើយ?"
"បើរាប់ពីពេលជួបគ្នាដំបូងមកដល់ឥឡូវគឺជាងមួយខែហើយ មិនប៉ុន្មានទេពីរខែ"
"អញ្ចឹងអូនកុំខ្វល់ថាបងប្លែកបែបណា ទោះជាប្លែកក៏បងនៅតែជាប្តី មិនអីចឹង?"
"ខ្ញុំមានទៅថាបងជាអ្នកដ៏ទៃឯណា? ហឹម...បងត្រូវ ការទិញអីទៀត?"
"ថ្ងៃនេះច្រើនហើយ ចាំថ្ងៃក្រោយចុះ តោះយើង! រសៀលដែរហើយ អូនមានត្រូវទៅណាទេ?"
"ចង់ទៅហាងមើលថាគេរៀបចំយ៉ាងម៉េច? អូ៎...មួយទៀតបងថាប្តូរការតុបតែងបន្ទប់គេងពួកយើងនោះអី?"
"មែនហើយ អុ៎...ថេថេហ៍...បងទៅបន្ទន់ទឹកបន្តិច"
"អូ៎...ខ្ញុំចាំទីនេះ" ថេហ្យុង ថាហើយ ជុងហ្គុក ប្រញាប់ទៅយ៉ាងលឿន មូលហេតុនាយបានឃើញ ហេរីន ជាមួយប្អូនប្រុសនាងកំពុងនៅក្បែរនេះ ។
"បងស្រី! ខ្ញុំទៅបន្ទប់ទឹកសិន សឹមឡើងទៅលើ"
"ជាន់លើក៏មាន តែខកបងនិងប្រាប់ប៉ា"
"ហៃយ៉ា...នៅ 20នាទីទៀតឯណោះ ខ្ញុំបន្ទាន់ហើយណា"
"ទៅៗ" ហេរីន ថាហើយប្អូនរបស់នាងក៏ទៅបន្ទប់ទឹកសិន ឯនាងមកអង្គុយម្តុំៗនិង ថេហ្យុង នេះឯង ។
ជុងហ្គុក ឯណេះវាក់អើជាមួយប្អូនរបស់ ហេរីន នៅបន្ទប់ទឹក ។
"ជុងហ្គុកហ្យុង មកលឹបឡ៎រអីត្រង់នេះ?"
   "អ៊ួយ ជេយ៍! ម៉េចក៏ទីនេះ?"
   "មកបន្ទប់ទឹក"
   "ដឹងហើយតែមកទីនេះ...?"
   "ជូន បងស្រី ហេរីន មកមើលកុន រអ៊ូប្តឹងប៉ាអោយខ្ញុំ ជូនមកគាត់ថា ហ្យុង រវល់"
   "គឺមែនហើយ បងរវល់ការងារនៅម្តុំនេះ"
   "ហ្យុង ចេះធ្វើការដែរ?"
   "ឯងចង់បានន័យថាម៉េច?"
   "អត់ទេ ខ្ញុំប្រញាប់ណាស់ទៅសិនហើយ" ជេយ៍ នឹកឃើញថាត្រូវធ្វើធុរៈទើបប្រញាប់លា ឯ ជុងហ្គុក លបៗចេញពីបន្ទប់ទឹកមកចង់ខលអោយ ថេហ្យុង ទៅចាំកន្លែងផ្សេងតែនាយគ្មានលេខទេ ។
    "ហាឡូ ប៉ា! អា៎...ពួកយើងបានមកដល់ហើយ" ហេរីន ងើបដើរចេញទៅនិយាយទូរសព្ទនាងមិន ទម្លាប់អង្គុយនិយាយទូរសព្ទកន្លែងដែលមានអ្នកប្លែក មុខនៅជិតនោះទេ ។ នៅពេលដែលនាយដើរចេញ ជុងហ្គុក ក៏រហ័សរត់មកយ៉ាងលឿន ។
   "តោះយើង"
   "អេ...ជុង! បងប្រញាប់ទៅណា?"
   "គឺប្រញាប់ទៅមើលរបស់តែងបន្ទប់នោះអី បងគិតថាបងទៅបន្ទប់ទឹកយូរពេកហើយ ម៉ោះទៅយើង ខាងនេះ" ជុងហ្គុក នាំផ្លូវ ថេហ្យុង ទៅមួយជាន់ទៀត ដែលមានជារបស់តុបតែងផ្ទះអីអស់នេះ ដើរមើលបន្តិចគិតត្រូវគ្នារើសបានហើយក៏ប្រាប់អោយគេរៀប ចំទៅថ្ងៃនេះតែម្តង ។
    ចេញពីផ្សារទំនើប ថេហ្យុង បានអោយ ជុងហ្គុក ជូនមកដល់ហាងរបស់គេដែលរៀបចំជិតរួចរាល់ហើយនោះ ដំបូងគម្រោងរបស់គេគឺសម្ភោធន៍វានៅ ពេលមកពីក្រេមទឹកឃ្មុំវិញ ឯណាមិនបានទៅផងងាក មកមើលចេញចូលៗរហូត ។
   "ទីនេះ?"
   "ទីនេះយ៉ាងម៉េច? មិនល្អទេឬ? វានៅតាមផ្លូវទៅ ក្រុមហ៊ុនបង ទីតាំងទីនេះវាថ្លៃណាស់"
   "បងចង់ចុះទៅមើល" ជុងហ្គុក ជាមួយ ថេហ្យុង បានចូលទៅមើលក្នុងហាង គេបានត្រៀមជាមួយឈុតជាច្រើនដែលគេអោយជាងដេរល្អៗដេរវាជាមួយស្នារដៃច្នៃម៉ូដរបស់គេផ្ទាល់គឺត្រៀមសម្រាប់ ការដាក់តាំងនៅក្នុងហាង ។
   "បងប្រុស"
   "យ៉ាងម៉េចហើយ?" ថេហ្យុង សួរទៅកាន់ប្អូនជីដូន របស់គេដែលមើលការខុសត្រូវទីនេះ ។
   "បើថែមម៉ោងពួកគេនិងរួចរាល់ថ្ងៃនេះហើយបងប្រុស ចុះ..." នាយតូច ជុងវ៉ុន សួរពីនាយដែល នៅក្រោយខ្នងបងប្រុសរបស់ ថេហ្យុង ។
   "សួស្តី បងគឺស្វាមី ថេហ្យុង" ជុងហ្គុក
   "អា៎...សង្ហារណាស់! សួស្តី ខ្ញុំឈ្មោះ យ៉ាង ជុងវ៉ុន ជាប្អូនជីដូនមួយរបស់បងប្រុស ថេហ្យុង"
   "គួរអោយស្រលាញ់មែន មកធ្វើការទីនេះឬ?"
   "បាទ! មកជួយជាកូនចៅអោយបងប្រុសនិងបាន រៀនផង ហេះៗ" ជុងវ៉ុន សើចតិចៗដាក់នាយ គេរួចរាយងាយចុះសម្រុងណាស់ ។
   ក្រោយពីរាក់ទាក់គ្នាមិនបានប៉ុន្មានក៏ត្រូវទៅវិញដោយសារអ៊ំម៉ែដោះរបស់ ជុងហ្គី បានខលមករក នាយថានៅផ្ទះមានរឿង ។

   រឿងនោះគឺពេលដែលអ្នកស្រី គីម មកដល់ផ្ទះបាន ឃើញឡានថ្មីស្រឡាងមួយគ្រឿងនៅផ្ទះគាត់បានដើរសួរគេគ្រប់គ្នាមិនមានអ្នកណាដឹង បន្ទប់មកមាន អ្នកដឹករបស់មកមួយឡានថារៀបចំតែគាត់មិនអោយចូលបានជាអ៊ំម៉ែដោះខលហើយនាយអោយមកដោយផ្ទាល់ ។
   ប្រមាណជាង 30នាទីពួកគេបានមកដល់ផ្ទះវិញ ជុងហ្គុក ពីទឹកមុខធម្មតាមកជាឃៅឡើយតែម្តង ។
   "មានបញ្ហារអី?" ជុងហ្គុក ចូលមកសួរអ្នកស្រីគីម នៅយាមមិនអោយបុគ្គលិកចូលក្នុងបាន ។
   "មកល្អហើយ នេះជាស្អី?" អ្នកស្រីគីម
   "របស់ខ្ញុំ យ៉ាងម៉េច ទិញរបស់ដាក់ផ្ទះមិនបាន?"
   "ទិញស្អីច្រើនម៉្លេះ?"
   "លុយខ្ញុំរកខ្លួនឯង ទិញស្អី ទិញប៉ុន្មានទាក់ទងអីជាមួយអ្នក? មិនមែនគ្រួសារក្ររហាមត្រូវចាយលុយក្បឹតត្បៀតទុកកន្លែងគេងដូចកន្លែងស្អីមិនឹងអញ្ចឹងទេ ពួកលោកអាចទៅបានហើយ អ៊ំនាំផ្លូវពួកគេទៅ បន្ទប់ខ្ញុំ"
   "ចាស៎អ្នកប្រុសធំ" អ៊ំទទួលបញ្ជារនាំបុគ្គលិកជញ្ជូន របស់ឡើងបន្ទប់"
   "ថេហ៍! អូនចង់បានបែបណាប្រាប់គេអោយរៀបចំចុះ ចំណែកឯងជួយយករបស់នៅក្នុងឡានទៅទុក ក្នុងបន្ទប់ផង"
   "បាទអ្នកប្រុស" អ្នកបម្រើម្នាក់ជួយយករបស់ដែល នាយទិញជាមួយ ថេហ្យុង ទៅទុកអោយអ្នកស្រីគីម តាមមើលចង់លៀនភ្នែក នេះទិញស្អីម្លឹងៗអស់ប៉ុន្មាន លានហើយលោកម្ចាស់?
   "អញ្ចឹង ខ្ញុំទៅខាងលើមុនហើយ" ថេហ្យុង សុំខ្លួនទៅមុន បើនៅស្តាប់ពួកគេនិយាយគ្នា គេកាន់តែខ្លាចសម្តីមួយម៉ាត់ៗរបស់ស្វាមីគេមិនខានទេ ។
   "ឡាន?"
   "ឡានខ្ញុំ"
   "ចុះមួយនេះ?"
   "ឡានខ្ញុំទិញអោយប្រពន្ធខ្ញុំ មិនអោយគេជិះតាក់ សុីទៅក្រៅទេ"
   "ស្អីគេទិញឡានម្តងពីរ ឯងគិតថាឯងជាស្អីហាស? សុទ្ធតែឡានទំនើបៗទៀតផង នៅមានអារបស់អស់ នេះទៀត?"
   "ហើយវាពាក់ពន្ធ័អីហ្នឹងអ្នក? លុយរបស់ខ្ញុំខំរក ទុកអោយអ្នកចាយឬ? អស់ប៉ុន្មានលានមិនធ្វើអោយគ្រួសារក្រទេ កុំភ័យមើល មិនក្រទេអ្នកម៉ាក់ចុង" ជុងហ្គុក និយាយបែបលេងសើចបង្កប់មែនហើយ សម្លេងលាយសើចដូចកំពុងលេងសើចជាមួយ ម្តាយចុងរបស់ខ្លួន ។
   "ចាំមើលយើងនិងប្រាប់លោកបង"
   "ប្រាប់ថាម៉េច? បងសម្លាញ់កូនរបស់បងយកលុយ ទិញឡាជិះ ចាយលុយខ្ជះខ្ជាយ តែមិនមែនលុយបងទេជាលុយគេ អញ្ជឹងមែនទេ? លុយខ្ញុំសោះអ្នកដូចជាកើតទុក្ខសម្បើមណាស់"
   "ឯង...អា..."
   "កុំៗ កុំតានតឹងពេក ប្រយត្ន័ដាច់សរសៃឈាមស្លាប់ព្រោះមិនទាន់បានឃើញកូនប្រុសឡើងកាន់ ដំណែងផង"
   "ហ្អាយ៎...ចន ជុងហ្គី ឯង..."
   "ខ្ញុំនិងហៅឡានពេទ្យទុកអោយ" ជុងហ្គុក ដើរទៅហួសហើយឆ្លៀតស្រែកប្រាប់ទៀតថា
   "កុំទាន់ស្លាប់អី អាណិតកូនមិនទាន់បានឡើងដំណែង" ជុងហ្គុក សើចហើយក៏ចូលទៅក្នុងមុន នាយប្រាប់អោយមេផ្ទះត្រៀមអាហារពេលល្ងាចរួច ហើយក៏ឡើងទៅមើលការខុសត្រូវក្មុងបន្ទប់ដែល កំពុងរៀបចំហើយក៏បានចូលទៅប្រមូលរបស់ចាំ បាច់ទុកដាក់អោយបានល្អ ។
    "តាំងពីចេញពីមន្ទីរពេទ្យមក ជុងហ្គី វាប្លែកណាស់ ដូចមនុស្សផ្សេងគ្នា វាថាអោយខ្ញុំរហូត វាសម្តីខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ មិនដូចពីមុនដែលមិនហ៊ាន មាត់តវ៉ាជាមួយខ្ញុំឡើយ"
   "ឬវាជាប្អូនភ្លោះរបស់អា ជុងហ្គី?"
   "មិនអាចទេ ខ្ញុំបានផ្តាច់ទំនាក់ទំនងពួកវាតាំងពីមិនទាន់ដឹងក្តីឯណោះ សង្ស័យតែមុខប៉ារបស់វាយ៉ាង ម៉េចអាប្អូនវាមិនដឹងផង មិនមែនចូលមកស្គាល់គ្រប់ ទិសគ្រប់ច្រកបែបនេះទេ"
   "អញ្ចឹងប្រហែលជាមកពីប៉ះពាល់ខួរក្បាលទេដឹង? វាអាចប្រែជាមនុស្សឆេវឆាវបាន"
   "មិនគួសោះ អ្នកណាមកធ្វើរឿងអោយកើតឡើង បំផ្លាញផែនការពួកយើង" អ្នកស្រីគីម នឹកឡើងក្តៅ ក្រហាយរឿងនេះមិនបាត់ ។

   តុអាហារដែលមានគ្រួសារជុំគ្នាព្រោះវាជាថ្ងៃ សម្រាកដែលគ្រប់គ្នាគឺនៅផ្ទះ ក្រោយញាំអាហារ រួចលោកចន ក៏មានរឿងនិយាយជាមួយកូនៗរបស់គាត់ ដែរ ។
  "ប៉ានិងទៅសម្រាកនៅមន្ទីរពេទ្យពិនិត្យសុខភាព និងធ្វើតាមការណែនាំរបស់ដុកទ័រប្រហែលជាមួយ អាទិត្យ ចំណែកឯង ជុងហ្គី" លោកចន
   "បាទ?" ជុងហ្គុក
   "ស្អែកនេះនាំ ថេហ្យុង ទៅចុះអេតាសុីវិលផង" លោកចន
   "ស្អីគេមិនទាន់ចុះទេ? អឺ...គឺខ្ញុំភ្លេច" ជុងហ្គុក ភ្ញាក់មុននេះប្រញាប់ប្តូរស្ថានការភ្លាមៗ
   "កុំភ្លេចទៀតអោយសោះ" លោកចន
   "ខ្ញុំដឹងហើយ"
   "ចុះសុខភាពឯង?"
   "ខ្ញុំលែងអីហើយ លោកប៉ា"
   "ល្អហើយ ការងារស្ទះហើយ អាចទៅធ្វើការ បានទៅៗ"
   "ហៃយ៉ា...លោកបង! អោយ ជេហា ធ្វើបានតើ" អ្នកស្រីគីម
   "ការងារ ជុងហ្គី បងមិនចង់រំខាន ជេហា ទេ"
   "តែ..."
"បានប៉ា! ស្អែកខ្ញុំទៅធ្វើការវិញ ថ្ងៃបន្តិចសឹមទៅ ចុះអេតាសុីវិល តែប៉ុណ្ណឹងមែនទេ? ខ្ញុំឡើងទៅសម្រាកហើយ តោះអូន" ជុងហ្កុក ងើបចេញក៏មិនភ្លេចអូស ថេហ្យុង ទៅជាមួយផង នាយមានរឿងចង់ និយាយ ទាក់ទងនិងការចុះអេតាសុីវិល ។

To be continue...

Continue Reading

You'll Also Like

282K 20.7K 56
បងមិនធ្វើអោយអូនស្រលាញ់បងទេ តែបងនឹងធ្វើអោយអូនរស់ខ្វះបងមិនបាន - ជុងហ្គុក
189K 4.7K 31
This is the 8th book in the forever series.... Is it really Nemi forever? How will a tragedy affect Nemi? What will become of them?
1.1M 60.8K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
2.5M 146K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...