ម្ចាស់គ្រងបេះដូង (ចប់)

gitae060999 द्वारा

213K 16.9K 234

រៀបការជាមួយបង តែជាប់ចំណងជាមួយប្អូន 💔 अधिक

ភាគទី01 : ផ្តើមរឿង
ភាគទី02 : រៀបការ
ភាគទី03 : បង Prank ទេអូនសម្លាញ់
ភាគទី05 : សិទ្ធិជាអ្នកប្រុសធំ
ភាគទី06 : អូនខ្លាចបង?
ភាគទី07 : លុយខ្ញុំ ចង់ទិញអីរឿងខ្ញុំ
ភាគទី08 : ត្រៀមទទួល
ភាគទី09 : អូនគួរអោយស្រលាញ់
ភាគទី10 : ប្រុសម្នាក់នោះមុខដូចបងណាស់
ភាគទី11 : បងកុហកខ្ញុំ
ភាគទី12 : ខ្ញុំមិនចង់ទ្រាំទៀតទេ
ភាគទី13 : បែកគ្នាសិនទៅ
ភាគទី14 : ស្នាមសាក់?
ភាគទី15 : ត្រូវគ្នាវិញណា...?
ភាគទី16 : បង្កើតភាពស្នឹតស្នាល?
ភាគទី17 : ចប់ហើយ ចន ជុងហ្គុក
ភាគទី18 : សុំអនុញាត្តហួងហែងជំនួស
ភាគទី19 : បងប្លែកទៀតហើយ
ភាគទី20 : គេចង់បានអូន...
ភាគទី21 : តើមានរឿងអី?
ភាគទី22 : បងមកវិញហើយ?
ភាគទី23 : ចង់ចាប់កំហុស?
ភាគទី24 : មិនអាចអោយហួសព្រំដែន
ភាគទី25 : លើសដើម
ភាគទី26 : ចង់យ៉ាងម៉េច?
ភាគទី27 : ម្តងឆ្គួត ម្តងជា
ភាគទី28 : គ្មានអ្នកណាមករំខាន
ភាគទី29 : ប្រចណ្ឌ!!
ភាគទី30 : ស្មានមិនខុសមែន
ភាគទី31 : យើងឆ្លាត ហើយសង្ហារ
ភាគទី32 : សុំទោស ពួកយើងស្រលាញ់គ្នាហើយ
ភាគទី33 : ផ្តល់ឱកាសអោយបងផង
ភាគទី34 : បងជារបស់អូនហើយ 🔞
ភាគទី35 : គ្រប់យ៉ាងទៅតាមគម្រោង
ភាគទី36 : នាំអូនទៅជួបម៉ាក់
ភាគទី37 : ខូចផែនការ
ភាគទី38 : បែកការ??
ភាគទី39 : សងអាវបងវិញភ្លាម
ភាគទី40 : រឿងចូលមកផ្ទួនៗ
ភាគទី41 : សុំពេលបកស្រាយ
ភាគទី42 : ដោះលែងខ្ញុំ
ភាគទី43 : ខ្លាចខ្មោច
ភាគទី44 : ប៉ាសុំទោស
ភាគទី45 : យកម៉ាក់ខ្ញុំទៅណា?
ភាគទី46 : ជេហា មិនមែនកូនបង្កើត?
ភាគទី47 : រត់ទៅជាមួយគ្នា
ភាគទី48 : ហេតុអ្វីបងក្លាយជាបែបនេះ?
ភាគទី49: យូរៗទៅនិងស៊ម
ភាគទី50 : ភាគបញ្ចប់...💕

ភាគទី04 : ដូចមនុស្សផ្សេងគ្នា

4.5K 379 12
gitae060999 द्वारा

   មកដល់ក្រុមហ៊ុន លោកចន ជាមួយភរិយាក្រៅ ច្បាប់កំពុងអង្គុយរង់ចាំការប្រជុំរបស់ ជេហា រួចរាល់ ក៏បាននិយាយគ្នាខ្លះដែរ ។
    "បងថា ជុងហ្គី មិនមែនគ្រោះថ្នាក់ដោយចៃដន្យទេ ច្បាស់ជាមានអ្នកធ្វើវា"
    "បងហា៎ គ្រោះថ្នាក់មិនដឹងមុនទេ អ្នកណាក៏ទៅហ៊ានធ្វើរឿងឃោឃៅបែបនេះទៅ? វាប៉ះពាល់ដល់ជីវិតណាបង"
    "តែបងគិតបែបនោះ"
    (ខ្ញុំក៏ចង់ដឹងដែរថាអ្នកណាកាត់មុខបំផ្លាញផែនការ របស់ខ្ញុំ)
    "អឺនែ៎! ឈប់និយាយរឿងនេះទៅ! គឺបងស្គាល់កូនស្រីលោកផាកទេ កូនស្រីច្បងនាងកំពុងបន្តជំនាញនៅសលកវិទ្យាល័យគំនូរធំមួយនៅទីក្រុង សេអ៊ូល នាងឈ្មោះ ផាក ហេរីន" (សង្សារប្រូហ្គុក សោះហា)
    "យ៉ាងម៉េចមែនទេអូន?"
    "គឺអូនចង់ណាត់នាងជាមួយ ជេហា ពួកយើងហ្នឹងណា មើលទៅទាំងឋាន:សមគ្នាណាស់"
    "ជុងហ្គី ទើបតែរៀបការសោះ ជេហា ក៏នៅក្មេង"
    "ហៃយ៉ាបង! រៀបការហើយជំនួញក៏កាន់តែប្រសើរដែរ គ្រួសារផាក ពូកែរឿងរកសុីណាស់ កូនច្បងរៀបការរួចគឺ កូនប្អូនអាចរៀបការបានហើយ"
    "បងនិងរកឱកាស"
    "កាន់តែលឿនកាន់តែល្អ ភ្ជាប់ពាក្យទុកសិនក៏បាន ដែរបង"
    "បងដឹងហើយ!"
   អ្នកស្រី គីម ជេហុី ញញឹមពេញចិត្ត បើ ជេហា បាន រៀបការជាមួយនាង អនាគតមានកូនស្នងព្រទ្យ សម្បត្តិមិនដូច ជុងហ្គី រៀបការជាមួយមនុស្សប្រុសមិនដឹងកូនចៅនៅឯណានោះទេ ផែនការៀបចំទុកយូរហើយល្មមអាចចេញជារូបរាងបានហើយ ។

     ថ្ងៃនេះត្រូវទៅក្រេបទឹកឃ្មុំតែ ថេហ្យុង បែរជាមិនអាចទៅណាបានទេគេនៅមើលថែស្វាមីរបស់ខ្លួន នៅមន្ទីរពេទ្យ ។ មើលតាមកាយវិការរបស់ ថេហ្យុង មិនសូវជាយកចិត្តទុកដាក់និងនាយប៉ុន្មានទេមិនដូចមនុស្សស្រលាញ់គ្នាសោះ ហើយបើមិនស្រលាញ់គ្នាតើមានគ្រួសារឯណាបង្ខំកូនអោយរៀបការជាមួយមនុស្សប្រុសដូចគ្នានោះ? មានរឿងអី ត្រូវសួរ ជុងហ្គី បន្ថែមហើយ ។
    ជុងហ្គុក ក្រោយញាំអាហារពេលហើយ ថេហ្យុង គ្រាន់តែសួរនាំប៉ុន្មានម៉ាត់ក៏ស្ងាត់រាងខ្លួន ថេហ្យុង មានកិច្ចការរបស់គេទើបនៅនិងទូរសព្ទរហូតតែបើនាយនាំនិយាយគេច្បាស់ជានិយាយ ។ ការងាររបស់គេបានចាប់ផ្តើមកំឡុងពេលមុនរៀបការ ប៉ារបស់គេសន្យាបើកហាងអោយគេជាហាងសម្លៀក បំពាក់រៀបការមានទាំងឈុតកូនកម្លោះនិងកូនក្រមុំ តាមក្តី ស្រម៉ៃរបស់គេដោយគេជាអ្នកច្នៃម៉ូដដោយផ្ទាល់ ហាងនោះមិនធំពេកទេវាក៏សមស្របនិងអ្វីដែលគេចង់បានដែរ ។
    ជុងហ្គុក អង្គុយមិនស្ងៀមព្រោះតែរមាស់ត្រង់កន្លែងរុំមិនថាដៃឬក្បាលនាយក៏អេះមិនឈប់ ។
   "ជុង! បងធ្វើស្អី?"
   "គឺរមាស់"
   "កុំអេះបែបនេះ"
   "បានៗ បងឈប់ក៏បាន! តែអូនវិញធ្វើអី?"
   "ហាងជួសជុលរួចហើយ ខ្ញុំកំពុងរើសរបស់តុបតែង ហាង"
   "ហាង...ហាងអ្វី?"
   "គឺហាងសម្លៀកបំពាក់រៀបការដែលពួកយើងបាន និយាយគ្នាហើយកាលពីថ្ងៃមុននោះ?"
   "បងភ្លេច...អឺ! ចុះអូនមិនមានត្រូវទៅណាទេឬ?"
   "ខ្ញុំនៅមើលថែបង"
   "មិនអីនោះទេ បងបានគ្រាន់បើហើយ អូនទៅផ្ទះ សម្រាកឬចង់ទៅណាធ្វើអីក៏បានដែរ"
   "ប៉ុន្តែ..."
   "ទៅញាំបាយអោយឆ្ងាញ់ៗ បងបារម្ភ"
   "បារម្ភ? ហាសហា៎ អញ្ចឹងក៏បាន! ល្ងាចនេះខ្ញុំនិងមកទៀត"
   "កុំភ្លេចនាំលោកប៉ាមកផង បងមានការចង់និយាយជាមួយគាត់"
   "អូ៎...ដឹងហើយ! អញ្ចឹងខ្ញុំទៅសិនហើយ បងសម្រាកអោយបានច្រើន"
   "បាទ" ជុងហ្គុក តបហើយ ថេហ្យុង ក៏ចេញទៅវិញ មើលទៅគេសុភាពរមទម្យដូចមនុស្សស្រីម្នាក់ ដែរតើទាស់តែជាមនុស្សប្រុស ។
   គ្រាន់តែ ថេហ្យុង ចេញទៅផុត ជុងហ្គុក មិនចាំយូរទេ នាយរហ័សទៅបន្ទប់សម្រាករបស់ យ៉ុនហ្គី ដែល មានម៉ាក់របស់នាយនៅទីនោះស្រាប់ ។
   "ប្រាប់មកថាយ៉ាង ម៉េច? ប្រពន្ធហ្យុង ជាប្រុស?"
   "ភ្លេចប្រាប់! មែនហើយគេជាប្រុសតែគេស្លុតបូត ណាស់"
   "ទាក់ទងគ្នាយូរហើយទើបរៀបការ? លោកប៉ាមិនថាអីទេឬ?"
   "គឺប៉ាជាអ្នករើសអោយ"
   "ស្អីគេ ប៉ារើសអោយ? ព្រះអើយខ្ញុំចង់តែសើចអោយផ្អើលមន្ទីរពេទ្យទេ ធ្លាប់តែឃើញគ្រួសារជំទាស់ដែលកូនស្រលាញ់ភេទដូចគ្នា គ្រួសារខ្ញុំវិញប៉ា រើសប្រពន្ធប្រុសអោយកូន ហើយហ្យុង អត់ចេះប្រកែកទេ?"
    "យល់ថាប៉ាណែនាំមនុស្សល្អបំផុតអោយទើប មិនប្រកែក ណាមួយគេជាក្មួយអ្នកម៉ាក់ ជេហុី ជិតស្និតស្គាល់គ្នាគ្មានអីត្រូវខ្លាចផង"
    "អូ៎...សាច់ឈាមគេ? មិនបានស្រលាញ់គ្នាផងរៀបការជាមួយគ្នាបាន ខ្ញុំសរសើរ! បងពិតជា...ល្ងង់! បំផុតហើយ និយាយតាមត្រង់ចុះ រៀបការហើយមាន កូនចៅឯណាស្នងត្រកូល? ឬអោយប្អូនចុងរបស់ហ្យុង យកត្រកូលមួយនោះ? ចំមែនហើយព្រះអើយ ខ្ញុំមិនលោភនិងទ្រព្យសម្បត្តិទេ តែមិនចង់អោយវា ទៅអ្នកដ៏ទៃ យល់ទេ?"
   "អញ្ចឹងអោយធ្វើម៉េច?"
   "ចាំខ្ញុំជាអ្នកធ្វើ ហ៊ើយ..." ជុងហ្គុក ធ្វើមុខអស់ចិត្តជាមួយនាយជាបងមុននិងទៅបន្ទប់នាយវិញ ។
   មកដល់បន្ទប់វិញក៏មានវត្តមានបុរសសង្ហារម្នាក់នៅ ក្នុងនេះស្រាប់តែម្តង ម្នាក់នោះ ជុងហ្គុក មិនស្គាល់នោះទេ ។
   "អុ៎...បងប្រុស" សម្លេងបើកទ្វារចូលមករបស់ ជុងហ្គុក បង្វែរចំណាប់អារម្មណ៍អោយនាយកម្លោះ បែរមកហៅរកតែម្តង ។
   "អូ៎?"
   "បងយ៉ាងម៉េចទៅហើយ? អាចដើរបានតើ មើលទៅមិនធ្ងន់ធ្ងរទេ"
   "យើងមិនងាយស្លាប់ទេ" ជុងហ្គុក ដើរហួសទៅអង្គុយលើគ្រែរបស់នាយ មើលទៅហៅបងៗ ប្រហែលកូនចុងប៉ានាយហើយ ។
   "ហេតុអីនិយាយបែបនេះ ខ្ញុំបារម្ភណាស់តែទើប និងទំនេរបានឈៀងមកមើលបង"
   "យើងចង់សម្រាក"
   "ញាំអាហារថ្ងៃត្រង់ផង ខ្ញុំទុកត្រង់នេះ សម្រាកចុះ ឆាប់ជាបងប្រុស" ជេហា ថាហើយក៏ត្រលប់ទៅវិញ ដោយទុកអាហារនៅលើតុ ។ ជុងហ្កុក សម្លឹងអាហារ នោះហើយអង្គុយគិតមើលថា ជេហា ល្អឬអាក្រក់?
   មិនខ្វល់ច្រើន ជុងហ្គុក ងើបមកញាំអាហារហើយក៏ ធ្វើកិច្ចការរបស់នាយ ។
  
   ល្ងាចបន្តិច ថេហ្យុង បានមកមន្ទីរពេទ្យជាមួយលោកចន ហើយថែមទាំងមានប្រពន្ធម្នាក់នោះមកតាមជាមួយរហូត អ្នកស្រី គីម ជេហុី តែងតែតាមបែប នេះគាត់ខ្លាច ជុងហ្គី និយាយឬទាមទារអ្វីពីលោកចន មិនអោយគាត់ដឹង ដូច្នេះសូម្បីពេលផ្ទាល់ខ្លួនសម្រាប់ ជុងហ្គី និងលោកចន ដើម្បីនិយាយគ្នាក៏មិនសូវមាន ដែរ ណាមួយ ជុងហ្គី គ្រែងមិនហ៊ានដេញអោយអ្នក ស្រី គីម ជេហុី ចេញក្រៅដើម្បីអោយនាយបាន និយាយអ្វីនោះទេ ។
   ជុងហ្គុក ចង់ជួបប៉ារបស់នាយមិនមានកិច្ចការសំខាន់អ្វីនោះទេគឺគ្រាន់តែសុំទៅផ្ទះវិញព្រោះនាយអត់ បានឈឺអីផង នៅយូរខាតពេលវេលាកាន់តែច្រើន នាយមិនមែនមកដើរតួរជំនួសអ្នកដែលឈឺមកមិនរួច ឯណា? គឺនាយមកហែកមុខស្រីកញ្ជ្រោងបិសាចម្នាក់ នោះទៅវិញទេ ។
   ដំបូងលោក ចន មិនព្រមទេតែក្រោយហៅពេទ្យមកពិនិត្យរួចរាល់ពេទ្យបានអនុញាតិអោយនាយអាច ត្រលប់ទៅសម្រាកនៅផ្ទះវិញបាន ។
   ពត៌មានផ្សព្វផ្សាយថានាយរងរបួសធ្ងន់តែបែរជា សម្រាកនៅមន្ទីរពេទ្យតែមួយយប់តើសមទេ? តែអោយធ្វើម៉េចបើពិនិត្យទៅឃើញថានាយរឹងមាំទៅហើយណាមួយ លោកចន តាមចិត្តអ្នកស្រី គីម ជេហុី ណាស់គាត់ក៏មិនចង់អោយ ជុងហ្គី នៅព្យាបាលយូរដែរ ។
    មកដល់ផ្ទះជាលើកដំបូង ជុងហ្គុក ភ្នែករ៉េមើលជុំវិញផ្ទះតែម្តង នាយគ្មានអារម្មណ៍ស្អីជាមួយផ្ទះនេះ បន្តិចឡើយ ។
   "អ្នកប្រុសរបស់អ៊ំ" ការគិតបានកាត់ផ្តាច់ក្រោយលេចឡើងនៅស្ត្រីចំណាស់ម្នាក់ចេញមកអោបដៃ អោបជើងសួរសុខទុក្ខរបស់នាយ ។
   "អ៊ំ?"
   "អ្នកប្រុសរបស់អ៊ំ ឈឺកន្លែងណាខ្លះប្រាប់អ៊ំមកមើលអ៊ំភ័យខ្លាំងណាស់"
   "ខ្ញុំមិនអីទេ ខ្ញុំជាហើយ"
   "អ្នកប្រុសរបស់អ៊ំ...អ្នកប្រុស...?" អ៊ំ ជាអ្នកមើលថែ ឃើញហើយក៏ចាប់សម្គាល់ភ្លាមៗថានេះមិនមែនជា ជុងហ្គី នោះទេ...កុំប្រាប់អោយសោះថាប្តូរ...ជុងហ្គុក មកម្តង? គាត់មើលនាយជាមួយកែវភ្នែកចោទសំណួរ ទៅកាន់នាយ ។
   "នែ៎ បានហើយសួរសុខទុក្ខស្អីមើលតែបែកគ្នារាប់ ឆ្នាំទៅកើត?" អ្នកស្រីគីម កាត់ផ្តាច់បរិយាកាស អ៊ំស្រី ក៏ប្តូរជាហៅអ្នកបម្រើមកជួយលើករបស់ទៅទុកវិញ ។
    ថេហ្យុង មាននាទីមើលថែស្វាមី គេក៏គ្រាន់តែនាំនាយទៅបន្ទប់សម្រាកតែប៉ុណ្ណោះ ។ មើលបន្ទប់ចុះ ឡើងសោះកក្រោះមើលទៅបងប្រុសនាយមាន ប៉ុន្មាននៅប៉ុណ្ណឹងមែនហើយ ។
   "បន្ទប់ដូចជា..."
   "បងមានអីឬ?"
   "បងដូចចង់វង្វេងបន្ទប់ហើយនៀក មិនជាស្អីៗនៅឯណានោះទេ"
   "បងប្រាប់ថាទុកបែបនេះចំណាំខ្លួនឯងនោះអី និយាយត្រង់ចុះ ខ្ញុំមិនសូវជាពេញចិត្តប៉ុន្មានទេ ព្រោះទើបតែរៀបការខ្ញុំគ្រែងចិត្តបងណាស់ ជុងហ្គី..."
   "ពេលបងជា ហើយគេមករៀបចំសាថ្មីទៅ អូនចង់ បានបែបណារៀបអញ្ចឹងចុះ"
   "បងនិយាយពិតមែនហី?"
   "តែកុំប្តូរពណ៌បន្ទប់"
   "អូនដឹងហើយតែពេលរៀបចំជាថ្មីបងត្រូវនៅដែរ ជុងហ្គីហា៎ គឺ..."
   "ឈប់! ចាប់ពីពេលនេះទៅ កុំហៅបងបែបនេះ ទៀត! ហៅ ជុង...ឬបងសម្លាញ់ក៏បាន"
   "ហេតុអី ជុងហ្គី គ្រែងជាឈ្មោះបងហី?"
   "អ្នកផ្សេងហៅបានតែអូនជាប្រពន្ធរៀបការស្រប ច្បាប់ ហៅមើលតែអ្នកដ៏ទៃទៅកើត"
   "អូ៎...ខ្ញុំដឹងហើយ ជុង! បងដូចជាប្លែកៗ"
   "ប្លែកយ៉ាងម៉េច?"
   "គឺធម្មតាបងតែញញឹមពេលនិយាយ ហើយមិននិយាយច្រើនអញ្ចឹងទេ"
   "ញញឹម? ព្រះអើយ...(តឹងទ្រូងស្ទើបែកផ្ទុះហើយ) គឺ...ប្រហែលប៉ះទង្គិចក្បាលខ្លាំងពេក បងសុំសម្រាកសិន" ជុងហ្គុក ហួសឡើងទៅលើគ្រែគេធ្វើមិនដឹង ។
   "គេងអីនៅពេលនេះ? បងគួរតែញាំអាហារពេល ល្ងាចសិន"
   "អោយគេលើកមកខាងលើមក បងខ្ជិលចុះ"
   "បងដូចមនុស្សម្នាក់ផ្សេងយ៉ាងអញ្ចឹង សង្ស័យតែប៉ះពាល់ក្បាលខ្លាំងពិតមែនហើយ" ថេហ្យុង និយាយម្នាក់ឯង នាយតូចរៀបចំរបស់នៅក្នុងបន្ទប់ទឹកអោយ ជុងហ្គុក សម្រាកនាយពេលទៅងូតទឹក រួចហើយក៏ចុះទៅខាងក្រោមប្រាប់អោយគេលើកអាហារមកបន្ទប់ពេលរួចរាល់ ។
   ជុងហ្គុក បានឱកាសទៅបន្ទប់ទឹកឆ្លៀតខលទៅសម្លុតបងនាយសឹងតែជារបួសទៅហើយ នាយពិតជាតឹងទ្រូងជាមួយបងប្រុសរបស់នាយណាស់ តើមានស្អីបន្តទៀត?
   បន្ទាប់ពីបាត់មួយសន្ទុះធំ ជុងហ្គុក ស្អាតខ្លួនហើយ ស្លៀតឈុតគេងខោជើងវែង អាវដៃវែងបិទបាំងមិន អោយអ្នកណាមកឃើញស្នាមសាក់លើដៃរបស់នាយនោះឡើយ ។ ឯក្បាលនាយនៅរុំនៅឡើយ ព្រោះតែខ្លាចគេសង្ស័យ ។ ចេញពីបន្ទប់ទឹកមកវិញ ក៏ភ្ញាក់និង ថេហ្យុង ដែលនៅក្នុងបន្ទប់ ។
   "បងរួចរាល់ហើយហេស នេះថ្នាំខ្ញុំរៀបចំអោយរួច រាល់ហើយ ចំណែកអាហារចាំបន្តិចទៀត"
   "អរគុណ"
   "មានឈឺត្រង់ណាទេ?"
   "អត់...គឺ...ឈឺខ្លួនតែមិនអីទេ គេងនៅផ្ទះស្រួលជាងនៅមន្ទីរពេទ្យ" តែបើជា ជុងហ្គី ច្បាស់ជាឆ្លើយថា "បងមិនអីទេ" ភ្ជាប់ជាមួយស្នាមញញឹមបន្តិចតែ ប៉ុណ្ណឹង ។
   "មើលមុខបងធ្វើអី?" ជុងហ្គុក សួរទៅកាន់នាយតូច ជាប្រពន្ធកាលបើគេមើលមុខនាយហើយញញឹមបែប នេះ ។
   "បងបែបនេះ ក៏គួរអោយស្រលាញ់ដែរ គួរអោយ ស្រលាញ់ជាងមុន"
   "ពីមុនយ៉ាងម៉េច?"
   "អោយនិយាយពិតមែនហី?"
   "និយាយមកបងមិនខឹងទេ"
   "ពីមុន សួរមួយម៉ាត់ឆ្លើយពីរម៉ាត់ ពិតមែនខ្ញុំសឹងតែ រកអីមកនិយាយជាមួយមិនបានទៅហើយ បងដូចជា គល់ឈើយ៉ាងអញ្ចឹង"
   "ចុះបើកាចជាងនេះ ចូលចិត្តទេ?"
   "កាចក៏បាន តែកុំសម្លត់ខ្ញុំ ខ្ញុំខ្លាច"
   "ហុឹស អ្នកណាទៅសម្លុតប្រពន្ធនោះ? ឯណា បាយមកហលើយឬនៅបងឃ្លានហើយ"
   "ខ្ញុំទៅមើលអោយ" ថេហ្យុង ចុះទៅខាងក្រោមម្តងទៀតហើយឡើងមកវិញព្រមជាមួយអ្នកបម្រើ លើកអាហារមកដែរ ។
   ថេហ្យុង ជាអ្នកបញ្ចុកអាហារដល់នាយ វាមិនចេញ ពីចិត្តប៉ុន្មានទេតែជាតួនាទី ។ ក្រោយបញ្ចប់ការញាំ អាហារ ថេហ្យុង ទៅសម្អាតខ្លួនដើម្បីគេង ចំណែក ជុងហ្គុក ឡើងទៅគេងមុនតែនាយមិនខិតទៅម្ខាងដូច ជុងហ្គី នោះទេនាយសឹងតែគេងកណ្តាលគ្រែទៅហើយ អ្នកណាទៅដឹងថាប្តីប្រពន្ធគេដេកមិនដែលប៉ះ គ្នានោះ? ថេហ្យុង ចេញមកវិញចង់ភ្ញាក់ នាយគេងទៅហើយក៏ខ្ជិលដាស់ក៏ឡើងទៅគេងដែរ យប់នេះ គេអឹបគ្នាមិនអីទេ យល់ថានាយឈឺខ្ជិលនិយាយច្រើនជាមួយ ។

To be continue...
  

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

208K 16.8K 73
អភូតហេតុដល់អស្ចារ្យបាននាំក្មេងប្រុស គីម ថេយ៉ុង ដែលជាអ្នកនិពន្ធ ឆ្លងចូលក្នុងសាច់រឿងដែលខ្លួនបានសរសេរដើម្បីកែសាច់រឿងធ្វើយ៉ាងណាអោយចុងបញ្ចប់នែតួចិត្តអាក្រ...
1.4M 34K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
4.3M 272K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.2M 63.9K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...