ម្ចាស់គ្រងបេះដូង (ចប់)

By gitae060999

214K 16.9K 234

រៀបការជាមួយបង តែជាប់ចំណងជាមួយប្អូន 💔 More

ភាគទី01 : ផ្តើមរឿង
ភាគទី02 : រៀបការ
ភាគទី04 : ដូចមនុស្សផ្សេងគ្នា
ភាគទី05 : សិទ្ធិជាអ្នកប្រុសធំ
ភាគទី06 : អូនខ្លាចបង?
ភាគទី07 : លុយខ្ញុំ ចង់ទិញអីរឿងខ្ញុំ
ភាគទី08 : ត្រៀមទទួល
ភាគទី09 : អូនគួរអោយស្រលាញ់
ភាគទី10 : ប្រុសម្នាក់នោះមុខដូចបងណាស់
ភាគទី11 : បងកុហកខ្ញុំ
ភាគទី12 : ខ្ញុំមិនចង់ទ្រាំទៀតទេ
ភាគទី13 : បែកគ្នាសិនទៅ
ភាគទី14 : ស្នាមសាក់?
ភាគទី15 : ត្រូវគ្នាវិញណា...?
ភាគទី16 : បង្កើតភាពស្នឹតស្នាល?
ភាគទី17 : ចប់ហើយ ចន ជុងហ្គុក
ភាគទី18 : សុំអនុញាត្តហួងហែងជំនួស
ភាគទី19 : បងប្លែកទៀតហើយ
ភាគទី20 : គេចង់បានអូន...
ភាគទី21 : តើមានរឿងអី?
ភាគទី22 : បងមកវិញហើយ?
ភាគទី23 : ចង់ចាប់កំហុស?
ភាគទី24 : មិនអាចអោយហួសព្រំដែន
ភាគទី25 : លើសដើម
ភាគទី26 : ចង់យ៉ាងម៉េច?
ភាគទី27 : ម្តងឆ្គួត ម្តងជា
ភាគទី28 : គ្មានអ្នកណាមករំខាន
ភាគទី29 : ប្រចណ្ឌ!!
ភាគទី30 : ស្មានមិនខុសមែន
ភាគទី31 : យើងឆ្លាត ហើយសង្ហារ
ភាគទី32 : សុំទោស ពួកយើងស្រលាញ់គ្នាហើយ
ភាគទី33 : ផ្តល់ឱកាសអោយបងផង
ភាគទី34 : បងជារបស់អូនហើយ 🔞
ភាគទី35 : គ្រប់យ៉ាងទៅតាមគម្រោង
ភាគទី36 : នាំអូនទៅជួបម៉ាក់
ភាគទី37 : ខូចផែនការ
ភាគទី38 : បែកការ??
ភាគទី39 : សងអាវបងវិញភ្លាម
ភាគទី40 : រឿងចូលមកផ្ទួនៗ
ភាគទី41 : សុំពេលបកស្រាយ
ភាគទី42 : ដោះលែងខ្ញុំ
ភាគទី43 : ខ្លាចខ្មោច
ភាគទី44 : ប៉ាសុំទោស
ភាគទី45 : យកម៉ាក់ខ្ញុំទៅណា?
ភាគទី46 : ជេហា មិនមែនកូនបង្កើត?
ភាគទី47 : រត់ទៅជាមួយគ្នា
ភាគទី48 : ហេតុអ្វីបងក្លាយជាបែបនេះ?
ភាគទី49: យូរៗទៅនិងស៊ម
ភាគទី50 : ភាគបញ្ចប់...💕

ភាគទី03 : បង Prank ទេអូនសម្លាញ់

4.6K 373 3
By gitae060999

[ពត៌មាន] 🔥
«ក្តៅៗ លោក ចន ជុងហ្គី កូនប្រុសច្បងម្ចាស់សម្ព័ន្ធធំ JJK GP ដែលទើបឡើងកាន់ដំណែងអគ្គនាយកនៅ ក្នុងក្រុមហ៊ុនបានជួបគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកមិញនេះវេលាម៉ោង...និងប្រញាប់បញ្ជូនទៅកាន់ មន្ទីរពេទ្យជាបន្ទាន់ រឿងហេតុយ៉ាងណាពួកយើងនិង រាយការណ៍ជាបន្ទាន់»
"ជុងហ្គុក...ហុឹកៗ"
"ខ្ញុំបានដឹងហើយ ម៉ាក់តាំងស្មារតី បងប្រុសគាត់ មិនអីទេ"
"ម៉ាក់ចង់ទៅមើលបងឯង..."
"ខ្ញុំអោយមិត្តស៊ើបមើលសិនថានៅមន្ទីរពេទ្យណា រួចខ្ញុំនិងនាំម៉ាក់ទៅ"
"ពឹងលើឯងហើយ...ហុឹកៗ ទេវតាជួយឃុំគ្រង ជុងហ្គី ពួកយើងផង" អ្នកស្រីចន បានត្រឹមប៊ន់ស្រន់ លឺថាកូនមានគ្រោះថ្នាក់អ្នកជាម្តាយមានការព្រួយបារម្ភជាខ្លាំង ។
ប្រមាណជាពីរម៉ោងក្រោយ មិត្តរបស់ ជុងហ្គុក បានមកដល់ហាងផ្ទាល់ដើម្បីរាយការណ៍ ។
"បានការណ៍យ៉ាងម៉េចហើយ?"
"មីនឃ្យូ! ជុងហ្គី យ៉ាងម៉េចហើយ?"
"អ្នកមីង! ចិត្តត្រជាក់ៗ ខ្ញុំបានទៅស៊ើបមកហើយ ពេលនេះ ជុងហ្គី នៅមន្ទីរពេទ្យ xxx កំពុងសង្គ្រោះ នៅកន្លែងកើតហេតុមានតែឡានគាត់មួយទេបើបុក បង្គោលភ្លើង ប៉ូលីសន្និដ្ឋានថាអាចនិងរអិលព្រោះតែ លើផ្លូវមានព្រិលច្រើន ប៉ុន្តែខ្ញុំបានសុំអនុញាតិពិនិត្យ មើលឡានគឺដាច់ហ្វ្រាំង វាមិនមែនដាច់ទាំងស្រុងដែលដូចជាមានអ្នកលួចកាត់ខ្សែរហ្វ្រាំងទេ តែមិនមែនចៃដន្យនោះទេ មានអ្នកធ្វើវា"
"ឯងច្បាស់ហើយហេស?"
"យើងទៅប្រឌឹតរឿងមកធ្វើអី? ចាំមើលយើងស៊ើបបន្ថែមទៀត"
"សមជារដ្ឋអាជ្ញា គីម មីនឃ្យូ មែន! អរគុណឯង ហើយ!"
"អឹម! រឿងនេះមិនធម្មតាទេ"
"ត្រូវស៊ើបអោយដឹងថាអ្នកណាជាអ្នកធ្វើបាប ជុងហ្គី ហើយមិនអោយពួកវារួចខ្លួនជាដាច់ខាត"
"ឯងគួរធ្វើជាប៉ូលីសទៅសមណាស់ ជុងហ្គុក"
"ឯងនេះ"
"យើងទៅវិញសិនហើយ មានការបន្ត លាសិន ហើយអ្នកមីង"
"អរគុណម្តងទៀតណា មីនឃ្យូ"
"បាទ!" មីនឃ្យូ ត្រលប់ទៅវិញ ជុងហ្គុក បន្តនិយាយជាមួយម៉ាក់របស់នាយ ។
"ខ្ញុំទៅស៊ើបនៅមន្ទីរពេទ្យ ពេលណាពួកគេមិននៅខ្ញុំនិងប្រាប់អោយម៉ាក់ទៅមើលបងប្រុសតែម្តង" ជុងហ្គុក ប្រាប់បែបនេះព្រោះនាយដឹងថាម៉ាក់នាយ មិនចង់ជួបគ្រួសារនោះនោះទេ ។
"គិតយ៉ាងម៉េចកូន? បើសិនជាអ្នកនៅក្នុងគ្រសារ ឬនៅ ក្រុមហ៊ុន ជាអ្នកធ្វើពួកគេមានបំណងអាក្រក់ លើ ជុងហ្គី គេនិងកាន់តែគ្រោះថ្នាក់"
"ខ្ញុំនិងមិនបណ្តោយអោយអ្នកណាមកធ្វើបាបគាត់ បានទៀតនោះទេ បងប្រុសគាត់ស្លូតពេកទើបនាយ ធ្វើបាប ខ្ញុំនិងអោយពួកវាសងមកវិញអោយសាកសម បំផុត"
"គិតធ្វើអី ជុងហ្គុក?"
"ម៉ាក់កុំបារម្ភ ហើយមិនបាច់ហាមឃាត់ខ្ញុំនោះទេ ព្រោះខ្ញុំមិនអាចអើពើអោយគេធ្វើបាបបងប្រុសរហូត នោះដែរ"
"អត់ទេ ម៉ាក់មិនហាមទេ តែបើត្រូវការជំនួយត្រូវ ប្រាប់ម៉ាក់"
លឺប្រយោគនេះហើយ ជុងហ្គុក លេចស្នាមញញឹម ចេញមក ម៉ាក់បានបើកដៃអោយនាយទៅហើយ មិនបាច់គ្រែងថាលើសលោះនោះទេ ។ កុំឆ្ងល់ថាហេតុអី ជុងហ្គុក មើលទៅអំណាចជាង ជុងហ្គី ព្រោះម៉ាក់នាយបង្រៀនមិនអោយនាយកោតខ្លាចអ្នកណាឡើយ ។

ក្រលេកទៅមើលអ្នកនៅមន្ទីរពេទ្យឯណោះវិញ ពេញមួយថ្ងៃទៅហើយដែលគ្រប់គ្នាកំពុងបារម្ភពី ជុងហ្គី ព្រោះក្រោយពីចេញពីបន្ទប់សង្គ្រោះបន្ទាន់ មកនាយនៅមិនទាន់ដឹងខ្លួននៅឡើយ ។ សភាព របស់នាយពេលនេះគឺរបួសត្រង់ក្បាលនិងដៃខាង ស្តាំដែលមានរុំបង់ជុំជិត នាយផុតគ្រោះថ្នាក់ហើយ គ្រាន់តែរង់ចាំអោយដឹងខ្លួនប៉ុណ្ណោះ ។
"យប់ណាស់ហើយ ថេហ្យុង ទៅសម្រាកសិនទៅ កូន ស្អែកសឹមមកមើលគេពីព្រឹក" លោកចន
"ខ្ញុំគិតថាចង់គេងនៅមន្ទីរពេទ្យណា លោកប៉ា"
"កុំអី! ទីនេះពិបាកណាស់ ទៅគេងទៅផ្ទះវិញស្រួលជាង ជុងហ្គី អាចនិងស្អែកឯណោះទើបដឹងខ្លួន"
"អញ្ចឹងក៏បានដែរលោកប៉ា! តោះយើង" ថេហ្យុង ជាមួយលោកចន បាននាំគ្នាត្រលប់មកវិញចំណែក អ្នកស្រី គីម ជេហុី និងកូនទាំងពីរនាក់របស់គាត់ត្រលប់ទៅផ្ទះមុនតាំងពីមេឃមិនទាន់ងងឹតម៉្លេះ ។
អ្នកស្រី គីម ជេហុី កំពុងនឹកមិនសុខចិត្ត ថាត្រូវ អោយ ជុងហ្គី និង ថេហ្យុង ប្រញាប់ចុះអេតាសុីវិល តែបែរជាមានគ្រោះថ្នាក់មុនទៅវិញ ខំរៀបចំកិច្ចសន្យាមួយស្អាតទុកអោយ ថេហ្យុង យកទៅនិយាយ ព្រមព្រៀងជាមួយនាយរឿងទ្រព្យសម្បត្តិ ពេលនេះ ពន្យាពេលទៀតហើយ ។

    ក្រោយពីពួកគេបានចេញទៅអស់ កម្លោះមាឌធំ ឌាំងម្នាក់ពាក់មួកនិងម៉ាស់បានចូលទៅបន្ទប់សម្រាក របស់ ជុងហ្គី នាយឈរមើលសភាពអ្នកគេងនៅលើ គ្រែមួយសន្ទុះទើបទាក់ទងទៅនរណាម្នាក់អោយមក ទីនេះ ។
    កាលបើលឺសម្លេងមនុស្សនិយាយធ្វើអោយ ជុងហ្គី ដឹងខ្លួនឡើងមក នាយបើកភ្នែកសន្សឹមៗមើលទៅជុំ វិញបន្ទប់ក៏ប្រទះភ្នែកនិងប្រុសម្នាក់នោះ ។
   "ហ្យុង ដឹងខ្លួនហើយហេស?" ជុងហ្គុក រហ័សអោនមកសួរនាយជាបង ។
   "ហឹម...ជុង...អ៊ួយ!"
   "កុំងើបអី! គេងបែបនេះហើយ" ជុងហ្គុក ទាញកៅអីមកអង្គុយជិតនាយនិងបានស្រួលនិយាយគ្នា ។
   "តើហ្យុង យ៉ាងម៉េចទៅហើយ?"
   "គឺឈឺខ្លួនណាស់ មានទឹកញាំទេ?"
   "នេះ" ជុងហ្គុក ងើបចាក់ទឹកអោយនាយជាបងផឹក ផ្សើមបំពងករបន្តិច ។
   "និយាយមកថារឿងវាយ៉ាងម៉េច?"
   "គឺបងមិន..."
   "នេះពួកគេធ្វើបាបហ្យុង ថ្នាក់នេះហើយ ហ្យុង នៅចង់កាន់ជើងទៀតឬ?"
   "វាជាគ្រោះថ្នាក់"
   "មិនមែនទេ! ហ្យុង ទន់ខ្សោយពេកសូម្បីគេលួច ធ្វើបាបហើយនៅមិនដឹងខ្លួនទៀត តទៅខ្ញុំមិនអោយ អ្នកណាមកធ្វើបាបហ្យុង បានទៀតឡើយ"
   "ឯងចង់ធ្វើស្អី?"
   "បន្តិចទៀតម៉ាក់មកដល់ ចាំនិយាយ"
   មួយសន្ទុះក្រោយ អ្នកស្រីចន បានមកដល់គាត់បាន សួរសុខទុក្ខ ជុងហ្គី ខ្លះហើយក៏ចូលរឿងសំខាន់តែម្តង
   "ហាស៎? ប្តូរគ្នាទៅរស់នៅទីនោះ? អ៊ួយ...ឯងគិតអី? វាមិនសមជាមួយឯងទេ" ជុងហ្គី
   "ឃើញទេ? ឯណាថាទីនោះពួកគេល្អជាមួយនោះ?" ជុងហ្គុក
   "គឺ...បងបារម្ភពីឯងណាស់ ឯងអាចនិងទ្រាំមិនបាន ក៏ថាបាន" ជុងហ្គី
   "កុំបារម្ភពីខ្ញុំ បារម្ភពីខ្លួនឯងទៅវិញទៅ ខ្ញុំទៅទីនោះ ក្នុងនាមជាហ្យុង ខ្ញុំដឹងថាគួរធ្វើម៉េចហើយ ខ្ញុំនិងស៊ើប អោយដឹងថាអ្នកណាធ្វើបាបហ្យុង ខ្ញុំមិនអោយពួកគេ រួចខ្លួនទេ" ជុងហ្គុក
   "មែនហើយ ជុងហ្គី សម្រាកមើលថែខ្លួនឯងអោយ ជាសះស្បើយសិនទៅ ម៉ាក់និងមើលថែកូន ទីនោះទុកអោយប្អូនចាត់ចែង ជុងហ្គុក គេពូកែណាស់ឯង កុំបារម្ភអី" អ្នកស្រីចន
   "ចុះបើគេចាប់បាន?" ជុងហ្គី
   "ចាប់បានហើយយ៉ាងម៉េច? ខ្ញុំក៏ជាកូនគាត់ម្នាក់ដែរ ទាស់ខុសអីគ្រាន់តែទៅរស់នៅក្នុងផ្ទះដែរនោះ?" ជុងហ្គុក
   "បើសិនសម្រេចចិត្តហើយ ខ្ញុំព្រម! ប៉ុន្តែ ជុងហ្គុក ឯងជួយមើលថែប្រពន្ធបងផង គេអាចនិងមានគ្រោះ ថ្នាក់គ្រប់ពេល" ជុងហ្គី
   "មានប្រពន្ធហើយ? រៀបការពេលណា?" ជុងហ្គុក
   "ទើបនិងបានមួយអាទិត្យទេ គិតថានិងនាំទៅជួប ម៉ាក់ថ្ងៃនេះ ណាត់ម៉ាក់តាំងពីម្សិលមិញតែក៏បែបនេះ ទៅហើយ" ជុងហ្គី
   "មិនអីទេ! ត្រឹមបងថ្លៃម្នាក់ខ្ញុំមើលថែបាន! រៀបចំទៅ" ជុងហ្គុក
   "ឥឡូវនេះ?" ជុងហ្គី
   "ត្រូវហើយ គ្មានពេលទេ! មីនឃ្យូ ឆាប់ចូលមក" ជុងហ្កុក ហៅអោយមិត្តរបស់នាយ ចូលមករៀបចំប្តូរ ជុងហ្គី ចេញដោយប្រើសិទ្ធិជារដ្ឋអាជ្ញារបស់នាយ ។ ជុងហ្គុក រៀបចំបន្លំជាអ្នកជម្ងឺខណៈដែល ជុងហ្គី ប្តូរ ទៅសម្រាកនៅបន្ទប់ផ្សេងក្នុងមន្ទីរពេទ្យនេះដោយ ប្រើឈ្មោះរបស់ ជុងហ្គុក វិញ ។

    នៅពេលព្រឹក ជុងហ្គុក ដែលតែងខ្លួនជាអ្នកជម្ងឺ បែរជាកំពុងគេងជំទែងពេញគ្រែអ្នកជម្ងឺទៅវិញ សំណាងហើយដែលមិនទាន់មានអ្នកណាចូល ។ ជុងហ្គុក ភ្ញាក់ពីគេងចាត់ចែងធុរៈផ្ទាល់ខ្លួនរួចហើយ ឡើងទៅគេងវិញ ។
   មួយសន្ទុះក្រោយមានមនុស្សចូលមក ពួកគេមិនបានមកជិតនាយទេ ថេហ្យុង កំពុងតែរៀបចំទុក ដាក់របស់នៅលើតុសិនទើបដើរមកមើលនាយ ។
   "មុខប្រែជាប្រសើជាម្សិលមិញហើយ មិនស្លេក ស្លាំងទេ" ដើរចេញមកវិញគេរៀបចំអាហារទុកសម្រាប់នាយព្រោះគេមិនចង់អោយនាយញាំអាហារ នៅមន្ទីរពេទ្យខ្លាចញាំមិនបានច្រើន ។
    "ថេហ្យុង!"
    "អូ៎...លោកប៉ា"
    "ជុងហ្គី យ៉ាងម៉េចហើយ?"
    "គាត់នៅគេងនៅឡើយ"
    "ហឹម..." សម្លេងក្រហឹមនាយបន្លឺឡើងអោយពួកគេរហ័ចូលទៅមើល ។
    "អុ៎...ជុង! បងដឹងខ្លួនហើយហេស? បងយ៉ាងម៉េចទៅហើយ?" ថេហ្យុង ក្នុងនាមជាប្រពន្ធរហ័សចូលមកសួរនាំអោយបានលឿន ។ ជុងហ្គុក សម្លឹងមើលមុខ ថេហ្យុង ដោយចម្ងល់ថាអាល្អិតមុខស្រស់ស្អាត ម្នាក់នេះជាអ្នកណា?
    "គឺ...គឺបងមិនអីទេ ឯងគឺ..." ជុងហ្គុក ចង់សួរថាគេ ជាអ្នកណា? កូនក្រោយលោកប៉ាគេទេដឹងមុននេះលឺ ហៅថាប៉ាដែរ ។
    "មើលទៅបោកក្បាលដល់ឆ្គួតលែងស្គាល់ប្រពន្ធ ខ្លួនឯងហើយ" អ្នកស្រី គីម ជេហុី ស្រដីឡើងជាមួយ សម្តីកម្រោះគម្រើយអោយនាយចាប់សម្គាល់ភ្លាមៗ ពេលនេះនៅចំពោះមុខនាយសុទ្ធតែជាមនុស្សថ្មីដែលនាយមិនធ្លាប់មានទំនាក់ទំនងជាមួយសូម្បីតែ ប៉ាបង្កើតរបស់នាយ ។
    "ប្រពន្ធ? អា៎...អូនសម្លាញ់បងចាំបានតើ មុននេះ បង prank ទេ" ជុងហ្គុក ភ្លេចខ្លួនបញ្ចេញកាយវិការ រពិលរពូចខុសឆ្ងាយពី ជុងហ្គី ដាច់ស្រឡះ ។
   "តើកូនមានឈឺត្រង់ណាទេ?" លោកចន
   "គឺតិចតួចទេ លោក...ប៉ា!"
   "អញ្ចឹងប្រសើរណាស់" លោកចន
   "បើគេមិនអីទេ អោយប្រពន្ធគេនៅមើលគេទៅ តោះបងយើងទៅក្រុមហ៊ុន ថ្ងៃនេះ ជេហា ឡើងតំណាងអគ្គនាយកផង" អ្នកស្រី គីម ប្រញាប់ប្រញាល់ខ្លាចមិនបានទៅលើកទឹកចិត្តកូនសំណព្វចិត្ត ថ្លើមរបស់គាត់ ។ លោកចន ប្រាប់លាទៅកូនព្រោះ អាងថាមានកូនប្រសារនៅក្បែរហើយ តែគាត់មិនបានដឹងពីទឹកចិត្តកូនដែលចង់មានប៉ានៅជាគ្នានោះទេ "ជុងហ្គី និងអន់ចិត្តទេ?"
    "ជុង! ជុងហ្គី!"
    "ហា...ហឹម?"
    "បងកំពុងគិតអី?"
    "អត់ទេ! អត់មានគិតអីទេ"
    "អញ្ចឹងតើបងឃ្លានទេ? ញាំអីសិនទៅ ខ្ញុំរៀបចំអោយ"
    "Okay រៀបចំមក" ជុងហ្គុក តបទៅវិញមិនដូចជាអ្នកជម្ងឺសោះ មើលទៅការនិយាយដូចជារឹងមាំណាស់ ស្តាប់មកម៉ាត់ៗល្អមិនខ្សោយដូចមុនជាហេតុ អោយនាយតូចចាប់អារម្មណ៍ឆ្ងល់ ។ ជុងហ្គុក ឯណេះ វិញពេល ថេហ្យុង បែរទៅនាយលួចគិតខឹងថាហេតុ អីអាបងចម្គួតនេះមិនប្រាប់ថាមានប្រពន្ធជាប្រុស? ប្រពន្ធជាប្រុសទើបការស្ងាត់ៗមិនអោយអ្នកណាដឹង? មើលទៅប្រហែលស្រលាញ់គ្នាណាស់ហើយបាន ប៉ាម៉ាក់ព្រមអោយរៀបការ ។
    "នេះរួចហើយ ជុង? បងភ្លឹកទៀតហើយ"
    "គឺ...ប្រហែលជាបង...គឺបង"
    "បងប្រហែលជាមិនទាន់ស្រួលនោះទេ នេះញាំខ្លួនឯងបានទេ? ដៃរបស់បង?"
    "ដៃបងមិន...អឺគឺ...ឈឺ! អូនបញ្ចុកបងមក"
    "នឹកឃើញអី ស្រាប់តែហៅអូន?" ថេហ្យុង ចោទ សំណួរទៅនាយ តាំងពីស្គាល់គ្នាដល់រៀបការហើយ នាយមិនដែលហៅគេអូនទេ និយាយកំបុតៗហៅតែ ថេហ្យុងៗៗ ស្តាប់ទៅឡើងស្កោះ ។
  "អញ្ចឹងអោយហៅថាម៉េច?"
"ហៅបែបហ្មឹងហើយ គ្រាន់តែឆ្ងល់ពីមុនមិនដែល ហៅ"
"អូ៎ អញ្ចឹងហេស?"
"ហារមាត់" ថេហ្យុង ចាប់ផ្តើមបញ្ចុកអាហារនាយ ដោយមិនសូវនិយាយអ្វីតាមទម្លាប់ ហើយចុះជាមួយ ជុងហ្គី មិនសូវនិយាយស្តីអញ្ចឹងដែរឬ? ប្តីប្រពន្ធស្អីគេ? ចាំមើលលួចទាក់ទងទៅសួរនាំអាបងឆ្គួតនោះសិន ពេលនេះនាយហាក់ដូចជានៅកណ្តាលសមុទ្រ គ្មានកោះគ្មានត្រើយយ៉ាងអញ្ចឹង ។

To be continue...

Continue Reading

You'll Also Like

209K 16.8K 73
អភូតហេតុដល់អស្ចារ្យបាននាំក្មេងប្រុស គីម ថេយ៉ុង ដែលជាអ្នកនិពន្ធ ឆ្លងចូលក្នុងសាច់រឿងដែលខ្លួនបានសរសេរដើម្បីកែសាច់រឿងធ្វើយ៉ាងណាអោយចុងបញ្ចប់នែតួចិត្តអាក្រ...
63.5K 1.5K 32
Aru Akise X Reader You're (Y/n) (L/n), and you've lived a normal life... right up until Minene Uryuu decides to bomb your school. Trying to find an...
1.9K 74 14
Sonic and Shadow successfully saved the shatterverse, and everything has been set back to normal. But, where has shadow gone? Sonic goes out to find...
201K 14K 38
« អូនគឺជាមនុស្សដែលបងស្រឡាញ់តែម្នាក់គត់ អូនមិនអាចចេញបងបានទេ គីម ថេយ៉ុង » Author: JEON RaaFaaa ( សួន ចន្ថា ) Date 01/11/20 - 10/08/21