ម្ចាស់គ្រងបេះដូង (ចប់)

By gitae060999

214K 16.9K 234

រៀបការជាមួយបង តែជាប់ចំណងជាមួយប្អូន 💔 More

ភាគទី01 : ផ្តើមរឿង
ភាគទី03 : បង Prank ទេអូនសម្លាញ់
ភាគទី04 : ដូចមនុស្សផ្សេងគ្នា
ភាគទី05 : សិទ្ធិជាអ្នកប្រុសធំ
ភាគទី06 : អូនខ្លាចបង?
ភាគទី07 : លុយខ្ញុំ ចង់ទិញអីរឿងខ្ញុំ
ភាគទី08 : ត្រៀមទទួល
ភាគទី09 : អូនគួរអោយស្រលាញ់
ភាគទី10 : ប្រុសម្នាក់នោះមុខដូចបងណាស់
ភាគទី11 : បងកុហកខ្ញុំ
ភាគទី12 : ខ្ញុំមិនចង់ទ្រាំទៀតទេ
ភាគទី13 : បែកគ្នាសិនទៅ
ភាគទី14 : ស្នាមសាក់?
ភាគទី15 : ត្រូវគ្នាវិញណា...?
ភាគទី16 : បង្កើតភាពស្នឹតស្នាល?
ភាគទី17 : ចប់ហើយ ចន ជុងហ្គុក
ភាគទី18 : សុំអនុញាត្តហួងហែងជំនួស
ភាគទី19 : បងប្លែកទៀតហើយ
ភាគទី20 : គេចង់បានអូន...
ភាគទី21 : តើមានរឿងអី?
ភាគទី22 : បងមកវិញហើយ?
ភាគទី23 : ចង់ចាប់កំហុស?
ភាគទី24 : មិនអាចអោយហួសព្រំដែន
ភាគទី25 : លើសដើម
ភាគទី26 : ចង់យ៉ាងម៉េច?
ភាគទី27 : ម្តងឆ្គួត ម្តងជា
ភាគទី28 : គ្មានអ្នកណាមករំខាន
ភាគទី29 : ប្រចណ្ឌ!!
ភាគទី30 : ស្មានមិនខុសមែន
ភាគទី31 : យើងឆ្លាត ហើយសង្ហារ
ភាគទី32 : សុំទោស ពួកយើងស្រលាញ់គ្នាហើយ
ភាគទី33 : ផ្តល់ឱកាសអោយបងផង
ភាគទី34 : បងជារបស់អូនហើយ 🔞
ភាគទី35 : គ្រប់យ៉ាងទៅតាមគម្រោង
ភាគទី36 : នាំអូនទៅជួបម៉ាក់
ភាគទី37 : ខូចផែនការ
ភាគទី38 : បែកការ??
ភាគទី39 : សងអាវបងវិញភ្លាម
ភាគទី40 : រឿងចូលមកផ្ទួនៗ
ភាគទី41 : សុំពេលបកស្រាយ
ភាគទី42 : ដោះលែងខ្ញុំ
ភាគទី43 : ខ្លាចខ្មោច
ភាគទី44 : ប៉ាសុំទោស
ភាគទី45 : យកម៉ាក់ខ្ញុំទៅណា?
ភាគទី46 : ជេហា មិនមែនកូនបង្កើត?
ភាគទី47 : រត់ទៅជាមួយគ្នា
ភាគទី48 : ហេតុអ្វីបងក្លាយជាបែបនេះ?
ភាគទី49: យូរៗទៅនិងស៊ម
ភាគទី50 : ភាគបញ្ចប់...💕

ភាគទី02 : រៀបការ

4.8K 364 4
By gitae060999

    គីម ថេហ្យុង កើតក្នុងគ្រួសារអ្នកមានមុខមាត់ថ្លៃថ្នូរ នៅមុខចាស់ៗតែងរៀបឬកសុភាពនិងរមទម្យតែធាតុ ពិតគឺបែបនេះ...
    "ប្រលងបញ្ចប់ហើយចង់ទៅណា?" អ្នកជាមិត្តសួរ នាំគ្នាទៅកាន់គ្នារកទៅណាទៅណី ។
    "ចង់ទៅ Party" ថេហ្យុង
    "ឯងទៅបានដែរ?" ជីមីន
    "ឈប់ៗ យើងខលសុំប៉ាម៉ាក់យើងសិន" ថេហ្យុង ដើរចេញពីមិត្តរបស់គេបន្តិចដើម្បីខលទៅសុំអ្នកផ្ទះ ។
    "ហាឡូ! លោកប៉ា កូនប្រលងចប់ហើយពេលនេះ មិត្តបបួលទៅជប់លៀង តែថាកូន..."
    «ទៅចុះកូនប៉ា! តែកុំនៅយប់ពេកណា»
   "គឺប៉ា! កូនសុំអនុញាតិគេងផ្ទះ ជីមីន ព្រោះមិនចង់ រំខានអ្នកផ្ទះ"
   «អឹម! ប៉ាអនុញាតិព្រោះកូនមិនដែលទៅណានោះ ទេ តាមសប្បាយចុះ»
    "អរគុណលោកប៉ា!" ថេហ្យុង បែរមកវិញនិយាយ ជាមួយមិត្តថាគេអាចទៅបានហើយ ។ ថេហ្យុង នាំ មិត្តគេទៅទិញខោអាវប្តូរជាមុនសិន ហើយទៅញាំអី ជាមួយគ្នាហើយបន្តទៅក្លឹបរាំអោយអស់ដៃ យូរៗម្តងផង ។
    គីម ថេហ្យុង វ័យ 23ឆ្នាំរូបរាងស្រស់ស្អាតកម្ពស់  ខ្ពស់ល្មមរាងតូចច្រឡឹង ចង្កេះតូចត្រកៀកបាវខ្សាច់ រីកសាយស្អាតដូចមនុស្សស្រីគួរជាទីប្រាថ្នារបស់មនុស្សប្រុស កាន់តែមិនចម្លែកព្រោះគេមិនស្រលាញ់មនុស្សស្រីនោះទេ ។ រាល់ថ្ងៃលោកប៉ារបស់គេគម្រាមផងពត់ផង តែនៅតែមិនអាចធ្វើអោយគេប្រែចិត្តមកស្រលាញ់ មនុស្សស្រីដូចប្រុសដ៏ទៃបានដដែល ។

    មនុស្សចាស់បានជុំនុំគ្នានិយាយពីរឿងកូន អ្នកស្រី គីម ជេហុី បានមករកបងប្រុសរបស់គាត់និយាយគ្នាខ្លះ ។
    "ជឿខ្ញុំទៅបងប្រុស ចង់អោយកូនបានល្អកូនចុង របស់ខ្ញុំនេះហើយ គេល្អខ្លាំងណាស់"
    "បងកំពុងព្យាយាមកែប្រែកូនផង" លោកគីម
    "យ៉ាងណា ថេហ្យុង មិនស្រលាញ់ស្រីទេ ហើយក៏គ្មានមនុស្សប្រុសឯណាគ្រួសារគេព្រមជាមួយដែរ តែជាមួយស្វាមីខ្ញុំបងកុំព្រួយ...រៀបការហើយបំណុលបងជំពាក់គេក៏អាចដោះបានយ៉ាងងាយ គ្រួសារគេអ្នកមានណាស់"
    "គិតយ៉ាងម៉េចបង?" អ្នកស្រីគីម
    "សួរកូនសិនទេ?" លោកគីម
    "ថេហ្យុង ច្បាស់ជាតាមចាស់ គេរៀនចប់ហើយមិនចឹង?"
    "យល់ចិត្តកូនផង បើគេដឹងថារៀបការដើម្បីយក លុយដោះបំណុលច្បាស់ជាអន់ចិត្តជាមិនខាន" អ្នក ស្រីគីម
    "អ្នកបងគិតច្រើនម៉្លេះ? ប្រាប់គេថារៀបការហើយ ដោះបំណុលបានគេច្បាស់ជាសប្បាយចិត្តដែលបាន ជួយគ្រួសារ ខ្ញុំនិងបញ្ចុះបញ្ចូល ថេហ្យុង បន្ថែម"
    "បើសិនជាគ្រួសារគេព្រមទទួលមែននោះ បងនិង និយាយជាមួយកូន" លោកគីម
    "ប្រសើរណាស់" អ្នកស្រី គីម ជេហុី ញញឹមពេញ ចិត្តផែនការរបស់គាត់ច្បាស់ជាសម្រេច ។ រៀបការ ជាមួយអ្នកណាក៏បាន ជុងហ្គី មិនប្រកែកស្រាប់ហើយ យកក្មួយមកទាក់នាយ និយាយហារស្តីអី ថេហ្យុង ច្បាស់ជាស្តាប់គាត់ រៀបការហើយរើចេញនិងអោយ នាយចុះអេតាសុីវិលចែកទ្រព្យសម្បិត្តិនាយពាក់ កណ្តាលមកភរិយានោះទ្រព្យសម្បត្តិទាំងនោះច្បាស់ ជាបានមកលើគាត់ដោយសារគាត់ជាអ្នកអោយ ថេហ្យុង ទាមទារវា មនុស្ស ថេហ្យុង សើសមើកបែប នេះងាយចាញ់បោកគាត់ណាស់ ។

    ត្រលប់មកវិញអ្នកស្រី គីម ជេហុី បានមកនិយាយ ជាមួយលោកចន ដែលជាស្វាមីគ្មានអេតាសុីវិលរបស់គាត់តែម្តង ។
    "ជឿអូនទៅលោកបង! អូនគិតគូរចង់អោយកូន បានល្អទេ"
    "តែរៀបការជាមួយមនុស្សប្រុសនេះឬ?"
    "ថេហ្យុង ក្មួយរបស់អូន គេស្អាត សុភាព ថ្លៃថ្នូរ កូនអ្នកមានត្រកូលខ្ពង់ខ្ពស់ សាកសមជាមួយ ជុងហ្គី បំផុតហើយ ព្រោះមនុស្សឥឡូវពិបាកទុកចិត្តណាស់ បានជាអូនណែនាំក្មួយរបស់កូនអោយកូន ជុងហ្គី ក៏អាយុច្រើនគួរសមនិងមានគ្រួសារហើយដែរបង"
    "បងសួរកូនសិន គ្រែងឡ៎គេមានម្ចាស់ចិត្តហើយ បងមិនបង្ខំគេនោះទេ"
    "ពេលគេមកវិញសួរតែម្តងទៅ"
    "អូនចេះប្រញាប់ទៅកើត?"
    "អូនគ្រាន់តែចង់អោយកូនមានអ្នកយល់ចិត្តព្រោះ គេនៅឯកាយូរហើយ គិតតែពីធ្វើការរហូត"
    "បងដឹងហើយ បងក៏ចង់អោយគេមានគ្រួសារ ដែលរីករាយដែរ" លោកចន សម្រេចចិត្តហើយនិង រង់ចាំពេល ជុងហ្គុក មកដល់ ។

    នៅក្នុងផ្ទះគ្រួសារគីម ក្រោយពីរៀនចប់បានរយៈ ពេលជាងមួយខែទៅហើយនោះ ថេហ្យុង កំពុងរក ការងារធ្វើតាមជំនាញដែលគេបានរៀន តែមិនទាន់ បានផងប៉ាគេហៅមកនិយាយរឿងរៀបការទៅហើយ ។
     "ថាម៉េចប៉ា? រៀបការ?" ថេហ្យុង ស្រែកឡើង របៀបភ្ញាក់ផ្អើល រៀបការស្អីគេទើបនិងរៀនចប់ ភ្លាមអោយរៀបការភ្លាមតែម្តង ។
    "ត្រូវហើយកូន រៀបការ" លោកគីម
    "សុំអង្វរប៉ា កូនមិនអាចរៀបការជាមួយស្រីណា ទាំងអស់ អាណិតកូនផង" ថេហ្យុង បញ្ចេញទឹកមុខ កំសត់ដាក់នាយជាឪពុក គាត់ចង់អស់សំណើចនិងកូន តែមួយគ្រាប់របស់គាត់ ។
    "ចុះបើជាមនុស្សប្រុស..?" លោកគីម
    "ប៉ាថាម៉េច?" ថេហ្យុង
    "ស្តាប់មិនខុសទេ មនុស្សដែលកូនត្រូវរៀបការ ជាមនុស្សប្រុស ជាកូនស្វាមីមីង ជេហុី កូននិងណា" អ្នកស្រីគីម
    "ជេហា នោះមែនទេម៉ាក់?" ថេហ្យុង
    "គឺ ចន ជុងហ្គី កូនប្រពន្ធមុនរបស់លោកចន គេជាមនុស្សល្អណា៎កូន ទើបប៉ាម៉ាក់ចង់អោយកូនរៀប ការជាមួយគេ" អ្នកស្រីគីម
    "ចុះគេព្រមដែរ? យកប្រពន្ធជាប្រុសអញ្ចឹងឬ?" ថេហ្យុង នឹកគិតមិនអស់ចិត្ត មនុស្សល្អឯណាមកយក ប្រុសដូចគ្នានោះ? តិចមានជម្ងឺអីទេដឹង?
    "អោយតែកូនព្រម" អ្នកស្រីគីម
    "សុំពេលគិតសិនបានទេប៉ាម៉ាក់...តាមពិតកូនចង់ មានការងារធ្វើសិន សន្សំលុយបើកហាងតាមក្តីស្រម៉ៃអោយបានសិន" ថេហ្យុង
    "រឿងហាងនោះ រៀបការហើយសឹមបើកក៏បានកូន ពេលវេលាមានច្រើន តែមនុស្សល្អៗមិនរង់ចាំ យើងទេ" លោកគីម
    "កូនមិនអាចបដិសេដតើមែនទេ?" ថេហ្យុង
    "ឬកូនមានមនុស្សដែលខ្លួនស្រលាញ់ហើយ?" លោកគីម
    "គឺមិនមានទេប៉ា គឺដូចដែលកូននិយាយមុននេះ អញ្ចឹង កូនចង់មានមុខរបរសិន"
    "តែមានមុខរបររវល់លែងគិតលែងចង់រៀបការ ហើយដូច្នេះរៀបការអោយហើយទៅ" អ្នកស្រីគីម
    "ប៉ុន្តែ...បើរៀបការហើយពួកយើងមិនអាចមាន ចៅអោយប៉ាម៉ាក់នោះទេ" ថេហ្យុង ទម្លាក់ទឹកមុខចុះ បន្តិចពេលនឹកដល់រឿងនេះ គេស្រលាញ់ក្មេងគេចង់ មានកូនណាស់ ។
    "បែបនោះទើបប៉ាតែងតែចង់អោយកូនរៀបការ ជាមួយមនុស្សស្រីល្អម្នាក់ តែពេលនេះបានតាមចិត្ត កូនហើយតើ" លោកគីម
    "ប្រយត្ន័ប៉ាដូរចិត្តចាប់បង្ខំអោយរៀបការជាមួយ មនុស្សស្រីទៀតទៅ" អ្នកស្រីគីម
    "អា៎...កូនព្រមក៏បាន ហុឹម..." ថាហើយ ថេហ្យុង ពេបមាត់ឡើងទៅបន្ទប់បាត់ ចាស់ៗក៏ផ្តល់ដំណឹងអោយគ្នា ។ ចំណែកឯខាង ជុងហ្គី វិញនាយមិនបាន ជំទាស់អ្វីឡើយព្រោះតែនាយគិតថាប៉ារបស់នាយ ច្បាស់ជារកមនុស្សល្អបំផុតមកអោយនាយជាមិនខាន។
    ឈានដល់ថ្ងៃអាទិត្យដែល ជុងហ្គី អាចបានសម្រាកចាស់ៗបានណាត់ក្មេងៗមកជួបមុខគ្នា អាច និយាយបានថា ថេហ្យុង គឺពេញចិត្តនិងនាយសង្ហារ ម្នាក់នេះ ចំណែក ជុងហ្គី វិញធម្មតាក៏រាងពេញចិត្តដែរ របៀបមិនខកចិត្តព្រោះតែ ថេហ្យុង ស្រស់ស្អាតដូច មនុស្សស្រីជាពិសេសជាមួយកាយវិការទន់ភ្លន់ទៀតផង សូម្បីតែការនិយាយជាមួយចាស់ៗឬនាយក៏មើល ទៅថ្លៃថ្នូរនិងគួរអោយស្រលាញ់ដែរ ។
    ក្រោយពីការជួបជុំបានបញ្ចប់ ចាស់ៗបង្គាប់អោយ នាយនាំ ថេហ្យុង ទៅដើរខាងក្រៅជាមួយគ្នាដើម្បី និយាយគ្នាបណ្តើរៗ ។ ជាមួយ ជុងហ្គី គឺងាយៗបើសួរ គឺរើសអោយមិនសួរក៏ចេញលុយអោយបែបហ្នឹងឯង ចរិកមិនសមជាមួយអីដែល ថេហ្យុង ចង់បានប៉ុន្មាន ទេព្រោះសុភាពពេកតែក៏ល្អជាងមនុស្សខូចខិលដែរ អាចទទួលយកបាន ។
    ពួកគេចំណាយពេលមួយអាទិត្យដើម្បីស្គាល់គ្នា ហើយថ្ងៃរៀបការក៏បានមកដល់យ៉ាងលឿន ជុងហ្គី សូម្បីម៉ាក់នាយក៏មិនអាចអញ្ជើញចូលរួមក្នុងកម្មវិធី រៀបការរបស់ខ្លួនបានតែនាយសន្យានាំប្រពន្ធនាយ ទៅគោរពគាត់ក្រោយមកពីក្រេបទឹកឃ្មុំវិញ ។ កម្មវិធី រៀបចំនៅព្រះវិហារជាលក្ខណៈឯកជនមានតែគ្រួសារទាំងសងខាងនិងអ្នកស្គាល់ជិតដឹតប៉ុណ្ណោះដែលចូលរួម ។
    "ថ្ងៃនេះឯងស្អាតបំផុត! គិតៗទៅរៀនចប់ភ្លាមបាន ប្តីភ្លែតតែម្តង" ជីមីន
    "វាជាព្រហ្មលិខិត" ថេហ្យុង
    "ប្រហែលហើយ ឯងគ្មានសង្សារផងរៀបការបាត់ យើងវិញស្កកជាមួយហ៊ាតែម្តង"
    "ហាសហា៎ ឯងកុំនិយាយបែបនេះយើង គាំងសើចណាស់"
    "ដល់ពេលហើយកូន" អ្នកស្រីគីម
    "បាទម៉ាក់" ថេហ្យុង បានចេញទៅកន្លែងកម្មវិធី ដោយមានលោកប៉ារង់ចាំកាន់ដៃគេទៅរកកូនកម្លោះ សូមប្រាប់ថាខាងលោកចន ជូនចំណងដៃអោយគ្រួសារគីមច្រើនណាស់ព្រោះតែត្រូវប្តូរអោយកូនតែ មួយគ្រាប់របស់គេមើលនៅជាមួយ ។ ចំនួនលុយអាច និយាយបានថាសងបំណុលអស់ហើយសល់លុយទៀតឯណោះ ។
    រៀបការមួយព្រឹិកក៏បានបញ្ចប់តែពួកគេមិនបានទៅក្រេបទឹកឃ្មុំតែម្តងនោះទេ ព្រោះមានការងារ សំខាន់ទើបលើកទៅសប្តាហ៍ក្រោយវិញ ។
    ថេហ្យុង បានផ្លាស់មកនៅផ្ទះស្វាមីរបស់គេបើទោះជារៀបការហើយពួកគេនៅមិនទាន់បាននេះ នោះគ្នាទេ ម្នាក់ៗកំពុងសិក្សាយល់ចិត្តគ្នាសិន ។ (កុំថានេះនោះ សូម្បីសាច់មិនដែលឃើញផង ជុងហ្គី ស្លៀកពាក់ហើយទើបចេញពីបន្ទប់ទឹក ថេហ្យុង ក៏ដូចគ្នា ព្រោះបន្ទប់ទឹកធំមានទ្វារឆ្លងទៅបន្ទប់សម្លៀក បំពាក់យ៉ាងធំនិងកន្លែងសម្រាប់រៀបចំខ្លួននៅក្នុងនោះស្រាប់តែម្តង បន្ទប់គេមិនរញ៉េរញ៉ៃនោះទេ)
    "បងប្រញាប់ទៅណាទាំងព្រឹក?"
    "មានប្រជុំបន្ទាន់ បងទើបឡើងដំណែងជាអគ្គនាយកផងមិនអាចយឺតបានទេ ត្រូវត្រៀមអោយបាន មុនគេ"
    "បងកុំរៀនលំទោនអ្នកក្រោមឱវាទពេក"
    "បងទម្លាប់ហើយ គេគោរពយើង យើងក៏ត្រូវគោរពគេវិញដែរ បងទៅសិនហើយចប់ការងារបង នាំទៅកន្លែងមួយទៀតថ្ងៃនេះ"
    "កុំខំប្រឹងពេក ស្អែកពួកយើងចេញដំណើរហើយ"
    "បាទ បងដឹងហើយ ថ្ងៃត្រង់ជួបគ្នា" ជុងហ្គី ញញឹម ដាក់ប្រពន្ធរបស់ខ្លួនមុននិងឡើងឡានចេញទៅក្រុម ហ៊ុនធ្វើកិច្ចការរបស់នាយ ចំណែក ថេហ្យុង ត្រូវនៅ ផ្ទះជាមួយមីងរបស់គេ ។
    "ថេហ្យុង"
    "អ្នកមីង! មានការអី?"
    "និយាយគ្នាបន្តិចទៅ"
    "សុំអញ្ចើញខាងនេះ" ថេហ្យុង នាំដំណើរអ្នកស្រី គីម ជេហុី ទៅរកកន្លែងអង្គុយនិយាយគ្នា ។
    "ហា៎..? ចង់អោយខ្ញុំទាមទារកាន់លុយ? រឿងនោះ មិនបានទេ លុះត្រាតែមានកូនប្រុសអោយគ្រួសារសិនអ្នកមីង"
    "ឯងជាប្រុសមានកូនមិនបាន វាជាករណីលើក លែង ក្រោយមកពីក្រេបទឹកឃ្មុំចងចិត្តប្តីអោយជាប់ និងចុះអេតាសុីវិលជាមួយគ្នាឬក៏ចុះអោយហើយតែ ម្តងមុននិងទៅ"
    "ប្រហែលជាមិនទាន់ទេអ្នកមីង ពួកយើងទៅស្អែកនេះហើយ"
    "ជឿមីង មីងប្រាប់អោយល្អទេ"
    "ខ្ញុំចេះចាត់ចែងហើយ"
    "ថាធ្វើតាមមីងមក មីងជាគំរូដើរមុខឯង"
    "អ្នកមីងកើតអី? គ្រួសារខ្ញុំ ខ្ញុំច្បាស់ជាគិតគូរ"
    "ឯងនេះ ល្ងង់ណាស់ ហុឹស!" អ្នកស្រីគីម ជេហុី ថាហើយក៏ដើរចេញទៅបាត់ ខឹងចិត្តនិងគេពេក ។ មួយសន្ទុះក្រោយមានគេទាក់ទងមកប្រាប់ថា...
    "ថាម៉េច? បង ជុងហ្គី គ្រោះថ្នាក់ចរាចរណ៍? ខ្ញុំនិងប្រញាប់ទៅ តើនៅមន្ទីរពេទ្យណា?" ថេហ្យុង ក្រោយដឹងដំណឹងហើយក៏ប្រញាប់ទៅភ្លាមតែម្តង ។ តើគេជាមនុស្សចង្រៃយ៍ឬអត់? រៀបការមិនទាន់បាន មួយអាទិត្យផង ប្តីមានគ្រោះទៅហើយ ។

To be continue...

Continue Reading

You'll Also Like

52.1K 2.9K 25
​ ខ្ញុំមិនចង់បានត្រឹមជាមិត្តរួមបន្ទប់ឯងឡេីយ​ បេះដូងខ្ញុំទាមទារសុំលេីសពីនេះ​ ។ ​ 1​ November 23 > 19​ April 2023
250K 17.7K 33
ចំណងពូក្មួយមួយគូដែលបានបង្កើតឱ្យមានចំណងស្នេហាចេញមក តើស្នេហាជាអ្វី?? ពួកគេច្បាស់ជាយល់ពីន័យរបស់ប្រយោគនេះបានកាន់តែច្បាស់ នៅពេលដែលពួកគេដឹកដៃគ្នាដើរទៅមុខកា...
1.4M 34.7K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
2.6K 242 6
វិញ្ញាណដែលរស់នៅជាមួយនិងគុំនំព្យាបាទ ស្រេកឃ្លាននូវសេចក្ដីសងសឹកចំពោះមនុស្សដែលសម្លាប់ខ្លួន បង្កើតបានជាការចងអាឃាតមួយដែលមិនអាចលើកលែងបាន។ Jeon Jungkook x K...