Short Novel 🔞

By atochikuu

69.1K 3.2K 166

ប្រលោមលោកBlខ្នាតខ្លីមានគ្រប់រសជាតិ-,-(Jikook) More

Step brother🔞1/5
Step Brother 2/5
Step brother 3/5
Master🔞
Step brother 4/5
Slave🔞
Step brother៚ 5/5
ប្រុសស្នេហ៍🔞1/2
🔞Wife of Mafia 🔞
Ma Boyfriend 🔞
jealous🔞🔞🔞
🔞 Brother ship🔞1/??
Brother ship 2/??
Brother ship✨3/4
ប្រុសស្នេហ៍2/2
ទឹកលុយ🔞
🔞បន្ទប់ទឹក🔞
‼️NOT BAD‼️1/??
‼️NOT BAD🔞‼️2/?
‼️NOT BAD‼️3/?
‼️NOT BAD‼️4/?
‼️NOT BAD‼️ភាគ5/?
‼️NOT BAD‼️/ភាគទី6

Brother ship4/4

2.1K 193 0
By atochikuu

Condo Suji ៚

« មីន!!រួចរាល់ឬនៅ??... »សម្លេងសូជីស្រែកឡើងខ្ទរពេញបន្ទប់មុននិងរាងកាយតូចល្មមដើរចូលទៅក្នុងបន្ទប់គេងដែលមានជីមីននៅក្នុងនោះ។បើនិយាយពីជីមីនវិញគេបានមកស្នាក់អាស្រ័យជាមួយសូជីអស់រយះពេលប្រាំថ្ងៃហើយចាប់តាំងពេលមានរឿងឈ្លោះគ្នាជាមួយជុងគុកលើកចុងក្រោយម្លេះ។

« តោះៗ!!រួចហើយ... »ជីមីនតបមកវិញពេលពាក់ស្បែកជើងបា៉តតារួចរាល់និងទាញកាតាបយកមកស្ពាយហើយក៏បណ្ដើរគ្នាដើរចេញមកជាមួយសូជី

« ឯងមិនគិតទៅផ្ទះវិញទេហ៎េស??.. »សូជីសួរស្របពេលដើរចូលជណ្ដើរយន្ដ

« ហុឹម!!អត់ទេ ឯងធុញយើងហ៎េស??. »ជីមីនដកដង្ហើមធំនិងផ្អៀកស្មានិងជណ្ដើរយន្ដលើកចិញ្ចើមសួរមិត្តរបស់ខ្លួនវិញ។ថាទៅគេក៏រអៀសចិត្តដែរ ដែលមករស់នៅជាមួយមិត្តខ្លួនទទេៗបែបនេះតែចិត្តក៏មិនទាន់ចង់ទៅវិញ ខ្ជិលជួបមុខអាប្អូនគម្រក់ម្នាក់នោះ។

« ទេ!!គ្រាន់តែឆ្ងល់ថាឯងអាចឈ្លាតឆ្ងាយពីជុងគុកបានយូរដល់ថ្នាក់នេះ!!... »

« យើងមិនចង់លឺឈ្មោះរបស់គេទៀតទេ!!... »

« ហេតុអី?ខឹងគ្នារឿងស្អីបានជាដល់ថ្នាក់នេះ!!ណាមួយប៉ុន្មានថ្ងៃនេះក៏ឃើញគេព្យាយាមមកនិយាយជាមួយឯងដែរ ល្មមៗត្រូវគ្នាវិញទៅ!.. »

« គ្មានថ្ងៃទេ!!... »

« អឺ..យើងចាំតែមើលទេថាអាគ្មានថ្ងៃនេះវាបានប៉ុន្មានថ្ងៃទៀត!!... »បបូរមាត់សូជីពេបឡើងនិងនិយាយបញ្ឈឺជីមីន គឺថារាល់ដងឈ្លោះគ្នាតែពីរបីថ្ងៃវាត្រូវគ្នាវិញហើយ ចាំមើលម្ដងនេះទៅមើលដូចពាក្យវានិយាយដែលទេ។តែបើតាមគេទាយស្អែកខានស្អែកអីនិងដឹងតាគៀកកគ្នាដើរគ្មានទើសក្បាលវា៉អ្នកណាទៀតហើយ។

« ចាំតែមើលទៅ!!... »ជីមីនឆ្លើយឌឺទៅកាន់មិត្តរបស់ខ្លួនវិញស្របនិងទ្វារជណ្ដើរយន្ដបើកឡើងល្មមទើបបណ្ដើរគ្នាដើរចេញទៅណាមួយសាលាក៏នៅជិតនេះឯង។

*រំលង ( 5 : 00pm )-,-

« អាជុង!!ឯងកើតស្អីបានធ្វើខ្លួនដូចមនុស្សគ្មាន
វិញ្ញាញបែបនេះ??.. »ស្របសម្ដីមាំដូហ្វីក៏ផ្លោះរំលងបង់មកគៀកក៏ជុងគុកបំណងលេងសើចជាមួយព្រោះឃើញអាមិត្តម្នាក់នេះវាមុខក្រៀមៗប៉ុន្មានថ្ងៃហើយ។

« គ្មានស្អីទេ!! »ជុងគុកក្រវាសដៃដូហ្វីចេញពីស្មារបស់ខ្លួនទាំងមុខងាប់មើលមិនបាន

« ឯងចង់ដឹងមិចមិនសួរយើង?? »យីប៊ូបន្លឺឡើងមុននិងទះក្បាលត្រង៉ោលដូហ្វីមួយដៃហើយក៏ដាក់ខ្លួនអង្គុយលើតុមុខបង់។

« ឯងនិយាយក៏និយាយទៅចាប់បាច់ទះក្បាល??.. »ដូហ្វីសួរទាំងមុខស្អុយក្បាលគេប៉ុន្មានថ្ងៃនេះឡើងចង់ជូរដូចស្វាយទុំហើយបើ
ម្នាក់ៗទៅមកៗទះរហូតបែបនេះ។

« អឺសុំទោសច្រឡំដៃ »

« អាសុាំ!!និយាយមកអាជុងវាកើតអី!! »ដូហ្វីសម្លក់មុខយីប៊ូថ្មែមុននិងបង្វែលរឿងសួរពីជុងគុកវិញ ទាំងម្ចាស់ឈ្មោះកំពុងអង្គុយច្រង៎ងក្បែរនោះតែអត់ទៅសួរ=_=

« វាខឹងណាមមីសុំបែក!! »

« ពិតហេ៎ស?? »

« អាភ្លើ!!ហើយឯងមិនសួរវា »មិននិយាយតែមាត់បាតដៃធំក៏វាយមួយដៃទៀតចំក្បាលដូហ្វីហើយក៏ចង្អុលទៅកាន់ជុងគុកដែលកំពុងអង្គុយសម្លក់គេដូចលិសាចាំប្ដី។

« ពិតទេអាជុង!!ន៌ែយើងប្រាប់ឯងកុំទៅពិបាកចិត្តរឿងបែបនេះនាំតែស្រីបានចិត្តទេ ឯងសង្ហាយ៉ាងនេះបែកមួយយកដប់ក៏វាគ្មានបញ្ហាដែរ!! » ដូហ្វីវាយស្មាជុងគុកមួយដៃនិងរៀបរាប់អឺអើប្រាប់ជុងគុកតែម្នាក់ឯងទាំងដែលសម្ដីរបស់គេគ្មានចូលត្រចៀកជុងគុកអីបន្ដិច

« ថ្លង់ណាស់វេ៎ស!!ឯងអ្នកសារព័ត៌មានហេ៎បានដឹងច្បាស់ម្លឹងៗ?? »រនាំងការពារត្រូវបាន ដាច់មុននិងសម្លេងស្រែកទាំងធុញទ្រាន់របស់ជុងគុកបន្លឺឡើងសឹងផ្ញើរអ្នកផ្សេងដែលនៅក្បែរនោះ

« Awww... ចឹងឯងពិបាកចិត្តរឿងអី? »

« មិនបាច់ចង់ដឹងទេ!! »ស្របសម្ដីជុងគុកក៏ស្ទុះក្រោកយ៉ាងលឿនរត់ចេញទៅមិនសូម្បីតែលា មិត្តភក្តិរបស់ខ្លួនមួយម៉ាត់

« អាជុង ន៎ែ ឯងទៅណា?? »ដូហ្វីក្រោកតាមមុននិងស្រែកសួរតែគ្មានចម្លើយសូម្បីមួយម៉ាត់តែបែរមកសម្លឹងមើលគេវាមិនបែរផង។
« ហើយវាល្ហន់ទៅណា?? »

« ឯងសួរយើង យើងមិចនិងដឹង?? »យីប៊ូជ្រួញចិញ្ចើមចូលគ្នាសម្លឹងមើលមិត្តរបស់ខ្លួន នៅទីនេះជាមួយគ្នាអោយដឹងបានយ៉ាងមិចថាវាទៅណា?

« អាឡប់!!អញសួរខ្យល់
តា៎ស ». . . . . Dofi Win -,-
... ..... ......

« ជីមីន hyung ឈប់សិន!!! » សម្លេងស្រែកទាំងដង្ហក់ព្រោះតែហត់ពីការរត់បន្លឺឡើងហៅបងប្រុសក្រៅត្រកូលរបស់ខ្លួនដែលកំពុងដើរទៅផ្ទះជាមួយសូជីមិត្តរបស់គេ
« ខ្ញុំប្រាប់អោយឈប់ »ជុងគុករាងតម្លើងសម្លេងបន្ដិចមុននិងចាប់ទាញកដៃតូចជាប់ពេលជីមីនបានធ្វើតាមពាក្យសម្ដីរបស់គេ

« ............. »ជីមីនមិនបានតបគេឈរសម្លឹងមើលមុខជុងគុកឆ្លាស់និងកដៃរបស់ខ្លួនទៅមក

« ថ្ងៃនេះយើងមានរឿងត្រូវនិយាយគ្នា!! »ជុងគុកដកដង្ហើមធំមុននិងបន្លឺឡើងហើយក៏ទាញដៃជីមីនទៅតាមតែរាងកាយតូចស្រលូនបែរជាថ្មឹងនៅនិងមួយកន្លែងមិនព្រមទៅតាមការអូសទាញរបស់ជុងគុក
« hyung-. »

« ខ្ញុំគ្មានរឿងអីត្រូវនិយាយជាមួយឯងទេ!! »សម្លេងតូចបន្លឺឡើងខ្សឹបៗកាត់សម្ដីរបស់ជុងគុកទាំងទឹកមុខធឹងនឹងមិនប្រែ

« តែខ្ញុំមាន!! »

« តែខ្ញុំគ្មានពេលទំនេរមកអង្គុយស្ដាប់ពាក្យសម្ដីអត់ប្រយោជន៍របស់ឯងទេ!! »

« hyung ចង់ផឹកទឹកក្ដៅឬត្រជាក់!! »ដៃមាំកញ្ឆក់ទាញជីមីនអោយមកជិតខ្លួនបន្ដិចមុននិងខ្សឹបមួយប្រយោគនេះចេញមកទាំងកែវភ្នែកមាំសម្លឹងមើលមុខតូចបង្គប់ដោយភាពគំរាមកំហែងចំណែកជីមីនក៏មិនបានចាញ់ឈរបាញ់ក្រសែភ្នែកកាចដាក់ជុងគុកមិនព្រិចក៏ចង់សឹងថាគេធ្វើអ្វីខ្លួននៅផ្លូវសារធារណៈបែបនេះ...

« អឺៗ!!យើងថាពួកឯងមានរឿងអីទៅដោះស្រាយគ្នាស្ងាត់ៗសិនទៅណា ពេលនេះមានអ្នកមើលមកច្រើនណាស់!! »សូជីចេញមុខមកធ្វើអាញ៉ា
កណ្តាលពេលឃើញទាំងពីរអ្នកដូចចង់ហែកសាច់គ្នាសុីទាំងអស់មនុស្សជុំវិញខ្លួនក៏មើលមកដោយការចាប់អារម្មណ៍គ្រប់គ្នា។ចំណែកទាំងពីរអ្នកពេលលឺបែបនេះក៏ដៀងភ្នែកមើលអ្នកជុំវិញខ្លួនហើយក៏វាដូចជាពាក្យសម្ដីរបស់សូជីពិតមែន

« ឃើញទេ?? »ជុងគុកខ្សឹបតិចៗប្រាប់ពីមនុស្សជុំវិញខ្លួនមុននិងអូសដៃជីមីនចេញទៅ។ជីមីនដកដង្ហើមធំនិងបែរមកសុំជំនួយពីសូជីតែគេបែរជាឈរស្ញេញក្រវីដៃទៅមកដាក់គេថែមទៀត គួរអោយខឹងដល់ហើយ!!!!

« សម្រួលគ្នាទៅបងប្អូនឯងទេ!! »សូជីធ្វើមាត់ម្ហបៗដាក់ជីមីន តែពិននេះស្អែកឡើងដឹងតែវាបណ្ដើរគ្នាមកសាលាធ្វើដូចគ្មានរឿងអីកើតឡើងទៀតហើយ។ដូចគេទាយអត់ខុសមែន...
.................

« លែងទៅ!!... »ជីមីនរលាស់ដៃខ្លួនចេះមួយទំហឹងពីរង្វង់ដៃរបស់ជុងគុកនៅពេលមកដល់ទន្លេហានកន្លែងស្ងាត់មិនសូវមានមនុស្ស

« ល្មមឈប់ង៉រហើយ »

« អ្នកណាង៉រឯង?? »កែវភ្នែកកូនឆ្មាងាកឆ្វាចសម្លក់មុខជុងគុកមុននិងបង្ហើបសម្លេងគំរោះគំរើយចេញទៅ

« hyungនិងហើយ!រត់ចោលផ្ទះឡើងចង់មួយអាទិត្យបែបនេះហើយនៅថាអត់ទៀតហេ៎?? »

« វាជាផ្ទះរបស់ឯងមិនមែនយើង!! »

« ជារបស់ពួកយើងទាំងពីរទៅវិញទេ!! »

« កុំសុាំច្រើន!!មានរឿងអីក៏ឆាប់និយាយមក!! »

« ខ្ញុំបែកពីណាមមីហើយ!! »

« វាពាក់ពន្ធ័ស្អីនិងយើង!! »

« ក្រែងវាជាការចង់បានរបស់hyungហេ៎? »

« អានឹងវាជារឿងពីមុន តែពេលនេះឯងចង់ទាក់ទងជាមួយអ្នកណាក៏មិនពាក់ពន្ធនិងយើងដែរ!!! »

« តែខ្ញុំធ្វើតាមការសំណូមពររបស់hyungហើយ!! »

« យើងប្រាប់ហើយថាវាជារឿងពីមុនពេលនេះយើងមិនបានទៅអង្វរករឯងទៀតទេ!!ចង់ឯងរៀបការជាមួយនាងទៀតក៏អញ្ជើញ »

« ហេតុអ្វី?? »ជុងគុកសួរទាំងសម្លេងខ្សែវៗលើកទីមួយហើយដែលគេលឺសម្ដីគំរោះគំរើយជាមួយកាយវិការសោះអង្គើយរបស់ជីមីនបែបនេះធ្វើដាក់គេ

« ឯងមិនចាំពាក្យថ្ងៃមុនទេហ៎េស?បើមិនចាំ ចាំយើងរំលឹកយើងនិងឯងលែងជាអ្វីនិងគ្នាតទៅទៀតហើយនិយាយទៅគឺអ្នកដ៏ទៃ!! ស្ដាប់បានទេ?? »ជីមីនអោបដៃចូលគ្នានិងឈានជើងទៅក្បែរជុងគុកបន្ដិចមុននិងនិយាយសម្ដីមួយៗច្បាស់ៗបញ្ជាក់ប្រាប់គេ ធ្វើអោយកែវភ្នែកមូលក្រឡង់របស់ជុងគុករលីងរលោងសឹងហូរទឹកភ្នែកចេញមក។នេះជីមីនខឹងគេដល់ថ្នាក់នេះ??

« hyung!!តែ-តែខ្ញុំស្រលាញ់បង.. » ជុងគុកអោនមុខចុះពេលទឹកភ្នែកមួយដំណក់ស្រក់ចុះពីភ្នែករបស់គេនិងនិយាយឡើងទាំងមិនចង់លឺតែប្រាកដចិត្តថាជីមីនលឺច្បាស់

« យើងមិនមែនក្មេងទេ ជុងគុក!! »

« តែខ្ញុំស្រលាញ់hyungពិតមែន!!! »

« ឯងមិនបានស្រលាញ់យើងទេ ឯងគ្រាន់តែខ្លាចយើងស្រលាញ់អ្នកផ្សេងជាងឯងប៉ុណ្ណោះ!!ចនជុងគុក »ជីមីនខាំមាត់និងស្រែកកំហគដាក់ជុងគុកមួយទំហឹង រិតតែខឹងពេលឃើញទឹកភ្នែករបស់ជុងគុកគិតថាប្រើវិធីបែបនេះមកបោកទេបានទៀតហេ៎ស?វាច្រំដែលពេកហើយ គេមិនចង់លង់ខ្លួនរិតតែជ្រៅជាងនេះទេ

« អត់ទេhyung!!ខ្ញុំនិយាយការពិត... »

« ទៅផ្ទះវិញទៅ!!យើងមិនចង់លឺពាក្យអត់ ប្រយោជន៍បែបនេះតទៅទៀតទេ. »

« ទេ!!ខ្ញុំនិយាយការពិតខ្ញុំស្រលាញ់hyung ស្រលាញ់ខ្លាំងណាស់!... »ស្របសម្ដីជុងគុកក៏លូកទៅចាប់ដៃរបស់ជីមីនដោយការអង្វរកទឹកភ្នែកក៏ហូរច្រោកៗចេញមក គេទ្រាំមិនបានទេពេលឃើញជីមីនមើលមកគេដោយកែវភ្នែកទទេស្អាតនិងប្រងើយកន្ដើយបែបនេះដាក់គេ។

« បានហើយជុងគុក!!ឯងស្រលាញ់យើងឬ ស្រលាញ់ពេលណាហេតុអីយើងមិនឃើញ?ឃើញតែឯងប្រងើយនិងមិនខ្វល់ពីយើង បែបនេះឬដែលគេហៅថាស្រលាញ់?? »ដៃតូចរលាស់ចេញពីការចាប់របស់ជុងគុកនិងស្រែកទៅគេវិញព្រមជាមួយនិងទឹកភ្នែកស្រក់ចុះមកមួយដំណក់ អាចថាពេលកន្លងមកនេះគេតាមជុងគុកគ្រប់យ៉ាងតែអ្វីដែលគេទទួលបានពេលខ្លះជុងគុកក៏មិនខ្វល់ប្រងើយនិងគេប្រើសម្ដីធំដាក់គេរាល់តែលើក តែគេមិនដែលប្រកាន់ព្រោះតែគិតថាចរិកគេតែបែបនេះតែដល់គិតយូរៗទៅវាមិនមែនទេគេមិនបានមកខ្វល់ជាមួយខ្លួនច្រើនជាង។

« ខ្ញុំនិយាយការពិតជឿខ្ញុំទៅhyung!!ទោះខ្ញុំល្អជាមួយណាមមីជាងhyungតែខ្ញុំក៏មិនដែលខឹងឬប្រចណ្ឌណាមមីជាមួយអ្នកផ្សេងដូចជាhyungទេ!! រាល់លើកដែលខ្ញុំតែងតែប្រើសម្ដីធំជាមួយhyungព្រោះតែប្រចណ្ឌhyungនិងហើយខ្ញុំធ្វើអ្វីមិនបានទើបបញ្ចេញទំហឹងបែបនេះដាក់បង!! »

« ......... »រាងតូចប្រែជាស្ងៀមទ្រឹងពេលលឺសម្ដីរបស់ជុងគុកវាជ្រៀបចូលក្នុងបេះដូងគេអោយ កន្រ្ដាក់ញ័របានមិនគួរអោយជឿ តែក៏មិនប្រាកដថាគេលង់និងសម្ដីជុងគុក100%ដែរ។គេកំពុងតែនៅក្នុងការពិចារណាថាពាក្យសម្ដីទាំងអស់នេះវាពិតដែលទេ ឬគ្រាន់តែពាក្យបញ្ឆោតចិត្តរបស់គេអោយទៅបម្រើរឿងលើគ្រែរបស់គេវិញ?គេមិនចង់ចាញ់ទង្វើចាញ់ទឹកភ្នែករបស់ជុងគុកទៀតទេ

« hyungមិនជឿឬ?ខ្ញុំអាចប្រាប់ពីហេតុផលបន្ថែមបាន!!កន្លងមកខ្ញុំទាន់យល់ពីអារម្មណ៍របស់ខ្លួនឯងចំពោះបងថាវាបែបណាខ្ញុំគិតថាវាអាចជាអារម្មណ៍រវាងបងប្អូនធម្មតា តែយូរទៅកាន់តែយូរទៅខ្ញុំឃ្លាតពីបងមិនបានខឹងពេលបងលេងស្និតស្នាលជាមួយអ្នកផ្សេង ខ្ញុំdateជាមួយមនុស្សស្រីមករហូរព្រោះចង់ ពិសោធន៍ចិត្តរបស់ខ្លួនថាវាមានអារម្មណ៍ដូចជាមួយបងទេ តែវាគ្មានទេនៅជាមួយគេពេលណាក៏មានអារម្មណ៍ថាធុញនឹកចង់ឃើញតែមុខបង!!ពេលបងអោយខ្ញុំបែកជាមួយណាមមីខ្ញុំក៏ធ្វើតាមតែនាងមិនបែកហើយនៅគម្រាមទៀតថាបើខ្ញុំសុំនាងបែកម្ដងទៀតនាងនិងសម្លាប់ខ្លួន ខ្ញុំតានតឹងធ្វើមិនបានដូចអ្វីដែលបងសុំណាចិត្តមួយទៀតខ្លាចនាងគិតខ្លីពិតមែនក៏អាណិតព្រោះនាងគេកូនកំព្រា!!ហុិក.... »ជុងគុករៀបរាប់មួយខ្សែរយ៉ាងវែងពីហេតុផលរបស់ខ្លួនទៅកាន់បងប្រុសទាំងទឹកភ្នែកទឹកសំបោរ គេនិយាយអស់ហើយពាក្យពិតចេញពីក្រអៅបេះដូងពិតមែន។

« យើងទៅវិញហើយ!! »ស្របសម្ដីជីមីនក៏បង្វែលខ្លួនបែរត្រឡប់មកវិញធ្វើដូចសម្ដីជុងគុកអម្បាញ់មិញជាខ្យល់អាកាសហោះកាត់ត្រចៀក។

« hyung?បងមិនតបបែបនេះមានន័យថាឈប់ខឹងខ្ញុំហើយពិតទេ?? »ជុងគុកសួរទាំងដើរតាមរាងតូចតិចៗ

« ទេ!!ត្រឡប់ទៅផ្ទះវិញទៅ.. »

« មិន!!ប្រាប់សិនមកថាhyungឈប់ខឹងហើយមែនទេ!! »

« ទេ!!..... »

« មិនបាច់កហុកទេខ្ញុំស្គាល់ចរិកhyungច្បាស់ ដើរចេញមិនមាត់បែបនេះមានន័យថាឈប់ខឹងហើយ!! »

« ទៅផ្ទះទៅ!!កុំមកដើរតាមយើង.... »

« អត់!!... »

« បើឯងមិនទៅយើងនិងរត់ទៅអោយឆ្ញាយមិនអោយឯងរកឃើញទេ!! »ជីមីនបញ្ឈប់ជំហ៊ានជើងមុននិងបែរមកគម្រាមជុងគុកទាំងមុខមាំមិនបានលេងសើច

« hyungទៅណាមិនបានទេព្រោះhyungគ្មានលុយជាប់និងខ្លួន.. »

« មិចក៏ឯងដឹង?? »

« ហេតុអីខ្ញុំមិនដឹង!!លុយដែលម៉ាក់ប៉ាបងផ្ញើរមកសម្រាប់ចាយពីរខែតែបងចាយតែមួយខែអស់រាល់ដងក៏បងចាយលុយខ្ញុំមិនមែនឬ?ពេលនេះបើគ្មានលុយខ្ញុំបងក៏ទៅណាមិនបានដែរ »

« យើងមិនខ្វះទេខ្ជីលុយសូជីរត់ក៏បាន!! »

« បើចឹងនោះ ខ្ញុំនិងបានរំលោភសូជីហើយក៏សម្លាប់ច្រកប៉ាវបណ្ដែតទឹកទន្លេនេះតែម្ដង!! »

« អាក្មេងឃោឃៅ អាក្មេងឆ្គួត!! »

« hyung!!! »

« ថ្លង់ណាស់មួយថ្ងៃនេះលឺតែhyunggggg »

« បើមិនអោយហៅhyung ហៅបែបណា??ហៅអូនមីនហេ៎ស??.... »

« អាក្មេងឆ្គួត!!យើងឈប់និយាយជាមួយឯងហើយ!!... »ថាហើយក៏ដើរត្រុយចេញមកទាំងខឹងនិងជុងគុកដែលនិយាយមិនឈ្នះគេ អម្បាញ់មិញទើបតែឃើញទឹកភ្នែកទឹកសំបោរទេឥលូវមកប្រកែកជាមួយគេលែតៗ ចិត្តតែខំជឿលើពាក្យគេពេលនេះដកវិញសិនហើយ!!!

« hyung!!!ចាំកូផង!!... »

« កុំមកហៅយើង!!... »

« hyung ...Koo ស្រលាញ់ Hyung
ខ្លាំងៗៗៗ!!!.ព្រមធ្វើសង្សារកូទៅណា!!.. »រាងកាយមាំមិនបានដើរតាមជីមីនស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខសង្ហាមុននិងស្រែក ប្រកូកប្រកាសផ្អើលអស់អ្នកជិតខាងអោយបែរមកមើល ជីមីនក៏គាំងដើរទៅមុខបន្ដលែងកើតថ្ពាល់ក៏ចាប់ផ្ដើមក្រហមងាំងពេលត្រូវអាប្អូនម្នាក់នេះមកសារភាពកណ្ដាកវាលបែបនេះ។

« ជីមីន hyung!!បែរមកក្រោយបានទេ?? »

« ហេតុអី??.. »

« គ្មានហេតុផលទេ!!... »

« អ្ហឹម!!... »ជីមីនក្រវីក្បាលតិចៗនិងក្ដាប់ខ្សែរកាតាបណែនបង្វិលខ្លួនមួយៗមកក្រោយតាមសំណូមពររបស់ជុងគុក

« រៀបការជាមួយបងបានទេ?? »កែវភ្នែកកូនឆ្មាបើកធំៗព្រមទាំងលើកដៃខ្ទប់មាត់ពេលក្រឡេកមកវិញស្របពេលជុងគុកលត់ជង្គង់ម្ខាងចុះនិងលើកចញ្ចៀនដែលមានពន្លឺចាំងយ៉ាងត្រចះត្រចង់នៅនិងមុខរបស់ខ្លួន

« ជុង!!!... »

« អូនព្រមទេ?ព្រមរៀបការជាមួយមនុស្សអាក្រក់ដូចជាបងទេ?? »

« ជុង!!ខ្ញ--ព្រម... »ជីមីនបង្ហើបសម្លេងទាំងរដាក់រដុបមិនដឹងថាគួរនិយាយថាអូនឬក៏ខ្ញុំឬក៏យើងដូចជារាល់ដងខណះពេលនេះជុងគុកបានហៅគេថាអូន។

« អ្ហឹម??និយាយអោយច្បាស់បន្ដិចបានទេ?? »

« អូ-អូនព្រម... ហុិក...ហុិក... »ស្របសម្ដីទឹកភ្នែកនៃការរំភើបចិត្តក៏ហូរចុះមកស្របនិងសម្លេងទះដៃអ្នកនៅក្បែរនោះបន្លឺឡើងស្របគ្នា ជុងគុកញញឹមមុននិងសូកចញ្ចៀកចូលក្នុងម្រាមដៃនាងស្រលូនរបស់ជីមីន

« បងស្រលាញ់អូន ចនជីមីន!!រៀនចប់រៀបការជាមួយបងណា!!... »រាងក្រាសក្រោកនិងទាញរាងកាយតូចមកអោបក្រសោបជាប់ក្នុងទ្រូងព្រមទាំងខ្សឹបពាក្យដល់សែនមានន័យចេញមកដាក់ត្រចៀករបស់ជីមីន..

« ហុិក...អូនក៏ស្រលាញ់បងដែលក្មេងឆ្គួត!! »រង្វង់ដៃតូចលើកអោបក្រសោបគេវិញនិងខ្សឹបខ្សួរយំចេញមកទាំងក្ដីរំភើប

« យ៎េ...យ៎េ...មិត្តរបស់ខ្ញុំមានប្រពន្ធហើយ!! »សម្លេងស្រែកឡើងទាំងទះដៃខ្លាំងៗយ៉ាងសប្បាយអរមិនបាច់ប្រាប់ក៏ដឹងថាជាសម្លេងរបស់ដូហ្វីដែល ព្រមទាំងមិត្តភក្តិគេទាំងប៉ុន្មានអ្នកទៀតកំពុងឈរញញឹមមានសេចក្ដីសុខមើលមិត្តរបស់ខ្លួន។។

« ហិហិ.... »ជីមីនអស់សំណើចចេញមកពេលលឺបែបនេះ

« បងស្រលាញ់អូនកូនឆ្មា អ្ហឹម!! »បាតដៃធំក្រសោបមុខតូចមុននិងអោនទៅលេបត្របាក់បបូរមាត់មួយនោះថ្នមៗពោរពេញទៅដោយក្ដីស្រលាញ់ស្របនិងកាំជ្រួចបន្លឺឡើងចេញជារូបរាងបេះដូងចំកណ្ដាលរវាងពួកគេទាំងពីរអ្នក។

ចប់!!!!

សុំ100Votesមកហី🌚🤏

Continue Reading

You'll Also Like

22.5K 2.9K 21
sᴏ ʜᴇʀᴇ ɪ ᴄᴏᴍᴇ ᴡɪᴛʜ sᴇᴀsᴏɴ 𝟸 ᴏғ ᴛʜᴇ ᴍᴏsᴛ ᴅᴇᴍᴀɴᴅᴇᴅ ɪᴛᴠ sᴇʀɪᴀʟ ᴍᴀᴅᴅᴀᴍ sɪʀ❤️..ʜᴇʀᴇ ʏᴏᴜ ɢᴜʏs ɢᴏᴛ ᴡɪᴛɴᴇss ᴏғ ᴛʜᴇ ɴᴇᴡ ᴊᴏᴜʀɴᴇʏ ᴏғ ᴍᴘᴛ ᴍᴇᴍʙᴇʀs ᴀғᴛᴇʀ ᴛʜᴇ ʙᴏ...
25K 35 16
complication of sex stories
102K 15.1K 81
Short Story and Os book Cover credit: @sidnaaz_alaxy
319K 1.1K 44
🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞