🖤🍂 Now I'm change🍁🖤(Compl...

بواسطة BarryNaEmily

200K 15K 182

ខ្ញុំមិនមែនជាគីម ឆេវី ទៀតនោះទេ តែពេលនេះខ្ញុំជា គីម ថេយ៉ុង🙂 Jeon jungkook x Kim Taehyung 💜🙆🏻‍♀️ Write by J... المزيد

Part 1 : អាក្មេងសម្រាម !!
Part 2 : ខ្ញុំមិនចេះហែលទឹកទេ !!!
Part 3 : ប្រយ័ត្នសម្តីរបស់លោកខ្លះទៅ !!!
Part 4 : ជម្រះបញ្ជី
Part 5 : លាងសម្អាតខ្លួន !!!
Part 6 : ឯងជាកូនគណៈរដ្ឋមន្ត្រីហេស៎?
Part 7: ស្នាមថើបដំបូង
Part 8 : ហ្គេមចាប់ផ្តើមហើយ !!
Part 9 : យើងសាកទាក់ទងគ្នាទេ?
Part 10 : សម្រេចមួយជំហាន
Part 11 : រីករាយថ្ងៃកំណើត
Part 12 : រាត្រីចុងក្រោយនៃសេចក្តីសុខ!!
Part 13 : ឯងជារបស់យើងហើយ 🔞
Part 14 : បោកប្រាស់?????
Part 15 : មនុស្សរុក្ខជាតិ!!
Part 16 : នឹកនា
Part 17 : ហេតុអីឯងមិនវិលត្រឡប់?
Part 18 : ការបើកភ្នែកឡើងម្តងទៀត
Part 19 :ចាំជួបគ្នាណា ចន ជុងហ្គុក !!
Part 20 :ការវិលត្រឡប់ !!
Part 21 : ភ្ជាប់ពាក្យ!!
Part 22 : ប្រច័ណ្ឌ !!
Part 23 : ខ្ញុំនឹងអោយលោកស្គាល់រសជាតិម្តងនូវអ្វីដែលលោកធ្លាប់ធ្វើមកលើខ្ញុំ !!!!
Part 24 : ទីបំផុតបងក៍រកអូនឃើញ
Part 25 : បញ្ឈឺឬខ្ញុំជាចំណែកលើស?
Part 26 : បងស្រលាញ់អូន !!
Part 27 : ឃើញត្រឹមស្នាមញញឹមអូនក៍បងអស់ចិត្ត
Part 28 : បងស្រលាញ់អូនទេ?🔞
Part 29 : ឈាម !!!!
Part 30 : ការចាកចេញរបស់បងសង្ឃឹមថាអូននឹងមានក្តីសុខ !!!
Part 31 : តើបងទៅណា?
Part 32 : ឯងជាអ្នកណា ?
Part 33 : អូននឹងធ្វើអោយបងចាំអូន !!!
Part 34 : ហេតុអីបងចាំបាច់លាក់អូន ?
Part 35 : មនុស្សពូកែរបស់អូន !!!
Part 36: រៀបការ
Part 37 : បងហត់ហើយ!!!
Part 38: រោគចិត្ត
Part 39 : ខ្ញុំជាប្រពន្ធចន ជុងហ្គុក!
Part 40 : ប្តីប្រពន្ធស្របច្បាប់!!!
Part 41 : ឆ្ងាញ់ណាស់!! 🔞
Part 42 : កូនស្វា!!
Part 43: លេខាថ្មី!!
Part 44 : ប្រពន្ធ VS លេខា
Part 46 : សូមទោស!!
Part 47 : អូនសូមទោស!!
Part 48: គ្រប់យ៉ាងក៍ព្រោះតែអូន
Part 49 : លោកនឹងមិនរួចខ្លួននោះទេ!!
Part 50 : ចង់បានណាស់ឬរបស់មានម្ចាស់នឹង?
យោបល់💕🙆🏻‍♀️
Part 51 : ស្អុយណាស់!!
Part 52: គម្រោងការ!!
Part 53 :នៅចាំក្មេងម្នាក់នេះទេ??
Part 54 : មេជ្រូក
Part 55 : សមាជិកថ្មី
__ ភាគបញ្ចប់__

Part 45 : ស្អាតណាស់!!!

2.5K 197 1
بواسطة BarryNaEmily


   មួយសន្ទុះហើយ អ្នកទាំងពីរនៅកាន់ដៃ ច្របាច់ចុះច្របាច់ឡើងមិនព្រមលែងរៀងខ្លួន នៅញញឹមឌឺដងគ្នានៅនឹង ។

" អូយ!!! នេះឯងចង់ធ្វើស្អីនឹង? " សម្រែករបស់ចាសមីននៅពេលថេយ៉ុងប្រើកម្លាំងច្របាច់ដៃគេចង់បាក់ ទើបនាងរហ័សដកដៃចេញមកយ៉ាងលឿន មុននឹងស្រែកសួររាងតូចដោយខឹង ។

" អូ!!..សូមទោសផងអ្នកនាងចាសមីន...មិញនេះដៃខ្ញុំមិនដឹងយ៉ាងមិច...មានកម្លាំងខ្លាំងតែម្តង...បាក់ហើយទេដឹង?..ដៃអ្នកនាង " ថេយ៉ុងលើកដៃខ្ទប់មាត់រប្រៀបភ្ញាក់ផ្អើល ទាំងដែលមិញនេះគេមានបំណងច្របាច់ដៃនាងអោយឈឺ ពូកែដាក់ហេស៎អាដៃនឹង ខំយួរចំណីអាហារមកអោយប្តីដល់កន្លែង កាច់ចោលម្តងមើល ។

" ធ្វើយ៉ាងមិចទៅជុង ឈឺខ្លាំងណាស់...តើដៃខ្ញុំអាចបាក់ទេ? លោកជួយនាំខ្ញុំទៅមន្ទីរពេទ្យបន្តិចទៅណា ឈឺខ្លាំងណាស់ " ចាសមីនចាប់ស្រែករំអួយដើរទៅរករាងក្រាស់ដោយមិនខ្មាសអៀន ថេយ៉ុងអោបដៃចងចិញ្ចើមមើលទៅស្រីស្រស់ដែលទៅរំអួយដាក់ប្តីគេ និងសម្លឹងមុខអ្នកជាប្តីដោយកែវភ្នែកមុតស្រួល ជុងហ្គុកឃើញហើយចង់ខ្លាចតែម្តង ។ ( បុិហ្គុកខ្លាចប្រពន្ធហើយ 😁)

" អឺ..គឺថាអ្នកនាងចាសមីន...អឺ..អោយខ្ញុំសូមទោសផងណា..ខ្ញុំមិនបានជូនអ្នកនាងទៅទេ...ចាំខ្ញុំអោយគីអ៊ូជូនទៅណា...អាអ៊ូ!!!ៗ..ជួយនាំអ្នកនាងចាសមីទៅមន្ទីរពេទ្យបន្តិចទៅ " ជុងហ្គុកឆ្លើយប្រកែកជាប្រញាប់នៅពេលឃើញកែវភ្នែកប្រពន្ធកំពុងសម្លឹងមក មិនប្រកែកងាប់របស់ប្រពន្ធឥលូវនឹង ទើបប្រញាប់ស្រែកហៅអ្នកជាកូនចៅ ។

" នេះលោកចង់បានន័យថាយ៉ាងមិចនឹងជុងហ្គុក? យ៉ាងណាខ្ញុំក៍ជាកូនម្ចាស់ភាគហ៊ុននៅទីនេះដែរ លោកអោយកូនចៅលោកជូនទៅចឹងហេស៎? វាសមទេ? " ចាសមីនឆ្លើយវិញទាំងមិនសុខចិត្ត នាងមកត្អូញចង់អោយនាយជាអ្នកជូនទៅមិនមែនកូនចៅទេ។

" អ្នកនាង..."

" តែខ្ញុំថាដៃអ្នកនាងនៀកមិនអីនោះទេ មិនបាច់ទៅមន្ទីរពេទ្យក៍បានចាំខ្ញុំលាបថ្នាំអោយ យ៉ាងមិចដែរ? " មិនអោយអ្នកជាប្តីនិយាយទាន់ទេ ថេយ៉ុងចូលខ្លួនមកភ្លាម មុននឹងទាញដៃរបស់ចាសមីនដែលឈឺនោះមកកាន់ មុននឹងនិយាយដោយញញឹមគំនួត ។

" មិនបាច់ទេ ខ្ញុំទៅខ្លួនឯងក៍បាន មិនបាច់រំខានលោកគីមអោយជួយលាបថ្នាំអោយទេ " ចាសមីនប្រញាប់ប្រលេះដៃចេញពីថេយ៉ុង មុននឹងដើរចេញតម្រង់ទៅទ្វារយ៉ាងប្រញាប់ ។

" ឈប់សិនអ្នកនាងចាសមីន!!! " ថេយ៉ុងស្រែកហៅសព្វនាមរបស់នាង ធ្វើអោយនាងបង្អាក់ដំណើរងាកមកវិញ ។

" នេះប្រអប់បាយអ្នកនាងមិញនេះ សូមទោសជំនួសតានៗផង ស្តាយបាយរបស់អ្នកនាងខ្លាំងណាស់....(ចេញអោយឆ្ងាយពីប្តីខ្ញុំបន្តិចទៅ..នេះវាគ្រាន់ជាការប្រមាន បើថ្ងៃក្រោយខ្ញុំដឹងថានាងមករញ៉េរញ៉ៃជាមួយប្តីខ្ញុំទៀត ដៃរបស់នាងមិនមែនពិននឹងទេ ខ្ញុំនឹងកាច់អោយបាក់តែម្តង...)"ថេយ៉ុងកាន់ប្រអប់បាយអោយនាងហើយ និយាយសូមទោសមុននឹងអោនទៅខ្សឹបដាក់ត្រចៀកនាងបន្តិច ស្រីស្រស់មិនមាត់ តែដើរចេញទៅដោយមុខក្រញូវ ។

" ថេយ៍~~ " ជុងហ្គុកដើរមកអោបអ្នកជាប្រពន្ធបែបចង់លួងចិត្ត ព្រោះដឹងថារាងតូចម្នាក់នេះកំពុងខឹងហើយ ។

" អូយយូយ!!! ថេយ៍បងឈឺណាស់...អូយ!!! " ជុងហ្គុកស្រែកចាចនៅពេលអ្នកជាប្រពន្ធចាប់ញឹងស្លឹកត្រចៀកគេឡើង ។

" ហ៊ានយកចាសមីនស្អីគេនឹងមកធ្វើលេខាផង យ៉ាងមិចបងឯងគិតអី ស្រលាញ់នាងស្រីនឹងហ៎ ? " ថេយ៉ុងចាប់ញឹងស្លឹកត្រចៀកអ្នកជាប្តីដើរមកដល់សាឡុងមុននឹងសួរទៅនាយដោយខឹង ។

" អត់ទេប្រពន្ធសម្លាញ់ ប្តីមិនបានគិតចឹងទេ...អូយ! លែងត្រចៀកបងសិនទៅណា..ចាំបងប្រាប់...ណាអូនណា.. " ជុងហ្គុកធ្វើមុខកំសត់ៗដាក់អ្នកជាប្រពន្ធក្រែងលរប្រពន្ធចិត្តទន់ ព្រមលែងត្រចៀកគេវិញ ។

" ហ្ហឹម..យ៉ាងមិច បងឯងខ្វះលេខាខ្លាំងហេស៎? " ថេយ៉ុងប្រលែងត្រចៀកអ្នកជាប្តីវិញ មុននឹងសម្លក់អ្នកជាប្តីចង់ជ្រុះភ្នែក ។

" អត់ទេ..ប្តីមិនបានគិតចឹងទេ...គឺអ្នកនាងចាសមីនជាអ្នកមកខ្លួនឯង...ហើយអាអ៊ូក៍ទទួល..បងពិបាកប្រកែកណាស់..ណាមួយប៉ានាងក៍មានភាគហ៊ុននៅទីនេះដែរ.." ជុងហ្គុកអង្គុយរៀបរាប់ប្រាប់អ្នកជាប្រពន្ធកុំអោយគេយល់ច្រឡំ ។

" ចុះបងដឹងទេថានាងចាសមីនស្អីគេនឹង ចាប់អារម្មណ៍ អោយដៃបង ? "  ថេយ៉ុងសួរប្តីទាំងសំឡេងខឹងមិនទាន់បាត់ ។

" បងដឹងតាស " ជុងហ្គុកងក់ក្បាលថាគេដឹង ព្រោះគ្រាន់តែកាយវិការរបស់នាងចេញមក ក៍ដឹងថានាងចាប់អារម្មណ៍ខ្លួនគេដែល តែនាយខ្ចិលគិតច្រើន ធ្វើមិចបើកើតមកសង្ហាពេកចឹង ។

" បើដឹងហើយ ហេតុអីក៍បណ្តោយអោយនាងចូលមកជិត ឬបងក៍ចាប់អារម្មណ៍នាងដែលឆាប់ប្រាប់ភ្លាម!! " ថេយ៉ុងងើបឈរច្រត់ចង្កេះសួរទៅអ្នកជាប្តីញែញ ៗ បងប្អូនខ្លាចូលខ្លួន ។

" គឺបងមានប្រពន្ធនៅទីនេះហើយ បងមិនបាច់ចាត់ការទេ ប្រពន្ធបងរៀបចំរួចហើយ ហិហិ មោះកុំខឹងអីណាអូនណា សុឺត ឈប់ខឹងទៅណា" ជុងហ្គុកសើចបន្តិច មិននឹងទាញចង្កេះអ្នកជាប្រពន្ធមកអង្គុយលើភ្លៅ ថើបថ្ពាល់ប្រពន្ធបន្តិច ។

" ចុះបើអូនមិននៅ បងក៍អោយនាងនឹងមកជិតទៅមែនទេ ? " ថេយ៉ុងនៅមិនអស់ចិត្ត ងាកមកសួរអ្នកជាប្តីបន្តទៀត ។

" បងប្រាកដជាមិនអោយនាងចូលមកជិតហើយ កុំបារម្ភអីណា បងស្រលាញ់តែអូនទេ បងឈប់ធ្វើព្រាននារីយូរហើយតាំងពីចាប់ផ្តើមស្រលាញ់អូនមកម្លេះ " ជុងហ្គុកអោបអ្នកជាប្រពន្ធឡើងណែន ពិតមែនហើយគេផ្លាស់ប្តូរលែងជាព្រាននារីយូរហើយ។

" ប្រាកដទេ? "

" បាទ ប្រាកដ ឈប់ខឹងទៅណាអូនណា ខឹងច្រើនពេកប្រយ័ត្នមុខជ្រួញអស់ណា " ជុងហ្គុកងក់ក្បាលបញ្ជាក់ មុននឹងនិយាយលេងសើចជាមួយអ្នកជាប្រពន្ធ ។

" ឈប់ខឹងក៍បាន តែកុំអោយអូនដឹងថានាងមករញ៉េរញ៉ៃជាមួយបងទៀតអោយសោះ " ថេយ៉ុងញញឹមឡើង បញ្ជាក់ថាឈប់ខឹងហើយ មុននឹងនិយាយគម្រាមអ្នកជាប្តីបន្តិចទៀត ។

" បាទ ចឹងអូនអង្គុយលេងទីនេះទៅ បងទៅធ្វើការបន្តសិន ចាំចេញពីធ្វើការបងនាំទៅ shopping យ៉ាងមិចដែរ ដើម្បីរំសាយកំហឹង សុឺត " នាយជុងហ្គុកថើបប្រពន្ធបន្តិច មុននឹងងើបទៅអង្គុយតុធ្វើការខ្លួនវិញ ។

" តានៗហា៎ មកនេះមកនេះ " ថេយ៉ុងញញឹមស្រែកហៅកូនឆ្កែសំណព្វចិត្ត យ៉ុនតានគ្រាន់តែឮថេយ៍ហៅភ្លាមរត់ត្រុយឡើងមកអង្គុយលើភ្លៅរបស់រាងតូចថេយ៉ុងភ្លាម ។

" តានៗធ្វើបានល្អណាស់ថ្ងៃនេះ សុឺតៗៗ ចាំទិញទឹកដោះគោអោយឯងអោយច្រើន ហិហិ ដៃគូល្អ ចាំចាត់ការចាសមីនពីរនាក់ហិហិ  " ថេយ៉ុងលើកឆ្កែមកថើបសុឺតៗ ព្រោះតែស្រលាញ់ខ្លាំងណាស់ ឆ្លៀតនិយាយខ្សឹបៗជាមួយឆ្កែទៀត មើលទៅឡើងគួរអោយស្រលាញ់ ខុសពីធ្វើបាបចាសមីនមិញឆ្ងាយណាស់ ។


Skip
___ Evening 🌆 ___

    ជុងហ្គុកនៅបន្តធ្វើការរបស់ខ្លួនដល់ល្ងាចដែលជាម៉ោងត្រូវបញ្ចប់ពីការងារហើយ ។

" គេងលក់ស្រួលដល់ហើយ ទាំងម្ចាស់ទាំងឆ្កែ " ជុងហ្គុកងាកទៅមើលអ្នកជាប្រពន្ធ ថេយ៉ុងគេងអោបឆ្កែជាប់នៅលើសាឡុង និយាយពីថាត្រូវរូវគ្នាសម្បើមណាស់ ។

" ថេយ៍ហា៎~~ ថេយ៍...ក្រោកឡើងប្រពន្ធសម្លាញ់..អូនទៅ shopping ទេ? " ជុងហ្គុកដើរមកដាស់អ្នកជាប្រពន្ធតិចៗ ។

" Shopping!!! Shopping...តោះលោកប្តីទៅ Shopping " គ្រាន់តែឮ shopping ភ្លាម រាងតូចម្នាក់នេះស្ទុះងើបឡើងភ្លាម ដោយមិនបាច់បង្ខំ ធ្វើអោយអ្នកជាប្តីរាងហួសចិត្តបន្តិច មើលទៅប្រពន្ធដូចជាចង់ទៅ Shopping ដល់ហើយ ។

" បងសើចអី លឿនឡើង អូនចង់ទៅទិញអ៊ីវ៉ាន់ច្រើនណាស់ " ថេយ៉ុងងាកមកស្តីអោយអ្នកជាប្តីដែលអង្គុយសើច មិនព្រមងើបមករៀបចំខ្លួនលឿនៗប្រញាប់ចេញទៅ ។

" អូនយកយ៉ុនតានទៅដែលទេ? " ជុងហ្គុកទាញអាវក្រៅមកពាក់ មុននឹងសួរទៅអ្នកជាប្រពន្ធ ។

" អត់ទេ ខ្លាចបាត់ណាស់ ព្រោះនៅផ្សារមនុស្សច្រើន" ថេយ៉ុងក្រវីលក្បាលថាមិនយកទៅ ព្រោះមនុស្សច្រើនពេកខ្លាចភ្លេចខ្លួននឹង បាត់សំណព្វចិត្តឥលូវហើយ ។

" វ៉ុសៗ..វ៉ុសៗ " គ្រាន់តែឮមិនបានទៅភ្លាម ឆ្កែកំពូលឆ្លាតដូចជាយ៉ុនតានលោតចុះលោតឡើងបែបមិនសុខចិត្ត  ។

" តានៗហា៎ ឯងចង់ទៅមែនទេ? តែយើងខ្លាចបាត់ឯងណាស់ ស្តាប់សម្តីណា ចាំយើងអោយគីអ៊ូនាំទៅផ្ទះវិញ ណាតានៗឆ្លាតទៅផ្ទះទៅណា យើងទិញទឹកដោះគោផ្ញើយ៉ាងមិចដែរ ? " ថេយ៉ុងលើកយ៉ុនតានមកអោបមុននឹងលើកដៃអង្អែលរោមវាតិចៗ យ៉ុនតានស្រួលនិយាយគ្នាក៍នៅស្ងៀម ។

" គីអ៊ូ នាំយ៉ុនតានទៅផ្ទះផងណា នៅចាំដាក់ចំណីអោយគេញុាំផង ហើយឯងបើកឡានខ្ញុំទៅវិញទៅ " ថេយ៉ុងលើកឆ្កែអោយទៅគីអ៊ូ មុននឹងនិយាយផ្តែផ្តាំខ្លះៗ ។

" បាទទាន តោះយ៉ុនតាន" គីអ៊ូអោនគោរពបន្តិច ក៍បណ្តើរយ៉ុនតានចេញទៅ ។

" តោះលោកប្តី " ថេយ៉ុងចូលមកអោបដៃអ្នកជាប្តី បណ្តើរគ្នាចុះទៅចំណតឡាន ។



Skip
__ ផ្សារទំនើប ___

   មុនដំបូងថេយ៉ុងដើរអោបដៃអ្នកជាប្តីឡើងផ្អែមល្ហែម អ្នកគ្រប់គ្នាសរសើរព្រមព្រាត  យូរៗទៅពួកគេដើរចេញពីហាងមួយចូលហាងមួយដោយអ្នកជាប្តីដើរពីក្រោយម្តងជាអ្នកកាន់អ៊ីវ៉ាន់ឡើងពេញដៃទាំងអស់ តែធ្វើយ៉ាងមិចប្រពន្ធយើងអ្នកទិញ ។

" ថេយ៍ហា៎ ទិញពិននឹងបានហើយ បងកាន់លែងអស់ហើយណា " ជុងហ្គុកធ្វើមុខស្អុយៗ ប្រាប់អ្នកជាប្រពន្ធ អគ្គនាយកក្រុមហ៊ុនមួយទាំងមូលមកដើរផ្សារកាន់អ៊ីវ៉ាន់អោយប្រពន្ធឡើងពេញដៃ ខូចក្រឌីតគេអស់ ។

" អូនចូលតែហាងនេះមួយទៀតទេ អូនសន្យាណា កុំធ្វើមុខចឹងមើលលោកប្តី ប្រពន្ធចង់ទិញអ៊ីវ៉ាន់ ប្តីជួយកាន់អោយតិចមិនបានទេហ៎ " ថេយ៉ុងធ្វើមុខគួរអោយស្រលាញ់ដាក់អ្នកជាប្តី សុំចូលតែមួយហាងទៀតទេ ព្រោះមើលទៅប្តីគេក៍កំសត់ណាស់ដែរ ។

" តែមួយនឹងទៀតទេណា ? " ជុងហ្គុកសួរបញ្ជាក់អ្នកជាប្រពន្ធ ថេយ៉ុងងក់ក្បាលទើបដើរចូលទៅខាងក្នុង ។

< រុឺងៗ >

" អូនរើសមើលទៅ បងទៅនិយាយទូរស័ព្ទបន្តិច " ជុងហ្គុកលើកទូរស័ព្ទមកមើល ងាកមកប្រាប់អ្នកជាប្រពន្ធ មុននឹងដើរទៅរកកន្លែងស្ងាត់ដើម្បីងាយស្រួលនិយាយ ។

" អាវនេះសមនឹងជុងណាស់ " ថេយ៉ុងលើកអាវដែលគេនិយាយនោះមកមើល មុននឹងនឹកឃើញដល់អ្នកជាប្តី ។

" គួរតែទិញ ២.៣ ពណ៍ល្អទេ ? ហិហិ " ថេយ៉ុងលូកដៃទៅរកពណ៍ផ្សេងទៀត ក៍ឃើញពណ៍មួយដែលគេពេញចិត្ត ទើបលូកដៃទៅយក ចៃដន្យអីវាឆ្ងាយនឹងខ្ពស់ពេក រាងតូចចង្អើតជើងឈោងទៅយកតែមិនប្រយ័ត្នក៍ជំពប់ជើងដួល ។

" អាយ!!! "

" លោកមិនអីទេហេស៎? ស្អាតណាស់!!" តែសំណាងល្អ មាននាយកម្លោះមាឌធំម្នាក់មកជួយទប់គេទាន់  នាយកម្លោះសម្លឹងមុខថេយ៉ុងមិនដាក់ភ្នែកមិននឹកស្មានថាគេស្អាតយ៉ាងនេះសោះ ។

" អរគុណលោកហើ....នែ!!ឯងធ្វើស្អីប្រពន្ធយើង? ឌឹប!! " ថេយ៉ុងរៀបនឹងនិយាយអរគុណទៅហើយ តែជុងហ្គុកមកកាន់មុុុន ជុងហ្គុកចូលទៅដាស់អ្នកខាងនោះមួយដៃ

" ជុង!!! ជុងបងធ្វើអីនឹង? បានហើយ " ថេយ៉ុងប្រញាប់ចូលទៅចាប់ប្តីចេញ ជុងហ្គុកងើបឡើងសម្លឹងមុខប្រពន្ធបន្តិច មុននឹងទាញគេមកនៅខាងក្រោយខ្លួន

" ចន ជុងហ្គុក? " នាយកម្លោះខាងនោះឧទានឈ្មោះជុងហ្គុក បន្តិចមុននឹងងើបឡើងញញឹមចុងមាត់សម្លឹងមើលទៅរាងតូចនៅខាងក្រោយនោះ ។

" សុខសប្បាយដែលទេលោក ចន ជុងហ្គុក?ឮថាឈឺជិតស្លាប់ជិតរស់  ខ្ញុំស្មានតែមិនរស់ហើយ....ហើយចុះម្នាក់នោះជាអ្នកណា...មើលទៅប្រហែលជាប្រពន្ធរបស់លោកហើយត្រូវទេ? " ជីសាន់និយាយទាំងសើចៗតិចបែបឌឺដង សម្លឹងរាងតូចខាងនោះមិនដាក់ភ្នែក មិនបាច់ទាយក៍អាចដឹងថារាងតូចម្នាក់នេះជាអ្នកណាដែរ ព្រោះតែជុងហ្គុកហៅសព្វនាមថាជាប្រពន្ធអប្បាយមិញនេះ ។

" យើងសុខមិនសុខជារឿងរបសយើង....ភ្នែកឯងគួរតែល្មមឈប់សម្លឹងប្រពន្ធយើងបានហើយ...ប្រយ័ត្នយើងចាប់ខ្វេះភ្នែកចេញទៅ លី ជីសាន់ ..តោះថេយ៍ទៅវិញ " ជុងហ្គុកនិយាយហើយ ក៍អូសដៃថេយ៍ដើរចេញទៅបាត់ ទុកអោយនាយកម្លោះខាងនេះតាមមើលមិនដាក់ភ្នែក ស្នាមញញឹមក៍លេចឡើងលើកដៃខ្លួនឯងមកមើល ។

" ហឹម ស្អាតណាស់ ខ្លួនឡើងក្រអូប...ហុឹក..ចន ជុងហ្គុក....ឯងហួងហែងណាស់ហេស៎? ហុឹក..យើងកាន់តែចង់បាន " ជីសាន់លើកដៃជូតឈាមនៅលើមាត់បន្តិច មុននឹងពោលឡើង មើលទៅក៍ដឹងថាមានល្បិច ។

{ Lee Jisun លី ជីសាន់ ជាម្ចាស់ក្រុមហ៊ុនទឹកអប់ធំមួយរូបដែលនៅសេអ៊ូលនេះ ហើយក៍ជាដៃគូប្រជែងរបស់ជុងហ្គុកដែរ។ ពួកគេមានជម្លោះជាមួយគ្នាជាច្រើនដងហើយ អាចថាជាសត្រូវស្លាប់រស់តែម្តង ។}

ហិហិ មកមួយទៀតហើយ 😹 

   
☞︎︎︎𝚃𝚘 𝚋𝚎 𝚌𝚘𝚗𝚝𝚒𝚗𝚞𝚎𝚍
[ 𝚎𝚗𝚢𝚘𝚢 𝚛𝚎𝚊𝚍𝚒𝚗𝚐 ♡︎✌︎]
❀✍︎𝑤𝑟𝑖𝑡𝑒 𝑏𝑦 𝑌𝑢𝑠ℎ𝑖𝑘𝑎 𝐸𝑙𝑖𝑛𝑎 シ︎✌︎

واصل القراءة

ستعجبك أيضاً

131K 12.7K 57
"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើ...
590K 74.3K 105
This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引
15.7K 805 8
ខ្ញុំត្រឡប់មកដើម្បីទាមទារសន្យាដែលពូជំពាក់ខ្ញុំ កុំព្យាយាមរត់គេចពីខ្ញុំ ព្រោះពូជារបស់ខ្ញុំ.....។ ចន ជុងហ្គុក top / ថេយ៉ុង គីម Bottom និពន្ធដោយ: YuNit
3.6M 361K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္