ប្រពន្ធGANGSTER💖

By _AlfaSenthary_

20.7K 1.5K 90

ថ្វីត្បិតមិនចូលចិត្តបង្កជម្លោះ ប៉ុន្តែមនុស្សអត់ធ្មត់ដូចខ្ញុំកុំចង់តេស្តសាកល្បងអី ព្រោះវាមិនខុសពីការដាស់សមុទ្រ... More

ប្រពន្ធGangster : EP 01
ប្រពន្ធGangster : EP 03
ប្រពន្ធGangster : EP 04
ប្រពន្ធGangster : EP 05 🔞
ប្រពន្ធGangster : EP 06 (END)

ប្រពន្ធGangster : EP 02

2.8K 249 13
By _AlfaSenthary_

ជំហ៊ានជើងតូចស្រឡូនបោះចូលមកក្នុងកាសុីណូដែលរកសុីស្របច្បាប់ ព្រមទាំងបង់ពន្ធចូលរដ្ធក្នុងមួយខែៗក៏មិនតិចដូចគ្នា ។ ក្រសែរភ្នែកតូចឆ្មេលសម្លឹងមើលជុំវិញទីធ្លា ដោយការវិភាគនិងសង្កេតគ្រប់យ៉ាង រំពេចនោះវត្តមាននាយចំណិតរបស់ថេហ្យុងប្រញាប់ដើរមកជិតកាយតូច ដើម្បីរាយការណ៍ពីស្ថានភាពប្រចាំកាសុីណូភ្លែត។

« ចៅហ្វាយតូច... » ជីសុងឱនក្បាលគោរពកាយតូចជាមួយទឹកមុខមុឺងម៉ាត់មិនចូលចិត្តសាុំញាុំច្រើន នាយជាចំណិតម្នាក់ដែលហ៊ានពុះពារជីវិតជាមួយថេហ្យុងរាប់មិនអស់ ទាំងវ៉ៃគ្នា ទាំងការពារ និងមើលការខុសត្រូវ មិនដែលធ្វើឲ្យTaeខកចិត្តនោះទេ។

« មានការអី? » ក្រសែរភ្នែករវល់សម្លឹងមើលមនុស្ស ដំណើរមួយៗក៏ឈានទន្ទឹមគ្នាសម្ដៅទៅជាន់ទី2 ខណៈសម្ដីនៅតែបន្តឆ្លើយឆ្លង។

« ក្រុមGangsterម្ខាងទៀតបានមករកចៅហ្វាយដើម្បីសុំការអនុញ្ញាតសាងសង់ក្លឹបក្នុងតំបន់របស់យើង យល់ថាមិនសំខាន់ទើបខ្ញុំមិនបានឲ្យគេមកជួបនោះឡើយ » ជីសុង

« នៅកែងសកលវិទ្យាល័យមែនទេ? » រាងតូចច្រត់ចំរឹងដែកសម្លឹងមើលទៅភ្ញៀវជាច្រើនជាមួយក្រសែរភ្នែកត្រជាក់ល្អូក មុននឹងបន្តសួរនាំជីសុងហាក់ដូចជារឿងសាមញ្ញសម្រាប់គេ។

« បាទចៅហ្វាយតូច » ជីសុង

« មុននឹងមកដល់ទីនេះយើងបានឃើញវាកំពុងតែបុកគ្រឹះល្មម ឯងគួរតែដឹងថាត្រូវធ្វើយ៉ាងម៉េចហើយមែនទេ? » ថេហ្យុង

« ខ្ញុំយល់ហើយ » ជីសុងងក់ក្បាលទទួលដឹងឮ ទើបរហ័សបោះជំហ៊ានចាកចេញពីទីនេះទៅធ្វើអ្វីដែលគួរធ្វើ ចំណែកថេហ៍ក៏ដើរចូលទៅក្នុងអូហ្វីសរបស់គេដោយមិនបានចោលក្រសែរភ្នែកមើលអ្វីទៀតនោះឡើយ ។

ក្រោយរាងតូចចូលអូហ្វីសគេបានបន្តិច សម្លេងបើកទ្វារក៏បន្លឺឡើង លេចចេញវត្តមានកំលោះសង្ហារ ចន ជុងហ្គុកឈានជើងចូលមករាងតូចខណៈក្នុងដៃមានកាន់របស់របរសំពីងសំពោងតែម្ដង។

« ថេហ៍.... » ជុងហ្គុក

« មួយថ្ងៃទើបមកដល់ រវល់ទៅណា? » អាល្អិតបោះសំនួរសួរទាំងក្រសែរភ្នែកគេសម្លឹងមើលនាយជាមួយអត្តចរិកកោងកាចតាមនិស្ស័យពីកំណើត។

« ហៃយ៉ា អូនសម្លាញ់ហា៎ បងដឹងថាអូនឃ្លានទើបបងជិះទៅទិញរបស់ញាុំឲ្យអូនប៉ុណ្ណោះ » ស្របនិងការនិយាយស្ដី បញ្ចេញកាយវិការលួងលោមតាមទម្លាប់ កំលោះសង្ហារប្រញាប់ស្រាយថង់ទាញយកមីខ្មៅមួយចាន ដើរមកកាន់ប្រពន្ធសំណព្វចិត្តគេដើម្បីបញ្ចុកជាថ្នូរឲ្យគេឈប់ខឹងនោះអី?

« មិនបានឃ្លាន » រាងតូចត្បកមកវិញទាំងសម្ដីសោះកក្រោះ គេងាកមុខទៅម្ខាងកំឡុងពេលជុងហ្គុកលើកមីបញ្ចុកគេ។

« ប្រពន្ធសម្លាញ់ហា៎ ប្រពន្ធស្អាតជាងគេលើលោក ឲ្យប្ដីសុំទោសផងណា » នាយសង្ហារទម្លាក់ចានមីទុកលើតុ មុននឹងស្ទុះមកចាប់ឱបស្មាររាងតូចប្រឹងលុនតួអង្វរករអ្នកជាភរិយាជាមួយទឹកមុខគួរឲ្យស្រឡាញ់ ឃើញហើយតែងគួរឲ្យខ្នាញ់ អ្នកណាទៅដាច់ចិត្តខឹងបានយូរនោះ។

« គ្មានលើកក្រោយទៀតទេ ដឹងទេ? »

« ប្រាកដណាស់ » នាយសង្ហារបញ្ចេញស្នាមញញឹមស្រស់បំព្រងខណៈពេលឃើញថេហ្យុងងាកមុខមកនិយាយជាមួយគេវិញ ។ រាល់ថ្ងៃនេះអត់ហត់និងការធ្វើការទេ តែហត់និងលួងប្រពន្ធច្រើនជាង។

« ញញឹមស្អី បញ្ចុកមីអូនឲ្យលឿន »

« ទទួលបញ្ជាលោកស្រីប្រពន្ធ » ជុងហ្គុកលើកដៃមកគោរពរាងតូច ទើបម្នីម្នាទាញចានមីមកបញ្ចុកអាល្អិតជាមួយកាយវិការទន់ភ្លន់និងថ្នាក់ថ្នម ។

SKIP

ចំណាយពេលនៅជាមួយរាងតូចរហូតទាល់តែដល់ម៉ោងដែលនាយចេញទៅមើលក្លឹបវិញម្ដង ថ្ងៃនេះពិសេសទៀតហើយបងៗរបស់គេទាំងបីមករកគេដល់ក្លឹប ថែមទាំងអង្គុយផឹកស្រាគេបណ្ដើរបង្អាប់គេបណ្ដើរផងដែរ ។

« បុរសស្មោះស្នេហ៍ ដាក់មួយកែវទៅ » យ៉ុនហ្គីទាញកែវស្រាវីស្គីហុចទៅឲ្យជុងហ្គុកដែលអង្គុយស្ងៀមៗមិនមាត់មិនករ សូម្បីតែស្រីៗរាំគ្រលែងរាងកាយជិតៗនោះក៏នាយមិនខ្ចីសម្លឹងមើលដែរ ។

« បងក៏ដឹងថាខ្ញុំពេលស្រវឹងវាយ៉ាងម៉េច ខ្ញុំថាខ្ញុំមិនផឹកវិញល្អជាង » ជុងហ្គុកលើកដៃបដិសេធភ្លាមៗ ទាមទារឲ្យបងៗគេទាំងពីរអង្គុយសើចមិនត្រូវជ្រុង ។

« រៀបការជាមួយថេហ៍2ខែហើយ សូម្បីម្ដងក៏ឯងអត់ រឿងវ៉ៃគ្នាក៏មិនជំនាញ ឯងមកបើកក្លឹបបែបនេះបើមិនយកថេហ៍មកជាមួយ ប្រយ័ត្នបានពេទ្យរុំក្បាលឲ្យទៀត » ហូស៊ុកចាប់ផ្ដើមលើកនិយាយពាក្យពេជន៍ចាក់ដោត ប៉ុន្តែកំលោះខ្លាកំណាចតែឈ្មោះបែរជាអង្គុយស្ដាប់គាត់មិនមាត់ មិនមានប្រតិកម្មអន់ចិត្តនោះទេ ។

« ធ្វើការជាអ្នកលេង ពេទ្យដូចជាជីវិត មានរបួសជារឿងធម្មតាទេ ក្រែងពាក្យនេះបងជាអ្នកក្រើនរំលឹកប្រាប់ខ្ញុំជារឿយៗមិនអីចឹង? »

« បងដឹង ប៉ុន្តែឯងគួរតែបង្ហាញចង្កូមពិតប្រាកដឲ្យគេឃើញ » យ៉ុនហ្គី

« ឯងទើបជាជើងខ្លាំងដែលអាចផ្ដួលស្ដេចម៉ាហ្វៀលេខមួយបាន និងកូនចៅរាប់រយអ្នករបស់គេ តែហេតុអ្វីឯងចាំបាច់ត្រូវលាក់បាំងវាពីថេហ៍? » ហូស៊ុក

« ពេលខ្លះបងមិនយល់ពីមនុស្សដូចខ្ញុំឡើយ » ជុងហ្គុកអង្គុយដកដង្ហើមធំហាក់ដូចជាមិនសប្បាយចិត្តដែលកើតមកជាកូនGangsterដូច្នោះ ជីវិតគេរស់នៅដូចជាក្នុងមន្ទីរឃុំឃាំង ដើរទៅណាមកណាមានកូនចៅដើរអមពីក្រោយ បែបនេះវាវេទនាក្នុងចិត្តបំផុត។

« ត្រូវហើយ បងអត់យល់ពីឯងពិតមែន » យ៉ុនហ្គីគ្រវីក្បាលញាក់ស្មារហីអើ ពេលខ្លះក៏ថប់អារម្មណ៍ម្ដងៗអំឡុងពេលវ៉ៃគ្នាជាមួយក្រុមម្ខាងទៀតបែរជានាយសង្ហារ ចន ជុងហ្គីចូលទៅឃាត់ដល់ថ្នាក់ចូលពេទ្យ1-2អាទិត្យឯណោះ ហើយសួរថាអ្នកណាជាអ្នកមើលថែគេក្រៅពីបងៗនិងថេហ្យុងនោះ?

« បងគិតទៅវិញហើយ មើលក្លឹបឲ្យបានល្អ » ហូស៊ុក

« បាទ » ជុងហ្គុក

« បងក៏ដូចគ្នា ប្រយ័ត្នប្រយែងខ្លួនផង » យ៉ុនហ្គី

« ធ្វើដំណើរដោយសុវត្ថិភាព » ក្រោយយ៉ុនហ្គីនិងហូស៊ុកចាកចេញទីផុត ជុងហ្គុកបក់ដៃហៅបុគ្គលិកឲ្យជួយសម្អាតតុនេះចេញផង គេត្រូវដើរពិនិត្យមើលជុំវិញក្លឹបមួយភ្លែតទៀតសិន ទើបត្រឡប់ទៅគេងឱបប្រពន្ធសម្លាញ់គេវិញ។

រំពេចនោះវត្តមានក្រុមGangsterទើបបង្កើតបានមិនដល់មួយឆ្នាំផង ស្រាប់តែលេចចូលមកក្នុងក្លឹបនាយសង្ហារជាមួយចរិកក្អេងក្អាងហាក់មិនគោរពម្ចាស់តំបន់ ក៏ព្រោះពួកវាមិនធ្លាប់ឃើញហើយក៏មិនធ្លាប់ដឹងថាចរិកជុងហ្គុកបែបណា ទើបពួកវាប្រើអំនួតពីមេក្លោងនៅពីក្រោយមកដើរប៉ោឡែថ្នាក់នេះ។

« បុគ្គលិក ឲ្យស្រាមួយយួរមក » ម្នាក់ជាដៃស្ដាំប្រញាប់លើកដៃបញ្ជាឲ្យបុគ្គលិកលើកស្រា ខណៈជុងហ្គុកកំពុងតែសម្លឹងមើលពួកវាពីចម្ងាយជាមួយក្រសែរភ្នែកមុតស្រួចពិបាកស្មាន ។

អ្នករត់តុស្រីម្នាក់កាន់ស្រាមួយយួរមានបំណងដើរមកឲ្យពួកវាក៏ស្រាប់តែទន់ជើងប៊ិសដួល ប៉ុន្តែក៏បានជុងហ្គុកជួយទ្រនិងគ្រានាងឲ្យអង្គុយលើសាឡុងជិតនោះ។

« អរគុណចៅហ្វាយ ប៉ុន្តែខ្ញុំត្រូវ-.... »

« ចាំខ្ញុំជាអ្នកយកទៅឲ្យ នាងអង្គុយសម្រួលសសៃឲ្យស្រួលទៅ » បញ្ចប់ប្រយោគរកតែនាងតូចឆ្លើយបដិសេធមិនទាន់ កំលោះមាឡាកាំងទាញយកស្រាដើរទៅជិតតុពួកវាភ្លាមមួយរំពេច។

« នេះស្រារបស់លោក » នាយដាក់ស្រាលើតុថ្នមៗ ទើបរហ័សដើរចាកចេញពីទីនោះមកវិញ តែវាចង្រៃស្អី អាចំណិតមេធំលេងខូច វាទាក់ជើងនាយសង្ហារវិសតែនិងផ្កាប់មុខដួលទៅហើយ។

« អរ...មើលស្អី?អាស្លាក់អាស្លើកខ្លួនឯង ឬគិតថាយើងជាអ្នកធ្វើ? »

« គ្មានទេ សុំទោស » ជុងហ្គុកឱនសុំទោសវាយ៉ាងលឿន មុននឹងជម្លៀសរាងកាយដើម្បីចាកចេញ តែស្រាមួយកែវក៏ជះមកពីក្រោយខ្នងគេពេញទំហឹងមិនអាសូរ ។

« កម្ពប់ប៉ុណ្ណោះ » នាយសង្ហារនៅតែមិនមាត់ និងបន្តដើរចេញបន្តទៀត ខណៈនោះរាងកាយជុងហ្គុកក៏ត្រូវវាធាក់ឲ្យដួលនៅចំពោះមុខភ្ញៀវគ្រប់គ្នា ព្រមនិងការសម្លឹងមើលពីក្ដីពេបជ្រាយជាខ្លាំង។

« ហាស៎ហាៗ...ឌឹប!! » សើចមិនបានប៉ុន្មានផង ម្សៀរចំណិតចិត្តហ៊ានក៏ត្រូវរន្ទះជើងឥតស្រមោលចោលមកលើផ្ទៃមុខបណ្ដាលឲ្យវាសើចលែងសម និងបង្កជាភាពរញ៉េរញ៉ៃឡើងមកតែម្ដង។

« អាចង្រៃ ឯងហ៊ានវ៉ៃប្ដីយើងផងមែនទេ? » ថេហ្យុងខាំធ្មេញបន្លឺសម្លេងម៉ួរម៉ៅ គេទាញដៃអាវឡើងផុតមកដល់កន្លាក់ដៃ ទើបស្ទុះចូលទៅវាយអាចំណិតនោះមិនថ្នមកម្លាំង ខណៈកូនចៅរបស់វាឯទៀតបានត្រឹមឈរមើលនិងមិនហ៊ានចូលមកជួយ ព្រោះគេដឹងថាថេហ្យុងនេះខ្លាំងកម្រិតណា មួយដៃៗរបស់គេបើមិនចូលបន្ទប់សង្គ្រោះបន្ទាន់ទេ ក៏ចូលក្ដារមឈូសដែរ។

« ថេហ៍...ថេហ៍ឈប់សិន » ជុងហ្គុកមុខស្លេក ទើបប្រញាប់រត់ចូលទៅចាប់ឱបរាងតូចជាប់និងទាញគេចេញពីអាម្នាក់នោះ។

« ជុងហ្គុក...លែងអូន លែងអូនភ្លាម » អាល្អិតរើបម្រះយកស្លាប់យករស់ ទើបដោយអស់ទ្រាំនាយសង្ហារក៏ព្រលែងអាល្អិតតែម្ដង ចំណែកម្សៀរចិត្តព្រហើនសន្លប់បាត់មាត់សូន្យទៅហើយ។

« ពួកឯងជាកូនចៅវាអ្ហេស ? »

« ថេហ៍... »

« បងនៅឲ្យស្ងៀមទៅ » ថេហ្យុងងាកមកសម្លុតជុងហ្គុក បន្ទាប់មកនាយក៏ព្រមស្ដាប់។

« បា...បាទល្បង »

« ហុឹស..ជីសុង យកពួកវាទៅប្រដៅឲ្យស្គាល់ធំស្គាល់តូចទៅ »

« បាទចៅហ្វាយតូច » ជីសុងឱនគោរពបែបទទួលបញ្ជា មុននឹងងក់ក្បាលហៅគ្នីគ្នាគេផ្សេងទៀតចូលទៅចាប់ពួកGangsterទាំងនោះទៅប្រដៅតាមសម្ដីមិនហ៊ានជំទាស់ ។ រីឯជុងហ្គុកក៏ត្រូវអាល្អិតអូសដៃចេញទៅខាងក្រៅបាត់ ឃើញទេ?លទ្ធផលសប្បុរសធម៌ពេក ចុងក្រោយក៏ត្រូវគេវ៉ៃបានយ៉ាងងាយស្រួល។

TO BE CONTINUE....🦋🐾

Continue Reading

You'll Also Like

177K 4.7K 40
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...
96.6K 3.2K 52
"𝐓𝐫𝐮𝐭𝐡, 𝐝𝐚𝐫𝐞, 𝐬𝐩𝐢𝐧 𝐛𝐨𝐭𝐭𝐥𝐞𝐬 𝐘𝐨𝐮 𝐤𝐧𝐨𝐰 𝐡𝐨𝐰 𝐭𝐨 𝐛𝐚𝐥𝐥, 𝐈 𝐤𝐧𝐨𝐰 𝐀𝐫𝐢𝐬𝐭𝐨𝐭𝐥𝐞" 𝐈𝐍 𝐖𝐇𝐈𝐂𝐇 Caitlin Clark fa...
162K 5.7K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
79.3K 1.8K 33
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...