🥀មេរំខាន🥀 (ចប់)

By ChhorinaEang

15.7K 883 8

ជាសង្សារគ្នារាប់ស្រឡាញ់ ពុះពារគ្រប់ឧបសគ្គទម្រាំមកដល់ថ្ងៃនេះ ប៉ុន្តែគ្រប់យ៉ាងត្រូវផ្លាស់ប្តូរមួយប៉ព្រិចភ្នែក ប... More

ភាគទី1: ស្រែកសំឡុត
ភាគទី2: វាយតប់!!
ភាគទី3: ស្តីបន្ទោស
ភាគទី5: រស់នៅរៀងខ្លួន
ភាគទី6: បងសុំទោស
ភាគទី7: ស្តាយក្រោយ
ភាគទី8: គ្រោះថ្នាក់
ភាគទី9: កំហុសអូន
ភាគទី10: ក្តីសុខ
ភាគទី11: សង្រ្គាមស្នេហ៍🔞
ភាគទី12: បិទទ្វារវាយឆ្កែ
ភាគទី13: គម្រាម
ភាគបញ្ចប់: ក្តីសុខនៃជីវិតគូរ

ភាគទី4: បែកបាក់!!

995 68 1
By ChhorinaEang

   ថេយ៉ុងទះថ្ពាល់រាងតូចដល់ទៅពីរដៃ ធ្វើឲ្យរាងតូចដួលផ្គាប់មុខនឹងឥដ្ឋ។

   '' បងមិនគិតថាអូនជាមនុស្សបែបហ្នឹងសោះ ធ្វើខុសមិនចេះទទួលខុសត្រូវ នៅឆ្លៀតនិយាយសម្តីអាក្រក់ដាក់នាងទៀត អូនជាមនុស្សអាត្មា និយមខ្លាំងណាស់ជុង បងមិនគួរណាក្លាយជាសង្សារនឹងអូនទេកន្លងមក ''

   គេមិនបានគិតថាគេបានជ្រុលដៃទះរាងតូចឡើយ ពេលនេះគេកំពុងតែខឹង កំហឹងគ្រប់ដណ្តប់ខ្លួនឯងអស់ ហ៊ានធ្វើអ្វីដែលគេមិនធ្លាប់ធ្វើកាលពីមុនមក ព្រោះតែកំហឹងនេះហើយ។

   '' បងទះអូន ទះអូនដោយសារតែនាងស្រីថោកទាបនោះហេ៎ស? កន្លងមកបងមិនដែលធ្វើបែបហ្នឹងដាក់អូនទេ ពេលនេះបងប្រែហើយ ហ្អឹកៗ បងហ៊ានស្រែកឲ្យអូន បងហ៊ានវាយអូនទាំងអូនមិនបានខុស ពីមុនបងមិនមែនជាមនុស្សបែបនេះទេ បងមើលថែយកចិត្តទុកដាក់នឹងអូនណាស់ ពេលនេះហេតុអីក៏បងហ៊ានទះអូន? ''

   គេងើបឡើងស្រែកតវ៉ារកយុទ្ធតិធម៍ឲ្យខ្លួនឯង មិនដឹងថាគេធ្វើនេះខុសអី បាននាយហ៊ានវាយគេ គ្រាន់តែគេហៅនាងស្រីលេខាថាជាស្រីចង្រៃសោះ នាយក៏ហ៊ានវាយគេដល់ទៅពីរដៃ មិនតិចឯណា ពីរដៃធ្វើឲ្យគេហូរឈាមតាមគែមមាត់ ក្បាលក៏បែក មាត់ក៏ហូរឈាម ចិត្តនឹងបេះដូងក៏ឈឺ ឈឺក្នុងពេលតែមួយ។

   '' អូនដឹងទេ? មួយរយះក្រោយនេះអូនធ្វើខ្លួនគួរឲ្យធុញខ្លាំងណាស់ រំខានបងមិនឈប់ ធ្វើខ្លួនរញ៉រញ៉ៃរហូត បងកំពុងតែមមារញឹកនឹងការងារជាខ្លាំង តែអូនតែងតែរំខានបងគ្រប់ពេល បងហត់ណាស់ដឹងទេ ពីមុនអូនមិនមែនបែបនេះទេ បើបងដឹងថាថ្ងៃនេះអូនជាមនុស្សបែបនេះ បងមិនចង់ស្គាល់អូនល្អជាង ''

   '' ហ្អឹកៗ អូនធ្វើខ្លួនគួរឲ្យធុញហ្ន៎ គ្រាន់តែបារម្ភពីបង សួរសុខទុកដល់បង ធ្វើអាហារឲ្យបងញ៉ាំ ទៅរកបងនៅកន្លែងធ្វើការ គ្រាន់តែចង់ឲ្យបងជូនអូនដើរលេងខ្លះ ហ្នឹងមែនទេដែលបងធុញអូននោះ អូនស្រឡាញ់បង បើអូនមិនស្រឡាញ់ អូនមិនធ្វើបែបហ្នឹងទេ ហ្អឹកៗ ការបារម្ភដែលអូនធ្វើលើបង បងបែរជាគិតថាអូនគួរឲ្យធុញ ថាអូនធ្វើខ្លួនរំខានទៅវិញ អូនត្រូវធ្វើខ្លួនបែបណាទើបឲ្យបងសមចិត្ត ធ្វើព្រងើយនឹងបងមែនទេ មិនខ្វល់ថាបងស្លាប់ឬរស់មែន ទេទើបបងគិតថាល្អ? ''

   '' បងមិនចង់បានបែបហ្នឹង អូនក៏ដឹងថាបងរវល់ប៉ុណ្ណាមួយរយះនេះ តែមានអូនចូលមក អូនធ្វើខ្លួនរំខានមិនឈប់ ដូចថ្ងៃនេះ អូនហ៊ានលើកដៃវាយលេខាបង ទាំងដែលនាងមិនបានខុសអីសោះ នាងជាលេខាបងយូរហើយ នាងធ្វើការបានល្អណាស់ តែអ្វីដែលបងតបស្នងនាង គឺឲ្យអូនវាយនាងរហូតដល់ចូលពេទ្យហ្នឹងហេ៎សវាមិនសមនោះទេ ''

   '' បងកាន់ជើងនាង ឬមួយបងនឹងនាងលួចទាក់ទងគ្នាក្រោយខ្នងអូន បងលួចក្បត់អូនពីក្រោយខ្នងមែនទេ? '' ជុងគុក ចូលទៅគក់នាយជាច្រើនដៃ ទឹកភ្នែកកាន់តែស្រក់ ស្រក់ពេលឮនាយនិយាយមួយម៉ាត់ៗកាន់ជើងតែស្រីចង្រៃនោះរហូត។ 

   មួយម៉ាត់ណាក៏នាងត្រូវ ពីរម៉ាត់ណាក៏គេខុស ខុសដែលវាយនាង យ៉ាងម៉េច? វាយស្រីដណ្តើមរបស់ខ្លួនឯងវាខុសណាស់ឬ ឬមួយចាំឲ្យនាងយកនាយចេញទៅបាត់ ចាំគេរករឿងមែនទេ ហេតុអីក៏មិនយល់ចិត្តគេ គេធ្វើព្រោះស្រឡាញ់ ហួងហែង ប្រច័ណ្ឌ ខ្វល់ខ្វាយ បារម្ភ មិនចង់ឲ្យនរណាមកដណ្តើមដែលជារបស់គេឡើយ។

   '' អឺ..!!! មែនហើយ យើងនឹងនាងលួចទាក់ ទងគ្នា អ្នកណាទៅទ្រាំជាមួយមនុស្សដូចឯងបានទៅ រំខានក៏រំខាន គួរឲ្យធុញណាស់ ម៉ាថ្ងៃៗមិនគិតធ្វើអីទេ ក្រៅពីរំខានយើងមិនឈប់ យើងធុញមុខឯងខ្លាំងណាស់ ចន ជុងគុក ពួកយើងបែកគ្នាទៅ '' ថេយ៉ុង និយាយទាំងមិនបានគិត កំហឹងគ្របដណ្តប់ខ្លួនឯង ដល់ថ្នាក់រាងតូចគាំងនឹងសម្តីនាយជាខ្លាំង។

   '' បងនិយាយអីមានដឹងខ្លួនទេ ''
   '' យើងដឹង ដឹងច្បាស់ទៀតផង យើងធុញមុខឯង ពួកយើងបែកគ្នាទៅ ចាប់ពីថ្ងៃនេះទៅ ឯងឆាប់ចេញពីជីវិតយើងទៀតទៅ ស្គាល់ឯងមាន តែរំខាន ធុញៗៗ ''

   '' ហ្អឹកៗ អត់ទេ! អូនមិនបែកទេថេយ៍ បងកុំធ្វើបែបហ្នឹងអី អូនស្រឡាញ់បងណា ពួកយើងកុំបែកគ្នាអី ឲ្យអូនធ្វើអីក៏បានដែរ តែបងកុំបែកពីអូន ពួកយើងស្រឡាញ់គ្នាបួនឆ្នាំជាងហើយ បងចង់បែកព្រោះតែរឿងតិចតួចនឹងហេ៎ស អូនមិន ព្រមបែកទេ ណាថេយ៍ ហ្អឹកៗ ''

   ជុងគុកចូលមកឱបនាយយ៉ាងណែន គេក្រវីក្បាលតទាក់ នៅៗមកនិយាយរឿងបែកគ្នា គេមិនអាចទទួលយកបានទេ ស្រឡាញ់គ្នាយូរឆ្នាំ ហើយ មកបែកព្រោះតែរឿងអ្នកដទៃនឹងមែនទេ គេមិនព្រមជាដាច់ខាន។

   '' លែងយើងទៅ! យើងនិយាយហើយថាបែក ចង់ឯងគិតយ៉ាងម៉េចជារឿងរបស់ឯង ចាប់ពីស្អែកទៅត្រូវចេញពីផ្ទះនេះ កុំឲ្យយើងឃើញមុខឯងទៀតឲ្យសោះ ''

   '' បងបែកពីអូនទៅយកនាងស្រីចង្រៃនោះមែនទេ? ហ្អឹកៗ អូនមិនព្រមទេ ឯណាសន្យាដែលបងថាស្រឡាញ់អូន មើលថែអូនដល់ថ្ងៃស្លាប់នោះអី ពេលនេះបងភ្លេចហើយមែនទេ? បងចង់បែកពីអូនទាំងបែបហ្នឹងហេ៎ស? ''

   '' សន្យាហេ៎ស? សន្យាគ្រាន់តែជាពាក្យសម្តីមនុស្សនិយាយចោល យើងមិនបានឲ្យឯងជឿ ពេលនេះយើងចង់បែក បែកគឺបែកហើយ ''

   '' បងលែងស្រឡាញ់អូនហើយមែនទេថេយ៍? '' ជុងគុក ប្រលែងនាយចេញពីការឱប គេសួរទៅនាយទាំងឈឺចាប់ ភ័យខ្លាចថានាយឆ្លើយពាក្យដែលគេមិនហ៊ានគិត។

   '' ត្រូវហើយ យើងលែងស្រឡាញ់ឯងទៀត ហើយ មកផ្លូវណា ទៅផ្លូវហ្នឹងវិញទៅ ឃើញមុខឯងម្តងៗ យើងសែនឈឺក្បាល ធុញមិនចង់ សូម្បីតែនិយាយរក ''

   '' ក៏..អ្អឹក..ក៏បាន អូនព្រមតាមបង បើបងឈប់ស្រឡាញ់អូនទៅហើយ អូនក៏មិនឃាត់មនុស្សដែលអស់ស្រឡាញ់ដូចគ្នា តែអូនសូម ជូនពរបងលើកចុងក្រោយ អត់ពីអូនទៅ ត្រូវមើលថែរខ្លួន..អ្អឹក...ញ៉ាំបាយឲ្យទៀងពេល ស្រឡាញ់គ្នាជាមួយអ្នកថ្មីឲ្យបានយូរអង្វែង នាងជាមនុស្សស្រី នាងអាចបង្កើតកូនឲ្យបងបាន មនុស្សគួរឲ្យធុញដូចអូន លែងនៅរំខានឲ្យបងឃើញមុខទៀតហើយ ចុងក្រោយអូនចង់ប្រាប់បងថា អូនស្រឡាញ់បង ''

   ចង់អង្វរនាយយ៉ាងណា ក៏មិនអាចបកក្រោយបាន មនុស្សគេអស់ចិត្ត ចង់ឃាត់ ឬចងទុក ក៏មិនអាចមកដូចដើមដែរ គេសុខចិត្តព្រមចេញ ដើម្បីក្តីសុខមនុស្សដែលគេស្រឡាញ់ បើអ្នកដែលគេស្រឡាញ់អាចយកមនុស្សម្នាក់ដែលល្អជាងគេបានហើយ គេក៏មិនចង់នៅទៀតដែរ ចាកចេញដើម្បីក្តីសុខបង។

   ជុងគុកព្យាយាមញញឹម គេដើរចេញពីបន្ទប់នាយទៅគេងបន្ទប់មួយទៀត មិនមែនចេញទៅខាងក្រៅទេ តែយប់ជ្រៅហើយ ចេញទៅខាង ក្រៅមានគ្រោះថ្នាក់ ទើបសុខចិត្តមុខក្រាស់គេងទីនេះមួយយប់សិន ព្រឹកឡើងគេនឹងប្រមូល របស់របរចេញពីទីនេះ មិនបាច់ឲ្យនាយទើស ទាល់ចិត្តទៀតឡើយ។

   ការស្រឡាញ់ដែលគេមានឲ្យនាយ ចុង ក្រោយបែរជាទទួលបានបែបនេះ បារម្ភ ហួងហែង ប្រច័ណ្ឌ ខ្វល់ខ្វាយ ធ្វើឲ្យគេត្រូវនាយគិតថាគេគួរឲ្យធុញ ធ្វើខ្លួនគួរឲ្យរំខាន តែវាគ្រាន់ជាលេសរបស់មនុស្សអស់ចិត្ត ទើបនាយយក ពាក្យទាំងនេះនិយាយដាក់គេ តាមពិតនាយលួចមានស្រីក្រៅក្បត់គេទៅវិញទេ ទើបនាយផ្លាស់ប្តូររយះពេលជិតមួយឆ្នាំមកនេះ។

#ថេយ៍ស៊ី

Continue Reading

You'll Also Like

428K 10.2K 37
The Giovanni's are the Italian Mafia. It is the most powerful mafia. For 8 generations the family have been trying to have a princess in the family b...
108K 22.9K 69
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
25.3K 625 21
Naruto Uzumaki is the eldest of four siblings, born into the Uzumaki family, renowned for their strong chakra and their special connection to the Nin...
100K 5.3K 33
Pluto thai gl novel မြန်မာဘာသာပြန်