❤🌿តាមស្នេហ៍អតីតភរិយា🌿❤

By KmnF94

95.2K 5.8K 63

Jeon Jungguk X Kim Taehyungស្នេហាដែលកើតឡើងដោយគ្រាន់តែក្រឡេកភ្លាមស្រឡាញ់ភ្លែតប្រៀបដូចជារន្ទះ ជាស្នេហាមួយដែល ខុ... More

ផ្ដើមរឿង
Eps.1: ជួបគ្នាជាថ្មី
Eps.2: ប្រយ័ត្នគេចាប់យកទៅស៊ីបាត់
Eps.3:អាណាហ៊ានស្រឡាញ់ប្រពន្ធយើង
Eps.4:ប្រយ័ត្នខ្ញុំខ្វេះបំពងកលោកចេញក្រៅ
Eps.5: អ្នកណាប្រើឲ្យវាមកថើបថេធ្វើអី
Eps.6: គីម ថេយ៉ុងជារបស់យើងតែម្នាក់គត់
Eps.7: យើងធ្វើជាមិត្តនិងគ្នា
Eps.8: ដោយសារគេទើបអូនប្រកែកបង
Eps.9: ចង់ស្លាប់ហេ៎ស?
Eps.10: ប្រយ័ត្នគេរំលោភបាត់
Eps.11: ក្ដីសុខតិចៗ
Eps.12: ធ្វើរឿងដែលប្ដីប្រពន្ធគេធ្វើ
Eps.13:ស្នាមលើកនោះជាអី?
Eps.14: ចង់ធ្វើអីធ្វើទៅ កុំតែវាងាប់
Eps.15:បងប្រុស
Eps.16: អាទន្សាយចង្រៃ
Eps.17:ថេប្រច័ណ្ឌខ្ញុំមែនទេ?
Eps.18:កញ្ច្រោងតូច
Eps.19: អ្នកណាប្រពន្ធលោក?
Eps.20:ទីបំផុតខ្ញុំក៏ក្លាយជាចន ថេយ៉ុងម្ដងទៀត
Eps.21: បងប្រាកដជានឹកអូនស្លាប់ហើយ
Eps.22:ខ្ញុំមានកូនមែនឬ?
Eps.23:ចន ជុងហ្គុក
Eps.24:ខ្ញុំជឿលោកក៏បាន តែមានលក្ខខណ្ឌ
Eps.25:នាងគ្មានសិទ្ធិមកប៉ះពាល់ប្រពន្ធខ្ញុំនោះទេ
Eps.26:ភស្ដុតាង
Eps.27:ទីបំផុត ខ្ញុំតាមស្នេហ៍អតីតភរិយាខ្ញុំបានជោគជ័យហើយ
Eps.28:ម៉ាក់អាចបាត់បង់ប៉ាកូនបាន តែម៉ាក់មិនអាចបាត់បង់កូន បានទេ
Eps.29:បាត់ខ្លួនចឹងហេ៎ស?
Eps.30:បើឯងស្រឡាញ់ខ្ញុំមែន ឯងមិន នាំកូនចាកចេញពីខ្ញុំបែបនេះនោះទេ??
Eps.31:ខ្ញុំត្រូវការឲ្យកូនខ្ញុំលែងលះ
Eps.32:បើបានភ្លោះមែន បងនិងជប់លាងបីយប់បីថ្ងៃតែម្ដង
Eps.33:បងសុំអង្វរ
Eps.34:សុំទោសណា
Eps.35:ទៅវិញជាមួយប៉ា ជីមីន
Eps.36:លោកគ្មានសិទ្ធមកនាំប្រពន្ធកូនខ្ញុំចេញពីខ្ញុំនោះទេ
Eps.37:ឲ្យប៉ាសុំទោស
Eps.38:កូនគ្រាន់តែចង់ Designពណ៌បន្ទប់ថ្មីឲ្យបងប្រុសតែប៉ុណ្នោះ

Eps.39:ម៉ាមីកុំសូវធ្វើខ្លួនទាក់ទាញដេតឌីពេកប្រយ័ត្នដេតឌីទ្រាំមិនបាន

4.2K 216 17
By KmnF94

@skip

_Evening_

"ដេតឌីហ៎ា!!!" នាងតូចជីអាស្រែកហៅឪពុកបណ្ដើរខ្លួនកំពុងតែរត់ចុះទៅខាងក្រោមបណ្ដើរ។ ជុងហ្គុកងាកមក មើលក្វាច់ ព្រលឹងចង់ហោះទៅស៊ីអា**ហើយពេលដែលឃើញកូនលេងរត់ផ្លោះជណ្ដើរម្ដងបីកាំ។

"ជីអា!!!មិចក៏រត់ចុះពីលើជណ្ដើរផ្លោះចឹងកូន?? ដឹងទេថាវាមានគ្រោះថ្នាក់ប៉ុណ្នា??" ជុងហ្គុកចាប់លើកនាងតូចឲ្យ មកអង្គុយនៅលើភ្លៅខ្លួនពេលដែលនាងដើរមកជិតដល់ខ្លួនមុននិងពោលឡើងទាំង បារម្ភទៅកាន់កូន ស្រីជាខ្លាំង។

"កូនសុំទោសដេតឌី!!!"

"ដេតឌីមិនបន្ទោសកូនទេ តែលើកក្រោយកុំធ្វើបែបនេះទៀតណា បើកូនកើតអីទៅឲ្យម៉ាមីនិងដេតឌីរស់យ៉ាងមិច បានទៅ??"

"ច៎ាស កូនមិនធ្វើចឹងទៀតទេ!! តែថាដេតឌីហ៎ា!!!"

"មានអ្វីមែនទេ???" ជុងហ្គុកអោនមុខមកជិតកូនមុននិងពោលសួរទៅនាងទាំងជ្រួញចិញ្ចើមពេលឃើញអាការៈ អឹមអៀនមិនហ៊ាននិយាយរបស់នាងដែលគេមិនធ្លាប់បានឃើញពីមុនមកឡើយ។ អាការៈនាងវាស្រដោងទៅនិង មនុស្សដែលកំពុងតែចង់សុំអ្វីពីគេមួយ តែមិនហ៊ានក្នុងការនិយាយ។

"គឺកូនឃ្លានចង់ញ៉ាំភីហ្សា ដេតឌីនាំកូនទៅចាំនៅផ្សារទំនើបបានទេ" សម្ដីរបស់នាងធ្វើឲ្យជុងហ្គុកដែលបានឮ ហើយក៏រាងអស់សំណើចចេញមកបន្តិច។ គ្រាន់តែរឿងប៉ុណ្នឹងសោះនាងក៏មិនហ៊ាននិយាយចេញមកដែរ ធ្វើឬក អេសអុញ ដូចមានរឿងអ្វីធំដុំណាស់ចឹង គេខំតែចាំស្ដាប់។

"បានទេដេតឌី?" ពេលដែលឃើញជុងហ្គុកមិនតបតនិងខ្លួននាងតូចក៏សួររំអុកគេទាំងប្រើកែវភ្នែកកូនឆ្កែនិយាយ ទៅកាន់គេ វាកាន់តែធ្វើឲ្យនាងខ្ជួតលើសដើម។ កាលបើឃើញបែបនេះហើយជុងហ្គុកអត់និងខ្នាញ់និងកូនស្រី ម្នាក់នេះមិនបានឡើយ ចូលចិត្តណាស់អាធ្វើចរិកគួរឲ្យស្រឡាញ់ដាក់គេគ្រប់ពេលដូចម៉ាមីគេចឹង ចង់តែចាប់ ក្រញិចឲ្យស្លាប់នោះទេ។

"ចុះកូនមានសុំម៉ាមីកូនហើយឬនៅ???"

"កូនសុំរួចហើយ ម៉ាមីថាឲ្យមកសុំដេតឌីទៅបើដេតឌីព្រមយើងនិងទៅទាំងអស់គ្នា"

"បើចឹងចាំកាលទៀត ទៅរៀបចំខ្លួនទៅព្រះនាងតូចរបស់ដេតឌី"

"យ៉េ!!!" ជីអាស្រែកទាំងសប្បាយរត់សម្ដៅឡើងទៅខាងលើ ដើម្បីរៀបចំខ្លួនទៅញ៉ាំអីនៅខាងក្រៅ។ ជុងហ្គុកតាម សម្លឹងកូនតូចរបស់ខ្លួនរត់ឡើងទៅខាងលើទាំងក្រវីក្បាលតិចៗទាំងស្នាមញញឹម មុននិងទាញបិទកំព្យូទ័ររបស់ ខ្លួនកាន់វាឡើងទៅរកប្រពន្ធរបស់ខ្លួនដែលកំពុងតែនៅក្នុងបន្ទប់។

        សមាជិកទាំងអស់បានរៀបចំខ្លួនរួចហើយអស់ហើយដើម្បីចេញទៅខាងក្រៅ លើកលែងតែកូនស្រីពៅ ប្រចាំគ្រួសារនៅឡើយមិនទាន់ចុះមកពីលើនៅឡើយនោះទេ ទាំងដែលគ្រប់គ្នាអង្គុយរង់ចាំនាងចង់មួយម៉ោងទៅ ហើយមិនដឹងថានៅធ្វើអីខ្លះនោះទេបានជាយូរយ៉ាងនេះ។

"នេះជីអា នៅធ្វើអីហ្នឹងបានជាយូរយ៉ាងនេះ??"

"អូនមិនដឹងទេ??" ថេក្រវីក្បាលតបទៅប្ដី។ មុននេះខ្លួនចូលទៅរកបំណងទៅរៀបចំខ្លួនឲ្យនាងតូចតែនាងមិនព្រម ឲ្យគេរៀបចំខ្លួនឲ្យឡើយ ដោយអះអាងថាខ្លួនចង់រៀបចំខ្លួនឯងម្ដង ទើបគេបណ្ដោយតាមនាង។

"ចាំអូនឡើងទៅមើលនាងចុះបងនាំកូនទៅចាំក្នុងឡានមុនទៅ" ជុងហ្គុកងក់ក្បាលយល់ព្រមនាំកូនៗដើរទៅ ឡានមុនចាំថេនិងកូនស្រីពៅ។ ថេក៏ដើរឡើងទៅលើសម្ដៅទៅបន្ទប់កូនស្រីរបស់ខ្លួន។

        ក្រាក!!!ទ្វារបន្ទប់របស់ជីអាត្រូវបើកឡើងបង្ហាញរូបភាពរបស់កូនស្រីនៅចំពោះមុខគេច្បាស់ៗពេញៗភ្នែកតែម្ដង។ ថេឃើញហើយលើកដៃមកគួកទ្រូងតិចៗទាំងហួសចិត្តមុននិងស្រែកហៅអ្នកជាស្វាមីឲ្យឡើងមកខាងលើ។

         ជុងហ្គុកដែលបណ្ដើរកូនដល់មាត់ទ្វារទៅហើយកាលបើឮសម្លេងប្រពន្ធបន្លឺឡើងឮខ្លាំងៗបែបនេះ គែក៏ប្រញាប់នាំកូនរត់មកខាងលើយ៉ាងលឿនតែម្ដង។

"មានរឿងអីថេ??" ជំនួសឲ្យការតបថេយ៉ុងក៏លើកដៃចង្អុលទៅក្នុងបន្ទប់របស់កូនស្រី។ ជុងហ្គុកនិងកូនប្រុសៗគេ ទាំងពីរនាក់ក៏ងាកទៅតាម ស្រាប់តែឃើញកូនស្រីបណ្ដូលចិត្តរបស់ខ្លួនកំពុងតែឈរផាត់ធ្វើមិនដឹង ទុកឲ្យប៉ាម៉ាក់ និងបងប្រុសអង្កូយចាំឡើងរាប់ម៉ោងនៅមិនទាន់ហើយទៀត។ ឃើញហើយក៏នាំគ្នាហួសចិត្តមិនស្ទើរនោះទេ មិនដែលនឹកគិតសោះថាកូនស្រីរបស់ខ្លួនបែបនេះមានដុងធ្វើខ្លួនតាំងពីតូចទៅហើយ ចុះទម្រាំដល់ធំទៀតយ៉ាង ណាទៅលោកអើយ។

"ជីអាហ៎ា!!កូនគិតចង់អង្គុយផាត់មុខបែបនេះដល់ថ្មាលម៉ានទៀត ប្រាប់មកស្រួលម៉ាមីនាំបងៗកូនទៅមុនទុកឲ្យ កូនទៅជាមួយតៃកុងឡានទៅ" សម្លេងស្រួយស្រេះរបស់អ្នកម្ដាយកម្លោះបន្លឺឡើង ធ្វើឲ្យនាងតូចងាកមកមើល គេបន្តិចមុននិងបិទរបស់របរទុក។

"កូនធ្វើហើយហីត៎ាស!!ម៉ាមីប្រញាប់ទៅណា ចាំកូនតែមួយភ្លែតសោះក៏មិនបានដែរ??" ថេយ៉ុងកាលបើស្ដាប់ឮ កូននិយាយបែបនេះហើយក៏ស្ងាត់អស់ពាក្យនិងនិយាយតែម្ដង។ មួយភ្លែតរបស់នាងឡើងចង់មួយម៉ោងទៅហើយ ចុះទម្រាំតែពីភ្លែតទៀតប្រហែលជាស្អែកបានៗទៅហើយមើលទៅ។

"មួយភ្លែតអូនបងចាំឡើងចង់មួយម៉ោងទៅហើយ" កូនប្រុសទីពីរចេញមុខមកនិយាយថាឲ្យប្អូន នាងតូចក៏ងាក មកមើលមុខគេទាំងសម្លក់គេតិចៗផងដែរ។

"ចាំប៉ុណ្នឹងក៏រអ៊ូដែរ ឬក៏បងមិនចង់ឃើញប្អូនស្រីខ្លួនឯងស្អាតទេឬ?? ចង់ឲ្យគ្រប់គ្នាងថាឲ្យអូនអាក្រក់មែន?"

"អូនមិនបានអាក្រក់ទេ អូនស្អាតហើយត៎ាសចាំបាច់ធ្វើខ្លួនធ្វើទៀត បើពួកក្មេងអស់នោះវាឃើញអូនហើយវាតាម ស្រឡាញ់អូនទៅគិតយ៉ាងមិច??" បងប្រុសច្បងបន្លឺឡើងទាំងមិនពេញចិត្តជាខ្លាំង ក្នុងន័យហួងហែងប្អូន។ មិន មែនគេមិនចង់ ឲ្យនាងធ្វើខ្លួននោះទេ តែគេខ្លាចថាពេលនាងធ្វើខ្លួនស្អាតហើយពួកក្មេងប្រុសៗអស់នោះចូលមក រកប្អូនស្រីរបស់ គេ។ គេមិនចង់ឲ្យក្មេងប្រុសៗណាមករញ៉េរញ៉ៃជាមួយប្អូនស្រីគេឡើយ។ ប្អូនស្រីរបស់គេមានតែ គេនិងជុងហ្យុន តែប៉ុណ្នោះដែលអាចលេង អោបថើបបាន។ កាលពីអាទិត្យមុនពេលដែលជុងហ្គុកនិងថេយ៉ុងនាំ ពួកគេទៅលេង សួនកម្សាន្ត ជុងចេនិងជុងហ្យុនបានទៅវាយក្មេងប្រុសម្នាក់ដែលព្យាយាមចូលមកលេងជាមួយ ប្អូនស្រីរបស់គេ ហើយបន្លំអោបនាងរហូត ធ្វើឲ្យអ្នកដែលប៉ិនហូងហែងប្អូនឃើញហើយទ្រាំមិនបានក៏ចូលទៅ វាយគេតែម្ដង(ពីរព្រួតមួយកុំចង់ខ្លាំង!!) ឡើងក្មេងនោះខ្លាចលែងហ៊ានមករញ៉េរញ៉ៃជាមួយនិងជីអារហូត។

           កាលបើឃើញកូនប្រុសទាំងពីរនិយាយហួងហែងពីប្អូនដល់ថ្នាក់នេះ ថេយ៉ុងនិងជុងហ្គុកក៏សម្លឹងមុខគ្នា សើចក្រវីក្បាលតិចៗ។ នៅតូចៗបែបនេះសោះ ចេះមកហួងហែងប្អូនបាត់ទៅហើយចុះទម្រាំតែធំមិនដឹងថា ហួងហែងខ្លាំងប៉ុណ្នានោះទេ ជាតិនេះប្រហែលជាជីអា គ្មានប្ដីហើយមើលទៅ។

"ពួកគេមិនហ៊ានទេ បើមានបងប្រុនៅក្បែរអូននោះ គ្រាន់តែឃើញមុខបងប្រហែលជាគេនាំគ្នារត់អស់ផងក៏មិន ដឹង" ជីអាអោបដៃនិយាយទៅកាន់បងប្រុសទាំងពីររបស់ខ្លួន។ នាងចង់មានមិត្តថ្មីមកលេងជាមួយ នាងចង់រាប់ អានមិត្តដូចគេឯងដែរ តែនាងមិនអាចនោះទេ ព្រោះតែបងៗទាំងពីររបស់នាងនេះតាមជាប់ស្អិតតែម្ដង រកតែអ្នក ណាចូលមកលេងជាមួយនាងមិនបានដេញគេគ្រប់គ្នា។ នឹកឃើញហើយធ្វើឲ្យនាងក្ដៅចិត្តនិងបងប្រុសទាំងពីរ នេះខ្លាំងមែនទែន។

"អ៎ា!!គិតតែពីរប្រកែកគ្នានៅនិងហើយលោកកូន មិនចង់ទៅទេឬ?? ឬក៏ចាំឲ្យហាងគេបិទសិនចាំទៅលោកម្ចាស់ ទាំងបី" ជុងហ្គុកពោលឡើងពេលដែលឃើញពួកគេនាំគ្នាស្ងាត់អស់ហើយកូនស្រីរបស់ខ្លួនចាប់ផ្ដើមមុខមិនស្រស់ បើតាមដឹងប្រហែលជាកំពុងនិងខឹងបងប្រុសរបស់នាងហើយ។

"តោះឆាប់មកអាងនិងបានមកវិញ ព្រោះពួកគេត្រូវចូលគេពីព្រលប់មិនអាចនៅដល់យប់ជ្រៅនោះទេ" ថេយ៉ុង ចាប់ដឹកដៃកូណប្រុសទាំងពីររបស់ខ្លួនដោយកូនស្រីពៅជុងហ្គុកជាអ្នកលើកនាងមកបីដើរចុះមកខាងក្រោមមករកឡានហើយក៏បើកចេញទៅផ្សារទំនើប។

        មកដល់ផ្សារទំនើជុងហ្គុកនិងថេយ៉ុងក៏ដើរបណ្ដើរកូនភ្លោះទាំងបីរបស់ខ្លួនដើរចូលមកខាងក្នុងក្រោម ក្រសែភ្នែករបស់មនុស្សជាច្រើនដែលនៅក្នុងផ្សារកំពុងតែតាមសម្ដីមើលមកពួកគេ។ ម្នាក់ៗស្ងប់ស្ងែងនិងសម្រស់ ក្មេងតូចៗដែលកាន់ដែដបណ្ដើរគ្នានៅពីមុនថេនិងជុងហ្គុកទាំងកាយវិការគួរឲ្យស្រឡាញ់ជាខ្លាំង។ ពួកគេទាំងបី នាក់ពាក់ខោអាវគូដូចគ្នា។

"ពួកកូនចង់ញ៉ាំអីឆាប់កម្ម៉ង់ទៅ និងអាលបានញ៉ាំហើយទៅដើរលេងបន្តទៀត" ជុងហ្គុកនិយាយប្រាប់ទៅកូនៗ របស់ខ្លួនខណៈដែលពួកគេទាំង៥នាក់កំពុងតែអង្គុយនៅក្នុងហាងភីហ្សាដ៏ធំមួយនាផ្សារទំនើបមួយនេះ។

"កូនសុំភីហ្សា រសជាត់គ្រឿងសមុទ្រ"

"កូនសុំភ្លៅមាន់បំពង"

"ចំណែកកូនសុំ Hamburger"

"អូខេចុះអូនថេ"

"អូន!!បងចង់ញ៉ាំអីអូនក៏ញ៉ាំនឹងដែរ" ថេតបទាំងកាយវិការគួរឲ្យស្រឡាញ់បូករួមទាំងស្នាមញញឹមលាយភាព ស៊ិចស៊ីដាក់ជុងហ្គុក ធ្វើឲ្យគេញញឹមចេញមកយ៉ាងស្រស់ខាំបបូរមាត់ខ្លួនឯងតិចៗខ្នាញ់និងថេយ៉ុងជាខ្លាំង។ ចេះមកធ្វើខ្លួនទាក់ទាញគេកណ្ដាលហាងបែបនេះទៅកើត អត់មិនបានឡូវហី!!

"ហឹម!!​ខ្ញុំសូមភីហ្សារសជាតិគ្រឿងសមុទ្រឈុតធំមួយ ភ្លៅមាត់បំពង៥ Hamburgerបី កូកា៥កែវ ហើយនិងដំបូង បំពងឈុតធំមួយ" ជុងហ្គុកក្រហឹមដើមកទប់អារម្មន៍ខ្លួនបន្តិច មុននិងងាកទៅនិយាយកម្ម៉ង់អាហារប្រាប់អ្នក រត់តុ។

"បាទ!!សូមរង់ចាំប្រហែល១៥នាទី"

"ម៉ាមីនិងដេតឌីបើចង់ sweet ចាំទៅផ្ទះសិនទៅអាណិតចិត្តកូនផង" គ្រាន់តែអ្នកបម្រើដើរចេញទៅបាត់ភ្លាម កូនស្រីពៅក៏បន្លឺឡើងភ្លាមទៅកាន់ប៉ាម៉ាក់របស់គេ ធ្វើឲ្យមុខថេចាប់ផ្ដើមឡើងក្រហម ព្រោះតែខ្មាសអៀននិង សម្ដីរបស់កូនស្រីដែលនិយាយចំៗមិនទុកមុខឲ្យខ្លួនបន្តិចណាសោះ។

"មែនហើយ ម៉ាមីកុំសូវធ្វើខ្លួនទាក់ទាញដេតឌីពេកប្រយ័ត្នដេតឌីទ្រាំមិនបាន"

"ត្រូវហើយ កូនមិនចង់មានប្អូនម្នាក់ទៀតនោះទេ" ជុងចេនិងជុងហ្យុននាំគ្នាដាក់ម្នាក់ម៉ាម៉ាត់បន្តិពីក្រោយប្អូនស្រី ធ្វើឲ្យថេយ៉ុងមុខកាន់តែក្រហមលើសដើមក៏ឈ្មុលចូលទៅរកដើមទ្រូងរបស់ជុងហ្គុកជាខែលបិទបាំងពីមុខរបស់ កូនៗ។ ចំណែកជុងហ្គុកវិញបានត្រឹមតែអង្គុយញញឹមស្ដាប់កូនៗនិយាយ។

"បើម៉ាមីហ៊ានតែមានកូនមួយទៀតចាំមើលទៅកូននិងប្របាច់កគេឲ្យងាប់តែម្ដង គ្មានឲ្យមកដណ្ដើមឈ្មោះកូន ពៅរបស់អូនបានទេ" ជីអាបន្លឺឡើង ព្រមជាមួយនិងកាយវិការធ្វើដូចជាការពិតណាស់ចឹងធ្វើឲ្យអ្នកជាឪពុកម្ដាយ សម្លឹងមុខគ្នាហើយក៏ផ្ទុះសំណើចចេញមកតែម្ដងមិននឹកស្មានថាកូនស្រីរបស់ខ្លួនកាចឆ្នាស់ដល់ថ្នាក់នេះសោះ។ គេមិចនិងអាចយកកូនមួយទៀតទៅ បើរាល់ថ្ងៃមើលតែបីនាងក់មើលមិនចង់ឈ្នះផង ជាពិសេសនាងតូចនេះតែ ម្ដង។

"នេះអាហាររបស់លោកមកដល់ហើយ សូមពិសារដោយក្ដីរីករាយ"

"ឆាប់ញ៉ាំទៅកូននិងអាលបានទៅដើរលេង" បន្ទាំប់មកពួកគេក៏នាំគ្នាញ៉ាំអាហារយ៉ាងរីករាយជាមួយគ្នា។ ក្រោយ ពីញ៉ាំអាហាររួចរាល់អស់ហើយជុងហ្គុកក៏នាំកូនរបស់ខ្លួនដើរលេងនៅក្នុងផ្សារទិញរបស់របរផ្សេងៗដែលពួកគេ ត្រូវការ។

"នែ៎! អ្នកណាឲ្យឯងមើលប្អូនស្រីរបស់យើង?" ជុងចេនិងជុងហ្យុនយកដៃមកជ្រត់ចង្កេះចោទសំណួរតទៅក្មេង ប្រុសសក់រួញៗដែលកំពុងតែឈរចាំម្ដាយទិញការ៉េមនៅជិតគេយ៉ាងកំណាចពេលដែលឃើញក្មេងប្រុសម្នាក់ នោះសម្លឹងមើលប្អូនស្រីរបស់គេមិនដាក់ភ្នែកទាល់តែសោះ។

"មកពីនាងកាជូតពេកបានខ្ញុំមើល យ៉ាងមិចមើលមិនបានឬ?" ក្មេងប្រុសម្នាក់នោះតបមកកាន់បងប្អូនពីរនាក់នេះ វិញដូចធម្មតាបង្កប់ទៅដោយន័យឌឺដងដោយមិនបានកើតខ្លាចពីក្រសែភ្នែកកំណាចរបស់បងប្អូនភ្លោះទាំងពីរនាក់ កំពុងតែសម្លឹងមកគេមិនដាក់ភ្នែកដូចចង់ស៊ីទាំងរស់សោះ។

"មិនបាន!!ប្អូនស្រីរបស់យើងឯងគ្មានសិទ្ធិមកសម្លឹងមើលស្រាច់តែចិត្តនោះទេ អាក្រញាញ់"

"អីក៏កំណាញ់ម្ល៉េះ!!"

"យើងកំណាញ់ចឹងឯងចង់យ៉ាងមិច??"

"ចុះបើយើងចង់មើលឯងធ្វើអីយើងបាន??"

"ឯងចង់ស្គាល់ថ្នាំខ្លាំងតើមែនទេ?? បានត៎ាស ជុងហ្យុន"

"ជុងចេ!!ជុងហ្យុន" ថេយ៉ុងដែលឈរមើលក្មេងៗប្រកែកគ្នាអស់មួយសន្ទុះក៏បន្លឺឡើងពេលដែលឃើញកូនប្រុស របស់ខ្លួនស៊ីញូភ្នែកគ្នាបំណងឲ្យចូលទៅវាយក្មេងប្រុសដែលនៅចំពោះមុខរបស់ពួកគេទាំងពីរ។ បើមិនប្រញាប់ និយាយឃាត់ទេក្មេងប្រុសនោះប្រាកដជាត្រូវយំដោយសារពីរនាក់បងប្អូននេះជាមិនខាន។

        កាលបើឮថេយ៉ុងហៅឈ្មោះរបស់ពួកក្នុងខ្លួនក្នុងន័យហាមឃាត់បែបនេះ ក្មេងតូចទាំងពីរក៏នៅស្ងៀម អោនមុខចុះពេលត្រូវម្ដាយចាប់បានថាខ្លួនមានបំណងទៅវាយអ្នកដែលសម្លឹងមើលប្អូនស្រីរបស់ខ្លួន តែក៏មិនភ្លេច ដៀងភ្នែកទៅសម្លក់ក្មេងប្រុសម្នាក់នោះផងដែរ។

"មានរឿងអីកូន??មិចក៏ចង់វាយគ្នាកណ្ដាលផ្សារបែបនេះ??" ជុងហ្គុកបន្ទាបជង្គង់និយាយទៅកាន់កូនប្រុសទាំង ពីរនាក់របស់ខ្លួនយ៉ាងផ្អែមល្ហែមដូចរាល់ដង ព្រោះមិនចង់ឲ្យ កូនមានភាពភ័យខ្លាច។

"មកពីក្មេងម្នាក់នេះវាតាមសម្លឹងមើលជីអា ហើយគេនិយាយឌឺកូនទាំងពីរនាក់ទៀតទើបពួកកូន..."

"គេគ្រាន់តែមើលទេត៎ាស វាគ្មាទៅទាស់ខុសអីទេ គេបេះប្អូនមិនបានដដែលហ្នឹង បើកូនមិនចង់ឲ្យគេមើលកូនគួរ តែប្រាប់គេទៅមិនមែនអីរកតែហិង្សាវាយគ្នានោះទេ វាមិនមែនជាជម្រើសល្អឡើយ បើមានគេឃើញគេប្រាកដជា ថាកូនជាមនុស្សមិនល្អជាមិនខានឡើយ ដេតឌីមិនឲ្យកូនរបស់ដេតឌីមានឈ្មោះអាក្រក់នោះទេ"

"តែពួកកូនប្រាប់គេហើយ គេមិនស្ដាប់ទេថែមទាំងសួរឌឺមកកូនទៀត"

"បើគេមិនស្ដាប់ក៏តាមតែគេទៅកូនកុំធ្វើខ្វល់អី គេបានត្រឹមតែមើលប្អូនតែប៉ុណ្នោះតែគេមិនអាចបេះប្អូនចេញពី ពួកកូនបានឡើយ កុំឲ្យតែគេមករញ៉េរញ៉ៃនិងប្អូនទៅបានហើយគ្រាន់តែសម្លឹងវាមិនបានកើតអីធ្ងន់ធ្ងរនោះទេ ស្ដាប់បានទេកូន?" ស្របនិងសម្ដីទូន្មានជុងហ្គុកក៏លើកដៃមកអង្អែលសក់កូនទាំងពីររបស់ខ្លួនយ៉ាងទន់ភ្លន់បង្កប់ ទៅដោយសេចក្ដីស្រឡាញ់ ព្យាយាមនិយាយពន្យល់កូនមួយៗឲ្យយល់ពីថាអ្វីខុសនិងត្រូវ។ បើគ្រាន់តែសម្លឹង មើលយើងគ្មានទៅខាតអីនោះទេ ព្រោះថាគេបានតែមើលតែបេះយកទៅមិនបាន។

"បាទ កូនយល់ហើយដេតឌី ពួកកូនឈប់ធ្វើចឹងទៀតហើយ"

"ឆ្លាតណាស់" ជុងហ្គុកអោនទៅថើបក្បាលកូនម្នាក់មួយខ្សឺតមុននិងងើបឡើងវិញនិយាយជាមួយនិងម្ដាយរបស់ ក្មេងប្រុសម្នាក់នោះ។

"ឲ្យខ្ញុំសុំទោសចំពោះអាកប្បកិរិយាមិនសមរម្យរបស់កូនខ្ញុំទាំងពីរទៅលើកូនរបស់អ្នកស្រីផង"

"មិនអីទេ កូនខ្ញុំក៏មានចំណែកខុសដែរ សុំទោសផងខ្ញុំនិងណែនាំកូនឲ្យល្អជាងនេះ" ម្ដាយក្មេងប្រុសម្នាក់នោះក៏ អោនខ្លួនសុំទោសទៅរាងក្រាស់ដូចគ្នា ព្រោះយល់ថាកូនខ្លួនក៏មានកំហុសដែលទៅនិយាយឌឺដងឲ្យគេ មកពីគាត់ ប្រដៅកូនមិនបានល្អទើបគេទៅជាបែបនេះ។

"មិនអីទេបាទ ក្មេងនិយាយងាយស្ដាប់គ្នាទេឲ្យតែយើងនិយាយណែនាំគេដោយទន់ភ្លន់"

"ច៎ាស"

"ចឹងពួកយើងសូមលាសិនហើយ តោះកូន" ថាហើយជុងហ្គុកនិងថេយ៉ុងក៏បណ្ដើរកូនមកផ្ទះវិញទាំងរបស់របរ ពេញដៃ។ របស់ទាំងនោះសុទ្ធតែជារបស់របររបស់កូនគេទាំងបីនាក់នេះតែម្ដង។

#Home

         មកដល់ផ្ទះហើយថេយ៉ុងក៏នាំកូនៗទៅងូតទឺកចូលគេងម្ដងៗ ព្រោះពេលនេះម៉ោង៧ជាងទៅហើយ។ បន្ទាប់ពីចាត់ចែងឲ្យកូនៗគេងរួចហើយ ថេក៏ត្រឡប់មកបន្ទប់របស់ខ្លួនវិញដើម្បីងូតទឹកចូលគេង។

"កូនៗគេងហើយមែនទេ??" ជុងហ្គុកដែលទើបតែបើកទ្វារដើរចូលមកខាងក្នងក៏បន្លឺសំណួរសួរទៅរាងតូចដែល កំពុងតែឈរជូតសក់របស់ខ្លួននៅខាងមុចកញ្ចក់ទូសម្អាង។ គេក៏ដើរទៅជិងថេទាញ់កន្សែងពីដៃរបស់ថេយកមក ជូតសក់ឲ្យគេវិញថ្នមៗ។

"បាទ!!! មើលទៅជុងចេ និងជុងហ្យុនហួងហែងជីអាខ្លាំងណាស់ អូនមិនដឹងថាអនាគតទៅកូនស្រីរបស់យើងអាច មានមិត្តប្រុស ឬស្វាមីបានឬអត់ទេ បើឲ្យតែក្មេងប្រុសណាចូលមកលេង ឬក៏សម្លឹងមើលនាងមិនបានបែបនេះ" ថេយ៉ុងនិយាយទាំងញញឹមនឹកយករឿងដែលកើតឡើងមុននេះ។ កូនប្រុសរបស់គេពិតហួងហែងប្អូនខ្លាំងណាស់ បើថាធំទៅវាដូចជាមិនសូវអីទេ តែនេះទើបតែនៅតូចសោះហួងហែងប៉ុណ្នឹងទៅហើយ ចុះទម្រាំតែធំទៀត​ជីអា ដឹងតែអត់មានអ្នកយកជាតិនេះ។

"គេនៅក្មេងបែបនេះ ហើយធំតិចទៀតគេអាចនិងយល់ច្បាស់ជាងនេះលែងហួងហែងប្អូនខ្លាំងក៏ថាបានដែរ" ជុងហ្គុកនិយាយស្របពេលដែលដៃទម្លាក់កន្សែងចុះ លូកដៃចូលមកអោបចង្កេះរបស់រាងតូចជាប់អិបនិងខ្លួន អោនមុខទៅថើបកញ្ចឹងករថេថើរស្រងយកក្លិនពីកញ្ចឹងករបស់គេ។

"អូនសង្ឃឹមចឹងចុះ!!បងមិនទៅងូតទឹកទេឬ??"

"អត់ទេ!!!" មាត់ឆ្លើយតែមុខនៅតែរុលទៅឈ្មុសឈ្មុលនិងកញ្ចឹងករបស់ថេដដែលបឺតជញ្ចក់រហូតឡើងក្រហមជាំ ដុំៗ។

"បានហើយជុង!!ទៅងូតទឹកសិនទៅ" ថេយ៉ុងសើចៗតិចៗនិយាយប្រាប់ទៅរាងក្រាស់

"អត់ទេ ចាំហើយចាំងូត បងទ្រាំយូរហើយដឹងទេ??"​ថាហើយគេក៏លើកបីរាងកាយប្រពន្ធទៅទម្លាក់នៅលើគ្រែ ថ្នមៗ រួចក៏ឡើងទ្របពីលើ។ ថេយ៉ុងលែងប្រកែកក៏លើកដៃតោងក ថើបតបតទៅគេវិញមកឲ្យទាស់ចិត្ត សង្គ្រាម នៅលើគ្រែក៏ចាប់ផ្ដើមឡើងជាមួយនិងសម្លេងថ្ងួចថ្ងូរយ៉ាងក្រលូចរបស់ថេយ៉ុងរហូតដល់ជិតភ្លឺទើបសង្គ្រាមត្រូវបានបញ្ចប់។

____________________

To be continue

@NFá

Continue Reading

You'll Also Like

975K 35.3K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
506K 31.1K 50
"မင်းချစ်သူမောင် !!!" "အင်း....မင်းချစ်သူ~~~~~မောင် လေ" "မင္းခ်စ္သူေမာင္" "အင္း....မင္းခ်စ္သူ....ေမာင္ေလ..."
1M 44K 56
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
175K 4.4K 70
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်