❤🌿តាមស្នេហ៍អតីតភរិយា🌿❤

By KmnF94

96.3K 5.8K 63

Jeon Jungguk X Kim Taehyungស្នេហាដែលកើតឡើងដោយគ្រាន់តែក្រឡេកភ្លាមស្រឡាញ់ភ្លែតប្រៀបដូចជារន្ទះ ជាស្នេហាមួយដែល ខុ... More

ផ្ដើមរឿង
Eps.1: ជួបគ្នាជាថ្មី
Eps.2: ប្រយ័ត្នគេចាប់យកទៅស៊ីបាត់
Eps.3:អាណាហ៊ានស្រឡាញ់ប្រពន្ធយើង
Eps.4:ប្រយ័ត្នខ្ញុំខ្វេះបំពងកលោកចេញក្រៅ
Eps.5: អ្នកណាប្រើឲ្យវាមកថើបថេធ្វើអី
Eps.6: គីម ថេយ៉ុងជារបស់យើងតែម្នាក់គត់
Eps.7: យើងធ្វើជាមិត្តនិងគ្នា
Eps.8: ដោយសារគេទើបអូនប្រកែកបង
Eps.9: ចង់ស្លាប់ហេ៎ស?
Eps.10: ប្រយ័ត្នគេរំលោភបាត់
Eps.11: ក្ដីសុខតិចៗ
Eps.12: ធ្វើរឿងដែលប្ដីប្រពន្ធគេធ្វើ
Eps.13:ស្នាមលើកនោះជាអី?
Eps.14: ចង់ធ្វើអីធ្វើទៅ កុំតែវាងាប់
Eps.15:បងប្រុស
Eps.16: អាទន្សាយចង្រៃ
Eps.17:ថេប្រច័ណ្ឌខ្ញុំមែនទេ?
Eps.18:កញ្ច្រោងតូច
Eps.19: អ្នកណាប្រពន្ធលោក?
Eps.20:ទីបំផុតខ្ញុំក៏ក្លាយជាចន ថេយ៉ុងម្ដងទៀត
Eps.21: បងប្រាកដជានឹកអូនស្លាប់ហើយ
Eps.22:ខ្ញុំមានកូនមែនឬ?
Eps.23:ចន ជុងហ្គុក
Eps.24:ខ្ញុំជឿលោកក៏បាន តែមានលក្ខខណ្ឌ
Eps.25:នាងគ្មានសិទ្ធិមកប៉ះពាល់ប្រពន្ធខ្ញុំនោះទេ
Eps.27:ទីបំផុត ខ្ញុំតាមស្នេហ៍អតីតភរិយាខ្ញុំបានជោគជ័យហើយ
Eps.28:ម៉ាក់អាចបាត់បង់ប៉ាកូនបាន តែម៉ាក់មិនអាចបាត់បង់កូន បានទេ
Eps.29:បាត់ខ្លួនចឹងហេ៎ស?
Eps.30:បើឯងស្រឡាញ់ខ្ញុំមែន ឯងមិន នាំកូនចាកចេញពីខ្ញុំបែបនេះនោះទេ??
Eps.31:ខ្ញុំត្រូវការឲ្យកូនខ្ញុំលែងលះ
Eps.32:បើបានភ្លោះមែន បងនិងជប់លាងបីយប់បីថ្ងៃតែម្ដង
Eps.33:បងសុំអង្វរ
Eps.34:សុំទោសណា
Eps.35:ទៅវិញជាមួយប៉ា ជីមីន
Eps.36:លោកគ្មានសិទ្ធមកនាំប្រពន្ធកូនខ្ញុំចេញពីខ្ញុំនោះទេ
Eps.37:ឲ្យប៉ាសុំទោស
Eps.38:កូនគ្រាន់តែចង់ Designពណ៌បន្ទប់ថ្មីឲ្យបងប្រុសតែប៉ុណ្នោះ
Eps.39:ម៉ាមីកុំសូវធ្វើខ្លួនទាក់ទាញដេតឌីពេកប្រយ័ត្នដេតឌីទ្រាំមិនបាន

Eps.26:ភស្ដុតាង

1.9K 121 0
By KmnF94

         ពេលដែលស្រីស្រស់ឈូអ៊ីចាកចេញបាត់ទៅថេយ៉ុងក៏ទាញទូរស័ព្ទដើរចេញទៅខាងក្រៅសួនច្បារបាត់ ដោយទុកឲ្យជុងហ្គុកអង្គុយនៅតែម្នាក់ឯង។ មិនបង្អង់យូរ ជុងហ្គុកក៏ប្រញាប់រត់ចេញទៅតាមថេយ៉ុងពីក្រោយ ព្រោះគេដឹងថាថេយ៉ុងកំពុងតែខឹងខ្លួនពីរឿងដែលបានកើតឡើងមុននេះ ទោះជាថេមិននិយាយឬបញ្ចេញអីមក ក្រៅក៏ដោយក៏គេអាចដឹងតាមរយៈកែវភ្នែកដ៏ឈឺចាប់របស់ថេដែលសម្លឹងមកគេដែរ។

#សួនច្បារ

"ថេ!!!!អូនខឹងនិងបងមែនទេ? បងសុំទោសណា តែបងពិតជាគ្មានកូនជាមួយនាងមែន អូន​ត្រូវតែជឿបង បងមិនបានកុហកអូនឡើយ ជឿបងណា" ជុងហ្គុករត់មកចាប់ដៃថេឲ្យឈប់ទាញបង្វែរឲ្យសម្លឹងមកមើល មុខរបស់ខ្លួន មុននឹងពោលពាក្យដដែលៗនិយាយទៅថេ។ គេពិតជាខ្លាចៗខ្លាំងណាស់ ខ្លាចថាថេនិងជឿតាម ពាក្យរបស់ឈូអ៊ី ហើយចាកចេញពីខ្លួននៅថ្ងៃខាងមុខ។ គេពិតជាខ្លាចបាត់បង់ថេយ៉ុងជាលើកទីពីរខ្លាំងណាស់ ទម្រាំតែពួកគេមានថ្ងៃនេះគឺមិនងាយនោះទេ។ គេតាមយកចិត្តថេយ៉ុងរាប់ខែទម្រាំតែថេយល់ព្រមជានាជាមួយគេ វិញ។ ហេតុនេះគេមិនអាចបណ្ដោយឲ្យថេត្រូវចាកចេញពីគេ ព្រោះតែរឿងមិនពិតនោះទេ។

"អូនមិនបានខឹងបងទេ? ហើយក៏មិនបានជឿពាក្យនាងនិយាយមួយរយភាគរយដែរ លុះត្រាតែអូនរកឃើញ ភស្ដុតាងច្បាស់ ទើបអូនជឿថារឿងនេះវាពិតដូចនាងនិយាយឬអត់?"ថេយ៉ុងញញឹមបន្តិចពេលដែលឃើញ អាការៈរបស់ជុងហ្គុកបែបនេះ។ នេះគេខ្លាចថាខ្លួនជឿតាមពាក្យសម្ដីរប​ស់ឈូអ៊ីយ៉ាងនេះឬ? គេមិនមែនជា មនុស្សល្ងង់ដែលជឿតាមពាក្យគេនិយាយតែប៉ុណ្នឹងនោះទេ គេជឿលើអ្វីមួយទាល់តែមានភស្ដុតាងច្បាស់លាស់​ និងសមហេតុផល មិនមែនត្រឹមការនិយាយចោលឲ្យរួចពីមាត់អញ្ចឹងទេ។​

"ចុះមិចក៏អូនដើរចេញមកចោលបងលឿនយ៉ាងនេះ?"

"គឺអូនចេញមករកភស្ដុតាងបញ្ជាក់ការពិតនិងហើយ ឡូវបងចូលទៅក្នុងចាំអូនសិនទៅ អូននិយាយកិច្ចការបន្តិច អូននិងចូលទៅតាមបងតាមក្រោយហើយ" ត្រូវហើយ!!!គេចេញមកក្រៅទាញមានកាន់ទូរស័ព្ទមកជាមួយនេះគឺ គ្រាន់តែចង់យកមកនិយាយកិច្ចការខ្លះសម្រាប់ស្វែងរកការពិតតែប៉ុណ្នោះ គេមិនបានទៅខឹងអីជុងហ្គុកដល់ថ្នាក់ ដើរចេញមកខាងក្រៅបែបនេះទេ។ តែអ្នកណាទៅដឹងថាជុងហ្គុកភ័យខ្លាចដល់ថ្នាក់នេះនោះ។

"តែបងក៏ចង់ដឹងពីកិច្ចការដែរអូននិយាយដែរ ឲ្យបងនៅស្ដាប់ដែរទៅណា"

"បងទៅ ឬក៏នៅចង់ធ្វើឲ្យអូនខឹងបងមិននិយាយរកបងរហូត បងយកមួយណា?" ថេយ៉ុងលើកចិញ្ចើមសួរទៅរាង ក្រាស់ដែលកំពុងតែឈរកាន់ដៃគេជាប់មិនខ្ចីលែង ដូចកូនក្មេងខ្លាចវង្វេងម្ដាយ។

"បងទៅក៏បានដែរ អូនកុំខឹង កុំឈប់និយាយរកបងអី បងទៅហើយ" គ្រាន់តែឮថេនិយាយចប់ជុងហ្គុកក៏ប្រញាប់ រត់ចូលទៅក្នុងផ្ទះយ៉ាលឿន ព្រោះខ្លាចថាថេខឹងនិងគេ។ ថេយ៉ុងមិនមាត់ឈរញញឹមមើលទៅរាងក្រាស់ដែលរត់ ចូលក្នុងផ្ទះ រួចក៏ទាញទូរស័ព្ទចុចខលទៅនរណាម្នាក់។

រ៉ីងៗៗ!!!!

"អាឡូ!!! ហូ ជីសុកកំពុងនិយាយ"

         ហូ ជីសុក គឺជាមិត្តភក្ដិរបស់រាងតូចតាំងពីកាលរៀននៅវិទ្យាល័យមកម្ល៉េះ។ បច្ចុប្បន្នគេមានឈ្មោះជាអ្នកស៊ើប អង្កេតដ៏ពូកែម្នាក់។ រឿងអីដែលគេចង់ដឹងហើយ មិនដេលគេចផុតពីការស៊ើបអង្កេតរបស់គេឡើយ។ គេជា មនុស្សដែលរួសរាយ រាក់ទាក់ចូលចិត្តលេងសើចច្រើនតែគេម៉ឺងម៉ាត់និងការងារខ្លាំងណាស់​។ មិនតែប៉ុណ្នោះ គេថែមទាំងជាមនុស្សដែលស្មោះត្រង់ចំពោះរឿងស្នេហ៍ ហើយក៏ជាមនុស្សទន់ភ្លន់ផ្អែមល្ហែមផងដែរ។ ឆ្នាំនេះគេ មានអាយុទើបតែ២៥ឆ្នាំតែប៉ុណ្នោះ នៅលីវទៀត បើចាប់អារម្មណ៍អាចទំនាក់ទំនងមកគេបាន។

"អាឡូ!!!ជីសុក យើងគីមថេយ៉ុងណា"

"អូថេទេហេ៎ស!!!មានការអីមែនទេ? បានជាខលមកយើងទាំងព្រឹកបែបនេះ"

"គឺយើងមានរឿងឲ្យឯងជួយ"

"រឿងអីនិយាយមក បើជួយបានចាំយើងជួយ"

"យើងចង់ឲ្យឯងជួយស៊ើបពីព័ត៌មានរបស់ស្រីម្នាក់ឈ្មោះ Choi ChuEiឲ្យយើងបន្តិច យើងចង់ដឹងថាថ្មីនេះ តើនាងមានទំនាក់ទំនងជាមួយអ្នកណាខ្លះ? ហើយទៅណាខ្លះ? ប៉ុណ្នឹងទេ"

"អូខេ!!ចាំយើងជួយស៊ើបឲ្យ តែអ្នកនាងម្នាក់នេះជាអ្នកណា?​ត្រូវជាអីជាមួយឯងទើបឯងឲ្យយើងស៉ើពីនាងបែប នេះ?"

"នាងជាស្រីរបស់ប្ដីយើង ព្រឹកនេះនាងមករកប្ដីយើងដល់ផ្ទះ ហើយប្រាប់គេថានាងមានកូនជាមួយគេ ទើបយើងចង់ដឹងថានាងមានកូនពិតឬអត់? ហើយកូន​នាងជាកូនរបស់ប្ដីយើងឬអត់ ទើបយើងរកឯងឲ្យជួយ"

"ប្ដីឯង? ប្ដីឯងមួយណា? ឯងរៀបការម្ដងទៀតហើយមែនទេ?​ហីយ៉ាអាមិត្តចង្រៃការពីរដងហើយ ឯងមិនគិតប្រាប់ យើងអីបន្តិចទេឬ?"

"ការពីរដងក្បាលឯងស្អី? ប្ដីចាស់យើងទេ ចន ជុងហ្គុកស្គាល់ទេ?"

"អោវ..ក្រែងឯងនិងគេលែងគ្នាហើយមិនចឹង?"

"គឺត្រូវគ្នាវិញ ហើយគេតាមលួងយើងច្រើនពេក តែឡូវត្រូវគ្នាមិនបានប៉ុន្មានផងក៏មានរឿងបែបនេះទៀត"

"គេត្រូវជាមួយឯងហើយ នៅលួចមានស្រីទៀត ហើយឯងនៅទ្រាំទៅត្រូវជាមួយគេឲ្យឈឺចាប់បែបនេះធ្វើអី?"

"គេមិនមែនលួចទៅមានពេលគេត្រូវជាមួយយើងទេវាយូរហើយតាំងពីយើងលែងគ្នាដំបូងមកម្ល៉េះ ហើយស្រីនោះ ក៏មិនដែលមករកគេដែរ ទើបតែមួយសប្ដាហ៍មុននាងមករកគេនៅខនដូ ហើយពួកគេក៏ដេកជាមួយគ្នា តែជុងហ្គុក គេប្រាប់ យើងថាគេមិនបានមានអីៗជាមួយនាងទេ នាងប្រហែលជាដាក់ថ្នាំគេឲ្យសន្លប់ហើយទើបគេទៅជា បែបនេះ"

"បើឯងចង់ដឹងថាគេកុហករឿងនេះឬអត់ ឯងទៅសួរគេទៅថានៅខនដូរគេមានកាមេរ៉ាឬអត់? បើមានឯងទៅឆែក មើលទៅ បើគេស្មោះត្រង់និងឯងមែន គេប្រាកដជាមិនបានលុបនូវហេតុករណ៍កាលពីយប់នោះទេ? យល់ទេ?" ជីសុកនិយាយត្រូវបើជុងហ្គុកពិតជាស្មោះត្រង់និងថេពិតមែន ហើយបើគេនិងឈូអ៉ីពិតជាគ្មានអីនិងគ្នាពិតមែន គេប្រាកដជាមិនលុបហេតុការណ៍ដែលកើតឡើងនៅយប់នោះចោលឡើយ។

"អឺ!!យល់ហើយ អរគុណ យើងទៅសួរប្ដីយើងសិន លាហើយណា បើបានព័ត៌មានយ៉ាងណាកុំភ្លេចប្រាប់យើង ផង"

"អឺ មិនអីទេចាំយើងប្រាប់ លាហើយ"

តឺត!!!ថេយ៉ុងចុចបិទទូរស័ព្ទទុក រួចក៏សើរចូលមកក្នុងផ្ទះសំដៅទៅរករាងក្រាស់ដេលកំពុងតែអង្គុយចាំគេ នៅលើសឡុងក្នុងបន្ទប់ទទួលភ្ញៀវដដែល។

"ជុងហ្គុក!!!"

"បាទ...និយាយរួចហើយមែនទេ?" ជុងហ្គុកលូកដៃយកមមកអោបចង្កេះរបស់ថេយ៉ុងដែលបានដាក់ខ្លួនអង្គុយលើ សាឡុងក្បែរខ្លួនគេ។

"បាទ..ជុងហ៎ា!!នៅខនដូររបស់បងមានកាមេរ៉ាសុវត្ថិភាពដែរទេ?" ថេយ៉ុងចាប់ផ្ដើមសួរជុងហ្គុកតាមសម្ដីរបស់មិត្ត ដែលបានប្រាប់គេ។

"មានត៎ាស...អូនមានការអីមែនទេ?"

"គឺអូនចង់ឲ្យបងជួយឆែកពិនិត្យមើលហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃដែលស្រីម្នាក់នោះទៅរកបងដល់ ខនដូរនោះ"

"នេះអូននៅមិនជឿថា បងនិងនាងគ្មានអីនិងគ្នាពិតមែនឬ?"

"មិនមែនទេ...អូនជឿ...អូនធ្វើនេះគ្រាន់តែចង់រកភស្ដុតាងមកបញ្ជាក់ថាបងនិងនាងពិតជាគ្មានកូនជាមួយគ្នា ពិតមែន ព្រោះបងនិងនាងមិនបានពាក់ព័ន្ធឬមានអីៗជាមួយគ្នារាប់ខែហើយ ហើយបើនាងលើកយករឿងថ្ងៃនោះ មកនិយាយយើងនិងបង្ហាញភស្សុតាងដែលយកបានទៅឲ្យនាងមើលទៅ នោះនាងនិងលែងមានអីចោទបងទៀត ហើយ យល់ទេ?"

"អូ៎បងយល់ហើយ បងស្មានតែអូននៅតែមិនជឿបង មិនអីទេណា ចាំបងឲ្យអ៊ីលឡិចទៅយកកាមេរ៉ាទៅពិនិត្យ យកភស្ដុតាងមកឲ្យអូនចុះ"

"បាទ"

"យើងទៅដើរលេងទៀតទេនៅថ្ងៃនេះ???" ជុងហ្គុកអោនមុនសួរទៅរាងតូចដែលកំពុងតែអោបគេជាប់។

"មានរឿងបែបនេះទៅហើយ ដើរលេងក៏លេងសប្បាយទៀតដែរ​ យើងនៅផ្ទះមើលMovieពីរនាក់វិញល្អជាង"

"Okay បងតាមអូនគ្រប់យ៉ាង" និយាយរួចគេក៏អោបរាងតូចម្ដងទៀតយ៉ាងណែន។

______________________

         ព្រឹកថ្ងៃថ្មីជុងហ្គុកនិងថេយ៉ុងក៏បានងើបរួសរាន់ដើម្បីរៀបចំខ្លួនដើម្បីធ្វើដំណើរមកមន្ទីរពេទ្យដើម្បីមក ពិនិត្យDNAជាមួយកូននៅក្នុងផ្ទៃរបស់ឈូអ៊ី។ ម៉ោងប្រហែល៨ព្រឹក ជុងហ្គុកនិងថេយ៉ុងក៏មកដល់មន្ទីរពេទ្យ។ ពួកគេ ទាំងពីរនាក់ក៏បណ្ដើរគ្នារហូតចូលមកដល់កន្លែងពិនិត្យដោយមាននាងក្រមុំកំពុងតែរង់ចាំនៅទីនោះស្រាប់។

"មកដល់ជុំគ្នាអស់ហើយមែនទេ? បើអញ្ចឹងយើងចាប់ផ្ដើមទៅ" សម្លេងដ៏ស្រទន់របស់លោកគ្រូពេទ្យកម្លោះ ជុង ហូសុកក៏បន្លឺឡើងពេលដែលរាងតូចនិងរាងក្រាស់ដើរមកដល់។ ជុង ហូសុក គឺជាមិត្តភក្ដិរបស់ថេ ហើយក៏ជា គ្រូពេទ្យដ៏ជំនាញម្នាក់ដែលបានបញ្ចប់ការសិក្សាមកពីបរទេស។ កាលពីរយប់មិញ ថេយ៉ុងបានខលមកគេដើម្បី សុំជំនួយក្នុងការធ្វើរឿងនេះ។ គេមិនហ៊ានទុកចិត្តគ្រូពេទ្យណានោះទេ ព្រោះគេខ្លាចថាគ្រូពេទ្យទាំងនោះអាចនិង ត្រូវនាងក្រមុំសូកលុយបាន មានតែមិត្តគេតែប៉ុណ្នោះដែលមិនអាចស៊ីសំណូកជាមួយនាងបានទើបគេសម្រេច សុំឲ្យមិនគេមកជួយបែបនេះ។

       ហូសុក និយាយចប់រាងក្រាស់និងនាងក្រមុំក៏នាំគ្នាដើរចូលទៅក្នុងបន្ទប់ពិនិត្យបាត់ ដោយទុកថេយ៉ុងឲ្យឈរចាំ នៅក្រៅជាមួយជំនិតរាងក្រាស់។ ប្រមាណ ១០នាទីក្រោយមករាងក្រាស់និងនាងក្រមុំក៏នាំគ្នាចេញមកវិញ។

"ជុង!!បងមិនអីទេមែនទេ?" ថេយ៉ុងរត់មករកអ្នកដែលដើរចេញមកទាំងដៃកំពុងតែលើកខ្ទប់កន្លែងដែលបូមឈាម មុននេះ។

"បងមិនអីទេ អ៊ីលឡិចទៅជួយទប់នាងផង" ជុងហ្គុកញញឹមតបមករាងតូច មុននឹងប្រាប់ទៅជំនិតឲ្យទៅជួយទប់ នាងក្រមុំ ព្រោះឃើញសភាពនាងមិនសូវល្អ ស្លេកៗមិចមិនដឹង។

"បាទ...ម៉ោះអ្នកនាងអង្គុយសិនទៅ" អ៊ីលឡិចក៏ដើរទៅជូយគ្រានាងមកដាក់អង្គុនៅលើកៅអីរង់ចាំស្ដាប់ លទ្ធផល។

"ម៉ោះជុង!!!មកអង្គុយទៅនេះសិនមក" ថេយ៉ុងជួយគ្រារាងក្រាស់ឲ្យទៅអង្គុយនៅលើកៅអីផ្សេរដែលនៅឆ្ងាយពី នាងក្រមុំពីកៅអី។

_១ម៉ោងក្រោយមក ហូសុកក៏ចេញមកវិញជាមួយនិងក្រដាសលទ្ធផលនៅក្នុងដៃ។

"យ៉ាងមិចហើយ?? លោកគ្រូពេទ្យ" ថេយ៉ុងនិងជុងហ្គុកក៏ងើបឈរដើរទៅមុខបន្ទប់ពេលដែលឃើញហូសុក បើក ទ្វារចេញមក។ ខុសប្លែកតែស្រីស្រស់ដែលអង្គុយនៅស្ងៀមមិនទាន់ហ៊ានកម្រើក    ខ្លួ​ន ចំណែកទឹកមុខនាងកាន់តែ ស្លេកឡើងៗ ញើសបែកតាមជើងសក់ហូរមកមិនឈប់។

"លទ្ធផលចេញមកហើយ អ្នកនាងខាងនោះពិតជាមានកូនពិតមែន តែក្មេងនោះមិនមែនជាកូនលោកចននោះទេ"

"លោកកុហក....មិចក៏ជុងហ្គុកគ្មានកូនជាមួយយើងនោះទាំងដែលក្មេងដែលនៅក្នុងពោះយើងនេះគឺជាកូនរបស់គេនោះ...លោកនិយាយកុហកព្រោះតែចង់បំបែកបំបាក់ខ្ញុំនិងជុងហ្គុកមែនទេ? លោកជាគ្នារបស់វាមែនទេ?" គ្រាន់ តែឮហូសុកនិយាយចប់ភ្លាម នាងក្រមុំក៏ងើបឡើងស្រែកដាក់គេតែម្ដងទាំងសម្លេងញ័រៗដូចកំពុងតែភ័យ។

"ខ្ញុំនិយាយជាការពិត ខ្ញុំមិនបានកុហកអីនោះទេ"

"មិនពិត...លោកកុហក...លោកធ្វើឯកសារក្លែងក្លាយនោះទេ...គ្មានអ្នកណាអាចធ្វើតេស្ដទៅនោះបើកូនមិនទាន់បានកើតមកផង...លោកកុហកបោកប្រាស់ចង់បំបែកបំបាក់គេច្បាស់ណាស់"

"បច្ចេកវិទ្យាឥឡូវទំនើបណាស់អ្នកនាង...ទោះជាកូនមិនទាន់កើតក៏គេអាចធ្វើតេស្ដដឹងបានដែរ...បើឳពុកកូនក្នុងផ្ទៃអ្នកនាងមានឈាមប្រភេទអីក្នុងខ្លួនអ្នកនាងក៏មានឈាមប្រភេទនោះដែរ ព្រោះអ្នកនាងកំពុងតែផ្ទុកទារក ដែលមានឈាមប្រភេទនោះនៅក្នុងផ្ទៃ..តែនេះក្នុងខ្លួនអ្នកនាងគ្មានសូម្បីតែគ្រាប់ឈមដែលដូចទៅនិងលោកចន សូម្បីតែបន្តិច​តើឲ្យកូននោះជាកូនរបស់គាត់យ៉ាងមិចបាន?" ហូសុករៀបរាប់ឡើងមួយខ្សែរប្រាប់ទៅស្រីស្រស់ធ្វើ ឲ្យនាងនៅស្ងៀមរកពាក្យនិយាយលែងចេញ។

"ការពិតបង្ហាញមកច្បាស់យ៉ាងនេះហើយនាងនៅចង់និយាយថាកូននោះជាកូនរបស់ប្ដីយើងទៀតឬ?" ថេយ៉ុង អោបដៃជុងហ្គុកសួរទៅនាងក្រមុំ។

"មិនពិត....យើងមិនជឿពួកឯងនាំគ្នាបង្កើតរឿងមកកុហក ដើម្បីកុំឲ្យជុងហ្គុកទទួលស្គាល់កូនយើងតែប៉ុណ្នោះ" នាងនៅតែប្រកែកមិនទទួលស្គាល់ការពិតដែលហូសុកនិយាយដដែល។

"កូននាងទើបតែមានអាយុមួយខែតែប៉ុណ្នោះ ហើយនាងនិងជុងហ្គុកក៏ខានទាំក់ទងគ្នាតាំងពីពីរខែមុន តើឲ្យជុងហ្គុកទៅមានកូនជាមួយនាងដោយរបៀបណា? នាងនិយាយមកមើល"

"គឺរឿងដែលបានកើតឡើងនៅថ្ងៃនោះ ឯងមិនចាំទេឬ?"

"នាងប្រាកដម៉េស ថានាងពិតជាបានគេងជាមួយជុងហ្គុកពិតមែននោះៗ?" សម្ដីរបស់ថេយ៉ុងកាន់តែធ្វើឲ្យនាង ភ័យរឹតតែខ្លាំង​តែនាងខំលាក់មិនបញ្ចេញវាចេញមកក្រៅឲ្យគេបានដឹង។

"ក្រែ....ក្រែងឯងក៏នៅទីនោះដែរមិនចឹង? ឯងក៏បានឃើញគ្រប់យ៉ាងហើយ មិនបាច់ឲ្យយើងនិយាយទៀតទេ"

"ចុះនេះជាស្អីទៅវិញចឹង?" ថេយ៉ុងនិយាយព្រមទាំងបង្វែរទូរស័ព្ទដែលមានវីឌីអូបង្ហាញឲ្យនាងមើល។ វីឌីអូនោះ ជាវីឌីអូដែលបានមកបីកាមេរ់ាសុវត្ថិភាពដែលយកមកពីខនដូររបស់រាងក្រាស់ដែលមានបង្ហាញពីសកម្មភាពរបស់នាងគ្រប់យ៉ាង​ធ្វើឲ្យម្ចាស់សមីខ្លួនដែលបានឃើញហើយក៏ភ្ញាក់ផ្អើលមិនស្ទើរនាងមិននឹកស្មានថារាងតូចអាចដឹង ពីល្បិចរបស់នាងបាននោះទេ។

"យ៉ាងមានអីនិយាយទេ? នាងពិតជាអាក្រក់ខ្លាំងណាស់ ប្រើល្បិចថោកទាបដើម្បីបានឡើងគ្រែជាមួយប្ដីយើង ធ្វើឲ្យពួកយើងឈ្លោះគ្នា នេះសំណាងហើយដែលយើងជឿជាក់លើប្ដីជឿមិនជឿលើរូបភាពដែលនាងបាន សាងឡើង កុំអីពេលនេះប្រហែលជាពួកយើងបែកគ្នាបាត់ហើយមិនដឹង យើងសួរតាមត្រង់នាងធ្វើបែបនេះធ្វើអី?" ថេយ៉ុងបន្លឺសំណួរទៅនាងទាំងហួសចិត្តពេលដែលវីឌីអូដើរដល់ចប់។ នេះសំណាងហើយដែលគេ មិនជឿលើ រូបភាពនៅថ្ងៃនោះ បើគេជឿមែនប្រហែលជាគេនិងជុងហ្គុកត្រូវបែកគ្នាជាលើកទីពិរដោយសារតែល្បិចដ៏ស្មោគ គ្រោករបស់នាងហើយ។

"ខ្ញុំធ្វើបែបនេះធ្វើអីមែនទេ? ខ្ញុំធ្វើបែបនេះព្រោះតែខ្ញុំចង់ឲ្យកូនរបស់ខ្ញុំមានប៉ាហៅនិងគេ មានប៉ាជាអ្នកមាន គេងស្រួលញ៉ាំស្រួល រៀនបានខ្ពង់ខ្ពស់ពេលដែលគេធំឡើង ខ្ញុំមិនចង់ឲ្យគេរស់នៅលំបាកឡើយ ឯងយល់ទេ?" នាងស្រែកប្រាប់ទៅថេយ៉ុងទាំងទឹកភ្នែកស្រក់ចុះមកដូចបាក់ទំនប់ទឹក។ នាងគ្រាន់តែចង់ឲ្យកូនមានឳពុកល្អ​ ជាអ្នកមានខុសដែរឬ? នាងចង់ឲ្យកូនរស់ស្រួលពេលគេធំឡើងខុសដែរឬ?

"ចុះប៉ារបស់កូននាង នាងមិនទៅរកគេទៅនាងមករកប្ដីរបស់ខ្ញុំធ្វើអី ទាំងដែលគេមិនមែនជាឳពុកកូននេះផង"

"កូននេះគ្មានប៉ាទេ"

"ហេតុក៏គ្មានប៉ា? បើគេគ្មានប៉ាតើនាងមានកូនបានយ៉ាងមិចឬក៏ឳពុកកូននេះក្រពេក មិនមានឋានៈខ្ពង់ខ្ពស់ទើប នាងមិនចង់ទទួលស្គាល់គេជាពុកកូននាងមែនទេ?" ឈូអ៊ើងើបមុខឡើងមកសម្លឹងមុខថេចំៗភ្លាម ពេលដែលស្ដាប់គេនិយាយចប់។ ហេតុអីក៏ដឹងពីរឿងនេះបានទៅ? មិចក៏គេដឹងថាឳពុកកូននេះមិនមែនជាអ្នកមាន?

"មិចក៏ឯងដឹងរឿងយើង?"

"រឿងរបស់នាងយើងដឹងគ្រប់យ៉ាងតែទាំងអស់ហ្នឹង..បើគេព្រមទទួលស្គាល់នាងនិងកូនហើយគួរតែត្រឡប់ទៅរកគេវិញទៅឈប់មិនរកប្ដីយើងទៀត"

"មិនបាន យើងមិនត្រឡប់ទៅរកគេវិញទេ បើទៅពេលកូនយើងកើតមកគេនិងរស់នៅលំបាក យើងមិនទៅដាច់ ខាត កូនយើងត្រូវមានជុងហ្គុកជាប៉ាតែម្នាក់គត់"

"ហឹស...យើងកោតថានាងចេះនិយាយទៅរួច នាងគិតចង់ចាប់ប្ដីយើងឲ្យទៅទទួលស្គាល់កូននាងទាំងមិនមែនជា កូនជាសាច់ឈាមអីបន្តិចសោះអញ្ចឹងឬ? នាងចេះគិតចង់ឲ្យកូននាងមានប៉ាល្អ ជាអ្នកមាន ចុះនាងមិនគិតទេឬ ថាកូនយើងក៏ត្រូវការប៉ាដែរនោះ នាងគិតចង់ដណ្ដើមឳពុកកូនយើង ឲ្យទៅកូន​នាងចឹងឬ? ​នាងនិយាយមិនចេះ ខ្មាសមេឃ ខ្មាសដីទេអី?"

"កូន????នេះបានន័យថាមិច?? ថេកំពុងតែមានកូនឲ្យបងមែនទេ?" គ្រាន់តែឮថេនិយាយពីកូនភ្លាមជុងហ្គុកក៏ លេចស្នាមញញឹមនៅលើផ្ទៃមុខរបស់គេ មុននិងបន្លឺសំណួរយ៉ាងទាន់ហន់សួរទៅថេយ៉ុង។

"មិនពិតឯងកុហក???"

"ខ្ញុំមិនបានកុហកនាងទេ...នាងចង់ឲ្យកូននាងធំឡើងត្រូវគេនិយាយថាជាក្មេងដែលលួចប៉ាគេ មកធ្វើជាប៉ារបស់ខ្លួនឯងដូចដែលនាងលួចប្ដីគេមកធ្វើជាប្ដីឯងចឹងតើមែនទេ?"

"ខ្ញុំ...ខ្ញុំក៏មិនចង់ដែរ....តែខ្ញុំពិតជាគ្មានជម្រើសពិតមែន? បើខ្ញុំមិនធ្វើដូច្នេះ កូនខ្ញុំកើតមកនិងគ្មានប៉ាហៅនោះទេ បើខ្ញុំត្រឡប់ទៅរកគេម្នាក់នោះវិញ មិនដឹងថាគេនិងទទួលស្គាល់កូននេះឬអត់ផង?" នាងអោនមុខចុះនិយាយ។ បើឲ្យនាងទៅរកគតើគេព្រមទទួលស្គាល់កូននេះឬអត់? បើនាងនិងគេមានអីៗជាមួយគ្នាតែមួយដងនិង។

"បើនាងមិនទាន់ជួបគេផងមិចក៏នាងដឹង? នាងដឹងទេ​​គ្រាន់តែគេដឹងថានាងមានកូននោះទេ គេសប្បាយចិត្តប៉ុណ្នា ទេ? គេពិតជាចង់ជួបកូននិងនាងខ្លាំងណាស់? នាងមិនគួរគិតថាគេបែបនេះឡើយ"

"ឯងបានជួបគេមែនទេ?" នាងងើបមុខសួរគេទាំងភ្ញាក់ផ្អើល

"ត្រូវហើយ ហើយគេក៏បានមកទីនេះដែរថ្ងៃនេះ" ថេយ៉ុងនិយាយប្រាប់ទៅនាង រួចក៏សម្លឹងមើលទៅក្រោយខ្នង របស់មិនដាក់ភ្នែក ធ្វើឲ្យនាងក្រមុំក៏ប្រញាប់ងាកទៅមើលតាមគេដែរ។

"ចេយ៉ុង!!!!" នាងបន្លឺឡើងស្រាលពេលដែលឃើញវត្តមានរបស់ឳពុកកូនក្នុងផ្ទៃនាងឈរនៅក្រោយខ្នងនាងមិន ដឹងតាំងពីពេលណា។​

"ឈូអ៊ី!!!!" នាយបន្លឺឡើង មុននឹងរត់មកអោបនាងក្រមុំធ្វើឲ្យដែលមិនបានត្រៀមខ្លួនទុកមុននាងទប់ខ្លួនសឹង មិនជាប់។

"បងនឹកអូនណាស់ដឹងទេ? មិចក៏អូនមិនទៅរកបង? ហេតុអីក៏អូនលាក់រឿងកូនពីបងបែបនេះ?" ចេយ៉ុងសួរទៅ នាងក្រោយប្រលែងចេញពីការអោបទាំងទឹកភ្នែកកំពុងតែហូរស្រស់ចុះមក។

"ខ្ញុំ...." ឈូអ៊ីគាំងនិយាយមិនចេញ​មិនដឹងថាត្រូវតបទៅគេបែបណាទើបសមនោះទេ។

"បងដឹងថាបងក្រ បងមិនមានឋានៈបុណ្យសក្ដិខ្ពស់ដូចគេ តែបងពិតជាស្រឡាញ់អូនពិតមែន ស្រឡាញ់តាំងតែពី ជួបអូនដំបូងនៅយប់នោះ បងមិនហ៊ាននិយាយប្រាប់អូន ព្រោះតែបងដឹងខ្លួនថាបងមិនសាកសមនិងអូនឡើយ បងប្រៀបដូចដី អូនប្រៀបដូចព្រះចន្ទដែលរះលើមេឃអញ្ចឹងបងឈោងចាប់មិនដល់ទេ តែទោះជាយ៉ាងនេះក្ដី បងសុំចិត្តអូនកុំបំបែកបងពីកូនអី អូនចង់មានអ្នកណាក៏មានទៅបងមិនឃាត់មិន មិនសុំឲ្យអូនតបស្នងក្ដី ស្រឡាញ់បងវិញនោះទេ បងសូមបានត្រឹមឃើញមុខកូន​ អោបកូនៀផដល់ ភាពកក់ក្ដៅដល់កូនដូចឳពុកដទៃផង បានទេ? បងសុំតែប៉ុណ្នឹងទេ" ចេយ៉ុងនិយាយទៅកាន់នារីដែលកំពុងតែឈរនៅចំពោះមុខគេ ទាំងទឹកភ្នែកហូរមក កាន់តែច្រើនទ្វេរ។

_ ផាក ចេយ៉ុងមិនមែនជាកូនអ្នកមានមុខមានមាត់មានទ្រព្យសម្បត្តិអីស្ដុកស្ដម្ភនោះទេ បើប្រៀបនិងជុងហ្គុកគឺ ខុសគ្នាឆ្ងាយណាស់។ គេត្រឹមតែជាកូនអ្នកធម្មតាម្នាក់ ដែលរាល់ថ្ងៃមានតែហាងនំតូចមួយសម្រាប់លក់យក លុយមកចិញ្ចឹងក្រពះរាល់ថ្ងៃតែប៉ុណ្នោះ។ ហេតុនេះទើបគេមិនហ៊ានប្រាថ្នាចាប់ឈោងយកឈូអ៊ីដែលជាតារា ម៉ូដែលដ៏ល្បីម្នាក់នេះទេ ទោះគេស្រឡាញ់នាងយ់ាងណាក៏ដោយ ព្រោះតែគេមិនសាកសមនិងនាងឡើយ។ គេសុំត្រឹមតែឃើញមុខកូនរាល់ថ្ងៃបានមើលថែគេគឺគេមានក្ដីសុខណាស់ទៅហើយគេមិនសុំអីច្រើននោះទេ។ រឿងដែរគេនិងនាងមានកូនវាគ្រាន់តែជារឿងចៃដន្យតែប៉ុណ្នោះ។ នៅយប់នោះគេបានទៅចូលរួមខួបមិត្តគេ នៅខ្លឹប​តែចៃដន្យក៏បានជួបនិងឈូអ៊ីដែលកំពុងត្រូវប្រុសៗលូកលាន់។​ឃើញបែបនេះគេក៏ចូលទៅជួយនាង នាងក៏ស្រវឹងឡើងជោគខ្លួន។ បន្ទាប់មកគេក៏សម្រេចចិត្តថានាងមកផ្ទះគេសិន ព្រោះតែគេមិនស្គាល់ផ្ទះ នាងហើយក៏មិនហ៊ានទុកនាងចោលនៅក្លឹបម្នាក់ឯងដែរ។ ពេលមកដល់ផ្ទះគេក៏ជួយជូតដៃជូតជើងឲ្យនាង។ គេគ្មានបំណងអាក្រក់លើនាងទេ តែពេលដែលរៀបនិងដើរចេញទៅហើយតែនាង ទាញដៃគេឲ្យដួលទៅលើ នាង។ មាត់របស់គេនិងនាងក៏បានប៉ះគ្នា ដើមទ្រូងរបស់នាងក៏ប៉ះនិងដើមទ្រូងដ៏ទ្រលក់ទ្រលន់របស់រាង ធ្វើឲ្យកម្ដៅក្នុងខ្លួនកេកើនឡើងហើយក៏ធ្វើរឿងនោះជាមួយនាងទៅ។ ពេលព្រឹកឡើងភ្ញាក់មកក៏មិនឃើញនាង ទៀតដែរ ចាប់បីថ្ងៃនោះមកគេមិនដែរបានជួបនាងទៀតឡើយ។

"ហ៊ឹកៗ ចេយ៉ុងមិចក៏លោកល្អយ៉ាងនេះ? ហ៊ឹកៗ" នាងក្រមុំស្ទុះមកអោបគេជាប់ សម្រក់ទឹកភ្នែកជោគអាវរបស់​ ចេយ៉ុង ព្រោះតែរំភើបចិត្តនិងសម្ដីរបស់ចេយ៉ុង។ នាងមិនដែរដឹងសោះឡើយថាមនុស្សដូចគេល្អយ៉ាងនេះ។ គេនិងនាងជួបគ្នាបានតែមួយដង តែមិននឹកស្មានថាគេស្មោះនិងនាង ស្រឡាញ់នាងនិងកូនដល់ថ្នាក់នេះនោះ ទេ។

"កុំយំអី ​អូនកំពុងតែមានកូនផង វាមិនល្អនោះទេ ឈប់យំទៅ បងដឹងបងមិនទាន់ល្អគ្រប់គ្រាន់នោះទេ អូនកុំយំអី" នាយលួងលោមនាងពេលឃើញនាងសម្រក់ទឹក​ភ្នែកមិនឈប់។

" សម្រេចថា ត្រូវគ្នាវិញហើយន៎" ថេយ៉ុងបន្លឺឡើងបន្ទាប់ពីស្ងាត់អស់ជាយូរ។

"ប្រហែលជាមិនអាចទេ ខ្ញុំមិនសមនិងនាងឡើយ" ចេយ៉ុងនិយាយឡើង។​

"អ្នកណាថាបងមិនសមនោះ?"

"បងដឹងខ្លួនឯង​ថាបងមិនសមនិងអូនទេ?"

"ទេ បងសមណាស់ ជាពិសេសជាប៉ារបស់កូនពួកយើង"

"អូនព្រមទទួលបងហើយមែនទេ?"

"អឹម..."

"យ៎េ...បងអរគុណអូនណាស់...បងស្រលាញ់អូន ជុប៎"

"ថេយ៉ុងអរគុណហើយណា ដែលបានជួយពួកយើងឲ្យជួបគ្នាវិញ" ចេយ៉ុងបែរមកនិយាយជាមួយថេ។

"មិនបាច់អរគុណអីទេ ខ្ញុំធ្វើព្រោះដើម្បីការពារប្ដីរបស់ខ្ញុំដែរទេ" ថេញញឹមតបគេ

"ខ្ញុំសូមទោសចំពោះពាក្យមិនសមរម្យរបស់ខ្ញុំចំពោះឯងពីមុន"ឈូអ៊ីនិយាយឡើងព្រមជាមួយទឹកមុខដឹងកំហុស សុំទោសមកកាន់ថេយ៉ុង។

"មិនអីទេ ខ្ញុំមិនប្រកាន់អីទេ ហើយខ្ញុំក៏សុំទោសនាងដូចគ្នាដែរ"

"បើចឹងពួកយើងសូមលាសិនហើយណា ប្រញាប់នាំប្រពន្ធទៅជួបប៉ាម៉ាក់"

"បាទ" ពួកគេទាំងពីរនាក់ក៏នាំគ្នាដើរចេញបាត់ទៅ នៅសល់តែរាងក្រាស់ អ៊ីលឡិចនិងហូសុកតែប៉ុណ្នោះ។

"ថេ!!!" ជុងហ្គុកទាញដៃទាំងសងខាងរបស់ថេយកមកកាន់។

"បាទ!!!" ថេយ៉ុងញញឹមតបនិងរាងក្រាស់។

"អូនពិតជាមានកូនមែនឬ?"

"គឺ...អូន..."

____________________

To Be Continue

@NFá

Continue Reading

You'll Also Like

508K 33.3K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း
373K 36.8K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
2M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...