❤🌿តាមស្នេហ៍អតីតភរិយា🌿❤

By KmnF94

95.3K 5.8K 63

Jeon Jungguk X Kim Taehyungស្នេហាដែលកើតឡើងដោយគ្រាន់តែក្រឡេកភ្លាមស្រឡាញ់ភ្លែតប្រៀបដូចជារន្ទះ ជាស្នេហាមួយដែល ខុ... More

ផ្ដើមរឿង
Eps.1: ជួបគ្នាជាថ្មី
Eps.2: ប្រយ័ត្នគេចាប់យកទៅស៊ីបាត់
Eps.3:អាណាហ៊ានស្រឡាញ់ប្រពន្ធយើង
Eps.4:ប្រយ័ត្នខ្ញុំខ្វេះបំពងកលោកចេញក្រៅ
Eps.5: អ្នកណាប្រើឲ្យវាមកថើបថេធ្វើអី
Eps.6: គីម ថេយ៉ុងជារបស់យើងតែម្នាក់គត់
Eps.7: យើងធ្វើជាមិត្តនិងគ្នា
Eps.8: ដោយសារគេទើបអូនប្រកែកបង
Eps.9: ចង់ស្លាប់ហេ៎ស?
Eps.10: ប្រយ័ត្នគេរំលោភបាត់
Eps.11: ក្ដីសុខតិចៗ
Eps.12: ធ្វើរឿងដែលប្ដីប្រពន្ធគេធ្វើ
Eps.13:ស្នាមលើកនោះជាអី?
Eps.14: ចង់ធ្វើអីធ្វើទៅ កុំតែវាងាប់
Eps.15:បងប្រុស
Eps.16: អាទន្សាយចង្រៃ
Eps.17:ថេប្រច័ណ្ឌខ្ញុំមែនទេ?
Eps.18:កញ្ច្រោងតូច
Eps.19: អ្នកណាប្រពន្ធលោក?
Eps.20:ទីបំផុតខ្ញុំក៏ក្លាយជាចន ថេយ៉ុងម្ដងទៀត
Eps.21: បងប្រាកដជានឹកអូនស្លាប់ហើយ
Eps.22:ខ្ញុំមានកូនមែនឬ?
Eps.24:ខ្ញុំជឿលោកក៏បាន តែមានលក្ខខណ្ឌ
Eps.25:នាងគ្មានសិទ្ធិមកប៉ះពាល់ប្រពន្ធខ្ញុំនោះទេ
Eps.26:ភស្ដុតាង
Eps.27:ទីបំផុត ខ្ញុំតាមស្នេហ៍អតីតភរិយាខ្ញុំបានជោគជ័យហើយ
Eps.28:ម៉ាក់អាចបាត់បង់ប៉ាកូនបាន តែម៉ាក់មិនអាចបាត់បង់កូន បានទេ
Eps.29:បាត់ខ្លួនចឹងហេ៎ស?
Eps.30:បើឯងស្រឡាញ់ខ្ញុំមែន ឯងមិន នាំកូនចាកចេញពីខ្ញុំបែបនេះនោះទេ??
Eps.31:ខ្ញុំត្រូវការឲ្យកូនខ្ញុំលែងលះ
Eps.32:បើបានភ្លោះមែន បងនិងជប់លាងបីយប់បីថ្ងៃតែម្ដង
Eps.33:បងសុំអង្វរ
Eps.34:សុំទោសណា
Eps.35:ទៅវិញជាមួយប៉ា ជីមីន
Eps.36:លោកគ្មានសិទ្ធមកនាំប្រពន្ធកូនខ្ញុំចេញពីខ្ញុំនោះទេ
Eps.37:ឲ្យប៉ាសុំទោស
Eps.38:កូនគ្រាន់តែចង់ Designពណ៌បន្ទប់ថ្មីឲ្យបងប្រុសតែប៉ុណ្នោះ
Eps.39:ម៉ាមីកុំសូវធ្វើខ្លួនទាក់ទាញដេតឌីពេកប្រយ័ត្នដេតឌីទ្រាំមិនបាន

Eps.23:ចន ជុងហ្គុក

1.9K 118 0
By KmnF94

#Japan

            បន្ទាប់ពីត្រូវម្ដាយបញ្ជាឲ្យចុះមកទិញអាហារឲ្យជីមីនអស់មួយសន្ទុះធំរួចមក ស៊ូហ្កាក៏បានត្រឡប់មកវិញជា មួយនិងថង់អាហារនៅពេញដៃ មានទាំងនំនែកផ្លែឈើ ទឹកដោះគោ បបរនិងអាហារសម្រាប់ពៅកម្លាំងជាច្រើន ទៀតយកមកពៅកូនក្នុងផ្ទៃរបស់គេដែលកំពុងតែលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ។

            ក្រាក!!!!!សម្លេងបើកទ្វារក៏លាន់ឡើងនៅបន្ទប់របស់ជីមីនទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដែលកំពុងតែ អង្គុយផ្អែកខ្នងនិងក្បាលគ្រែកំពុងតែអានសៀវភៅដែលបានមកពីគ្រូពេទ្យឲ្យងាកទៅមើល។ ស៊ូហ្កាបើកទ្វារ ដើរចូលមកខាងក្នុងកាន់ថង់សំពីងសំពោងយកទៅដាក់លើតុក្បែរគ្រែនោះ រួចទើបងាកទៅសួរជីមីន។

"អ្នកម៉ាក់ទៅណាបាត់ហើយ"

"គាត់...គាត់ចេញទៅនិយាយទូរស័ព្ទបាត់ហើយ" ជីមីនតបទាំងសម្លេងរាងរអារគេតិចៗមិនហ៊ានសម្លេងចំភ្នែកគេ ព្រោះខ្លាចថាគេអាចនិងខឹង មួម៉ៅដាក់ខ្លួនដូចរាល់ដង ព្រោះតែខ្លួននាំទុក្ខឲ្យគេលំបាកបែបនេះ។

"ឯងឃ្លានហើយឬនៅ? ចាំបន្តិចខ្ញុំទៅយកចានមកចាក់បបរឲ្យញ៉ាំ" មិនចាំជីមីនឆ្លើយតបគេក៏ដើរទៅយកចាន ដែលដាក់នៅលើតុកៀនជញ្ជាំងយកមកចាក់បបរឲ្យជីមីនញ៉ាំ។ ជីមីនតាមមើលគ្រប់សកម្មភាពរបស់គេ ក្នុងចិត្ត កើតឆ្ងល់ជាខ្លាំងនិងទង្វើររបស់រាងក្រាស់​ដែលមិនបាននិយាយស្រែកគំហក រករឿងដាក់គេដូចមុនៗតែប្ដូរមកជា និយាយធម្មតាៗមិនមួម៉ៅហើយនៅមកយកចិត្តទុកដាក់និងគេបែបនេះទៀត ឬមួយក៏មកពីគេមានកូនទើបស៊ូហ្កា ផ្លាស់ប្ដូរមកជាសុភាពដាក់គេបែបនេះ?

"នេះញ៉ាំទៅ ចាំខ្ញុំបញ្ជុកហាមាត់មក" ស៊ូហ្កាដើរកាន់ចានបបរមកដាក់ខ្លួនអង្គុយជិតជីមីន ធ្វើឲ្យជីមីនចាប់ផ្ដើម រឹងខ្លួន ធ្វើអីមិនត្រូវ ព្រោះតែតាំងពីរៀបការមកស៊ូហ្កាមិ​នដែលចូលមកជិតគេហើយនិយាយទន់ភ្លន់ដូចនេះទេ បើចូលមកជិតមានតែមកវាយធ្វើបាប ឬចាប់បង្ខំឲ្យគេធ្វើរឿងលើគ្រែតែប៉ុណ្នោះ។

"មិន...មិនបាច់ទេ ខ្ញុំ..ខ្ញុំអាចញ៉ាំខ្លួនឯងបាន" ជីមីនប្រកែកទាំងត្រដឹក លូកដៃបម្រុងទៅយកចានបបរពីដៃ របស់ស៊ូហ្កា តែត្រូវស៊ូហ្កាទាញចានខិតចេញពីគេមិនឲ្យគេយកវាបាន។

"កុំចចេះ ហាមាត់មកខ្ញុំបញ្ជុក" ស៊ូហ្កានៅតែទន្ទេញប្រយោគដដែល ហើយថែមទាំងប្រើមុខកាចៗដាក់ជីមីន ដើម្បីគម្រាមឲ្យធ្វើតាមសម្ដីគេនិយាយទៀត។ ឃើញទឹកមុខរាងក្រាស់ដេលមើលមកខ្លួនមិនសូវស្រួល ជីមីន ក៏លែងមាត់និយាយអីទៀតដែរ មានតែហាមាត់ទទួលយកអាហារដែលគេកំពុងតែបញ្ជុកតែមួយមុខគត់។

        ស៊ូហ្កាក៏លែងមាត់អង្គុយបញ្ជុកបបរជីមីនរហូតទាល់តែអស់ហើយក៏យកចានទៅទុកនៅកន្លែងដើមវិញ។ ចំណែកអ្នកត្រូវគេបញ្ជុកវិញ មុខក៏ឡើងក្រហម ព្រោះអៀននិងរំភើបលាយគ្នាដែលបានរាងក្រាស់ថ្នាក់ថ្នម មើលថែគេបែនេះ។ ក្រោយពីទុកចានហើយ ស៊ូហ្កាក៏ដើរមកវិញជាមួយនិងទឹកដោះគោមួយកែវនិង ផ្លែឈើ មួយចាននៅក្នុងដៃ។

"នេះញ៉ាំទៅឆាប់មានកម្លាំង ហើយវាក៏ជំនួយឲ្យកូនរឹងមាំផងដែរ" ស៊ូហ្កានិយាយព្រមទាំងហុចកែវទឹក​ដោះគោ ទៅឲ្យជីមីន។

"អរគុណ" ជីមីនទទួលយកទឹកដោះគោពីដៃរបស់ស៊ូហ្កាទាំងស្នាមញញឹម។ គេសប្បាយចិត្តលើសពីត្រូវឆ្នោតទៅ ទៀតដែលបានស៊ូហ្កាបារម្ភនិងយកចិត្តទុកដាក់គេនិងកូនបែបនេះ។ ជីមីនលើកទឹកដោះគោយកមកផឹកមួយ ដង្ហើម រួងក៏ហុចកែវនើទោឲ្យស៊ូហ្កាដែលចាំទទួលវាយកមកទុកវិញ។ ស៊ូហ្កាមិនមាត់ ដាក់ខ្លួនអង្គុយលើកៅអីជិត គ្រែរបស់ជីមីនទាញផ្លែប៉ោមយកមកចិតទាំងគេមិនដែលបានធ្លាប់ធ្វើពីមុនឡើយ នេះជាលើកទីមួយរបស់ គេហើយ។

ជ្រិច!!!

"អូ៎យ.."

"លោកយ៉ាងមិចហើយ?? ចេញឈាមច្រើនណាស់" ជីមីនស្រែកសួរពេលដែលឃើញស៊ូហ្កាមុតដៃនិងកាំបិត ហូរឈាមចេញមកយ៉ាងច្រើន ធ្វើឲ្យជីមីនភ័យឡើងស្លេកមុខ។ គេចាប់ទាញក្រដាសជូតមាត់ដែលនៅតុ ក្បែរគ្រែ យកមកខ្ទប់ឈាមឲ្យរាងក្រាស់។ ស៊ូហ្កាមិនបានមាត់ថាអ្វីឲ្យជីមីននោះទេ គេបែរជាអង្គុយមើលសកម្មភាពជីមីន ដែលកំពុងតែខ្វាយខ្វល់ភ័យព្រួយនិងរបួសដៃរបស់គេ។ គេមានអារម្មណ៍ថថារំភើបយ៉ាងមិចមិនត្រូវ ពេលដែល ឃើញជីមីនបារម្ភពីខ្លួនបែបនេះ។

"លោកទៅឲ្យពេទ្យលាងរបួសឲ្យសិនទៅណា ហើយមិនបាច់ចិតវាទៀតទេ ចាំខ្ញុំចិតវាញ៉ាំខ្លួនឯងក៏បាន"

"មិនអីទេ របួសប៉ុណ្នឹងវាមិនធ្វើឲ្យខ្ញុំស្លាប់ទេ" ស៊ូហ្កាទាញដៃដែលជីមីនខ្ទប់ឈាមឲ្យគេយកមកវិញ ហើយក៏ចាប់ ចិតផ្លែឈើឲ្យជីមីនបន្តទៀត។ ជីមីនមិនហ៊ានន​ិយាយតទៀត ក៏អង្គុយមើលគេចិតទាំងមិនស្រណុកក្នុងចិត្ត។

"ឃើញ ខ្ញុំចិតមុតដៃបែបនេះហើយ ឯងត្រូវតែញ៉ាំវាឲ្យអស់ឮទេ?" ពេលដែលឮបែបនេះជីមីនក៏ញញឹមយ៉ាង ស្រស់មុននិងឆ្លើយតបទៅគេវិញ។

"បាទ"

"នេះរួចហើយ ញ៉ាំទៅ"

"អរគុណហើយ" ជីមីនលូកដែទៅចាប់យកផ្លែប៉ោមដែលស៊ូហ្កាចិតយកមកដាក់ទំពាក្នុងមាត់ទាំងស្នាមញញឹមមិន រលុប។ ឃើញជីមីនញញឹមយ៉ាងស្រស់បែបនេះស៊ូហ្កាក៏លេចស្នាមញញឹមដូចគ្នា។ អ៎េ!!កើតឆ្កួតអីហ្នឹង មិចទៅញញឹមតាមគេទៅវិញ?

"អេ ហឹម..." អ្នកស្រីមីនដែលពួនចាំមើលនិងស្ដាប់ការសន្ទនានិងសកម្មរបស់ផ្អែមល្ហែមរបស់ស៊ូហ្កានិងកូន ប្រសារតាំងបីដើមរហូតដល់ចប់នោះក៏ដាច់ចិត្តបើកទ្វារដើរចូលមកខាងក្នុង ធ្វើឲ្យជីមីននិងស៊ូហ្កាក៏ងាកទៅ រកទ្វារយ៉ាងលឿន។

"ម៉ាក់!!!ម៉ាក់មកវិញហើយឬ?"

"អឹម...តែម៉ាក់ត្រូវត្រឡប់ទៅវិញ ហើយព្រោះមានការងារបន្ទាន់ត្រូវដោះស្រាយ ស៊ូហ្កាផ្ញើរប្អូនផង មើលថែគេ និងចៅឲ្យបានល្អ តែហ៊ានធ្វើបាបជីមីននិងចៅម៉ាក់កូននិងដឹងគ្នាជាមួយម៉ាក់ហើយ ហើយកុំសង្ឃឹមថាបានឃើញ មុខកូនរបស់ឯងនិងជីមីនទៀតឲ្យសោះម៉ាក់និងយកគេចេញទៅឲ្យឆ្ងាយតែម្ដង" អ្នកស្រីមីននិយាយគម្រាមទុក ប្រការខ្លាចថាពេលដែលគាត់ទៅបាត់ទៅស៊ូហ្កាអាចនិងធ្វើបាបជីមីនដូចពេលមុនៗទៀត។

"បាទ កូនដឹងហើយ"

"ជីមីនម៉ាក់ទៅហើយណា បើគេធ្វើបាបកូនៗប្រាប់ម៉ាក់មកម៉ាក់និងការពារកូន កូនមិនបាចខ្លាចអ្នកណាទេ"

"បាទ អ្នកម៉ាក់"

"ចឹងម៉ាក់លាហើយ ចៅយាយៗទៅសិនហើយណា យាយនិងមកលេងចៅពេលក្រោយទៀត កុំធ្វើបាបម៉ាក់ ចៅណា" អ្នកស្រីមីនញញឹមអង្អែលពោះជីមីនថ្នមៗទាំងក្ដីស្រឡាញ់ចំពោះចៅដំបូងរបស់គាត់។ បន្ទាប់មកគាត់ក៏ បើកទ្វារដើរចេញទៅធ្វើកិច្ចការរបស់គាត់បាត់ទៅ។ ជីមីនក៏អង្គុយញ៉ាំផ្លែឈើដែលស៊ូហ្កាបានចិតឲ្យរហូត ដល់ អស់ ហើយស៊ូហ្កាក៏ឲ្យគេសម្ងំគេងដើម្បីឲ្យឆាប់មានកម្លាំងឡើងវិញ។

@Skip

           បន្ទាប់ពីគេងពេទ្យអស់រយៈពេលពីរថ្ងៃរួចមកជីមីនក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញ។ រយៈពេលពីរ ថ្ងៃនេះស៊ូហ្កាបាននៅមើលថែជីមីនបានល្អខ្លាំងណាស់។ ការងារគេទាំងអស់ក៏ត្រូវទម្លាក់ទៅជំនិត ហើយមកមើល ថែទាំជីមីននិងកូនក្នុងពោះរបស់គេមិនឲ្យមានខ្វះខាតឬលំបាកអ្វីឡើយ។ ជីមីនឥឡូវក៏រាងស្រស់បស់ជាងមុនកូន របស់គេក៏រឹងមាំជាងមុនដូចគ្នា។

ស៊ូហ្កាបានរៀបចំអីវ៉ាន់របស់ជីមីនរួចរាល់ហើយអស់តាំងពីព្រលឹមស្រាងៗ រួចក៏ខលហៅជំនិតឲ្យមកទទួល ពួកគេត្រឡប់ទៅផ្ទះវិញ។ មកដល់ផ្ទះស៊ូហ្កាក៏ចុះពីលើឡាន ដើរមកបើកទ្វារលើកបីជីមីននៅក្នុងរង្វង់ដៃ ទាំងដែលគេមិនដែលធ្វើបែបនេះដាក់ជីមីនម្ដងណាឡើយ។

"ចាហ្វាយទុកឲ្យខ្ញុំជាអ្នកធ្វើក៏បានដែរ" ខ្យុងឃើញបែបនេះក៏និយាយកាត់គេ ព្រោះតែរាល់ដងវាជាតួនាទីរបស់ គេនោះទេ ស៊ូហ្កាមិនដែលរវីរវល់បីជីមីននោះទេ ទោះគេឈឺជិតស្លាប់ក៏ដោយ។

"មិនបាច់ទេ យើងធ្វើបាន ឯងនិងអ្នកផ្សេងទៀតជញ្ជូនអីវ៉ាន់ដាក់ក្នុងបន្ទប់ទៅ" និយាយហើយក៏លើកបីជីមីនទៅ បន្ទប់បាត់ ធ្វើឲ្យជីមីនមុខឡើងក្រហមព្រោះតែអៀន។ ខ្យុងឈរចំហមាត់មើលឬកពារចាហ្វាយរបស់ខ្លួន ទាំងមិនចង់ ជឿនិងភ្នែក រួចក៏នាំកូនចៅជញ្ជូនអីវ៉ាន់ទៅតាមបញ្ជាចាហ្វាយ។

@Skip

#South Korea

           មួយសប្ដាហ៍កន្លងផុតទៅយ៉ាងលឿន វាក៏ដល់ថ្ងៃកំណត់ដែលថេត្រូវត្រឡប់មកវិញហើយដែរ បន្ទាប់ពីទៅ ធ្វើកិច្ចការខ្លួនហើយអស់។​ ថេយ៉ុងបានហោះហើរមកដល់ទីក្រុងសេអ៊ូលតាំងពីព្រលឹម តែគេមិនបានខលមក ប្រាប់ជុងហ្គុកថាគេមកដល់ថ្មាលណានោះទេ ព្រោះតែចង់ Suprise រាងក្រាស់។

​ថេយ៉ុងបក់ដៃហៅតាក់ស៊ីជិះទៅកន្លែងរាងក្រាស់ដែលខ្លួនបានឆែកតាមជីភីអេស ដែលវាដលោតបញ្ជាក់ថា រាងក្រាស់កំពុងតែនៅខនដូរបស់គេ។ មិនចាំយូរគេក៏ប្រាប់ទីតាំងទីអ្នកបើកតាក់ស៊ីឲ្យជិះទៅតាមគោលដៅរបស់ ខ្លួន។

           ប្រហែលជា២០នាទីក្រោយមក ថេយ៉ុងក៏បានមកដល់ខនដូរបស់រាងក្រាស់។ គេហុចលុយថ្លៃទៅឲ្យតាក់ស៊ី រួចក៏អូសវ៉ាលីដើរចូលទៅខាងក្នុង។ មកដល់មុខបន្ទប់ថេយ៉ុងក៏ចុចលេខកូតដែលខ្លួនជុងហ្គុកបានប្រាប់ខ្លួន កាលពី២ខែមុនដើម្បីបើកទ្វារបន្ទប់។ បន្ទាប់ដោះលេខកូតបានហើយ ថេយ៉ុងក៏អូសវ៉ាលីមកខាងក្នុងយ៉ាងស្ងៀម ស្ងាត់ក្រលេកមើលឆ្វេងស្ដាំរកមើលរាងក្រាស់តែមិនឃើញវត្តមានគេនោះទេ។ ថេយ៉ុងញញឹម ទុកវ៉ាលីនៅបន្ទប់ ទទួលភ្ញៀវ ហើយក៏ដើរទៅបើកទ្វារបន្ទប់គេង ព្រោះគិតថារាងក្រាស់កំពុងតែគេនៅក្នុងនោះ។

ក្រាក!!!!

"Suprise...." ថេយ៉ុងបើកទ្វារមកស្រែកមួយទំហឹង ទាំងស្នាមញញឹម តែស្នាមញញឹមនោះក៏ត្រូវរលុបបាត់ទៅ ជំនួសដោយទឹកមុខភ្ញាក់ផ្អើលនិងឈឺចាប់លាយគ្នា ក្រោយឃើញរូបភាពនៅចំពោះមុខខ្លួន។

"ចន ជុងហ្គុក" ថេយ៉ុងស្រែកហៅឈ្មោះរាងក្រាស់មួយទំហឹង ស្របនិងទឹកភ្នែករបស់ខ្លួនដែលកំពុងតែស្រក់ ចុះមកពីរង្វង់ភ្នែកក្រហមងាំងរបស់គេ។

"អឹម....ថេ....ថេយ៉ុង" ជុងហ្គុកភ្ញាក់ពីដំណេក ងើបអង្គុយយកដៃញីភ្នែក មុននិងភ្ញាក់និងវត្តមានរបស់ថេយ៉ុង ដែលកំពុងតែឈរសម្រក់ទឹកភ្នែកមើលមកខ្លួន។

"អឹម....អ្នកណាមកហ្នឹងបងសម្លាញ់" ស្រីស្រស់ឈូអ៉ី ក៏ក្រោកឡើងមកអង្គុយអោបរាងក្រាស់ដែលមានតែ ភួយ មួយបិតបាំងរាងកាយអាក្រាតរបស់នាង។ ជុងហ្គុកបើកភ្នែកធំពេលដែល ឃើញបែបនេះ មុននិងស្ទុះទៅរកអ្នក ដែលកំពុងតែឈរយំមុខខ្លួនទាំងដែលមានកន្សែងតែមួយរុំនៅចង្កេះ។

"ថេ...ថេយ៉ុង...ស្ដាប់បងសិនណា វាមិនអ្វីដែលអូនកំពុងតែគិតនោះទេ"

"វាមិនដូច យ៉ាងមិច បើខ្ញុំឃើញច្បាស់ហ្នឹងភ្នែកបែបនេះហើយ លោកចង់ដោះសារអ្វីទៀត" ថេយ៉ុងរកិលខ្លួនថយ ពេលដែលជុងហ្គុកដើរមកជិតគេ ហើយសម្រក់ទឹកភ្នែកសួរទៅគេកាន់តែខ្លាំង។ ភាពឈឺចាប់ក៏ចាប់ជ្រាប ពេញ បេះដូងរបស់គេធ្វើឲ្យវាលោតកន្ទ្រាក់ខ្លាំងៗស្ទើរតែហោះចេញមកក្រៅទៅហើយ។

"បងអាចបងស្រាយប្រាប់អូនបាន បងនិងនាង.."

"បានហើយឈប់និយាយទៅ ឈប់ពោលពាក្យកុហកខ្ញុំទៀតទៅ ខ្ញុំមិនចង់ស្ដាប់ទេ..."​ ថេយ៉ុងលើកដៃខ្ទប់ ត្រចៀកក្រវីក្បាល មិនព្រមស្ដាប់រាងក្រាស់និយាយមុននិងស្ទុះរត់ចេញទៅក្រៅបាត់។ ឃើញបែបនេះ ជុងហ្គុក ក៏ប្រញាប់ស្លាក់ពាក់រត់ទៅតាមថេយ៉ុងពីក្រោយ។

______________________

តើជុងហ្គុកនិងលួងថេដោយរបៀបណា? តើថេព្រមស្ដាប់ឬអត់? តើទំនាក់ទំនងរបស់អ្នកទាំងពីរនិងទៅជា យ៉ាងណា? សូមរង់ចាំមើលនៅវគ្គបន្ទាប់ទាំងអស់គ្នា...

To Be continue

@NFá

Continue Reading

You'll Also Like

179K 30.7K 84
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
937K 49.7K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
165K 17.2K 108
ဘာသာပြန်သူ - စွဲညို့အသင်း
6.6M 433K 94
Hanary Victor + Loon Tar Nay San