❤🌿តាមស្នេហ៍អតីតភរិយា🌿❤

By KmnF94

96.3K 5.8K 63

Jeon Jungguk X Kim Taehyungស្នេហាដែលកើតឡើងដោយគ្រាន់តែក្រឡេកភ្លាមស្រឡាញ់ភ្លែតប្រៀបដូចជារន្ទះ ជាស្នេហាមួយដែល ខុ... More

ផ្ដើមរឿង
Eps.1: ជួបគ្នាជាថ្មី
Eps.2: ប្រយ័ត្នគេចាប់យកទៅស៊ីបាត់
Eps.3:អាណាហ៊ានស្រឡាញ់ប្រពន្ធយើង
Eps.4:ប្រយ័ត្នខ្ញុំខ្វេះបំពងកលោកចេញក្រៅ
Eps.5: អ្នកណាប្រើឲ្យវាមកថើបថេធ្វើអី
Eps.6: គីម ថេយ៉ុងជារបស់យើងតែម្នាក់គត់
Eps.7: យើងធ្វើជាមិត្តនិងគ្នា
Eps.8: ដោយសារគេទើបអូនប្រកែកបង
Eps.9: ចង់ស្លាប់ហេ៎ស?
Eps.10: ប្រយ័ត្នគេរំលោភបាត់
Eps.12: ធ្វើរឿងដែលប្ដីប្រពន្ធគេធ្វើ
Eps.13:ស្នាមលើកនោះជាអី?
Eps.14: ចង់ធ្វើអីធ្វើទៅ កុំតែវាងាប់
Eps.15:បងប្រុស
Eps.16: អាទន្សាយចង្រៃ
Eps.17:ថេប្រច័ណ្ឌខ្ញុំមែនទេ?
Eps.18:កញ្ច្រោងតូច
Eps.19: អ្នកណាប្រពន្ធលោក?
Eps.20:ទីបំផុតខ្ញុំក៏ក្លាយជាចន ថេយ៉ុងម្ដងទៀត
Eps.21: បងប្រាកដជានឹកអូនស្លាប់ហើយ
Eps.22:ខ្ញុំមានកូនមែនឬ?
Eps.23:ចន ជុងហ្គុក
Eps.24:ខ្ញុំជឿលោកក៏បាន តែមានលក្ខខណ្ឌ
Eps.25:នាងគ្មានសិទ្ធិមកប៉ះពាល់ប្រពន្ធខ្ញុំនោះទេ
Eps.26:ភស្ដុតាង
Eps.27:ទីបំផុត ខ្ញុំតាមស្នេហ៍អតីតភរិយាខ្ញុំបានជោគជ័យហើយ
Eps.28:ម៉ាក់អាចបាត់បង់ប៉ាកូនបាន តែម៉ាក់មិនអាចបាត់បង់កូន បានទេ
Eps.29:បាត់ខ្លួនចឹងហេ៎ស?
Eps.30:បើឯងស្រឡាញ់ខ្ញុំមែន ឯងមិន នាំកូនចាកចេញពីខ្ញុំបែបនេះនោះទេ??
Eps.31:ខ្ញុំត្រូវការឲ្យកូនខ្ញុំលែងលះ
Eps.32:បើបានភ្លោះមែន បងនិងជប់លាងបីយប់បីថ្ងៃតែម្ដង
Eps.33:បងសុំអង្វរ
Eps.34:សុំទោសណា
Eps.35:ទៅវិញជាមួយប៉ា ជីមីន
Eps.36:លោកគ្មានសិទ្ធមកនាំប្រពន្ធកូនខ្ញុំចេញពីខ្ញុំនោះទេ
Eps.37:ឲ្យប៉ាសុំទោស
Eps.38:កូនគ្រាន់តែចង់ Designពណ៌បន្ទប់ថ្មីឲ្យបងប្រុសតែប៉ុណ្នោះ
Eps.39:ម៉ាមីកុំសូវធ្វើខ្លួនទាក់ទាញដេតឌីពេកប្រយ័ត្នដេតឌីទ្រាំមិនបាន

Eps.11: ក្ដីសុខតិចៗ

2.1K 138 2
By KmnF94

            ពន្លឺសូរិយានៃថ្ងៃថ្មីកំពុងតែរះជះពន្លឺដ៏ត្រចះត្រចង់របស់ខ្លួនមកបំភ្លឺភពផែនដីទាំងមូល។ មនុស្សម្នាជា​ច្រើន កំពុងតែមមាញឹកក្នុងការចាកចេញទៅកន្លែងធ្វើការរៀងៗខ្លួនតាមទម្លាប់។ ក្នុងនោះនៅក្នុងក្រុមហ៊ុនរបស់រាង ក្រាស់បុគ្គលិកក៏កំពុងតែនាំគ្នាញាប់ដៃញាប់ជើងធ្វើការឥតស្រាកស្រាន្តដូចគ្នា។

          ជុងហ្គុកបោះជំហានវែងៗរបស់ខ្លួនដើរចូលមកក្នុងក្រុមហ៊ុនបន្ទាប់ពីឆៀងចូលទៅពិនិត្យការងារនៅក្នុង រោងចក្ររួចមក។ ទឹកមុខរបស់គេក៏របស់គេក៏ស្រស់បោះជាងកាលពីម្សិលមិញមើលក៏ដឹងថាជាហើយដែរ។ ចម្លែកអីថ្ងៃនេះគេមិនបានទៅរកថេយ៉ុងដូចរាល់ដងដែលតែងតែឆ្លៀតចូលអោត ចូលមើលថេនោះទេ គេដើរសំដៅទៅបន្ទប់ធ្វើការរបស់ខ្លួនតែម្ដង។ ដោយសារតែម្សិលមិញរវល់តែដេកឈឺមិនបានធ្វើការអីទើប ការងារឯកសារដែលគេត្រូវស៊ីញ៉េក៏គរពេញនៅលើតុ ហេតុនេះគេក៏ត្រូវប្រញាប់ធ្វើវាឲ្យហើយ។

              ម៉ោងប្រហែល៩ជាងជុងហ្គុកក៏ស្រាប់តែមានអារម្មណ៍ថានឹកថេយ៉ុងចង់ជួបមុខគេទើប គេប្រាប់ឲ្យជំនិត ទៅតាមថេយ៉ុងមកបន្ទប់របស់ខ្លួនទោះគេបានឃើញមុខថេតែបន្តិចក៏ជុងហ្គុកអស់ចិត្តដែរ។

"អ៊ីលឡិច ទៅហៅលោកប្រធានគីមមកជួបយើងបន្តិចមក"

"Boss ថ្ងៃនេះលោកប្រធានគីមមិនបានមកធ្វើការនោះទេ គាត់បានខលមកសុំច្បាប់កាលពីព្រឹកមិញនេះបាទ" សម្ដីរបស់អ៊ីលឡិចធ្វើរាងក្រាស់ដែលអង្គុយអោនមុខពិនិត្យឯកសារមិនខ្ចីងើបមើលមុខអ្នកណានោះ ក៏ស្រាប់តែ ងើបមុខមកយ៉ាងលឿនសម្លឺងមើលទៅជំនិតមិនដាក់ភ្នែក។

"ហេតុអីក៏ឯងមិនប្រាប់យើង? ហើយចុះគេកើតអីមិចក៏មិនមកធ្វើការ?"

"គឺខ្ញុំរកប្រាប់Bossដែរ តែ Bossរវល់ពេកខ្ញុំរកនិយាយប្រាប់មិនកើត ហើយគាត់គ្រាន់តែខលមកប្រាប់ថាឲ្យខ្ញុំ សុំច្បាប់ឲ្យគាត់ផង គាត់មិនសូវស្រួលខ្លួនមកមិនកើត"

"តាំងពីយូរហើយឯងមិននិយាយ យ៉ាងណាក៏ឯងឆ្លៀតប្រាប់យើងតែមួយម៉ាត់ដែរតែឯង...ហ៊ើយគេនៅតែម្នាក់ឯង ទៀតមិនកើតទេ? ឯងបើថេកើតអីមែនយើងនិងមកសម្លាប់ឯងចោលមុនគេជាមិនខាននោះទេ" បន្ទប់ប្រយោគ ភ្លាម ជុងហ្គុកក៏ប្រញាប់ទាញសោឡានបើកចេញទៅcondoថេយ៉ុងលឿនតាមដែរអាចធ្វើបាន។ គេពិតជាបារម្ភពី ថេ ខ្លាំងណាស់ គេនៅតែម្នាក់ហើយមិនស្រួលខ្លួនទៀត បើកើតអីធ្ងន់ធ្ងរទៅបានអ្នកណាជួយគេ។ គិតទៅគួរឲ្យ ខឹង និងកូនចៅជំនិតគេខ្លាំងណាស់តាំងពីព្រឹកមកមិនព្រមប្រាប់គេនោះទេ រហូតដល់ពេលជិតថ្ងៃត្រង់ទើប គេសួរបាន និយាយប្រាប់ បើថេកើតអីធ្ងន់ធ្ងរមែនគេមិនលើកលែងឲ្យកូនចៅគេម្នាក់នេះនោះទេ។

"Bossហេតុអី?? ខ្ញុំបានធ្វើអីខុសមែនទេ?" អ៊ីលឡិចនិយាយយ៉ាងកំសត់តែម្នាក់ឯងពីក្រោយអ្នកដែលរត់ចេញ ទៅ។ គ្រាន់តែគេភ្លេចតែបន្តិចសោះក៏ចង់សម្លាប់គេទៅហើយមានចាហ្វាយមួយតែពិបាកដូចមានចាហ្វាយ ដប់នាក់ចឹង មិនដឹងថាជាតិនេះគេរស់ឫអត់ទេ??បើលេងគម្រាមបែបនេះទៅហើយ។

@Skip

           ក្រាក!!!!សម្លេងបើកទ្វារបន្ទប់Condoរបស់ថេយ៉ុងបន្លឺឡើងដោយសា្នដៃរបស់ជុងហ្គុក។ គេបោះជំហានដើរចូល មកក្នុងCondoរបស់ថេយ៉ុងថ្នមៗដូចចោរចូលលួចរបស់ក្នុងផ្ទះ។ ជុងហ្គុកក្រឡេកមើលទៅជុំវិញបរិវេណCondo តែគ្មានវត្តមានរបស់ថេយ៉ុងនៅទីនោះទេ ទើបគេសម្រេចចិត្តដើរទៅបើកទ្វារបន្ទប់មួយទៀតដែលនៅទល់មុខ នោះបើកចូលទៅថ្នមៗក៏បានបង្ហាញឲ្យឃើញវត្តមានរបស់រាងតូចស្ដើងកំពុងតែគេងលក់នៅលើគ្រែទាំងមានសភាពរញ៉េរញ៉ៃ។ ដៃទាំងទ្វេរបស់ថេយ៉ុងលើកមកក្ដោបពោះរបស់ខ្លួនរមួលដូចទារកនៅក្នុងផ្ទៃហាក់បង្ហាញពីការ ឈឺចាប់នៅត្រង់នោះជាខ្លាំង។ រីឯថ្ងាសរបស់ថេវិញសើមជោគដោយសារតែទ្រាំនិងការឈឺចាប់នៅត្រង់ពោះ នោះ។ ជុងហ្គុកដើរទៅជិតគេដាក់ខ្លួនអង្គុយលើកពូកថ្នមៗដាក់ដៃស្ទាបលើថ្ងាសរបស់ថេ តិចៗដើម្បីវាស់កម្ដៅ ឲ្យថេថាគេមានក្ដៅខ្លួនឬអត់ តែគេមិនបានក្ដៅខ្លួនអីនោះទេ។

"ថេៗៗថេយ៉ុងហ៎ា"

"ជុងហ្គុក...ជុងហ្គុក" ថេយ៉ុងបើកភ្នែកមកថ្នមៗព្រោះតែសម្លេងរំខានរបស់រាងក្រាស់នៅជិតត្រចៀករបស់គេ។ វាហាក់ដូចជាការយល់សម្រាប់គេអញ្ចឹង ដែលនៅសុខៗរាងក្រាស់ក៏មកបង្ហាញខ្លួននៅចំពោះមុខគេស្រស់ៗបែប នេះ។ តើគេអាចចូលមកបន្ទប់របស់ខ្លួនបានយ៉ាងមិច បើគេចាក់សោររួចហើយជុងហ្គុកក៏មិនបានស្គាល់Password condoរបស់គេដែរ? ឬគេឈឺដល់ថ្នាក់ស្រម៉ៃឃើញគេហើយឬ? ថេយ៉ុងពិតជាចង់សួរសំណួរនេះទៅអ្នកដែល អង្គុយនៅខាងមុខគេខ្លាំងណាស់តែគេគ្មានកម្លាំងសួរនោះទេ។

"ថេយ៉ុងកើតអីមែនទេ? ប្រាប់ខ្ញុំមកថេឈឺត្រង់ណា?" ជុងហ្គុកសួរដោយការបារម្ភចំពោះថេជាខ្លាំង។ មើលសភាព របស់ថេនៅពេលនេះចុះ មានសភាពដូចជាមនុស្សស្រីដែលកើតកូនឬក៏ដូចជាមនុស្សស្រីដែលមកខែអញ្ចឹង។​ ដេករមួលខ្លួនអោបពោះពេញនៅលើពូក ធ្វើឲ្យអ្នកដែលឃើញអត់អាណិតគេមិនបាន បេះដូងគេក៏លោតឈឺ ស្កៀបៗតិចៗដូចគ្នា។ គេមិនដឹងថាថេកើត អីឲ្យប្រាកដនោះទេ? គួរតែនាំគេទៅពេទ្យទេទើបល្អ។

"ជុង ខ្ញុំឈឺពោះណាស់ លោកជួយទៅទិញថ្នាំឲ្យខ្ញុំបន្តិចបានទេ" ថេខំប្រឹងនិយាយទាំងលំបាកទៅកាន់រាងក្រាស់ ឲ្យគេជួយខ្លួន។ គេឈឺដល់ថ្នាក់មិនអាចចុះទៅរកទិញវាដោយខ្លួនឯងបាននោះទេ ទើបដាច់ចិត្តពឹងទៅ រាងក្រាស់។ ថ្នាំរបស់ថេក៏មានបម្រុងទុករួចហើយដែរ តែចៃដន្យអីវាអស់បាត់ទៅហើយ ថេក៏មិនបានដឹងថា វាអស់ដែរទើបមិនបានទិញវាទុកបម្រុង ទើបគេត្រូវមកឈឺចាប់បែបនេះ។

"ថ្នាំអី? ថេប្រាប់មកចាំខ្ញុំទៅទិញឲ្យ"

"មានសំបកថ្នាំនៅក្នុងថតតុខាងនោះ លោកយកវាទៅឲ្យគេទៅគេដឹងហើយ" ថេយ៉ុងចង្អុលទៅថតតុដែលមាន ទុកសំបកដែលគេលេបរាល់ពេលចុកបែបនេះដើម្បីបន្ថយការឈឺចាប់។ ស្ដាប់ឮថេនិយាយហើយជុងហ្គុកក៏ដើរ មករតថតតុបើកវាទាញយកសំបកថ្នាំមកចេញមកក្រៅកាន់វានៅនិងដៃ។

"ថេចាំបន្តិចណា តិចទៀតខ្ញុំមកវិញហើយទ្រាំបន្តិចទៅ" ជុងហ្គុកដើរមកអង្អៃលក្បាលប្រាប់គេដោយសម្ដី យ៉ាងស្រទន់។​ ថេយ៉ុងបានត្រឹមតែខាំមាត់ងក់ក្បាលទទួលពាក្យគេ។ ឃើញបែបនេះជុងហ្គុកក៏ប្រញាប់ បើកទ្វារចេញទៅក្រៅចុះទៅខាងក្រោម បើកឡានសំដៅទៅរកប៉ាម៉ាស៊ីដែលនៅជិតនោះដើម្បីរកទិញថ្នាំឲ្យថេ ញ៉ាំបំបាត់ការឈឺចាប់។

            ៥នាទីក្រោយមកជុងហ្គុកក៏ត្រឡប់មកវិញជាមួយនិងថ្នាំនៅក្នុងដៃ។ មិនបង្អង់យូរគេក៏ដើរចូលមករកថេ ដើម្បីឲ្យបានញ៉ាំថ្នាំនិងអាលបានធូរស្រាល។

"ថេយ៉ុងញ៉ាំថ្នាំសិនទៅណា?នេះ" ជុងហ្គុកជួយលើកថេឲ្យអង្គុយផ្អែកខ្នងនិងគ្រែ រួចក៏ហុចទឹកនិងថ្នាំទៅឲ្យ ថេញ៉ាំ។ ថេក៏ទទួលយកថ្នាំនិងទឹកដែលជុងហ្គុកហុចឲ្យមកញ៉ាំ។ បន្ទាប់មកជុងហ្គុកក៏ដាក់ថេឲ្យគេងវិញ មុននឹងទាញយកកន្លែងកម្ដៅយកមកដាក់ស្អំនៅត្រង់ពោះរបស់ថេ។

"គេងស្អំអានេះសិនទៅណាវានិងជួយបន្ថយការឈឺចាប់ឲ្យថេ"

"ហឹម" ថេក៏បិទភ្នែកសម្ងំគេងតាមសម្ដីរបស់ជុងហ្គុក។ ជុងហ្គុកទាញភួយមកដណ្បប់ត្រឹមទ្រូងឲ្យថេ ហើយឆ្លៀតថើបថ្ងាសគេមួយខ្សឹតទៀត រួចក៏ថើបក្រោកចេញទៅផ្ទះបាយដាំបបរទុកឲ្យថេញ៉ាំពេលដែលគេភ្ញាក់ មកវិញ។

               ពេលថ្ងៃត្រង់ថេក៏ភ្ញាក់ពីដំណេក។ គេបើកភ្នែកថ្នមៗក៏ក្រឡេកឃើញជុងហ្គុកអង្គុយនៅលើពូកក្បែរខ្លួនរួម ទាំងញញឹមយ៉ាងស្រស់ដាក់គេទៀតផង។ គេព្យាយមក្រោកអង្គុយយ៉ាងលឿន ពេលដែលបើកភ្នែកមកឃើញមុខ ជុងហ្គុករឹតតែច្បាស់។

"ថេភ្ញាក់ហើយមែនទេ? នេះញ៉ាំបបរនេះសិនទៅ ឆាប់មានកម្លាំងខ្ញុំខំធ្វើឲ្យថេណា" ជុងហ្គុកនិយាយយ៉ាង ស្រទន់ទៅកាន់ថេព្រមទាំងលើកចានបបរពិលើតុយកមកកាន់បញ្ចុកថេ។ ថេសម្លឹងមើលមុខគេមួយសន្ទុះតែ មិនព្រមហាមាត់ទទួលបបរដែលគេបញ្ជុកទេ បានបន្តិចទើបគេព្រមហាមាត់ញ៉ាំ ព្រោះតែក្រពះគេធ្វើទុកឃ្លាន ខ្លាំងណាស់ហើយ។ តាំងពីព្រឹកមកគេមិនទាន់បានញ៉ាំអាហារនៅឡើយនោះទេគេនៅមានសំណួរជា ច្រើនទៀតចង់សួរទៅរាងក្រាស់ តែពេលនេះគេត្រូវតែញ៉ាំសិនចាំសួរតាមក្រោយទៀត។​ ជុងហ្គុកអង្គុយញញឹម បញ្ចុកបបរថេរហូតដល់អស់។ គេសប្បាយចិត្តខ្លាំងណាស់ពេលដែលថេព្រមនៅស្ងៀមឲ្យគេបញ្ចុកបែបនេះ។ ក្រោយពីញ៉ាំអស់ហើយជុងហ្គុកក៏ហុចទឹកឲ្យថេញ៉ាំម្ដង។ ញ៉ាំរួចហើយអស់ថេយ៉ុងនៅអង្គុយសម្លឹងមុខថេជាប់ ជានិច្ចមិនព្រិចសោះ។

"ជុងហ្គុក មិចក៏លោកអាចចូលមកក្នុងcondoរបស់ខ្ញុំបាន?" ទីបំផុតថេយ៉ុងក៏ដាច់ចិត្តបញ្ចេញនូវសំណួរពីបំពងក សួរទៅកាន់រាងក្រាស់ក្រោយពីអង្គុយសម្លឹងមុខគេអស់មួយសន្ទុះ។

"គឺខ្ញុំសួរកន្លែងព័ត៌មាននៅខាងក្រោម ប្រាប់ថាថេជាមិត្តភក្ដិខ្ញុំហើយថេឈឺទើបខ្ញុំត្រូវមកមើលថេ តែគេមិនព្រម ប្រាប់លេខកូដបន្ទប់ថេនោះទេ ខ្ញុំក៏ឲ្យលុយគេមួយដុំចាយលេងទៅគេក៏ព្រមប្រាប់ សុំទោសណាដែលខ្ញុំចូលបន្ទប់ ថេ ដោយគ្មានការអនុញ្ញាតពីថេបែបនេះ តែមកពីខ្ញុំបារម្ភពីថេ ខ្លាចថាថេកើតអីធ្ងន់ធ្ងរគ្មានអ្នកណាជួយ ទើបខ្ញុំ សម្រេចចិត្តបែបនេះ ខ្ញុំសុំទោសពិតមែន ថេកុំខឹងខ្ញុំអីណា" ជុងហ្គុកនិយាយបង្ការទុកមុនខ្លាចថាថេខឹងនិងខ្លួន ព្រោះតែលួចចូលបន្ទប់គេដោយគ្មានការអនុញ្ញាត តែក៏ព្រោះតែចិត្តដែលបារម្ភទើបគេហ៊ានធ្វើបែបនេះ។

"ខ្ញុំមានបាននិយាយថាខឹងលោកឯណា​ ចាំបាច់ភ័យអីដល់ថ្នាក់នេះ ខ្ញុំគូរតែអរគុណលោកទើបត្រូវបើមិនបាន លោកនោះទេ ខ្ញុំប្រហែលជាស្លាប់ហើយមើលទៅនោះ" ថេយ៉ុងរាងអស់សំណើចបន្តិចពេលដែលឃើញជុងហ្គុក ធ្វើមុខភ័យៗបែបនេះ វាកំប្លែងខ្លាំងណាស់។ គេមិនបានទៅខឹងអីនិងជុងហ្គុកនោះទេ គ្រាន់តែគេឆ្ងល់មិចក៏ ជុងហ្គុកអាចចូលមកបន្ទប់គេបានតែប៉ុណ្ណោះ តែមិននឹកស្មានថាម្នាក់ទៀតភ័យឡើងស្លេកមុខអស់ទៅហើយ។

"ថេមិនបាច់អរគុណខ្ញុំនោះទេ ខ្ញុំមិនបណ្ដោយឲ្យថេស្លាប់ដោយងាយៗនោះទេ ទោះជាប្ដូរនិងជីវិតរបស់ខ្ញុំក៏ ខ្ញុំព្រមឲ្យតែអាចជួយថេឲ្យរស់បាន​ខ្ញុំមិនស្ដាយនោះទេ" សម្ដីរបស់ជុងហ្គុកធ្វើឲ្យថេចាប់ផ្ដើមអៀនថ្ពាល់ឡើង ក្រហម។ ជុងហ្គុកសុខចិត្តប្ដូរនិងលះបង់អ្វីៗគ្រប់យ៉ាងសូម្បីតែជីវិតក៏គេមិនស្ដាយស្រណោះ ព្រោះតែដើម្បី មនុស្សដែលគេស្រឡាញ់ ហើយម្នាក់នោះគឺជាថេយ៉ុងតែម្នាក់គត់នេះឯង។

"អឺ ខ្ញុំចង់គេងលោកអាចទៅវិញបានហើយ​ ខ្ញុំលែងអីហើយ អរគុណលោកណាស់" ថេយ៉ុងក៏ប្រញាប់ទម្លាក់ ខ្លួនគេទាអដែលទើបតែក្រោកមុននេះសោះ ដើម្បីគេចពីរាងក្រាស់។ ប្រុសម្នាក់នេះតែងតែធ្វើឲ្យគេអៀន ​ធ្វើឲ្យបេះដូងគេលោតញាប់គ្រប់ពេល្យតែបានក្បែរ។ ចឹងគេត្រូវតែរកវិធីគេចសិនហើយ បើឲ្យជុងហ្គុកដឹងថាគេ អៀននោះប្រាកដជាខ្មាសគេស្លាប់ហើយ។

"អត់ទេ ខ្ញុំចង់គេងដែរ ខ្ញុំងងុយគេងណាស់សូមគេងដែរម៉ោ" មិនចាំយូរចប់សម្ដីភ្លាមជុងហ្គុកក៏ឡើងមកលើគ្រែ ជាមួយថេលូនចូលទៅក្នុងភួយ ចំណែកដៃលើកមកដាក់អោបចង្កេះថេជាប់មកលែងសោះ ទោះអ្នកខាងក្រោមរើ យ៉ាងណាក៏មិនរបេះដែរ។

"នែ៎ ជុងហ្គុកធ្វើអីនិងលែងខ្ញុំទៅ បើចង់គេទៅគេងនៅបន្ទប់មួយទៀតទៅ"

"ទេខ្ញុំចង់គេទីនេះជាមួយថេ គេងទៅខ្ញុំងងុយគេងណាស់ ខ្ញុំមិនទាន់ជាស្រួលបួលទេណា ខ្ញុំចង់គេង" ជុងហ្គុក និយាយធ្វើសម្លេងខ្សាវៗដូចឈឺមិនទាន់ជានិយាយទាំងបិទភ្នែកអឹបមុខនិងកញ្ចឹងករបស់ថេ។ ឮបែបនេះថេក៏ លែងមាត់លែងព្រោះតែជឿនិងសម្ដីរបស់រាងក្រាស់ថាទើបតែងើបពីឈឺមិនទាន់ជា។ ថេយ៉ុងក៏បិទភ្នែកសម្ងំគេង នៅក្នុងរង្វង់ដែដ៏កក់ក្ដៅរបស់ជុងហ្គុកដែលខ្លួនមិនដែលបានទទួលជាង១ឆ្នាំទៅហើយតាំងពីពួកគេលែងលះគ្នា មក តែរង្វង់ដែរបស់ជុងហ្គុកនៅតែកក់ក្ដៅដូចដើម។ ឃើញរាងតូចឈប់រើបែបនេះជុងហ្គុកក៏ញញឹមអោបគេ កាន់តែណែន ហើយក៏លង់លក់ទាំងបីរនាក់ទៅ។

《ក្ដីសុខតិចៗ》

@Skip

          ក្រឡេកមកមើលអ្នកដែលធ្វើដំណើរទៅត្រឡប់ទៅស្វីសឯណេះវិញ ពេលនេះគេក៏បានមកដល់គោលដៅ របស់គេហើយ។ គ្រាន់តែមកដល់ស្វីសភ្លាមជីមីនក៏ជិះឡានមករកភូមិគ្រិះគេវិញតែម្ដង ព្រោះតែឮឪពុកប្រាប់ថា មានការសំខាន់ចង់និយាយ។ តែគ្រាន់តែគេឈានចូលភូមិគ្រិះមិនបានកន្លះម៉ោងផងសម្លេងឈ្លោះគ្នាក៏លាន់ ឡើងពេញភូមិគ្រិះតែម្ដង ទំនងដូចជាឈ្លោះប្រកែកគ្នាខ្លាំងណាស់។

"ខ្ញុំមិនព្រមនោះទេ ខ្ញុំមិនរៀបការជាដាច់ខាត ប៉ាកុំមកបង្ខំខ្ញុំរឿងនេះតើបានទេ ខ្ញុំធំហ៊ើយខ្ញុំអាចសម្រេចវាដោយ ខ្លួនឯងបានមិនចាំបាច់ប៉ាមកសម្រេចចិត្តចំពោះរឿងនេះជំនួសខ្ញុំនោះទេ"ជីមីននិយាយខ្លាំងប្រកែកតវ៉ានិងឪពុកដែលមានបំណងចាប់ឲ្យគេរៀបការជាមួយអ្នកណាក៏មិនដឹង។ ស្មានតែមានរឿងអីសំខាន់ណាស់ណាទៅ គេខំ តែប្រញាប់ធ្វើដំណើរមកវិញ តែតាមពិតហៅគេមកឲ្យបង្ខំរៀបការសោះ បើដឹងចេងគមិនមកនោះទេ។ សម័យ នេះទៅហើយនៅចាប់បង្ខំឲ្យរៀបការមើលតែសម័យមុនអញ្ចឹង។

"យើងជាប៉ាឯង បើយើងថាឯងត្រូវតែរៀបការឯងត្រូវតែរៀប​ ឯងមិនអាចប្រកែកបានឡើយ ព្រោះយើងបាន និយាយជាមួយគេរួចអស់ហើយ​ហើយឯងនិងគេក៏ជាគូដណ្ដឹងគ្នាតាំងតែពីតូចមកម្ល៉េះ ហេតុនេះដល់ពេល ដែលឯងត្រូវរៀបការជាមួយគ្នាហើយ"លោកផាកនិយាយបកស្រាយពីហេតុផលឲ្យកូនបានស្ដាប់ តែគិតហីថា ផាក ជីមីនេះព្រមស្ដាប់នោះមានតែប្រកែកកាន់តែខ្លាំងលើសដើម។

"តែខ្ញុំមិនបានស្រឡាញ់គេនោះទេហើយក៏មិនដឹងថាគេមានមុខមាត់បែបណានោះទេ អ្វីដែលសំខាន់ គេជាប្រុសខ្ញុំក៏ជាប្រុសដូចគ្នារៀបការហើយតើខ្ញុំអាំចមានកូនឯណាមកធ្វើជាទាយាទឲ្យបាននោះប៉ាសាកគិតមើលទៅ"

"សម័យនេះទៅហើយ រឿងយកកូនវាស្រួលណាស់ទោះប្រុសនិងប្រុសក៏ដោយ ឲ្យតែឯងចង់បានវាបានដូចតែ គ្នាហ្នឹង កុំភ័យរឿងនិងយើងចេះចាត់ចែងហើយ"

"តែខ្ញុំមិនស្គាលថាគេជាអ្នកណា មានមុខមាត់យ៉ាងមិចនោះទេ? ចរិកយ៉ាងមិចក៏ខ្ញុំមិនដឹងដែរ"

"ឯងកុំបារម្ភអីតិចទៀតគេមកដល់ហើយ ឯងនិងបានឃើញគេជាមិនខាននោះទេ"

           ត៉ឺតៗៗៗ!!! លោកផាកនិយាយមិនទាន់ចប់ផងសម្លេងស៊ីប្លេឡានក៏បន្លឺឡើងបង្ហាញពីវត្តមាននែការមកដល់ របស់អនាគតកូន ប្រសារប្រុសរបស់គ្រួសារត្រកូលផាក។ លោកផាកញញឹមបន្តិចរួចក៏ងាកមកមើលមុខកូនប្រុស ដែលអង្គុយធ្វើមុខចង់យំតិចអីតិចខឹងនិងឪពុករបស់ខ្លួន។

"នោះគេមកដល់ហើយអនាគតរបស់ប្ដីឯង ត្រៀមខ្លួនទៅកូនសម្លាញ់"

"សួស្ដីលោកពូផាក" នាយកម្លោះសាច់សម៉ត់ខៃភ្នែកតូចៗដើរចូលមកខាងក្នុងធ្វើការអោនលំទោនគោរពអ្នក ដែលអាយុចាស់ជាងនិងជាអនាគតឪពុកក្មេកផងដែរ។ លោកផាកញញឹមសម្លឹងមើលទៅនាយកម្លោះ គាត់ពិត ជាពេញចិត្តនិងអនាគតកូនប្រសារម្នាក់នេះខ្លាំងណាស់។

"អា៎ៗៗនៅហៅលោកពូដល់ពេលណាទៀតការស្អែកខានស្អែកទៅហើយហៅថាលោកប៉ាតែម្ដងទៅ"

"បាទលោកប៉ា"

"ជីមីនមិនរាក់ទាក់បងទេឬ នេះជិតរៀបការជាមួយគ្នាហើយណា" លោកផាកនិយយទៅកូនប្រុសខ្លួនឯងដែល អង្គុយហីៗបែរមុខទៅកន្លែងផ្សេងទាញទូរស័ព្ទសេរីទំនើបពីក្នុងហោបៅមកអង្គុយចុចធ្វើមិនដឹង មិនខ្វល់និង វត្តមានអ្នកដែលដើរចូលមកមុននេះសោះ។ ទង្វើរទាំងនេះសុទ្ធតែបង្ហាញថាគេមិនពេញចិត្តមិនចង់រៀបការជា មួយបុរសដែលនៅក្នុងផ្ទះនិយាយជាមួយប៉ាមុននេះឡើយ។

"សួស្ដី" ពីមាត់ខ្លីៗមិនសូម្បីតែងាកងើបមុខមកមើលអ្នកដែលអង្គុយនៅចំពោះមុខគេសូម្បីតែបន្តិចៗ គ្រប់យ៉ាង គឺគេផ្ដោតសំខាន់ទៅលើតែទូរស័ព្ទដែលគេកំពុងតែកាន់នេះតែប៉ុណ្ណោះ។​ ប៉ុន្ដែសម្លេងរបស់អ្នកម្ខាងទៀតដែរ និយាយមកគេ ធ្វើឲ្យគេងើបមុខងាមករកប្រភពសម្លេងយ៉ាង។ សម្លេងនេះហើយជាសម្លេងមនុស្សដែលគេស្អប់ ខ្លាំងជាទីបំផុត។

"សួរស្ដីជីមីនី"

"អាស្លកខ្មោចជប៉ុន" ជីមីនបន្លឺឡើងយ៉ាងភ្ញាក់ផ្អើលជាខ្លាំង។ នេះឬអនាគតមនុស្សដែលគេត្រូវរៀបការជាមួយ? ហេតុអីក៏ទេវតាលេងសើចនិងគេបែបនេះ? អាមនុស្សកំពុងតែស្អប់គ្នា បែរជាតម្រូវឲ្យមកការជាមួយគ្នា តើអាចរស់ នៅជាមួយគ្នាយ៉ាងមិចបាន? សំខាន់អាម្នាក់នោះកំពុងតែគុំចង់សងសឹកគេរឿងកាលពីលើកមុនថែមទៀតផង។ មិនបានទេគេមិនអាចឲ្យរឿងនេះកើតឡើងបានឡើយគេត្រូវតែប្រកែកឲ្យទាល់តែបាន។

"ជីមីនមិចក៏ហៅបងបែបនេះ? បងឈ្មោះថាមីន យ៉ុនហ្គី មិនមែនអាស្លេកទេ តាហៅបងបែបនេះឲ្យប៉ាឮទៀតឯង មិនរួចខ្លួននោះទេ?"

"មិនអីទេលោកប៉ាខ្ញុំមិនប្រកាន់ក្មេងឈ្លើយនោះទេ" ស៊ូហ្កាញញឹមឌឺដាក់ជីមីនវាកាន់តែធ្វើឲ្យភ្លើងនៅក្នុងខ្លួន របស់ជីមីនវាឆាប់ឆេះឡើងទ្វរដង។

"លោកចង់ថាឲ្យអ្នកណាក្មេងឈ្លើយអាឆ្កួត?​លោកប៉ាខ្ញុំមិនព្រមរៀបការនោះទេ ខ្ញុំស្អប់គេខ្ញុំមិនចង់រស់នៅជាមួយ គេនោះទេ ម្យ៉ាងទៀតខ្ញុំនិងគេក៏មិនបានស្រឡាញ់គ្នាដែល លោកប៉ារំសាយគម្រោងរៀបការនេះចោលទៅ" ជីមីន ងាកមកនិយាយជាមួយប៉ារបស់ខ្លួនមនាទាំងលើកហេតុផលមកជាមួយទៀត ធ្វើយ៉ាងណាក៏បាន ឲ្យតែគេមិន បានរៀបការជាមួយអាមនុស្សម្នាក់នេះ។

"នៅជាមួយគ្នាយូរៗទៅវាគង់តែស្រឡាញ់គ្នានោះទេ ហើយការៀបការលើកនេះមិនរំសាយជាដាច់ខាតទោះ កូនប្រកែកយ៉ាងណាក៏ដោយក៏កូនត្រូវតែរៀបការដែរ"

"តែលោកប៉ា"

"យ៉ុនហ្គីគេមិនប្រកែកមួយម៉ាត់ផង មិចក៏កូនក្បាលរឹងប្រកែកច្រើនយ់ាងនេះហ៎ាសជីមីន?ទោះកូននិយាយដល់ ស្លាប់ទៀតក៏ប៉ាមិនប្ដូរចិត្តដែរ​ត្រៀមខ្លួនតែរៀបការឲ្យហើយទៅ យ៉ុនហ្គីកូននៅញ៉ាំបាយទីនេះសិនហើយ ចាំទៅ វិញប៉ាសុំទៅខាងលើបន្តិចសិននៅអង្គុយលេងជាមួយប្អូនសិនហើយ" លិកផាកនិយាយចប់ក៏ដើរឡើងទៅ លើបាត់ទុកឲ្យជីមីននិងស៊ូហ្គានៅតែពីរនាក់។ ស៊ូហ្កាចាប់ផ្ដើមញញឹមឌឺទៅអ្នកដែលប្រកែកដាច់អហំការមិន ព្រមការការជាមួយគេ តែចុងក្រោយក៏ប្រកែកមិនកើយព្រោះប៉ារបស់គេមិនបាននៅខាងគេឡើយ។

"យ៉ាងមិចហើយអូនសម្លាញ់ មិចមកសម្លក់ប្ដីបែបនេះ?" ស៊ូហ្កាចាប់និយាយឌឺទៅរាងតូចភ្លាមក្រោយឃើញគេ អង្គុយសម្លក់មកខ្លួនមិនដាក់ភ្នែកទាល់តែសោះ។

"អ្នកណាប្រពន្ធលោកឯងអាស្លេក??​ ចាំទុកក្នុងខួរលោកទៅថាខ្ញុំគ្មាថ្ងៃរផបការជាមួយលោកនោះទេ យ៉ាងណា ខ្ញុំក៏ត្រូវតែរំសាយមង្គលការនេះចោលឲ្យបានលោកចាំមើលទៅ កុំសង្ឃឹមថាបានរៀបការជាមួយខ្ញុំនោះ"

"ក៏សាកទៅ ខ្ញុំចាំមើលថាឯងធ្វើបានឬអត់?​យល់ល្អគួរតែរឿនធ្វើខ្លួនឲ្យស្លូតៗស្ដាប់តាមបង្គាប់ម្ចាស់ខ្លះទៅ កុំក្អេងក្អាងខ្លាំងពក ក្រែងលោយើងអាណិត បើមិនចឹងទេប្រយ័ត្នតែការហើយតិចថាខ្ញុំមិនស្រលាញ់ប្រពន្ធ ធ្វើបាបប្រពន្ធណា"

"លោកចង់ធ្វីខ្ញុំ?"

"ធ្វើអីដែលគួរធ្វើឲ្យសមនិងទង្វើររបស់ឯងដែលបានធ្វើមកលើយើងនិងប្អូនប្រុសយើង ឯងត្រៀមខ្លួនតែទទួលវាឲ្យ ហើយទៅអូនសម្លាញ់ ហ្គេមនិងចាប់ផ្ដើមលេងនៅពេលខាងមុខនេះហើយ" ស៊ូហ្កាលោកមុខអោនមកខ្សឹប ចិត្តត្រចៀករបស់ជីមីនទាំងទឹកមុខកំណាច។ គេពិតជាសប្បាយចិត្តណាស់បេលដែលដឹងថាបានរៀបការជាមួយ ជីមីន មិនមែនមកពីស្រឡាញ់ជីមីននោះទេ តែព្រោះតែបានសងសឹកធ្វើបាបគេដោយមិនចាំបាច់ត្រូវហត់ចាប់ គេយកមកនោះទេ។ គេគ្រាន់តែរៀបការជាមួយជីមីន ប​ន្ទាប់មកក៏ចាប់ផ្ដើមលេងហ្គេមជាមួយជីមីនទៅវាស្រាច់ បាត់ទៅហើយ។ មិនបាច់ហត់មិនអស់កម្លាំង ហើយថែមទាំងសប្បាយទៀតផង។ ត្រៀមខ្លួនទៅមិនយូរទៀតទេ ឋាននរកនិងបើកទ្វាររង់ចាំផាក ជីមីនហើយ។

          ចំណែកជីមីនវិញកាលបើបានឮសម្ដីរបស់ស៊ូហ្ការួចហើយគេក៏មានអារម្មណ៍ថាខ្លាចគេតិចៗដែរ បើមើល តាមមុខគេមើលទៅបុរសម្នាក់នេះកំណាចអាក្រក់មិនធម្មតានោះទេ។ ស្រួលមិនស្រួលពេលការហើយគេមិនអាច រស់នៅបានសុខស្រួលនោះទេ បែបនេះគេត្រូវតែរកវិធីបញ្ឈប់ការរៀបការនេះឲ្យបាន។

"លោកប្រុស អ្នកប្រុសអញ្ជើញទៅពិសារអាហារចា៎ស"

          បន្ទាប់មកពួកគេក៏ចាប់ផ្ដើមញ៉ាំអាហារជាមួយគ្នាយ៉ាងស្ងៀមស្ងាត់តែរាងតូចមុខមិនស្រស់បោះសោះ ហើយថែមទាំងឆ្លៀតសម្លក់រាងក្រាស់ជាប់ជានិច្ច។

___________________________________

To be continue

@NFá

Continue Reading

You'll Also Like

156K 8K 33
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
604K 58.7K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
254K 6.7K 68
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
324K 12.9K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...