❤🌿តាមស្នេហ៍អតីតភរិយា🌿❤

By KmnF94

96.3K 5.8K 63

Jeon Jungguk X Kim Taehyungស្នេហាដែលកើតឡើងដោយគ្រាន់តែក្រឡេកភ្លាមស្រឡាញ់ភ្លែតប្រៀបដូចជារន្ទះ ជាស្នេហាមួយដែល ខុ... More

ផ្ដើមរឿង
Eps.1: ជួបគ្នាជាថ្មី
Eps.2: ប្រយ័ត្នគេចាប់យកទៅស៊ីបាត់
Eps.3:អាណាហ៊ានស្រឡាញ់ប្រពន្ធយើង
Eps.4:ប្រយ័ត្នខ្ញុំខ្វេះបំពងកលោកចេញក្រៅ
Eps.5: អ្នកណាប្រើឲ្យវាមកថើបថេធ្វើអី
Eps.7: យើងធ្វើជាមិត្តនិងគ្នា
Eps.8: ដោយសារគេទើបអូនប្រកែកបង
Eps.9: ចង់ស្លាប់ហេ៎ស?
Eps.10: ប្រយ័ត្នគេរំលោភបាត់
Eps.11: ក្ដីសុខតិចៗ
Eps.12: ធ្វើរឿងដែលប្ដីប្រពន្ធគេធ្វើ
Eps.13:ស្នាមលើកនោះជាអី?
Eps.14: ចង់ធ្វើអីធ្វើទៅ កុំតែវាងាប់
Eps.15:បងប្រុស
Eps.16: អាទន្សាយចង្រៃ
Eps.17:ថេប្រច័ណ្ឌខ្ញុំមែនទេ?
Eps.18:កញ្ច្រោងតូច
Eps.19: អ្នកណាប្រពន្ធលោក?
Eps.20:ទីបំផុតខ្ញុំក៏ក្លាយជាចន ថេយ៉ុងម្ដងទៀត
Eps.21: បងប្រាកដជានឹកអូនស្លាប់ហើយ
Eps.22:ខ្ញុំមានកូនមែនឬ?
Eps.23:ចន ជុងហ្គុក
Eps.24:ខ្ញុំជឿលោកក៏បាន តែមានលក្ខខណ្ឌ
Eps.25:នាងគ្មានសិទ្ធិមកប៉ះពាល់ប្រពន្ធខ្ញុំនោះទេ
Eps.26:ភស្ដុតាង
Eps.27:ទីបំផុត ខ្ញុំតាមស្នេហ៍អតីតភរិយាខ្ញុំបានជោគជ័យហើយ
Eps.28:ម៉ាក់អាចបាត់បង់ប៉ាកូនបាន តែម៉ាក់មិនអាចបាត់បង់កូន បានទេ
Eps.29:បាត់ខ្លួនចឹងហេ៎ស?
Eps.30:បើឯងស្រឡាញ់ខ្ញុំមែន ឯងមិន នាំកូនចាកចេញពីខ្ញុំបែបនេះនោះទេ??
Eps.31:ខ្ញុំត្រូវការឲ្យកូនខ្ញុំលែងលះ
Eps.32:បើបានភ្លោះមែន បងនិងជប់លាងបីយប់បីថ្ងៃតែម្ដង
Eps.33:បងសុំអង្វរ
Eps.34:សុំទោសណា
Eps.35:ទៅវិញជាមួយប៉ា ជីមីន
Eps.36:លោកគ្មានសិទ្ធមកនាំប្រពន្ធកូនខ្ញុំចេញពីខ្ញុំនោះទេ
Eps.37:ឲ្យប៉ាសុំទោស
Eps.38:កូនគ្រាន់តែចង់ Designពណ៌បន្ទប់ថ្មីឲ្យបងប្រុសតែប៉ុណ្នោះ
Eps.39:ម៉ាមីកុំសូវធ្វើខ្លួនទាក់ទាញដេតឌីពេកប្រយ័ត្នដេតឌីទ្រាំមិនបាន

Eps.6: គីម ថេយ៉ុងជារបស់យើងតែម្នាក់គត់

2.5K 176 4
By KmnF94

       បន្ទាប់ពីឡើងឡានបើកចេញពីរាងក្រាស់មកថេយ៉ុងក៏បាននាំជីមីនមកCondoរបស់ខ្លួន ព្រោះជីមីនទើបតែ មកដល់ប្រហែលជាគេមិនទាន់រកបានកន្លែងស្នាក់នៅនោះទេ។ តែគេគិតខុសហើយជីមីនបានទាក់ទងមកកូនចៅ រកកន្លែងឲ្យគេនៅរួចហើយ តែគេមិននិយាយប្រាប់ថេ ដោយសារតែគេចង់មានពេលនៅក្បែរថេឲ្យច្រើនៗតាម ដែលអាចធ្វើបាន(ចង់នៅជិតក្រាស់)។

      "បងទៅអង្គុយនៅលើសាឡុងសិនទៅខ្ញុំទៅផ្លាស់សម្លៀកបំពាក់មួយភ្លែតចេញមកវិញខ្ញុំនិងធ្វើម្ហូបបញ្ចេញស្នាដៃឲ្យបងបានភ្លក់ម្ដង" ថេនិយាយទាំងញញឹមទៅជីមីនដែលដាក់ខ្លួនអង្គុយនៅលើសាឡុង។

       "Ok ទៅឲ្យលឿនទៅចឹងបងឃ្លានភ្លក់ម្ហូបស្នាដៃថេខ្លាំងណាស់" JM

        "បាទ ចាំមួយភ្លែតណា" ថេយ៉ុងក៏ប្រញាប់រត់ទៅផ្លាស់សម្លៀកបំពាក់ស្លៀកពាក់ធម្មតា រួចក៏ចេញមកវិញចាប់ផ្ដើម ធ្វើម្ហូបឲ្យជីមីនញ៉ាំដោយមានជីមីនជាជំនួយការចាំហុចនេះហុចនោះឲ្យគេ។

          30 នាទីក្រោយមកអាហាររបស់ពួកគេក៏បានចម្អិនរួចរាល់ហើយអស់ក៏នាំគ្នាលើកយកមកដាក់ញ៉ាំនៅលើតុ មាន ទាំងកែវស្រាក្រហមមកញ៉ាំជាមួយទៀតក្រោយពន្លឺភ្លើងទៀនដែលថេយ៉ុងបានដុតយ៉ាងរូ៉ម៉េនទិចប្រៀបដូចជាគូរស្នេហ៍កំពុងតែDateជាមួយគ្នាយ៉ាងអញ្ចឹង។

          "ថេយ៉ុងញ៉ាំឲ្យច្រើនៗទៅណា ក្រែងលោបានលូតកម្ពស់ជាងនេះ" ជីមីនចាប់បន្លែដាក់នៅក្នុងចានរបស់ថេ ហើយនិយាយប្រាប់គេរបៀបញ៉ោះ។

          "ខ្ញុំខ្លាចតែមិនទាន់បានលូតកម្ពស់ផងតែបែរជាធាត់លើសដើម ដោយសារបងនេះហើយ"

         "យ៉ាងមិចខ្លាចគ្មានអ្នកណាយកមែនទេ? អាកូនស្វាកំហូច"JM

         "ក៏ខ្លាចខ្លះដែរហ្នឹង ព្រោះគ្មានអ្នកណាមកស្រឡាញ់មនុស្សធាត់ៗនោះទេ សម័យឥឡូវនោះ"

         "កុំភ័យអីទោះជាថេធាត់ប៉ុណ្ណាក៏ថេនៅតែស្អាតនិងគួរឲ្យស្រឡាញ់ជាកូនស្វាកំពូលរពឹសដដែលហ្នឹង បើថាគ្មាន អ្នកណាយកថេនោះ ក៏នៅមានបងម្នាក់ដែរដែលតាមយកថេទោះថេធាត់ដូចមេជ្រូកក៏ដោយ" ជីមីននិយាយ ធម្មតារបៀបលេងសើចតែក៏បន្លំមែនដែរ។

          "បងមីនកុំនិយាយលេងទៅមើលខ្ញុំអៀនហើយណា" ថេនិយាយទាំងថ្ពាល់ក្រហម

         "បងនិយាយការពិតណា បងមិនបានលេងទេ ទាស់ត្រងថាថេព្រមឬអត់" JM

          "បានហើយបងឈប់ធ្វើឲ្យខ្ញុំអៀនទៅ ឆាប់ញ៉ាំទៅនេះសាច់ដែលបងចូលចិត្តញ៉ាំឲ្យច្រើនៗទៅណា" ថេយ៉ុងប្ដូរ មកជាចាប់សាច់ឲ្យជីមីនបង្វែររឿងព្រោះគេកំពុងតែអៀននិងពាក្យសម្ដីរបស់បុរសម្ដីផ្អែមជាងទឹកឃ្មុំម្នាក់នេះ​ ហើយ។ ជីមីនក៏រាងអន់ចិត្តតិចតួចដែរពេលដែលឮរាងតូចបង្វែររឿងបែបនេះ តែគេក៏លាក់មិនបញ្ចេញឲ្យរាងតូច បានដឹងដែរ។

          "បាទ ម៉ោះជល់កែវមួយ" JM

         "Cheer"

           បន្ទាប់ពីញ៉ាំអាហាររួចអស់ហើយថេយ៉ុងក៏បបួលជីមីនមកអង្គុយមើលរឿងជាមួយគ្នានៅបន្ទប់ទទួលភ្ញៀវ។ ពួកគេក៏នាំគ្នានិយាយពីនេះេពីនោះសើចឮយ៉ាងសប្បាយរីករាយ។ ភ្លាមនោះជីមីនក៏នឹកឃើញរឿងកាលពីល្ងាច មិញ ហើយក៏ចាប់ផ្ដើមសួរនាំថេ។

          "ថេយ៉ុងហ៎ា" JM

         "បាទ!!!" Tae

         "មនុស្សប្រុសដែលឈ្លោះជាមួយថេហើយវាយបងកាលពីល្ងាចមិញគេជាអ្នកណា?" JM

       "អរប្រុសម្នាក់នោះមែនទេ? គេជាអគ្គនាយកក្រុមហ៊ុនដែលខ្ញុំកាន់គម្រោងធ្វើនៅទីនោះ" Tae

        "ចុះចាប់បាច់អីគេមកវាយបងហើយឈ្លោះជាមួយថេ ហួងហែងថេមើលតែមនុស្សស្រឡាញ់គ្នាអីបែបនេះ?" JM

       "តាមពិតទៅខ្ញុំក៏មិនចង់លាក់បងដែរ ខ្ញុំធ្លាប់រៀបការម្ដងរួចហើយ បន្ទាប់ពីរស់នៅជាមួយគ្នាបានបីឆ្នាំក្រោយមក ពួកយើងក៏បានលែងលះគ្នា ហើយខ្ញុំក៏ទៅនៅស្វីស តាំងពីពេលនោះមកពួកយើងមិនដែរបានជួបគ្នានោះទេ ទើបដែលពេលដែលខ្ញុំត្រូវមកកាន់គម្រោងនៅក្រុមហ៊ុននោះទើបពួកយើងបានជួបគ្នាម្ដងទៀត ហើយគេក៏ចាប់ ផ្ដើមតាមខ្ញុំមកដល់ពេលឥឡូវនេះ" Taeរៀបរាប់ប្រាប់ថេគ្រប់បែបយ៉ាងពីអាថ៌កំបាំងដែលគេបានលាក់មិនឲ្យ ជីមីនដឹងអស់រយៈពេលមួយឆ្នាំពេញ។

        "ចឹងបានន័យថាប្រុសម្នាក់នោះជាអតីតស្វាមីរបស់ថេតើពិតមែនទេ?" JM

         "បាទពិតមែនហើយ" Tae

          "ចុះថេនៅតែស្រឡាញ់គេមែនទេ?" ជីមីនហារមាត់សួរទៅកាន់ថេទាំងបេះដូងកំពុងតែឈឺតិចៗពេលដែលដឹងថា អតីតស្វាមីថេកំពុងតែតាមញ៉ែចង់គេម្ដងទៀត។

         "អត់ទេ ខ្ញុំឈប់ស្រឡាញ់គេយូរមកហើយរវាងពួកយើងវាមិនអាចដើរលើផ្លូវជាមួយគ្នាម្ដងទៀតនោះទេ" Tae ចម្លើយរបស់ថេធ្វើឲ្យបេះដូងអ្នកដែលអង្គុយស្ដាប់នោះចាប់ផ្ដើមរីកមាឌវិញមុខក៏ប្ដូរមកជាស្រស់បោះមិនដូចមុននេះ។ ចម្លើយរបស់ថេបញ្ជាក់យ៉ាងច្បាស់គេនៅតែមានសង្ឃឹមក្នុងការយកបេះដូងរបស់ថេមកគ្រប់គ្រងបាន ព្រោះពេលនេះគេបានឈ្នះបុរសមានឈ្មោះជាអតីតស្វាមីថេបានមួយជំហានហើយ។ គេក៏មិនចាំបាច់ភ័យព្រួយ ថាថេនិងជានាជាមួយអតីតកាលរបស់គេដែរ។

         "ហម យប់ណាស់ហើយខ្ញុំសូមទៅគេងមុនហើយណា បងក៏គួរតែប្រញាប់ចូលគេងដែរទៅឮទេ?" ថេយ៉ុងស្ងាប បន្តិចទើបងាកមកនិយាយប្រាប់ជីមីន។

         "បាទ Good night" JM

         "Good night" ថេយ៉ុងនិយាយហើយក៏ដើរទៅបន្ទប់របស់ខ្លួនគេងបាត់ទៅ។ ជីមីនក៏រៀបចំបិទទូរទស្សន៍ ហើយដើរទៅគេងនៅបន្ទប់មួយទៀតជាប់បន្ទប់របស់ថេទាំងស្នាមញញឹមនៅលើមុខពេញមួយយប់។

#Morning

        _Time 6:30am_

        ក្រោយពីសង្គ្រាមស្នេហ៍លើគ្រែបានបញ្ចប់ទៅជុងហ្គុកក៏ទន់កដេកលក់បាត់ ព្រោះវាទាំបភ្លឺណាស់ទៅហើយ ដែរ។ ចំណែកអ្នកម្ខាងទៀតវិញក៏សន្លប់មុនគេបន្តិចនេះឯង។ ជុងហ្គុកចាប់ផ្ដើមបើកភ្នែកតិចៗដោយសារតែមាន ការរំខានពីពន្លឺព្រះអាទិត្យដែលចាំងចូលមកតាមបង្អួច។ គេយកដៃញីភ្នែកខ្លួនឯងតិចៗរួចក៏ក្រឡេកមើលជុំវិញ ក៏ឃើញស្រីស្នេហ៍របស់ខ្លួនកំពុងតែគេនៅក្បែរខ្លួនរបស់គេ។ ជុងហ្គុកចាប់បេះដៃនាងចេញពីគេតិចៗក្រោយ អង្គុយនៅលើពូកមិននិងទាញទូរស័ព្ទរបស់គេមកមើល ហើយក៏ចាប់ខលទៅនរណាម្នាក់។

         "ហាឡូ! ឯងជួយយកសម្លៀកបំពាក់ធ្វើការឲ្យខ្ញុំមួយឈុតផង ហើយមកទទួលខ្ញុំនៅក្លឹបយប់មិញនេះផង"

         "បាទBoss" ជុងហ្គុកបិទទូរស័ព្ទហើយក៏ទាញកន្សែងមកឆ្លៀករួចក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់ដើម្បីមុខទឹក សម្អាតខ្លួន។

         ១៥នាទីក្រោយមកជុងហ្គុកក៏ចេញមកវិញ។ ស្របពេលជាមួយគ្នានោះដែរសម្លេងគោះទ្វារបន្ទប់របស់គេ ក៏បន្លឺ។ គេក៏ប្រញាប់ដើរទៅបើកទ្វារ។

        ក្រាក!!!!

        "Bossនេះសម្លៀកបំពាក់របស់Boss" អ៉ិលឡិចហុចសម្លៀកបំពាក់ធ្វើការទៅឲ្យជុងហ្គុក

        "អរគុណហើយឯងទៅចាំយើងនៅខាងក្រោមចុះផ្លាស់រួចយើងនិងចុះទៅតាមហើយ"ជុងហ្គុកប្រាប់ទៅជំនិត ហើយគេក៏ដើរចុះទៅក្រោមមុនតាមបញ្ជារបស់ជុងហ្គុក។ ជុងហ្គុកយកសម្លៀកបំពាក់មកផ្លាស់ក្នុងបន្ទប់ទឹក។ បន្ទាប់ពីផ្លាស់រួចរាល់អស់ហើយគេក៏ដើរចេញមកវិញជួនជាចំពេលដែលស្រីស្នេហ៍របស់គេងើបល្មម។

         "បងទៅវិញហើយឬ?" ChuEi

         "បាទបងទៅវិញហើយ ប្រញាប់ទៅធ្វើការ" ជុងហ្គុកដើរមកជិតដាក់ខ្លួនអង្គុយអង្អែលក្បាលនាងតិចៗ

       "មិនទៅមិនបានទេមែនទេ?" នាងអោបចង្កេះគេទាំងកាយវិការនិងសម្ដីញ៉ិកញ៉ក់ដាក់រាងក្រាស់។

         "មិនបានទេ ការងារច្រើនណាស់ ចាំលើកក្រោយចុះណាបងនិងនៅកំដរអូនពេញមួយថ្ងៃល្អទេ?"

         "ពិតមែនណា បងមិនកុហកអូននោះទេ" ChuEi

            "ពិតបងមិនកុហកអូននោះទេ ចឹងបងទៅសិនហើយណា ជុប" ជុងហ្គុកថើបថ្ងាសនាងបន្តិច

         "ចា៎ស ជុប" នាងងើបមកថើបថ្ពាល់ថើបមាត់គេបន្តិចបង្អូសមករកកញ្ចឹងករបស់រាងក្រាស់ថើបបន្សល់ស្នាម ក្រេមនៅជាប់និងកអាវរបស់រាងក្រាស់តែគេមិនបានដឹងឡើយ។

         "Bye" ChuEi

        ជុងហ្គុកក៏ដើរចុះមកខាងក្រោមតម្រង់ទៅរកឡានរបស់គេរួចក៏បើកចេញទៅក្រុមហ៊ុនបាត់ទៅ។ គេមិនបាន ទៅទទួលថេដូចរាល់ដងនោះទេព្រោះស្មាលនេះប្រហែលជាថេយ៉ុងទៅដល់ក្រុមហ៊ុនបាត់ទៅហើយ។ ពេលមក ដល់មុខក្រុមហ៊ុនហើយជុងហ្គុកក៏ចុះមកមុនឲ្យជំនិតបើកឡានយកទៅទុក។ គេរៀបនិងដើរចូលទៅក្នុងក្រុមហ៊ុន ហើយតែក៏ត្រូវឈប់នៅពេលដែលឃើញរូបភាពត្រជាក់ភ្នែកនៅមុខក្រុមហ៊ុនរបស់គេ។

#Vmin scene

            ជីមីនបានភ្ញាក់តាំងពីព្រលឹមដើម្បីធ្វើអាហារពេលព្រឹកទុកឲ្យថេញ៉ាំពេលដែលគេភ្ញាក់(យកចិត្តក្រាស់ក្រែង បានបេះដូងក្រាស់)។ ថេយ៉ុងងើបមកដើរតម្រង់មករកផ្ទះបាយតែម្ដងដោយសារតែធំក្លិនឈ្ងុយដែលជីមីនចម្អិន ធ្វើឲ្យគេឃ្លានតែម្ដង។

         "ជីមីន បងធ្វើអីនិងមិចក៏ឈ្ងុយយ៉ាងនេះ?" Tae

        "ថេភ្ញាក់ហើយមែនទេ? បងកំពុងតែចម្អិនអាហារពេលព្រឹកឲ្យថេញ៉ាំ" JM

        "ខ្ញុំរំខានដល់ពេកហើយ ម៉ោះចាំខ្ញុំជួយណា" Tae

         "មិនបាច់ទេ ប៉ុនៗនិងមិនរំខានអីណាស់ណាទេ បងចម្អិនជិតរួចហើយថេប្រញាប់ទៅងូតទឹកស្លៀកពាក់ទៅធ្វើ ការទៅប្រយ័ត្នមិនទាន់ណា" JM

         "តែ..." Tae

         "ទៅឆាប់ទៅៗ ទៅៗ" JM

          "បាទ" ថាហើយថេយ៉ុងក៏ប្រញាប់មករៀបចំខ្លួនគេដើម្បីទៅធ្វើការ។ ចំណែកជីមីនក៏ចាត់ចែងរៀបចំដាក់អាហារ នៅលើតុ ហើយគេក៏ទោះបន្ទប់ដើម្បិរៀបចំខ្លួនជូនថេទៅធ្វើការដែរ។ ១០នាទីក្រោយមកគេក៏ចេញមកវិញ រួចក៏ដើរទៅតុអាហារដែលមានរាងតូចកំពុងតែនៅទីនោះ។

           "បងមីនមកឲ្យលឿនមកខ្ញុំឃ្លានខ្លាំងណាស់" Tae

        "បើឃ្លានមិចក៏មិនញ៉ាំមុនបង ចាំបងធ្វើអី?ហឹម?" JM

          "ព្រោះថេញ៉ាំម្នាក់ឯងមិនឆ្ងាញ់នោះទេ ទាល់តែមានបងមីនញ៉ាំជាមួយ តែឥឡូវញ៉ាំបាននៅថេឃ្លានខ្លាំងមែន ទែនហើយ" Tae

"បាទឆាប់ញ៉ាំទៅ ញ៉ាំហើយចាំបងជូនទៅធ្វើការណា" JM

"បាទ" ពួកគេទាំងពីរនាក់ក៏នាំគ្នាញ៉ាំអាហារពេលព្រឹកយ៉ាងរីករាយ។ ក្រោយពីញ៉ាំរួចរាល់អស់ហើយជីមីនក៏ បើកឡានជូនថេមកធ្វើការនៅក្រុមហ៊ុនរបស់រាងក្រាស់។

# JPK Group

       "ខ្ញុំទៅសិនហើយបងមីន byeៗ" ថេយ៉ុងដោះខ្សែរក្រវាត់ចេញ ងាកមកញញឹមដាករាងក្រាស់រួចក៏បើកទ្វារចុះពី លើឡាន។

        "ថេឈប់សិន" ជីមីនចុះពីលើឡានរត់មកថេនៅម្ខាងទៀត

      "មានអីមែនទេ?" Tae

      "បើអាម្នាក់នោះវាមករញ៉េរញ៉ៃអីថេទៀត ថេប្រាប់មកណាបងនិងប្រដៅវាឲ្យ" JM

       "បាទខ្ញុំនិងហើយលោកបង" Tae

       "ខិតខំធ្វើការណា កុំលេងច្រើនពេកអាកូនស្វា" JM

    "បាទទទួលបញ្ជា" Tae

      "ទីនេះជាកន្លែងធ្វើការមិនមែនកន្លែងសម្រាប់ទុកឈរឲ្យញ៉ែគ្នានោះទេ?" ជុងហ្គុកដើរចូលមកនិយាយដាក់ពួកគេ ទាំងពីរនាក់ព្រោះតែឃើញពួកគេឈរនិយាយញញឹមញញែមដាក់គ្នា ធ្វើឲ្យភ្លើងប្រចណ្ឌរបស់គេវាចេះតែកើន ឡើងយ់ាងមិចមិនដឹងទេ។

          "សុំទោសផងតែនេះជាមុខក្រុមហ៊ុនទេមិនមែនក្នុងក្រុមហ៊ុនឯណា ហើយនៅទីនេះក៏មិនមានបិទផ្លាកហាមមិនឲ្យ គេឈរនិយាយគ្នាដែរ?មួយទៀតពួកខ្ញុំក៏មិនបានញ៉ែគ្នាដែរ" Tae

         "មកពីគេមិនទាន់យកមកបិទតិចទៀតឯងនិងបានឃើញហើយ"JK

         "ចឹងមួយប្រទេសនេះមានតែក្រុមហ៊ុនលោកមួយទេដែលឆ្កួតបិទបម្រាមហាមមិនឲ្យគេនិយាយគ្នាមុខក្រុមហ៊ុនបែបនេះ អ៎ូខ្ញុំភ្លេចទៅថាមកពីម្ចាស់ក្រុមហ៊ុននេះវារោគចិត្តមិនសូវគ្រប់ទើបក្រុមហ៊ុនទៅជាបែបនេះដែរ" Tae

      "តែអារោគចិត្តម្នាក់នេះក៏ធ្លាប់ជាប្ដីអូន ហើយក៏ធ្លាប់ថើបអូនបានពីរបីបងដែលកាលពីម្សិលមិញ" JK

       "លោកឯង..." Taeលាដៃបម្រុងនិងទះគេតែជីមីនចាប់ដៃគេក្រវីក្បាលជាសញ្ញាហាមគេ

       "ខ្ញុំសូមប្រមានលោកណា បើលោកហ៊ានតែប៉ះពាល់ថេម្ដងទៀតខ្ញុំនិងមិនលើកលែងឲ្យលោកនោះទេ" JM

     "ហឹស សម្បត្តិត្រឹមមនុស្សដូចឯងអាចធ្វើអីខ្ញុំបានទៅ" JK

      "បើចង់ដឹងក៏សាកមើលទៅថាមនុស្សដូចជា​ ផាក ជីមីនអាចធ្វើអីលោកបានខ្លះ" JM និយាយជាមួយគេរួច ក៏បែរមកប្រាប់ថេវិញ។

      "ថេប្រញាប់ចូលទៅធ្វើការទៅណា នៅក្រៅយូរមិនល្អទេ" JM

      "បាទ បងក៏ប្រញាប់ទៅចិញដូចគ្នាដែរទៅបើកឡានឲ្យប្រយ័ត្នប្រយែងបងណា ខ្ញុំទៅហើយ" Tae

      "បាទ ជុប" ជីមីនអោនមកថើបថ្ងាសរាងតូចបន្តិចឌឺទៅរាងក្រាស់ ធ្វើឲ្យរាងក្រាស់ក្ដាប់ដៃណែនទប់កំហឹងមិនឲ្យ ដាល់ជីមីន។ ចំណែកថេយ៉ុងក៏ភ្ញាក់បន្តិចពេលត្រូវជីមីនចាប់ថើបមុខរាងក្រាស់បែបនេះ តែគេក៏មិនបាននិយាយ អីហើយក៏ដើរចូលទៅក្នុងក្រុមហ៊ុនបាត់ទៅ។

       "ឈប់" ជុងហ្គុកបន្លឺសម្លេងឃាត់អ្នកដែឡមប្រុងនិងដើរឡើងឡាន។

       "គីម ថេយ៉ុងជារបស់យើងតែម្នាក់គត់ ឯងកុំសង្ឃឹមថាបានគេទៅធ្វើជារបស់ឯងឲ្យសោះ ទោះជាស្លាប់ក៏យើងនៅ តែតាមយកគេមិនធ្វើជាកម្មសិទ្ធរបស់យើងតែម្នាក់គត់ កុំស្រម៉ៃថាបានគេទៅអី ហើយក៏កុំចង់មកប្រជែងជាមួយ យើងព្រោះឯងគ្មានថ្ងៃឈ្នះយើងនោះទេ ចាំទុកក្នុងខួរឯងផងទៅ" JK

        "អរអញ្ចឹងហ៎ មិនអីទេ យើងនិងចាំមើលថាថេនិងជារបស់អ្នកណាឲ្យប្រាកដនៅទីបញ្ជប់នោះ លាហើយ អតីតកាល" ជីមីននិយាយឌឺទៅរាងក្រាស់មួយឆ្ងាញ់ដៃហើយក៏បើកឡានទៅបាត់ ទុកឲ្យរាងក្រាស់ឈរទប់កំហឹង​ តែម្នាក់ឯង។

       "ហ៉ើយ...ព្រូស" ជុងហ្គុកស្រែកមួយវ៉ាសលើកជើងទាត់កំប៉ុងទឹកក្រូចមួយជើងបញ្ចេញកំហឹងរបស់ខ្លួន។

       "ថេយ៉ុងត្រូវតែជារបស់យើងតែម្នាក់គត់ គ្មានអ្នកណាអាំចយកគេចេពីយើងបានទេ"

#Tae's office

         ផាំង!! សម្លេងទាត់ទ្វារបន្ទប់ធ្វើការបស់ថេយ៉ុងបន្លឺឡើងដោយរាងក្រាស់។ គេដើរចូលមកចាប់ទាញដៃថេយ៉ុង ដែលកំពុងអង្កូយធ្វើការឲ្យក្រោកឈរមកទល់មុខខ្លួន។

       "ប្រាប់ម៉ោថាអាម្នាក់ដែលជូនថេមកព្រឹកមិញនេះវាជាអ្នកណា? ហ៎ាស វាជាអ្នកណា ឆាប់និយាយមក" JK

       "ខ្មោចចូលមែនទេ?បានជាមកដល់ក៏ឆ្កួតបែបនេះ? ចងើគេជាអ្នកណាក៏វាមិនទាក់ទងជាមួយនិងលោកដែរ" Tae ក្រវាសទាញដៃចេញពីរាងក្រាស់ហើយស្រែកដាក់គេមួយទំហឹង។ សម្លេងឈ្លោះគ្នាលាន់ឡើងខ្ទរបន្ទប់ តែគ្មានបុគ្គលិកណាហ៊ានឈរចាំស្ដាប់នោះទេ ទោះជាចង់ដឹងក៏ដោយព្រោះតែខ្លាចជុងហ្គុកដឹងរឿងធំមិនខាន នោះទេ។

       "មិចក៏មិនទាំក់ទងនិងបង អូនជាមនុស្សដែលបងស្រឡាញ់ ពេលដែលឃើញអាម្សៀលនោះវាមិនទាក់ទងអូន ហេតុអីក៏បងដឹងពីវាមិនបាន?​អូនចង់ឲ្យបងឈរស្ងៀមៗមើលអាចង្រៃនោះញ៉ែអូនតើមែនទេ?" JK

       "កុំមកនិយាយភាសាបែបនេះហៅជីមីនឲ្យសោះ ព្រោះពាក្យទាំងនេះវាសមតែប្រើជាមួយលោកច្រើនជាង"​Tae

          "មិចក៏ប្រើមិនបាន? ហេតុអីក៏អូនការពារវាសម្បើមម្ល៉េះ? អូ៎ឬមួយវាជាប្រុសថ្មីអូន? ប្រហែលជាយប់មិញនៅ ជាមួយវាពេញមួយយប់ហើយមែនទេ? វាបម្រើអូនបានល្អណាស់មែនទេ បានជាអូននិយាយការពារវាសម្បើម បែបនេះ?ហ៎ាស"

         ផាច់!!!!

      "កុំមកនិយាយបែបនេះជាមួយខ្ញុំ ខ្ញុំនិងបងមីនមិនបានធ្វើនូវទង្វើដ៏ស្មោគគ្រោកដូចជាលោកនិយាយនោះទេ គាត់ជាមនុស្សល្អមិនមែនជាមនុស្សអាក្រក់ចោលម្សៀតដូចជាលោកនោះទេ គិតតែខ្លួនលោកទៅ មាត់ថា ស្រឡាញ់ខ្ញុំតែទង្វើរដែលលោកវាធ្វើចេញមកវាមិនដូចមាត់លោកនិយាយនោះទេ" Tae

        "បងធ្វើអី? បងស្រឡាញ់អូនបងតាមយកចិត្តអូន អង្វរអូនឲ្យព្រមត្រូវគ្នាជាមួយបងវិញទៅអូនជេរស្ដីបងប៉ុណ្ណាក៏ បងស៊ូទ្រាំដែរ មិចអូនមកនិយាយបែបនេះដាក់បងទៅវិញ" JK

        "ហឹស ទង្វើរលោកប៉ុណ្នឹងលោកថាល្អហើយមែនទេ? ចុះស្នាមនៅលើកលោកវិញវាយ៉ាងមិច? លោកដើរលេង ស្រីតាមអោបដៃអោបជើងប៉ុណ្នឹងហើយលោកនៅមកនិយាយថាស្រឡាញ៉ខ្ញុំទៀតហេ៎ស គិតថាខ្ញុំជឿមនុស្ស ដូចជាលោកមែនទេ?សមហើយដែលខ្ញុំមិនចិត្តទន់ជាមួយលោកនោះ" ឮសម្ដីថេនិយាយទើបគេចាប់អារម្មណ៍ ងាកមកមើលក៏ឃើញស្នាមក្រេមប្រឡាក់ជាប់អាវរបស់គេ។ ច្បាស់ណាស់ថាជាស្នាមក្រមរបស់ឈូអ៊ីដែលបាន បន្សល់ទុកឲ្យគេកាលពីព្រឹកមិញ។

         "មែនបងទទួលស្គាល់ថាបងលេងស្រីតែបងពិតជាស្រឡាញ់អូនមែន បងយកពួកនាងគ្រាន់តែកំដរអារម្មណ៍បង ចំពោះអូនតែប៉ុណ្នោះ បើអូនមិនពេញចិត្តអូននិយាយតែមួយម៉ាត់មកបងនិងឈប់ទាក់ទងពួកនាងភ្លាម ហើយពួកយើងនិងមកផ្ដើមជីវិតថ្មីជាមួយគ្នាណា" JK

         "ហឹស កោតតែលោកនិយាយទៅរួចថាយកពួកនាងគ្រាន់តែកំដរអារម្មណ៍ លោកគិតថាមនុស្សស្រីជារបស់ លេងមែនទេ? ចាំទុកទៅ ចន ជុងហ្គុករវាងយើងវាមិនអាចទៅរួចនោះទេ ទោះលោកបែកពីស្រីអស់នោះក៏ខ្ញុំ មិនត្រឡប់ទៅរកលោកវិញដែរ ព្រោះខ្ញុំដឹងច្បាស់ណាស់ថាចរិកលោកវាកែមិនឡើងនោះទេ លោកបានតែ និយាយតែប៉ុណ្ណោះ" Tae

          "ទេ បើអូនព្រមជាមួយបងមែន បងស្បថថាបងនិងមិនពាក់ព័ន្ធជាមួយស្រីអស់នោះទៀតនោះទេ បងយកជីវិតបង មកធានា"​ JK

         "កុំអី ទោះជាលោកយកជីវិតលោកមកធានារាប់សិបដងរាប់ជាតិទៀតក៏ខ្ញុំមិនជឿដែរ ត្រឹមតែជាមិត្តវាល្អ ពេកហើយសម្រាប់យើងទាំងពីរ បានហើយលោកចេញទៅ ខ្ញុំត្រូវការធ្វើការ" Tae

       "បង...." JK

       "ចេញទៅ ចេញ" ជុងហ្គុកមិននិយាយអីមើលមករាងតូចទាំងទឹកមុខសោកសៅជាខ្លាំង។ គេបោះជំហានចេញពី បន្ទប់របស់រាងតូចទាំងអស់កម្លាំង។ គេពិតជាខូចចិត្តខ្លាំងណាស់ពេលដែលឮពាក្យសម្ដីរបស់រាងតូចដែលបាន និយាយមុននេះ។ បេះដូងគេវាប្រេះបែកជ្រុះដល់ដីអស់ទៅហើយ។ ជាមិត្តហេ៎ស?? តើឲ្យគេធ្វើយ៉ាងមិចបានទៅ បើបេះដូងគេកំពុងតែស្រឡាញ់ថេខ្លាំងតែបែរជាឲ្យគេប្ដូរមកជាមិត្តវិញ គេធ្វើមិនបាននោះទេ? ជុងហ្គុកបើកទ្វារ ចូលមកក្នុងបន្ទប់ធ្វើការរបស់ខ្លួនទាំងអស់កម្លាំង។ គេដាក់ខ្លួនលើឥដ្ឋស្រែកយំមិនខ្មាសអ្នកណា ចង់បង្ហាយពីការ ឈឺចាប់របស់គេ។ គេយកដៃដាល់ឥដ្ឋរហូតដល់បែកចេញឈាមមកយ៉ាងច្រើន។ ឃើញបែបនេះជំនិតគេក៏ ប្រញាប់ចូលមកឃាត់គេមិនឲ្យដាល់ទៀត។ ជុងហ្គុកអង្គុយយំអោបជំនិតយ់ាងគួរឲ្យសង្វេគ។ អ៊ីលឡិចពិតជា អាណិតរាងក្រាស់ខ្លាំងណាស់​។ តាំងពីគេមកធ្វើការជាមួយរាងក្រាស់មកគេមិនដែលឃើញរាងក្រាស់យំម្ដងណា ឡើយទើបតែលោកនេះទេ ប្រហែលជាថេមានសារៈសំខាន់ចំពោះជុងហ្គុកខ្លាំងហើយទើបគេយំខ្លាំអដោយសារ ថេបែបនេះ។

(អាណិតណាស់លោកអើយ)

____________________

To be continue

@NFá☘

Continue Reading

You'll Also Like

1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
1.3M 44.4K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
290K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...