❤🌿តាមស្នេហ៍អតីតភរិយា🌿❤

By KmnF94

95.2K 5.8K 63

Jeon Jungguk X Kim Taehyungស្នេហាដែលកើតឡើងដោយគ្រាន់តែក្រឡេកភ្លាមស្រឡាញ់ភ្លែតប្រៀបដូចជារន្ទះ ជាស្នេហាមួយដែល ខុ... More

ផ្ដើមរឿង
Eps.1: ជួបគ្នាជាថ្មី
Eps.2: ប្រយ័ត្នគេចាប់យកទៅស៊ីបាត់
Eps.3:អាណាហ៊ានស្រឡាញ់ប្រពន្ធយើង
Eps.4:ប្រយ័ត្នខ្ញុំខ្វេះបំពងកលោកចេញក្រៅ
Eps.6: គីម ថេយ៉ុងជារបស់យើងតែម្នាក់គត់
Eps.7: យើងធ្វើជាមិត្តនិងគ្នា
Eps.8: ដោយសារគេទើបអូនប្រកែកបង
Eps.9: ចង់ស្លាប់ហេ៎ស?
Eps.10: ប្រយ័ត្នគេរំលោភបាត់
Eps.11: ក្ដីសុខតិចៗ
Eps.12: ធ្វើរឿងដែលប្ដីប្រពន្ធគេធ្វើ
Eps.13:ស្នាមលើកនោះជាអី?
Eps.14: ចង់ធ្វើអីធ្វើទៅ កុំតែវាងាប់
Eps.15:បងប្រុស
Eps.16: អាទន្សាយចង្រៃ
Eps.17:ថេប្រច័ណ្ឌខ្ញុំមែនទេ?
Eps.18:កញ្ច្រោងតូច
Eps.19: អ្នកណាប្រពន្ធលោក?
Eps.20:ទីបំផុតខ្ញុំក៏ក្លាយជាចន ថេយ៉ុងម្ដងទៀត
Eps.21: បងប្រាកដជានឹកអូនស្លាប់ហើយ
Eps.22:ខ្ញុំមានកូនមែនឬ?
Eps.23:ចន ជុងហ្គុក
Eps.24:ខ្ញុំជឿលោកក៏បាន តែមានលក្ខខណ្ឌ
Eps.25:នាងគ្មានសិទ្ធិមកប៉ះពាល់ប្រពន្ធខ្ញុំនោះទេ
Eps.26:ភស្ដុតាង
Eps.27:ទីបំផុត ខ្ញុំតាមស្នេហ៍អតីតភរិយាខ្ញុំបានជោគជ័យហើយ
Eps.28:ម៉ាក់អាចបាត់បង់ប៉ាកូនបាន តែម៉ាក់មិនអាចបាត់បង់កូន បានទេ
Eps.29:បាត់ខ្លួនចឹងហេ៎ស?
Eps.30:បើឯងស្រឡាញ់ខ្ញុំមែន ឯងមិន នាំកូនចាកចេញពីខ្ញុំបែបនេះនោះទេ??
Eps.31:ខ្ញុំត្រូវការឲ្យកូនខ្ញុំលែងលះ
Eps.32:បើបានភ្លោះមែន បងនិងជប់លាងបីយប់បីថ្ងៃតែម្ដង
Eps.33:បងសុំអង្វរ
Eps.34:សុំទោសណា
Eps.35:ទៅវិញជាមួយប៉ា ជីមីន
Eps.36:លោកគ្មានសិទ្ធមកនាំប្រពន្ធកូនខ្ញុំចេញពីខ្ញុំនោះទេ
Eps.37:ឲ្យប៉ាសុំទោស
Eps.38:កូនគ្រាន់តែចង់ Designពណ៌បន្ទប់ថ្មីឲ្យបងប្រុសតែប៉ុណ្នោះ
Eps.39:ម៉ាមីកុំសូវធ្វើខ្លួនទាក់ទាញដេតឌីពេកប្រយ័ត្នដេតឌីទ្រាំមិនបាន

Eps.5: អ្នកណាប្រើឲ្យវាមកថើបថេធ្វើអី

2.8K 166 0
By KmnF94

      គ្រាន់តែថេយ៉ុងដើរមកជិតខ្លួនគេភ្លាម រាងក្រាស់ក៏ទាញថេយ៉ុងឲ្យមកអង្គុយច្រកគៀវនៅលើភ្លៅរបស់ខ្លួនតែ ម្ដងមិនចាំយូរឡើយទាន់អោកាសមកដល់។

           "អា៎យ...លោកធ្វើអីនិងលែងខ្ញុំទៅ" ថេយ៉ុងស្រែកឮៗហើយរើបម្រាស់ចេញពីរាងក្រាស់ខ្លាំងៗ ដៃចាប់ខ្វាច់មុខ ខ្វាច់មាត់រាងក្រាស់ពេញហ្នឹង។

            "ថេ...ថេនៅឲ្យស្ងៀមសិនបានទេ" ជុងហ្គុកចាប់ដៃរាងតូចជាប់ឃាត់គេឲ្យឈប់រើ

            "មិនឈប់ ឆាប់លែងខ្ញុំភ្លាមទៅ លែង អុ៎ប" ដោយសារតែថេមានេះរើខ្លាំងពេកចាប់មិនឈ្នះរាងក្រាស់អស់វិធីក៏ ចាប់កន្ទ្រប់មាត់គេភ្លាមៗតែម្ដង។ ចំណែកថេវិញក៏គាំងស្កុបមួយកន្លែងបបើកភ្នែកធំៗមើលមុខរាងក្រាស់ ទោះជាចង់ស្រែកក៏ស្រែកមិនរួចព្រោះរាងក្រាស់ថើបបំបិតមាត់គេជាប់ទៅហើយ។ បានបន្តិចរាងក្រាស់ក៏ប្រលែង មាត់គេឲ្យមានសេរីភាពវិញ រាងតូចក៏បានដៃជេរយកៗតែម្ដងតាមចិត្តខឹងដែលរាងក្រាស់ហ៊ានបំពានថើបមាត់ខ្លួន បែបនេះ។

          "អា៎យ...អាឆ្កួត អាត្រេកកាម អារោគចិត្ត អាឡប់ អា..អុ៎ប អឹម" មាត់របស់រាងតូចក៏ត្រូវរាងក្រាស់ថើបបំបិតជា លើកទីពីរ។ រាងតូចចាប់ផ្ដើមទឹកភ្នែករលីងរលោងព្រោះតែខឹងនិងរាងក្រាស់ ហើយរើចេញពីគេមិនបាន។

         "ជេរទៀតទៅ អាលនិងបងបានថើបមាត់អូនម្ដងទៀត" រាងក្រាស់និយាយគម្រាមពេលដែលខ្លួនដកមាត់ចេញ វិញហើយ ឃើញថេយ៉ុងបម្រុងនិងហាមាត់ជេរខ្លួនទៀត។ ថេយ៉ុងសម្លេងមុខគេអង្គុយខាំមាត់សម្រក់ទឹកភ្នែក នៅចំពោះមុខរបស់ជុងហ្គុក។

         "អូ៎ៗ!!!មិចក៏យំបែបនេះ អ្នកណាធ្វើបាបអូនហ៎ា? គ្រាន់តែបងចាប់ថើបតិចតួចសោះក៏យំដែរ ធ្វើមើលតែមិនដែល ថើបគ្នាពីមុនមកចឹង"​JK

         "ហ៊ឹកៗៗៗ" Tae

         "អា៎ៗកុំយំ បងសុំទោសបងលែងធ្វើចឹងទៀតហើយ សុំទោសណាឈប់យំទៅ" JK

         "ហ៊ឹកៗ​ លែងអញទៅអាឆ្កួត ហ៉ឹកៗៗ"Tae

       "នៅឈ្លើយទៀត??? អោបឲ្យងាប់តែម្ដងចាំមើលហ៎ា" JKនិយាយហើយក៏អោបរឹតរង្វង់ដៃខ្លួនអោបថេរឹតតែខ្លាំងលើស ដើម។

         "លែងទៅ លែង ហ៉ឹក អាប្លោករៀច លែងទៅ" Tae

         "ប្លោកបងអត់វៀតទេ អូនសម្លាញ់ ហើយបងមិនលែងអូនទេ បើអូនឈ្លើយម្លឹងៗនោះ អោបឲ្យងាប់តែម្ដងទៅ កុំឲ្យឈ្លើយបែបនេះទៀត" JK

         "ហា ហ៊ឹកៗៗៗ" Tae

       "គ្រាន់តែបងអោបប៉ុណ្នឹងសោះចាំបាច់ស្រែកយំខ្លាំងដល់ថ្នាក់នេះដែរឬ?" JK

         "អោបប៉ុណ្នឹងលោកក្បាលឯងស្អី អោបរឹតខ្ញុំឡើងដកដង្ហើមមិនចង់រួចទៅហើយ លោកចង់សម្លាប់ខ្ញុំតើមែនទេ? ហ៊ឹកៗ" Tae

         "មកពីបងមិនដឹង បងសុំទោសណា ឈប់យំទៅក្មេងល្អ" ជុងហ្គុកជូតទឹកភ្នែកឲ្យរាងតូច

       "ហ៉ឹកៗ ហឹម ល្មមលែងខ្ញុំបានហើយ? ហៅខ្ញុំមកធ្វើអី?" Tae

      "ក៏បងនឹកអូននិងណា គេចបងមួយថ្ងៃហើយ បងនឹកអើយសែននឹក" JK

      "គ្រាន់តែប៉ុណ្នឹងក៏លោកហៅមកធ្វើឲ្យខាតការងារខ្ញុំដែឬតើមែនទេ? មនុស្សចង្រៃ លែងទៅខ្ញុំទៅធ្វើការវិញ លែង" Tae

     "មិនលែងទេនៅទីនេះសិនហើយ បងនឹកអូនសឹងស្លាប់ទៅហើយ អោបមិនទាន់ឆ្អែតផង" JK

    "ខ្ញុំមិនត្រូវជាអីនិងលោកទេ លែងទៅ" Tae

    "ចឹងក៏ធ្វើឲ្យត្រូចជាអីនិងគ្នាទៅ" JK

   "........." Tae

    "ត្រូវគ្នានិងបងវិញបានទេ? យើងបំភ្លេចរឿងចាស់ៗដែលឈឺចាប់ដែលធ្វើឲ្យយើងបែកបាក់ចោលឲ្យអស់ទៅ ហើយមកចាប់ផ្ដើមជីវិតគូរជាមួយគ្នាសារជាថ្មីតើបានទេ? ថេ" JK

      "ខ្ញុំ......" Tae តបមិនចេញថ្ពាល់របស់គេក៏ឡើងក្រហមតិចៗព្រោះមានអារម្មណ៍ថាអៀន

       "បងដឹងថាពីមុនបងខុសៗដែលមិនដែលចេះយល់អារម្មណ៍អូន ឆេវឆាវធ្វើតាមតែអារម្មណ៍ខ្លួនឯង មិនចេះគិត ឲ្យបានវែងឆ្ដងាយមុននិងនិយាយមុននិងធ្វើអ្វីមួយ បងសុំទោសរាល់កំហុសគ្រប់យ៉ាង បងនៅតែស្រឡាញ់អូន ដូចដើមមិនដែេរប្រែប្រួលម្ដងណាឡើយ យល់ព្រមនិងបងមកផ្ដើមជីវិតគូររបស់យើងសារជាថ្មីណា" JK

       "........." Tae

      "បងយល់ចិត្តអូនហើយ ភ្លាមៗអូនអាចនិងសម្រេចចិត្តមិនទាន់ទេ អូនមិនឆ្លើយពេលនេះក៏បានអូនយកទៅគិត សិនចុះណាចាំមកប្រាប់បងតាមក្រោយក៏បាន ជុ៎ប ថ្ពាល់អូននៅតែក្រអូបដូចកាលបីមុនអញ្ចឹង" JK

       "អា...អាមនុស្សឈ្លៀតអោកាស ចាំមើលខ្ញុំនិងទះលោកឯងឲ្យវៀចថ្គាមម្ដង" Tae

       "អូនសាកទៅមួយដៃមួយខ្សឺត បើអូនទះបងមួយដៃបងថើមអូនមួយខ្សឺតព្រមទេ?" JK

      "លោកឯង បានហើយលែងទៅខ្ញុំទៅធ្វើការ" Tae

     "បងប្រាប់ហើយថាមិនឲ្យទៅទេ បងមិនលែង"​ JK

      "មិនលែងខ្ញុំនិងស្រែកថាលោកចាប់រំលោភខ្ញុំឲ្យគេគ្រប់គ្នាបានដឹងពីចរិកអាក្រក់របស់លោក" Tae

       "អ៎ាបែបនេះក៏ល្អនិងបានប្រាប់គេថាអូនជារបស់បងជាអតីតប្រពន្ធរបស់បង ឲ្យគេគ្រប់គ្នាបានដឹងថាបងកំពុងតែ ថើបគ្នាជាមួយប្រពន្ធនៅក្នុងបន្ទប់ធ្វើការពេលនោះនិងលែងមានអ្នកណាមករញ៉េរញ៉ៃនិងអូន ព្រោះតែដឹងថាបង ជាប្ដីអូន ហើយពេលនោះព័ត៌មាននិងល្បីសុះសាយជាមិនខាននោះទេ គិតទៅសប្បាយចិត្តដល់ហើយ" គ្រាន់តែ ឮសម្ដីរបស់ជុងហ្គុកនិយាយចប់ភ្លាមថេយ៉ុងក៏ស្ងាត់មាត់ដូចគេចុក។ បើគេស្រែកមែនហើយមានមនុស្សចូលមក ឃើញដូចរាងក្រាស់និយាយពិតមែនប្រាកដជាខ្មាសគេស្លាប់ហើយ គេមិនដឹងជាយកមុខទៅទុកឯណានោះទេ?

       "មិចមិនស្រែកទៅថាទៅប្រពន្ធសម្លាញ់ស្ងាត់ធ្វើអី?" JKសួរឌឺគេ

        "លែងស្រែកហើយឈឺក ខ្ញុំមិនទៅក៏បាន តែលែងខ្ញុំទៅខ្ញុំទៅអង្គុយនៅលើសាឡុងក៏បាន" ថេយ៉ុ។ង

        "មិនបានអូនត្រូវតែអង្គុយនៅទីនេះ?" JK

       "នែ៎លោកវាមិនដូចជាជ្រុះពេកទេឬ?" Tae

      "មិនជ្រុលទេ បានហើយស្ងាត់ទៅ កុំរំខានបងធ្វើការ" JK

       "ហើយបើខ្ញុំអង្គុយបែបនេះលោកធ្វើការកើតដែរឬ? លែងខ្ញុំទៅ" Tae

         "បើអូននៅតែនិយាយដដែលៗទៀតបងនិងប្ដូរចិត្តពីធ្វើការមករំលោភអូនវិញហើយ ណាស្ងាត់ទៅ" គ្រាន់តែចឹង ភ្លាមថេយ៉ុងក៏យកដៃខ្ទប់មាត់ខ្លួនឯងលែងហ៊ាននិយាយ។ រាងក្រាស់ឃើញបែបនេះក៏សើចតិចៗអស់សំណើចនិង រាងតូចមិនដែលថាចេះធ្វើតាមគេម្ដងណាទេ ទាល់តែគម្រាមទើបធ្វើតាម។

         ប្រហែលជា៥នាទីក្រោយមករាងតូចក៏ស្ងាត់មាត់គេងលក់នៅលើទ្រូងរបស់រាងក្រាស់បាត់។ ជងុហ្គុកក៏អោន មកមើលរាងតូចបន្តិចទំនងដូចជាគេងលក់ស្រួលដល់ហើយ។ អាគេងមធ្យមងំអាដៃលើកមកអោបចង្កេះរាង ក្រាស់ជាប់មាតក៏ញញឹមទំនងគិតថាគេជាខ្នើយអោបហើយ។ ជុងហ្គុកញញឹមតិចៗនិងភាពគួរឲ្យស្រឡាញ់របស់ អតីតប្រពន្ធពេលដែលគេត្រសុលខ្លួនតិចៗមករកទ្រូងរបស់គេ។ ជុងហ្គុកក៏ៅបទៅថើបសក់ក្បាលគេថ្នមៗ ពោរពេញទៅដោយក្ដីស្រលាញ់ចំពោះរាងតូចជាខ្លាំង។

         "ហាមមិនឲ្យអ្នកណាចូលមករំខានខ្ញុំនៅក្នុងបន្ទប់ជាដាច់ខាត បើអ្នកណាមិនស្ដាប់ដេញចេញទៅ" ជុងហ្គុកយកទូរស័ព្ទខលទៅប្រាប់ជំនិតដែលធ្វើការនៅខាងក្រៅ ហាមមិនឲ្យមនុស្សចូលមកក្នុងបន្ទប់ធ្វើ ការរបស់ខ្លួនព្រោះតែខ្លាចរំខានដំណេករបស់រាងតូច។

        "បាទBoss" ជុងហ្គុកក៏ដាក់ទូរស័ព្ទចុះអង្គុយសម្លឹងរាងតូចបន្តិចទើបងាកមកធ្វើការរបស់ខ្លួនវិញ។

#Evening

          _Time 5:00pm_

          ថេយ៉ុងក៏ភ្ញាក់ពីដំណេកបន្ទាប់ពីគេងអស់ជាច្រើនម៉ោងដោយមានទ្រូងរាងក្រាស់ជាខ្នើយ។ គេងើបមកពត់ពែន ខ្លួនដូចជាមានក្ដីសុខដល់កហើយ។ គេញញឹមចេញមកតិចៗតែក៏ត្រូេះបាត់ភ្ញាក់ភ្អើលនិងវត្តមានរបស់រាង ក្រាស់។

        "ភ្ញាក់ហើយឬ? គេងឆ្អែតហើយឬនៅ?ហឹម" JK

      "គឺហឹម ខ្ញុំគេងលើលោកបែបនេះយូរប៉ុណ្ណាហើយ?" Tae

 ​​​​   "៣ម៉ោងហើយ យ៉ាងមិចឃ្លានហើយមែនទេ?" JK

      "អត់ទេ សុំទោសផងដែលគេងលើលោកយូរយ៉ាងនេះ ប្រហែលជាធ្វើឲ្យលោកលំបាកខ្លាំងហើយ សុំទោស" Tae

         "សុំទោសធ្វើអីគ្រាន់តែឲ្យប្រពន្ធគេងតែប៉ុណ្នឹងគ្មានទៅលំបាកស្អីទេ តោះ" JK

         "ទៅណា???" Tae

     "ដល់ម៉ោងេចេញទៅផ្ទះហើយ គេគ្រប់គ្នាក៏ទៅអស់ដែរនៅធ្វើអីទៀត ឆាប់មក" JK

       "បាទ តែខ្ញុំទៅយកកាបូបរបស់ខ្ញុំសិន" Tae

       "ហឹម តោះ" JK

         បន្ទាប់ពីយកកាបូបរបស់ខ្លួនរួចហើយថេដយ៉ុងនិងជុងហ្គុក៏បណ្ដើរគ្នាចេញពីក្រុមហ៊ុនតែបីនាក់ជាមួយជំនិតរបស់រាងក្រាស់ម្នាក់ទៀត ព្រោះបុគ្គលិកចេញទៅឡើងស្ងាត់អស់ហើយ។ ដើរៗសុខៗរាងតូចក៏ឈប់ព្រោះតែឃើញ វត្តមានរបស់មនុស្សម្នាក់ឈរនៅចំពោះមុខរបស់គេ។

         "Jiminie!!!!!" ថេយ៉ុងបន្លឺឡើងយ៉ាងភ្ញាក់ផ្អើលមុននិងរត់ទៅអោបគេ។ ផាក ជីមីនជាមិត្តដែលថេស្រឡាញ់ជាង គេពេលដែលគេទៅរស់នៅស្វីស។ ជីមីនជាមនុស្សតែម្នាក់ដែលចាំជួយគេគ្រប់ពេល និងជាអ្នកដែលណែនាំថេ ឲ្យរកបានការងារធ្វើផងដែរ។ ថេយ៉ុងគោរពស្រឡាញ់ថេទុកគេដូចជាបងប្រុសអញ្ចឹង តែជីមីនមិនបានគិតដូចថេ នោះទេ។ គេស្រឡាញ់ថេលើសបីពាក្យថាបងប្អូន តែមិនសារភាពប្រាប់ថេព្រោះខ្លាចថេខឹងទើបគេលាក់មកដល់ សព្វថ្ងៃនេះ។ ពាក្យសម្ដីរបស់ពួគគេដែលនិយាយជាមួយគ្នាអ្នកក្រៅអាចស្ដាប់មកថាពួកគេជាសង្សារនិងគ្នា តែតាមពិតគ្មាននោះទេ។ គ្រាន់តែពួកគេនិយាយគ្នារាងជិតស្និទ្ធខ្លាំងដូចសង្សារអីបែបនេះ។

          "Surprise !!!!!" ជីមីនក៏អោបតបនិងគេវិញយ៉ាងណែន ដោយមិនបានចាប់អារម្មណ៍ពីក្រសែរភ្នែកភ្លើងរបស់ មនុស្សម្នាក់ដែលឈរសម្លែងមកពួកគេដូចចង់ចាប់សាច់ទាំងរស់អញ្ចឹង។

           "មិចក៏បងមកមិនឲ្យដំណឹងអូនបែបនេះហ៎ាស?" Tae

          "ក៏តាំងចិត្តថាមកSurpriseអូននោះអី?" ជីមីននិយាយទាំងយកដៃមកញីសក់រាងតូចលេងតិចៗធ្វើឲ្យអ្នកដែល មើលសឹងតែហក់មកដាល់គេឲ្យបែបមាត់នោះទេ ដែលថ្លើមធំហា៊ានប៉ះពាល់មនុស្សរបស់គេបែបនេះ។ ជុងហ្គុក រាងឆ្ងាយពីពួកគេទើបស្ដាប់មិនដឹងថាពួកគេកំពុងតែនិយាយពីអីនោះទេ។

          "ហិហិ ចុះបងមកដល់តាំងពីស្មានម៉ាន?" Tae

          "បងមកដល់ម៉ោង៤ក៏ជិះមកទីនេះតែម្ដងតាំងចិត្តមកឈរចាំថេនៅទីនេះដម្បីSurpriseថេព្រោះបងបានសួរមិត្ត របស់ថេហើយថាថេធ្វើការនៅទីនេះ" JM

          "ចឹងបងមកចាំខ្ញុំតាំងពីម៉ោង៤?? ហេតុអីក៏មិនចូលទៅក្នុងក្រុមហ៊ុនតែម្ដងទៅ" Tae

           "បងខ្លាចថាថេមិនភ្ញាក់ផ្អើលនោះអីក៏សុខចិត្តឈរចាំនៅខាងក្រៅតែម្ដងទៅ នេះផ្កាដែលថេចូលចិត្តណាបងទិញ យកមកផ្ញើរថេ" JM

         "អា៎ស្អាតណាស់អរគុណបងមីន" Tae

       "អរគុណតែប៉ុណ្នឹងទេឬ?" JM

     "ជុ៎បបានហើយឬនៅ" Tae

      "បានហើយ គួរឲ្យស្រឡាញ់ណាស់" JM

       "ទ្រាំលែងបានហើយវ៉ើយ" ដោយសារតែឃើញថេយ៉ុងអោបថើបជីមីនមុននេះធ្វើឲ្យភ្លើងប្រចណ្ឌនៅក្នុងខ្លួនរបស់ រាងក្រាស់កាន់តែកើនឡើងទ្រាំលែងបានក៏ដើរយ៉ាងលឿនមករកពួកគេទាំងពីរនាក់។

        "Boss" Ilex

       "អាចង្រៃ ដឹប"​ ជុងហ្គុកដាល់ជីមីនមួយដៃធ្វើឲ្យអ្នកដែលមិនបានត្រៀមខ្លួនមុនក៏ដួលទៅនិងដីមាត់ក៏បែកចេញឈាមមករឹមៗ

        "Bossកុំអី" អ៊ីលឡិចប្រញាប់ឃាត់ព្រោះឃើញរាងក្រាស់រកដាលជីមីនថែមទៀត

        "បងមីន....បងមីនយ៉ាងមិចហើយ?" ថេយ៉ុងរត់មកជួយលើកគេ

      "បងមិនអីទេ" JM

       "លោកឯងឆ្កួតទេឬ? បានជានៅសុខៗមកដាល់គេបែបនេះហ៎ាស" Tae

       "ចុះអ្នកណាប្រើថេឲ្យថើបវា ឲ្យវាប៉ះពាល់ថេបានធ្វើអី?" JK

       "ហើយវាទើសស្អីលោកឯងដែរ? សិទ្ធិខ្ញុំៗចង់ថើបអ្នកណាក៏បានវាមិនទើសក្បាលលោកនោះទេយល់ទេ?" Tae

       "តែអូនជាប្រពន្ធបងណាថេ ជាមនុស្សដែលបងស្រលាញ់អូនធ្វើបែបនេះមិនបានទេ ស្ដាប់បានទេ?" JK

      "ឲ្យខ្ញុំប្រាប់លោកប៉ុន្មានដងទៀត ថាខ្ញុំមិនមែនប្រពន្ធលោកទេ វាគ្រាន់តែដជារឿងអតីតប៉ុណ្នោះមិចក៏លោក ចូលចិត្តយកវាមករំលឹកបែបនេះ ខួរក្បាលលោកមិនចេះចាំទេឬយ៉ាងមិច?" Tae

       "...." ជុងហ្គុកឈរធ្មឹងក្រោយស្ដាប់សម្ដីរបស់រាងតូចនិយាយហើយ គេស្ទើរតែស្រក់ទឹកភ្នែកចេញមកទៅហើយ។ បេះដូងគេក៏លោតកន្ទ្រាក់ស្ទើរតែផ្ទេះចេញមកក្រៅទៅហើយ វាឈឺចុកឆ្អល់ៗពេលដែលឭរាងតូចប្រើពាក្យ សម្ដីដែលចាក់ដោតធ្លុះដល់បេះដូងរបស់គេធ្វើឲ្យវាសឹងតែប្រេះបែកអស់ទៅហើយ។ ពីមុនទោះជាថេ ខឹងគេយ៉ាងណាក៏មិនដែលនិយាយដល់ថ្នាក់នេះនោះទេ តែនេះដោយសារតែអាប្រុសដែលឈរជិតគេនោះ ធ្វើឲ្យថេនិយាយបែបនេះថាឲ្យគេ។ មើលទៅថេប្រហែលជាឈប់ស្រឡាញ់កេទៀតហើយ គ្រប់យ៉ាងប្រហែលជា គេគិតតែម្នាក់ឯងនោះទេ។

         "តោះបងយើងឆាប់ទៅ កុំនៅទីនេះទៀតអីខ្លាចមនុស្សរោគចិត្តខ្លះវាហក់មកខាំយើងទៀត" ថេយ៉ុងអោបដៃជីមីន និយាយដៀងកន្ទុយភ្នែកមករាងក្រាស់ដៀមដាមថាឲ្យគេ រួចហើយក៏បណ្ដើរជីមីនឡើងលានបើកចេញទៅបាត់ ទៅ។ ជុងហ្គុកឈរក្ដាប់ដៃសម្លឹងមើលឡានរបស់គេបើកចេញទោរហូតដល់ផុតបាត់ទាំងឈឺចិត្តស្អិតទ្រូងជាខ្លាំង ពេលដែលឃើញបែបនេះ។

         "Boss" Ilex

        "បើកទៅក្លឹបទៅ" ជុងហ្គុកប្រាប់ទៅជំនិតពេលដែលឡើងដល់លើឡាន។ គេបិទភ្នែកសម្ងំរម្ងាប់អារម្មណ៍មិនឲ្យគិត រឿងមុននេះទៀត។ ថ្ងៃនេះគេបានសារភាពប្រាប់រាងតូចគ្រប់បែបយ៉ាងអស់ហើយ ហើយក៏សង្ឃឹមថារាងតូចនិង ព្រមផ្ដល់អោកាសឲ្យខ្លួន តែគ្រប់យ់ាងវាមិនដូចជាការគិតរបស់គេឡើយ។ គេយល់ហើយថារាងតូចមិនដែល មានចិត្តចង់ផ្ដល់អោកាសដល់គេម្ដងទៀតនោះទេ។ គេយល់ច្បាស់ណាស់!

____________________

​          មកដល់ក្លឹបហើយរាងក្រាស់ក៏ប្រាប់ឲ្យជំនិតរកឡានជិះទៅផ្ទះវិញដោយទុកឲ្យខ្លួនឯងនៅផ្ទះតែម្នាក់ឯង។ គេអង្គុយផឹកស្រាអកយកៗអស់ចិត្តដប់ដប ព្រោះឈឺចិត្តនិងសម្ដីរបស់រាងតូច។

         "បងសម្លាញ់"​ សម្លេងស្រួចស្រេះរបស់នារីស៉ិចស៊ីស្លៀកពាក់លិចលើលិចក្រោមដើរមកជិតរាងក្រាស់ដាក់ដៃ លើស្មារបស់រាងក្រាស់។ ់ជុងហ្គុកក៏ងាកមករកប្រភពសម្លេងទាំងស្រវឹងតិចៗ។

       "ឈូអ៉ី!!!" ជុងហ្គុកញញឹមព្រានដាក់នាងរួចទាញកញ្ឆក់ដៃរបស់នាងឲ្យមកអង្គុយលើភ្លៅទាំងសងរបស់ខ្លួន។

        Choi ChuEi ជាស្រីកណ្ដាន់របស់រាងក្រាស់ដែលគេទាក់ទងបានយូរជាងគេ។ ឈូអ៉ីនាងជាតារាម៉ូដែលស្រីដែល ធ្លាប់មកថតស្ពតសម្លៀកបំពាក់ឲ្យរាងក្រាស់ហើយក៏ប្រើអន្ទាក់ទាក់ស្នេហ៍រាងក្រាស់បានរហូតមកដល់សព្វថ្ងៃ។ ហេតុផលដែលរាងក្រាស់ទាក់ទងបាននាងយូរជាងគេដោយសារតែជាប់ចិត្តនិងក្បាច់លើគ្រែរបស់នាង។ ឲ្យតែមានសិចជាមួយនាងម្ដងណាគេក៏មិនដែលខកពំនងឡើយនាងបម្រើគេគ្រប់បែបយ៉ាងតែម្ដង។

        "បងបាត់ទៅណាប៉ុន្មានថ្ងៃនេះ មិនឃើញមករកអូនសោះ? ឬមួយបងមានអ្នកថ្មីភ្លេចអូន ឈប់ស្រឡាញ់ អូនហើយមែនទេ?" ស្រិស្រស់ធ្វើម្ញិកម្ញ៉ក់ដាក់រាងក្រាស់ ហើយផ្ដេកក្បាលលើទ្រូងគេតិច។ ពីមុនរាងក្រាស់ តែងតែឆ្លៀតពេលទៅរកនាងរាល់ថ្ងៃទើបតែប៉ុន្មានថ្ងៃនេះបាត់ស្រមោលមិនឃើញគេទៅរកនាងដល់កន្លែងទៀត សោះធ្វើឲ្យនាងនៅមិនសុខឡើយ តែក៏មិនហ៊ានទៅរកដោយផ្ទាល់ព្រោះរាងក្រាស់បានប្រាប់ថាមិនឲ្យនាងទៅរក គេដល់កន្លែងទេ ដល់ពេលដែលគេត្រូវមកគេមកហើយមិនបាច់ទៅរកទេ។ រាងក្រាស់មិនបានមករកនាងក៏ ដោយសារតែតាមយកចិត្តអតីតប្រពន្ធនេះឯង។​

        "អ្នកណាថា? បងមិនបានមានអ្នកថ្មីភ្លេចអូននោះទេ គ្រាន់តែបងរវល់ធ្វើការនិងណា" ជុងហ្គុកអង្អែលក្បាលនាង ថ្នមៗ

        "ចុះថ្ងៃនេះបងនៅកំដរអូនទេ? អូននឹកបងខ្លាំងណាស់ដឹងទេ អូននឹកខ្លួនប្រាណរបស់បង នឹកពេលដែលបងធ្វើឲ្យ អូនឡើងឋានសួគ៌ខ្លាំងណាស់" ដៃរវាមៗរបស់ស្រីស្រស់ដាក់អង្អែលទ្រូងរបស់រាងក្រាស់តិចៗអូសទៅអូសម៉ោ ហាក់ចង់ដាស់អារម្មណ៍តណ្ហារបស់រាងក្រាស់។

        "បងក៏នឹកអូនដូចគ្នាដែលអូនសម្លាញ់" ជុងហ្គុកក៏មិនណយដៃក៏លូកទៅច្របាច់គូទសុទ្ធតែសាច់របស់នាងក្រមុំ ពេញៗដៃហើយមុខក៏លើមកថើបមាត់នាងតិចៗ។

         "បើចឹងចាំកាលទៀត ទៅបន្ទប់របស់យើងទៅបងសម្លាញ់ អូនឃ្លានបងខ្លាំងណាស់" នាងនិយាយទាំងធ្វើមុខស៉ិច ស៊ីដាក់គេ

          "បានតោះ" ថាហើយជុងហ្គុកក៏បណ្ដើរនាងក្រមុំទៅបន្ទប់ខាងលើដើម្បីធ្វើភារកិច្ចឡើងឋានសួគ៌ជាមួយគ្នាមិនដឹង ជាប៉ុន្មានដងនោះទេរហូតដល់រាងក្រាស់ឆ្អែតឆ្អន់។

____________________________

To be continue

@NFá☘

Continue Reading

You'll Also Like

1M 44.8K 57
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
165K 17.2K 108
ဘာသာပြန်သူ - စွဲညို့အသင်း
307K 24.7K 29
Mini Story Uni Life Style Sweet Romance
179K 4.4K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်