🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទ...

By ParkKyuwin

34.8K 1.3K 35

គេជាបុរសទន់ភ្លន់ សុភាពរាបសារ ម៉ត់ចត់ និងមឺងម៉ាត់គ្រប់រឿង មិនថាជារឿងតូចឬរឿងធំឡើយ ហើយមនុស្សស្រីម្នាក់ដែរនៅក្បែរ... More

ភាគទី1
ភាគទី2
ភាគទី3
ភាគទី4
ភាគទី5
ភាគទី6
ភាគទី7
ភាគទី8
ភាគទី9
ភាគទី10
ភាគទី11
ភាគទី12
ភាគទី13
ភាគទី14
ភាគទី15
ភាគទី16
ភាគទី17
ភាគទី18
ភាគទី19
ភាគទី20
ភាគទី21
ភាគទី22
ភាគទី23
ភាគទី24
ភាគទី25
ភាគទី26
ភាគទី27
ភាគទី28
ភាគទី29
ភាគទី30
ភាគទី31
ភាគទី32
ភាគទី34
ភាគទី35
ភាគទី36
ភាគទី37
ភាគទី38
ភាគបញ្ចប់

ភាគទី33

811 33 0
By ParkKyuwin

       ពេលញ៉ំាបាយល្ងាចជាមួយគ្នាហើយពួកគេក៏ឡើងមកខាងលើបន្ទប់វិញ ព្រោះនៅខាងក្រោមគ្មានអ្វីធ្វើទេណានៅក្នុងបន្ទប់នេះក៏មានទូរទស្សន៍អោយមើលស្រាប់ ទើបហេប្យុលដើរទៅអង្គុយលើសាឡុងដើម្បីមើល ឯហូស៊ុកក៏ដើរទៅរកតុធ្វើការព្រោះចង់ឆ្លៀតclear ឯកសារខ្លះចោលបន្តិចមុននិងត្រឡប់ទៅវិញ ជៀសវាងទៅដល់ក៏មានបញ្ហាច្រើន។

រីងងងង រីងងងងង

   ដាក់គូទមិនទាន់ដល់កៅអីអង្គុយស្រួលបួលផងទូរស័ព្ទគេស្រាប់តែរោទិ៍ឡើងទើបរហ័សលើកយកមកទទួល ជៀសវាងរំខានអ្នកដែរកំពុងអង្គុយមើលទូរទស្ស។

«មានការអី?»ហូស៊ុកកាន់ទូរស័ព្ទដើរចេញមកនិយាយនៅខាងក្រៅ ព្រោះឌីលនិងមិនខលមករំខានទេប្រសិនបើគ្មានការ ខ្លាចថាជាការធំទើបចេញមកនិយាយដាច់ដោយឡែកបែបនេះ។

«ចាហ្វាយ ភ្ញៀវនៅបន្ទប់VIP ស្រាប់តែរករឿងមកថាពួកយើងលួចបង្កប់កាមេរ៉ានៅក្នុងបន្ទប់ និងរំលោភសិទ្ធឯកជនរបស់ពួកគេ ថែមទាំងរករឿងថ្នាក់ស្ទើរផ្អើលភ្ញៀវអស់គ្រប់បន្ទប់» ឌីល

«ភ្ញៀវបរទេសឬជនជាតិ? ឯងនិយាយពីសណ្ឋាគារមួយណាា?»ហូស៊ុក

«សណ្ឋាគារនៅទីក្រុងស៊ីដនីនេះឯង ក៏ជាភ្ញៀវបរទេស។ សណ្ឋាគារយើងទើបតែចាប់ផ្ដើមដំណើរការមិនប៉ុន្មានខែពេលនេះក៏អុកឡុកខ្លាំងណាស់» ឌីល

«ហេតុអីឯងមិនចាត់ការ?»ហូស៊ុក

«ខ្ញុំគ្រាន់តែមកសុំយោបល់ចាហ្វាយសិន ខ្លាចថាការសម្រេចចិត្តរបស់ខ្ញុំធ្វើអោយមានការខុសឆ្គងខ្លាំងជាងនេះ »ឌីលនិយាយដោយម៉ឺងម៉ាត់ ត្រូវហើយគេជាមនុស្សបែបនេះ គ្រប់យ៉ាងដែរគេធ្វើគឺម៉ត់ចត់ អ្វីគួរអ្វីមិនគួរគេដឹងច្បាស់ណាស់ គ្រប់យ៉ាងដែរចាហ្វាយគេប្រគល់អោយត្រូវតែClear មិនអោយមានកំហុសឆ្គងលើកទីពីរក៏មិនអោយមានបញ្ហាធំឡើយ។

«ប្រកាសប្រាប់ភ្ញៀវនៅទីនេះថាពួកយើងនិងដោះស្រាយ គ្មានកាមេរ៉ាបង្កប់អ្វីទាំងអស់ ហើយនាំភ្ញៀវដែរមានបញ្ហាទៅដោះស្រាយនៅប៉ុស្ដិ៍ប៉ូលីស ចាត់មនុស្សអោយទៅស្វែងរកថាអ្នកណាជាអ្នកបង្កើតបញ្ហានេះឡើង បើមិនមែនកំហុសយើងទេត្រូវរកអ្មកបង្ករហេតុអោយឃើញ »ហូស៊ុក

«បាទ ! ខ្ញុំនិងរកមេធាវីមកឈរជើងបកប្ដឹងទៅវិញពីបទមួលបង្កាច់ និងធ្វើអោយខូចកេរ្តិ៍ឈ្មោះ ។ ហើយប្រសិនបើរកមុខឃើញថានេះជារឿងដែរមានអ្នកចង់សាងរឿងអាស្រូវអោយសណ្ឋាគារយើង ខ្ញុំនិងចាត់ចែងតាមផ្លូវច្បាប់ ឬចាហ្វាយចង់ជួបមុខវាសិនក៏បាន»ឌីល

«ចាត់ចែងតាមផ្លូវច្បាប់គ្រប់យ៉ាងទៅ យើងមិនចូលចិត្តអោយភ្ញៀវមានអារម្មណ៍មិនសុវត្ថិភាពពេលនៅក្នុងសណ្ឋាគារយើង ។ថ្ងៃស្អែកយើងត្រឡប់ទៅវិញហើយ»ហូស៊ុក

«បាទទាន , ប៉ុន្តែនៅមានរឿងមួយទៀត»ឌីល

«រឿងអី?»

«ខ្ញុំគិតថាក្នុងសណ្ឋាគារយើងមានរណុកក្នុងហើយ កំឡុងពេលយើងជ្រើសរើសបុគ្គលិកបែបនេះងាយនិងមានអ្នកបន្លំខ្លួនចូលមកខ្លាំងណាស់ ណាយើងក៏ជាអ្នកឈ្នះក្នុងការដេញថ្លៃទិញយកសណ្ឋាគារមួយនេះ សត្រូវជំនួញក៏មានច្រើន បញ្ហាដែរមិនគួរមានក៏ស្រាប់តែកើតមានឡើងដូចពេលនេះ»ឌីល

«ធ្វើដូចរាល់ដងទៅ បើចាប់បានពិតមែនឯងចាត់ការហើយរកមុខមេក្លោងមកអោយយើងភ្លាមដឹងដែរទេ»ហូស៊ុកជ្រួញចញ្ចើមមួរម៉ៅ នេះវាយ៉ាងមិចនិង គេមិនគិតថានិងមានសត្រូវវាយលុកលឿនដល់ថ្នាក់នេះទេ រញ៉េរញៃនាំអោយខូចអារម្មណ៍អស់។

«បាទចាហ្វាយ ព័ត៌មានបន្ទាប់ខ្ញុំនិងរាយការណ៍ប្រាប់ពេលចាហ្វាយមកដល់ ។ រាត្រីសួស្ដី» ឌីលបញ្ចប់ប្រយោគឯហូស៊ុកក៏ផ្ដាច់ប្រព័ន្ធទូរស័ព្ទហើយដាក់ចូលក្នុងហោរប៉ៅខោវិញមុននិងបើកទ្វារបន្ទប់ចូលទៅ ទើបប្រឈមនិងកែវភ្នែកដែរសម្លឹងមកមួយគូរដោយការចង់ដឹង។

«មានបញ្ហាអីឬ?ទើបខលមកនិយាយគ្នាយូរដល់ថ្នាក់
នេះ»ហេប្យុល

«បញ្ហាតិចតួច ដោះស្រាយរួចហើយ »

សឺតតតតត

     ហូស៊ុកដើរមករកអ្នកដែរអង្គុយនៅលើសាឡុងមុននិងឈោងថើបថ្ងាសនាងមួយខ្សឺត ហើយក៏ដើរហួសទៅរកតុធ្វើការវិញ គេដូចជាទម្លាប់ហើយ តែនាងមិនទាន់ទម្លាប់ស្រួលបួលទេ ចេះមកថើបមិនប្រាប់គ្នាមុនអោយដឹងទៅកើត ។

«ប្រាកដហើយ?» ហេប្យុលសួរបញ្ជាក់ ក៏សម្រេចចិត្តងើបទៅចាក់ទឹកដាក់នៅក្នុងកែវយកទៅអោយគេញ៉ំានៅឯតុការងារ មើលតែមុខក៏ដឹងថាមិនមែនបញ្ហាតិចតូច បើបញ្ហាតិចតួចពិតមែនគេប្រហែលមិនត្រឡប់មកវិញទាំងចងចញ្ចើមបែបនេះទេ ។

«ហឹមមម »ហូស៊ុកងក់ក្បាលឆ្លើយតបនិងនាង។ ទាំងដៃម្ខាងក៏ទទួលកែវទឹកពីនាងយកមកញ៉ំា ឯម្ខាងទៀតក៏ទាញចង្កេះនាងអោយចូលមកអង្គុយលើភ្លៅ រកតែនាងត្រៀមខ្លួនមិនទាន់។

«ធ្វើអី? ក្រែងធ្វើការងារមែនទេ?»ហេប្យុល

«នៅបែបនេះហើយទើបឆាប់ហើយ »ហូស៊ុក

«ក៏តាមចិត្ត»

«និយាយអញ្ចឹងស្អែកយើងទៅវិញសិនល្អទេ?»ហូស៊ុកស្រាប់តែបបួលឡើង ទោះគេពិតជាត្រូវទៅនៅថ្ងៃស្អែលក៏ដោយតែក៏ត្រូវសួរនាងសិន បើនាងថាមិនទាន់ចង់ទៅគេក៏និងមិនទាន់ទៅ ។

«ស្អែកនេះហេហ? ហេតុអី?ការងារមានបញ្ហាឬ?»ហេប្យុល

«ក៏មានតិចតួចទេ ។ បើចង់នៅទីនេះ យើងអាចនៅបន្តរបាន»

«ទៅវិញស្អែកក៏បាន មកទីនេះប៉ុន្មានថ្ងៃខ្ញុំសប្បាយអស់ចិត្តហើយ» ហេប្យុល

«ប្រាកដហើយឬ?»

«ហឹមម ប្រាកដហើយ »ហេប្យុលនិយាយរួច ហូស៊ុកក៏ងក់ក្បាលនិងធ្វើការងាររបស់ខ្លួនបន្តរ សំខាន់ពេលនេះនាងក៏នៅចន្លោះដៃរបស់គេជាប់ក៏មានតែសង្ងំអង្គុយមើលទូរទស្សន៍បណ្ដើរនៅលើភ្លៅគេបណ្ដើរតាមតែចិត្តគេដែរចង់តែប៉ុណ្ណោះ។

.......

1ម៉ោងកន្លងផុតទៅហើយ គេមានតែប្រញ៉ាប់ញាប់ដៃបង្ហើយការងារតែប៉ុណ្ណោះ មាននាងនៅបែបនេះគេប្រហែលមិនសូវធុញនិងការងារទេតែពេលឱនមកមើលអ្នកដែរសង្ងំមើលទូរទស្សន៍ក៏គេងលង់លក់ផ្អែកនិងដើមដៃគេតាំងពីពេលណាមិនដឹង ។

«ម៉ោង11ហើយ» គេក្រឡេកមើលម៉ោងក៏ហួសចិត្តនិងខ្លួនឯង នេះចេះទុកអោយនាង នៅងងុយជាមួយទៅកើត ។ មិនរងចាំយូរគេក៏បិទlaptop ហើយបីនាងយកទៅដាក់គេងនៅលើពូក បិទភ្លើងបន្ទប់ហើយក៏ចូលមកដណ្ដប់ភួយនិងគេងក្បែរនាងវិញ ។

✨🤍✨🤍✨

ថ្ងៃថ្មី!!!!!!!

ព្រះអាទិត្យថ្ងៃថ្មីរះមកម្ដងទៀតហើយ ទម្រាំពួកគេក្រោកនិងសម្អាតខ្លួនស្លៀកពាក់រួចក៏ស្ទើរតែម៉ោង9ជាងទៅហើយ ទើបរហ័សឡើងអូប័រជិះត្រឡប់ទៅកំពុងផែរវិញ និងយកឡានមកបន្តរដំណើរទៅទីក្រុងតែម្ដង ព្រោះថ្ងៃស្អែកហេប្យុលត្រូវចូលធ្វើការគេក៏មានការងារខ្លះអោយចាត់ចែងដូចគ្នា ។

ទីក្រុងស៊ីដនី🌷✨

     ជីននិងស៊ូឈីនក៏ត្រឡប់ទៅសេអ៊ូលវិញហើយ ទើបផ្ទះពេលនេះក៏មានតែនាងនិងគេដែរនៅ ។ឡានដែរបើកមកចតមិនទាន់ដល់ក្លោងទ្វារផ្ទះស្រួលបួលផងអ្នកបម្រើក៏មកឈររងចាំទទួលរួចជាស្រេច ទើបពេលឃើញចាហ្វាយខ្លួនចុះមកភ្លាមម្នាក់ៗក៏ស្រវាទស្រវាសទៅជួយយកឥវ៉ាន់ ។

«ម៉ោះជិះយូរប្រហែលអស់កម្លាំងហើយ ឡើងទៅសម្រាកនៅខាងលើទៅ» ហូស៊ុកក៏នាំនាងឡើងទៅលើបន្ទប់ជាមួយឯអ្នកបម្រើដែរយកវ៉ាលីមកដាក់អោយហើយក៏រហ័សចេញទៅវិញ ព្រោះមិនចង់រំខានចាហ្វាយនាយយូរ ឯហេប្យុលគ្រាន់តែឃើញពូកទន់ៗភ្លាមក៏ហក់ទៅគេងនៅលើនោះភ្លែត ។

«យប់នេះទៅញ៉ំាDinner នៅខាងក្រៅទៅ»ហូស៊ុក

«តាមចិត្ត ខ្ញុំគ្មានបញ្ហាទេ»ហេប្យុល

To be continued 🌷

Continue Reading

You'll Also Like

147K 5.2K 110
នាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដ...
39K 1.6K 61
គេនិយាយថាស្នេហាគ្រាដំបូងស្រស់បំព្រងណាស់ អារម្មណ៍ដែរមានអោយគ្នាជាអារម្មណ៍ល្អប្លែក ព្រោះតែពាក្យថាគ្រាដំបូង ។តែត្រូវចាំថាត្បូងពេជ្រក្នុងបេះដូងដែរខំថ្នមហើ...
4.9K 234 30
នេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្ល...
926K 21.3K 49
In wich a one night stand turns out to be a lot more than that.