🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទ...

By ParkKyuwin

34.7K 1.3K 35

គេជាបុរសទន់ភ្លន់ សុភាពរាបសារ ម៉ត់ចត់ និងមឺងម៉ាត់គ្រប់រឿង មិនថាជារឿងតូចឬរឿងធំឡើយ ហើយមនុស្សស្រីម្នាក់ដែរនៅក្បែរ... More

ភាគទី1
ភាគទី2
ភាគទី3
ភាគទី4
ភាគទី5
ភាគទី6
ភាគទី7
ភាគទី8
ភាគទី9
ភាគទី10
ភាគទី11
ភាគទី12
ភាគទី13
ភាគទី14
ភាគទី15
ភាគទី16
ភាគទី17
ភាគទី18
ភាគទី19
ភាគទី20
ភាគទី21
ភាគទី22
ភាគទី23
ភាគទី24
ភាគទី25
ភាគទី26
ភាគទី27
ភាគទី28
ភាគទី29
ភាគទី30
ភាគទី31
ភាគទី33
ភាគទី34
ភាគទី35
ភាគទី36
ភាគទី37
ភាគទី38
ភាគបញ្ចប់

ភាគទី32

883 35 1
By ParkKyuwin

     ហេប្យុលពេលនេះដូចជារូបចម្លាក់ ពេលនៅសុខៗស្រាប់តែត្រូវគេចាប់ថើបបែបនេះ ។ ដៃគេម្ខាងក្រសោបចង្កេះនាងជាប់អោយនាងនៅអង្គុយនៅលើភ្លៅរបស់គេមិនអាចរើទៅណាបាន ។ នាងមានអារម្មណ៍ចម្លែកខុសធម្មតា វាដូចជាមិនមែនអារម្មណ៍ដែរត្រូវគេបង្ខំនោះទេ មិនយល់ថាបែបនេះមិនត្រឹមត្រូវទេ តែវាស្រាប់តែផ្អែមល្ហែមពេលម្នាក់នោះជាគេទៅវិញ ។

(ឆ្កួតហើយ ឯងវង្វេងហើយ ) ខួរក្បាលនាងស្រែកប្រាប់ថាបែបនេះមិនត្រឹមត្រូវទេ នាងមិនអាចតបស្នាមថើបទៅវិញទេ នាងកំពុងដើរហួសបន្ទាត់ខណ្ឌដែរនាងខំឃាំងកន្លងមកហើយ តែដែរមិនបដិសេដព្រោះនាងកំពុងធ្វើតាមបេះដូងរបស់នាង បេះដូងរបស់នាងប្រាប់ថាវាមិនខុសទេ មិនខុសសូម្បីតែបន្តិចស្របពេលគេជាបុរសដែរស្រឡាញ់នាង មិនមែននាងស្រឡាញ់តែម្ខាង គេជាបុរសដែរនាងមិនអាចគិចផុតទៅណាបានសូម្បីតែថ្ងៃអនាគត គេជាគូរជីវិតនាងដែរនាងមិនអាចប្រកែកបាន គ្មានហេតុផលអវិជ្ជមានមួយណាដែរមករាំងស្ទះទំនាក់ទំនងរវាងពួកគេទេ ប្រសិនបើនាងមិនគិតដោយខ្លួនឯងហើយ ទទួលយកក្ដីស្រឡាញ់ពីគេទៅ។

  រវល់តែធ្លាក់អន្លង់ក្នុងការគិតពេលដឹងខ្លួនមកវិញខ្លួនរបស់នាងក៏មកដេកនៅលើពូកទៅហើយ ហូស៊ុកថើបនាងយ៉ាងផ្អែមល្ហែម ស្រទន់ និងថ្នាក់ថ្នមបំផុតរហូតនាងមិនអាចលើកដៃយកមកច្រានទ្រូងរបស់គេបាន កាន់តែថើបកាន់តែជ្រាលជ្រៅ ហើយវិនាទីបន្ទាប់ ទុកអោយអ្នកអានស្រមៃខ្លួនឯង😭🔥

........

      ល្ងាចរសៀលម៉ោង4ជាងហើយ ពន្លឺព្រះអាទិត្យកាន់តែក្រហមឆ្អិនឆ្អៅដូចជាពណ៍មាស ជះចំកន្លែងណាកន្លែងនោះនិងភ្លឺចញ្ចេញចញ្ចាចពាសពេញបើសូម្បីតែទឹកសមុទ្យក៏ចាំងពន្លឺភ្លឺផ្លេកមកដូចជាមានគ្រាប់ពេជ្យអណ្ដែតដែរ។
      ប៉ុន្មានម៉ោងនេះមានរឿងអ្វីកើតឡើងគ្រប់គ្នាប្រហែលជាដឹងហើយទើបក្នុងបន្ទប់ដែរមានពណ៍មាសចាំងចូលមកខាងក្នុងពេលនេះ បង្ហាញអោយឃើញរាងកាយកម្លោះក្រមុំមួយគូរកំពុងគេងក្រសោបគ្នាយ៉ាងស្អិតរមួត ។

«អ្ហឹមមម» ហូស៊ុកជ្រួញចញ្ចើមក្រហឹមនៅដើមករ នៅពេលពន្លឺព្រះអាទិត្យចាំងពីក្រៅបង្អួចហាក់រំខានដំណេកគេយ៉ាងខ្លាំងរហូតអត់បើកភ្នែកមកមិនបាន ក៏ទើបតែដឹងថាថ្ងៃជិតលិចទៅហើយ ឯអ្នកដែរគេងបែរខ្នងទៅបង្អួចហើយមុខបែរមករកគេក៏មិនទាន់ភ្ញាក់ដែរ ។ ស្នាមញញឹមនៅលើផ្ទៃមុខក៏ផុសឡើងពេលដឹងថាលើកនេះមិនមែនជារឿងកើតឡើងដោយចៃដន្យ តែនាងនិងគេមានសតិរៀងខ្លួន បែបនេះល្អហើយ!! គេទន្ទិញថាបែបនេះល្អហើយព្រោះគេនិងបានធ្វើរឿងអ្វីដែរគេគួរធ្វើ មិនបាច់អូសបន្លាយពេលវេលាទៀត ស្នេហារបស់គេនេះវាអូសបន្លាយពេលមកយូរខ្លាំងពេកហើយ។

«ម្ចាស់ចញ្ចៀនស្នេហ៍របស់ខ្ញុំ» ហូស៊ុកញញឹមជាមួយកែវភ្នែកសែនស្រទន់ មុននិងលើកដៃទៅវាសសក់ដែរបាំងមុខរបស់នាងចេញ ។ ត្រូវហើយនាងជាម្ចាស់ចញ្ចៀនស្នេហ៍របស់គេ ក៏មានតែនាងតែម្នាក់តែប៉ុណ្ណោះ ដែរគេរងចាំអោយទៅធ្វើជាម្ចាស់របស់វា។

«.......» ហេប្យុលដែរគេងលង់លក់ស្រួលក៏ដឹងដល់ដៃដែរមកលេងសក់និងថ្ពាល់របស់នាង មានអារម្មណ៍ថារំខានដំណេកខ្លាំងណាស់ទើបធ្វើមុខជូរ និងបើកភ្នែកមករកបម្រុងនិងស្ដីអោយទៅហើយ តែផ្ទៃមុខរបស់គេធ្វើអោយនាងសម្រាយចញ្ចើមដែរចងចូលគ្នាអម្បិញមិញមកវិញ យ៉ាងរហ័ស ។

«ភ្ញាក់ហើយ?» ហូស៊ុក

«អ្ហឹមមម» នាងងក់ក្បាលជាការឆ្លើយតប ពេលភ្ញាក់មកទើបតែចាប់អារម្មណ៍ថាខ្លួនពួកគេទាំងពីរនៅជាប់គ្នាខ្លាំងណាស់ ថ្នាក់គេដកដង្ហើមមកប៉ះផ្ទៃមុខរបស់នាង ។ ដើមដៃគេម្ខាងធ្វើជាខ្នើយអោយនាងកើយ ឯម្ខាងទៀតក៏ប្ដូរមកឱបចង្កេះរបស់នាងវិញ ។ បរិយាកាសបែបនេះគ្មានអ្នកណានិយាយអ្វីទេ មានតែភាពស្ងប់ស្ងាត់,សម្លេងដកដង្ហើមនិងសង្ងំនៅក្បែរគ្នារៀងខ្លួនតែប៉ុណ្ណោះ ។

«មើលព្រះអាទិត្យលិចទៅស្អាតណាស់ » ហូស៊ុកក៏បបួលនាងអោយបែរទៅរកបង្អួចដែរមានពន្លឺព្រះអាទិត្យចាំងចូល ដោយសារបន្ទប់ពួកគេនៅជាន់លើទើបអាចមើលឃើញព្រះអាទិត្យដែររៀបលិចចូលទៅក្នុងផ្ទៃសមុទ្យបានយ៉ាងស្រស់ស្អាតបែបនេះ។

«ហឹមមម ស្អាតពិតមែន» ស្នាមញញឹមនាងក៏លិចឡើងពេលឃើញទេសភាពបានស្អាតពេញភ្នែកបែបនេះ ជាពិសេសបរិយាកាសបែបនេះ ។ ស្ថិតក្នុងរង្វង់ដៃកក់ក្ដៅគេបែបនេះយល់ថាគ្រប់វិនាទីមានតម្លៃណាស់ ហេតុអីនាងទើបតែមកដឹងនៅពេលនេះ??

«នៅទីនេះប៉ុន្មានថ្ងៃធុញដែរទេ?»ហូស៊ុកដាក់មុខមកកើយនៅលើស្មាររបស់នាងតូចជំនួសវិញ ទើបសង្ងំគេងជាមួយគ្នាធម្មតា ហើយក៏និយាយពីនេះពីនោះឯង។

«អត់ទេទីនេះគួរអោយចង់រស់នៅខ្លាំងណាស់ គ្រាន់តែស្ងាត់បន្តិច»ហេប្យុល

«បែបនេះហើយទើបនេះជាផ្ទះកម្សាន្តមិនមែនផ្ទះសម្រាប់រស់នៅប្រចាំថ្ងៃ គ្មានអ្នកណាគេមកនៅកន្លែងដាច់ស្រយាលបែបនេះរហូតនោះទេ ប្រសិនបើធ្លាប់រស់នៅទីក្រុងដែរជាកន្លែងមានទីប្រជុំជននោះ» ហូស៊ុក

«ជុងមានផ្ទះលំហែរបែបនេះនៅកន្លែងណាខ្លះ?»ហេប្យុលក៏សួរឡើងព្រោះចង់ដឹង ក៏ឃើញថាបងប្អូនគេសុទ្ធតែជាមហាសេដ្ឋី។

«ច្រើនណាស់រាប់មិនអស់ទេភាគច្រើនជាផ្ទះរួមជាមួយពួកគេ ក៏ក្បែរសមុទ្យបែបនេះ លើភ្នំ ក្បែរជើងភ្នំ ផ្ទះនៅទីក្រុង ឬនៅជនបទអីបែបនេះ»ហូស៊ុក

«ច្រើនណាស់ ដែរទៅលេងដែរទេ?»

«ធ្លាប់តែមិនញឹកញយទេ អ្នកដែររៀបការរួចពេលនេះក៏ឧស្សាហ៍ទៅហើយ ព្រោះពួកគេឧស្សាហ៍នាំគ្រួសារទៅសម្រាកលេងនៅទីនោះពីការងារ »ហូស៊ុក

              ........
✨✨

    យូរល្មមហើយទើបពេលនេះថ្ងៃក៏អស្ដង្គតបាត់ទៅ ហេប្យុលនិងហូស៊ុកក៏សម្អាតខ្លួនរួចទម្រាំបានចុះមកខាងក្រោមជាមួយគ្នាក៏ដល់ម៉ោងបាយល្ងាចល្មមសំណាងហើយម្ហូបនៅសល់កាលពីព្រឹកមិញអាចយកមកកម្ដៅញ៉ំាវិញបានទើបមិនបាច់ហត់ចម្អិន ។

«ច្បាស់ហើយមែនទេថាមិនចង់អោយចម្អិនម្ហូបថ្មី?»ហេប្យុល

«មែនហើយ មិនបាច់ធ្វើច្រើននាំតែហត់ របស់ក៏នៅតែញ៉ំាបានដូចដើម»ហូស៊ុក

«ស្រេចតែចិត្ត!។!ចាំខ្ញុំយកទៅកម្ដៅសិន»ហេប្យុលថាហើយក៏កាន់ចានម្ហូបយកទៅកម្ដៅ ឯគេក៏អង្គុយរងចាំនៅតុបាយ ។

     គេគិតចង់បបួលនាងទៅទីក្រុងវិញនៅថ្ងៃស្អែកហើយមិនដឹងនាងចង់ទៅឬអត់ ក៏សួរថាចង់នៅទីនេះ។

To be continued 🌷✨

Continue Reading

You'll Also Like

12K 610 40
"នៅទីនោះសុខសប្បាយទេ??? មានគេធ្វើបាបទេ??? នេះជារបស់ដែលបងចង់ប្រគល់ឲ្យអូន ហេតុអីក៏អូនមិនរង់ចាំទទួលវាពីបង??? ឆាប់ត្រឡប់មកវិញមកបងនឹងឲ្យវាទៅអូន... ហាណា...
10.2K 179 7
ពីការស្អប់ក្លាយទៅជាស្រឡាញ់ស្ទើរលេប! ចន ជុងហ្គុក-គីម ណាមហុី
723K 26.7K 102
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
1.1M 36K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...