🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទ...

By ParkKyuwin

34.9K 1.3K 37

គេជាបុរសទន់ភ្លន់ សុភាពរាបសារ ម៉ត់ចត់ និងមឺងម៉ាត់គ្រប់រឿង មិនថាជារឿងតូចឬរឿងធំឡើយ ហើយមនុស្សស្រីម្នាក់ដែរនៅក្បែរ... More

ភាគទី1
ភាគទី2
ភាគទី3
ភាគទី4
ភាគទី5
ភាគទី6
ភាគទី7
ភាគទី8
ភាគទី9
ភាគទី10
ភាគទី11
ភាគទី12
ភាគទី13
ភាគទី14
ភាគទី15
ភាគទី16
ភាគទី17
ភាគទី18
ភាគទី20
ភាគទី21
ភាគទី22
ភាគទី23
ភាគទី24
ភាគទី25
ភាគទី26
ភាគទី27
ភាគទី28
ភាគទី29
ភាគទី30
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគទី36
ភាគទី37
ភាគទី38
ភាគបញ្ចប់

ភាគទី19

727 30 0
By ParkKyuwin

ពន្លឺភ្លើងឡានត្រូវបានរលត់ពេលបានបើកមកដល់មុខផ្ទះរបស់រាងតូច ។ហូស៊ុកចុះពីលើឡានមកជាមួយនាង ព្រោះដូចជាមានរឿងត្រូវនិយាយ ទើបធ្វើរឹកពារអេះអុញបែបនេះ :

«មានអីមែនទេ?»ហេប្យុល

«និយាយគ្នាពីរឿង Charm Hahweeបន្តិចទៅ»ហូស៊ុក

«គេ? មានរឿងអីមែនទេ?»ហេប្យុលសួរបញ្ជាក់
ព្រោះគេនៅសុខៗស្រាប់តែមកបបួលនិយាយពីរឿងនេះ នាងក៏ចម្លែកចិត្ត ជាធម្នតាគេមិនសូវខ្វល់ទេ។

«អ៊ីលគិតថាវាជាមនុស្សយ៉ាងមិច?»ហូស៊ុកឈរជ្រែងហោប៉ៅផ្អែកខ្លួននិងឡាន ព្រមជាមួយសំណួរដែរគេសួរទៅកាន់នាង ក្នុងន័យចង់បានចម្លើយពិតប្រាកដ គេនិងងាយយល់ថាគួរនិយាយជាមួយនាងចាប់ពីចំណុចណាទៅមុន។

«ក៏ល្អបែបមនុស្សប្រុសទូទៅ ចំណុចពិសេសរបស់គេប្រហែលសម្ដីផ្អែម មានពេលវេលាច្រើនកំដរខ្ញុំទេដឹង?» ហេប្យុល

«និយាយអោយត្រង់ ខ្ញុំមិនចង់អោយអ៊ីលទៅទាក់ទងជាមួយវាស្និតស្នាលបែបនេះទេ ។មិនឆ្ងល់ទេឬហេតុអីសុខៗវាស្រាប់តែមកនៅទីនេះហើយចូលមកក្បែរអ៊ីលបែបនេះ? អ៊ីលអាចនិងមិនដឹងអ្វីនោះទេក្រៅពីកាយវិការក្លែងក្លាយដែរគេបង្ហាញនៅពេលនេះ យល់ល្អដកខ្លួនចេញអោយហើយទៅ ខ្ញុំប្រាប់ក្នុងនាមជាមិត្តនៅជួយដាស់តឿន មនុស្សដូចគេមិនគួរអោយទុក្ខចិត្តឡើយ»ហូស៊ុក

«ជុងទើបតែជួបគេថ្ងៃនេះ ក្រោយពីបែកគ្នាជិត5ឆ្នាំមិនអញ្ចឹងឬ?ធ្វើមិចទើបដឹងច្បាស់ដល់ថ្នាក់នេះ? ខ្ញុំគ្រាន់តែចង់សាកទាក់ទងនិងគេធម្មតា ព្រោះគេក៏ល្អគ្រប់គ្រាន់តាមដែរខ្ញុំមើលទៅឃើញ ធ្វើយ៉ាងមិចទើបខ្ញុំអាចដឹងពីហេតុផលរវាងអ្នកទាំងពីរ? ខ្ញុំដឹងថាអ្នកទាំងពីរមានជម្លោះនិងគ្នាតាំងពីនៅរៀន ជុងក៏មិនចូលចិត្តគេតាំងពីរដើម តែខ្ញុំអាយុមិនតិចទេ ខ្ញុំក៏ចង់ដឹងពីអត្ថន័យស្នេហាលើកដំបូងដូចគេឯងដែរ ខ្ញុំគ្រាន់តែអោយគេចូលមកក្បែរ ព្រោះគេជាមនុស្សដែរខ្ញុំធ្លាប់ស្គាល់ គ្មានហេតុផលណាដែរបញ្ជាក់ប្រាប់ថាគេអាក្រក់ទេ ។ កុំធ្វើអោយជម្លោះរវាងអ្នកទាំងពីរមកពាក់ព័ន្ធជាមួយខ្ញុំបានទេ? »ហេប្យុល មិនមែនមិនយល់ពីគោលបំណងល្អរបស់គេទេតែហេតុអីគ្រាន់តែទាាក់ទងនរណាម្នាក់វាពិបាកដល់ថ្នាក់នេះ? នាងក៏ឆ្ងល់ដូចគ្នាថាហេតុអីទើបគេនិយាយបែបនេះ តែគេមិនព្រមប្រាប់ហេតុផលទៅនាងអោយបានដឹង ហើយឲនាងធ្វើយ៉ាងមិច? បើហាវីពិតជាមិនដែរធ្វើអាក្រក់ដាក់នាងកន្លងមកពិតមែន ។

«ខ្ញុំមិនចូលចិត្តនិយាយអ្វីដោយគ្មានភស្តតាង ទើបមិនអាចលើកយកហេតុផលពិតប្រាកដមកប្រាប់បាន។ និយាយទៅនេះគ្រាន់តែសង្ឃឹមថាអ៊ីលអាចនិងជឿសម្ដីរបស់ខ្ញុំ មនុស្សប្រុសមិនមែនសុទ្ធតែចូលមកក្បែរមនុស្សស្រីចង់បានស្នេហាស្មោះតែមួយមុខនោះទេ ។» ហូស៊ុកតឹងទ្រូងស្ទើរប្រេះទៅហើយ ព្រោះមែននាងមិនដែរស្គាល់ពីទង្វើអាក្រក់របស់វានោះទេ ព្រោះកន្លងមកវាពូកែធ្វើពុត ពេលនេះវាមករកនាងម្ដងទៀតគិតថាវានិងអោយនាងទៅដោយងាយៗឬ? ហេតុផលដែរពួកគេទាំងពីឈ្លោះគ្នាកាលពីនៅរៀន ព្រោះតែ ហូស៊ុកធ្លាប់ចាប់បានថាវាលូកលាន់សិស្សស្រីនៅក្នុងថ្នាក់ជាមួយគ្នា សំណាងហើយគេទៅជួយទាន់កុំអីក្មេងស្រីម្នាក់នោះត្រូវអស់អនាគតតាំងពីនៅរៀនមកម្ល៉េះ ។ ចាប់តាំងពីថ្ងៃនោះមកវាចេះតែចូលមកក្បែរហេប្យុល ជាហេតុផលធ្វើអោយហូស៊ុកកាន់តែមិនពេញចិត្ត គេមិនចង់ប្រាប់នាងព្រោះខ្លាច
នាងមានអារម្មណ៍មិនល្អ មានអារម្មណ៍ថាអសុវត្ថិភាពពេលកំពុងនៅរៀន ទើបគេបានត្រឹមតែចាំការពារនាងគ្រប់ជំហ៊ានពីក្រោយតែប៉ុណ្ណោះ ។ ម្ដងម្កាលដែរនាងបានជួបឆាម ហាវីវាក៏ធ្វើល្អ និយាយល្អ ព្រោះក្រៅពីគេមានអ្នកណាដឹងទៅថាអាម្នាក់នោះវាស្មោគគ្រោគប៉ុណ្ណា? សំណាងហើយមិនប៉ុន្មានខែក្រោយក៏បញ្ចប់ការសិក្សារ វាក៏បាត់មុខតាំងពីពេលនោះទៅ នាងក៏នៅតែមិនដឹងអី រហូតដល់ពេលនេះ ពេលនេះក៏នាងនៅតែមិនដឹងអីដដែរ ។ប្រវត្តិមនុស្សប្រុសមិនល្អ នាងមិនគួរយកខ្លួនបៀតឡើយ។

«បាន ..បើខ្ញុំមើលឃើញថាគេមិនល្អដូចដែរជុងគិត ខ្ញុំនិងដកខ្លួនដោយខ្លួនឯង» ហេប្យុលងក់ក្បាលចាត់ទុកថាយល់សម្ដីរបស់គេ តែវាមិនបានធ្វើអោយគេពេញចិត្តអីបន្តិចទេ។

«ចុះបើដកខ្លួនមិនទាន់?»ហូស៊ុក

«បើមានពេលនោះមែន ជុងចង់ស្ដីអោយខ្ញុំឬធ្វើអ្វីខ្ញុំព្រមគ្រប់យ៉ាងចាត់ទុកថាខ្ញុំមិនស្ដាប់ជុងដាស់តឿន ខ្ញុំល្ងង់ខ្លួនឯង តែបើគ្មានថ្ងៃនោះទេ ខ្ញុំនិងធ្វើធម្មតាតាមចិត្តរបស់ខ្ញុំហើយ  Deal ដែរទេ?» ហេប្យុល

«កុំលេបសម្ដីវិញអោយសោះ ហើយកុំថាខ្ញុំមិនបានដាស់តឿន ។ បើមានបញ្ហាអីពិតមែនឯងស្លាប់របស់ខ្ញុំជំនួសឆាម ហាវីមិនខាន បើឯងមិនស្ដាប់ខ្ញុំ ។»ហូស៊ុកនិយាយបញ្ជាក់នាងហើយក៏ត្រឡប់មកសណ្ឋាគារវិញ ធ្វើអោយនាងឈរឆ្ងល់តែម្នាក់ឯង ហេតុអីទឹកមុខពេលគេនិយាយប្លែកៗ? នាងមានអារម្មណ៍ថាខុសចំពោះគេតែមិនមែនរឿងនាងទាក់ទងនិងហាវីទេ វាជារឿងអីក៏មិនដឹងគ្រាន់តែដឹងថាខ្លួនឯងមានអារម្មណ៍ថាខុស ។

«គិតច្រើនពេកទេដឹង?» ហេប្យុលក្រវីក្បាលនិងខ្លួនឯង គិតស្អីផ្ដេសផ្ដាសក៏មិនដឹងមុននិងកាន់កន្សែងដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនបាត់។

——
[សណ្ឋាគារ]

ហូស៊ុកចូលមកបន្ទប់ងងឹតស្លុបម្នាក់ឯង គេមិនខ្ចីរវល់និងចុចកុងតាក់ភ្លើងបំភ្លើក៏ដើរក្រវ៉ែលមកអង្គុយលើគ្រែដែរមានពន្លឺជះពីដួងខែតាមរយៈបង្អួចមកតែប៉ុណ្ណោះ ។ គេលូកចូលទៅក្នុងហោប៉ៅអាវធំរបស់គេដើម្បីដកប្រអប់មួយចេញយកមកមើល កែវភ្នែកសម្លឹងឥតព្រេចទៅពន្លឺចាំងតិចៗពីចញ្ចៀនគូរស្នេហ៍ដែរមាននៅក្នុងនោះ ។

ត្រូវហើយគេដាក់វាតាមជាប់ខ្លួនរហូត គេចង់បំពាក់ចញ្ចៀននោះអោយម្ចាស់របស់វា តែមិនអាចពេលនេះ ក៏មិនដឹងថាត្រូវរងចាំដល់ពេលណាទៀត ។ ការអត់ទ្រាំរបស់គេមានដែនកំណត់គេគ្រាន់តែរងចាំអោយដល់ពេលនាំនាងទៅសេអ៊ូលវិញតែប៉ុណ្ណោះ គ្រប់យ៉ាងនិងលែងសូវអីវិញ ហើយគេនិងបានធូរទ្រូង ។ តាមពិតទៅគេអាយុ27ឆ្នាំហើយ មិនក្មេងទេ ក៏មិនចាស់ពេកដែរ តែយល់ថាអាយុត្រឹមនេះសាកសមនិងគេបំផុតក្នុងការជ្រើសយកគូរស្រករ គេមិនចង់ពន្យារពេលទៀតទេ តែបង្ខំមនុស្សដែរខ្លួនស្រឡាញ់អោយមកស្រឡាញ់ខ្លួន គេក៏ធ្វើមិនបាន ។

«ទោះជាយ៉ាងណា នាងក៏ជាម្ចាស់ចញ្ចៀនគូរស្នេហ៍នេះទៅហើយ»ហូស៊ុក

To be continued ✨🌷

Continue Reading

You'll Also Like

222K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
964K 22K 49
In wich a one night stand turns out to be a lot more than that.
47.1K 1.9K 25
" នាងធ្លាប់ជាមនុស្សដែលយើងស្រលាញ់ ធ្លាប់ជាកូនបំណុលសំណព្វរបស់យើង តែនាងល្ងង់មិនក្តោបក្តាប់ឪកាសនោះអោយជាប់! ធ្វើអោយយើងស្អប់នាងទាល់តែបាន! ព្យាយាមទាញចិត្តស្...
148K 5.2K 110
នាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដ...