🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទ...

By ParkKyuwin

34.7K 1.3K 35

គេជាបុរសទន់ភ្លន់ សុភាពរាបសារ ម៉ត់ចត់ និងមឺងម៉ាត់គ្រប់រឿង មិនថាជារឿងតូចឬរឿងធំឡើយ ហើយមនុស្សស្រីម្នាក់ដែរនៅក្បែរ... More

ភាគទី1
ភាគទី2
ភាគទី3
ភាគទី4
ភាគទី5
ភាគទី6
ភាគទី7
ភាគទី8
ភាគទី9
ភាគទី10
ភាគទី11
ភាគទី12
ភាគទី13
ភាគទី14
ភាគទី15
ភាគទី16
ភាគទី18
ភាគទី19
ភាគទី20
ភាគទី21
ភាគទី22
ភាគទី23
ភាគទី24
ភាគទី25
ភាគទី26
ភាគទី27
ភាគទី28
ភាគទី29
ភាគទី30
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគទី36
ភាគទី37
ភាគទី38
ភាគបញ្ចប់

ភាគទី17

712 26 0
By ParkKyuwin

ព្រឹកព្រលឹមថ្ងៃថ្មីចូលមកដល់ ទម្រាំអ្នកកម្លោះភ្ញាក់បានរៀបខ្លួនរៀបប្រាណអោយស្អាតបាត ថ្ងៃក៏ជិតចាំងដល់គូទទៅហើយ គេចុះពីបន្ទប់មកទាំងទ្រនិចនាឡិកាចង្អុលប្រាប់ថានេះជាម៉ោង10ហើយ ទើបរហ័សទៅoffice ហើយខលរកឌីលអោយមកជួបបន្តិច ។

តុក តុក តុក

«ចូលមក»

«ចាហ្វាយរកខ្ញុំមែនទេ?»ឌីលបើកទ្វារបន្ទប់ចូលមកដោយឱនលំទោន ឯអ្នកដែរបញ្ជារហៅគេមកក៏រហ័សនិយាយសាច់ការ។

«1ម៉ោងទៀតរៀបទូកចេញទៅ យើងចង់ទៅមើលផ្ទះលោកយាយឈីគូ»ហូស៊ុក

«បាទទាន ខ្ញុំនិងរៀបចំជូន»ឌីល

«ទៅរកអ៊ី ហើយប្រាប់នាងថាមួយម៉ោងទៀតខ្ញុំចេញទៅហើយ នាងបានចម្លើយយ៉ាងណាអោយប្រាប់យើងផង» ហូស៊ុក និយាយទាំងភ្នែកមិនដកចេញពីឯកសារដែរនៅក្នុងដៃឡើយ ណាសួរនាងដឹងចម្លើយពេលណាគេនិងទៅពេលនោះឯង។

«បាទទាន អញ្ចឹងខ្ញុំទៅសិនហើយ»ឌីល

«ហឹមមម» ហូស៊ុក

ក្រោយពីឌីលចេញទៅបាត់អ្នកកម្លោះក៏ធ្វើការងារខ្លួនបន្តរ តែមិនទាន់បានកាន់ប៊ិចសញ្ញេស្រួលបួលផងសម្លេងទូរស័ព្ទគេក៏បន្លឺឡើង គិតស្មានថាជាហេប្យុលទើបលើកយកមកមើលយ៉ាងលឿនតែមិនមែនទេ អ្នកតេមកគឺជារ៉េហ៊ី ។

«រំខានណាស់» ហូស៊ុកជ្រួញចញ្ចើមមួរម៉ៅហើយក៏ទុកទូរស័ព្ទទៅលើតុចោលវិញដោយគេមិនខ្ចីលើកឡើយ ។គ្មានប្រយោជន៍ ឥតបានការ រំខាន គួរអោយធុញ!!!!!

តុក តុក តុក

«ចូលមក» ហូស៊ុកកាន់តែជ្រួញចញ្ចើមម៉ួម៉ៅនេះមករកអីទៀតហើយ? គេបានធ្វើការឬអត់ថ្ងៃនេះ?

«ជាខ្ញុំ ឃើញថាតេទៅជាប់រវល់ទើបមករកដោយផ្ទាល់»ហេប្យុលបើកទ្វារចូលមកដោយបន្លឺប្រាប់គេ ព្រោះឃើញទឹកមុខមិនល្អទើបបញ្ជាក់ប្រាប់។

«យ៉ាងមិចហើយអ៊ីលទៅបានដែរទេ?»ហូស៊ុក

«ការងារនៅទីនេះច្រើនណាស់ ខ្ញុំខ្លាចថាមិនបានទៅទេ មិនចង់អោយសុខៗក៏បាត់អ្នកគ្រប់គ្រង ខ្លាចអ្នកផ្សេងគេឆ្ងល់»ហេប្យុល

«ប្រាកដហើយឬថាមិនទៅ?»ហូស៊ុក

«សុំទោសពិតមែនណា បើទំនេរដូចលើកមុនខ្ញុំនិងទៅជាមួយជុងមិនខាន តែនេះជាប់ដៃពិតមែន»ហេប្យុល និយាយសម្ដីទន់លួងគេ ព្រោះខ្លាចគេអន់ចិត្តនិងនាងដែរអោយគេទៅម្នាក់ឯងបែបនេះ តែយល់ថាបើនៅសុខៗស្រាប់តែបាត់វត្តមាននាងនិងគេ គ្រប់គ្នាច្បាស់ជាឆ្ងល់និងជីកកកាយវែកញ៉ែកមិនខាន ប៉ះចំបុគ្គលិកពូកែនាំរឿងនិយាយផង ។

«មិនអីទេ ខ្ញុំទៅម្នាក់ឯងបានបើអ៊ីលមិនទំនេរ»ហូស៊ុក

«ធានាថាលើកក្រោយខ្ញុំនិងទៅ»ហេប្យុលមើលទឹកមុខគេដឹង នាងដឹងធ្លុះដល់ពោះវៀនពោះតាំងរបស់គេទៀតឯណោះថាគេមិនសូវជាសប្បាយចិត្ត។

«មិនអីទេចាំលើកក្រោយទៅ ខ្ញុំអោយកូនចៅរៀបអូប័ររួចហើយ អ៊ីលទៅធ្វើការវិញចុះ»ហូស៊ុកងើបឈរយកដៃជ្រែកហោប៉ៅ មុននិងប្រាប់នាងអោយទៅធ្វើការខ្លួនបន្តរ ឯគេក៏ដើរទៅរកឆ្នេរដែរមានឌីលនៅរងចាំទីនោះស្រាប់។

«អ្នកនាងអ៊ីលមិនមកទេឬចាហ្វាយ»ឌីល

«ក៏ឃើញថាយើងដើរមកម្នាក់ឯង ឆាប់ចេញដំណើរទៅ»ហូស៊ុក ឡើងមកអង្គុយលើអូប័រដោយមានឌីលនិងកូនចៅប៉ុន្មានអ្នកមកជាមួយ គេគ្រាន់តែចង់ទៅមើល
ព្រោះលោកយាយឈីគូជាម្នាក់ចាស់ម្នាក់ដែរគេគោរព ទៅឃើញនិងភ្នែកហើយគេនិងបានសាងសង់ផ្ទះអោយគាត់ថ្មីតែម្ដង ។

......

ជិះមិនប៉ុន្មានម៉ោងទេក៏ដល់ហើយ គេក៏ទម្លាប់ក្នុងការធ្វើដំណើរបែបនេះ ពេលទៅដល់ទីនោះភ្លាមគេក៏ទៅរកលោកយាយឈីគូភ្លាម មើលទៅពួកគេដូចជាមាននិស្ស័យនិងគ្នាណាស់ ម្នាក់គ្មានកូនចៅ ឯគេក៏គ្មានលោកយាយ ទើបគេចង់មើលថែគាត់អោយល្អតាមដែរអាចធ្វើទៅបាន ។ គ្រប់យ៉ាងរៀបរយ គេក៏ត្រឡប់មកសណ្ឋាគារវិញទាំងម៉ោង5ទៅហើយ នេះជាម៉ោងដែរហេប្យុលចេញពីធ្វើការល្មមទើបគេរហ័សដើររកមើលនិងបានជូននាងទៅផ្ទះ។

«អគ្គនាយកមានការអ្វីអោយខ្ញុំជួយដែរទេ?»បុគ្គលិកដែរឃើញគេទំនងដូចជារកអ្វីក៏ចូលខ្លួនមកសួរឡើង ក្រែងរកមិនឃើញធ្វើអោយទាស់ចិត្ត។

«អ្នកគ្រប់គ្រងចេញពីធ្វើការឬនៅ?ខ្ញុំមានការជាមួយបន្តិច»ហូស៊ុក

«គឺនៅជាន់ទី17 គាត់ទៅមើលការខុសត្រូវដល់ភ្ញៀវvipមុននិងចេញពីធ្វើការ»បុគ្គលិក

«ហឹមម» រាងក្រាស់មាំងក់ក្បាលបម្រុងនិងបោះជំហ៊ានដើរទៅតាមទៅហើយ តែសម្លេងស្រេសស្រួយធ្វើអោយរំខានប្រសាទរបស់គេក៏បន្លឺឡើងមក គេអាក់ដំណើរបន្តិចមិនទាន់ងាកទៅមើលទាំងក្នុងចិត្តគិតថា គេស្ដាប់ច្រឡំ?ឬច្រឡំស្ដាប់ឮ?

«អគ្គនាយកជុង» ReHee ហោះពីគន្លាតជញ្ជាំងណា មកក៏មិនដឹងក៏ដើរសម្ដៅមករកគេទាំងស្រែកហៅស្ទើរផ្អើលអស់បុគ្គលិកមួយសណ្ឋាគារ នេះគេជាប្ដីនាងឬយ៉ាងមិច????

«អ្នកនាងReHee?»ហូស៊ុកធ្វើជាភ្ញាក់ផ្អើលដែរឃើញនាងមក តែគេក្នុងចិត្តក៏គិតតាំងពីដំបូង។

«ខ្ញុំមកសម្រាកកម្សាន្តនៅទីនេះ ចង់ដឹងថាសណ្ឋាគារលោកពិតជាអស្ចារ្យដូចដែរគេគ្រប់គ្នានិយាយឬអត់»ReHee ធ្វើជានិយាយទាំងដែរកាយវិការប្រឹងបញ្ចេញភាពទាក់ទាញនៅនិងមុខគេ ទទួលស្គាល់ថានាងស្អាតប៉ុន្តែ ៖(ផាត់ម្សៅក្រាស់ពេកហើយ , ពាក់ខោអាវលិចលើលិចក្រោមណាស់ ,មានជំនាញតែគ្មានសិល៍ធម៍ , អោយតម្លៃការងារតែមិនចេះអោយតម្លៃឲខ្លួនឯង)

«ក៏សាកមើលសិនទៅ ។ ឆាប់រៀបបន្ទប់VIPអោយគេទៅ»ហូស៊ុកតបនិងនាងហើយក៏ងាកទៅប្រាប់បុគ្គលិកដែរឈរក្បែរ មុននិងសុំដកខ្លួនព្រោះមានមនុស្សដែរគេត្រូវរក។

«បើអស់ការហើយ ខ្ញុំសុំទៅធ្វើការងាររបស់ខ្លួនសិនហើយ »ហូស៊ុកមិនបាច់ចាំនាងឆ្លើយតបទាន់ ក៏បង្វែខ្លួនទៅរកជណ្ដើរយន្ដតែម្ដង តែស្មានថានាងព្រមអោយគេទៅងាយៗឬ?

«ឈប់សិនអគ្គនាយកជុង .....អាយយយយយ» នាងស្រាប់តែរត់តាមគេហើយក៏ក្រលេចជើងដួលទៅលើឥដ្ឋធ្វើអោយគេផ្អាកដំណើរនិងងាកមកសួរតាមការគួរ ។

«កើតអ្វីឬអត់?» ហូស៊ុកបន្ទាបជង្គុងចុះហើយអង្គុយលើកែងជើងខ្លួនម្ខាងដោយសួរទៅអ្នកដែរនៅអង្គុយជាប់និងឥដ្ឋស្ទើរននៀលនៅលើនិងទៅហើយ។ គេមិនចង់ខ្វល់ទេតែបើដើរទៅធ្វើជាមិនឮអ្នកនៅទីនេះនិងយល់ថាគេជាមនុស្សអត់ចិត្ត។

«គឺអម្បិញមិញរត់លឿនពេកទើបរអិល» ReHee លើកដៃទៅតោងគេរួចជាស្រេចដោយមិនបាច់សុំអនុញ្ញាត ឃើញបែបនេះហើយគេក៏មិនចង់សាំញ៉ំាច្រើនទើបរហ័សគ្រានាងអោយក្រោកឈរធម្មតាវិញ ។

តឹងងង

ទ្វារជណ្ដើរយន្តបើកឡើង រាងកាយមនុស្សស្រីក្នុងឯកសណ្ឋានធ្វើការក៏បង្ហាញឡើងមកច្បាស់ ហេប្យុលឆ្ងល់នៅក្នុងចិត្តបន្តិច ទាំងក្រសែភ្នែកសម្លឹងមើលទៅកាយវិការរបស់ហូស៊ុកដែរត្រូវស្រីស្លៀកពាក់ស៊ិចស៊ីម្នាក់នោះឱបជាប់ គេក៏គ្រានាងស្និតស្នាលអោយទៅអង្គុយនៅលើកៅអីទើបនាងតូចដកដង្ហើមបន្តិចមុននិងសម្រេចចិត្តបោះជំហ៊ានដើរចូលទៅ ។

«កើតអ្វីមែនទេអគ្គនាយក?»ហេប្យុលបំពេញនាទីជាអ្នកគ្រប់គ្រងនៅទីនេះមើលទៅប្រហែលស្គាល់គ្នានិងហូស៊ុកហើយទើបនាងត្រូវមកសួរនាំជាពិសេស ក្រែងល៎រជួយអ្វីបាន។

«មិនឃើញថាឈឺជើងទេហេហ?»Rehee តម្លើងសរសៃរករដាក់អ្នកដែរសួរភ្លែត នេះឃើញនាងដើរមិនបានបែបនិងហើយចេះមកសួរថាកើតអីទៅកើត ជាបុគ្គលិកអន់ៗ។

«ខ្ញុំសួរបញ្ជាក់ក្រែងល៎អ្នកនាងត្រូវការអ្វីអោយជួយបន្ថែម»ហេប្យុលខាំមាត់សង្កត់ចិត្ត នេះនាងសួរស្រួលៗ ឆ្លើយស្រួលៗស្លាប់ដែរទេ?

«ឆាប់ទៅយកថ្នាំមកលាបអោយនាងទៅ ហើយនាំទៅបន្ទប់របស់នាងទៅ»ហូស៊ុកច្រត់ចង្កេះបាញ់ក្រសែភ្នែកកាចដាក់អ្នកដែរឆ្លើយសម្ដីយ៉ាប់មើលទៅនាងតូច ហើយឃើញបែបនេះទើបនាងសុំអនុញ្ញាតគេចេញទៅផ្ទះតែម្ដង ។

«បើគ្មានអ្វីទេខ្ញុំសុំទៅផ្ទះសិនហើយ» ហេប្យុលថាហើយក៏ដើរចេញទៅ ឯបុគ្គលិកប៉ុន្មានអ្នកក៏មកជួយគ្រានាងឡើងម្ដងទៀត។

«អត់ទេខ្ញុំមិនទៅទេ អគ្គនាយកជុងជូនខ្ញុំទៅបន្តិចទៅ » ReHee កាន់តែបានចិត្តពេលឃើញគេយកចិត្តទុកដាក់បែបនេះតែមិនព្រមដាច់ខាតថានាងនិងអោយគេទៅ ហេតុផលអីត្រូវបុគ្គលិកទាំងនេះជាអ្នកនាំនាងទៅ?នាងជាភ្ញៀវVIP ផង។

«ខ្ញុំរវល់ មានការងារត្រូវធ្វើបន្តរបើចង់ចាំក៏ចាំនៅទីនេះរហូតដល់ពេលខ្ញុំមកវិញទៅ តែថាខ្ញុំអាចនិងមិនមកក៏ថាបាន»ហូស៊ុក គ្មានអ្វីត្រូវធ្វើតាមនាងទេ ក៏រហ័សទៅរកហេប្យុលដែរដើរចេញអម្បិញមិញនេះ តែអ្វីដែរគេមិនចង់ឃើញក៏ឃើញទាល់តែបាន ។

«ល្ងាចនេះទៅញ៉ំាបាយជាមួយគ្នាទេ? ខ្ញុំខានជួបនាងប៉ុន្មានថ្ងៃហើយ »កម្លោះសង្ហារមុខប្រៀនរបស់Heehwaដែរឈរផ្អែកនៅលើឡានទំនើបរបស់ខ្លួនក៏បន្លឺឡើងទៅកាន់រាងតូចដែរឈរមិនឆ្ងាយប៉ុន្មានពីគេ ហូស៊ុកឈរស្ដាប់ការសន្ទនារបស់ពួកគេទាំងពីររហូតសម្រេចចិត្តឈានជើងដើរចូលទៅជ្រែកវង់សន្ទនាតែម្ដង។

«ខ្ញុំស្មានថាទៅផ្ទះបាត់ទៅហើយ» ហូស៊ុកជ្រែកហោប៉ៅខោជះរាងសង្ហាររបស់ខ្លួនមិនអោយចាញ់អ្នកនៅចំពោះមុខឡើយ គ្រាន់តែឃើញគ្នាភ្លែតក្រសែភ្នែកមិនប្រក្រតីក៏តម្រង់ទើសរកគ្នាភ្លាមតែម្ដង។

«គឺចៃដន្យជួបនិងHeehwa »

«បែកគ្នាយូរហើយ តែឯងមើលទៅមិនផ្លាស់ប្ដូរទេ» Heehwa រហ័សនិយាយរាក់ទាក់និងរាងក្រាស់ ពាក្យថាមិនផ្លាស់ប្ដូរគេមិនមែនសម្ដៅលើរូបសម្រស់គេទេ គឺសម្ដៅទៅលើចារិក គ្រាន់តែមើលក៏ដឹងថាហូស៊ុកនៅក្អេងក្អាងដដែរ តែរូបសម្បត្តិផ្លាស់ប្ដូរអស់ស្ទើរ180ដឺក្រេ។

«តែមើលតាមរឹកពារខាងក្រៅរបស់ឯង យើងថាឯងដូចជាលើសមុនទៅទៀតណា »ហូស៊ុក

«បែកគ្នាយូរហើយ ឯងស្មានចិត្តយើងមិនដឹងទេ»Heehwa

«ហឹសស សាកមើលដែរទេ? វានិងFun តែមិនមែនជាមួយមនុស្សរបស់យើងទេ»ហូស៊ុក

«នេះជាសិទ្ធយើង »HeeHwaនិងហូស៊ុកនិយាយអីនិងគ្នាក៏មិនដឹង ធ្វើអោយរាងតូចដែរប្រឹងស្ដាប់ជ្រួញចញ្ចើមអត់ឆ្ងល់មិនបាន ស្ដាប់ដំបូងដូចជារាក់ទាក់តែស្ដាប់យូរទៅដូចជាមិនមែនទេ ។

«និយាយគ្នាពីរឿងអី?»ហេប្យុល

«គ្មានទេ តោះយើងទៅញ៉ំាបាយទៅ»Heehwa រហ័សប្ដូរប្រធានបទ និងបបួលនាងទៅជាមួយអោយបានព្រោះដឹងថាហូស៊ុកនិងមិនសុខចិត្តឡើយដែរនាងមកជាមួយគេបែបនេះ ។

«ឈប់សិន ចុះជុងរកខ្ញុំមានការអីមែនទេ?»ហេប្យុល

«ក៏រកនិងមកបបួលទៅញ៉ំាបាយដូចគ្នា»ហូស៊ុក

«អញ្ចឹងក៏ទៅជាមួយគ្នាទៅ បានពិតទេ?»ហេប្យុលបបួលរាងក្រាស់ទៅជាមួយ ក៏មិនភ្លេចងាកមកសួរអ្នកបបួល ដោយមិនចង់អោយវែងឆ្ងាយច្រើនគេក៏ងក់ក្បាលយល់ព្រមហើយទៅញ៉ំាអាហារជាមួយគ្នាទាំងបីអ្នកតែម្ដង។✨🌷

To be continued 🌷

Continue Reading

You'll Also Like

54.4K 2.4K 57
ជារឿងក្នុងស៊េរី ( Healing Love On Old Scars : last season )" ផ្សះស្នេហ៍លើរបួសចាស់" និយាយពីរឿងរ៉ាវស្នេហ៍បែបបំផ្ទុះភ្លើងរបស់នាយកម្លោះរបិុុលប៉ូចនឹងក្រមុ...
12K 610 40
"នៅទីនោះសុខសប្បាយទេ??? មានគេធ្វើបាបទេ??? នេះជារបស់ដែលបងចង់ប្រគល់ឲ្យអូន ហេតុអីក៏អូនមិនរង់ចាំទទួលវាពីបង??? ឆាប់ត្រឡប់មកវិញមកបងនឹងឲ្យវាទៅអូន... ហាណា...
41K 1.5K 40
Kim Jisoo / Kim Jennie Trailer «លោកពូ» Soo «រឿងរវាងពួកយើងវាខណ្ឌចែកដាច់រវាងពាក្យថាពូនឹងក្មួយ...ដូច្នេះវាមិនអាចទៅរួចនោះទេ» Jen«ខ្ញុំមិនជឿថាពូមិនស្រលាញ...
14.5K 510 18
ដើម្បីតែការសងសឹកមួយនាងក៏មកប្រថុយជីវិតក្រោមដៃម៉ាហ្វៀសង្ហាម្នាក់នេះទាំងដែលដឹងថាជីវិតនាងនឹងមិនប្រសើរសូម្បីបន្តិច ។