🧸បង្ខំការប៉ះមហាមិត្ត💗[Compl...

By euntha_tk

126K 11K 266

Taehyung X Jungkook(jk top) មិនមែនជាស្នេហាប៉ុន្តែលើសពីមិត្តភាព។ ជាមិត្តភក្តិជិតស្និទ្ធនិងគ្នា តែបែជាចាស់ទុំរៀ... More

🧸បង្ខំការប៉ះមហាមិត្ត💗_1_
🧸បង្ខំការប៉ះមហាមិត្ត💗_2_
🧸បង្ខំការប៉ះមហាមិត្ត💗_4_
🧸បង្ខំការប៉ះមហាមិត្ត💗_5_🔞
🧸បង្ខំការប៉ះមហាមិត្ត💗_6_
🧸បង្ខំការប៉ះមហាមិត្ត💗_7_
🧸បង្ខំការប៉ះមហាមិត្ត💗_8_
🧸បង្ខំការប៉ះមហាមិត្ត💗_9_🔞
🧸បង្ខំការប៉ះមហាមិត្ត💗_10_
🧸បង្ខំការប៉ះមហាមិត្ត💗_11_
🧸បង្ខំការប៉ះមហាមិត្ត💗_12_🔞
🧸បង្ខំការប៉ះមហាមិត្ត💗_13_
🧸បង្ខំការប៉ះមហាមិត្ត💗_14_
🧸បង្ខំការប៉ះមហាមិត្ត💗_15_
🧸បង្ខំការប៉ះមហាមិត្ត💗_16_
🧸បង្ខំការប៉ះមហាមិត្ត💗_17_🔞
🧸បង្ខំការប៉ះមហាមិត្ត💗_18_
🧸បង្ខំការប៉ះមហាមិត្ត💗_19_
🧸បង្ខំការប៉ះមហាមិត្ត💗 _End_
ដំណឹងពិសេស

🧸បង្ខំការប៉ះមហាមិត្ត💗_3_

5.6K 586 8
By euntha_tk

Episode 3 : មួយស្មើ!!!!!

“ចឹងពួកកូនរៀបចំខ្លួនឯងម៉ាក់ទៅបន្ទប់វិញហើយ”
“បាទម៉ាក់”
“ឯង! មកតាមយើងមក” ជុងហ្គុកដើរនាំមុខជូនថេយ៉ុងទៅបន្ទប់ ផ្ទះធំយ៉ាងនេះបែជាមានបន្ទប់តែបី?

“អូ បន្ទប់ឯងធំណាស់”
“ទុកឲ្យឯងមកដេកជាមួយទេដឹង?”
“ឡប់”
“យើងងូតទឹកមុនឯងចាំងូតតាមក្រោយចុះ យើងដើរពេញមួយថ្ងៃហើយហត់ណាស់”ជុងហ្គុកក៏យកកន្សែងរៀបនឹងទៅងូតទឹកតែ...

“យើងងូតទឹកមុនវិញ” ថេយ៉ុង កញ្ឆក់កន្សែងពីជុងហ្គុក ទាំងភ្នែកសម្លក់សម្លឹងមិនឈប់។

“យីហុី!!បានចរិតណាស់ឯង ធ្វើមើលតែម្ចាស់ផ្ទះមកដេកផ្ទះគេសោះ”

“បិទមាត់ឯង ចន ជុងហ្គុក ម៉ាក់ឯងជាអ្នកឲ្យយើងមកដេកជាមួយឯងទេ” ថេយ៉ុង ថាហើយក៏ចូលបន្ទប់ទឹកបាត់ទៅ។ថេយ៉ុងចំណាយពេល២០នាទីដើម្បីលាងសម្អាតខ្លួនឲ្យសប់ប្រាណ។
ក្រាក!!!!
“យ៉ាងម៉េចល្មមចេញមកបានហើយឬ?”
ជុងហ្គុកនិយាយទាំងមិនបានបែមុខមកគេគ្រាន់តែឮសំឡេងបើកទ្វារក៏និយាយតែម្តង។

        រាងតូចចេញមកទាំងអាវឃ្លុំត្រឹមជង្គង់ពណ៌សនិងខោជើងខ្លីជាមួយផង បូករួមជាមួយនិងជើងដ៏ស្រឡូនស្រឡៅសាច់ស
ដូចបន្តូចេក។ ធ្វើឲ្យអ្នកអង្គុយលើសាឡុងស្ទើរតែឈាមច្រមុះស្រក់តក់ៗទៅហើយ។

“ជុងគុក!!ច្រមុះឯង??” ដោយឃើញរាងក្រាស់អង្គុយភ្លឹកព្រមជាមួយឈាមច្រមុះទៀតក៏ស្រែកមួយទំហេងទាំងភ័យខ្លាចថានាយកើតអី។

“អឺ!!!អឺ យើង!!យើងអត់អីទេយើងទៅងូតទឹកហើយ”ជុងហ្គុក និយាយរដាក់រដុបឆ្លេឆ្លារកបន្ទប់ទឹក បើនៅទៀតប្រាកដណាស់ថាច្រមុះឈាមហូរដូចទឹកចឹង ក្នុងចិត្តត្រូវតែទន្ទេញពាក្យថា ទប់អារម្មណ៍។

“ចង្រៃយ៎អើយអាគុក” ជុងហ្គុក ជូតឈាមចេញព្រមទាំងជេរប្រទិចខ្លួនឯង យ៉ាប់មែនចេះមកឲ្យឈាមច្រមុះទៅកើត។អស់១០នាទីដែលនាយងូតទឹកចេញមកពីក្នុងបន្ទប់ដោយស្លៀកកន្សែងត្រឹមចង្កេះនិងមានកូនកន្សែងសម្រាប់ជូតសក់។នាយងូតទឹកមិនមែនយូដូចជាអ្នកខ្លះទេងូតៗមិនដឹងអ្នកចាំមានអារម្មណ៍ថាយូប៉ុណ្ណា។

“អូម៉ាយកត ជុងគុក ចន!!!ហាប់ណែនណាស់” ថេយ៉ុង អង្គុយលើសាឡុងសុខៗក៏ចំហមាត់ដោយសារ ជុងហ្គុក ចេញមកត្រឹមកន្សែងត្រឹមចង្កេះ អូ!! មិនចង់គិតទេមានទាំង៦កង់ទៀតផងតែមិនបាច់មកមើលក្បាលពោះខ្លួនឯងទេរៀបឲ្យស្មើរ។

“ចំហមាត់ស្អី? បិទមាត់ហើយទៅដេកទៅ”
“មើលតិចមិនបាន មិញឈាមច្រមុះដោយសារយើងតើហី??” ថេយ៉ុង ពេបមាត់រួចយកខ្នើយឱបឃាំងពាក់កណ្តាល ក៏ដាក់ខ្លួនគេងបាត់ទៅ។ ចំណែកឯជុងហ្គុក ក្រោយពីពាក់ខោអាវហើយក៏ដាក់ខ្លួនគេងមួយចំហៀង ប៉ុន្តែក្នុងខ្លួនចេះតែរសាប់រសល់ មិននៅក្នុងខ្លួនទាល់តែសោះ ព្រោះដោយសារភ្នែកនាយចេះតែក្រឡេកឃើញរាងស្រឡូនស្រឡៅរបស់រាងតូច ក៏ខាំមាត់សង្កត់ចឹត្តគេងបាត់ទៅ។

      យប់ដ៏សែនតឹងទ្រូងរបស់នាយក៏បានកន្លងផុតទៅបង្ហាញនូវពន្លឺព្រះអាទិត្យដ៏ចាំងចែងខ្ពស់ស្រឡះមកធ្វើឲ្យអ្នកកំពុងគេងរញ៉េរញ៉ៃពេញពូក មិនដឹងក្បាលមិនដឹងកន្ទុយរបាត់របាយពេញបន្ទប់។

“ស្អី?” ជុងហ្គុកក្រោកពីគេងមករញ៉រញ៉ៃពេកនឹកគិតឆ្ងល់កាលពីយប់មិញមានរឿងអីកើតឡើងឬ?ប្រហែលមកពីថេយ៉ុងគេង
បម្រើសខ្លួនក៏ថាបានព្រោះគេមិនចេះគេងប្លែកកន្លែង។

“ហ៊ើយនេះ!!”នាយបន្លាស់ខ្លួនបន្តិចតែក៏ត្រូវប៉ះនឹងរបស់រឹងៗស្អីជាងជើងឬ?

“អើយ ថេយ៉ុង ថេ ភ្ញាក់មកទៅរៀនដល់ម៉ោងហើយ” ជុងហ្គុក ទាញជើងរបស់រាងតូចមួយចេញពីលើក្បាលនាយ មិនដឹងថាគេអាចមកគេងបញ្ចាស់ខ្លួនដោយរបៀបណាទេគេមិនទេ។

“មិនចង់ក្រោកទេ ងងុយគេងណាស់”សំឡេងងុលៗក្រោមខ្នោយរបស់ជុងហ្គុកនៅតែបន្ត
“យើងចង់គេង ពូករបស់ឯងទន់ស្រួលគេងណាស់ ហ្ហឹម”

“ថេយ៍!!ឲ្យលឿនមកនេះម៉ោងជិត៧ព្រឹកហើយណា ប្រយ័ត្នទៅរៀនមិនទាន់”
“អើយ អើយ ជាងម៉ាក់របស់យើងទៀត ងើបក៏បាន” ថេយ៉ុងងើបដើរជាន់ខ្នើយដែលជ្រុសកាលពីយប់មិញនោះរួចសំដៅទៅបន្ទប់ទឹក។

“យ៉ាប់មែនឯងនេះ” ជុងហ្គុករើសដាក់ខ្នើយទាំងនោះរួចក៏រៀបចំគ្រែឲ្យស្អាតបាតពេលមើលមក នាយចូលចិត្តស្អាតមិនរញ៉េរញ៉ៃ។នាយរៀបចំរួចរាល់ក៏ចូលបន្ទប់ទឹកទាំងដែលថេយ៉ុងមិនទាន់ចេញ។ចូលមកដល់ឃើញថេយ៉ុងចេញពីបន្គន់រួចហើយពេលនេះគេកំពុង់លុបមុខ។

“ថេយ៍ ឯងដុះច្រាស់ដុះធ្មេញរបស់អ្នកណា?” ជុងហ្គុក លើកច្រាស់នោះមកមើលព្រោះវានៅសើមៗ ដឹងស្រាប់ហើយថាគេមិនចេះប្រើរបស់រួម។

“ក៏ របស់ឯងនឹងហើយ បើមិនដុះរបស់ឯងយើងបានអីដុះ??” ថេយ៉ុង ឆ្លើយហីៗទាំងដឹងថានាយមិនចេះប្រើរបស់រួមតាំងពីដើមមកប៉ុន្តែគេមានតែផ្គើននាយថែម។

“ឯង!!នេះហ្ហើយ” ជុងហ្គុក យកច្រាសឮនោះមកមើលទាំងហួសចិត្ត ដឹងទេថាគេមិនចេះប្រើរួម។

“យើងនៅយកខោអាវឯងពាក់ទៀត កុំធ្វើមុខចឹងអីសម្លាញ់ ព្រោះខោអាវយើងប្រលាក់ហើយ” ថេយ៉ុង និយាយទាំងទម្លាក់ទឹកមុខចុះតែទឹកមុខបញ្ជាក់ច្បាស់ណាស់ថាកំពុងតែឌឺរាងក្រាស់។

“ថេយ៉ុង គីម យើងប្រាប់ឯងប៉ុន្មានដងទៀតថាយើងមិនចេះប្រើរបស់រួមទេ!!” ជុងហ្គុក

“បិទមាត់របស់ឯង ថាយើងពាក់ គឺយកហើយ បើឯងមកឲ្យយើមានអីពាក់ទៅរៀន?ហ្ហើយ ខ្ជិលនិយាយជាមួយនឹងឯងណាស់ យើងទៅដូរខោអាវហើយបាយ!!” ថេយ៉ុង និយាយទាំងមានភាពជាអ្នកឈ្នះ ឃើញទេថា ថេយ៉ុងម្នាក់នេះអាចធ្វើឲ្យ ជុងហ្គុក ចាញ់ដោយងាយបាន។

“គីម ថេយ៉ុង ឯងចាំមើលថ្ងែណាមួយយើងនឹងរំលោភឯងឲ្យដើរលែងរួចតែម្តង!!”ជុងហ្គុក

“មួយស្មើ?” ថេយ៉ុង តបមកវិញទាំងញ៉ាក់ចិញ្ចើមដាក់នាយនៅមានក្តាប់មាត់ឌឺនាយទៀតផង។

“យើស ឯងចង់ខ្លាំងមួយយើងហើយតើនៀក”ជុងហ្គុក ក៏ដើរទៅជិតរាងតូច ឯគេក៏ចេះតែថយទៅៗទាំងក្នុងខ្លួនភ័យបន្តិចដែរ។

“អាយ អ្នកមីងជួយផង ជួយផងអ្នកមីង! អ្នកណាណាក៏បានដែរជួយផង!!” ថេយ៉ុងស្រែកស្ទើតែបែកផ្ទះមិនដឹងថាជាសំឡេងស្អីនោះទេឈឺក្បាលជាមួយគេណាស់។

“យើស ឯងចង់ខ្លាំងមួយយើងហើយតើនៀក “ ជុងហ្គុក ក៏ដើរទៅជិតរាងតូច ឯគេក៏ចេះតែថយទៅៗទាំងក្នុងខ្លួនភ័យបន្តិចដែរ។

“អាយ អ្នកមីងជួយផង ជួយផងអ្នកមីង! អ្នកណាណាក៏បានដែរជួយផង!!” ថេយ៉ុងស្រែកស្ទើតែបែកផ្ទះមិនដឹងថាជាសំឡេងស្អីនោះទេឈឺក្បាលជាមួយគេណាស់។

ក្រាក!!

“កើតអីកូនទាំងពីរ”ដោយសារតែសំឡេងនៃការស្រែករបស់ថេយ៉ុងបាមធ្វើឲ្យអ្នកស្រីចនស្លន់ស្លោរត់មកមើលខ្លាចកូនគាត់វាយគ្នាក្នុងបន្ទប់។

“អឺ!!!អឺបន្តចុះណាកូន ម៉ាក់សុំទោសដែលរំខាន កូន”អ្នកស្រីចន ចូលមកឃើញជុងហ្គុកកំពុងតែឱនមុខទៅផ្ទប់នឹងមុខរបស់ថេយ៍សឹងតែដល់មាត់ចំណែកដៃរបស់នាយខ្ទប់ជញ្ជាំង។ ដោយសភាពការមិនស្រួលក៏អ្នកស្រីចេញទៅវិញទាំងញញឹមញញែមប្រហែលជាទៅប្រាប់អ្នកដន្លងទើបបាន។

“យ៉ាងម៉េច?” ជុងហ្គុក ងើយក្បាលសួនាយតូចដូចចង់សុីសាច់គេទាំងរស់ ក្រែងមួយស្មើហី?មួយស្មើយ៉ាងម៉េច?ម៉េចមិនខ្លាំងទៀតទៅ?

“អឺ យើង និយាយលេងទេជុងហ្គុក ជុងសង្ហា ហិហិ” ថេយ៉ុង និយាយទាំងភ័យៗមិននិយាយលេងទេគេភ័យស្ទើតែញ័រជើងទៅហើយ។

“មិន!” ជុងហ្គុក

“មិនហែ្អស ដឹប!!” ដោយរាងក្រាស់នៅតែមិនចេញ ថេយ៉ុងទាល់គំនិត នាយតូចក៏ដាល់គេចំកណ្តាលភ្នែកមួយដៃធ្វើឲ្យភ្នែកគេខៀវលឿនតែម្តង។

“អួយ!!ថេយ៉ុងងងង ឯងដៃធ្ងន់ម្លេះ!!ហើម!ឮ ហើមភ្នែកយើងអស់ហើយ ម៉ាក់អើយ ជួយកូនផង កូនខៀវ ខៀវភ្នែកហើយម៉ាក់ ជួយកូនផង”

“មកពីឯងមិនចេញមុនទេហ្ហឹស!!សមមុខ ហាសហាស” ថេយ៉ុង



To be continued

Continue Reading

You'll Also Like

16.9K 1.1K 7
ព្រោះតែអភិនិហារកើតឡើង ក្មេងប្រុសកំព្រាដែលធ្វើការបម្រើអ្នកប្រុសក្នុងគ្រួសារអភិជននិងចូលចិត្តអានប្រលោមលោកម្នាក់ ត្រូវជួបឱបទវហេតុ ធ្វើឲប្រលឹងគេឆ្លងភព វិល...
43.5K 11.7K 43
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
41.5K 4.1K 26
ផ្តើមពីការស្រលាញ់គេតែម្ខាងរហូតអាចយកចិត្តនាយដែលជាCEOអោយបាក់ចិត្តស្រលាញ់វិញ។ 💜Taekook BL💜 Kook top និពន្ធដោយ:ជេក៍ 💜20.04.22💜
36.4K 6.9K 40
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...