Episode13: ផ្សំដំណេកខ្មោចយ៎ស្អី!!!
ប៉ុន្មានថ្ងៃក្រោយមក ក៏ដល់ថ្ងៃដែល ជុងហ្គុក និង ថេហ្យុង រៀបការដូចគ្នា ថេយ៉ុង អង្គុយទាំងសម្លៀកបំពាក់រៀបការធ្វើមុខដូចគេបង្អត់បាយមួយខែចឹង។
[ក្រាក!!!!!] សំឡេងបើកទ្វាបានបន្លឺឡើង
រាងសង្ហាខ្ពស់ស្រឡះថែមទាំងមានឈុតសម្លៀកបំពាក់រៀបការដែលគូរជាមួយនឹងអ្នកគំពុងអង្គុយមុខកញ្ចក់ធ្វើមុខជូៗដូចគ្នា។
«ឯងធ្វើមុខអីចឹង??» ជុងហ្គុក ឃើញមុខស្អុយៗរបស់នាយតូចក៏សួរ មើលទៅដូចមិនស្រស់ទាល់តែសោះ ថ្ងៃនេះជាថ្ងៃរៀបការផង។
«យើងមិនដឹង ធុញ អារម្មណ៍អត់ល្អទាល់តែសោះ» ថេយ៉ុង
«ថ្ងៃរៀបការណាវើយ បើឯងធ្វើមុខអ៊ីចឹង អាប់រាសីប្តីអស់ហើយ» ជុងហ្គុក នាយចូលទៅជិតរាងតូចអង្អែលស្មាគេតិចៗ។
«អឹម អ៊ួក អ៊ួក» ថេយ៉ុង រត់សំដៅទៅបន្ទប់ទឹកយ៉ាងលឿនខណៈពេលគេកំពុងរកក្អួត។រីឯរាងក្រាស់ក៏ភ័យណាស់ដែរក៏រត់ទៅមើល។
«អ៊ួក!!! អ៊ួក» ថេយ៉ុង
«ឯងទៅរួចទ??!!» ជុងហ្គុក រឺតខ្នងឲ្យរាងតូច មើលទៅទឹកមុខភ័យមិនស្ទើរទេ ចុះបើ ថេយ៉ុង កើតអ្វីនោះគេមុខជាចប់ជាមិនខាន!!។
«មិនរួច ក៏ត្រូវតែរួច អ៊ួក» ថេយ៉ុង
«ok លាងមាត់ហើយទៅ អាងយើងជូនឯងទៅ កន្លែងពិធី» ជុងហ្គុក
«អឹម»
បន្ទាប់ពីលាងមាត់រួចរាល់ហើយ ជុងហ្គុក ក៏សួរថេយ៉ុងម្តងទៀត។«ឯងពិតជាមិនមែនឬ??» ជុងហ្គុក
«អឹម មិនអីទេ» ថេហ្យុង តបវិញទាំងងូវៗ
«បើមិនរួចប្រាប់យើង» ជុងហ្គុក ចូលទៅវែកកសក់ឲ្យរាងតូចថ្នមៗ ។
«អឹម យើងដឹងហើយ» ថេហ្យុង
«ថ្ងៃនេះឯងស្អាតណាស់» ជុងហ្គុក វែកសក់ឲ្យនាយសុខៗក៏ធ្លោយពាក្យសរសើរចេញមក តែក៏ស្អាតពិតមែនស្អាតខ្លាំងណាស់។
«អរ??? រាល់ថ្ងៃយើងវាអាក្រក់ណាស់ហេស៎»
ថេហ្យុង ចេញកំហឹងភ្លាមៗពេលនាយសរសើរ ចុះរាល់ដងវាមិនស្អាតហ្អេស?
YOU ARE READING
🧸បង្ខំការប៉ះមហាមិត្ត💗[Complete✓]
FanfictionTaehyung X Jungkook(jk top) មិនមែនជាស្នេហាប៉ុន្តែលើសពីមិត្តភាព។ ជាមិត្តភក្តិជិតស្និទ្ធនិងគ្នា តែបែជាចាស់ទុំរៀបចំផ្សំផ្គុំទៅវិញ!!តើនឹងមានរឿងអ្វីកើតឡើង??